Home តារាជាតិ លោកស្រី Angelina Jolie ប្ដេជ្ញាជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាបង្ហាញទៅកាន់ពិភពលោក

លោកស្រី Angelina Jolie ប្ដេជ្ញាជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាបង្ហាញទៅកាន់ពិភពលោក

77
0

ពិតជាគួរឲ្យរំភើបរកពាក្យថ្លែងពុំបាន! ដោយក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជា និងប្រជាជនខ្មែរ, តារាហូលីវូដដ៏ល្បីលំដាប់ពិភពលោក លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOxFhCQas8Dzvc1yGMd6baEk1VOfOaaXIjRbfGCkmH8KSjLmTCFsgILWwvKcUbme4JIOwPIJ4cDfGt9He3-O-uZcAi6bKX2MD3oZn2HGSDLtDsonamJT7nd1qWwCgXqWSLzZeDgbB9r2plRplgTilphnQPSh8Jwdx752SsLv8hhyphenhyphenqaT3k9z9wya1LTVxJ5/s1280/photo_2026-04-04_08-41-16%20(2).jpg
យោងតាមទំព័រផ្លូវការក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងជាប្រធានមូលនិធិ MJP ដែលបានបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍, ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5OOGiTmnfgQ0cEz7bou8766ruBPNcTj70SIPcT-bEVMWB1umkbJkdPRKOCM6xkNsfbk9mjHS1TST9gfgUglcHEndZXDBvFvKzI51wj9KE30mHTxkQAyAsaW9GeIskbCEw4NC_eNrFBmL7_jnBSjQGh4mW2PwAsd6jSQFrPOpKYygIeOna0K3-4Vqt7xhm/s1280/photo_2026-04-04_08-41-16%20(3).jpg

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា, សកម្មភាពការងារគាំទ្រសហគមន៍, សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ_2m4fjDXWdVYN5LHa1TNCScwMWZHJV98N1hAv63UxOeem5gBJYing2Dp8q90bacG8rzt1oYnj1pxn3kUD5eMb0Rx8RsYZaKBGsn5rY9JV9kd9eGLgwmytQqK6RP_E_sFIwGTw5vYE0IVgMODLCzgxHIyoU5nMbgaMCb5z_cFes91Pt7XkZmBd9pEgORY/s960/photo_2026-04-04_08-41-16.jpg

គួរបញ្ជាក់ជូនថា ដោយការស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie បាននិងកំពុងបំពេញការងារមនុស្សធម៌ជាច្រើននៅកម្ពុជា ជាពិសេស ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌, សិល្បៈភាពយន្ត, អប់រំ, សុខាភិបាល, ការគាំទ្រដល់គម្រោងសហគមន៍ និងទេសចរណ៍ប្រកបដោយចីរភាព, ព្រមទាំងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈខ្សែភាពយន្ត First They Killed My Father និង Tomb Raider ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbEf39M93M4AdJBZPMWSXSfSXcymwqqmhDZ81qJSic3GjiMR25CLLeQXmAyp8yZskZu42zdC23IoLlLJHLNwhClt85YniNbBG1bXMqeWnbPcpKIP09jXBwc3whZnv6TCJAznb7n8V6PhTduoyj40p00Vt5HYHd-GuaQBNjHaRq8K9W8Uirau2rCHrz_YDq/s1280/photo_2026-04-04_08-41-17%20(2).jpg

គួររំលឹកផងដែរថា កន្លងមក លោកស្រី Angelina Jolie ធ្លាប់បានលើកឡើងថា លោកស្រីចាត់ទុកកម្ពុជាថាជា “ផ្ទះទីពីរ” របស់លោកស្រី ដោយសារវាជាទឹកដីកំណើតរបស់ Maddox (កូនប្រុសច្បង) និងជាកន្លែងដែលផ្លាស់ប្តូរជីវិតរបស់លោកស្រី។ ជាងនេះទៅទៀត នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមួយចំនួន លោកស្រីថែមទាំងធ្លាប់បានបង្ហើបពីគម្រោងផ្លាស់ប្ដូរទីលំនៅពីសហរដ្ឋអាមេរិកទៅនៅក្រៅប្រទេសផងដែរ ដោយក្នុងនោះលោកស្រីបានចង្អុលបង្ហាញមកកាន់ប្រទេសកម្ពុជា ថាជាជម្រើសដ៏លេចធ្លោមួយនៅក្នុងការពិចារណារបស់លោកស្រី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNHW7a-dLLm2PN4iy6dHOSxKyxfTqbSffBnWHcd-MvM0YADdsT-8d8ycASJqrxjn3LnPzR1bdYcIvXCKavaxql_Pjkhd_uhgT9V3eAhWjstzEjrWZceQl03PDZDtjODy0wJWkfHtPivrgqlvXZ8ztuMRchhPcYJii0OFT4DpfjGR8H6SMzKur0rts8uNK5/s1280/photo_2026-04-04_08-41-17.jpg

ការណ៍នេះបានឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់ និងការផ្ដល់តម្លៃពីសំណាក់តារាហូលីវូដដ៏ល្បីរូបនេះមកលើប្រទេសកម្ពុជាជាខ្លាំង ដ្បិតទីនេះគឺជាទឹកដីនៃភាពស្ងប់សុខ ដែលផ្ដល់ឲ្យគាត់នូវសន្តិភាពផ្លូវចិត្តអស់រយៈពេលជាង២០ឆ្នាំមកហើយ ចាប់តាំងពីការមកដល់ដំបូងក្នុងឆ្នាំ២០០១៕