Home Blog Page 85

អេមហួស! សមាជិកក្រុម K-Pop Alpha Drive One រាំបទ N.John

0

ពិតជាមិនធម្មតានោះទេមានឪពុកជាខ្លានោះកូនក៏មិនអាចជាកូនឆ្មាបានដែរ ខណៈពេលនេះបទចម្រៀងរបស់ N.John បន្តទាក់ទាញទស្សនិកជនយ៉ាងខ្លាំងជាពិសេសពេលនេះសមាជិកក្រុមចម្រៀង K-Pop ថ្មីថ្មោងមួយក្រុមមានឈ្មោះថា Alpha Drive One (ALD1) បានរាំបទ «Pop out» របស់ N.John ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZItItObSpC4JD_rULhGFf412K0lvuHf8_8wIqZeLoD5sj5t891dO6SZDt0FLQXHfbRdQdQYVV0Zh2G8ScaEfCvVaaHwRlbWlOPBkCEfTvfAN9vK5yc8sbRzNmw20YP4MxjGcVIRlAkFgbjpi2Dljp7P20wp8Jg3UNYGPWlaSp-CBnnUithP9r26K4RqeD/s1351/image_2026-02-07_10-05-04%20(2).png

ចាប់តាំងពី Ahyeon សមាជិក BABYMONSTER , Kino សមាជិក Pentagon បានរាំបទ «Pop out» របស់ N.John មកបានធ្វើឱ្យទីផ្សារនៃការរាំ Challenge បទនេះល្បីកក្រើកយ៉ាងខ្លាំងទាក់ទាញមនុស្សជាច្រើនទាំងតារាក្នុងស្រុកតារាក្រៅស្រុករួមទាំងទស្សនិកជនទូទៅ។ ជាក់ស្តែងអ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលបន្តទៀតនៅពេលឃើញសមាជិកក្រុមចម្រៀង K-Pop Alpha Drive One បានរាំបទចម្រៀង N.John កូនប្រុសទីពីររបស់ឧកញ៉ា ព្រាប សុវត្ថិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0SyESzmi2vISy-9QZ09LuJn5kq4stR0BFHLTwyV5YR2khWd2Eke-LL50jGMlU2oOf0V0R1YeIdsO8ItM-n8RL0FKImf2CjHHtY66Rp-T6QF5mZGOuNvdRP8iDWp2LqE3OXfpzgvyoaeyahIkh18JTnRXAWy7FlVdh7bhqQtfF0glcCxIkoCq7AwnWWTWK/s1982/image_2026-01-29_15-55-11%20(2).png

នៅថ្ងៃទី៦ ខែកុម្ភៈ នៅលើគណនីទិកតុកផ្លូវការរបស់ក្រុម ALD1 បានបង្ហោះវីដេអូរាំ Challenge បទ «Pop out» របស់ N.John នៃសមាជិកពីរនាក់នោះគឺ Leo និង Sangwon។ ក្រុមថ្មីថ្មោងដែលទើបបង្ហាញខ្លួនផ្លូវការនៅក្នុងវិស័យ Kpop នេះមានសមាជិកសរុបចំនួន៨នាក់។ ក្រោយឃើញបទចម្រៀងរបស់កូនខ្មែរកំពុងត្រូវប៉ាន់មានការពេញនិយមរបស់តារា Kpop ទស្សនិកជនបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh591G6-VsImURV20eYAYV2S0TJBjepJTCqmBn2EqaMS-E36K1s7hOFsEEiHK1n9ThyphenhyphenOy_e46f2-YSkaLvpZ3pu6gvQgll2Elgh1usvocwtqLUbmeHJS2pEINy8WvG3dRAdGlLoijm1K8Y45xokL-UwSOzmXF46c33Z8NUnu8eYGuDwmIfUOKG6ZTdQf1C0/s1000/image_2026-02-07_10-05-05.png
ងាកមកកាន់តារាក្នុងស្រុកវិញ «Pop out» បានទាក់ចិត្តតារាល្បីៗដូចជាតារារ៉េប តី បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី , Ruby Yana កូនស្រីរបស់អ្នកឧកញ៉ា ហុងពីវ Pichy នៃក្រុមរាំល្បីឈ្មោះ spicynames និងអ្នកផ្សេងទៀត។ ក្រៅពីបទ «Pop Out» កំពុងពេញនិយម N.John បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាបទចម្រៀង «She Knows» គឺជាបទដែលលោកមានការពេញចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_pikFni1EzwqG5T1pY9NRverwQWglHFpGv8dc2_M4KM8KxTEiQlcNQ1HzO-rW3KJIv2YsI4IxjZWACx2f_LuQcJTA5cU0dvu7JJtTsN4PMcBnUhrvh8grQd1YVoZvykvSyTFIB_O2E2q0bUS-SU61jJ5cOvjrPFqMdSgNwxYjhwvzEWMBmS7WyXTUuZmB/s1365/image_2025-12-17_16-10-10.png
«Pop out» ជាបទនៅក្នុងអាល់ប៊ុម LA LA LAND ដែលបានចេញជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ សន្ទុះការគាំទ្រ ជាពិសេសនៅពេលឃើញតារា Kpop ដ៏ល្បីរាំបទចម្រៀងរបស់លោក នៅពេលនេះមនុស្សមួយចំនួនបានផ្លាស់ប្តូរការគិតមកកាន់ N.John ហើយ។ ការតស៊ូខិតខំប្រឹងប្រែងរបស់ N.John ខ្លួនមួយលើអាជីពសិល្បៈនៅលើទឹកដីសហរដ្ឋអាម៉េរិកឆ្ងាយឪពុកម្តាយ ក្រុមគ្រួសារ ពេលនេះចាប់ផ្តើមរីកលូតលាស់បណ្តើរៗហើយ៕

ការពារជម្ងឺគ្រុនសេក «ស៊ីតាកូស៊ីស» តាមវិធីខាងក្រោមនេះ

0

រាជធានីភ្នំពេញ ៖ ស្របពេលដែលប្រទេសថៃទើបប្រកាសកាលពីថ្មីៗនេះអំពីជំងឺ «ស៊ីតាកូស៊ីស» ដែលឆ្លងទៅកាន់មនុស្សតាមរយៈសត្វសេក និងសត្វបក្សីមួយចំនួន ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីការការពារខ្លួនពីការឆ្លងជំងឺនេះ បើទោះជាវាមិនទាន់រកឃើញមាននៅក្នុងប្រទេសកម្ពុជាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaWwXH7EDfP6f2JZ8P0kDXw2v-7MgHDuPZydMxs0WFWU0FJLQn9NZwfxpZGbefhUXplstITmBnQxLUvbnQY6mco9G0hfIu7cBFsjPDern2-HXXNepxt_ToEdt_drNIk70PwqCrs6RX0YwsiKnmNQkhmXi3fx5FBjK_zDBky67n8fOA9wtWyxUS03Bsp-OB/s1200/photo_2026-02-06_16-46-56.jpg

