Home Blog Page 910

អតីតប្រាសាទខ្មែរ ដែលមានអាយុកាល ១ ពាន់ឆ្នាំក្នុងប្រទេសឡាវបានកំពុងឆក់យកបេះដូងភ្ញៀវទេសចររាប់ពាន់នាក់

0

វត្តភូដែលជាប្រាសាទដ៏ពិសិដ្ឋមួយមានអាយុកាល ១,០០០ ឆ្នាំក្នុងប្រទេសឡាវបានកំពុងអង្រួនចិត្តភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកទស្សនានូវទិដ្ឋភាពទីក្រុងបែបបុរាណយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រាសាទវត្តភូគឺជាអតីតប្រាសាទមួយរបស់ខ្មែរ ដែលត្រូវបានកសាងឡើងនៅកំឡុងពាក់កណ្តាលស.វទី ១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ពោលគឺកសាងមុនប្រាសាទអង្គរវត្តទៅទៀត។ បច្ចុប្បន្នប្រាសាទនេះមានទីតាំងនៅលើចង្កេះភ្នំភូកៅនៃតំបន់វប្បធម៌ប៉ាក់សេ ខេត្តចំប៉ាសាក់ របស់សាធារណរដ្ឋប្រជាមានិតឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpDP0LXNAgsq0Xea8zjLcEI4zmUlj2hMv3oUPcUToxPG4viA9JZ2PNbFwscehRaf1V_icZc7H8M8R3pndmNKFRSTp8GdWsGDDzFsNHRZYFtqH8SojI2yxFl914PEuZPl9BjUJJbWTRARnKlhVQ_iCaoKUrTpZD1sKCPootXOSwiwhaFzI5YuaolmPfGPmK/s1200/240173259_1539079026428619_7375953984454272338_n.jpg

ប្រាសាទវត្តភូ គឺជាគ្រាប់ពេជ្រវប្បធម៌ខ្មែរមួយដែលបានរបូតបាត់នាសម័យក្រោយអង្គរ ត្រូវបានសាងសង់ក្នុងរាជ្យព្រះរាជាច្រើនអង្គ ដូចជាព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទភវវរ្ម័នទី១ ដែលរូបរាងនៃប្រាសាទគឺពិតជាស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងប្រាសាទព្រះវិហាររបស់ខ្មែរយើងខ្លាំងណាស់។ ប្រាសាទនេះគឺជាទីគោរពបូជារបស់សត្វមានជីវិតជាច្រើន ដែលជានិមិត្តរូបនៃព្រះសិវៈក្នុងសាសនាហិណ្ឌូ។ ប៉ុន្តែក្នុងសតវត្សទី ១៣ ប្រាសាទនេះក៏បានប្រែក្លាយទៅជាវត្តព្រះពុទ្ធសាសនា ហើយក៏ក្លាយទៅជាទីសក្ការៈបូជារបស់ពុទ្ធសាសនិករហូតមកដល់សព្វថ្ងៃនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBaC_jqgZN3A6jcs3ioMAwfinYXYq0zbdbceaZqJ5m7LG8OVNgOCUJbu_c6BWeQH-dygnNvnTq8UNpIlwOSwOpcqZzG5wHXS3i29Z5NXVeZ6l5jts2tinkB1OpMdeALAtjsVsswKuOsMYcGd41amC_83Fj25Z91XcPwKG1F_OyCKOo44N550-5SXATTofw/s1000/241262020_1539078993095289_9080294692736283221_n.jpg

ប្រាសាទវត្តភូគឺជាប្រាសាទភ្នំ ដែលបែរមុខទៅទិសខាងកើតមានរាងជាក្រចាប់សេះ ហើយស្ថាបត្យកម្មដែលមានភាពអស្ចារ្យជាងគេនោះគឺជណ្ដើរបុរាណថ្មដាជាថ្នាក់ៗមានប្រវែង ១៣០០ ម៉ែត្រប្រកបដោយក្បាច់រចនាយ៉ាងល្អឥតខ្ចោះ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់ទៅទស្សនាប្រាសាទមួយនេះយើងអាចធ្វើដំណើរតាមរយ:រថយន្តបានដោយ មានចម្ងាយប្រហែល ៦៦០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬចម្ងាយ ៣០០ គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងប្រទេសកម្ពុជាយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyroCIkG38HFYUS0x9SFxvlZQIO-cmfvvouXm1NDwmnEXecJAu13mQ5pbYbCQmhTZh1qEvEIYbexf5b8XcIt_Evfk1CqJ2uplbbMa0lUsx4CNiFtjJJP7syVGvALgvcAIMXHZzAc2QbWi3OWoYfQ5omqiKn1SbUxXHct7WaAyR9RrNd3r5Tt3LKM5KL9hw/s1280/243065977_1539078959761959_7672066915715099401_n.jpg

បន្ទាប់មកយើងត្រូវធ្វើដំណើរដោយម៉ូតូឬរថយន្តក៏បាននូវចម្ងាយ ៤៥ គ.ម ឬ ៥០ នាទីពីទីក្រុងប៉ាក់សេ តាមបណ្ដោយទន្លេមេគង្គ។ ពិសេសជាងនេះទៅទៀត តាមផ្លូវធ្វើដំណើរភ្ញៀសទេសចរនឹងបានគយគន់ផ្ទះ បែបជនបទនិងទេសភាពវាលស្រែខៀវស្រងាត់ ជាមួយសកម្មភាពដកស្ទូងរបស់ប្រជាកសិករឡាវ អមជាមួយភ្នំហំព័ទ្ធដោយផ្សែងអ័ព្ទនៅខាងក្រោយដាច់កន្ទុយភ្នែកគួរឱ្យចាប់អារម្មណ៍បំផុត។ ដូច្នេះបច្ចុប្បន្នប្រាសាទដ៏ល្អឯកមួយនេះបានកំពុងឆក់យកបេះដូងភ្ញៀវទេសចររាប់ពាន់នាក់ឱ្យមកទស្សនានូវទិដ្ឋភាពទីក្រុងបែបបុរាណយ៉ាងច្រើនកុះករ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlWZ9_wedF2GLsJ4_yjuLkSKGC4QyGd5owrggtbu5fb9Wpe4gqVYfiAceOXH9ZDxdD3ZxpLyJukVZl7vC5tsdurGN9FLvpvIfe-Qz8AJJQsRIgxj4v-8tYlunvQbL-3MmCuEmciUagBTBZ1iCmjH_jG5UxXNdwwMhr6gzpoBdKKi8yiEyYsQFfVOCMybq7/s2048/image_2024-10-14_10-22-51.png

ពលរដ្ឋខ្មែរ​ ជាមធ្យមទទួលទានស្រាបៀរម្នាក់៤១កេស ក្នុងមួយឆ្នាំ

0

នាក្នុងសិក្ខាសាលាក្រោមប្រធានបទ “ឆន្ទៈខ្មែរ” រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានសម្តែងការព្រួយបារម្ភ ចំពោះកំណើនពលរដ្ឋទទួលទានគ្រឿស្រវឹងនៅកម្ពុជា។

លោកជំទាវ​វេជ្ជបណ្ឌិត​ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​បានលើកឡើងថា៖”យោងតាមទិន្នន័យ​អង្គការ​សុខភាពពិភពលោក​​ក្នុងឆ្នាំ២០១៩ សម្រាប់ពលរដ្ឋ​កម្ពុជា​ដែល​អា​យុចា​ប់​ពី​​១៥ឆ្នាំឡើង​ ម្នាក់ៗទទួលទាន​គ្រឿង​ស្រវឹងជាធម្យម​១៦,២លីត្រ ក្នុងមួយឆ្នាំ។

តើជណ្តើរយន្តនៅអាកាសយានដ្ឋានថៃពិតជាពិបាកប្រើប្រាស់ដូចការលើកឡើងរបស់ជនបរទេសមែនដែរឬទេ ហេតុអ្វីបានជនបរទសខ្លះលើកឡើងពេញបណ្តាញសង្គម?

