ស៊ូទ្រាំនឹងអាកាសធាតុក្តៅអមដោយមកុដអប្សរាដែលមានទម្ងន់ធ្ងន់ជាមួយនឹងរូបរាងដ៏តូចច្រឡឹង ល្អហួស បានចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈកេរ្តិ៍ឈ្មោះរបស់ខ្លួនដោយមិនខ្លាចពីភាពនឿយហត់និងការលំបាកឡើយ។ កន្លងមក ល្អហួស បានស៊ូទ្រាំនឹងអាកាសធាតុត្រជាក់នៅប្រទេសចិនដើម្បីបង្ហាញរបាំអប្សរាផងដែរ។

ថ្មីៗនេះទស្សនិកជនមួយចំនួនបានឃើញមកហើយថា ល្អហួស បានគ្រងឈុតមានរូបប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតជាមួយនឹងមកដុអប្សរាដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យពិភពលោកបានដឹងថានេះជាសម្បត្តិរបស់ដូនតា« ខ្មែរ » មានតែមួយគ្មានពីរនៅលើលោកនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ល្អហួស បានបន្ថែមមថាកូនខ្មែរគ្រប់ៗរូបចូរនាំគ្នាថែរក្សាសម្បត្តិមួយនេះឱ្យគង់វង្សតរៀងទៅ។

ក្រៅពីចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ល្អហួស បានចូលរួមថតបទ «ពង្សាវតារខ្មែរ» ឡើងវិញដែលជាស្នាដៃនិពន្ធដោយ សាស្ត្រាចារ្យ « នួន កន»។ នេះក៏ជាបទចម្រៀងដែលដាស់ស្មារតីកូនខ្មែរថា ខ្មែរមានអរិយធម៌ មានពូជពង្សល្អប៉ុណ្ណា ដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចូលរួមថែរក្សាការពារទាំងអស់គ្នា។ .png)
សកម្មភាពរបស់ ល្អហួស បានជំរុញឱ្យមហាជនកោតសរសើរនាងយ៉ាងខ្លាំងមិនត្រឹមតែល្អតែឈ្មោះប៉ុន្តែសកម្មភាពរបស់នាងក៏ល្អដូចឈ្មោះទៅទៀតពោលគឺបានមួយចប់តែម្តង។
ជាមួយនឹងសកម្មភាពចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក ល្អហួស បានបង្ហាញពីសកម្មភាពក្រៅឆាកដែលស៊ូទ្រាំនឹងអាកាសធាតុក្តៅ និងគ្រឿងអប្សរាដែលពាក់នៅលើក្បាលដែលមានទម្ងន់ធ្ងន់ ហើយវាពុំមែនជារឿងងាយស្រួលនោះទេទម្រាំនឹងបានចេញជាលទ្ធផលផ្លែផ្កាឱ្យទស្សនិកជនបានទស្សនា។ យ៉ាងណាមិញ ដ្បិតតែមានការលំបាកបន្តិចក្តី ប៉ុន្តែ ល្អហួស មិនចុះចាញ់នោះទេដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិខ្លួនក្នុងនាមជាកូនខ្មែរមួយរូប។
កន្លងមកនេះ ល្អហួស ក៏មានសកម្មភាពជាច្រើនចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ តួយ៉ាងកាលពីដើមឆ្នាំ២០២៥ ល្អហួស បានអត់ធ្មត់ ពុះពារនឹងអាកាសធាតុត្រជាក់ក្នុងការរាំរបាំអប្សរាពីមុខផ្ទាំងទឹកកកនៅប្រទេសចិន។ វីដេអូរបស់ ល្អហួស មានការទស្សនារាប់លាននិងល្បីរន្ទឺយ៉ាងខ្លាំង។
នាពេលខាងមុខនេះក្នុងនាមជាម្ចាស់មកុដ Miss Teen Cambodia 2025 ល្អហួស ក៏ត្រៀមតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិដោយត្រៀមលក្ខណៈជាច្រើនក្នុងការឈរតំណាងជាតិខ្មែរ៕










