Home ព័ត៌មានអន្តរជាតិ «ច្រកទ្វារឋាន.នរក» បានកំពុងទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក

«ច្រកទ្វារឋាន.នរក» បានកំពុងទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក

128
0

ជាយូរមកហើយកន្លែងនេះមិនដែលមានភ្ញៀវទេសចរមកទស្សនានោះទេ ទើបតែប៉ុន្មានឆ្នាំថ្មីៗនេះ Hell’s Gate ឬ Darvaza Gas Pit គឺបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដោយសារភាពអស្ចារ្យនៃរណ្តៅភ្លើងដ៏ធំមហិមារធ្វើអ្នកទស្សនាមានអារម្មណ៍ប្លែក ហើយចូលចិត្តធ្វើដំណើរផ្សងព្រេងក្នុងតំបន់នេះ។ Hell’s Gate ឬ Darvaza Gas Pit គឺជារណ្តៅដ៏ធំបំផុតមួយដែលមានភ្លើងឆេះពីក្រោមឥតឈប់ឈរនៅក្នុងប្រហោង បណ្តាលមកពីមេតានចេញពីរន្ធខ្យល់រាប់សិបនៅតាមដីនិងជញ្ជាំងនៃរន្ធ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKCACFdrGrxS2buxztGN_gpfda091wq6QwJcBYnrZWj6Wu5sgaZGvOVKiJGWKH2clLg6P9-RgIhlxNa8aH5AxDU6nsyIS87HALC9rNjPmahpv71EmRmJgpzsdIgqSuGPZu_aUa3UavGloiRGChJnh0YBXmFNWJaLRY2hFbJicqM3NX5lbdr276ZewpJu0c/s1200/image_2024-09-09_08-58-51.png

ប្រសិនបើលោកអ្នកឈរនៅជុំវិញគែមនៃរន្ធ នឹងមានអារម្មណ៍ថាក្តៅខ្លាំង ដោយសាររណ្ដៅដីនេះមានទទឹងប្រហែល ៧០ ម៉ែត្រ ជម្រៅ ៣០ ម៉ែត្រ អមដោយជញ្ជាំងបញ្ឈរចុះទៅក្រោមវាលបាក់បែកនៅខាងក្រោម។ ទោះជាយ៉ាងណាអាជ្ញាធរមូលដ្ឋានបានសាងសង់របងសុវត្ថិភាពជុំវិញមាត់រណ្ដៅក្នុងឆ្នាំ ២០១៨ ដើម្បីការពារភ្ញៀវកុំឱ្យចូលទៅជិតរន្ធដែលកំពុងឆេះ។ ដូច្នេះទិដ្ឋភាពនេះគឺបានក្លាយជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់អ្នកទេសចរ ជាពិសេសនៅពេលយប់ ពេលភ្លើងឆេះក្រោមមេឃដែលមានផ្កាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizLQyfDF82F0G_YpBKkUDHgjOHua4JYCA25iXiGwt3Bjn4GLc6qg3tKW76oe5HiPRxK_HvwXGFDp45dBtDTwrApHJICvO48p7DVghFfkasLIYKuMgZDwP9qIhA5A1yhWoIrniolzIN02ksUpsdxFMPpXb1z78qBwgbje3ZCNmTReBqk1SZfMPfNzPbGrCn/s1280/image_2024-09-09_08-59-08.png

Hell’s Gate ហ៊ុព័ទ្ធដោយវាលខ្សាច់នៅតំបន់ដាច់ស្រយាលនៃវាលខ្សាច់ Karakum ប្រទេសតួកមេនីស្ថាន។ នៅពេលដែលអ្នកទេសចរចាប់ផ្តើមសម្រុកទៅទីក្រុង Darvaza តំបន់ជុំវិញមិនមានសេវាកម្ម ឬគ្រឿងបរិក្ខារប្រើប្រាស់ទេ។ ហេតុនេះមនុស្សគ្រប់រូបត្រូវតែនាំយករបស់របរចាំបាច់សម្រាប់ការស្នាក់នៅមួយយប់ដូចជាអាហារ ឬបោះតង់ជាដើម សម្រាប់ភ្ញៀវដែលមិនចង់សម្រាកមួយយប់ក៏អាចជួលឡានដឹកទៅទស្សនារណ្តៅភ្លើងដោយមានសេវាកម្មអាហារនិងភេសជ្ជៈផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbAjH3bps0eeFqo-O_Tr0eCid-_dTu5fgftVFOaLYrv7V5J9QhVwhBXktqq-ceklFDpe3wItS81Fp5xSc-0YQ4vXWP9d_U-uedKA46-1d4sQnNyRvNZxnHX1P4CzX-hQ2buQjjwEOjKruhb8HPkQjTq6p13qZMXywkM2naQkxszIeI-Cy4ibptiYQQOoyj/s1200/image_2024-09-09_08-59-31.png

គួរបញ្ជាក់ដែរថា រណ្តៅភ្លើង Hell’s Gate ឬ Darvaza Gas Pit គឺបានកើតឡើងដោយសារមនុស្សខួងយកឧស្ម័ន កាលពីជាង ៥០ ឆ្នាំមុន។ សម្រាប់មូលហេតុដែលរណ្តៅនេះមានភ្លើងរហូតមកដល់ពេលនេះគឺគេមិនទាន់មាននរណាម្នាក់ស្រាវជ្រាវដឹងនោះទេ។ Hell’s Gate ត្រូវបានបង្កើតឡើងនៅតែមានភាពចម្រូងចម្រាស ដូច្នេះតែងតែមានអាថ៌កំបាំង និងពាក្យចចាមអារ៉ាមជាច្រើនជុំវិញវា។ របៀបដែលរន្ធបញ្ឆេះនៅតែជាអាថ៌កំបាំង ទោះជាយ៉ាងណាមនុស្សជាច្រើនជឿថា អ្នកវិទ្យាសាស្ត្របានទម្លាក់គ្រាប់បែកនៅទីនោះ ហើយវាក៏ឆេះឥតឈប់ឈរបែបនេះតែម្តង៕