0

ប្រទេសថៃ ៖ រដ្ឋាភិបាលថៃតែងតែលើកទឹកចិត្ត ឬលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីឱ្យពួកគេមកកម្សាន្តនៅប្រទេសថៃឱ្យបានច្រើន ដូចជា ៖ តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ។ លើសពីនេះ ថៃក៏បានកែលម្អអាកាសយានដ្ឋានរបស់ខ្លួនឱ្យកាន់តែធំ និងទំនើបផងដែរ ដោយសង្ឃឹមថា ជនបរទេសនឹងមានភាពងាយស្រួលពេលធ្វើដំណើរមកដល់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQsgTXWK251S9iTbzhkdZf1rSCOOX74zzfb4jIIdRnYXKLoVf8Ec5JVHw-qwGO34ZlzUhs3XwB_pTKtCZLt7_3prPBm773FhSo_c_rl4Omuly9tS1KNZpQdD81lz-LldxB_H0bbGCX8VQEkpAqHR98wQxElPvdwBpadVwrQ9qapBSAPlsQ1Qn8KSelmAVl/s1280/photo_2024-10-14_07-42-57%20(2).jpg

ប៉ុន្តែជនបរទេសលើកឡើងថា ពួកគេពិបាកប្រើប្រាស់ជណ្តើរយន្តនៅអាកាសយានដ្ឋានថៃខ្លាំងណាស់ ។ ពេលពួកគេឃើញជណ្តើរយន្តថៃម្តងៗ ស្ទើរតែកើតរោគចិត្តគ្រប់គ្នា ពីព្រោះវាជាជណ្តើរយន្តអន់បំផុត ដែលពួកគេពុំធ្លាប់ជួបប្រទះកន្លងមក ។ ហេតុអ្វីជនបរទេសនិយាយបែបនេះ?

នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមនៅបរទេសជាច្រើនបានចែកចាយរូបភាពជណ្តើរយន្តអាកាសយានដ្ឋានប្រទេសថៃ នៅក្រុមជជែកក្នុងហ្វេសប៊ុក Hello Thailand ហើយនិយាយថា ពិបាកប្រើប្រាស់ណាស់ ។ ក្រោយការចែកចាយរូបភាពទាំងនេះ ក៏មានជនបរទេសរាប់រយនាក់ចូលមកបញ្ចេញមតិគាំទ្រការលើកឡើងខាងលើ និងចុច Emoji យំទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN9jbY17W3QUcaUIO5lw4ssZaky6hIACpUlOGMJb39wSyZeAup1XvuqhuFasv3TxOsz7cgDvCLlzb1O-BKS_K3jw5Mho47QabCcIn9LTLajYOFe2QTcjeAh86smtqH5vgDL49qzWPrDA9qNwqXQ5_OtD5XoX07oQ9AUUsCfmzdNm-Z3WYq5nabUlzZK8-6/s1280/photo_2024-10-14_07-42-57.jpg

ជនបរទេសម្នាក់បានបង្ហោះរូបភាពជណ្តើរយន្តក្នុងអាកាសយានដ្ឋានមួយកន្លែងនៅប្រទេសថៃ និងសរសេរថា «ជណ្តើរយន្តគួរឱ្យភ័យខ្លាចបំផុត» ។ ក្រោយមក ក៏មានជនបរទេសផ្សេងទៀតចូលមកបញ្ចេញមតិយល់ស្របជាមួយការលើកឡើងនេះ ពីព្រោះពួកគេមើលឃើញថា ជណ្តើរយន្តនៅអាកាសយានដ្ឋានថៃធ្លាប់មានបញ្ហាជាច្រើនកន្លងមក ។

ជនបរទេសម្នាក់និយាយថា ៖ «ការប្រើប្រាស់ជណ្តើរយន្តនេះ គឺដូចគ្នានឹងការដើរចូលក្នុងពន្ធនាគារដែរ និងជាជណ្តើរយន្តអន់បំផុត» ។ ជនបរទេសខ្លះទៀតថា ៖ «ស្អប់ជណ្តើរយន្តនេះណាស់ ពីព្រោះវាដូចជាផ្លូវនាំខ្លួនចុះពីឋានសួគ៌ ទៅកាន់ឋាននរក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHZEXtNHdRbuKDwNOgmMJt3SOdwUuzuG-AaQaRCPBC8U9iC3IBZCDKIH0ZBcc3BfWQ6eHguYJ09Y6oskDk6Rar8yBiQLgiRxg9YgEPfyiBjjZ29gUzIHrVyeVWtjgZDwE3JHrag0_Mz27nb0wryNw2X8E2TUS_TAoV-26JGC3T3GfJrjKRN6ZjmldpHGXw/s1280/photo_2024-10-14_07-42-58.jpg

ជនបរទេសផ្សេងទៀតថា ៖ «វាជាជណ្តើរធ្វើដំណើរទៅកាន់ជំងឺផ្លូវចិត្ត ខ្ញុំស្អប់ជណ្តើរនេះណាស់ ខ្ញុំចង់ស្រក់ទឹកភ្នែក ពេលឃើញជណ្តើរម្តងៗ» ។ ដូចគ្នានេះ មតិមួយទៀតថា ៖ «មែនហើយ ខ្ញុំបានកើតរោគចិត្តភ្លាមៗ ក្រោយពីប្រើប្រាស់ជណ្តើររួចមក» ។

Hello Thailand គឺជាក្រុមជជែកក្នុងហ្វេសប៊ុកសម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្សេងៗរបស់ភ្ញៀវទេសចរបរទេសពេលធ្វើដំណើរមកប្រទេសថៃ ។ ជនបរទេសតែងតែបង្ហោះរឿងរ៉ាវដែលពួកគេបានជួបប្រទះ និងបញ្ចេញមតិវែកញែកក្នុងក្រុមនេះយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkQtJfA5nFT4VCvQqidLh2vDyi4wV14v30k0uKXSknulZsUtcliWAaHNcZEFxP1RwADPghWU_7HZJ3tjrPj3oJ16szub8F__xwjIYXfZ1tSWyy_3jq5YIt8WcNyj0UDBs7QtXKZrMHUY9fzTvoz-skQxbW95QPTSQGHUjSz33DmmqDO2ZvCcb2wjpaV6e/s693/photo_2024-10-14_07-42-58%20(2).jpg

គួរបញ្ជាក់ថា ជណ្តើរយន្តនៅអាកាសយានដ្ឋានប្រទេសថៃតែងតែមានបញ្ហាជាបន្តបន្ទាប់ ដូចជា ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជណ្តើរយន្តនៅអាកាសយានដ្ឋានដនមឿងខូច និងបណ្តាលឱ្យអ្នកដំណើរម្នាក់ជាប់ជើងក្នុងជណ្តើរយន្ត រហូតពិការជើងអស់មួយជីវិត ។ នៅខែដដែលនេះ ភ្ញៀវទេសចរចិនភ័យប៉ះសក់ម្តងហើយ ដោយសារជណ្តើរយន្តនៅផ្សារទំនើបថៃដំណើរការខុសប្រក្រតី ទើបជនបរទេសលើកឡើងថា ជណ្តើរយន្តថៃពិបាកប្រើប្រាស់ ៕

បទ Lonely របស់ Justin Bieber ច្រៀងអំពីផ្នែកងងឹ.តនៃប្រជាប្រិយភាពបានបង្កើនការលក់ច្រើនជាងមុន

0

ការលក់បទចម្រៀង «Lonely» របស់ Justin Bieber បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីរយៈពេល ៣ ឆ្នាំ ដោយសារតែអ្នកគាំទ្រគិតថាបទចម្រៀងនេះទាក់ទងនឹងតារាចម្រៀងរ៉េប Diddy ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវផ្លូវភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUemUVodeBdVd-a1ZbfyROqV36lwCOdkF3vd8JfJUP1i9x-Lu9sJublP8L8pjw7XOKu94BX4B3ww9oEO-npbFEpEy5NUnFrzrN87S0wuD-HCIacltp-Z10JqL3B1ZDEH2hiszUGDE2QH-DFFS_StFIHjVZz2txg7mZ7SdhzV7YM_1IVngZybi2a5Bc69I6/s1548/image_2024-10-14_08-25-40%20(2).png

