តម្លៃប្រេងឆៅលើពិភពលោកបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ជាង៤% ភ្លាមៗនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រា.មអូសបន្លាយអស់រយៈពេលជាង៣ខែនៅតំបន់មជ្ឈិមបូព៌ា និងឈានទៅបើកច្រកសមុទ្រ Hormuz ឡើងវិញដើម្បីឱ្យនាវាដឹកប្រេងឥន្ធនៈអាចឆ្លងកាត់។

យោងតាមទិន្នន័យជួញដូរប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោក គឺតម្លៃប្រេង Brent បានធ្លាក់ចុះរហូតដល់ជាង៤% ដោយមកស្មើត្រឹមប្រមាណ ៨៤ដុល្លារក្នុង១បារ៉ែល ខណៈតម្លៃក្នុងអំឡុងពេលមានសង្គ្រាម ស្មើរហូតដល់១២៦ដុល្លារក្នុង១បារ៉ែល រីឯប្រេង WTI បានធ្លាក់ចុះ៤.៥% គឺមកស្មើត្រឹមតែ៨១ដុល្លារក្នុង១បារ៉ែល។.jpg)
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារក្នុងបណ្តាញសង្គមថា តម្លៃប្រេងនឹងធ្លាក់ចុះម្តងទៀត បន្ទាប់ពីការបើកច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ។ លោកនឹងអនុញ្ញាតឱ្យបើកច្រកសមុទ្រនេះឡើងវិញ ដោយគ្មានការយកពន្ធឆ្លងកាត់ ដើម្បីឱ្យនាវាដឹកប្រេងនានាអាចធ្វើចរាចរណ៍តាមច្រកនេះតាមធម្មតា ហើយសហរដ្ឋអាមេរិកនឹងបញ្ឈប់ការឡោមព័ទ្ធផ្លូវទឹកនៅកំពង់ផែរបស់អ៊ីរ៉ង់។
.jpg)
ភាគីទាំងពីរបានយល់ព្រមបញ្ឈប់រាល់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍ រួមទាំងនៅប្រទេសលីបង់ ផងដែរ ។ រីឯពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា នៅប្រទេសស្វីស ក្រោមការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន។.jpg)
សូមរំឭកថា ច្រកសមុទ្រ Hormuz ដែលជាច្រកដឹកញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ ស្មើប្រមាណ២០% នៃបរិមាណការដឹកជញ្ជូនលើពិភពលោក ត្រូវបានបិទក្រោយពីសហរដ្ឋអារិក និងអ៊ីស្រាអែល ធ្វើប្រតិបត្តិយោធាវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ហើយអ៊ីរ៉ង់ក៏ប្រកាសបាញ់កំទេចនាវាឆ្លងកាត់ច្រកនេះ។ វាជំរុញឱ្យតម្លៃប្រេងអន្តរជាតិកើនឡើងខ្ពស់ ព្រោះតែកង្វះខាតការផ្គត់ផ្គង់។
រយៈពេលប៉ុន្មានខែកន្លងមក តម្លៃប្រេងបានប្រែប្រួលយ៉ាងខ្លាំងផ្អែកទៅតាមស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យប្រទេសជាច្រើន រួមទាំងបណ្តាប្រទេសនៅអាស៊ី រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតម្លៃប្រេងកើនឡើង៕










