ពិភពលោកបារម្ភបច្ចេកវិទ្យាបង្កគ្រោះថ្នា.ក់ បន្ទាប់ពីចិនបញ្ជូនមនុស្សយន្តទៅហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ
ពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង និងបារម្ភផងដែរពីមនុស្សនឹងមានគ្រោះថ្នា.ក់ដោយសារមនុស្សយន្តនាថ្ងៃអនាគត បន្ទាប់ពីចិនបញ្ជូនមនុស្សយន្តជាច្រើនគ្រឿងទៅហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ ។ ប៉ុន្តែចិនចាត់ទុកនេះជាការរួមបញ្ចូលគ្នានូវក្បាច់គុនកុងហ្វូដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ខ្លួនជាមួយមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើប ។

រូបភាពគួរឱ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់ត្រូវបានចែកចាយនៅទូទាំងពិភពលោក ដែលបង្ហាញពីវត្តសៅលិញដ៏ល្បីល្បាញក្នុងខេត្តហឺណាន ប្រទេសចិន បានអនុញ្ញាតឱ្យមនុស្សយន្ត Humanoids ជាច្រើនគ្រឿងចូលរួមហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ ។
ចិនចាត់ទុកនេះជាការរួមបញ្ចូលគ្នានូវក្បាច់គុនកុងហ្វូមានអាយុកាលរាប់ពាន់ឆ្នាំរបស់ខ្លួនជាមួយមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើបនាពេលបច្ចុប្បន្ន ។ មនុស្សយន្តបានហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយកាយវិការដ៏រស់រវើកដូចគ្នានឹងព្រះសង្ឃវត្តសៅលិញដែរ ដែលក្លាយទៅជារូបភាពឆ្លុះបញ្ចាំងពីក្បាច់គុនសម័យកាលបុរាណជាមួយបច្ចេកវិទ្យាបច្ចុប្បន្ន ។
វីដេអូមនុស្សយន្តហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ដោយសារមនុស្សយន្តអាចប្រើប្រាស់ក្បាច់គុននេះដូចមនុស្សពិតៗគ្រប់កាយវិការក្នុងបរិវេណវត្ត ។ ពួកវាបង្ហាញកាយវិការហ្វឹកហាត់ក្បាច់គុនគ្រប់ក្បាច់ ដែលដូចគ្នានឹងកូនសិស្សកំពុងតែរៀនសូត្រពីគ្រូយ៉ាងយកចិត្តទុកដាក់ ។
សមត្ថភាពរបស់មនុស្សយន្តដែលអាចចងចាំក្បាច់គុន និងបញ្ចេញកាយវិការរស់រវើកពេលហ្វឹកហាត់ជាមួយព្រះសង្ឃវត្តសៅលិញនេះ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ និងកង្វល់ពីបច្ចេកវិទ្យាបង្កគ្រោះថ្នាក់ ។ មនុស្សមួយចំនួនចាត់ទុកនេះជាការបោះជំហ៊ានយ៉ាងសំខាន់សម្រាប់ឧស្សាហកម្មមនុស្សយន្ត ព្រមទាំងឆ្លុះបញ្ចាំងពីភាពរីកចម្រើនផ្នែកផលិតជាមួយបច្ចេកវិទ្យា AI រីកចម្រើនយ៉ាងឆាប់រហ័ស ។.jpg)
ទន្ទឹមនឹងនេះ មនុស្សមួយចំនួនទៀតបារម្ភពីបច្ចេកវិទ្យារីកចម្រើនខ្លាំងអាចនឹងបង្កគ្រោះថ្នាក់ដល់មនុស្សនាថ្ងៃអនាគត ឬរយៈពេល១០ឆ្នាំខាងមុខ មនុស្សនឹងប្រឈមហានិភ័យដោយសារមនុស្សយន្តមិនខាន ។
គួរបញ្ជាក់ថា ការផលិតមនុស្សយន្តរបស់ចិនកាន់តែទំនើប និងរស់រវើកខ្លាំងឡើង ដើម្បីបម្រើការងារក្នុងឧស្សាហកម្មជាច្រើនទាំងក្នុងរោងចក្រ ក្រុមហ៊ុន និងលំនៅឋាន ។ មនុស្សយន្តចិនអាចរត់ប្រណាំង ប្រដាល់លើសង្វៀន រាំក្នុងកម្មវិធីផ្សេងៗ ធ្វើការលើលំហរអាកាស ហើយចិនគ្រោងដំណើរការមនុស្សយន្តពពោះនៅឆ្នាំ២០២៦ ៕







.jpg)
.jpg)
.jpg)


.jpg)

.jpg)


.jpg)
.jpg)



.png)
ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះបានក្លាយជារឿងចម្រូងចម្រាសយ៉ាងឆាប់រហ័ស នៅពេលដែល Cheng Yi ត្រូវបានគេចោទប្រកាន់ថាមិនបានសម្លឹង Crystal Yuan ពេញមួយការជួបជុំ។ តារាសម្តែងទាំងពីរបានឈរដាច់ពីគ្នា ហើយស្ទើរតែមិនបានប្រាស្រ័យទាក់ទងគ្នាទេ ទោះបីជាពួកគេជាតួឯកសំខាន់នៃរឿងក៏ដោយ។ អ្នកគាំទ្របានរិះគន់អាកប្បកិរិយាឃ្លាតឆ្ងាយរបស់ Cheng Yi ដោយហៅវាថាមិនមានវិជ្ជាជីវៈ។ .png)
ដោយសារតែប្រជាប្រិយភាពរបស់ពួកគេ ពួកគេត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការផ្សាយផ្ទាល់ដើម្បីពិភាក្សាអំពីតួនាទីរបស់ពួកគេ។ទោះជាយ៉ាងណាក៏ដោយការ Live នោះបានបង្កឱ្យមានការខឹងសម្បារយ៉ាងឆាប់រហ័ស បន្ទាប់ពីតារាសម្តែងវ័យក្មេង Bian Cheng បានរំខាន Ren Min ម្តងហើយម្តងទៀត។ 

.png)




.jpg)

.jpg)
.jpg)

.jpg)
.jpg)
.jpg)

.jpg)



.jpg)