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ជំងឺស៊ីតាកូស៊ីស (Psittacosis) គឺជាជំងឺដ៏កម្រមួយ បង្កដោយបាក់តេរីឈ្មោះ Chlamydia psittaci ដែលជាទូទៅបង្កជំងឺលើសត្វស្លាប ដូចជា សេក ព្រាប មាន់ និងសត្វបក្សីផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglTOX5FNJ53EOemKTLnp_x3ol0lfc-IyoxIdA9Swq9Fhjkle1iLw4H9JHq1qabqYJcWb_cNm_7ZVKeRnDVPjWtTaOG1yZJZiXnuACrG2U7wVKkTExsLTPawLbsK3ONsgsN98qm8cahvIbQCOjm0CMjLHx33sNzmiRzaAMUTcTwfDwMk4PSBAgboKoXcHgN/s1280/photo_2026-02-06_16-46-55.jpgវាអាចចម្លងមកមនុស្សតាមរយៈ ៖
– ការដកដង្ហើមស្រូបធូលី ពីលាមកស្ងួត ទ្រុងបក្សី ទឹករំអិល ឬខ្យល់ដែលមាន កាកសំណល់ រោមសត្វ ឬសំណើមផ្លូវដង្ហើមពីសត្វបក្សីដែលមានមេរោគ។
-ការប៉ះពាល់ផ្ទាល់ ដូចជា ថើបសត្វស្លាប ឬប៉ះរោម លាមក ឬជាលិការបស់សត្វស្លាបដែលឆ្លងមេរោគ ទាំងសត្វស្លាបស្រុក និងសត្វស្លាបព្រៃ។
-បុគ្គលមានហានិភ័យខ្ពស់រួមមាន ម្ចាស់សត្វស្លាប អ្នកបង្កាត់ពូជ បុគ្គលិកហាងលក់សត្វចិញ្ចឹម បុគ្គលិករោងចក្រសម្លាប់និងកែច្នៃសត្វបក្សី បុគ្គលិកសួនសត្វ ពេទ្យសត្វ បុគ្គលិកមន្ទីរពិសោធន៍។
-ការឆ្លងមេរោគលើសត្វអាចបណ្ដាលឱ្យសត្វស្លាប់ផងដែរ។ រោគសញ្ញាលើសត្វស្លាបរួមមាន រាក រោមរួញ ថយចំណង់អាហារ ហូរសំបោរ ទឹករំអិលភ្នែក ឬច្រមុះ លាមកពណ៌បៃតង ឬលឿងបៃតង និងសត្វស្លាបអាចស្លាប់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_0fNBMBF6Y1yd3cL0BTzDTD00tLGzn0scmReWyet4BmpsVrGw0tm90URagiNExx0zFYIVtqDX6hp70U2A4qeXhIOIpo8ZPxMTrrHbl01YSQPFKa78BH-dAXPdQj_M3-VH-Ac9789YUoMTh5jWBIkNTh_tNy29g-CLPzvCuN-xMXtTiWZvi-ky59WM-f_x/s580/photo_2026-02-06_16-46-56%20(3).jpg ទោះជាយ៉ាងណា សត្វស្លាបខ្លះអាចផ្ទុកបាក់តេរីតដោយមិនបង្ហាញរោគសញ្ញ។ -ប្រសិនបើសង្ស័យថា សត្វស្លាបឆ្លងមេរោគ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីសត្វផ្សេងៗ នាំសត្វស្លាប ឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្អាត បាញ់សម្លាប់មេរោគឱ្យទ្រុង ឱ្យបានស្អាត ។
ដោយឡែក ចំពោះរោគសញ្ញាលើមនុស្សអាចកើតឡើងក្នុងរយៈពេល ៥ ទៅ ១៤ ថ្ងៃ ឬអាចដល់ទៅ ១ ខែ បន្ទាប់ពីការប៉ះពាល់ រួមមាន ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំង ឬ រលាកសួត។ ក្នុង ករណីកម្រ ជំងឺអាចធ្ងន់ធ្ងរ ត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាចមានផលវិបាក ដូចជា រលាកខួរក្បាល ឬរលាកសាច់ដុំបេះដូង។ ភាគច្រើន អ្នកជំងឺជាសះស្បើយ ប្រសិនបើទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDCQujLnL_Pd7QGlF1a5BsULGAcnRRgBZzaDFgr_9ELsh4Fy39JHyqzRLlp3p9StRE0ZODcF92nTih9Xor3qW-9TZV_wAsbn_tstR5HYUDOM_MAYBvezVIeKlpwtgoiy6-cuF7KdOFWYqxpK2Gfu2Qri4pJjJy1pLnsMPSHpDpihhrWdAYRx-VQeZAFNjj/s960/photo_2026-02-07_10-12-47.jpg
    ក្នុងនោះផងដែរចំពោះរបៀបបង្ការគឺត្រូវ៖
    ១. រក្សាអនាម័យ ដោយលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតជាប្រចាំ បន្ទាប់ពីប៉ះពាល់សត្វបក្សី ឬ សម្អាតទ្រុង, ២. ចៀសវាងការថើបសត្វស្លាប ឬប៉ះពីមាត់ទៅចំពុះ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយសត្វបក្សីដែលឈឺ ឬងាប់។ ៣. រក្សាអនាម័យទ្រុង និងកន្លែងចិញ្ចឹមឱ្យស្អាត និងមានខ្យល់ចេញចូលល្អ។ ៤. ពាក់ស្រោមដៃ និងម៉ាស នៅពេលសម្អាតទ្រុង ឬកន្លែងមានកាកសំណល់សត្វបក្សី ឱ្យបានញឹកញាប់ ដើម្បីកុំឱ្យលាមកកកកុញ ឬស្ងួត ដែលបង្កើតជាភាគល្អិតដែលហើរតាមខ្យល់។ ៥. នាំសត្វស្លាបឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ៦. ប្រសិនបើមនុស្សម្នាក់មានសញ្ញា ដូចជា ផ្ដាសាយ ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំងបន្ទាប់ពីប៉ះពាល់ជាមួយសត្វបក្សី សូមទៅពិនិត្យពិគ្រោះសុខភាព ឱ្យបានឆាប់រហ័ស និងជម្រាបជូនគ្រូពេទ្យអំពីប្រវត្តិប៉ះពាល់សត្វបក្សី៕

សុភ័ក្រ កុសុម៉ា ហួសចិត្តខ្លាំងក្រោយដើរផ្សារនៅមានអ្នកសួររកទំនិញរបស់ចោ.រសៀ.ម

0

ពិធីការិនី សុភ័ក្រ កុសុម៉ា បានលើកឡើងទាំងហួសចិត្តនៅពេលនាងដើរផ្សារអ្នកមួយចំនួននៅតែបន្តសួររកផលិតផលរបស់ចោរសៀ.ម ទាំងអ្នកលក់ប្រាប់ថាគ្មានហើយសុខចិត្តដើរចេញមិនខ្ចីទិញ។ កុសុម៉ា ថាមានជាតិនិយមទើបជាតិរីកចម្រើនកុំភ្លេចពីភាពឈឺចាប់ខណៈជនភៀសសឹកជាង១១ម៉ឺននាក់នៅមិនទាន់បានត្រឡប់ទៅផ្ទះវិញនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoCLSigTEyRFCW7wQdqTmY_enJiuMOVFy020JcaiFo1Ky3-6NBOOJFAmPujMJhmPfj_sQpu_4I5w1UL96f7cTrScc2pVmGNxCBbFEtsPw1l6rErLaBjT_aeYI6Sn4HbdfQwHM4QUZKQFwOQ-9zrPlH2d2tHdxGhODZy_J1IiCDq1cL_H_RbX6f-xJ3l-A-/s2048/image_2026-02-07_09-09-01.png
ពេលនេះអ្នកមួយចំនួនតូចចាប់ផ្តើមភ្លេចខ្លួនបណ្តើរៗ ចំណែកឯទំនិញសៀមនៅតែបន្តហូរចូលមិនទាន់ដាច់ ចំណែកឯអ្នកមួយចំនួននៅតែបន្តប្រើប្រាស់ ហើយអ្នកលក់មួយចំនួនទៀតសោតនៅតែបន្តការលក់ដដែល។ សុភ័ក្រ កុសុម៉ា ជាសិល្បការិនីល្បីឈ្មោះដែលបានប្តេជ្ញាចិត្តមិនប្រើប្រាស់ទំនិញថៃមួយជីវិតក៏ជួបរឿងហួសចិត្តព្រោះបានជួបនឹងអ្នកដែលគ្មានការឈឺចាប់គ្មានបេះដូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXOtUGJCyAj7kXigs4YN2YJmpMETwrXIDhH_C_osF5IGYheno0UB6bL6DE1nPqYYXWMTwKrmx0t1tSAvKBK_qZ1Z2nnRRlurhhm3V1eJ4naizj7ekW8N65kbSpICVCLnWtKLU08AW8p9IRPECKAt_OUYroGnBdKjf5CirfQOMynm-KaxjKUtkMKzJ2dmR_/s2048/image_2026-02-07_09-09-02.png
ពិធីការិនី សុភ័ក្រ កុសុម៉ា បានចែករំលែកនៅលើគណនីផ្ទាល់ខ្លួនថា «សំខាន់ដើរផ្សារ មានប្អូនម្នាក់សួរអ្នកលក់ថាមានទានសៀមអត់ ដល់អ្នកលក់ថាលែងយកមកលក់ហើយ អ្នកទិញនោះក៏ដើរចេញសុខចិត្តអត់ទិញ សូមសរសើរគ្មានភាពឈឺចាប់អីបន្តិចសោះ។ មានអ្នកលក់ព្រោះមានអ្នកទិញ ផ្តើមចេញពីខ្លួនយើង តែលក់មិនដាច់អ្នកលក់មិនយកមកលក់ទៀតទេ ជាតិនិយមទើបជាតិរីកចម្រើន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRkM0Si3oLnwyp240l5Z_7UIcArDVgWRls8mfCeOOvyI65jxMTHYO0rZ72d9W2NunoM-2REbXejN6hxjeTUOmUX-AgKxK47FJUbvlncH39pY7h4Bv56okasP4wfjG-iQp2jGQpoXIgRBke3pzm3u6THItVIEd7uFV5JYmjDiwK9JqcNBOBQVQTfgZolPRH/s2048/image_2026-02-07_09-09-04%20(2).png
តារាចម្រៀងរូបនេះសង្កត់ធ្ងន់ថា «ចង់ជួយចោរសៀមឱ្យទិញថែម F16មែន? មិនប៉ះលើគ្រួសារអ្នក អ្នកគ្មានថ្ងៃឈឺចាប់នោះទេ ចេះចាំផងជនភៀសសឹកជាង១១ម៉ឺននាក់មិនទាន់បានទៅផ្ទះវិញទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQyAocca32ACm40lBSmHfqq8yPbfWYhc4EgqK1I2kLsTujzfYbd3RRaK8WQ45S4Yi8cP-Bqo5styOt09qNQoj-ragiT9VS5w4W35ilzdJf8kaOXjK8VsKt-Tda7URVwox0JaNDEjMuCvGbRK1EE3ICR9Y7y7Z4SFna8BFZEhoHjSuYlGGEbk-UN8MZ80Ux/s2048/image_2026-02-07_09-09-00.png
គួរបញ្ជាក់ផងដែរថា ជារឿយៗ សុភ័ក្រ កុសុម៉ា តែងតែបង្ហោះសាររម្លឹកដល់ទស្សនិកជនរួមទាំងខ្លួនឯងពីការឈឺចាប់ដែលប្រទេសថៃធ្វើមកលើប្រជាជនកម្ពុជា ជាពិសេសគឺនៅតែបន្តពហិកាទំនិញចោរសៀមពេញមួយជីវិត។ លើសពីនេះទៅទៀត កុសុម៉ា នៅតែបន្តជួយដល់កងទ័ពជួរមុខ និងជនភៀសសឹកផងដែរ៕

