គ្រូពេទ្យឯកទេសផ្នែកសម្រាកលើកឡើងថា ការសម្រាកពុំគ្រប់គ្រាន់នឹងធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬស្លា.ប់ ទាំងវ័យក្មេង ហើយមនុស្សភាគច្រើនពុំបានចាប់អារម្មណ៍នឹងចំណុចនេះទេ ។ ការសម្រាកបានគ្រប់គ្រាន់នឹងផ្តល់ផលល្អសម្រាប់សុខភាព គឺចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Ruq6w4Z8YikNn4I1PsA6H2pkbYIoCduXPMrHGrOghsp3BiGj6NUiMp20sZSW3cwwNTc5MgBjbuZdpzGT1vIqYPNLZm1Z7URsLV7cGdDUx_PUcRMrPrP-h9rHfqe4WxURRwiskHlttrNvF-DJL4ygCBPoTUnJ5JvARPUtOx33ClAnXePcHO_hoKHlNNEC/s1024/image_2024-11-08_10-53-47%20(2).png

ប៉ុន្តែមនុស្សបច្ចុប្បន្ន ពុំអាចសម្រាកចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១យប់តាមការណែនាំរបស់គ្រូពេទ្យទេ ដោយសារពួកគេត្រូវបំពេញការងារច្រើន ឬធ្វើអ្វីផ្សេងៗប្រណាំងជាមួយពេលវេលា ។ ហេតុនេះ ពួកគេបានសម្រាកពេលយប់ ចាប់ពី៤ម៉ោង ទៅ៥ម៉ោងប៉ុណ្ណោះ ហើយអ្នកខ្លះទៀត សម្រាកតិចជាងនេះ ដែលធ្វើឱ្យពួកគេស្លាប់ទាំងវ័យក្មេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqIqKFKoxC8m5yf4GUJer-CPxCSSmXOMdoNRZdgHbCLDjDa0Nt9WeSdGSIK-oHYX5VTipJZ9rhUpFCVOFevaH6gvO4gOr16q7yTiA9mqq7UO3KAkyS2wU3oTLrVbA5vpu3dAYxqbbQ-NTjzdfRSRrlykaCTm3nydJl0QDa9ODyphKObAGV4q0xaHytGMzK/s2000/image_2024-11-08_10-53-47.png

ការស្រាវជ្រាវជាច្រើនបញ្ជាក់ថា ការសម្រាកគ្រប់គ្រាន់នឹងមានផលល្អដល់សុខភាព ប៉ុន្តែការសម្រាកលើសពី៩ម៉ោងក្នុង១យប់ ឬសម្រាកច្រើនពេកនឹងគ្មានផលល្អសម្រាប់សុខភាពឡើយ ។ អ្វីគួរឱ្យបារម្ភខ្លាំងបំផុត គឺការសម្រាកតិចជាង៥ម៉ោងក្នុង១យប់ នឹងធ្វើឱ្យមនុស្សឆាប់ស្លាប់ ឬប្រឈមនឹងជំងឺផ្សេងៗ ដូចជា ៖ ជំងឺបេះដូង និងសរសៃឈាម ។ អ្នកសម្រាកតិចជាង៥ម៉ោងក្នុង១យប់ ជាពិសេស មនុស្សចាស់ នឹងស្លាប់មុនអាយុ ស្មើជាង២៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWNG5gmk8d7PAgmN3upScPyWL8DJj437r0uCRFq-ADHZd7HxZ9VkZRXhF0iNd0Fr7fSuFpCI_kMcabZ-Fv2rsQ0SQG3-qyeZs5ADxKKX4SuMSBG3iw9vHBrGQQxbYZXSv-fZGRW-Jl0s7hAecKZfxvoH3i8gG5Gg8U0crMEfC3hd0R6U213reb6Me1-Q-0/s1200/image_2024-11-08_10-53-48%20(2).png

លទ្ធផលស្រាវជ្រាវមួយនៅប្រទេសអង់គ្លេស ដែលបានស្រាវជ្រាវមនុស្សចំនួន៧.៨០០នាក់ មានអាយុចាប់ពី៥០ឆ្នាំឡើងទៅ បញ្ជាក់ថា មនុស្សចាស់សម្រាកពុំគ្រប់គ្រាន់ គឺរាងកាយនឹងឆាប់ទ្រុឌទ្រោម ឬកាន់តែឆាប់ចាស់ ឬឆាប់ស្លាប់ ។ ហេតុនេះ គួរតែព្យាយាមសម្រាកឱ្យបានតាមការកំណត់របស់គ្រូពេទ្យ ដោយរៀបចំបន្ទប់ឱ្យស្ងប់ស្ងាត់ និងមានសីតុណ្ហភាពសមស្របជាមួយរាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKw1clAI8gDhzJwgAA5Tiq3I-Axb2PD7XdFOc7V3TFiJtlg8De4l00hmab5nJBelZQjIrdNXBe8ul4mf-AVNwt4ftAFG8RwN6V0pFwU7xX3v_QruCXQWOH5hy3F7P2bSUKvG1Kpxy-egJmKw_1DL0Hy1nYaJhC3HHj4kn7aOKztTL0oC-LCcHzabJBgerV/s1200/image_2024-11-08_10-53-48.png

វិធីមួយជួយឱ្យឆាប់សម្រាកលក់ គឺការហាត់ប្រាណឱ្យបានទៀងទាត់ និងទទួលយកពន្លឺថ្ងៃ ។ ក្រៅពីនេះ ពុំគួរបរិភោគអាហារច្រើនមុនពេលសម្រាកទេ ព្រមទាំងឈប់លេងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ពីព្រោះឧបករណ៍ទាំងនេះបានបញ្ចេញពន្លឺ ហើយធ្វើឱ្យខួរក្បាលយល់ខុសថា ជាពេលថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9uwc9xQq6tstp2jTNbdGFY9BFKW08ZojBOAjYkSzQilAAANrWy_1ek6F4INYVxo1nxS742AKSPpbVY0fQMXbli_EdtKq-Hkc2LKqnTJGIHzSEDRGgvQPxC54cQm6quLQ57PYD-t9asXEx74RQbypUEJSTh6NFn7R11tZ7QFQetEPM-jSprag71P3B3GxK/s1280/image_2024-11-08_10-53-49.png

លទ្ធផលស្រាវជ្រាវនេះបញ្ជាក់ថា ការសម្រាកតិចជាងការណែនាំរបស់គ្រូពេទ្យ (គឺចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១យប់) ឬសម្រាកលើសពី៩ម៉ោងក្នុង១យប់ នឹងមានផលប៉ះពាល់សុខភាពយ៉ាងខ្លាំងសម្រាប់មនុស្សគ្រប់វ័យ មិនថាអ្នកអាយុតិច ឬច្រើន ៕