យោងតាម ទស្សនាវដ្ដី Forbes បានឱ្យដឹងថាតារាចម្រៀង Justin Bieber បានផ្អាកផលិតតន្ត្រីបន្ទាប់ពីស្វាគមន៍កូនដំបូងរបស់ខ្លួន ប៉ុន្តែនៅតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែបទចម្រៀង «Lonely» បានផ្ទុះកក្រើកទូទាំងពិភពលោកម្តងទៀត។ ក្រុមហ៊ុនវិភាគទិន្នន័យ Luminate បានរាយការណ៍ថាបានលក់ច្រើនជាង ១,៥០០ច្បាប់កាលពីសប្តាហ៍មុន។ នេះមិនមែនជាចំនួនច្រើននោះទេ ប៉ុន្តែវាគឺជាសមិទ្ធិផលដ៏សំខាន់មួយបើប្រៀបធៀបទៅនឹងសប្តាហ៍មុន ដែលចំនួនឌីសលក់បានតិចជាង ១០០ ។ នេះមានន័យថាការលក់បានកើនឡើង ១,៤០០% ក្នុងរយៈពេលពីរបីថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW6x8eXFLuX2NI-o4xk8rAOLMJ9-ljjAoQYGL4OJi9aktlDHYNylpcyy9OKKBcjjAJZi1a0y9OiL2HC-flmr-WV9YexoWkEYTfmWHaZbSlyb8ias8XUUV8gS8W4n6ZGaq1kL487vXvajGbM03DCRLmwsiAfKJE9i1Ju3ojBYcPeT1STb1Bd3l0ja_U8ofM/s640/image_2024-10-14_08-25-40.png

ទស្សនាវដ្ដី Forbes បានធ្វើអត្ថាធិប្បាយថា នេះគឺលើសពីការរំពឹងទុករបស់ Justin Bieber ដោយសារតែលោកមិនមានគម្រោងផ្សព្វផ្សាយ។ បទចម្រៀងនេះត្រូវបាននិពន្ធរួមគ្នាដោយតារាចម្រៀងរូបនេះនិងផលិតករ Benny Blanco ដែលជាមិត្តប្រុសរបស់តារាចម្រៀង Selena Gomez ។ ទំនុកច្រៀងបង្ហាញពីភាពឯកា និងតម្លៃកេរ្តិ៍ឈ្មោះនៅក្មេងបែបនេះ។ បទចម្រៀងនេះមានអត្ថន័យដែលមហាជនប្រព្រឹត្តចំពោះតារាវ័យក្មេង។ ភ្នាក់ងារព័ត៌មានពន្យល់ថា ប្រជាប្រិយភាពរបស់បទចម្រៀងនេះ ត្រលប់មកវិញ ដោយសារតែមនុស្សជាច្រើនជឿថា អត្ថបទចម្រៀងបង្កប់ន័យទំនាក់ទំនង Justin Bieber និងតារាចម្រៀងរ៉េប Diddy នៅពេលដែល Justin បានបង្ហាញខ្លួនជាលើកដំបូង។ បច្ចុប្បន្ន Diddy ត្រូវបានឃុំខ្លួនក្នុងបទចោទប្រកាន់ចំនួនបី៖ ការជួញដូរផ្លូវភេទ ការប៉ុនប៉ងជំរិតទារប្រាក់ ដឹកជញ្ជូនមនុស្សឱ្យចូលរួមក្នុងសកម្មភាពពេស្យាចារ និងប្រឈមនឹងការបរិហារកេរ្តិ៍ជាង ១០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe-WB_rKXjFYXl52bb95UEdbfiPby3Qj6mBqbG05Mw4dGVpAFerYpxvzJCgItCaHhFO8qwfCaqeF2j33zUJBawbeAVf1DpC7JSJAJF3dfDOr2Uaxf60z5BvT0FNdLiri2gRSzHcY7meDZgnypKEx0OcqKmuxiRcoVxPIRgSIE3-rOihX62LhjH47rfRE9Q/s1558/image_2024-10-14_08-25-40%20(3).png
ក្នុងឆ្នាំ ២០១៨ Justin Bieber បានចុះកិច្ចសន្យាជាមួយផលិតកម្ម RBMF Music ដែលជាសិស្សរបស់តារាចម្រៀងរ៉េប Usher នៅពេលគេមានអាយុ ១៤ ឆ្នាំ ហើយបានស្និទ្ធស្នាលជាមួយ “មហាសេដ្ឋីរ៉េប” ក្រោយមក។ អ្នកទាំងពីរតែងតែបង្ហាញខ្លួនជាមួយគ្នាក្នុងកម្មវិធីជាច្រើន ហើយបានសហការគ្នាលើបទចម្រៀង Moment កាលពីឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjMsMyoY57HpvgiNVzlrPAz8P_wugkOKHH2wckKVXvlmbND0lYLpuedH4GQfw-rggDLIYTfnOsm3EuhJOdTpRxZoEhTPLXxOOns3OOF88Bu8IyDP5l1mcxhYzj6akvnvakB0N24M4K0KY-x47mrk78t3x7BnAruLtkzLqKolVQoRk7jsWMuft7so-WBV7k/s1024/image_2024-10-14_08-25-41.png

បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើង អ្នកគាំទ្របានចោទសួរពីមុំលាក់កំបាំងនៅពីក្រោយការគាំទ្ររបស់ Diddy សម្រាប់ Justin Bieber នាពេលកន្លងមក ដោយអះអាងថា តារាចម្រៀងរូបនេះត្រូវបានមនុស្សចាស់ធ្វើបាប។ ក្រៅពីបទ Lonely អ្នកគាំទ្រជាច្រើនបានពិនិត្យមើល MV Yummy របស់ Justin Bieber ដោយនិយាយថា វីដេអូចម្រៀងនេះមានសារថ្កោលទោសឧក្រិដ្ឋកម្មផ្លូវភេទនៅក្នុងឧស្សាហកម្មកម្សាន្ត៕

អ្នកឡើងភ្នំអេវឺរេសដែលបានបាត់ខ្លួនអស់១០០ឆ្នាំ ទើបរកឃើញ

0

សារព័ត៌មាន AFP បានរាយការណ៍នៅដើមខែតុលា ឆ្នាំ២០២៤ ថា ក្រុមការងារស្រាវជ្រាវឯកសារ «National Geographic» ឱ្យដឹងថា ពួកគេបានរកឃើញសាកស.ព មនុស្សនៅលើភ្នំអេវឺរេស ហើយក្រុមការងារសន្និដ្ឋានថា គឺជាសាកស.ព របស់អ្នកឡើងភ្នំជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនកាលពីប្រមាណ១០០ឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7V6ejTM0C4gjUtquaB4PiRKjIp1z9ET_bX2DKxgNBmDo64e5lLgYw61R8uR6V0TaiJ38JXidbNgoxoSQg1tTePWlhu9jywFPS6sY-utwpMfEx3YGYf19nyoij5AuAyPNwVoGIr0asKN2VN4_3eYj7cAsuChxPLKwwPzA8Ito7zkm34V5sVXKTZ5eihxTP/s628/image_2024-10-14_08-19-59.png

ការឡើងកំដៅផែនដីបានធ្វើឱ្យព្រិល និងទឹកកកនៅជួរភ្នំហិម៉ាឡៃរលាយ ព្រមទាំងបង្ហាញសាកសពរបស់អ្នកឡើងភ្នំជាច្រើននាក់ដែលបានបាត់ខ្លួនកន្លងមក ខណៈអ្នកឡើងភ្នំទាំងនេះចង់សម្រេចក្តីសុបិនរបស់ខ្លួនឡើងលើភ្នំខ្ពស់បំផុតលើពិភពលោក ។ សាកសពអ្នកឡើងភ្នំដែលរកឃើញចុងក្រោយនេះ គេជឿថា គឺជាសាកសពរបស់លោក Andrew Irvine ជនជាតិអង់គ្លេស បានបាត់ខ្លួនកាលពីឆ្នាំ១៩២៤ ពេលលោកអាយុ២២ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF8IvVqk23nLt9cCX-4hwPKlMipkQ_gGOnlheVARLcc2APnwEgBlui0vjsaJprNSeKcavSGpD9yhs4M5whyphenhyphendXLW4_lUT72QDFBeME77Rzd02fQI5f_O-EUlSwdhQkCkNePwg_lw9DlJ1xd2NFTp_O2NNyN0BE3vay95E7rTsOuQLjTyNbKrpn1uVlETIrk/s1500/image_2024-10-14_08-19-58.png

