Home Blog Page 840

Jennie បញ្ចប់ជ.ម្លោះពាក្យចចាមអារ៉ាម CL និងបង្ហាញការគាំទ្រដល់ BABYMONSTER

0

នៅថ្ងៃទី៦ តុលា Jennie សមាជិកក្រុម BLACKPINK បានបង្ហោះរូបថតជាច្រើននៅលើ Instagram របស់នាងជាមួយនឹងចំណងជើងថា «Funday Sunday»។ ក្នុងរូបថតដែលបានបង្ហោះនោះគឺជាពេលដែលនាងចូលរួមក្នុងការប្រគំតន្ត្រីរបស់ 2NE1 ។ តារាសម្ដែង Yang Hye Ji ត្រូវបានគេប្រទះឃើញនៅក្បែរនាង ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXhOBTzkFym7ssmXpQt0iNIy6c9xAlP5saqfNiSTyJWH62IwDsZZu6HQu_-oHtREfBI9haw9LGxJZmr8OvognzLryVlsoohDgTY674k1R3Lm-kXTIjmvKuhcQ5cwRnCIIM6icPJSc0DNisa35iew3pChkNyeY6KPB0_egAmJ5QpjK-OkIJbADK9K0PXCTi/s1532/image_2024-10-07_14-59-09.png

គួរកត់សម្គាល់ថា មានពាក្យចចាមអារ៉ាមជាច្រើនដែលបង្ហាញថា BLACKPINK មិនមានទំនាក់ទំនងល្អជាមួយក្រុម 2NE1 ។ មុននេះ នៅថ្ងៃទី១នៃការប្រគំតន្ត្រី BLACKPINK មិនបានផ្ញើវីដេអូអបអរសាទរដល់រៀមច្បងរបស់ពួកគេទេ ខណៈដែលសិល្បករជាច្រើនទៀតបានផ្ញើពាក្យលើកទឹកចិត្តដល់ក្រុម2NE1ក្នុងថ្ងៃគម្រប់ខួបរបស់ពួកគេ។ លើសពីនេះ រឿងរ៉ាវរបស់ CL បានធ្វើឱ្យ Jennie ក្លាយជាប្រធានបទនៃការជជែកគ្នាយ៉ាងក្តៅគគុកក្នុងចំណោមអ្នកគាំទ្រ។ ឧប្បត្តិហេតុនេះបានចាប់ផ្តើមនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅពេលដែល Jennie សមាជិកក្រុម BLACKPINK បានចេញបទចម្រៀងទោលដំបូងរបស់នាង។ មិនយូរប៉ុន្មានអ្នកគាំទ្របានកត់សម្គាល់ឃើញថា CL បានបង្ហោះសារសម្ងាត់ដែលសរសេរថា “កុំផ្ញើទន្សាយទៅសម្លាប់ខ្លា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcZbH9pB3njmvJ7QJz8d1-kg-G0WYZZNsyZLUyA_Ms9Jcn8KoaIW2KADWMjoy8GXR7KRTDzC-Mu-CMEVSP5mqphjPCbvvlBF912vImvLUYXhcXicmHn_xNDQHOMZ-JFV7APtS5CsylRJh7wPhednXed1g12KwQtsPxkYLOv9Rc_mmaPoe4k6wRQPKgsevG/s1765/image_2024-10-07_14-59-04.png

មនុស្សជាច្រើនជឿថាអតីតសមាជិកក្រុម 2NE1 មានការខកចិត្តបន្ទាប់ពីត្រូវបានអ្នកគាំទ្រ Tag នៅក្នុងការបង្ហោះចែករំលែកការចេញផ្សាយថ្មីរបស់ Jennie ។ នេះរួមជាមួយនឹងការពិតដែលថា CL មានអារម្មណ៍ថាត្រូវបានបោះបង់ចោលដោយ YG Entertainment ខណៈពេលដែលក្រុមតូចរបស់នាង BLACKPINK ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បានជំរុញឱ្យមានការរំពឹងទុក។ ហេតុការណ៍នេះបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងឆាប់រហ័សតាមប្រព័ន្ធអ៊ីនធឺណិត។ Jennie សមាជិកក្រុម BLACKPINK ក៏ត្រូវបានគេប្រទះឃើញប្រតិកម្មនឹង BABYMONSTER ជាច្រើនដងផងដែរ។ នៅចំណុចមួយ នាងត្រូវបានគេចាប់បានថតការសម្តែងរបស់ពួកគេ ហើយបានលេចឮថាក្រុមគឺជាក្មេងជំទង់របស់នាង (ក្មេងៗ) ថែមទាំងសំដៅលើខ្លួននាងថាជា (ម្តាយ) របស់ពួកគេទៀតផង។ នាងក៏ត្រូវបានគេប្រទះឃើញរាំ និងច្រៀងរួមគ្នាក្នុងពេលសម្តែងបទ “Sheesh”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYa_WLbJijN_KVAjxS5gaSjLT8dEGwV054E2wJ-7nCrHiyH0NEFyjWLr50rUKHwwhPzgGxmphI7LfuO9z70mpyWRRHVgoc-JgS0kP2AJMpzKly6ZynkhHf7dqNBHuVJ-4DFFAen3qAojX0YVqFFaoekeoa4wRiR-yqwbs-SJ8rrKdereXA7LVakqmKXEbr/s1762/image_2024-10-07_14-59-06.png

