Home Blog Page 847

ជ័យជម្នះរបស់ Trump បានធ្វើឱ្យមហាសេដ្ឋីកំពូលៗរបស់អាមេរិកជាច្រើននាក់កើនឡើងទ្រព្យសម្បត្តិភ្លាមៗ

0

សហរដ្ឋអាមេរិក៖ ជ័យជម្នះរបស់លោក Donald Trump នៅសេតវិមានបានធ្វើឱ្យមហាសេដ្ឋីកំពូលៗរបស់អាមេរិកជាច្រើននាក់កើនឡើងទ្រព្យសម្បត្តិភ្លាមៗ។
យោងតាមសារព័ត៌មានបរទេសធំៗបានចុះផ្សាយថា Donald Trump គឺបានក្លាយជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកហើយ ខណៈមហាសេដ្ឋីកំពូលៗជាច្រើនមិនបង្ហាញការគាំទ្រគណបក្សណាមួយដូច Elon Musk ក៏ដោយ ក៏ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនេះបានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUPgMkIfY4bHe91TFRAJBMFw53p8AlvMWb6ALAZF1uWQPkM5-6NSEY5Ro6qgxVu7qLh7ygIJlkvg6TUqVfTVGIc8D0q1XXfQLxxRPrIKR687kkvTWyld3z5wZnNyf4JESHCWs5Qhsxf6P1cipyMyVRDNA0gYWcUcX1gF0-4RPUWn4GytOFbxhRT__qV7td/s3072/image_2024-11-08_11-17-15.png

ជាក់ស្តែងយោងតាមស្ថិតិរបស់ទស្សនាវដ្ដី Forbes ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ លោក Elon Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោកសព្វថ្ងៃនេះ មានទ្រព្យសម្បត្តិបន្ថែមចំនួន ៤.៨ ពាន់លានដុល្លារ ដោយសារការកើនឡើងនៃតម្លៃភាគហ៊ុន។ នេះជួយបង្កើនទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិ Tesla ពី ២៤៧.៤ ពាន់លានដុល្លារ ដល់ ២៦៤.៧ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVx0afs84rAezlX4K99sNbKLDcC8EhlnD8hLc33Kro0-y3T0cWuV5M4XeC3j8rTIrugkD3Al-gCFk75ZifqEmBf5nT8IXzqojFcU8i3MzSvszIFh369VBnquTqEvUUtIN4tSi9B7jZe9UvpUZpcLcl3R3lfPQXUPLUdWZDTwJaktihMCWXVBC1SbpeGrmI/s1500/image_2024-11-08_11-17-19.png

ទន្ទឹមនឹងនេះថៅកែ Amazon លោក Jeff Bezos ដែលជាមហាសេដ្ឋីមួយក្នុងចំណោមមហាសេដ្ឋីទាំងប្រាំនៅលើពិភពលោក ក៏រកបាន ៣.៥ ពាន់លានដុល្លារ នៅថ្ងៃបោះឆ្នោតអាមេរិកផងដែរ។ យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Jeff Bezos បច្ចុប្បន្នឈានដល់ ២១៦.៥ ពាន់លានដុល្លារហើយ។ លើសពីនេះលោក Larry Ellison សហស្ថាបនិក Oracle ក៏រកចំណូលបានបន្ថែមចំនួន ២.៧ ពាន់លានដុល្លារអាមេរិក ដែលជួយនាំយកទ្រព្យសម្បត្តិសរុបរបស់លោកដល់២០៩.១ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNHeBKbEB8DAEh5g3LsMfDFvHyg4ifdoy7qfEz_nlAOrEDEHVZV7Vw32D-gJZZGZTkqYr4lV5B2tY0tUDLDUIEt0DQzMXjW3wqo12zGliJkpcbvYkgqzf9GVih1FdghcT-WymlCAKYaeOEJOEhg_Jn5tnxGQw-7GJnoQCJjbHp9gUT88ZDQWVNuNxtYKUT/s1200/image_2024-11-08_11-17-20.png

រីឯថៅកែ Meta លោក Mark Zuckerberg វិញក៏ទើបតែទទួលបាន ៤ ពាន់លានដុល្លារបន្ថែមនៅថ្ងៃបោះឆ្នោតផងដែរ។ ចំនួននេះជួយបង្កើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះដល់ ១៩៨ ពាន់លានដុល្លារ។ បច្ចុប្បន្ននាយកប្រតិបត្តិ Meta គឺជាអ្នកមានបំផុតទីបួនក្នុងពិភពលោក នេះបើយោងតាមទស្សនាវដ្ដី Forbes។ ចំណែកនាយកប្រតិបត្តិ Nvidia លោក Jensen Huang ក៏ទើបតែទទួលបានប្រាក់បន្ថែមចំនួន ៣.៣ ពាន់លានដុល្លារ បន្ទាប់ពីថ្ងៃបោះឆ្នោត ដោយបានជួយបង្កើនទ្រព្យសម្បត្តិសរុបរបស់លោកដល់ ១២២.១ ពាន់លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX-JbOq6xYAPUV3AXje9S9dLG4r-LUGaTMu_x3PAbO7dJJwZRo4XXTL0OTwYt4p2aMl1ceuFoGxJsOgxACy5tW-QewQQw_awW1xINJkrE5esr8-lNu0iGFMfki2c3e2FYeyXJYo9yTOLAD5J6Y6Uh0GAyNatyPSHhJtnPIjf5uIEQo9aYhyDvPmax7TmwG/s1600/image_2024-11-08_11-17-20%20(2).png

ផលិតផលថែរក្សាសម្រស់ ៥ ប្រភេទដែលស្ត្រីវ័យកណ្តាលគួរចៀសវាង

0

ផលិតផលទាំង ៥ ប្រភេទនេះ សម្រាប់ស្ត្រីដែលមានអាយុលើសពី ៤០ឆ្នាំ គួរតែចៀសវាង ព្រោះផលិតផលទាំងនេះនឹងធ្វើឱ្យស្បែកមុខរបស់អ្នកងាយនឹងរងគ្រោះ ក៏ដូចជាមានភាពស្ងួត ស្រអាប់ រួមទាំងងាយប្រតិកម្ម…ជាដើម។ ដូច្នេះខាងក្រោមនេះគឺជាផលិតផលដែលស្ត្រីវ័យកណ្តាលគួរជៀសវាង៖

១.ក្រែមផ្តល់សំណើម៖ ក្រែមផ្តល់សំណើមគឺល្អសម្រាប់សុខភាពស្បែក ប៉ុន្តែស្ត្រីគួរតែចៀសវាងក្រែមផ្តល់សំណើមណាដែលមានក្លិនក្រអូបខ្លាំង ព្រោះសារធាតុក្រអូបនេះ នឹងធ្វើឱ្យកកស្ទះរន្ធញើស រួមទាំងនាំឱ្យមានការបែកញើស ដែលអាចបណ្តាលឱ្យរលាកស្បែកទៀតផង។ ដូច្នេះអ្នកគួរតែស្វែងរក “ក្រែមគ្មានក្លិន គ្មានជាតិប៉ារ៉ាបីន និងជាតិសំណើមគ្មានការរលាក”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOM1EjDEPu3_b0fOacrLPd3ostCrAvK44zw9q8oLH21xz-B89UIxqozVONVRRQu316YF31sVS8T2eGDZ09CURswYJCuRogtdYFCJE3ntXyLEff4eh7reYx5WGtopa_G2HFNZ6TZPIFA-I2nqWYXgzvK0I2lIol5TAZga_gbzhVrxz2KgRJCiiAyKkb4DtV/s700/image_2024-11-08_11-02-23.png