លោក Andrew Irvine បានធ្វើដំណើរជាមួយអ្នកឡើងភ្នំម្នាក់ទៀត គឺលោក George Mallory អាយុ៣៧ឆ្នាំ ហើយអ្នកទាំងពីរក៏បានបាត់ខ្លួន ។ នៅឆ្នាំ១៩៩៩ គេបានរកឃើញសាកសពលោក George Mallory ប៉ុន្តែគ្មានអ្នកណាដឹងពីជោគវាសនារបស់លោក Andrew Irvine ទេ ។ រហូតដល់ក្រុមការងារ National Geographic រកឃើញស្បែកជើងកវែងជាប់ក្រណាត់ និងស្រោមជើងម្ខាងជាប់លើផ្ទាំងទឹកកក ហើយពេលក្រុមការងារចូលទៅពិនិត្យក្បែរៗ ក៏ឃើញស្រោមជើងម្ខាងដេរក្រណាត់ដាក់ឈ្មោះថា «A.C. IRVINF» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG_i2IrUm3QqFBW_K0LH_U_nU1pSNXLydnU7lj_EbUnsjvWnmfBt-EJVXKSsM0L48Zh0givb_10zrUyVtDDbFGhr-GMX-px8T_fH7w5ctXqzqwvcakaOU0WDADRSDeUYRH1FmY_L2Rxh-tE9KYvIWbpluCyEihqqMKwzsOeQUBZQOylpGgHwLnOffBZqyv/s1600/image_2024-10-14_08-19-57.png

គេបានរកឃើញសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនរបស់ក្រុមអ្នកឡើងភ្នំ ហើយការរកឃើញនេះ ក៏បានជួយបកស្រាយចម្ងល់យូរមកហើយថា តើលោក Andrew Irvine និងលោក George Mallory ធ្លាប់បានឡើងដល់កំពូលភ្នំដែរឬទេ? លើសពីនេះ វាជាការបញ្ជាក់ថា អ្នកឡើងភ្នំទាំង២រូបជាមនុស្សដំបូងគេលើពិភពលោក ដែលបានឡើងដល់កំពូលភ្នំអេវឺរេស មុនអ្នកឡើងភ្នំឈ្មោះ Sir Edmund Hillary និងលោក Tenzing Norgay ដែលត្រូវបានកត់ត្រាថា ជាអ្នកឡើងភ្នំខ្ពស់បំផុតលើពិភពលោក អស់រយៈពេលជិត៣០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMVGIBdH-BM21fGxLpChELWLj3Ax-jhbgggwKhv1F92Ta19CK1e7ulXhhCl-hsz5KhdYiCRQ3YNJDg71CIiwqAf_QWVHpSDGwVJt7pfd6OkXwoLIV_49q8scz8U-Hkk1_9FGQe35JMHn1_tcsbcGkCE-4k-UvLhDaBRcEHs4KOfR6w-LFZwFfssCZHBSw2/s1300/image_2024-10-14_08-20-00%20(2).png

អ្នកនាង Julie Summers ជាចៅស្រីរបស់លោក Andrew Irvine និយាយថា ការរកឃើញសាកសពនេះបានប្រាប់រឿងរ៉ាវកើតឡើងទាំងអស់ ហើយសមាជិកគ្រួសារបានយកគំរូ DNA ដើម្បីធ្វើការពិសោធន៍ឱ្យច្បាស់លាស់ ។

លោក Andrew Irvine និងលោក George Mallory បានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩២៤ ហើយក្រុមអ្នកឡើងភ្នំផ្សេងទៀតបានឃើញអ្នកទាំង២ លើកចុងក្រោយ នារសៀលថ្ងៃដដែល ។ គេជឿថា លោក Andrew Irvine បានយកកាមេរ៉ាតាមខ្លួន ហើយការរកឃើញសាកសពនេះ គឺអាចត្រូវចារក្នុងប្រវត្តិសាស្ត្រជាថ្មីថា បុគ្គលទាំង២រូបជាអ្នកឡើងលើកំពូលភ្នំអេវឺរេសមុនគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ5urWUBZczP7HF6rXolrcFjvr1MOGjZXVR3FtO6z02nPc0-NBemq-eYpT-5QvhIrwCaLT5SUwQcQ1XGdjC3VZDQTuP3SWG9Y92c8eH6GPfEjoLUkPAOdhGzg54V7twucA1g8mxhxuh5MdHbdRu8stoYPm_O3iLwkPYVbr5ap0a3JCZc8X6n4ADnKFrQNJ/s1200/image_2024-10-14_08-20-00.png

គួរបញ្ជាក់ថា តាំងពីការចាប់ផ្តើមស្រាវជ្រាវលើកំពូលភ្នំអេវឺរេសកាលពីប្រមាណ១០០ឆ្នាំមុន មានអ្នកឡើងភ្នំស្លាប់រហូតដល់ជាង ៣០០នាក់ ។ អ្នកឡើងភ្នំខ្លះត្រូវបានព្រិលធ្លាក់សង្កត់ ឬធ្លាក់ក្នុងរណ្តៅដ៏ជ្រៅៗ ហើយសាកសពជាច្រើននៅតែពាក់ឧបករណ៍ឡើងភ្នំ និងសរសេរឈ្មោះផ្សេងៗលើឧបករណ៍ទាំងនេះ ៕

កុំភ្លេចចូលរួមគាំទ្រ! បវរកញ្ញាជាង៧០ប្រទេសមកពីជុំវិញពិភពលោកនឹងមកកម្ពុជាប្រកួតកម្មវិធី Miss Planet International

0

កម្មវិធីប្រកួតសម្រស់ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ Miss Planet International នឹងត្រៀមស្វាគមន៍យ៉ាងកក់ក្តៅទទួលបវរកញ្ញាជាង៧០ប្រទេសមកពីជុំវិញពិភពលោកប្រកួតលើទឹកដីប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ។ ដូច្នេះប្រជាជនកម្ពុជាកុំភ្លេចចូលរួមគាំទ្រកម្មវិធីមួយនេះឱ្យបានច្រើនដើម្បីបង្ហាញពិភពលោកថា កម្ពុជា មានសម្បត្តិវប្បធម៌ អរិយធម៌ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy_x_998Wvbn5ZZewNtqLSoJ-0P0J3IZ67fmjRRr5d4jYnwNRt-QwA57FmrurfvPHrK7aFOVqtOEKRUVZ2DK88immnwgxThmCMmFV5gLB6zh0QhaPdiwxFCpzwwPWIeVJVluHcC9JEfBvsmGXLZCy-r5v9wWDg5IgCBVZ8TlQTkhCaQI4wMM8KBUmZ1NZD/s2048/image_2024-10-12_10-51-25.png

នៅព្រឹកថ្ងៃទី១២ តុលា ក្រសួងទេសចរណ៍បានប្រកាសជូនដំណឹងដល់សាធារណជនថា«បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែក្រោយ។ ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4KTkvuDMdON7I0EdJ8qb5KUGLl8RPQFa7mwOBIF5sAcwgZg2qxvfAsq1vDIqF4lM9aba41JW7_fOaiOFr246UVzx2y089hA7c_yow4D3ySR5_CK2ZfMeQTYG2zb2acvZAqlgPmyxLM45mCyYpihZrArN5KIG-_lA8mU3Ko2BmdKOkXlasW-5NvpV4nWCl/s1024/image_2024-10-12_10-51-27%20(2).png

Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ។ តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_zY4CrRCFzj0qt2ARzKclCw0FqjhsDmmKGcL01V51noA-UbOnMj7-EXFjub0L2KkF9wDTrEfMuOFI5KgAOV6Tpom3yPOx9-YoKBftQEFiPVVwQrHTTR_QLXC3DLQ3x6MDxB9ejoRcYs0GSHD1cwOi-bjnkd7ebQFLgZuudSKYoD93shO7S2E5UIFGxs4f/s1024/image_2024-10-12_10-51-27.png

គួរឱ្យដឹងថាក្នុងឆ្នាំនេះបវរកញ្ញា ដេត ស្រីនាឌ ជា Miss Planet Cambodia 2024 នឹងចូលរួមតំណាងឱ្យប្រទេសកម្ពុជាប្រកួត MPI 2024 ។ នាងត្រូវបានអ្នកគាំទ្រចាត់ទុកថាជាបវរកញ្ញាមានអត្តចរិតគួរឱ្យស្រលាញ់ មានចំណេះដឹង មានសមត្ថភាពខ្លាំងផងដែរ។ កាលពីឆ្នាំមុនបវរកញ្ញាដែលតំណាងកម្ពុជាប្រកួតក្នុងកម្មវិធី Miss Planet International គឺ ដាំ សុភ័ក្រស៊ីនឌី បានជាប់លំដាប់រងទី៧ ក្នុងការប្រកួតនេះ៕

របកគំហើញថ្មី៖ ខ្សាច់នៅភពអង្គារអាចផលិតជាឥដ្ឋសម្រាប់សាងសង់លើអវកាសបាន

0

អ្នកស្រាវជ្រាវបានរកឃើញវិធីផ្លាស់ប្តូរខ្សាច់នៅភពអង្គារ និងឋានព្រះច័ន្ទ មកផលិតជាឥដ្ឋរឹងមាំដូចថ្មក្រានីតសម្រាប់ការសាងសង់ផ្សេងៗនៅលើអវកាស ដោយការប្រើប្រាស់សារធាតុណាណូ ឈ្មោះថា «បំពង់ណាណូកាបូន» តភ្ជាប់ជាមួយសារធាតុ Regolith ឬកំទេចថ្ម, ដី, ខ្សាច់ និងធូលីលើផ្កាយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn04yBeu1cUr86aZPeT5YkezILhxqchII36bs6Q3DeJB9p-Xe7lbxyVJP5szWMe06RIw3Cvtrmv5hpzjvLPp6RLmnnEf3bXlm3ph2eEL4Qf-3KQTbUrdR2d9kxvUHwHpd0XfigmezqSLXjQuDAZZGhQ2VtQdm84jAPNJff5SNQXlKBJJsdTkmlos4c2nvp/s1500/image_2024-10-12_16-18-32.png

អ្នកស្រាវជ្រាវបញ្ជាក់ថា វាជាដំណើរការប្រើប្រាស់ថាមពល និងសីតុណ្ហភាពទាប ព្រមទាំងសមស្របក្នុងការប្រើប្រាស់នៅលើអវកាសផងដែរ ។ ហេតុនេះ វានឹងក្លាយជាប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការសាងសង់ផ្សេងៗលើអវកាស នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir0N6E4LMWLe9B8BrMYtiFMvtHhytGiwd-PszROjK8PogPvSNAA5UrRBe_JyiwMK92bO8PktpnSMIJ2Vn2eU6NESG_YTI_CunxjMyuOgPlrp1_WhNqFBRsB0yWFIxCmKZ8qDR65CfhTiidVnFd3CtS3Lt-t4rrxTNo7k527JaZYWasfUP4wFO1-VYH5cgv/s2467/image_2024-10-12_16-18-33.png
ដុំឥដ្ឋផលិតពីសារធាតុ Regolith នេះ ក្រៅពីមានសភាពរឹងមាំខ្លាំងហើយ គឺវាអាចចម្លងចរន្តអគ្គិសនីទៀតផង ។ អ្នកជំនាញរំពឹងថា នឹងប្រើប្រាស់វាធ្វើជាឧបករណ៍ចាប់សញ្ញា និងត្រួតពិនិត្យភាពរឹងមាំរបស់សំណង់ ក៏ដូចជាជូនដំណឹងជាមុនពេលមានករណីខូចខាតណាមួយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHhDZM_blbd9ZZPRzd3_iS9wpn572xtA_B7OVk7hq0FVVkgs4B65p5R21ngwHh3IexQXzySo0udSl4PwPa_gasYfoDXssJnOerWpiNliZu63kyK6u84xW7v98cZ8eD9ULI3yJ17rZ2Y2EzIr1-aqQOUdb4IoAhDVTUkic5B1YgAYy3YolwE7JGCPO9bAAJ/s1600/image_2024-10-12_16-18-34.png

ក្រៅពីនេះ អ្នកជំនាញអាចប្រើប្រាស់បច្ចេកវិទ្យានេះនៅលើផែនដីផងដែរ ដោយការលាយបញ្ចូលសារធាតុក្រាហ្វីនក្នុងស៊ីម៉ងត៍ដើម្បីបង្កើនភាពរឹងមាំ, កាត់បន្ថយបរិមាណការប្រើប្រាស់សម្ភារៈ និងកាត់បន្ថយខ្យល់ពុលដែលបណ្តាលមកពីការផលិតស៊ីម៉ងត៍ក្នុងរោងចក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZzsagA9jmeTcaeNp6CdEjYH89GxZ3oeZn3IK2dkAtKs_GZ8CKToAhypoSQprB4h5EtEjqWKxvyJ5TpVIElJblsRcEp2hb4amm6ZI6wUDH_p0kTJmqFiSlGwi_pr0LV_Xh6oMwZhtWGd0JGiyTakN1PO0HNAPvxk2FKTxFFDnBGruAabtSi1aE1aCyV3mY/s1200/image_2024-10-12_16-18-37%20(2).png

កន្លងមក អ្នកជំនាញបានស្រាវជ្រាវពីវិធីផលិតឥដ្ឋដោយប្រើប្រាស់សារធាតុ Regolith នៅលើឋានព្រះច័ន្ទ ផ្សំគ្នាជាមួយទឹកអំបិលសម្រាប់ការសាងសង់ផ្សេងៗលើអវកាស ។ វាស្របនឹងគំនិតថា ការសាងសង់លើអវកាស គឺចាំបាច់ត្រូវតែប្រើប្រាស់សម្ភារៈនៅទីនោះឱ្យបានច្រើនបំផុត ដើម្បីកាត់បន្ថយការដឹកជញ្ជូនសម្ភារៈពីផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGcyE9cGcvOwSUeukr4gNatKL01SmypXoe0t1PxD-5Xn8fPzIiq3PRS-0oTMRFeDKDwY41cBFqAhvvuaaSW0JhGhaf6D9fQs1V_XF7MQraYjpokg2gDEVLYcAvf1OXHsMLTbTOcad8KPUaxFOX0NxLnz6FzGjwbEF_FBP-8WaRFpfEvkU3PGl9cok4-to/s1920/image_2024-10-12_16-18-35.png

ការរកឃើញនេះ មិនត្រឹមតែជាការត្រួសត្រាយផ្លូវសម្រាប់ការសាងសង់លើអវកាសប៉ុណ្ណោះទេ ប៉ុន្តែបច្ចេកទេសថ្មីនេះនឹងត្រូវបានប្រើប្រាស់លើផែនដីដូចគ្នា ។ ហេតុនេះ វានឹងអាចកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK3lcy73oByZ9WG5oG-WIBD0N5AAXbASmPuPkHIFDEhYS1eoFgKrAL8LL3mDshukUM08QKE9VnzCe_MIvbbHnK7QUeWIumlCyi0Q3pxKQakTBH6yRSN1GLT5JUm9oBamVMieWq1nvDbJh25d8T_w3FqIbxsNlTbce9L0CZqsXS53GsbDKjs-uwkhsp75tt/s1000/image_2024-10-12_16-18-37.png