មុនការបង្ហាញខ្លួនដំបូងរបស់ពួកគេ Jennie បានធ្វើជាអ្នកណែនាំឱ្យ BABYMONSTER ហើយវាច្បាស់ណាស់ថាទំនាក់ទំនងរបស់នាងចំពោះពួកគេនៅតែមានរហូតមកដល់សព្វថ្ងៃនេះ!ដូច្នេះហើយ វត្តមានរបស់ Jennie នៅក្នុងទស្សនិកជន បង្ហាញថា មិនមានការខ្វែងគំនិតគ្នារវាងក្រុមចម្រៀងស្រីទាំងបីរបស់ YG នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXG9ZlfOSwUePTLgDEWGVUcupPz_cfCODUvD7D81b6duyYUg67jebpJVJFACnZD23RzVWcc74yGbwDQ-rMI2qS45Sy6Fc3PyoKB_A9FuH5K3uyDomNTYoeLrukGTo8JI4qSVphEs3gSfKWgefmFo4aN0-lWHwTqbqhWbrn4LqRDzHH56SHJsrgCXA2AeNp/s962/image_2024-10-07_14-59-08.png

គួរបញ្ជាក់ផងដែរថា Jennie បានបញ្ជាក់ពីការវិលត្រឡប់របស់នាងនៅថ្ងៃទី ១១ តុលាជាមួយនឹងបទចម្រៀងទោលរបស់ខ្លួនលើកដំបូងបន្ទាប់ពីបញ្ចប់កុងត្រាសកម្មភាពទោលជាមួយ YG៕

ពូជស្រូវថ្មីអាចដុះលូតលាស់ល្អ ធន់នឹងអាកាសធាតុក្តៅ

0

ប្រទេសជប៉ុន ៖ កាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវ និងខ្វះខាតស្រូវផងដែរ ។ ហេតុនេះ ដើម្បីដោះស្រាយបញ្ហាខ្វះខាតស្រូវ អ្នកស្រាវជ្រាវជប៉ុនបានបង្កើតពូជស្រូវថ្មីអាចទប់ទល់នឹងអាកាសធាតុក្តៅ ហើយសង្ឃឹមថា នឹងអាចបំពេញតម្រូវការបរិភោគគ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyDQbiAnKRGmOV9MRxg6c3y1F2RV0kX6YPZqT9t-PZTCaz5Wta6gJgUDNzdkaBI-aVXhLvAgv5cWbZQ39OdvrO6LHqqvnBzGeKqSu5y5uuSz76P2TMfNrEsUX_DXmOxYbJCbyOQ9S5e3PpPqhhfsO_8tYVKTYmgrUuLRgZTstAOBMyoLM6jlDfCtDcFUxc/s830/image_2024-10-08_13-26-41.png

ពូជស្រូវថ្មីនេះឈ្មោះ «Emihokoro» បង្កើតឡើងដោយគម្រោងកែលម្អពូជស្រូវរបស់ខេត្តសាយតាម៉ាក់ ដែលជាខេត្តមានអាកាសធាតុក្តៅខ្លាំងនៅជប៉ុន ។ អ្នកស្រាវជ្រាវបានយកពូជគ្រាប់ស្រូវមកពីខេត្តជាច្រើនមកផ្សំបញ្ចូលគ្នា ដើម្បីបង្កើតពូជស្រូវថ្មីអាចដុះលូតលាស់ល្អក្នុងអាកាសធាតុក្តៅ ។ ពួកគេបានសាកល្បងដាំស្រូវក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ហើយលទ្ធផលឃើញថា ពូជស្រូវថ្មីទទួលបានផលច្រើនជាងពូជផ្សេងៗដែលក្រុមអ្នកស្រាវជ្រាវធ្លាប់បង្កើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN12OoSDG2QBrP4XKndERnsR9yv8K10YzRavWd9vzJ98WxpxTnOed8gMdc6_AcS804L3q7sETjI-bRl4lw9bq5PnPoK2zDUCf8E1utrcP8Iw62KAS5PGNIaMxlIs9jMyO8S5f4D-bojF_GjtmalYh36xr26kW0smC3sMUf2vTQf0G_m_sZKbOkklevnqRg/s2880/image_2024-10-08_13-26-41%20(2).png

