Home ព័ត៌មានអន្តរជាតិ តើការដាំដុះរុក្ខជាតិក្នុងការិយាល័យពិតជាអាចជួយកាត់បន្ថយភាពតានតឹងរបស់បុគ្គលិកមែនដែឬទេ?

តើការដាំដុះរុក្ខជាតិក្នុងការិយាល័យពិតជាអាចជួយកាត់បន្ថយភាពតានតឹងរបស់បុគ្គលិកមែនដែឬទេ?

79
0

បច្ចុប្បន្ននេះយើងឃើញថាមានបុគ្គលិកជាច្រើនបាននាំគ្នាដាំដុះរុក្ខជាតិនៅលើតុការិយាល័យរបស់ពួកគេរៀងៗខ្លួន ដោយពួកគេបាននិយាយថា ការដាំដុះរុក្ខជាតិបានជួយឱ្យពួកគេធូរស្បើយពីការងារ កាត់បន្ថយស្ត្រេស និងកាត់បន្ថយភាពតានតឹងជាដើម។ ដូច្នេះហើយ តើការដាំដុះរុក្ខជាតិក្នុងការិយាល័យពិតជាអាចជួយកាត់បន្ថយភាពតានតឹងរបស់បុគ្គលិកមែនដែឬទេ? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJR0m7WPeKFGc8EgrxYH4NZ37emr0VFYycacteALgC8g7mt0q_h6VPweAOyAMza4R1zQgwWlOKNqqp6CfyJHkdaYNXn8INdLdzIvl4a2ZgstE4Cu32vwm20NgGAAOR3xFyXWrCpnXQxwEpzkeN9Fcm-93M_31j_aROcL4ML0JNuFDjSq2Uhj4L11GnyO3U/s1999/image_2024-09-09_09-10-57.png

យោងតាមការស្រាវជ្រាវដោយសាកលវិទ្យាល័យ Reading និង Royal Horticultural Society (UK) កាលពីពេលថ្មីៗនេះបានរកឃើញថា រុក្ខជាតិបៃតងដែលដាក់នៅលើតុការិយាល័យគឺពិតជាអាចជួយលើកកម្ពស់បុគ្គលិកការិយាល័យឱ្យមានអារម្មណ៍ល្អ កាត់បន្ថយភាពតានតឹង ក៏ដូចជាបង្កើនការផ្តោតអារម្មណ៍លើការងារពិតប្រាកដមែន។ បើតាមការសិក្សារបស់ប្រទេសជប៉ុនក៏បានរកឃើញដែរថាវត្តមានរបស់រុក្ខជាតិគឺអាចបង្កើនភាពច្នៃប្រឌិតនៅកន្លែងធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaynUgkFLxWghBgnZUz6-E28O3UcclxDsrm1PMeGeqxYE4USHTA9IryPsw4MlTzMpSGUeGg4orCSIq57sf8dkAUXw29GY9JWVHyfOUOP28LqRKOP8_4Cp-qj-lNeAZDSzyJhxZdf7r_Hysypw_bxoqSNPQ2f9-FGJhG07hAiK2SUt2-7p0a3GtVEXYqkoF/s2560/image_2024-09-09_09-10-59%20(2).png

លោក Jenny Berger អ្នកនិពន្ធនៃការសិក្សាបាននិយាយថា ការដាំរុក្ខជាតិក្នុងការិយាល័យនឹងធ្វើឱ្យយើងមានអារម្មណ៍ល្អ រីករាយជាងមុន ដោយសារតែយើងបានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ដែលរុក្ខជាតិបៃតងអាចលុបបំបាត់អារម្មណ៍មិនល្អ និងអារម្មណ៍តានតឹង ធ្វើឱ្យអារម្មណ៍របស់យើងមានភាពប្រសើរឡើងវិញនៅក្នុងកន្លែងការងារ។ ដូច្នេះបរិយាកាសការិយាល័យជាមួយរុក្ខជាតិក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការពេញចិត្តការងារខ្ពស់ និងកាត់បន្ថយសម្ពាធឈាម ក៏ដូចជាកាត់បន្ថយការត្អូញត្អែរអំពីសុខភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUocZr4jEVbBf0JJDIQijMQfovxGHEx-PmSXtT-glc9yMo3hYyhkKv9TwRuAZGpAzSRPz42OLVw3eT6T_vMl2OBAkKTZmKf5ksS4QuzKvjjPRlIK9mwBFl2Ln0tHxDR1J6x9ZSB5XQs123xuV4362AxTMoCTzW4nn1FxyBY64R_RPCOVNifmUwuOqqcN7n/s1000/image_2024-09-09_09-10-59.png

ការស្រាវជ្រាវផ្លូវចិត្តពីមុនក៏បានបង្ហាញដែរថារុក្ខជាតិបៃតងក៏អាចជំរុញអារម្មណ៍វិជ្ជមានចំពោះមនុស្សយ៉ាងងាយស្រួលទៀតផង។ រីឯអង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថា ៥% នៃមនុស្សពេញវ័យទូទាំងពិភពលោកបានទទួលរងពីជំងឺធ្លាក់ទឹកចិត្តក្នុងការិយាល័យ។ ហេតុនេះហើយ ការដាំរុក្ខជាតិគឺជាវិធីងាយស្រួលបំផុតក្នុងការភ្ជាប់ជាមួយធម្មជាតិ និងជាវិធីដ៏ល្អមួយក្នុងការជួយកាត់បន្ថយភាពតានតឹងក្នុងការិយាល័យយ៉ាងមានប្រសិទ្ធភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmCHMh58xnGgWmXEZ28lk4ep4MGtcroyo4FGhQrEvjRlBJisUEJpbjUjllft49GM6Yd19QhUgMUPWc6FkLP9V6mV_7SYQ9udrhPZPIATUuyFYuYSXv5BVcWwLAF-u_v1TniB3rV-X0P7HGIjcIryzxgKOwNQLyiz9i2y-V16mSL3O58ZGhOiXEYlqzd2jh/s3000/image_2024-09-09_09-11-01.png

ទោះជាយ៉ាងណាក៏ដោយលោក Berger បានសង្កត់ធ្ងន់ថាការបង្កើនចំនួនរុក្ខជាតិក្នុង Office មិនចាំបាច់មានច្រើនពេកនោះទេ។ តាមពិតទៅ រុក្ខជាតិដែលត្រូវបានជ្រើសរើសដាក់ក្នុងការិយាល័យគឺមានតែមួយផើងគ្រប់គ្រាន់ហើយ សម្រាប់កាត់បន្ថយភាពតានតឹង កាលណាដែលរុក្ខជាតិច្រើនពេកនៅលើតុ ក៏អាចរំខាននិងបង្កើនភាពស្មុគស្មាញដល់បុគ្គលិកផងដែរ៕