នេះជាការរកឃើញថ្មីមួយទៀតរបស់អ្នកជំនាញ ដែលអាចយកខ្សាច់នៅភពអង្គារ និងឋានព្រះច័ន្ទ មកផលិតជាឥដ្ឋរឹងមាំសម្រាប់ការសាងសង់លើអវកាស ។ យើងនឹងរង់ចាំតាមដានបន្តទៀតថា តើពួកគេនឹងទទួលបានជោគជ័យកម្រិតណា ៕

គប្បីដឹង និងចងចាំ! បើមានលុយដល់ជិះយន្តហោះបាន តែយើងមិនគប្បីពាក់ស្បែកជើងផ្ទាត់ជិះយន្តហោះឡើយ បើទោះបីជាថ្លៃ និងងាយស្រួលក៏ដោយ

0

អ្នកដំណើរមួយចំនួនមានចម្ងល់ថា តើពួកគេអាចពាក់ស្បែកជើងផ្ទាត់ឡើងជិះយន្តហោះបានដែរឬទេ? រីឯអ្នកដំណើរខ្លះទៀតថា ក្រុមហ៊ុនអាកាសចរណ៍ពុំបានហាមឃាត់ការពាក់ស្បែកជើងផ្ទាត់របស់អ្នកដំណើរទេ ប៉ុន្តែហេតុអ្វីពុំគួរពាក់ស្បែកជើងផ្ទាត់ជិះយន្តហោះ? បុគ្គលិកអាកាសចរណ៍ម្នាក់ក៏បានបកស្រាយពីចម្ងល់ទាំងនេះ ដើម្បីឱ្យអ្នកដំណើរបានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihQAJWt9vTsiJsZ9rRH_7E8506GtvhT0Np-4df4BcYfApJLB9_2_K8cSqmOUcY5nDE_jH5KUxP_AWIvy67TMm1LVf-9ag_sTBwJA4kmWEJtgA8M1uN6AnYhw2IUzWKXgsbsMqIjhBUvGaM9IfDwwsfX1VQe3iU_U8mfa0n7EnNA5AW0QLbckeqhZHeW-as/s2000/image_2024-10-12_16-09-13.png

ក្រុមហ៊ុនអាកាសចរណ៍បរទេសភាគច្រើនពុំបានហាមឃាត់អ្នកដំណើរពាក់ស្បែកជើងផ្ទាត់ជិះយន្តហោះទេ ដោយក្រុមហ៊ុនទាំងនេះបានកំណត់លក្ខខណ្ឌការស្លៀកពាក់ចំពោះតែបុគ្គលិកអាកាសចរណ៍បម្រើការលើយន្តហោះប៉ុណ្ណោះ ។ ប៉ុន្តែអ្នកដំណើរទូទៅដែលពាក់ស្បែកជើងផ្ទាត់ជិះយន្តហោះអាចមើលទៅមិនសមរម្យ និងគ្មានសុវត្ថិភាព ។

ចំណុចល្អរបស់ស្បែកជើងផ្ទាត់ គឺងាយស្រួលពាក់ និងមិនចង្អៀត ។ អ្នកខ្លះបានធ្វើដំណើរតាមយន្តហោះឆ្លងប្រទេសរយៈពេលជាច្រើនម៉ោង ហើយពួកគេចង់សម្រាកលើយន្តហោះឱ្យបានស្រួល ទើបពាក់ស្បែកជើងផ្ទាត់ ហើយងាយស្រួលដោះចេញពេលចង់សម្រាកលើកៅអី ។ ប៉ុន្តែបុគ្គលិកអាកាសចរណ៍ម្នាក់និយាយថា វាមិនសមរម្យយ៉ាងខ្លាំង បើអ្នកដំណើរពាក់ស្បែកជើងផ្ទាត់ជិះហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqfNLPdArZFMwKmiL8nwUvVdqllzKytTV6mKGGZu0OYuGiuieEwkYPmvY3j_0BLIQVZkA2qw8tQeKGtVoGiBUjHulcrl2afdq3Oy-fFZUn8x_B8RE8okSJx9qDK98DX-QZ65CU9Q-Rh2r6Zf0ReQ0uLEpRnacUdQUJ3RROH82KGj0IY2AZVjLOzflQ7ODp/s800/image_2024-10-12_16-09-11.png

បុគ្គលិកអាកាសចរណ៍រូបនេះប្រាប់ថា ក្រៅពីស្បែកជើងផ្ទាត់បានធ្វើឱ្យអ្នករួមដំណើរលើយន្តហោះស្អុយក្លិនជើង គឺការពាក់ ឬដោះស្បែកជើងផ្ទាត់នៅលើយន្តហោះ នឹងធ្វើឱ្យអ្នកដំណើរមានគ្រោះថ្នាក់ផងដែរ ពេលយន្តហោះជួបហេតុការណ៍អាសន្ន បើទោះជាក្រុមហ៊ុនអាកាសចរណ៍ពុំបានហាមឃាត់ក្តី ។

បុគ្គលិកអាកាសចរណ៍រូបនេះបញ្ជាក់ថា ពេលមានហេតុការណ៍អាសន្នកើតឡើង ឬការប៉ះទង្គិចអ្វីមួយ នឹងមានកំទេចកំទីផ្សេងៗនៅបរិវេណខាងក្នុង និងក្រៅយន្តហោះ ។ ហេតុនេះ បើអ្នកដំណើរពុំបានពាក់ស្រោមជើង និងស្បែកជើងការពារជើងត្រឹមត្រូវទេនោះ វត្ថុស្រួចផ្សេងៗនឹងមុតជើងអ្នកដំណើរ ហើយធ្វើឱ្យពិបាកបម្លាស់ទី ឬពិបាករត់គេចពីកន្លែងគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqlIip9HJl9WSkxZoyluXaq3sO4fqjcaYw_bxH5GjImFaRIFOEUyAHzpzleZtcVWz_W103cDleW5fLCMii7qEn4be-P5OmX8PiInueUntySxFq1YNyjN0E9hTH_VyT0U1YPKYEqCNgXsfcFX_MbQ4mANwL0VqoJW2ULZDOqdz14jsvptIF_nQr12Xtzu7v/s600/image_2024-10-12_16-09-11%20(2).png

អ្នកដំណើរអាចស្រមៃថា បើពាក់ស្បែកជើងផ្ទាត់រត់គេចពីកន្លែងគ្រោះថ្នាក់នៅលើផ្លូវដែលសម្បូរដោយកំទេចកញ្ចក់, ភ្លើងឆេះ និងលោហៈស្រួចៗ គឺវាដូចគ្នានឹងភាពយន្តសង្គ្រាមដែរ ប៉ុន្តែស្ថានការណ៍ជាក់ស្តែង គឺលំបាកជាងនេះទៅទៀត ។ គ្មានអ្នកណាចង់ជួបហេតុការណ៍បែបនេះទេ ប៉ុន្តែបើវាកើតឡើងនៅថ្ងៃណាមួយ គឺយើងពុំចង់ឱ្យស្ថានការណ៍កាន់តែអាក្រក់ដោយសារការពាក់ស្បែកជើងមិនត្រឹមត្រូវ ។

ការលើកឡើងរបស់បុគ្គលិកអាកាសចរណ៍ គឺស្របគ្នានឹងការលើកឡើងរបស់លោកស្រី Christine Negroni អ្នកជំនាញផ្នែកគ្រោះមហន្តរាយលើអាកាសដែរ ដោយលោកស្រីនិយាយថា អ្នកដំណើរគួរតែពាក់ស្បែកជើងឡើងយន្តហោះ និងពាក់ពេលយន្តហោះចុះឱ្យបានត្រឹមត្រូវ បើទោះក្រុមហ៊ុនអាកាសចរណ៍នានាពុំបានហាមឃាត់ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0TY7alR10vWdrF1O6hqXuKywGDwkFCePoLQ3drxW2JRF5s5wxUZs1ajIkT-CKtI-aPvHAxFz206-tSDBwNLheeqDT7gMvoG3o77Yissqe30rTMX4QV2Fy6uOBJLaVM43xrJ5jAcMITl21xrBoe6f8Z2jB36r_Sny74u1iiY5WYQf2C3f5APwjXyFnKvCD/s2991/image_2024-10-12_16-09-11%20(3).png

លោកស្រី Christine និយាយថា ៖ «បើអ្នកដំណើរត្រូវរត់គេចពីយន្តហោះ ហើយនៅលើផ្លូវដើរអាចក្តៅខ្លាំង, ត្រជាក់ខ្លាំង, មានប្រេងឥន្ធនៈ និងមានគំនរភ្លើង គឺខ្ញុំជឿថា អ្នកដំណើរនឹងពុំចង់មុតជើង ឬមានរបួសស្នាមជើងទេ» ។

ហេតុនេះ បើលោកអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ ឬធ្វើដំណើរឆ្លងប្រទេសដោយការជិះយន្តហោះរាប់ម៉ោង លោកអ្នកគួរតែពាក់ស្បែកជើងឱ្យត្រឹមត្រូវដើម្បីអាចការពារជើងពេលមានហេតុការណ៍អាក្រក់កើតឡើង ៕

ជីវិតស្រស់បំព្រង ដោយអនុវត្តទម្លាប់ល្អ ៧ យ៉ាងនេះ!