ប្រទេសជប៉ុនបាននាំចូលស្បៀងអាហាររហូតដល់ជាង៦០% ប៉ុន្តែមានពូជស្រូវតិចតួចប៉ុណ្ណោះ ដែលពលរដ្ឋជប៉ុនអាចផលិតដោយខ្លួនឯងបាន ។ កាលពីរដូវក្តៅឆ្នាំ២០២៣ ប្រទេសជប៉ុនមានសីតុណ្ហភាពកើនឡើងខ្ពស់ និងគ្រោះរាំងស្ងួត ទើបធ្វើឱ្យការផលិតស្រូវធ្លាក់ចុះ ហើយស្រូវក្នុងស្តុកមានត្រឹមតែជាង១លាន៥សែនតោនប៉ុណ្ណោះ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល២៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxNUYwJilXeVYk67CrN6lFM5sqqZDtpUvcOwFNfHc8uuFVaTx2OxKimQJnquQZgZX1IJH0KluYnh5H7CNadZ5DTgmmskK2y9Gst0Dpyowl7bIX5WMqZEzZvgFbj7GyPoN9hIR2HqF0PwbsUXdBEj9E7l1aN205Z2XIYLJBz4xs8g_sYQsvvb_3CKqIr3l_/s1280/image_2024-10-08_13-26-44%20(2).png

តាមទិន្នន័យរបស់ក្រសួងកសិកម្មជប៉ុនបញ្ជាក់ថា ការផលិតស្រូវធ្លាក់ចុះ គឺជាកត្តាមួយធ្វើឱ្យជប៉ុនខ្វះខាតស្បៀងអាហារផ្គត់ផ្គង់ពលរដ្ឋ និងធ្វើឱ្យតម្លៃអាហារកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ។ រីឯប្រធានផ្សារទំនើប Akidai លើកឡើងថា អ្នកលក់អង្ករពុំអាចបញ្ជូនអង្ករមកឱ្យផ្សារទំនើបតាមការកុម្ម៉ង់ទេ ទើបធ្វើឱ្យតម្លៃអង្ករកើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Wy3j9Foj9lKLJXBm3hqLFUg5ZrLAYcCLGHDhNYG4PrwWn6WUf-PZXrL9G-dBJZhaQ6AsGB7cgEyqqhci2jhnvo1ExxntXc5ZLLTangMXbam2bkfjbTragpZUidx4Op_oUhKHbPqtp9s_DH8-9yaBuUt8JFUvqcgzmgrVeGV2D9tSyNwu2znTcSv4mryS/s1200/image_2024-10-08_13-26-44.png

ភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសកាលពីពេលកន្លងមកថា ប្រទេសជប៉ុនប្រឈមនឹងសីតុណ្ហភាពកើនឡើងខ្ពស់បំផុត ចាប់ពីការកត់ត្រាក្នុងស្ថិតិកាលពីឆ្នាំ១៨៩៨ ។ រីឯក្រុមហ៊ុនស្រាវជ្រាវ BMI រាយការណ៍ថា អាកាសធាតុក្តៅនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលស្រូវនៅឆ្នាំ២០២៥ ហើយជប៉ុននឹងខ្វះខាតស្រូវរហូតដល់ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn83lAJV3IOvN_b8-JA2dgK4dKdZ3uj1PsjK6jcSAGGF42K-Mh8SM0lpTBUAUyO3PZvOZWeK4e9gO-pBWRHTURNji2KjdIbGtaNdgVt9R8J2UG6oetYEvcTYKt9vdIP92hDFmSfK9wtFjKkzfedbhTf5A2SO5HTXJN7PwPbSUagNln0hZZjvqk3p2oaAE3/s1500/image_2024-10-08_13-27-09.png

ការបង្កើតពូជស្រូវ Emihokoro គឺជាការសម្លឹងវែងឆ្ងាយទៅថ្ងៃអនាគត ដែលជប៉ុនគិតថា សីតុណ្ហភាពនឹងកាន់តែកើនឡើងខ្ពស់ ។ កសិករឈ្មោះ Yoshitaka Funakawa អាយុ៧៣ឆ្នាំ បានចូលរួមក្នុងគម្រោងបង្កើតពូជស្រូវថ្មី និយាយថា ៖ «អាកាសធាតុកាន់តែក្តៅធ្វើឱ្យខ្ញុំមានអារម្មណ៍ថា បើគ្មានពូជស្រូវថ្មីអាចធុននឹងអាកាសធាតុក្តៅទេនោះ ជប៉ុននឹងជួបការលំបាកមិនខាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV3vrfMpe6THr7wKQ5bEfmftWDskUomE0YXvF_7MphnM4jXWh4gyGgpseThverBQwqsK1EwDe2OLf28GT3rOv1_ULG3vEHfOueTTedzol3pVmtPGRSNWoxGXYZBEckycMkzWy_9DrY0ZCAfK-j8Lswn11yToWSpA7UutCJnXtLTUCVUEdYhc1T84pfeW72/s2000/image_2024-10-08_13-27-17.png

