ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមអបអរសាទរជ័យជម្នះរបស់បវរកញ្ញាដាណឺម៉ាកក្នុងការគ្រងមកុដបវរកញ្ញាចក្រវាលលើកទី៧៣ ក្នុងប្រទេសម៉ិកស៊ិក ខណៈអ្នកទាំងពីរជាបវកញ្ញាជំនាន់រួមគ្នាការប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ី។ ទោះយ៉ាងណា ការអបអររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានគេផ្លែផ្កាឱ្យជាច្រើនព្រោះតែពាក្យថា «មិត្តភក្តិ»។
កាលពីថ្ងៃទី១៧ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 បានបង្ហោះសំណេរមួយថា «Congratulations DENMARK មិត្តភក្តិតីតីបានមកុដ»។ ពាក្យពេចន៍អបអររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរងនូវមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមអ្នកខ្លះចង់ឃើញនាងវិលមកការប្រកួតវិស័យបវរកញ្ញាចក្រវាល ចំណែកមួយផ្នែកទៀតបានផ្លែផ្កាឱ្យនាងវិញ។

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិ «បើអត់សរសេរ ”មិត្តភក្តិ” អត់ដឹងសោះថាជាមិត្តនឹងគ្នា , មនុស្សខ្លះមិនបានរួមដំណើរ លើកទឹកចិត្តជំហានដំបូងជាមួយយើងទេ ទាល់តែយើងជោគជ័យទើបមានមុខ , ដល់បានមកុដបានដឹងថាមិត្តភក្តិស្មានតែរាប់អានEngfa តែម្នាក់តើ , មិត្តភក្តិអីគេអត់ Follow វិញផង គេកំពុងប្រកួតអត់មានលើកទឹកចិត្តមិត្តចឹងហាស តីតី»។ ទទួលបានមតិផ្លែផ្កាពីអ្នកមួយចំនួនបែបនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានសរសេរបន្ថែមនៅក្នុងខម្មិនថា
ម្នាក់ៗដល់ទើសចឹងពេកអត់យល់ថាក្នុងខ្លួនកើតអី ??? ក្នុងចិត្តស្រីតីពេកនេះ អារឿងក្នុងជីវិតមានឱ្យឈឺក្បាលមាកានរមិនឈឺក្បាលមកឈឺក្បាលនឹងពាក្យ «មិត្តភក្តិតីតី»។
ងាកទៅកាន់ហ្វេនៗរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកការពារនាងនិងបានលើកទឹកចិត្តកុំឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្តាប់ពាក្យសម្តីពីអ្នកមួយចំនួនព្រោះការចូលរួមអបអរសាទរមិត្តរួមជំនាន់មិនខុសទេ។ ហ្វេនក៏បានផ្លែផ្កាវិញទៅកាន់អ្នករិះគន់ដែលគិតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី តោងបវរកញ្ញាដាណឺម៉ាកដើម្បីល្បីដោយបានលើកពី Isabella ជាម្ចាស់មកុដ Miss Grand International 2022 ផុសអបអរដាណឺម៉ាកប្រហែលជាផុសដើម្បីតោងល្បីដូច ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែរហើយ៕