២.ប្រេងដូង៖ ប្រេងដូងត្រូវបានគេគិតថាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែក ប៉ុន្តែវាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់យ៉ាងពេញលេញនូវតួនាទីរបស់វាក្នុងការប្រឆាំងភាពចាស់នោះទេ។ ដូច្នេះសម្រាប់ស្ត្រីដែលមានអាយុលើសពី ៤០ឆ្នាំ មិនគួរប្រើប្រាស់ប្រេងដូងនោះទេ ព្រោះវានឹងបណ្តាលឱ្យកើតមុន ក៏ដូចជាធ្វើឱ្យលទ្ធភាពកើតមុនកាន់តែអាក្រក់ទៅៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEVhCmeuzXb845PC-J-qnO19-jrBVs0chPcwDwDeWpzfZJVLmIz0vUddEp9_uabyaLzAuCSAZqox3VtyRPaaEbzDhrqX846nF9e0tzJHhrNupSGvrSsmT4JyWf5NIwSdEoWihP51PaqqBt4qmZN9OF7Cid9L2_2OuUrzutRZhcEVlnLAiISk6U7dN1hdwA/s732/image_2024-11-08_11-02-23%20(2).png

៣.ក្រដាសជូតសម្អាតគ្រឿងសម្អាង៖ ក្រដាសជូតសម្អាតគ្រឿងសម្អាងដែលមានជាតិអាល់កុលខ្ពស់ គឺមិនល្អសម្រាប់ស្រ្តីអាយុលើសពី ៤០ឆ្នាំទេ។ ជំនួសឱ្យក្រដាស អ្នកគួរប្រើសំឡី ឬក្រណាត់ជូតទន់ៗ និងទឹកសម្អាតមុខទន់ភ្លន់ ព្រោះវាអាចចោលបាន ដែលកាត់បន្ថយហានិភ័យនៃការតុបតែងមុខ និងការប្រមូលផ្តុំបាក់តេរីនៅក្នុងការលាងសម្អាតជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXcExH36W2QPMBedGxha3mDpKgeIBlRPxt_WK_HYB3Nq222ePS8rIE4u5oV-r2DExmhpO9ptMSYcORpTUgMkVCaMSPP-1hhhwSNqsyht1zlQGwfFS5BNsfXvWaNjLghKzDMdLwdQ2oltFhBtdtuQI2jHuqfASlEeMyBEGG3vGmehZ1gax2bORxjUCEHsjS/s1200/image_2024-11-08_11-02-23%20(3).png

៤.អាល់កុល៖ ទឹកលាងមុខដែលមានសារធាតុអាល់កុលក៏អាចរួមចំណែកធ្វើឱ្យស្បែករបកនិងរមាស់ ស្បែកស្ងួត ឬស្បែកជ្រីវជ្រួញជាដើម។ ដូច្នេះចំពោះស្រ្តីអាយុលើសពី ៤០ឆ្នាំ គួរតែជៀសវាងផលិតផលដែលមានជាតិអាល់កុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjREt84iwDQbVcn2sdF7qBQvPAUE8lfn5C5aPo2NryMprwfKGzmMaQo_3tb8EWvf8_tt64uaeS3sr3t6q3IGmEYVYgpFDaBKTC-SxCi157IwVOMtl8mczBg7HvO8LQnkbpWhf0hIFqCN-34jiZaw0-q6RI18l4Tk-bmCPy7F6SuL8BnxcH_Su7SJns-vg3q/s1000/image_2024-11-08_11-02-24.png

៥.ហ្វូមលាងមុខដែលមានសារធាតុស៊ុលហ្វាត ៖ ស៊ុលហ្វាតត្រូវបានគេរកឃើញជាទូទៅនៅក្នុងហ្វូមលាងមុខ និងផលិតផលលាងសម្អាត ហើយអាចបណ្តាលឱ្យរលាកធ្ងន់ធ្ងរដល់ស្បែកចាស់ទុំ។ សារធាតុផ្សំនេះអាចធ្វើឱ្យរលាកស្បែកដែលងាយប្រតិកម្ម និងបណ្តាលឱ្យរមាស់ ឬឡើងក្រហមចំពោះមនុស្សមួយចំនួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ8nt_h0EFsmARIcQJSaCiC0pyO8a6R8986IfCriiUarkBSjDVaEmpca-kA8xVsy5PvlIznuvUr5I6PMqpVc_vuhesZ5MyYhiXbF7I2jPAc8GhBLqDRP3w304GHyTf8bP9wI22JeWnziWm3sN8VKYExzHRs4oU964SW-igaE_W2XsRpOaARDA8yofZr9kx/s955/image_2024-11-08_11-02-25.png

ផលប៉ះពាល់ពីការសម្រាកមិនគ្រប់ ដែលអ្នកមិននឹកស្មានដល់

0

គ្រូពេទ្យឯកទេសផ្នែកសម្រាកលើកឡើងថា ការសម្រាកពុំគ្រប់គ្រាន់នឹងធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬស្លា.ប់ ទាំងវ័យក្មេង ហើយមនុស្សភាគច្រើនពុំបានចាប់អារម្មណ៍នឹងចំណុចនេះទេ ។ ការសម្រាកបានគ្រប់គ្រាន់នឹងផ្តល់ផលល្អសម្រាប់សុខភាព គឺចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Ruq6w4Z8YikNn4I1PsA6H2pkbYIoCduXPMrHGrOghsp3BiGj6NUiMp20sZSW3cwwNTc5MgBjbuZdpzGT1vIqYPNLZm1Z7URsLV7cGdDUx_PUcRMrPrP-h9rHfqe4WxURRwiskHlttrNvF-DJL4ygCBPoTUnJ5JvARPUtOx33ClAnXePcHO_hoKHlNNEC/s1024/image_2024-11-08_10-53-47%20(2).png

ប៉ុន្តែមនុស្សបច្ចុប្បន្ន ពុំអាចសម្រាកចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១យប់តាមការណែនាំរបស់គ្រូពេទ្យទេ ដោយសារពួកគេត្រូវបំពេញការងារច្រើន ឬធ្វើអ្វីផ្សេងៗប្រណាំងជាមួយពេលវេលា ។ ហេតុនេះ ពួកគេបានសម្រាកពេលយប់ ចាប់ពី៤ម៉ោង ទៅ៥ម៉ោងប៉ុណ្ណោះ ហើយអ្នកខ្លះទៀត សម្រាកតិចជាងនេះ ដែលធ្វើឱ្យពួកគេស្លាប់ទាំងវ័យក្មេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqIqKFKoxC8m5yf4GUJer-CPxCSSmXOMdoNRZdgHbCLDjDa0Nt9WeSdGSIK-oHYX5VTipJZ9rhUpFCVOFevaH6gvO4gOr16q7yTiA9mqq7UO3KAkyS2wU3oTLrVbA5vpu3dAYxqbbQ-NTjzdfRSRrlykaCTm3nydJl0QDa9ODyphKObAGV4q0xaHytGMzK/s2000/image_2024-11-08_10-53-47.png

ការស្រាវជ្រាវជាច្រើនបញ្ជាក់ថា ការសម្រាកគ្រប់គ្រាន់នឹងមានផលល្អដល់សុខភាព ប៉ុន្តែការសម្រាកលើសពី៩ម៉ោងក្នុង១យប់ ឬសម្រាកច្រើនពេកនឹងគ្មានផលល្អសម្រាប់សុខភាពឡើយ ។ អ្វីគួរឱ្យបារម្ភខ្លាំងបំផុត គឺការសម្រាកតិចជាង៥ម៉ោងក្នុង១យប់ នឹងធ្វើឱ្យមនុស្សឆាប់ស្លាប់ ឬប្រឈមនឹងជំងឺផ្សេងៗ ដូចជា ៖ ជំងឺបេះដូង និងសរសៃឈាម ។ អ្នកសម្រាកតិចជាង៥ម៉ោងក្នុង១យប់ ជាពិសេស មនុស្សចាស់ នឹងស្លាប់មុនអាយុ ស្មើជាង២៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWNG5gmk8d7PAgmN3upScPyWL8DJj437r0uCRFq-ADHZd7HxZ9VkZRXhF0iNd0Fr7fSuFpCI_kMcabZ-Fv2rsQ0SQG3-qyeZs5ADxKKX4SuMSBG3iw9vHBrGQQxbYZXSv-fZGRW-Jl0s7hAecKZfxvoH3i8gG5Gg8U0crMEfC3hd0R6U213reb6Me1-Q-0/s1200/image_2024-11-08_10-53-48%20(2).png