ហេតុនេះ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ពូជស្រូវថ្មីនឹងអាចដុះលូតលាស់បានល្អក្នុងអាកាសធាតុក្តៅ និងផ្តល់ទិន្នផលបានច្រើន ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារស្របពេលអាកាសធាតុពិភពលោក ផ្លាស់ប្តូរ ៕

ល្អហួស និងពិធីករ សុខ រ៉ាស៊ី លើកឡើងចំៗបែបនេះជុំវិញភាពចម្រូ.ងចម្រា.សជាមួយស្ថាប័ន MGI

0

ល្អហួស Miss Preteen Junior Idol World 2024 បានលើកឡើងថាធ្វើល្អមួយគំនរគេមើលមិនឃើញ រង់ចាំតែចាប់កំហុសជិះជាន់មកខាងកម្ពុជា។ ងាកទៅកាន់ពិធីករ សុខ រ៉ាស៊ី វិញបាននិយាយថាអាងកម្មវិធីល្បីដើរជាន់គេស្រេចតែចិត្ត។ ការលើកឡើងរបស់អ្នកទាំងពីរបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសការរៀបចំកម្មវិធី Miss Grand International 2024 ដែលបានសម្រេចចិត្តបញ្ឈប់ការរៀបចំនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmZf89X2GywahwIvE4okmcKUJ2iQn2G11froByqbfIa3jGarAULWs99aYPLYU01OHLxYKbB-gASqa4If2LEjqh5p0tgQzWoYqNuLXTsZTc6yCB1T4zMQdD76UEJ4xZbRdUdkAuPpq_16dbIkK4X2PrAUqMqDa5g7vuD-jC8i6B3L876lb8KnL7GVGhmJ1t/s2048/image_2024-10-07_14-15-58.png

ភ្លើងកម្តៅនៅមិនទាន់ស្ងប់នៅឡើយទេចំពោះការបញ្ឈប់ការធ្វើជាសហម្ចាស់ផ្ទះ Miss Grand International 2024 ពាក់កណ្តាលទីដោយភាគីថៃបានចោទខាងកម្ពុជាថារៀបចំមិនស្តង់ដាគោរពតាមគោលការណ៍ក្នុងកិច្ចសន្យា។ ជាក់ស្តែងតាមការឱ្យដឹងពីអ្នករៀបចំកម្មវិធី កម្មវិធីមួយចំនួនគឺមិនមាននៅក្នុងគោលការណ៍ដែលបានកំណត់ឡើយ កន្លែងរៀបចំត្រូវបានលោក ណាវ៉ាត់ ប្តូរដោយខ្លួនឯងហើយបែរជានិយាយថាកម្ពុជារៀបចំមិនស្តង់ដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspY91bnV2FCMUJsgJ-tzNzwvNgc5n2KJwbGng3X7Wo8IDjxSDW-Rs8Bvk68HomEvXupN9RHqcELelv7blx-kRP6fOOC2Sf8uTxHCyVsYnA8xE1Pcb2MQLANIcYQCicyz4bGm_O-GCv48sJzxrFGV4DqbILCC4ctUrJ3mMl5y1Tyc7QG2nF1OTesHaaZO1/s2048/image_2024-10-07_14-16-00.png

ជុំវិញភាពចម្រូងចម្រាសនេះ ល្អហួស Miss Preteen Junior Idol World 2024 បានលើកឡើងថា «ធ្វើល្អ អស់មួយកំនរ នៅតែគេមើលមិនឃើញ គេរង់ចាំតែចាប់កំហុស ហើយគេមកជិះជាន់យើង តែអំពើល្អរបស់កម្ពុជា ព្រះប្រាកដជាមើលឃើញ។ នាងខ្ញុំហ៊ាននិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលប្រជាជនមានបេះដូងល្អ ប្រជាជនមានភាពរួសរាយរាក់ទាក់ មានភាពស្មោះត្រង់ មានភាពទំនួលខុសត្រូវ ទីកន្លែងណាគេមិនឱ្យតម្លៃយើង ដើរចេញពីទីនោះ នៅមានកន្លែងជាច្រើនទៀត គេរង់ចាំនិងផ្តល់តម្លៃឱ្យយើង Sokunthea Im Mommyធ្វើបានល្អហើយ Mommy លះបង់ច្រើនហើយដើម្បីកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCnZe8gJJ7veLeCKvxv3wHDIVXbtP7lw4-RxFPq0R-diksgS8JIn-uahMASnuKNR7XYJtFDwbRULmldzCsImXL2hh7fy1Si58lT9VL4LdaJVnSp8oMe5r3Sfg8DLk4idt2wUFRfNoQFxYqhuCWy6WopbnJPGGys9oLH9gFLjz5r65ZHfKUxtmPyscAlndB/s713/image_2024-10-07_14-15-59%20(2).png