ខ្លាំងមិនធម្មតា! រោងចក្រដើរដោយ AI របស់ Xiaomi ត្រឹមពេល ១វិនាទីអាចផលិតទូរស័ព្ទបាន ១គ្រឿង

0

គ្មានមនុស្ស គ្មានការសម្រាក! ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Xiaomi បានបង្ហាញរោងចក្រផលិតស្មាតហ្វូនដើរដោយស្វ័យប្រវត្តិសុទ្ធសាធនៅក្នុងប្រទេសចិនដែលដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃដោយគ្មានកម្មករមនុស្ស ហើយមានសមត្ថភាពអាចផលិតទូរស័ព្ទស្មាតហ្វូនបាន ១គ្រឿងត្រឹមពេល ១វិនាទីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានបច្ចេកវិទ្យា Fossbytes។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhisoFfuSH2kricWp_HxwXWBrgRHgMmV_s0VfvsVJeorWaC4c5K32MhNWLurFsW3GatiKi5bQkO2I8hC7fjyMWpFVDbFsMKiKRg0EDWq5blBRIcFWTlaeZ50ooZ5nwOTVryK39AR8x-Yqrw0suqe_6nGyJtT22DNp-cwyF-RdgrfYkQdGBVElDHnYPqsgma/s1280/photo_2026-02-07_09-31-36.jpg
រោងចក្រថ្មីមួយរបស់ក្រុមហ៊ុន Xiaomi ដែលស្ថិតនៅស្រុក Changping ទីក្រុងប៉េកាំង ប្រទេសចិនជាមួយនឹងរទំហំ 96,900 យ៉ាតការ៉េ។ រោងចក្រនេះត្រូវបានដាក់ឲ្យដំណើរការតាមរយៈ AI, មនុស្សយន្ត, គ្រឿងចក្រម៉ាស៊ីន និងភស្តុភារកម្មស្វ័យប្រវត្តិដើម្បីដំណើរការជាបន្តបន្ទាប់រយៈពេល ២៤ ម៉ោងពេញក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpDzZe3UoIbt38ecm0B9IHPVrbYFTbuFWRLHk246wb88PUS9h-sk9EQxF67IGirPhprl9JQiMuKKrXlQH-Aj0o41jBkRvLHELaqMmiwOHyvjb89HY2RTjF2SFgsneBHEdeTq760yzVtyGBM-05FaIjXMgE0pG4UafAypJFWtr-31BaoUaj87nyS-SFVzNi/s750/photo_2026-02-07_09-31-35%20(2).jpg

មនុស្សមួយចំនួនបានហៅរោងចក្រនេះថាជា «រោងចក្រងងឹត» ដោយសារតែវាពឹងផ្អែកទាំងស្រុងលើមនុស្សយន្ត បញ្ញាសិប្បនិម្មិត និងប្រព័ន្ធស្វ័យប្រវត្តិ ដូច្នេះវាមិនត្រូវការភ្លើងបំភ្លឺដូចមនុស្សធម្មតាត្រូវការនោះទេ ដែលអនុញ្ញាតឱ្យវាដំណើរការជាបន្តបន្ទាប់ជាមួយនឹងប្រសិទ្ធភាពខ្ពស់ និងការរំខានតិចតួចបំផុត។ អ្វីដែលគួឲ្យភ្ញាក់ផ្អើលបំផុត គឺរោងចក្រនេះអាចផលិតស្មាតហ្វូនបានមួយគ្រឿងក្នុងពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ ដែលនេះនឹងជំរុញទិន្នផលយ៉ាងច្រើន ខណៈពេលដែលគុណភាពនឹងនៅតែរក្សាបានជាប់លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-tAfc-aB4f5dDTSPUOdpb6op2EC-ieTU2YetdMaaaLscw3f8niWJxmUwTfBnooFuD2q4XnTP7Zy3qXCAXoG-XzYA2Y0_4REiyWHccbkbqxmtdoypO9Mt2yCGNRCGSTVdSB6-kdvIr6Cm89oURO3wykXvBTNVfM173R5m3ys5Ol6xbZfWP8eccDXF57scg/s780/photo_2026-02-07_09-31-35%20(3).jpg

ជាមួយនឹងប្រព័ន្ធ AI កម្រិតខ្ពស់ក្នុងការត្រួតពិនិត្យលើដំណាក់កាលនីមួយៗនៃការផលិត រោងចក្រថ្មីនេះឆ្លុះបញ្ចាំងពីការជំរុញកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន Xiaomi ឆ្ពោះទៅរកការផលិតឆ្លាតវៃ ខណៈដែលក្រុមហ៊ុនចិនប្រណាំងប្រជែងគ្នាដើម្បីទទួលយកស្វ័យប្រវត្តិកម្មដើម្បីកាត់បន្ថយថ្លៃដើម បង្កើនភាពជាក់លាក់ និងរក្សាការប្រកួតប្រជែងទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibm_0FhssBhJIlcoF4RpgJm32424ATcprU0Jia8UIIegfwftMocW9kSOXm18Vj3pbVcJN8lNI4Od4L4BOl4-bTgoMKtISHoZT4NUOL4PEsxnilbG13xeL9LNY6TtF47J8qg1ms5VBnBWiUoboySRIWL9XhraKgxhwLAHFkmi5v9xZmEz9ECZDSUYfpbQOJ/s952/photo_2026-02-07_09-31-35.jpg

ក្រុមហ៊ុន Xiaomi និយាយថា រោងចក្រនេះតំណាងឱ្យអនាគតនៃការផលិត ដោយរួមបញ្ចូលគ្នានូវល្បឿន ប្រសិទ្ធភាព និងភាពជាក់លាក់ ខណៈពេលដែលដាក់ក្រុមហ៊ុននៅជួរមុខនៃការជំរុញស្វ័យប្រវត្តិកម្មឧស្សាហកម្មរបស់ប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYQAJehPcF9CXaVu5mLy1Nw2ffhRoN8TW9slKF0VsMCzeySAfo35CXaNJtvhbgtU0uzdTWN7nVx1V9lR9edC7AtAIKrHwOaA37auTzlYXzsVVt_4dYnH13C95Mdt8GsaREYBZtidnkxdVMiowgYorqf-u3yPXKfO5LzoZrvjWkoKmYUJ_QyflqhbZGlDp6/s1000/photo_2026-02-07_09-31-36%20(2).jpg
ជាមួយគ្នានេះ អ្នកវិភាគឧស្សាហកម្មបានលើកឡើងថា រោងចក្របែបនេះអាចផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិច ប៉ុន្តែក៏បង្កើនឲ្យមានការព្រួយបារម្ភអំពីអនាគតនៃការងាររបស់មនុស្សនៅក្នុងរោងចក្រប្រពៃណីផងដែរ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យានានាកំពុងជំនួសកម្លាំងពលកម្មដោយដៃកាន់តែខ្លាំងឡើងជាមួយនឹងម៉ាស៊ីនឆ្លាតវៃ និង AI៕

សូមប្រុងប្រយ័ត្ន! ផឹកភេសជ្ជៈក្នុងកែវជ័រ គឺជាការបញ្ចូលមីក្រូផ្លាស្ទិកដោយផ្ទាល់ទៅក្នុងរាងកាយ