0

តិចថ្ងៃច័ន្ទ តិចថ្ងៃអាទិត្យ ពីមួយថ្ងៃទៅមួយថ្ងៃហត់អើយហត់ ធុញដល់ហើយ មោះមកបង្កើតទម្លាប់ល្អ ៧ យ៉ាងជាមួយ Admin ទាំងអស់គ្នា ធានាថាជារៀងរាល់ព្រឹកលោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ សុខភាពល្អ រាងកាយមាំមួន ខួរក្បាលស្រឡះ ថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង។ ដូច្នេះតោះមកចាប់ផ្ដើមថ្ងៃថ្មីជាមួយ Admin ទាំងអស់គ្នា៖

១.ក្រោកមុនម៉ោង ៧ ព្រឹក៖ ការក្រោកមុនម៉ោង ៧ ព្រឹកជារៀងរាល់ថ្ងៃ ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា កម្លាំងពេញលេញ និងអាចរៀបចំផែនការណាមួយដែលត្រូវធ្វើពេញមួយថ្ងៃបានយ៉ាងល្អ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZEYqHFS90L2uTfKMxVg1emJNqJvg0D0-pF3qKjtdQSEYu0mKYMU5W5CPx83V1wtI0FkXIIPjkjno1syut7KXO83jmzYCl1NXbXLD-UZJ5SRpsQdUqlUl3oHcJ95FTHkG6aLixHe0D238GMO_uCnjlrZbBqAY52TyyYQeH_oDMx3MCBWnarBQ3SOotVK6/s1044/image_2024-10-12_16-04-23.png

    ២.ផឹកទឹក៖ ការផឹកទឹកមួយកែវភ្លាមៗនៅពេលក្រោកពីគេងជារៀងរាល់ព្រឹក នឹងជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការបានល្អ ការពាររាងកាយពីការខ្សោះជាតិទឹក ក៏ដូចជាបំពេញតម្រូវការរបស់រាងកាយ និងជួយឱ្យការបន្ទោរបង់មានប្រសិទ្ធភាពពេញលេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimebfP0U-bf4GIN-B2Fd41ty1ccjo24Rmo_qpjS2Otc1KfYdOY5JVUSilDwxCN6QfwhE7E90TbCnTf6JhiB-R3dJNuIMIp_ZDcpg5bMS2Kc6nJ432bKOm6_uUUfIqjZyxgh-_QftX_mxYwhyEQ7sTHoqQWUZOWr-OnCIvOF2ZCt29hP2lWpbTiVnLRrNhV/s1600/image_2024-10-12_16-04-23%20(2).png

    ៣.ស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹក៖ ការប៉ះនឹងពន្លឺព្រះអាទិត្យនៅពេលព្រឹកជារៀងរាល់ថ្ងៃ អាចជួយឱ្យសុខភាពរាងកាយកាន់តែប្រសើរឡើង ក៏ដូចជាជួយក្នុងការសម្រកទម្ងន់បានយ៉ាងល្អផងដែរ ព្រោះពន្លឺថ្ងៃពេលព្រឹកជួយឱ្យរាងកាយសំយោគវីតាមីន D ដែលជាវីតាមីនចាំបាច់បំផុតសម្រាប់រាងកាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL-guFx3R55YS33FWS7nNwZWl-_zlzu3T_BkyyiyZV_HZnrfhAuiYmVAk1qxWS1C3PctQ3R82yYtY1QzHZ2t413a1lY8Rm4_25vq4j8QMiOdp_FIAwi8qOrEBfKqQwkofisIqsgLNxwzo3D_NnMjw7CyI69hHo8LMWmOd62a_WvoREfbxy9gwFDd1hLmz7/s2560/image_2024-10-12_16-04-23%20(3).png

    ៤.ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណស្រាលៗដូចជា យូហ្គា ការដើរ ឬរត់តិចៗ នៅពេលព្រឹកជារៀងរាល់ថ្ងៃ នឹងជួយសម្រួលដល់ប្រព័ន្ធឈាម បង្កើនការរំលាយអាហារ ក៏ដូចជាជំរុញឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilaWRHhDQtGssBUJFLmoEjOePJbjN83HVsTKEg430aTcDtKi33P7WMpXlaa4cuZcDQjEAi788ZeNGhGlDK3ZtiGYS-Swh4Qqkv-x15YRzqeCse_dAtON8Dk-3czKjoAM1losQuu52dPtQA0JlRRDjp8pJB3PzS2ezhpHafnJjYm-WcFxiBb_jJsXXdOrux/s1000/image_2024-10-12_16-04-25.png

    ៥.ធ្វើអាហារពេលព្រឹកដោយខ្លួនឯង៖ ការធ្វើអាហារពេលព្រឹកដោយខ្លួនឯងជារៀងរាល់ថ្ងៃ នឹងជួយផ្តល់ឱកាសល្អក្នុងការជ្រើសរើសអាហារដែលខ្លួនចង់ញ៉ាំ ក៏ដូចជាជ្រើសរើសអាហារដែលមានប្រូតេអ៊ីនខ្ពស់ ដែលជួយបង្កើនការរំលាយអាហារ និងជួយឱ្យរាងកាយដុតកាឡូរីពេញមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1zUla81MWGDZgmk2jD1yO77vSOfAtUXpPeMjRm2YgtpZ0VOC0nnnlqkafkeSJpYS4_b-cgbYyok3S5gADUoCpf1pcTjHFGkC09ufITWihvg6UPv2IRGeI6kURcyKjM1JT8ULkcM3yNq87cMpapzDJIAsx1DUtpWvkOfoBIUsftE1ZtEYovv5aYbzeTqpZ/s2121/image_2024-10-12_16-04-25%20(2).png

    ៦.ផ្ដោតអារម្មណ៍លើអ្វីដែលយើងត្រូវធ្វើនៅថ្ងៃនេះ៖ ថ្ងៃនេះតើអ្នកមានអ្វីខ្លះដែលត្រូវធ្វើចូរផ្ដោតអារម្មណ៍លើវាតែមួយមុខបានហើយ កុំគិតច្របូកច្របល់ពេក បើមានរឿងច្រើនចូរអ្នកបែកចែកឱ្យដាច់ទៅថ្ងៃនីមួយៗ ហើយធ្វើវាតាមដំណើរ នៅពេលដែលអ្នកបានធ្វើអ្វីមួយរួចរាល់ អ្នកនឹងមានអារម្មណ៍ថាអ្នកជាមនុស្សសកម្មហើយមានស្មារតីនិងកម្លាំងបន្តធ្វើរឿងផ្សេងៗនៅថ្ងៃស្អែកទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHyLTWdk9KrDc5yO2V_zOzJVDfRJTPZyVEp6IWGMEnudE7PtL6_B1A0GWfCK4aitVm1JySBIfh-cq7brqxU30201EsOMG0FNsPgxwCSLpb444-FVLgD8nLni9os3lKbZQkTw6jWPYsU6ILJHaJmnctZGMqAkDFwAEt9qIimd3DRprVoZnForlOH8RetXA6/s2048/image_2024-10-12_16-04-27.png