លទ្ធផលស្រាវជ្រាវមួយនៅប្រទេសអង់គ្លេស ដែលបានស្រាវជ្រាវមនុស្សចំនួន៧.៨០០នាក់ មានអាយុចាប់ពី៥០ឆ្នាំឡើងទៅ បញ្ជាក់ថា មនុស្សចាស់សម្រាកពុំគ្រប់គ្រាន់ គឺរាងកាយនឹងឆាប់ទ្រុឌទ្រោម ឬកាន់តែឆាប់ចាស់ ឬឆាប់ស្លាប់ ។ ហេតុនេះ គួរតែព្យាយាមសម្រាកឱ្យបានតាមការកំណត់របស់គ្រូពេទ្យ ដោយរៀបចំបន្ទប់ឱ្យស្ងប់ស្ងាត់ និងមានសីតុណ្ហភាពសមស្របជាមួយរាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKw1clAI8gDhzJwgAA5Tiq3I-Axb2PD7XdFOc7V3TFiJtlg8De4l00hmab5nJBelZQjIrdNXBe8ul4mf-AVNwt4ftAFG8RwN6V0pFwU7xX3v_QruCXQWOH5hy3F7P2bSUKvG1Kpxy-egJmKw_1DL0Hy1nYaJhC3HHj4kn7aOKztTL0oC-LCcHzabJBgerV/s1200/image_2024-11-08_10-53-48.png

វិធីមួយជួយឱ្យឆាប់សម្រាកលក់ គឺការហាត់ប្រាណឱ្យបានទៀងទាត់ និងទទួលយកពន្លឺថ្ងៃ ។ ក្រៅពីនេះ ពុំគួរបរិភោគអាហារច្រើនមុនពេលសម្រាកទេ ព្រមទាំងឈប់លេងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ពីព្រោះឧបករណ៍ទាំងនេះបានបញ្ចេញពន្លឺ ហើយធ្វើឱ្យខួរក្បាលយល់ខុសថា ជាពេលថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9uwc9xQq6tstp2jTNbdGFY9BFKW08ZojBOAjYkSzQilAAANrWy_1ek6F4INYVxo1nxS742AKSPpbVY0fQMXbli_EdtKq-Hkc2LKqnTJGIHzSEDRGgvQPxC54cQm6quLQ57PYD-t9asXEx74RQbypUEJSTh6NFn7R11tZ7QFQetEPM-jSprag71P3B3GxK/s1280/image_2024-11-08_10-53-49.png

លទ្ធផលស្រាវជ្រាវនេះបញ្ជាក់ថា ការសម្រាកតិចជាងការណែនាំរបស់គ្រូពេទ្យ (គឺចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១យប់) ឬសម្រាកលើសពី៩ម៉ោងក្នុង១យប់ នឹងមានផលប៉ះពាល់សុខភាពយ៉ាងខ្លាំងសម្រាប់មនុស្សគ្រប់វ័យ មិនថាអ្នកអាយុតិច ឬច្រើន ៕

ក្លៀកខ្មៅ ធុំក្លិន អាចសាកល្បងវិធីធម្មជាតិងាយៗទាំងនេះបាន ធានាថាមានប្រសិទ្ធភាព

0

នារីៗភាគច្រើនតែងប្រាថ្នាចង់បានក្លៀកសស្អាត និងមានក្លិនក្រអូប ប៉ុន្តែមិនសូវដឹងពីរបៀបថែទាំនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាគន្លឹះងាយៗ ៥ យ៉ាងដើម្បីថែរក្សាស្បែកក្លៀកឱ្យល្អសស្អាតដូចតារា៖

១.សម្អាតក្លៀកជាប្រចាំ៖ ក្លៀកគឺជាផ្នែកសំខាន់មួយនៅលើរាងកាយរបស់មនុស្ស ហើយក៏ត្រូវបានគេចាត់ទុកថាវាជាតំបន់សំខាន់ងាយនឹងបែកញើស និងងាយបង្កបាក់តេរីអាក្រក់ៗផងដែរ ដូច្នេះអ្នកគួរសម្អាតក្លៀកពីរដងក្នុងមួយថ្ងៃគឺនៅពេលព្រឹក និងពេលយប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixieD9KY35PGhST0miWQN7AYPvJjwUegtNBozwKZdc8VRTfvUQLUMAZNANDxEWw2dQMMZoNCIANm-kd36hn2KmSujT_QRKm1WaprZNrcFf0oPwsS9v2JCFbz-vI2hEK-FwjGAWEohaFiWFzUd_pbwv-aFZPqkHD_jB7UHJ6D4oLblYYFxT9DjxqbD73qI9/s1000/image_2024-11-08_10-47-01%20(2).png

២.ជម្រុះកោសិកាចាស់ៗឱ្យបានទៀងទាត់៖ ដូចស្បែកមុខនិងស្បែកខ្លួនដែរ ក្លៀកមានខ្លាញ់និងបាក់តេរីច្រើន ដែលប្រមូលផ្ដុំបណ្ដាលឱ្យស្ទះរន្ធរោមបង្កជាកន្ទួលរមាស់ ឬរលាកគល់រោម ដូច្នេះអ្នកគួរប្រើប្រាស់ទឹកជូតអាស៊ីត Glycolic ៥ ភាគរយ ដើម្បីជម្រុះកោសិកាងាប់ៗចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfEzFDX-DuiPLpOfxPP9rMVnkIfK8MufoPWXyAGVI7YTnPV5UXSdn0MmQIGgoTWFyBScds-ALhmKYn28pZehlhvxrlTeLwzbfr3FiezBlDBLBWxhM1tzBxHeRIqFSVp0n_k6_AySY5ZAUXOgyZH36jMIt9BtOaJBPI3fw0I96htXh7DK0KW0Hlk1_fUKqy/s1920/image_2024-11-08_10-47-01%20(3).png

៣.កោររោមថ្នមៗ៖ ហាមដាច់ខាតកោរខ្លាំងៗ ឬកោរទាំងឆៅដោយមិនប្រើគ្រីមឬជែល មុននឹងកោរអ្នកគួរប្រើឡេផ្ដល់សំណើមមុនមួយយប់ផងទើបថ្ងៃបន្ទាប់ស្បែកក្លៀកទន់ងាយកោរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmhdKpr_gxev5qiakmPuw0WVOupo4IHnKsol1ETXyhjxnbl8eo4UOHmp1euuWMHYNpKNl6JMaYMzBWtveYGrIGOx-U8R82XwT3wsrFm-bNJfy0mLMg3V3A235P4P7QI9zrNeBxccLFdoh0tUQEeKcoMQjOuli3awCzCsGJt5e_NSWe_Gs2sMu6saZwoo96/s1200/image_2024-11-08_10-47-01.png