0

កែវជ័រសម្បូរមីក្រូផ្លាស្ទិក (Microplastic) ទោះជាចាក់ទឹកត្រជាក់ចូល ឬចាក់ទឹកក្តៅចូល វានឹងបញ្ចេញមីក្រូផ្លាស្ទិកលាយឡំជាមួយទឹក ។ អ្នកស្រាវជ្រាវផ្លាស្ទិកបានដាស់តឿនពីផលប៉ះពាល់សុខភាពដែលយើងមានទម្លាប់ធ្វើជាប្រចាំ គឺយកកែវជ័រមកប្រើប្រាស់សម្រាប់ឆុងភេសជ្ជៈផ្សេងៗលាយទឹកក្តៅ គឺជាការបញ្ចូលមីក្រូផ្លាស្ទិកដោយផ្ទាល់ទៅក្នុងរាងកាយ បន្ទាប់ពីមីក្រូផ្លាស្ទិកនៅលាយឡំជាមួយទឹកដែលចាក់ចូលកែវជ័រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE5nlS3yJuxieaNJkncVmXQ4wQ_9-9Ww3Rbeo3oaLfbBWzX73lMVkVnZUa3dFsO8fQnxWj5iErCUERjE7W0D1Ky70MB0jykqh_NLhx-27NIYgtAJbWl0qk8gZoUIIntmF-1iommKWrHW2IjMGfBZqJd5tbsYS3VReYvA9ux_LM8XTZHAcTOyMGIpC5lzLL/s1000/photo_2026-02-07_09-10-38%20(3).jpg
អត្ថបទស្រាវជ្រាវពីផ្លាស្ទិកផ្សព្វផ្សាយក្នុងទស្សនាវដ្តី Journal of Hazardous Materials បង្ហាញថា កែវជ័រធម្មតាផលិតពីផ្លាស្ទិកស្តើង គឺមានសារធាតុផ្សំពីផ្លាស្ទិកប្រភេទ Polyethylene និង Polypropylene ហើយពេលត្រូវទឹកក្តៅ វានឹងបញ្ចេញមីក្រូផ្លាស្ទិកមកលាយឡំជាមួយភេសជ្ជៈ ។ ការស្រាវជ្រាវផ្សេងទៀតក៏បង្ហាញដូចគ្នាដែរថា បរិមាណមីក្រូផ្លាស្ទិកចេញពីកែវជ័រ គឺអាចមានចាប់ពីរាប់រយ រហូតដល់រាប់លានភាគល្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPQrBOt5Ou3RIF0p9nBR6Gd3eiCwtWpy-EX1fqD5zaKboNGH4VTaXRS81pB79KjmoDBDK2F12b75RSHCavuFWbslYZCSGFq1FbrS1q2FEFmyHgxzKpxJwKXArut-UtTqDH7l82e0iyd6oJBe0gB1RK8WFHI_0Fuiszbt6-fJhzx6fQeAAH2PP4_Tlkj0f/s768/photo_2026-02-07_09-10-38.jpg

ការស្រាវជ្រាវលើកឡើងពីកត្តាសំខាន់ធ្វើឱ្យមីក្រូផ្លាស្ទិកចេញពីកែវជ័រមកលាយឡំក្នុងភេសជ្ជៈ ដោយសារសីតុណ្ហភាពទឹកក្តៅចាក់ចូលក្នុងកែវជ័រ ។ អ្នកស្រាវជ្រាវបានសាកល្បងដោយបែងចែកកែវជ័រជា២ផ្នែក រួមមាន ៖ ១-ចាក់ភេសជ្ជៈមិនក្តៅចូលកែវជ័រ ដែលសីតុណ្ហភាពស្មើត្រឹម៥អង្សាសេ និង២-ចាក់ភេសជ្ជៈក្តៅចូលកែវជ័រ ដែលមានសីតុណ្ហភាពរហូតដល់៦០អង្សាសេ ដោយប្រើប្រាស់កែវជ័រសរុបជាង៤០០កែវ ។ លទ្ធផលការស្រាវជ្រាវ គឺកែវជ័របានបញ្ចេញមីក្រូផ្លាស្ទិកច្រើនជាងកែវផលិតពីក្រដាស ហើយការចាក់ភេសជ្ជៈក្តៅចូលកែវជ័រ បានបញ្ចេញមីក្រូផ្លាស្ទិករហូតដល់៣៣% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd_V0Jiaak9jopt4MAgsJLDhq-6Fscm1Px8nZrz423KETgImfhe2x7VPLX8oLRA8S_EmwMd7sLnxDzjPlHfNy-dv61kEy5yTVPNHBm2dYZS9RBWNUlwigrvo4nt056Iz_1pmUPs7cgIeNUtVufRSiBBXxrfecqWoeONOqYHhRVzC1DaKLutpLmjZfJpF_P/s1170/photo_2026-02-07_09-10-39%20(2).jpg

អ្នកស្រាវជ្រាវហាមដាច់ខាតចាក់ទឹកក្តៅឧណ្ឌៗ ឬទឹកក្តៅខ្លាំងចូលកែវជ័រ ពីព្រោះយើងនឹងផឹកមីក្រូផ្លាស្ទិកចូលរាងកាយដោយផ្ទាល់ សូម្បីតែកែវជ័រដាក់ទឹកត្រជាក់ធម្មតា ក៏បញ្ចេញមីក្រូផ្លាស្ទិកដែរ គ្រាន់តែក្នុងបរិមាណតិច ។ ហេតុនេះ គួរផ្លាស់ប្តូរទម្លាប់ឈប់ប្រើប្រាស់កែវជ័រដើម្បីកាត់បន្ថយបរិមាណមីក្រូផ្លាស្ទិកចូលរាងកាយជាច្រើនក្នុងមួយថ្ងៃៗ និងប្រើប្រាស់កែវផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9C5Ma3Mtv3-WeqLcPzaJVAC-QqDRMsrVMcK8XAXA4G9M5lMpQCDjae7w0jzfLOTM_74mZnD3qcvlOeU96E8qFSGRxobGSHSQIyGfDUjpCjShduDZSLZPAj-wl_bxedrU6_7mN_6xJVLY9i0g3QgRagoho9y07_W_Fm80q0TD2GhWPt0CbiaSgimD1k0m8/s960/photo_2026-02-07_09-10-39.jpg

មីក្រូផ្លាស្ទិកផ្តល់ផលប៉ះពាល់ជាច្រើនសម្រាប់សុខភាព រួមមាន ៖ ប៉ះពាល់ប្រព័ន្ធដង្ហើម, ប៉ះពាល់ប្រព័ន្ធប្រសាទ, ប៉ះពាល់ឈាម និងបេះដូង, រំខានដល់អរម៉ូន, ប៉ះពាល់ប្រព័ន្ធភាពស៊ាំ និងប៉ះពាល់ការរំលាយអាហារ ។ លើសពីនេះ អ្នកដាច់សរសៃឈាមខួរក្បាលភាគច្រើន គឺសុទ្ធតែមានកម្រិតខ្ពស់នៃមីក្រូផ្លាស្ទិកដែលបង្កប់ក្នុងបន្ទះសរសៃឈាមធ្វើឱ្យស្ទះសរសៃឈាមរបស់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJyFVywPTJptvRFB5LRRg0MYSmDRe9EKrpOAb51Fk_vzNlp54dmleZ-DuQa74mftd0prBzMNf_BZCHt6WFao6t_5V4VKwa-XpYAyDWqlievrIxCBg4_QoA2S8XnQbjF5XxE5pqGS2hd-uK-HwTNozzepm7v-_V4S8r1PW8Gd3BgMlwJYyp1JkkR-WyLjOm/s1280/photo_2026-02-07_09-10-38%20(2).jpg

សព្វថ្ងៃនេះ មីក្រូផ្លាស្ទិកមាននៅគ្រប់ទីកន្លែងក្នុងបរិស្ថាន ដូចជា ៖ ក្នុងមហាសមុទ្រ ទន្លេ ដី និងសូម្បីតែខ្យល់ដែលយើងដកដង្ហើម ក៏មានដែរ ។ ទំហំតូចរបស់វាធ្វើឱ្យយើងពិបាកលុបបំបាត់យ៉ាងខ្លាំង ជាហេតុធ្វើឱ្យវាបន្តស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីរយៈពេលយូរ ៕

ព្រះនាង ចេណ្ណា លេចព្រះភក្រ្តសម្តែងរឿងភាគចិននឹងចាក់ផ្សាយនៅលើវេទិកា IQIYI

0

ថ្មីៗនេះមហាជនបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានការចែករំលែកតៗគ្នាពីព្រះនាង ចេណ្ណា ដែលបង្ហាញខ្លួនលើកដំបូងក្នុងខ្សែភាពយន្តចិននឹងមានការចាក់ផ្សាយនៅលើ IQIYI ដែលជាវេទិកាដ៏ធំមួយរបស់ចិន។ ទោះបីជាសម្តែងជាតួធម្មតាប៉ុន្តែអ្នកគាំទ្រនៅតែមានមោទនភាពចំពោះទ្រង់ដោយចាត់ទុកថានេះជាជំហានដ៏សំខាន់មួយរបស់សិល្បករខ្មែរជាពិសេសសម្រាប់ទ្រង់ផ្ទាល់តែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHWgusYCZGBNHKTCM-OfP59CGqOB-Y0w39olgi7YsKFpIDqIWPJWapo7FMVwmIP94xRj9NwHCW1hX-Y6ECkJksQEjYMC6UOyiBNVpgjYMq58udBL0A1FK0aSv9N7WGHhzgYwLNoEPllqG4rC-BVK1s_0kBrGHi1keulVN8jfrCLuJeKCCq5SkFRPh3Chwy/s1702/image_2026-02-06_13-47-31%20(3).png
«Shadows of Desire» គឺជាខ្សែភាពយន្តភាគបុរាណដែលមានតួឯកប្រុស Zhou Ke Yu ឬ Daniel Zhou និងតួឯកស្រី Zhao Qing និងសិល្បករផ្សេងទៀត។ រឿងនេះដកស្រង់ចេញពីប្រលោមលោកនិយាយអំពី Shen Qingwu សម្តែងដោយ Zhao Qing ជានារីវ័យក្មេងម្នាក់ដែលបែកបាក់ជាមួយគ្រួសារដើម្បីស្វែងរកសេរីភាពអាពាហ៍ពិពាហ៍ ក្រោយមកបានចូលរួមជាមួយយោធា។ ដោយមានឧត្តមគតិរួមគ្នា នាងបានសហការជាមួយតួប្រុសដែលជាមន្ត្រីស៊ីវិលដែលមានចិត្តលះបង់ចំពោះប្រជាជន ដើម្បីបង្ក្រាបការបះបោរ លុបបំបាត់ចោរប្លន់ និងប្រឈមមុខនឹងរដ្ឋមន្ត្រីពុករលួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUVO2woZ1eXONDp0OZUrmkgAuFP0L3Dk8SABYTy5vCLLn8VmTnhRho4UDFGCnKH8qO9ECluTKKeTDX9bKTiqqvpEhzsAbyZx7uLb5Ad5iH9B5t6RFljM2wZk5oSgFCa9Fq4efXRWOTfMfOTx2xq1FEbK-JV69Lcd0s6LsbgfnaFWNnIy-1MGA3eF6s1RF1/s1596/image_2026-02-06_13-47-30.png

តាមរយៈការចែករំលែករបស់អ្នកគាំទ្រ ព្រះនាង ចេណ្ណា ស្ថិតនៅក្នុងតួធម្មតាម្នាក់ហើយគេបានឃើញទ្រង់តុបតែងខ្លួនក្នុងសំលៀកបំពាក់ចិនយ៉ាងស្រស់ស្អាតនិងស័ក្តិសមខ្លាំង។ រូបភាពនោះគេក៏បានឃើញទ្រង់សម្តែងក្នុងឈុតយំផងដែរ។ ការលេចព្រះភក្រ្តរបស់ ព្រះនាង ចេណ្ណា នៅក្នុងខ្សែភាពយន្តចិននេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះនេះក៏ជាក្តីស្រមៃរបស់អ្នកគាំទ្រដែលឃើញទ្រង់បោះជំហាននៅក្នុងទីផ្សារអន្តរជាតិ។ កន្លងមកព្រះនាង ចេណ្ណា បានចូលរួមព្រឹត្តិការណ៍ជាច្រើននៅក្នុងទីផ្សារប្រទេសចិនមានទាំងថតរូបទស្សនាវដ្តីទៀតផង។ សម្រាប់តារាសម្តែងចិនដែលព្រះនាង ចេណ្ណា ពេញចិត្តនោះគឺជាតារាស្រី Zhou Lusi។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi82HJFjJgkHJYikxHm1svHojRJ-pMnkUINZl2z_7xxr80QnEDlfy5NdJjifyhuzLSkVZW1xL23x8lq8nlM0yFzSbCi-ypE2Mna5iurXfw3aFuMTRdCrMgJ4ot0QqeWHbyZMBH7EOZtOfVZSRXoABb-hOLYcsCuzvFtY29k4IjOq5uNRZ-AynJzmWR2jbRo/s1888/photo_2026-02-06_10-24-09.jpg
គួរឱ្យដឹងថាខ្សែភាពយន្ត «Shadows of Desire» នឹងមានការចាក់ផ្សាយនៅលើវេទិកា IQIYI ដែលជាវេទិកាដ៏ធំមួយរបស់ចិនបន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យរួចរាល់។ នេះអាចបញ្ជាក់ថាដ្បិតតែព្រះនាង ចេណ្ណា ខកខានក្នុងការបង្ហាញខ្លួនជាតារា Kpop ប៉ុន្តែទ្រង់ក៏បានក្តាប់ឱកាសទីផ្សារសិល្បៈនៅក្នុងប្រទេសចិនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDXx9FSXZWOoDR_tTt9YmMPCg-y00t2AFcpP5OVN6_PcxR3HqQGLVsnxUTNx3x-AsDSl_qkWiKn8Z2jnSSJRC4Ki6ZfB-zMYb5mCtaBo0iDQ7eQawU5TGjB8D4J0Gs9vFz8JMQlr1ZgfnEoABXXwofAXHumm_1NTzZELdEcj0zW1hqH-27Lzz7AeWhmfgw/s1755/photo_2026-02-06_10-24-23.jpg

ចាប់តាំងពីប្រឡូកក្នុងអាជីពសិល្បៈសម្តែងមក ព្រះនាង ចេណ្ណា ធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តរឿងភាគខ្មែរមានដូចជា «ទេពធីតា ថ្កុលមាស» និង «នគរមាស»។ ចំពោះការសម្តែងក្នុងភាពយន្តខ្នាតធំវិញគឺរឿង «បណ្ដាសានាងរាត្រី» ថែមទាំងទទួលបានពានរង្វាន់ពីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ ទៀតផង៕

ថៃរកឃើញអ្នកឆ្លងជំងឺគ្រុនសេក (Psittacosis) ជាថ្មី

0

ប្រទេសថៃ ៖ នាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃបានបញ្ជាក់ជាផ្លូវការនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ថា ស្ត្រីថៃម្នាក់អាយុ៥៥ឆ្នាំ បានកើតជំងឺគ្រុនសេក (Psittacosis) ដោយសារឆ្លងពីសត្វសេកដែលខ្លួនចិញ្ចឹម ហើយអាការៈជំងឺនេះស្រដៀងនឹងផ្តាសាយធំ ដូចជា ៖ ក្តៅខ្លួន ឈឺខ្លួនប្រាណ ប៉ុន្តែស្ត្រីរូបនេះជាសះស្បើយហើយ ។ នាយកដ្ឋានគ្រប់គ្រងជំងឺជំរុញឱ្យពលរដ្ឋថៃ ជាពិសេស មនុស្សចាស់ ប្រុងប្រយ័ត្នសត្វស្លាប ដូចជា ៖ សេក ព្រាប ដោយចៀសវាងផ្តល់ចំណីឱ្យព្រាប និងសត្វស្លាបផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaWwXH7EDfP6f2JZ8P0kDXw2v-7MgHDuPZydMxs0WFWU0FJLQn9NZwfxpZGbefhUXplstITmBnQxLUvbnQY6mco9G0hfIu7cBFsjPDern2-HXXNepxt_ToEdt_drNIk70PwqCrs6RX0YwsiKnmNQkhmXi3fx5FBjK_zDBky67n8fOA9wtWyxUS03Bsp-OB/s1200/photo_2026-02-06_16-46-56.jpg

ពីដំបូង ស្ត្រីរូបនេះមិនដឹងថាខ្លួនកើតជំងឺគ្រុនសេកទេ និងមានអាការៈក្តៅខ្លួន ឈឺខ្លួនប្រាណ ក៏ទៅទិញថ្នាំពេទ្យនៅគ្លីនិកមកលេបដោយខ្លួនឯង ប៉ុន្តែមិនជាសះស្បើយ ទើបទៅពិនិត្យអាការៈនៅមន្ទីរពេទ្យ លទ្ធផលត្រួតពិនិត្យរបស់មន្ទីរពេទ្យបញ្ជាក់ថា កើតជំងឺគ្រុនសេក ។

បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃ ស្ត្រីនេះបានព្យាបាលជំងឺគ្រុនសេកជាសះស្បើយតាំងពីខែធ្នូ ឆ្នាំ២០២៥ និងជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នសត្វស្លាប ។ នាយកដ្ឋានបញ្ជាក់ថា ជំងឺគ្រុនសេកឆ្លងពីសត្វសេក និងព្រាបឈឺ ប៉ុន្តែពលរដ្ឋមិនគួរភ្ញាក់ផ្អើលនឹងជំងឺគ្រុនសេកទេ ពីព្រោះវាមិនមែនទើបតែឆ្លងថ្មី ហើយខុសគ្នាពីជំងឺផ្តាសាយបក្សី និងខុសពីជំងឺកូវីដ-១៩ ពលរដ្ឋថៃផ្សេងទៀតបានកើតជំងឺនេះកន្លងមក និងព្យាបាលជាសះស្បើយអស់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglTOX5FNJ53EOemKTLnp_x3ol0lfc-IyoxIdA9Swq9Fhjkle1iLw4H9JHq1qabqYJcWb_cNm_7ZVKeRnDVPjWtTaOG1yZJZiXnuACrG2U7wVKkTExsLTPawLbsK3ONsgsN98qm8cahvIbQCOjm0CMjLHx33sNzmiRzaAMUTcTwfDwMk4PSBAgboKoXcHgN/s1280/photo_2026-02-06_16-46-55.jpg