ងាកទៅកាន់ពិធីករទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី វិញបានលើកឡើងដែរថា «ខ្ញុំស្គាល់គាត់ច្បាស់ ពីរនាក់ប្តីប្រពន្ធនេះ គាត់ខិតខំណាស់ ដើម្បីមុខមាត់នៃប្រទេសកម្ពុជា និង កេរ្តិ៍ឈ្មោះប្រទេសយើងឱ្យបរទេស ស្គាល់កាន់តែច្បាស់ គាត់បាន ចំណាយលុយផ្ទាល់ខ្លួនច្រើនមែនទែន ខ្ទង់ចំណាយរបស់គាត់ វាលើសលប់ ពីការទទួលបានផលច្រើនជាងការផ្សព្វផ្សាយផលិតផលខ្លួនទៅទៀត រហូតដល់បរទេស មួយចំនួន សរសើរពីការរៀបចំ Miss Grand Cambodia កន្លងមក! តែការអត់ធ្មត់ ពិតមានកំណត់ អ្នកមិនអាចអាងកម្មវិធី អ្នកល្បី ដើរជាន់គេស្រេចតែចិត្តនោះទេ។ លើកទឹកចិត្តគាត់ទាំងពីរ បង្កើតអ្វីថ្មី បន្តទៀតដើម្បីកម្ពុជា…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidMu4cOLbfpRYPYr39dt-XxD_u1Lux49pZnZZxOTei8TuLfZ1LtQRptX8RPqogH3Si6z4ho0HmzjGTdcI5wIzuUmWZin7CCwlDuE7Rr63K45WKbg6enzieCDwTHT2nSJu-VyLp_q6lhg4o0OlSRzwr8I1zdcVowvubFbCx_8CdYOIWi4HMPBHfDgGZki1G/s700/image_2024-10-07_14-15-56%20(2).png

ក្រៅពី ល្អហួស និងលោក សុខ រ៉ាស៊ី នៅមានបវរកញ្ញាជាច្រើនរូបទៀតបានលើកទឹកចិត្តទៅកាន់លោកស្រី អ៊ឹម សុគន្ធា ក្នុងគ្រាដ៏លំបាកនេះត្រូវបានភាគីថៃនិយាយលើសពីការពិតដែលផ្ទុះកក្រើកពេញបណ្តាញសង្គម៕” alt=”” />

ណា សាឌី ថាជនជាតិថៃមានជាតិនិយមណាស់មិនថាខុសឬសា.ហាវប៉ុណ្ណាគេកាន់ជើងគ្នាគេសិន

0

ពិធីការិនី ណា សាឌី ដែលមានឈាមជ័រខ្មែរថៃ បានបង្ហោះសំណេររបស់ខ្លួននៅលើបណ្តាញសង្គមជុំវិញភាពចម្រូងចម្រាស Miss Grand International ដោយបានលើកឡើងថានាងធ្លាប់រួមការងារជាមួយជនជាតិថៃបានកត់សម្គាល់ឃើញថាជនជាតិថៃមានជាតិនិយមណាស់អ្វីក៏ដោយគឺត្រូវលើកជនជាតិគេជាមុនសិន មិនថាជនជាតិគេអាក្រក់ឬសាហាវប៉ិនណា គឺគេកាន់ជើងគ្នាគេសិនហើយ។ ទោះយ៉ាងណា ណា សាឌី ក៏ចង់ឱ្យកម្ពុជាមានជាតិនិយមដូចគ្នាប៉ុន្តែជាជាតិនិយមដោយមិនចាំបាច់ប្រើភាសាអសីលធម៌ឬហិង្សានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifaBqhVlT9rgAf1_j97FRD6Q7B2M4HvB7FcK5istmqJay2mBJumig_pjCUqC-hxpkpN3g_aQTUR6iBGre3kyxYD8Gd084_FqT0AD8Bfh1E26_qAjHxuaEGaiB-_dgWvAg_R4uc5dumtOS40XCRXUfdl0fNvmw4XwKr6AbOEdtm66N0E3qEwE_SyDrv1Tjf/s2048/image_2024-10-07_16-29-54.png