៤.ផ្តល់សំណើមជាប្រចាំ៖ ស្បែកខ្លួនយើងសុទ្ធតែត្រូវការផ្ដល់សំណើមគ្រប់ទីកន្លែងសូម្បីតែក្លៀកក៏ដោយ ដូច្នេះអ្នកគួរប្រើឡេក្លៀកដែលមានប្រភពច្បាស់លាស់ត្រឹមត្រូវជាប្រចាំ ដើម្បីក្លៀកស្អាត និងក្រអូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkCXd2dhVGcutlv4pTATgWsqWnHt0hytcFv9h6RO8IAGY7G-FbI9cVjqLUGFPCEl2wbLDkWFrkScSGkXA1kz7pZi-p8WiVWxTVLd8kpaQ3BQfZadODF68ijyygjrupc3EeDMjCk1oARLR5m-4toDP8k1TAwvutqWklotyEc4pM6kYQ9vbJghyphenhyphenwJqXq4GFS/s640/image_2024-11-08_10-47-02.png

៥. រើសផលិតផលបំបាត់ក្លិនឱ្យបានត្រឹមត្រូវ៖ ចូរជ្រើសរើសផលិតផលលុញក្លៀកដោយប្រុងប្រយ័ត្ន ជៀសវាងផលិតផលដែលមានក្លិនខ្លាំង មានជាតិអាល់កុល ប៉ារ៉ាបែន និងស៊ុលហ្វាត ដោយងាកមកប្រើប្រាស់ផលិតផលសាមញ្ញៗគ្មានពណ៌ គ្មានក្លិន វាប្រសើរនិងមានសុវត្ថិភាពជាង៕

ចិនកំពុងជំរុញការអភិវឌ្ឍទាក់ទាញទេសចរជុំវិញពិភពលោក លើវិស័យទេសចរទឹកកកនិងព្រិល នៅរដូវរងារនេះ

0

ប្រទេសចិន៖ ក្នុងរដូវរងារនេះប្រទេសចិនបានបង្ហាញផែនការថ្មីមួយ ដើម្បីពង្រីកសេដ្ឋកិច្ចទឹកកក និងព្រិល ដោយផ្តោតលើកីឡារដូវរងា ទេសចរណ៍ និងការផលិតឧបករណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ដោយមានគោលដៅនាំយកទំហំឧស្សាហកម្មនេះដល់ ១.៥ ពាន់ពាន់លានយន់ (ប្រហែល ២០៩ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០៣០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY_4-Ncc-D4ftghYMPvU0xvwe0e33FHfU42lj0v-LelvcpFBLsVPuzyeETgHlNYRngkcHuRVLpHyeIZWvUIrHDhb6oFEP9a_Ca0oAMZH_qgGEy4bXArucdTD9In0mcg-D4Snyu58HasNv1XfwKx2iRGFfd-CCRjSyBiDGc5_uZFVprAYHQbxstaDYHK7TN/s1200/image_2024-11-08_10-31-24.png

នេះបើយោងតាម China Daily ប្រទេសចិននឹងបង្កើតរមណីយដ្ឋានទេសចរណ៍ទឹកកក និងព្រិលដ៏ល្បីល្បាញទូទាំងពិភពលោកចំនួន ៣-៥ ទៀតនៅក្នុងខេត្តដូចជាទីក្រុងប៉េកាំង ហឺប៉ី ហីឡុងជាំង… និងតំបន់ស្វយ័តអ៊ុយហ្គួ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាព្រិលទឹកកកនៅទីនេះច្រើនជាងគេ ធ្វើឱ្យសេដ្ឋកិច្ចនេះក្លាយជាចំណុចក្តៅនៃកំណើនថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxQKAriKt4Dfrw8HT2D6zbh6wVcJV0E1U-f3j-tPxwhvZiBIWJNfmjs-OpovbQlkXwxV0-Dk8K_6QvfVub2TtXLLATNDZZMRC9QKAeAQbcbmCGxaXTy8LwkFVf1OUR9RFVHxb_6J7d06AqsU8NuLDc9HbDBVfkqBQ1oygLaGwLgtFyFEb2vwDBORWMN1xm/s1199/image_2024-11-08_10-31-25.png

លើសពីនេះវិធានការថ្មីនេះក៏រួមបញ្ចូលផងដែរនូវការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកីឡាព្រិល និងទឹកកក ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងខ្សែសង្វាក់ឧស្សាហកម្ម ក៏ដូចជាការបង្កើតសហគ្រាសឈានមុខគេក្នុងវិស័យនេះផងដែរ។ លោក Li Jing អគ្គនាយករងនៃរដ្ឋបាលកីឡាជាតិនៃប្រទេសចិនបានមានប្រសាសន៍ថា ឯកសារកំណត់គោលដៅមានពីរដំណាក់កាល រួមមានឆ្នាំ ២០២៧ និងឆ្នាំ ២០៣០៖ «នៅឆ្នាំ ២០២៧ ហេដ្ឋារចនាសម្ព័ន្ធនៃកន្លែងប្រកួតនឹងរៀបចំឱ្យស្ថាប័នកីឡាទឹកកក និងព្រិលមានភាពពេញលេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Z301nILGemAUXd0bFEIRYeo2jzdVqyaf7spPAa0JOO6MajuaVai9idqGhsycJ07OGAYLFJzyWBdcXNIdeUvmGKsdLq2vfhMjHbQXzfJGEIUESUIrK5pR_5dQbG5jUSe48xh5MXKjYEo3Tky_dUAAma20_3GJ_CheoqqONjsuKm4vQ6iAmDe0FzxfUlW8/s1200/image_2024-11-08_10-31-26%20(2).png

ដូច្នេះសេវាកម្មនឹងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយកីឡាទឹកកក និងព្រិលក៏ត្រូវបានដាក់ពង្រាយកាន់តែទូលំទូលាយផងដែរ ដូច្នេះទំហំសរុបនៃសេដ្ឋកិច្ចព្រិល និងទឹកកកនៅឆ្នាំ ២០២៧ នឹងឈានដល់ ១.២ ពាន់ពាន់លានយន់។ ហើយនៅឆ្នាំ ២០៣០ ខ្សែសង្វាក់ឧស្សាហកម្មចម្បងនៃសេដ្ឋកិច្ចព្រិល និងទឹកកកក៏សម្រេចបាននូវកម្រិតខ្ពស់នៃការអភិវឌ្ឍន៍ដែលសម្របសម្រួល និងរួមបញ្ចូលគ្នា ដែលធ្វើឱ្យវាក្លាយជាចំណុចរីកចម្រើនដ៏សំខាន់មួយក្នុងការពង្រីកតម្រូវការក្នុងស្រុក ហើយទំហំសេដ្ឋកិច្ចសរុបនៃសេដ្ឋកិច្ចទឹកកកក៏អាចឈានដល់ ១.៥ ពាន់ពាន់លានយន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjvVIuJ70Wpa9vz_RvMO6_2Qgm5bIXAUFw4bMfRWks7LpjhJJ0tTjqOBISHKvACQuvgHAFE0xVPElSIN7bwfHRdXK0MhOPRx5LrbzwfUWl4mp7bkrCXRcv_QCf1kR4IaSABf-pSE5iXp9Wa70QgHx0kkgNXnKs0lTe9nRUCdzmMPErLH7j-fPAAwHCXxMQ/s1024/image_2024-11-08_10-31-26.png