    ៧.ស្តាប់តន្ត្រី៖ អ្នកប្រហែលជាចង់ឱ្យថ្ងៃថ្មីរបស់អ្នកពោរពេញទៅដោយភាពស្រស់ស្រាយ ដូច្នេះហើយចម្រៀងដែលអ្នកចូលចិត្តអាចជួយបន្តូរអារម្មណ៍អ្នកនៅពេលព្រឹកបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOYiZt0PSsH34u1-7Iqec7iHt4YD1Yp1odgDrDOkszgTuTw2Kzs1FE9xxCfG2LJY7AgTTxMXgyry4Uoz7NhjtisRFyiSktpnKgdJkK9aY6j25l60HfzGyS9_vbv-IqYXA-eZZxEs4j8f7vr6AgBVrRMLJFOq3eqGlmYwlHmDyZDRhR80Z19wpcz4BV8y8F/s2061/image_2024-10-12_16-04-28.png

ប្រទេសជាច្រើននៅអឺរ៉ុបកំពុងប្រឈមនឹងវិបត្តិអត្រាកំណើតទាបខុសធម្មតា

0

ថ្មីៗនេះប្រទេសជាច្រើននៅអឺរ៉ុបដូចជា អ៊ីតាលី អាល្លឺម៉ង់ និងបារាំងបានកត់ត្រាចំនួនទារកទើបនឹងកើតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦០ មកដែលអត្រាកំណើតនេះបានធ្លាក់ចុះខ្លាំងទៅៗ បង្កឱ្យមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuZxBzwSZ1jRjSlxiLKT77EuRTb62mh1Z9zCQWgW5LofiVTV7fP56yLoTvxmxID4AxOo4JImno4bWbiOktlxRcj6YzwDGjI0FHg0YvEifYSnZkC74eH4WrpB0g6UCUQIss7HYniII3tu4u1_RENq5oXqF4YzyWomDhChEb4OWPjmt_Epuwy0CC6uNlH-ik/s2736/image_2024-10-12_15-56-25%20(2).png
យោងតាមទិន្នន័យរបស់សហភាពអឺរ៉ុបដែលចេញផ្សាយនៅដើមឆ្នាំ ២០២៤ បានឱ្យដឹងថា ចំនួនកំណើតនៅសហភាពអឺរ៉ុប (EU) នាពេលបច្ចុប្បន្ននេះបានឈានដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦០ មកដោយមានទារកចំនួន ៣.៨៨ លាននាក់ប៉ុណ្ណោះនឹងកើតនៅតំបន់នេះក្នុងឆ្នាំ ២០២៤ ដែលនេះគឺជាលើកទីមួយហើយដែលចំនួនបានធ្លាក់ចុះក្រោម ៤ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzljSq_oWsvYPvGp5xrHVqnnLcJGSUmB29cfGdGlMT69LQBfU1oYPUaUK84wKyeumRuZWKQsyVeTFwTPw8nP4jsneN6wNqOZPLIwp4fGU3EVi4l7s9PPdN8wyUZxz332UMC0lFkTHYmlm2_aZKUHfAw1fMfTVVsGYp9B9fgdcOZ7OXpm1o7bOeFtL5pWtq/s1200/image_2024-10-12_15-56-25.png

ដូច្នេះបច្ចុប្បន្នទ្វីបអឺរ៉ុបគឺកំពុងប្រឈមនឹងវិបត្តិអត្រាកំណើតទាបខុសធម្មតា ដែលនឹងបង្កឱ្យមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើន។ មូលហេតុគឺដោយសារការផ្លាស់ប្តូរទំនាក់ទំនងរវាងភេទទាំងពីរ មានន័យថា ស្ត្រីដែលមានការអប់រំខ្ពស់កម្រនឹងចង់បានគូរស្រករណាស់ លើសពីនេះពួកគេក៏គ្មានអារម្មណ៍ចង់មានកូនអីទៀតដែរ។ ពិភពលោកជឿនលឿន អ្វីៗកាន់តែផ្លាស់ប្តូរ មនុស្សគ្រប់គ្នាភាគច្រើនលែងចង់មានកូន ហើយអ្នកខ្លះក៏ចូលចិត្តរស់នៅម្នាក់ឯង ដែលនេះបានបង្កឱ្យរដ្ឋាភិបាលទាំងអាស៊ី និងអឺរ៉ុបកំពុងជួបប្រទះនឹងការលំបាកក្នុងការដោះស្រាយបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtNqH_2s5pXtkNdFwmDoMVu6FMZyt3fdYBlWaOJulEzTXXaV3AOH71DoHhfx9No08P6s7kMrsvqdGXPQuQaUjBVdV3j2mqD4JkFfYrKWhdWdTdYnvoU5dbF4g_JxjvRNxJaVfnZ6YBqJdaR4ZYw0wW0_UQi2ZpdvZQttZZAkwqkz9Ldf51YRYRkYfJJ6s7/s1200/image_2024-10-12_15-56-27.png

ជាក់ស្តែងដូចប្រទេសអ៊ីតាលីអ៊ីចឹង គឺមានអត្រាកំណើតទាបបំផុតជាយូរមកហើយ ដោយសារភាពចាស់នៃចំនួនប្រជាជនកំពុងកើតឡើងយ៉ាងឆាប់រហ័សជាងប្រទេសសមាជិកដទៃទៀត។ ជាមធ្យម ចំនួនកុមារដែលកើតបានថយចុះពី ១.២៤ លាននាក់ក្នុងឆ្នាំ ២០២២ មកត្រឹម ១.២០ លាននាក់ក្នុងឆ្នាំ ២០២៣។ អ្នកជំនាញនិយាយថា ប្រសិនបើវិបត្តិប្រជាជននៅតែបន្តកើតមាន ប្រជាជនអ៊ីតាលីចំនួន ៥៩ លាននាក់អាចធ្លាក់ចុះជិតមួយលាននាក់នៅឆ្នាំ ២០៣០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1cGQa1Zlj8tD8MWQRgkGUOYHxMeijNq-mZDteS2aRoBZyJ76WJtertaDqVe0i-VIhYaVTrhrzQFIaL_fCT00RNyDLrkkdZaUrqLgIEInIyOhl9nhMRP5LrLLhVB_PgFriUvNga6vLwrTVBQHdqWhLOy2Rq9pwWlKf8LOiTyHPtiN-fM5kE78dYbE7XqgV/s1400/image_2024-10-12_15-56-28.png

រីឯនៅប្រទេសអាល្លឺម៉ង់វិញ អត្រាកំណើតបានធ្លាក់ចុះពី ១.៥៧ លាននាក់ក្នុងឆ្នាំ ២០២១ មកនៅត្រឹម ១.៣៦ លាននាក់ក្នុងឆ្នាំ ២០២៣។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វិបត្តិជាបន្តបន្ទាប់ដូចជា Covid-19 សង្គ្រាមនៅអ៊ុយក្រែន អតិផរណា និងការប្រែប្រួលអាកាសធាតុ គឺជាមូលហេតុនៃការធ្លាក់ចុះអត្រាកំណើតក្នុងប្រទេសអាល្លឺម៉ង់។ ចំណែកឯប្រទេសបារាំងវិញក៏បានជួបប្រទះនឹងវិបត្តិអត្រាកំណើតទាបផងដែរ។ ទោះជាយ៉ាងណាប្រទេសទាំងនេះបច្ចុប្បន្នបានកំពុងខិតខំលើកទឹកចិត្តប្រជាពលរដ្ឋឱ្យមានគូ និងមានកូនដោយការផ្តល់ប្រាក់ឧបត្ថម ក៏ដូចជាផ្តល់ការថែទាំកុមារកាន់តែច្រើន រួមទាំងការកាត់បន្ថយពន្ធ និងការឈប់សម្រាក ដោយរំពឹងថាអ្វីៗនឹងល្អដូចមុន៕