នៅថ្ងៃទី៧ ខែតុលា ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ណា សាឌី ដែលមានសញ្ជាតិថៃ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនស្របពេលមានបញ្ហាចម្រូងចម្រាសរវាងអ្នកគ្រប់គ្រងស្ថាប័ន MGI លោក ណាវ៉ាត់ និងលោកស្រី អ៊ឹម សុគន្ធា។ ណា សាឌី បានរៀបរាប់ថា «ការមើលឃើញរបស់ខ្ញុំចំពោះបញ្ហាថ្ងៃនេះ ខ្ញុំគឺជាអ្នកសិល្បៈ ជាពិធីការិនី ខ្ញុំរួមកាងារជាមួយជនជាតិថៃច្រើនដងណាស់ ជាពិសេសខ្ញុំជាកូនកាត់ខ្មែរថៃមួយរូបដែលមានសញ្ជាតិថៃយ៉ាងត្រឹមត្រូវ។ ខ្ញុំអាចនិយាយបានទេ មិនមែនឱ្យតែជនជាតិនេះ ជនជាតិនោះសុទ្ធអាក្រក់ទាំងអស់នោះទេវាស្ថិតទៅលើអត្តចរិតរបស់បុគ្គល មិនមែនសំដៅទៅលើពូជសាសន៍នោះទេចាស ក៏មានជនជាតិថៃខ្លះគាត់ក៏ស្រលាញ់ខ្មែរនិងឱ្យតម្លៃមកយើងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihP1rfatNiL5N_opWGyx3vyfB_U6n__yiX0zbwEe7NsHeZcTBnxoNl607ZAEgsSVlOrqWF7M_c_L0ZmgBoGU0ZFrDXg2bWk4Qr8jxpoK-ZJleultSxchNOOJlXuYwKbCbec43mvi5H7Wck2pfCLqt5nIPrwUFhX2z6245MtesNXmwXqSCVfplPsjPixPlI/s2048/image_2024-10-07_16-29-55.png

ពិធីការិនី រូបនេះលើកឡើងទៀតថា «មានរឿងមួយដែលខ្ញុំតែងតែសង្កេតមើលឃើញនិងចងចាំក្នុងចិត្ត ជនជាតិថៃពិតជាមានជាតិនិយមណាស់ធ្វើអ្វីក៏ដោយគឺត្រូវលើកជនជាតិគេជាមុនសិន មិនថាជនជាតិគេអាក្រក់ឬសាហាវប៉ិនណា គឺគេកាន់ជើងគ្នាគេសិនហើយ។ ក្នុងរឿងនេះខ្ញុំពិតជាបានរៀនសូត្របានពីគេច្រើនណាស់ ហើយពេលនេះគេជាន់យើងម្តងទៀតហើយ តើយើងគួរតែជាតិនិយមដាក់គេវិញទេចំពោះរឿងនេះ? »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgACz1cjFHG63rseuN4FGrfLSR_DEL_1hUa7CXUpy48XQTJnLTMl5wLPAgWk-WvYYsRifQAcOVi5aCro9sBMQu-aK_uRskkytI6F9jpvWj78G8KCAO63VtFVduDtNuGoxbBEbuljKFSb0I6pHz35U2EObEVwwbee8mrqDv18oCNoh-h-M_3JEoUZ4K9TEZ5/s2048/image_2024-10-07_16-29-58.png
ណា សាឌី បានបន្ថែមទៀតថា «ជាតិនិយមដោយមិនចាំបាច់ប្រើភាសាអសីលធម៌ ឬអំពើហិង្សានោះទេ យើងគ្រាន់តែរួមរួបគ្នាប្រឆាំងលើទង្វើអយុត្តិធម៌របស់គេមកលើយើង រើបំរាស់ចំពោះរឿងដែលមិនត្រឹមត្រូវ និងមិនឱនក្បាលឱ្យគេវៃម្តងទៀតជាដាច់ខាត។ ខ្ញុំមិនកាន់ជើងខាងណា យុត្តិធម៌ត្រូវតែមានចំពោះអ្នកស្អាតស្អំពិតប្រាកដតែប៉ុណ្ណោះ សូមឱ្យរឿងនេះជារឿងសម្រាប់ស្ថាប័នទាំងពីរ មិនមែនសំដៅទៅលើប្រទេសទាំងមូលនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI8yGXr9fu65H0li09Zw3tTwEpbbM34kGrqSEtU2653sy6Tkaz4CNNTeabZamhci4XpEvi8F5c55MUdKO1Alilc-05c_AgDYjLzlDc7T3oZMj5WWAj7zM-rxnNzLM-aTEde1Z0xo92XdNA_kr0HMFy4eQaJHtm8iISrVo295Y3Q2fpEC40EHddNugnJ6y8/s2048/image_2024-10-07_16-29-59.png