ហេតុនេះលោក Li Jing ជឿជាក់ថាគម្រោងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទឹកកក និងព្រិលនៅក្នុងប្រទេសចិន នឹងទទួលបានជោគជ័យនៅឆ្នាំ២០៣០។ គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីរយៈពេលបីថ្ងៃនៅដើមឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៣.០៥ លាននាក់បានមកទីក្រុងហាប៊ីន ដែលត្រូវបានគេស្គាល់ថាជា “គុជខ្យងទឹកកក និងព្រិល” របស់ប្រទេសចិន ជាមួយនឹងប្រាក់ចំណូលពីវិស័យទេសចរណ៍មានចំនួន ៥.៩១ ពាន់លានយន់ ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ទាំងចំនួនអ្នកទស្សនា និងចំណូលសរុប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7tZSzmwzlyfr_mZs89m4dqpWEEEqpUO8rH5j994YY_GOoUE1YrO_ZAUcd7pcft8naB-5YJhLfVA6u2843FE7ljvr2UeczxhyphenhyphenjgJFR7vhNAUiCZwAhXpEKWgAMB624x2GMbDXylqYF1tNGL0EV0cwYI2yTFLd8aIifADWtXzSZ9KJ3OuZIxfRC8ba0ZfLt/s1024/image_2024-11-08_10-31-27.png

ថៃជឿជាក់ថាការនាំចេញទំនិញ និងវិស័យភាពយន្តថៃ នឹងមានសន្ទុះខ្លាំងក្រោយប្រធានាធិបតីអាមេរិកថ្មីកាន់តំណែង

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបង្ហាញក្តីរីករាយទៅកាន់លោក Donald Trump ដែលបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកថ្មី ហើយលោកស្រីជឿជាក់ថា វានឹងក្លាយជាឱកាសល្អរបស់ថៃជំរុញឱ្យការនាំចេញទំនិញកើនឡើង, ជំរុញ Soft Power និងភាពយន្តថៃទៅអាមេរិក និងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdFDGJrrez-urFTfV5gxow35dgdBF17E8r8qEHMWeiPnbJVVIvbTDdK8Ut17uZlrSx3duq4qdLokoiBSqz0oOStD3UAuHef7xT4yjEaLbn-gm08m-JwCBBpdtnKmyXOldbAmfaFnFI5oJ0av5xT2x-3TXClgRECWflLliTv17N5rP4bqzB6TXK4lSYK1Td/s1200/image_2024-11-08_10-07-34%20(2).png

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមីង ប្រទេសចិន លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃបានបង្ហាញក្តីរីករាយទៅកាន់លោក Trump ប្រធានាធិបតីអាមេរិកថ្មីថា មិនមែនមានតែពលរដ្ឋអាមេរិកទេដែលរីករាយ ប៉ុន្តែពលរដ្ឋថៃក៏រីករាយដែរ ។ យើងបានតាមដានការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា កន្លងមក រហូតដល់ប្រកាសលទ្ធផលឆ្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8G6CQNRmVNzEnEoxdkjPac8F_Vw92DqeNE8kYHalzGoZC18sSGue7wp40w8CAbJQ7DgtqPQiSYv1B5Atxv9fImyTjPBoQ-aWa1fQfDUAxhrphbbbfdAXIF4oCrJFusMdqstcgqxXvqW5om-SdsV9MOuRwy0IzDqAmppTXXtr2iGl3UTQdoErdSzd9AOCx/s800/image_2024-11-08_10-07-34.png

លោកស្រីបន្តថា មនុស្សម្នាក់ៗមានភាពឈ្លាសវៃរៀងៗខ្លួន ហើយការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក Trump នឹងជួយដល់ការនាំចេញទំនិញថៃឱ្យកាន់តែច្រើន ពីព្រោះប្រធានាធិបតីអាមេរិករូបនេះផ្តោតលើសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយថៃក៏មានទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិកច្រើន ។ ហេតុនេះ វានឹងជាឱកាសល្អ ហើយថៃនឹងរក្សាទំនាក់ទំនងល្អជាមួយអាមេរិកដើម្បីបើកឱកាសឱ្យប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixKG5S9sV1ra4UpZS8IYONOSNH8dN7KpHyrwzEOr0TM7iLt0Z7iZyY7z4W4p_Jbsoulu595RIf9tem2xVTsjtuR8VjJES16Whw_3g3MG89YrUD8YtIUfR19Q1a7XeYRyaggdHQAWApvqHvtCKQwmlfIbd0Ly8fl3HSHZs7BKxVRWwxKQfqoi8tVKbxfBuI/s959/image_2024-11-08_10-07-34%20(3).png

ប្រទេសថៃនឹងអាចជំរុញ Soft Power របស់ខ្លួនទៅអាមេរិក ប៉ុន្តែលោកស្រីពុំចង់និយាយជាមុនទេ ដោយសារលោក Trump ទើបតែបានជាប់ឆ្នោតថ្មីៗ ។ រឿង Soft Power ភាពយន្តថៃ គឺខាងអាមេរិកមានជំនាញផ្នែកនេះ ដូចជា ៖ ការដឹកនាំថតភាពយន្ត និងសរសេរសាច់រឿង ហើយថៃអាចរៀនសូត្រពីអាមេរិក និងលក់ភាពយន្តឱ្យអាមេរិក ក៏ដូចជាប្រទេសនានាលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXp3-5YlcLRARsxP_AaIGAT_mTLXjmxS7oHcCR3jXg0glr8pZF33oWOLAHO0noTaUbHW4eRkkYHBYLJJfp9i9-uYmZLI_mgJUnlZkLJqgBzpbdHTrvgadFk3OusVkTSzILHx2wKRNUPHppTvaaFglth9QJXN3heFTN3pFe3NSIVNfgLoN7NIK-g7ATuRjE/s762/image_2024-11-08_10-07-35.png

ដូចគ្នានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភិឆ័យ ណារីតថាផាន់ មានទំនុកចិត្តថា ពេលលោក Trump កាន់តំណែងជាប្រធានាធិបតីអាមេរិក នឹងជួយឱ្យការនាំចេញទំនិញរបស់ថៃ និងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ។ លោកបានស្នើទៅគ្រប់ស្ថាប័នទាំងអស់វិភាគស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងប្រញាប់ស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7s8fnXtQADlimy0ONaYKGhAA4zkrgPWq0QgXFRGuJQVNldqbQFP43bsioZCAuLodGtHSlD68iqqO_qQ8WPu4xI_lK8gtSjziHl1o6D198oRs3N5DgXg3p5LEVH1pw2ScFzOBn8YJzcOah9JpEpBGhqskSlYzJNQzv3laQMPE1tB1Gu4l4y8If5vzfNvyp/s960/image_2024-11-08_10-07-35%20(2).png

ប្រទេសថៃនឹងទទួលបានផលប្រយោជន៍ ដោយសារការនាំចូលទំនិញចិនរបស់អាមេរិកបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយថៃនឹងអាចនាំចេញទំនិញច្រើនទៅអាមេរិក ជំនួសទំនិញចិន ។ នាពេលឆាប់ៗនេះ ការនាំចេញទំនិញថៃនឹងកើនឡើងពី៤% ទៅ៥% នឹងជំរុញឱ្យ GDP កើនឡើងដូចគ្នា ហើយក្រសួងពាណិជ្ជកម្មនឹងព្យាយាមទាក់ទាញវិនិយោគអាមេរិក និងវិនិយោគមកពីប្រទេសផ្សេងទៀតមកវិនិយោគ ៕

សមាគមនិស្សិតសាលាតិចណូ បដិសេធព័ត៌មានដែលថា សាលាត្រូវបានលក់

0

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចេញមុខធ្វើការបដិសេធ ជុំវិញការផ្សាយព័ត៌មានរបស់ VOD ដែលបានដាក់ចំណងជើងថា៖មន្រ្តីរដ្ឋាភិបាលបញ្ជាក់ថាសាលារៀនតិចណូត្រូវលក់ឱ្យទៅឈ្មួញក្រោមរូបភាពដោះដូរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9S91BVsU4eqP2yxnaUTFj6ekNaPWDkymeHX7X6EVtT_Hiyy-rnyOIeYkiHf8e5Rm1QzIxt3OGakdcq78BBDbpuOm2GqITpZQadR3j_nUlxyvUSTIfPDzc9Knz5RO0JOUKglhkmu_VPUWBCQmY6tVpvY_kiA0pwd1KGsrPsbz_7SFjCq8kfsXhQkJueWCV/s970/image_2024-11-08_09-51-04%20(2).png