នាយកដ្ឋានបានដាស់តឿនទៅកាន់មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ ត្រូវថែទាំសុខភាពឱ្យល្អ ពីព្រោះមនុស្សចាស់ឆាប់ឆ្លងជំងឺនេះ ។ រីឯកសិករចិញ្ចឹមសត្វស្លាប ត្រូវលាងសម្អាតកន្លែងចិញ្ចឹមឱ្យល្អ ដោយចៀសវាងចិញ្ចឹមក្នុងទ្រុងបិទជិត គ្មានខ្យល់ចេញ-ចូល ព្រមទាំងចៀសវាងផ្តល់ចំណីឱ្យព្រាប និងសត្វស្លាបផ្សេងទៀត ពីព្រោះលាមកសត្វស្លាបនឹងចម្លងជំងឺគ្រុនសេកមកមនុស្ស ។

គួរបញ្ជាក់ថា ជំងឺគ្រុនសេក (Psittacosis) ខុសគ្នាពីជំងឺគ្រុនផ្តាសាយបក្សី និងជំងឺកូវីដ-១៩ គឺជំងឺគ្រុនសេក បង្កឡើងដោយបាក់តេរីម្យ៉ាងនៅក្នុងលាមកសត្វស្លាប ជាពិសេស សេក និងព្រាប និងមានអត្រាស្លាប់ទាប ។ ក្រៅពីនេះ បាក់តេរីចម្លងជំងឺគ្រុនសេក ត្រូវបានរកឃើញក្នុងសត្វផ្សេងៗផងដែរ រួមមាន ៖ ឆ្កែ ឆ្មា ដោយចម្លងមកមនុស្សតាមរយៈការដកដង្ហើម ហើយអ្នកឆ្លងឆ្លងជំងឺនេះច្រើន រួមមាន ៖ ពេទ្យសត្វ អ្នកចិញ្ចឹមសត្វស្លាប និងអ្នកផ្តល់ចំណីឱ្យសត្វស្លាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_0fNBMBF6Y1yd3cL0BTzDTD00tLGzn0scmReWyet4BmpsVrGw0tm90URagiNExx0zFYIVtqDX6hp70U2A4qeXhIOIpo8ZPxMTrrHbl01YSQPFKa78BH-dAXPdQj_M3-VH-Ac9789YUoMTh5jWBIkNTh_tNy29g-CLPzvCuN-xMXtTiWZvi-ky59WM-f_x/s580/photo_2026-02-06_16-46-56%20(3).jpg

អ្នកកើតជំងឺគ្រុនសេក នឹងមានអាការៈក្តៅខ្លួនបន្តិច រងាញាក់ ឈឺក្បាល ឈឺសាច់ដុំ និងក្អកស្ងួត ហើយបង្ហាញអាការៈបន្ទាប់ពីឆ្លងជំងឺនេះចាប់ពី៥ថ្ងៃ ទៅ១៤ថ្ងៃ ។ រីឯអ្នកជំងឺមានអាការៈធ្ងន់ធ្ងរឈានទៅបាត់បង់ជីវិត ភាគច្រើនជាមនុស្សចាស់ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ។

បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងការពារជំងឺគ្រុនសេកទេ ប្រសិនបើធ្លាប់កើតជំងឺនេះ នឹងកើតម្តងទៀតនាថ្ងៃអនាគត ។ ហេតុនេះ ត្រូវនៅឱ្យឆ្ងាយពីសត្វស្លាប, ហាមប៉ះពាល់សត្វស្លាប និងលាងសម្អាតកន្លែងចិញ្ចឹមសត្វស្លាបជារៀងរាល់ថ្ងៃ, ប្រើប្រាស់ឧបករណ៍ការពារខ្លួន ដូចជា ៖ ពាក់ស្រោមដៃ និងពាក់ម៉ាស់ ពេលចាប់សត្វស្លាបឈឺ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmbiEYdrPP8nA2qdncCszent0gojM1juYj8PM2QfwhkOA5-Lms_6MdtWZ7PHO5JIQ8I2eeAN6JWBPKmXrxqs6pcw-NC2GMXE6W8vhHlxIj4GiXFcXG5nfjqaogP38BwmPnsVb3C9lOMwYjmc6rPPi6icX0-3z2T9mgCkaNLpPOpBpN3iUSYFE13EMWdPTu/s800/photo_2026-02-06_16-46-56%20(2).jpg

អាមេរិកប្រកាសឱ្យពលរដ្ឋរបស់ខ្លួនដែលស្នាក់នៅអ៊ីរ៉ង់ចាកចេញជាបន្ទាន់

0

ស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់កាន់តែឡើងកំដៅខ្លាំងហើយ ដោយអាមេរិកប្រកាសឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ បន្ទាប់ពីអ៊ីរ៉ង់បិទមធ្យោបាយដឹកជញ្ជូនសាធារណៈ ផ្តាច់ទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើរណេត ផ្តាច់សេវាទូរស័ព្ទដៃ និងទូរស័ព្ទលើតុក្នុងប្រទេស ថែមទាំងបង្ហាញមីស៊ីលថ្មីបំភ័យអាមេរិកមុនការចរចានុយក្លេអ៊ែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjPKCfDmcoFxxVA13CAwN-jD0AZpJPs7AAtHrRcXvc_hxo2wU0Q-c2JkgOwbTkZ30FxUwW_NrEhYvGMK5osYa0OXn0KlyUSF_s4R30Bl_TeiqRL2IXvRMWXT2_-qsPmP4x-w5FglXH9DdQP2EH8ID7W4XrlfvsdhyphenhyphenIve-bG9Pfu9aL6hKhGYKjV4Gav3ER/s1000/photo_2026-02-06_16-37-30.jpg
ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋរបស់ខ្លួនដែលស្នាក់នៅប្រទេសអ៊ីរ៉ង់ ប្រញាប់ចាកចេញជាបន្ទាន់តាមរយៈយន្តហោះ ដោយសារប្រឈមនឹងការចា.ប់ខ្លួនតាមអំពើចិត្តស្របពេលស្ថានការណ៍កាន់តែតានតឹង ។ សេចក្តីប្រកាសនេះកើតឡើងមិនប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ (IRGC) ប្រកាសរឹបអូសនាវាដឹកប្រេងឥន្ធនៈ២គ្រឿង និងបង្ហាញមីស៊ីលថ្មីដើម្បីបំភិតបំភ័យមុនការចរចានុយក្លេអ៊ែរនៅប្រទេសអូម៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_YL6bwmz_8TOxL8YOlnRTi_8qdvsJ9uqAVfMHtX6yNNMNpCnuQ9C8QIUzvJEU4NA-7Hv-BARvbBeBVzu-u_rFoe_ZxAiPnRfZkscFBVvfmPGiyB7fKxk_Mor_RtedckiU9gRIqM4qh9wOXC3J_axRI2Sgcr7hHzONFN8RH9-HTOMKFuACTCPyVfBcns6_/s1000/photo_2026-02-06_16-37-27%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកស្នើឱ្យពលរដ្ឋខ្លួនដែលស្នាក់នៅអ៊ីរ៉ង់ ជាពិសេស អ្នកមានសញ្ជាតិ២ ប្រញាប់ចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ ពីព្រោះប្រឈមនឹងការចាប់ឃុំខ្លួនគ្មានមូលហេតុ ដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការចរចានយោបាយ ។ ក្រៅពីនេះ ក្រសួងការបរទេសអាមេរិកក៏បានដាស់តឿនពីគ្រោះថ្នាក់ទៅកាន់ពលរដ្ឋខ្លួនផងដែរ ដោយសារការវាយប្រហារផ្លូវអាកាសអាចកើតឡើងគ្រប់ពេលវេលានៅគោលដៅសំខាន់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvF6dhbhSbJR2Ls7HVnSLZqwYs5ZS0tAN9PDbWZyu-UtmTXXZx01gmeF1uA7NnjNmOVsvUzWGJokKaY_5zuUd1VoN23MOAUlm6O272vE4uBhZhpXC-dAfMxgKK0ctxX9r26UYt4OMR-SuHvkk_u8nYdyaA6311WiHerrN6R3u2ItHIjGAzCJS4-YZMmlnj/s1200/photo_2026-02-06_16-37-27.jpg
ក្រសួងការបរទេសអាមេរិកជំរុញឱ្យពលរដ្ឋចាកចេញពីអ៊ីរ៉ង់តាមផ្លូវគោក ដោយឆ្លងកាត់តាមប្រទេសអាមេនី ឬតួកគី ពីព្រោះការធ្វើដំណើរតាមផ្លូវអាកាសអាចពិបាក ខណៈក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់កាត់បន្ថយហោះហើរចេញ-ចូលក្រៅប្រទេស ។ ពលរដ្ឋអាមេរិកគួររៀបចំផែនការធ្វើដំណើរខ្លួនឯងក្នុងស្ថានការណ៍នេះ ដោយមិនចាំបាច់រង់ចាំជំនួយពីរដ្ឋាភិបាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmcbuRY1imykQ6ghtsKy-FNTmSzfHuQRqKDbFdsjPQHIO73uVrs4yn9bLzhcWtVjMgL9nXsp5fTB-8xxIE8SPQfKwsiZZ5eBmFvPUmu-_e1bwXR5xWipvfMBX-POJEkx2zBzl1LYJSzppQuxJEY_3sXnX1-OleGrkln1wnpDtA8eVlKE67VUJRpE_v3V8O/s1200/photo_2026-02-06_16-37-28.jpg
ពលរដ្ឋអាមេរិកដែលទទួលបានសញ្ជាតិអ៊ីរ៉ង់ ត្រូវចាកចេញពីអ៊ីរ៉ង់ដោយប្រើប្រាស់លិខិតឆ្លងដែនអ៊ីរ៉ង់ ដោយសាររដ្ឋាភិបាលអ៊ីរ៉ង់មិនទទួលស្គាល់ពលរដ្ឋមានសញ្ជាតិ២ ។ ក្រៅពីនេះ មិនត្រូវបង្ហាញពីទំនាក់ទំនងជាមួយអាមេរិក ពីព្រោះអាចត្រូវអ៊ីរ៉ង់ចាប់ខ្លួន ចោទប្រកាន់ពីបទល្មើសផ្សេងៗ និងហាមដាច់ខាតកុំធ្វើដំណើរទៅប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងទៅកានព្រំដែនប៉ាគីស្ថាន-អ៊ីរ៉ង់ ។ សេចក្តីប្រកាសបញ្ជាក់ថា ពេលនេះ រដ្ឋាភិបាលអាមេរិកគ្មានទំនាក់ទំនងការទូត ឬកុងស៊ុលជាមួយប្រទេសអ៊ីរ៉ង់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixNtcVH2VmRzT7ilZ2ysaLTnM-WBj4BLRkjXzDR4sJJ3v-9gxQjkpJIQbSfEs533bICVlELJypBV-hhFKsZqUFaZPzWd_lncsdCsLfveqh8LKeTZ85qKikurEavJDN6mVGxUhL5_O7Kb7vTWpF6D52qzGImYZgdLyJ6zUrthVno0h3nXQ7mR1hFU4FYiaK/s1110/photo_2026-02-06_16-37-29.jpg