គួរបញ្ជាក់ផងដែរថា ជុំវិញបញ្ហាចម្រូងចម្រាសផ្អើលពេញបណ្តាញសង្គមនេះស្ថាប័ន Miss Grand Cambodia នឹងធ្វើសន្និសីទកាសែតចំពោះបញ្ហាជាមួយលោក ណាវ៉ាត់ ខណៈ ប៊ី សុធារី សម្រេចចិត្តមិនប្រកួតនៅប្រទេសថៃឡើយ៕

 

 

ជាអភិបាលស្រុក ប្រព្រឹត្តិអំពើពុករលួយសូកលុយ៣០មុឺនដុល្លារ ទៅលោក លី សាម៉េត

0

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានចេញមកទម្លាយពីការឆបោកជាច្រើនករណីរបស់លោក លី សាម៉េត ហៅគ្រូមា ព្រមទាំងស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ បង្កកទ្រព្យសម្បត្តិរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsCWuwySjW-AdV3A7VuDiCtdP01lUgBXQrHtf8Mh0wmoYdHHQSyxdYdgUFYlF6szvaCEQs48ykdEn4PUaL4QoX_gihaWoDYklkiqfvloxv5Bjz7JdcTIVOCsh_dutc-nAlGH6HMI2t_o147HoHeCMTD53J_A23C_-JAc1HCDf4pOwb3w0pUVHx2Wb0L0DF/s1024/image_2024-10-08_10-12-29%20(2).png

បើតាមការបង្ហោះសម្តេចតេជោបានឱ្យដឹងថា៖” លោក កន សុខកាយ អភិបាលស្រុកល្វាឯម ខេត្តកណ្តាល បានយកលុយ៣០ម៉ឺនដុល្លារ ទៅឱ្យលោក លី សាម៉េត ដើម្បីរត់ការធ្វើជាអភិបាលក្រុងអរិយក្សត្រ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPceLuRSvNo4v3htVJJSallUqqcr0K1R3dvJIG6EUl9t1L47e7USAMCnb38D8cFSZ5prVTR4TU67aZ6IqTmK2LHQeem9lgT0y2uXN5tZ8Y-z3zaEMRAQkClk2PnkBOOALvZhz7_ZqD1dtz4QzGticTv3yR4AT6f_AW3y7xMoi8KCCu7a31mxMWSPmlF2d/s1280/image_2024-10-08_10-12-28%20(2).png

បច្ចុប្បន្ន លោក លី សាម៉េត ត្រូវបានកងកម្លាំងប្រដាប់អាវុធធ្វើការឡោមព័ទ្ធផ្ទះ និងបានបង្កកទ្រពសម្បត្តិទាំងអស់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIHmKqqboXFjM80QVJgrQSuu1-6_bnnwpoTJYZx5xj9va5mSDwlRunIQedjEcDgeSKOEhrz0gdkCpP-T1QwY8x0e62l1mqA_w6O-mE1lybGjXNxkVfY1_q0gVTZgBrnqpSRyY0XEIiaw3h1ibAGVM3lQvQbPktoCwo2cws5th5EN50bqwyydrBhgVrA15D/s1280/image_2024-10-08_10-12-27.png

ដោយឡែកចំពោះលោក កន សុខកាយ ដែលបានយកលុយ៣០មុឺនទៅសូកលោក លី សាម៉េត បើតាមច្បាប់ការធ្វើបែបនេះប្រឈមមុខនឹងបទល្មើសពុករលួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPKMKlT7B5VEbr_lxk_mOShO144xPhQ9IWiZ6pIUCJ6fgvBZbk0DfVJ3Fn1eRKd-R-FxXecEqwRDVBnVgn3Tfl6FgioJy_UPkR1OCl1ZAKqenQyg6-bypqM_Iip0Pi1t9Q8G5AEalhagLqJeMfzHOCDha8yFSFz_cVVhsh3WUiv7aePDiDod5ZVhXdoBDo/s960/image_2024-10-08_10-12-30.png