សមាគមនិស្សិត បានអះអាងថា៖” ការផ្សាយរបស់ VOD ជាព័ត៌មានបំភ្លើសខុសពីការពិតទាំងស្រុង ក្នុងន័យទុច្ចរិត លាបពណ៌ និងញុះញង់ ដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIOiPimR46yEuaEFwhS5RvBpmbWKmRlLhWvXkrhfFMwNnrfyCqR4dhPB4RPHcBu9k1FunmySNFS0b_JnvGxC7xzIPC15NaTioE3F9mLBjb6bQeYmSUZw23DWqc3jTuWvrzKcFrsWRz08NkvEkaybzeRB85h2GLsyZGMHmXp8alYz7V2hYLzYTc-5i3TmYj/s1024/image_2024-11-08_09-51-04.png

បើតាមការលើកឡើងរបស់សារព័ត៌មាន VOD បានឱ្យដឹងថា៖” មានមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាសាលាតិចណូត្រូវបានលក់ហើយ ដោយតម្លៃ និងឈ្មួញអ្នកទិញមិនមាននរណាម្នាក់បានដឹងនោះឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPCns7uqcPT4mmjGAiTNTt_t8CgSk9CBXUDwpb4Rgxpgt9L3Fqh_W4JYKGHfvwCNSKN3SFAcrCcIqB7D1uxXP2qQw20ZswEjhP_q2fXYjxM6EKLPShto8W-TDKvAY-WKhZk-ScPe1GTh_gLmHDZHqE2GqHWHHJO2FFJzG8nAlX9Gai-8LkaOsZ7yrAtvzS/s2048/image_2024-11-08_09-51-04%20(3).png

ស្របពេលដែលមានពាក្យចរចាមអារ៉ាមនេះ សាលាតិចណូសាខាថ្មី ក៏នឹងជិតលេចរូបរាងឡើងផងដែរ ដែលមានទីតាំងស្ថិតនៅម្តុំវិមានឈ្នះឈ្នះ គ្រោងបញ្ចប់ការសាងសង់នៅខែឧសភាឆ្នាំ២០២៥។https://khmernote.com.kh/wp-content/uploads/2024/02/409412463_756196119871123_4817868222574195126_n.jpg

គួរបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បង្កើតឡើងនៅឆ្នាំ១៩៦៤ មានឈ្មោះថា៖វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជាសូវៀត” ក្រោមជំនួយពីសហភាពសូវៀតដល់ឆ្នាំ ១៩៩១ មុននឹងប្តូរឈ្មោះមកជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាភាសាបារាំង នៅឆ្នាំ១៩៩៣ ក្រោយរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលបារាំង៕

 

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំណត់ស្តង់ដារដ៏មានគុណភាពក្នុងការផលិតស្រាបៀរស្តោត ជាមួយនឹងស្រាបៀរ ABC Smooth Stout ដែលទើបនឹងចេញថ្មីរបស់ខ្លួន

0

ភ្នំពេញ ប្រទេសកម្ពុជា – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានមោទនភាពក្នុងការណែនាំស្រាបៀរ ABC Smooth Stout ដែលជាការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតចំពោះផលិតផលដ៏ល្បីរបស់ខ្លួន។ ការដាក់ចេញលក់ផលិតផលថ្មីនេះ គឺធ្វើទៅបានបន្ទាប់ពីកេរ្តិ៍ដំណែលរយៈពេល ៣០ ឆ្នាំរបស់ស្រាបៀរ ABC ដែលជាផលិតផលដ៏ពេញនិយមនៅប្រទេសកម្ពុជាដែលអាចធ្វើទៅបានដោយមានការគាំទ្រពីអតិថិជនកន្លងមក។

ស្រាបៀរ ABC ជាផលិតផលដែលត្រូវបានគេទទួលស្គាល់ជាយូរមកហើយថាជាជម្រើសល្អបំផុតដែលជាចំណូលចិត្តរបស់ ប្រជាជនកម្ពុជាក្នុងការទទួលទានស្រាបៀរស្តោតដែលជាការបន្តកេរ្តិ៍ដំណែលនៃភាពល្អឥតខ្ចោះរបស់ម៉ាករបស់ខ្លួនជាមួយស្រាបៀរ ABC Smooth។ ផលិតផលថ្មីនេះតំណាងឱ្យការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃកេរ្តិ៍ដំណែលរបស់ស្រាបៀរ ABC ជាមួយនឹងចំណូលចិត្តអ្នកទទួលទានសម័យថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTWCxTVDaz16ksC75Vc0ITymzq_DUQH5icVkFR8f8zANQm3o2_5wiZlT3eqtETiEO5166FL6BXIKEVIZWKauFufxqM7C0RQHR9g5TMo53ynEZMzlVQyNsBBjnKe40ALqCbGKL5tIh4TTc1O1XZAzIR3SHFdd6yXzMLPr7XsXp_6saWLryKAGDw54tj6s56/s3008/ABC%20Smooth%20Launch%2001.png

លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «អស់រយៈពេល ៣០ ឆ្នាំហើយ ដែលស្រាបៀរ ABC គឺជាផ្នែកមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះកេរ្តិ៍ដំណែលមួយនេះ។ ជាមួយនឹងស្រាបៀរ ABC Smooth យើងមិនគ្រាន់តែបង្ហាញភាពច្នៃប្រឌិតទៅដល់អ្នកគាំទ្រស្រាបៀរ ABC របស់យើងប៉ុណ្ណោះទេ នេះគឺជាផលិតផលថ្មីស្រឡាងដែលអតិថិជនគួរតែសាកល្បងរសជាតិដ៏ពិសេសនេះ។ ផលិតផលថ្មីនេះគឺជាកំណត់ត្រាដ៏សំខាន់ ក្នុងការនាំយកបទពិសោធន៍នៃស្រាបៀរ ABC ដ៏មានពិសេសមកកាន់ប្រទេសកម្ពុជា»។

លោក Willem van den Wijngaart នាយកផ្នែកទីផ្សារនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ស្រាបៀរ ABC Smooth តំណាងឱ្យរបកគំហើញនៃភាពច្នៃប្រឌិតនៃស្រាបៀរស្តោត។ អតិថិជនដែលកំពុងស្វែងរកបទពិសោធន៍នៃការទទួលទានស្រាបៀរស្រាលស្រទន់ និងពិសាបានច្រើនជាងមុន នោះគឺស្រាបៀរ ABC Smooth ដែលផ្តល់ជូនបទពិសោធន៍ត្រូវនឹងចំណង់ចំណូលចិត្ត។ ជាមួយនឹងរសជាតិស្រាល និងល្វីងតិចជាងមុន ខណៈពេលដែលរក្សារសជាតិដិត និងស្រទន់នៃស្រាបៀរស្តោត ស្រាបៀរ ABC Smooth គឺជាផលិតផលដែលនឹងផ្លាស់ប្តូរទីផ្សារ និងទាក់ទាញអ្នកជំនាន់ថ្មីដែលមានចូលចិត្តស្រាបៀរស្តោត»។