បច្ចុប្បន្ន ស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់កាន់តែឡើងកំដៅខ្លាំង ហើយអ៊ីរ៉ង់បានចាត់វិធានការបង្កើនសន្តិសុខ ដោយការបិទផ្លូវភ្លាមៗ បិទប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធើរណេត និងបិទទំនាក់ទំនងតាមទូរស័ព្ទដៃ និងទូរស័ព្ទលើតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUQTkPpXg8aNvvoHdVsuORdeju1QKB_wkDyu4uCfHahemSbr9_xaolb827L5z-HSUns-RasffZqN91fUQ4o5_oyWLvRG-kcSyh6NOVhJ0KKFboSzLZhFBwit1XNA4e1ftaDLkS0lwEWnRGwAWX2Ho4eaJtygjXXMscpCD2MfyvTXuTB_WqODTsqVxEeTu/s1280/photo_2026-02-06_16-37-30%20(2).jpg

គួរបញ្ជាក់ថា នាវាដឹកយន្តហោះ USS Abraham Lincoln របស់កងទ័ពអាមេរិកបានដកថយទៅកាន់ឆ្នេរសមុទ្រខាងត្បូងប្រទេសយេម៉េន និងចតឆ្ងាយពីអ៊ីរ៉ង់ក្នុងចម្ងាយប្រមាណ១,៤០០គីឡូម៉ែត្រ បន្ទាប់ពីអ៊ីរ៉ង់បញ្ជូនដ្រូន១គ្រឿងសំដៅទៅនាវានេះ ។ អាមេរិកមានគម្រោងចរចាជាមួយអ៊ីរ៉ង់នៅប្រទេសអូម៉ង់ នាថ្ងៃទី៦ ខែកុម្ភៈ ទោះជាភាគីទាំងពីរខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងមីស៊ីលក្តី ខណៈអ៊ីរ៉ង់ថា នឹងជជែកជាមួយអាមេរិកតែរឿងមីស៊ីលប៉ុណ្ណោះ ៕

សួស វីសា យល់ស្របការលើកឡើងរបស់ គឹម លីហ្សា ជុំវិញការសិក្សារបស់កូន

0

តារាចម្រៀង សួស វីសា បានបង្ហាញការយល់ស្របតាមការលើកឡើងរបស់តារាសម្តែង គឹម លីហ្សា ជុំវិញការសិក្សារបស់កូនដែលត្រូវរៀនច្រើនមុខក្នុងពេលតែមួយ។ ក្តីបារម្ភរបស់អាណាព្យាបាលដែលខ្លាចកូនៗទទួលរងនូវសម្ពាធក្នុងការសិក្សានេះ គឺមានមតិខ្លះក៏យល់ស្រប ចំណែកមតិខ្លះទៀតមិនយល់ស្របឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGgsD-QQ7gHwbc3ElU3-wedTCck0_d5osi37Aw1kxQNLvMsqJLNnQfxSBuIG0KwFsnM93gfaTZbFCZE5UpHmcY2l1vpKZGE04_Zo4aUbwo3Mm0uOCsK2aZoK_cbqoTOUg7qXOvroT0WQ20AveqZLyxOq9u-k5nmF6nvMmfUqkEomEbpYYfsQuhL8AL30iM/s2048/image_2026-02-06_14-43-19.png

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ តារាសម្តែង គឹម លីហ្សា បានបង្ហោះវីដេអូមួយដែលបង្ហាញថាក្មេងៗបច្ចុប្បន្នមានសម្ពាធក្នុងការសិក្សាជាពិសេសគឺខាងសាលាឯកជនតែម្តងដោយសារតែថ្នាក់ទាបប៉ុន្តែត្រូវរៀនច្រើនមុខតាំងពីព្រឹកដល់ល្ងាច ថែមទាំងមានកិច្ចការផ្ទះច្រើនត្រូវធ្វើទៀត។ សិក្សាច្រើនមុខទាំងភាសាខ្មែរ អង់គ្លេស ចិន និងគណិតវិទ្យានេះ គឹម លីហ្សា ថាហាក់ដូចជាផ្តល់សម្ពាធឱ្យកូនទៅវិញដោយបានប្រៀបធៀបទៅនឹងសាលារដ្ឋគឺរៀនត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieNl6f_yn-yVcVcu3rUTCkCeA-d4OveYAJRMzxiH5atC1XAT0cEVQwOUkgTDRWDfzT-WpVGqgagYlkoWhFpvsuTHF-TydHZtoYrSCVSwqKVqJjk7flkvdIvXAji_3Iuyql1txC1Crvo2v6EXrbfeflt9KJH3nHiySmGcqP5W9kaVFF4hVLHp7pKKHigSw7/s2048/image_2026-02-06_14-43-21.png

លើសពីនេះទៅទៀត គឹម លីហ្សា មានបំណងបញ្ជូនកូនរបស់ខ្លួនសិក្សានៅប្រទេសអូស្រា្តលីដោយសារតែការរៀននៅទីនោះគឺរៀនតែមួយភាសានោះទេ។ តារាសម្តែងរូបនេះទទួលស្គាល់ថាពិតជាចង់ឱ្យកូនៗចេះច្រើនភាសា ហើយគ្មានម្តាយឪពុកម្តាយណាមិនចង់ឱ្យកូនល្អនោះទេ ប៉ុន្តែសម្លឹងឃើញពីការលំបាករបស់កូនប្រៀបដូចជាការផ្តល់សម្ពាធឱ្យកូនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_HpScYFDAn4WFAb_voPCGWmT28BPU1ibG-mk5yISHASs7VzGqchUEZ5qHXLY1rkDtYy4GUtBWwlZxLkJw1EMRZekHMaBscHT8W8ZuVmKqqdtYtrQ98nhYuiXO3KL9oTwpavs2RjXRkzJbB3j7eNEoAuNYZHJLzXlsemDuVyvzSfxyAqPqp7VffTflKznV/s828/image_2026-02-06_14-43-24.png

