Home ព័ត៌មានអន្តរជាតិ ជ័យជម្នះរបស់ Trump បានធ្វើឱ្យមហាសេដ្ឋីកំពូលៗរបស់អាមេរិកជាច្រើននាក់កើនឡើងទ្រព្យសម្បត្តិភ្លាមៗ

ជ័យជម្នះរបស់ Trump បានធ្វើឱ្យមហាសេដ្ឋីកំពូលៗរបស់អាមេរិកជាច្រើននាក់កើនឡើងទ្រព្យសម្បត្តិភ្លាមៗ

59
0

សហរដ្ឋអាមេរិក៖ ជ័យជម្នះរបស់លោក Donald Trump នៅសេតវិមានបានធ្វើឱ្យមហាសេដ្ឋីកំពូលៗរបស់អាមេរិកជាច្រើននាក់កើនឡើងទ្រព្យសម្បត្តិភ្លាមៗ។
យោងតាមសារព័ត៌មានបរទេសធំៗបានចុះផ្សាយថា Donald Trump គឺបានក្លាយជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកហើយ ខណៈមហាសេដ្ឋីកំពូលៗជាច្រើនមិនបង្ហាញការគាំទ្រគណបក្សណាមួយដូច Elon Musk ក៏ដោយ ក៏ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនេះបានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUPgMkIfY4bHe91TFRAJBMFw53p8AlvMWb6ALAZF1uWQPkM5-6NSEY5Ro6qgxVu7qLh7ygIJlkvg6TUqVfTVGIc8D0q1XXfQLxxRPrIKR687kkvTWyld3z5wZnNyf4JESHCWs5Qhsxf6P1cipyMyVRDNA0gYWcUcX1gF0-4RPUWn4GytOFbxhRT__qV7td/s3072/image_2024-11-08_11-17-15.png

ជាក់ស្តែងយោងតាមស្ថិតិរបស់ទស្សនាវដ្ដី Forbes ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ លោក Elon Musk ដែលជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោកសព្វថ្ងៃនេះ មានទ្រព្យសម្បត្តិបន្ថែមចំនួន ៤.៨ ពាន់លានដុល្លារ ដោយសារការកើនឡើងនៃតម្លៃភាគហ៊ុន។ នេះជួយបង្កើនទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិ Tesla ពី ២៤៧.៤ ពាន់លានដុល្លារ ដល់ ២៦៤.៧ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVx0afs84rAezlX4K99sNbKLDcC8EhlnD8hLc33Kro0-y3T0cWuV5M4XeC3j8rTIrugkD3Al-gCFk75ZifqEmBf5nT8IXzqojFcU8i3MzSvszIFh369VBnquTqEvUUtIN4tSi9B7jZe9UvpUZpcLcl3R3lfPQXUPLUdWZDTwJaktihMCWXVBC1SbpeGrmI/s1500/image_2024-11-08_11-17-19.png

ទន្ទឹមនឹងនេះថៅកែ Amazon លោក Jeff Bezos ដែលជាមហាសេដ្ឋីមួយក្នុងចំណោមមហាសេដ្ឋីទាំងប្រាំនៅលើពិភពលោក ក៏រកបាន ៣.៥ ពាន់លានដុល្លារ នៅថ្ងៃបោះឆ្នោតអាមេរិកផងដែរ។ យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Jeff Bezos បច្ចុប្បន្នឈានដល់ ២១៦.៥ ពាន់លានដុល្លារហើយ។ លើសពីនេះលោក Larry Ellison សហស្ថាបនិក Oracle ក៏រកចំណូលបានបន្ថែមចំនួន ២.៧ ពាន់លានដុល្លារអាមេរិក ដែលជួយនាំយកទ្រព្យសម្បត្តិសរុបរបស់លោកដល់២០៩.១ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNHeBKbEB8DAEh5g3LsMfDFvHyg4ifdoy7qfEz_nlAOrEDEHVZV7Vw32D-gJZZGZTkqYr4lV5B2tY0tUDLDUIEt0DQzMXjW3wqo12zGliJkpcbvYkgqzf9GVih1FdghcT-WymlCAKYaeOEJOEhg_Jn5tnxGQw-7GJnoQCJjbHp9gUT88ZDQWVNuNxtYKUT/s1200/image_2024-11-08_11-17-20.png

រីឯថៅកែ Meta លោក Mark Zuckerberg វិញក៏ទើបតែទទួលបាន ៤ ពាន់លានដុល្លារបន្ថែមនៅថ្ងៃបោះឆ្នោតផងដែរ។ ចំនួននេះជួយបង្កើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះដល់ ១៩៨ ពាន់លានដុល្លារ។ បច្ចុប្បន្ននាយកប្រតិបត្តិ Meta គឺជាអ្នកមានបំផុតទីបួនក្នុងពិភពលោក នេះបើយោងតាមទស្សនាវដ្ដី Forbes។ ចំណែកនាយកប្រតិបត្តិ Nvidia លោក Jensen Huang ក៏ទើបតែទទួលបានប្រាក់បន្ថែមចំនួន ៣.៣ ពាន់លានដុល្លារ បន្ទាប់ពីថ្ងៃបោះឆ្នោត ដោយបានជួយបង្កើនទ្រព្យសម្បត្តិសរុបរបស់លោកដល់ ១២២.១ ពាន់លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX-JbOq6xYAPUV3AXje9S9dLG4r-LUGaTMu_x3PAbO7dJJwZRo4XXTL0OTwYt4p2aMl1ceuFoGxJsOgxACy5tW-QewQQw_awW1xINJkrE5esr8-lNu0iGFMfki2c3e2FYeyXJYo9yTOLAD5J6Y6Uh0GAyNatyPSHhJtnPIjf5uIEQo9aYhyDvPmax7TmwG/s1600/image_2024-11-08_11-17-20%20(2).png