ស្រាបៀរ ABC Smooth ផ្តល់នូវបទពិសោធន៍ទទួលទានដ៏ស្រទន់ ខណៈពេលដែលស្រាបៀរនេះនៅតែរក្សាបាននូវរសជាតិល្វីងផ្អែមប្លែកដែលជារសជាតិសម្គាល់របស់ស្រាបៀរស្តោត។ ស្រាបៀរនេះផ្សំឡើងពីគ្រឿងផ្សំគុណភាពខ្ពស់ដែលមានដូចជា ស្រូវសាលីដែលត្រូវបានដុត ផ្កាហប ដំបែ និងទឹក។ ស្រាបៀរនេះមានកម្រិតជាតិអាល់កុល ៥,៣% ធ្វើឱ្យស្រាបៀរ ABC Smooth ក្លាយជាស្រាបៀរស្តោតដែលងាយស្រួលទទួលទាន។

ស្រាបៀរស្តោតតំណាងឱ្យស្រាបៀរលំដាប់ព្រីមមៀម ដែលមានលក្ខណ:ពិសេសត្រង់រូបរាងដ៏ប្លែក និងរសជាតិដ៏ថ្មី។ ដោយមានការខុសពីស្រាបៀរធម្មតា ស្រាបៀរស្តោតគឺធ្វើឡើងពីគ្រាប់ស្រូវសាលីដែលត្រូវបានដុត ដែលបង្កើតអោយមានរសជាតិដ៏ប្លែកជាមួយនឹងពណ៌ក្រម៉ៅ និងរសជាតិដិត។ ស្រាបៀរ ABC Smooth ជំហាននៃការផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យកាន់តែងាយស្រួលក្នុងការទទួលទាន ជាមួយនឹងរសជាតិកាន់តែស្រទន់ ព្រមទាំងរក្សាបទពិសោធន៍គុណភាពខ្ពស់ដែលអ្នកទទួលទានពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJBMgZUYwCNwiL6Cfz7pk-6bHwhtZxCjNDv2J-NwHY86vzxs9EA7HGU5KwGGb9i1piIiu6Bnqfd8dSVD5l8LE9Ixxi7_U45WiMKPa9XS2CZYHjpVoaWzBnNVhUI-_TxkH4rsSyEJ5O_UIUu9TM8neksdz8uxONyMYeuMY-wCWASAByeMdYbVQ2T4LsJcCr/s6016/ABC%20Smooth%20Launch%2002.JPG

ជាមួយនឹងការវេចខ្ចប់ក្នុងកំប៉ុងពណ៌មាស ស្រាបៀរ ABC Smooth នេះឆ្លុះបញ្ចាំងពីប្រណិតភាពរបស់ស្រាបៀរ ABC Smooth និងទាក់ទាញអតិថិជនដែលមានចំណូលចិត្តប្លែក និងថ្មី។ ការវេចខ្ចប់ជាមួយកំប៉ុងពណ៌មាសដ៏ពិសេសតំណាងឱ្យគុណភាពខ្ពស់ និងភាពល្អឥតខ្ចោះរបស់ស្រាបៀរ ABC Smooth។

ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤ តទៅ ស្រាបៀរ ABC Smooth នឹងមាននៅទូទាំងប្រទេសកម្ពុជានៅបណ្តាផ្សារទំនើបធំៗ ហាងទំនិញទូទៅ ហាងលក់ភេសជ្ជៈ ភោជនីយដ្ឋាន បារ អូតែល និងកន្លែងកំសាន្តនានាទូទាំងប្រទេសកម្ពុជា។ អតិថិជននៅទូទាំងប្រទេសកម្ពុជាអាចទទួលយកបទពិសោធន៍រសជាតិស្រទន់ពិតប្រាកដគឺស្រាបៀរ ABC Smooth ។
——————–x———————

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦.០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើដំណើរឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតកាបូន កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

មានការចាប់អារម្មណ៍លើសម្រស់កូនប្រុសពៅ Donald Trump ក្រោយឪពុកបានឈ្នះឆ្នោតជាលើកទី២

0

ក្រោយការបោះឆ្នោត លោក Donald Trump ទទួលបានតំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ខណៈក៏កំពុងតែទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ។ យ៉ាងណាមិញ វត្តមានកូនប្រុសពៅរបស់លោក ក៏កំពុងតែសាងនូវប្រជាប្រិយភាពខ្លាំងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv9cTqnMvh6apaMrqAnpRHMdXwWDdmjtxOBqQfhH0lSMqIz6iuc6YNLIOIBYWCekTQCv46hf9vk6wBL39LiTUgTVrxvkEWU4WnmI-i0LLV46MiCsy7TbXbB-QtD4946pNhzpSPiZ4sOF93HqXiVv3UM41G66p0-1fMOGnChO4VBESK1KxquEL6rOMB5akg/s1230/image_2024-11-08_08-59-49.png

លោក Barron Trump ក្នុងវ័យ ១៨ ឆ្នាំបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ក្នុងចំណោមនារីៗនៅជុំវិញពិភពលោក។ លោកត្រូវបានគេស្គាល់ថាជាកូនប្រុសពៅរបស់លោក Donald Trump ជាមួយនឹងភរិយាទី៣ លោកស្រី Melania។ កំឡោះរូបសង្ហារនេះតែងតែដើរអមដំណើរឪពុកខ្លួន ក្នុងយុទ្ធនាការណ៍បោះឆ្នោតនាពេលកន្លងមក និងចូលរួមបោះឆ្នោតជាលើកដំបូងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX2gJcFUPDf_KDbQKuo9Z8JqMhSxtfQ-6bkRY10vk_zifP-mIxNaUH7x8uUglBL-LS5Q3WIk8l07rc4bKKq9tkE6yKFupCgin7Wfp-KC2BZL8pPDyhA5QldGEh_sHCY7SKVl9i0cvkPATrgLt6engNDWaXQ0nt3kMOmUGP6Q6rDbxxfac4fP1v9QjcChHX/s640/image_2024-11-08_08-59-50%20(2).png

បច្ចុប្បន្ន លោក Barron កំពុងសិក្សាផ្នែកពាណិជ្ជកម្ម នៅឯសកលវិទ្យាល័យទីក្រុងញូយ៉ក។ជាមួយនឹងមុខមាត់ដ៏ស្រស់សង្ហារនិងរូបរាងមិនចាញ់តារាល្បីៗ នៅក្នុងវ័យត្រឹមតែ ១៨ ឆ្នាំ តែមានកម្ពស់រហូតដល់ទៅ ២០៥ សង់ទីម៉ែត្រឯណ្ណោះ។ ទាក់ទងជាមួយនឹងកម្ពស់របស់គាត់ លោក Trump ក៏ធ្លាប់បានបង្ហើបថាទំនងជាកាត់តាមលោកយាយខាងម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM3nKI6bZtdQtsiJNe0FGQPdWC85Gcsd4HiDVFjz4fQd6iWh9Map1vF2eZB7MdTsRiXPS8DORVu4fF8JlmHPgEMhCZuEyEOINuazdLAQiErBOzCugGpCRI0bCXOou6siQhha4uFXGspSSs9AjwwRGZujMdmifb70jgPnjpQROuyuXMJ7dnFDgjSVNJisf_/s549/image_2024-11-08_08-59-50.png

សូមជម្រាបថា ជារឿយៗ លោក Trump ក៏តែងតែលើកសរសើរពីកូនប្រុសពៅរូបនេះផងដែរ ថាជាមនុស្សដែលពូកែ ស្វាហាប់ និងមានរបៀបរៀបរយ ហើយក៏ជាអ្នកបង្រៀនឪពុកលេង Content ថ្មីៗលើបណ្តាញសង្គមទៀតផង ។ Barron ក៏ត្រូវបានគេឲ្យដឹងថា ជាអ្នកស្រលាញ់ខាងវិស័យកីឡាបាល់ទាត់, ជាអ្នកគាំទ្រក្លឹប Arsenal ហើយថែមទាំងលេងបាល់ទាត់យុវជនតំណាងឱ្យក្រុម DC United ទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ1epvYZllla7tch91QFCg2CJjtdZCaK0CfbX1kDAVULefguiaCQdwd6JUc_n16QJ0hEn9l5EyjSK1mYcaQd_E9pQt8aX3ppXwE0kMguUPLklu__oP7_4vEGYkrERCGieHFD6eY2rqdhDP7CZOZ7Byaw4ypRAxYccZX5drhpBn40LBVHZoZ8rCBTQ3MjP4/s640/image_2024-11-08_08-59-51.png

ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ! ព្រិលធ្លាក់លើវាលខ្សាច់ដ៏ស្ងួតហួតហែងបំផុតក្នុងពិភពលោក

0

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ តើមានអ្វីកើតឡើង នៅសុខៗស្រាប់តែវាលខ្សាច់ដ៏ស្ងួតហួតហែងនៅប្រទេសអារ៉ាប៊ីសាអូឌីត បែរជាមានព្រិលធ្លាក់ជាលើកដំបូងធ្វើឱ្យពលរដ្ឋអារ៉ាប៊ីសាអូឌីត និងមន្ត្រីឧតុនិយមភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងទិដ្ឋភាពនេះ ។ ក្រោយការបង្ហោះរូបភាពព្រិលក្នុងបណ្តាញសង្គម មានមតិមួយនិយាយថា វាកើតឡើងដោយសារឥទ្ធិពលខ្យល់ព្យុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBz9Yz3W32AiORUps8M5J0TViZ2_FcS7mIh1ZKcyZSHR2rA-3fQLIEhgnXoS9SjGAsHGQS4Y4t6CGZPByip3nqWHpeJSmMD2PlC2E9DI88rf1UbhLp_E70tW5sv5-bGkCuex1I830ooPoattP8j-oyePyl1O7PvH4O5D_u_8tvql0FRVyNGIkgx22qwias/s2048/image_2024-11-08_08-39-42.png

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វាលខ្សាច់នៅភាគខាងជើងប្រទេសអារ៉ាប៊ីសាអូឌីតបានគ្របដណ្តប់ទៅដោយព្រិលជាលើកដំបូង ហើយពលរដ្ឋអារ៉ាប៊ីសាអូឌីត និងភ្ញៀវទេសចរពុំធ្លាប់ឃើញទិដ្ឋភាពនេះពីមុនទេ ។ សីតុណ្ហភាពនៅតំបន់វាលខ្សាច់បានធ្លាក់ចុះយ៉ាងខ្លាំងធ្វើឱ្យតំបន់ជាច្រើនគ្របដណ្តប់ដោយព្រិលពណ៌ស ។ បន្ទាប់មក នៅថ្ងៃទី៤ ខែវិច្ឆិកា ព្រិលក៏បានធ្លាក់នៅតំបន់ភ្នំ និងផ្លូវមួយចំនួនទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOchOS4M7zmAfpZAx9n7lw45iG8mysHORDA0eNpQJG7sn6wsrMcYSQ2D9695S5WnYOQXfZjaedzzj8ghrMsGX9e5qEGDid3Y7K2GLZnFcDAYeI79d6IY0nA1sb_P3qgFANUHBUNJb_AoByfwjTBSiIIj5SngN0gQybyO3PynoNxDCTZWqwsS147dgXaJhs/s700/image_2024-11-08_08-39-43.png

មន្ត្រីឧតុនិយមសហព័ន្ធអារ៉ាប់បញ្ជាក់ថា មូលហេតុធ្វើឱ្យព្រិលធ្លាក់ខុសធម្មតា ដោយសារសម្ពាធទាបលាតសន្ធឹងពីសមុទ្រអារ៉ាប់ទៅប្រទេសអូម៉ង់ ហើយវានាំយកសំណើមមកកាន់តំបន់រាំងស្ងួត ។ ដូច្នេះ វាក៏បង្កើតឱ្យមានភ្លៀងធ្លាក់ ខ្យល់ព្យុះ និងព្រិលនៅអារ៉ាប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់ (UAE) ដែលស្ថិតនៅក្បែរគ្នា ។ មន្ត្រីឧតុនិយមបានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ ដោយសារនឹងមានភ្លៀង និងព្រិលធ្លាក់បន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCDIofBsyUDz-YNP4dMZURdzzZuGpqM5XGccIh1Uzfo33u67QmWa-q5SBXp3NQfjqwe55x1jTPsIsic_TVuEV1vh3gI2B8jhaVemooUiwm1BS7SbBpTXXdiD-eG7qLbM8XsQiYWKKXnmnIU6b_Oxqo7VdsEdP6gzlo0Ey20grBBLiFeVVkJkMRr2WAJHJg/s2048/image_2024-11-08_08-39-44.png

ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រែប្រួលអាកាសធាតុ តាំងពីចុងខែតុលា ឆ្នាំ២០២៤ មកម៉្លេះ គឺមានខ្យល់ព្យុះ ភ្លៀងខ្លាំង និងព្រិលធ្លាក់ក្នុងតំបន់មួយចំនួន ។ កាលពីប៉ុន្មានឆ្នាំមុន ទីក្រុងមួយនៅវាលខ្សាច់សាហារ៉ា ដែលមានសីតុណ្ហភាពក្តៅខ្លាំងរហូតដល់ជាង៥៨អង្សារសេ បែរជាសីតុណ្ហភាពធ្លាក់ចុះមកនៅ -២អង្សារសេ និងមានព្រិលធ្លាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OCjgfC4qOzb7GtbzxEHsup2rp0mkQrfpvwVlUDCRF2dGuO6qawq7I4_T1I7TGWLYImevjbd7BS6lBV7U5i-78M8btT2Qq34CU2B6BIcNWJE6PmUFioHWjZ80aI6MEczbiuUY2HFBi83q-dfvYhHm1VoB5McoO7TWiCXJa66jMA4WfarBBhVbgyHroA91/s800/image_2024-11-08_08-39-45.png

តាមឯកសារបញ្ជាក់ថា អាស៊ីខាងលិច គឺជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុតពីបម្រែបម្រួលអាកាសធាតុ ។ សីតុណ្ហភាពជាមធ្យមនឹងកើនឡើងខ្ពស់កាន់តែធ្វើឱ្យតំបន់នេះមានអាកាសធាតុប្រែប្រួលខ្លាំងឡើង និងមិនទៀងទាត់ ហើយទីបំផុត វានឹងបណ្តាលឱ្យមានព្រិលធ្លាក់លើវាលខ្សាច់ញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvTY8d0rBNQxto5XX5Wiqe9DRVEOgZkOVP6-gqrqcJRcQncmYOGwMz0MzrWSASquIzYc-HVn4BdrwABKoxFu6SIi7MtFA6qAo1hzDCKlkSMT8F1wDgPIvcbVMeV49NWdGkUG-2c817WgLLJ-ga2zewjUj7Rz5uopteqXg8KEtjsPI9yWMeDLiYMq_XaqPA/s1620/image_2024-11-08_08-40-16.png

កាលពីដើមឆ្នាំ២០២៤ ទីក្រុងរីយ៉ាត របស់អារ៉ាប៊ីសាអូឌីត ធ្លាប់បានប្រឈមនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ ហើយធ្វើឱ្យរថយន្តជាច្រើនគ្រឿងហូរតាមខ្សែទឹក ។ ព្រិលធ្លាក់ និងទឹកជំនន់ខ្លាំងនៅអារ៉ាប៊ីសាអូឌីតបានបង្ហាញពីភាពអស្ចារ្យរបស់ធម្មជាតិ ដែលអាចផ្លាស់ប្តូរវាលខ្សាច់ក្តៅខ្លាំងបំផុតលើពិភពលោក ឱ្យក្លាយជាតំបន់ព្រិលយ៉ាងស្រស់ស្អាត ៕