ការលើកឡើងរបស់អ្នកនាង គឹម លីហ្សា ត្រូវបានសាធារណជនបញ្ចេញមតិប្រតិកម្មចម្រុះមានទាំងអ្នកយល់ស្របនិងមិនយល់ស្រប។ យ៉ាងណាមិញ ក្រឡេកមកកាន់តារាចម្រៀង សួស វីសា គឺបានបង្ហាញការយល់ស្របនូវការលើកឡើងរបស់ គឹម លីហ្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqs9jcrGwvfFS1bBIsgJa6XBOlVf5CEj3SIwm2EySsQqRt1xxLqgFE3-uJMCIy5VwId5z8Z4GiUd4IdDilC2k0laWiIheHY3-wSIllaewCIY4lywgCCexeOnPxbYt5gfpqBJoH2nN_yLATTRqZ_xZJVpDakgxBTOBDulLTDf822TGPBbDxiu6boflQFiLD/s1280/image_2026-02-06_14-43-25.png

តារាចម្រៀង សួស វីសា បានលើកឡើងថា «ពាក្យក្នុងចិត្តខ្ញុំគាត់និយាយអស់ហើយ
មួយថ្ងៃៗអាណិតកូនណាស់រៀនច្រើនមុខណាស់ មកផ្ទះធ្វើ home work 3ភាសា+គណិតវិទ្យា១ទៀត ។ មុខវិជ្ជាផ្សេងៗម៉ែអាចចេះជួយបានខ្លះតែបើភាសាចិនអត់ដឹងជួយកូនយ៉ាងមិចទេបើម៉ែអត់ចេះផង»។ តារាចម្រៀងរូបនេះថែមទាំងមេនសិនឱ្យលោក ថមមី ជាស្វាមីចូរស្តាប់នូវអ្វីដែល គឹម លីហ្សា លើកឡើងពីទុក្ខលំបាកនិងសម្ពាធរបស់កូនៗក្នុងការសិក្សា៕

យោធាវៀតណាមត្រៀមខ្លួនជាសម្ងាត់សម្រាប់ការពារ«ការឈ្លានពាន»ជាលើកទី២របស់អាមេរិក

0

ឯកសារលេចធ្លាយមួយរបស់ក្រសួងការពារជាតិវៀតណាបានបង្ហើបថា យោធាវៀតណាមបានមើលឃើញជាយូរមកហើយថាសហរដ្ឋអាមេរិកជាការគំរាមកំហែងដ៏មានសក្តានុពល ហើយបានរៀបចំផែនការដោយស្ងៀមស្ងាត់ត្រៀមសម្រាប់ការឈ្លានពានម្ដងទៀតពីសហរដ្ឋអាមេរិក បើទោះជាបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរកំពុងស្អិតរមួតនឹងគ្នាវិញហើយក៏ដោយ ។ នេះបើតាមអត្ថបទចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ The Independent ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8JzOd66dii_U6kiwTrwA5BdrLuBoK38GC20q3WM5aAe2HZu8RKy0MDpd5mMjA4IbvLJ1l1fbJdzPCVFcxPPeiyS-3Pm3L_ZoNamUeg5J2Yd0vzqYGsYEIjGrwlMgS1CQRZ9bHgql1GBr5CJL6us52DSk66FgQqDASm6-sbxOcwaq0r8VfBxy_GfGstfsy/s992/photo_2026-02-06_13-52-40.jpg
របាយការណ៍មួយចំនួនបាននិយាយថា យោធាវៀតណាមបានរៀបចំផែនការដោយសម្ងាត់សម្រាប់ការពារការឈ្លានពានរបស់សហរដ្ឋអាមេរិកអស់រយៈពេល 50 ឆ្នាំមកហើយ។ ការភ័យខ្លាចនេះផ្តោតលើកម្លាំងខាងក្រៅដែលអាចញុះញង់ឱ្យមានការបះបោរប្រឆាំងនឹងរបបកុម្មុយនីសវៀតណាមបច្ចុប្បន្ន ដែលជាសេណារីយ៉ូមួយដែលត្រូវបានគេហៅថា “បដិវត្តន៍ពណ៌”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPLGaIthFb2xRZR6lPfjyo_x8g18W4Pn8VqZaZGHzgKKxnwx0S-ZBWkOFuEvng9lJ1DgsFzmzp-K_LaMCixumP2wF4mabkMu8GsuKds0S14E2nXs6brINmu1VR0_qtVhSiWHN8SyiLzOzjzVzZ-N3O_Z1B2otHHdSNkSbJHdlT6sJkg1593EEVb_xChadG/s750/photo_2026-02-06_13-52-41%20(3).jpg
របាយការណ៍ដដែលនេះបានបញ្ជាក់ថា ខណៈពេលដែលវៀតណាមព្យាយាមរក្សាតុល្យភាពទំនាក់ទំនងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក វៀតណាមហាក់នៅតែមានភាពមិនទុកចិត្តលើចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសការបង្កើតសម្ព័ន្ធភាពប្រឆាំងចិននៅក្នុងតំបន់អាស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBCTHMNmkRzvKl-GjUj1V5bJXgdsze6H884HF4tV5rGzgoBze_mULOZ8o4YU6kMRw8cIyCE3ki8uQ0A_rVG-3NEp_0Lg83xMrcBRpex_0xP3onCx1cSlIslWn9JWwssX7QuphkUnmDAK4VScjTE6t8oaWG-mndiPhsPXnHwCNi0hTz6oKs6bKOxhXDwykA/s1280/photo_2026-02-06_13-52-41.jpg

គួរជម្រាបថា បើទោះជារដ្ឋាភិបាលទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងការទូតដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» តាំងតែពីក្នុងឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែឯកសារនេះបង្ហាញយ៉ាងច្បាស់ថា វៀតណាមនៅតែចាត់ទុកសហរដ្ឋអាម៉េរិកជា «មហាអំណាចដែលមានចរិតចង់ធ្វើសង្រ្គាម» និងគំរាមកំហែងដល់របបកុម្មុយនីស្តរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirSnriS1HGwtBqdq-r3aFnUAVXEoyryqQ73zANtj9RCRX0iZflh6wbUKcL82EC6_4TIcsELENGk7vnBSE53jxohmA-AjliHgMTrg-cF8xq7KZ52l7TML3ohHVN_eyJc-GsYCLjNocwiVrgfpev60VXTvRTWfdmU9f_Xwh5mb-VCbJAkCyMdWFdXn31fv8d/s1280/photo_2026-02-06_13-52-40%20(2).jpg

ការរៀបចំនេះត្រូវបានលេចធ្លាយបន្ទាប់ពីរបាយការណ៍ថ្មីមួយពីអង្គការ The 88 Project ដែលឃ្លាំមើលសិទ្ធិមនុស្សនៅប្រទេសវៀតណាម បានលាតត្រដាងនូវឯកសារផ្ទៃក្នុងរបស់ក្រសួងការពារជាតិវៀតណាមដែលមានចំណងជើងថា «ផែនការឈ្លានពានលើកទី២ របស់សហរដ្ឋអាម៉េរិក» ដែលត្រូវបានរៀបចំឡើងកាលពីអំឡុងខែសីហា ឆ្នាំ២០២៤។

អ្នកវិភាគនិយាយថា ចលនានេះឆ្លុះបញ្ចាំងពីការមិនទុកចិត្តយ៉ាងជ្រាលជ្រៅដែលចាក់ឫសក្នុងការចងចាំប្រវត្តិសាស្ត្រនៃសង្គ្រាមវៀតណាម និងការព្រួយបារម្ភអំពីសន្តិសុខរបស់របបនេះ ដោយវៀតណាមមើលឃើញសហរដ្ឋអាមេរិកជាការគំរាមកំហែងដ៏ធំជាងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF5Kg06qfJBHGwVTQsYdnOJ8oE6BTBQe_tpIR8D4VgeM-BIsBP3W1iExxc8F5LeANjQWA62SBnSjcg3mVEVsxDVixWYo_EeCq74Z4f_xomaTNSvXO6RcpmhJ4XRJIHe1ZKEJfuknTti1qAsrjflY3IJi5oIrxV4_9034-odPitnEDbJhjPlXhFI0Q8z2QE/s1085/photo_2026-02-06_13-52-41%20(2).jpg

គួររំលឹកថា សង្រ្គាមរវាងអាមេរិក និងវៀតណាម បានអូសបន្លាយអស់រយៈពេលប្រហែល ២០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧៥ និងបញ្ចប់សង្រ្គាមចុងក្រោយនៅថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥។ទោះបីជាសង្រ្គាមបានបញ្ចប់អស់រយៈពេលជាងកន្លះសតវត្សរ៍ទៅហើយក្តី ប៉ុន្តែឯកសារដែលទើបនឹងលេចធ្លាយនេះបង្ហាញថា វៀតណាមនៅតែមាន «ការចងចាំយូរអង្វែង» អំពីជម្លោះនេះ ហើយនៅតែបារម្ភថាអាមេរិកអាចនឹងវិលត្រឡប់មកវិញក្នុងទម្រង់ណាមួយ ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់ពួកគេ៕