Home ព័ត៌មានអន្តរជាតិ ទឹកជំនន់នៅនីហ្សេរីយ៉ាបណ្តាលឱ្យអ្នកទោ.ស រត់ចេញពីពន្ធនា.គារ និងក្រពើរួចពីទ្រុង

ទឹកជំនន់នៅនីហ្សេរីយ៉ាបណ្តាលឱ្យអ្នកទោ.ស រត់ចេញពីពន្ធនា.គារ និងក្រពើរួចពីទ្រុង

56
0

ប្រទេសនីហ្សេរីយ៉ា ៖ អ្នកទោ.ស បានរត់ចេញពីពន្ធនា.គារ អស់ជាង២៧០នាក់ ក្រោយកើតគ្រោះធម្មជាតិទឹកជំនន់យ៉ាងខ្លាំងនៅប្រទេសនីហ្សេរីយ៉ា បណ្តាលឱ្យជញ្ជាំងពន្ធនា.គារ ក្នុងរដ្ឋ Borno បាក់រលំ ។ សមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោ.ស ត្រឡប់មកវិញបានតែ៧នាក់ប៉ុណ្ណោះ រីឯអ្នកទោ.ស ផ្សេងទៀតរត់ចែកផ្លូវគ្នារៀងៗខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihqoBLT0F2HfhY9IFhAEOsqCfao7RcNheo06c57LMogkqgMU91YvIgshQ-E9yogMddKV6UE9ms_D7MXgHUAy7zQlPLp7YUecRC-3TkVkSIleGCZIHI_OVOVt7-KuWV8j57lWBqvtA-Y4wMXyaJEUJI03Gi5iyqsdeW4JZ53oxiZaDsPV2KyxTmsaJpGAnU/s1200/image_2024-09-18_09-08-06%20(2).png

សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ថា អ្នកទោសយ៉ាងហោចណាស់ ២៧៤នាក់បានរត់ចេញពីពន្ធនាគារនៅទីក្រុង Maiduguri រដ្ឋ Borno ស្ថិតនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ។ អ្នកទោសរត់ចេញពីពន្ធនាគារយ៉ាងច្រើនបែបនេះ ក្រោយពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យធ្លាយទំនប់ ហើយក៏មានទឹកជំនន់ភ្លាមៗបំផ្លាញជញ្ជាំងពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2ooFzedKU87YDIfz3Q-wMREfFdqgRi-l0SlmcSeuIR8pGt0FTasDQ1EV8JqLVJJYdSt2pe4TeGwusnvs5L4U148ixRiKgfaL9qPWygckdU0rbqZNj3xkSQuTvyHcR9-J7sK94_Ote7dyK0TFWHmToQM41PRlaMQyqN2qCTUkTfj9opb-NhBvzTjJ08wiL/s4032/image_2024-09-18_09-08-06.png

លោក អាបូបាខា អូម៉ា មន្ត្រីនាំពាក្យពន្ធនាគារនីហ្សេរីយ៉ា បាននិយាយកាលពីថ្ងៃ១៥ ខែកញ្ញា ថា ក្រោយពីជញ្ជាំងពន្ធនាគារកណ្តាលខូចខាត ឆ្មាំពន្ធនាគារក៏បានជម្លៀសអ្នកទោសទៅកាន់ជម្រកបណ្តោះអាសន្ន ប៉ុន្តែពេលនោះ អ្នកទោសជាង២០០នាក់ ក៏ឆ្លៀតឱកាសរត់ចេញពីពន្ធនាគារ ។ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា សមត្ថកិច្ចចាប់អ្នកទោសត្រឡប់មកវិញបានតែ៧នាក់ប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDSBc86P9mi1IDdJgFhAG8HqObHo-kmjCBaV9_mhrsHcCwNJ5arLq4UesATRn2qwcu3kaBsdFN8fY9vQwN614Cb9CPFGpX5boN6JxEahmWI6P__IYXDf3WJ0FGvoBhZjg3Bx8yd4rPMuLWth6CDTE4O0wvBJusmuLcRIKM8kBy0R8jFgzSLTIaxohbauuK/s2048/image_2024-09-18_09-08-12.png
ចំណែកលោក បាបាកាណា ស៊ូឡុម អភិបាលរដ្ឋ Borno និយាយថា អ្នកទោសដែលបានរត់គេចខ្លួននោះ អ្នកទោសខ្លះជាសមាជិកក្រុមប្រដាប់អាវុធបូកូហារ៉ាម ដែលពួកគេប្រឆាំងជាមួយរដ្ឋាភិបាលជាច្រើនឆ្នាំហើយ ។ អាជ្ញាធរបានផ្សព្វផ្សាយរូបភាពអ្នកទោសគេចខ្លួនទាំងនេះ និងអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ។ លោកបញ្ជាក់ថា ការរត់ចេញពីពន្ធនាគារលើកនេះ ពុំប៉ះពាល់សន្តិសុខសាធារណៈទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj233cW6jzjW4PEr6a4MPu4ZFzqpO1I8aNm5GW-CtqgmkJyr6aZNOun4mnKvRYGCwt8ET793Jc7y1_13TX4KVcEZHvK8dcN4qK3JprDOQ91yl1bHxL6-8sjcN29LbmwkGaLRbeWf9ZxDQOTYh4veTCzC8a4UES3zLxsd6xyjRsfFCm6WrUX4ArwHZGvIFK0/s1024/image_2024-09-18_09-08-13.png

ប្រទេសនីហ្សេរីយ៉ាបានជួបគ្រោះទឹកជំនន់ក្នុងតំបន់នានាអស់ជាច្រើនសប្តាហ៍ហើយ ដែលបណ្តាលឱ្យពលរដ្ឋស្លាប់រហូតដល់២៦៩នាក់ និងពលរដ្ឋជាង៦៤ម៉ឺននាក់ទៀតផ្លាស់ទីលំនៅគេចពីទឹកជំនន់ ។ តំបន់ភាគខាងជើងបានរងគ្រោះធ្ងន់ធ្ងរជាងគេ ហើយសម្រាប់រដ្ឋ Borno តែមួយមានពលរដ្ឋស្លាប់យ៉ាងហោចណាស់ ៣០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQs3WTFqnZcQynpmw_2fFp40bTJYLzrSS4m4ikw8Ggya6zAl91Gt1pspCk7cxnIqjVcrWnhkL96HVxf6baXwHQ107W14izgSCdsaDOAiCb16JskfCcNbZ-5-rL2kZbJdq6azvgpbLFtsQF5w2h5RmOJkH7gewEuIXBQOAw17PQHcecFblhQlUjCwUlCup6/s1170/image_2024-09-18_09-08-14.png

កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ក្រោយពីទឹកជំនន់លិចសួនសត្វក្នុងទីក្រុង Maiduguri បណ្តាលឱ្យសត្វក្រពើ និងពស់ជាច្រើនក្បាលរួចចេញពីទ្រុងទៅកាន់ភូមិអ្នកស្រុក ។ ភ្នាក់ងារសួនសត្វពុំទាន់រកឃើញសត្វទាំងនេះទេ រហូតមកដល់ថ្ងៃទី១៦ ខែកញ្ញា ៕