តែយ៉ាងណាមិញ ជុំវិញករណីនេះ សម្តេចតេជោ បានឱ្យឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោទទួលដោះស្រាយលើករណីនេះ និងស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលលោកលី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsQS0_KrdV7znLccHetWgOV0gR5sY-wH39GNN-3DwZ8yp76G0XSzBPwEJtXsPCm_v_K_3lDAmyzYe2fHmzJodZhHdB6Kav-oUFXhWcU8_JcTboo8OaoKmb6nqRXVmzrdynAm4flL5BUO3L-lslQLlKCowQdfuo0X_rcoZKlz-ym7S9hVEd7x8-cNXgVH79/s1280/image_2024-10-08_10-12-36.png

ថ្មីនិងប្លែកបំផុត! ពន្ធនា.គារ ឥតជញ្ជាំងជួយឱ្យអ្នកទោ.ស ជប៉ុនមានចំណេះជំនាញការងារខុសប្លែកពីប្រទេសដទៃ

0

ប្រទេសជប៉ុន ៖ ការរស់នៅក្នុងពន្ធនា.គារ ធ្វើឱ្យអ្នកទោ.ស ទាំងអស់កាត់ផ្តាច់ពីជីវិតខាងក្រៅ ហើយពេលពួកគេរួចផុតពីទោ.ស និងត្រូវបានដោះលែងឱ្យចេញពីពន្ធនា.គារ អ្នកទោ.ស ភាគច្រើនពុំអាចសម្របខ្លួនជាមួយសង្គមបានទេ ។ ហេតុនេះ ពួកគេក៏ប្រព្រឹត្តបទល្មើ.ស និងដើរតាមគន្លងផ្លូវចាស់ម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh267gtE8rZgcbyKtS9Csvz9nSoyUvY8LmQXbR1byS-uHp2pakmOP7mTsQi18R_W7rQdolOS2zpEFZfsn-IDS9Ig0wD9Djr9jdSqUHmHkFZIG3ZGzPQ4katYLk-KNLolCIOH4lS4HVmV2q-8iyIEza8KSxFNNfYvN3_FcHSdixNzeYkTxwxCONQNhZygsNn/s2500/image_2024-10-08_10-41-43.png

Nippon Foundation បានសហការជាមួយក្រសួងយុត្តិធម៌ជប៉ុន និងក្រុមហ៊ុនឯកជនជាច្រើនទៀត ដើម្បីបង្កើតពន្ធនាគារឥតជញ្ជាំងនៅទូទាំងប្រទេសជប៉ុន ។ ពន្ធនាគារនេះនឹងផ្តោតលើការបណ្តុះបណ្តាលជំនាញការងារ និងមុខរបរដល់អ្នកទោស ព្រមទាំងបណ្តុះបណ្តាលឱ្យអ្នកទោសអាចពឹងពាក់ខ្លួនឯងបានពេលចេញពីពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdSGWVOjsLECtxBdWRqMQ4Yunmx0pi9MU59voLziYh0DODRAi_nGWPXb6uZNOR0SHQxDfxHXme06nXZARvrPuLRvkB55TeeBnZWCrbSXXsF-JoiRRPYeL4Ny-iDwELkzRb_zU4jNxGwmAxCpDfYQ0Bl86IAOX3Ij4mkXzncUMwfztIQD7w4HwG2zdGeEHS/s1020/image_2024-10-08_10-41-45.png

ជាមួយគ្នានេះ ការរស់នៅក្នុងពន្ធនាគារឥតជញ្ជាំង គឺជាការបង្កើតបរិយាកាសឱ្យអ្នកទោសអាចរស់នៅក្នុងសង្គមជាក់ស្តែងផងដែរ ដើម្បីឱ្យពួកគេក្លាយជាមនុស្សល្អពេលរួចផុតពីទោស ។ ពេលអ្នកទោសត្រូវបានដោះលែងចេញពីពន្ធនាគារ ពួកគេនឹងមានការងារធ្វើ និងកន្លែងរស់នៅសមរម្យ ។

យោងតាមទិន្នន័យរបស់ក្រសួងយុត្តិធម៌បង្ហាញថា មានអ្នកទោសរួចពីពន្ធនាគារ Matsuyama ត្រឹមតែ៦,៤% ប៉ុណ្ណោះបានប្រព្រឹត្តបទល្មើសជាថ្មី និងត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្តងទៀត ។ វាជាចំនួនតិចតួចបំផុ បើប្រៀបធៀបនឹងពន្ធនាគារផ្សេងៗនៅប្រទេសជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm2FCMjJ3TIXKacgRlsNlasty6zsBoX19sIPcDnB69_KGZyRaNaXdqwJ-cAza9W26tECc7IBYjlhZm4hL_GJYGz4v8B0ZKVywl6g2BRxIwmtCmJpMeFJeLbG6xZfYAhWaedSJy5BT_P37vjVmy9q6oPJYaFk-GULPPtBLnQkzdglf4s7o5gwOYzRQrNKTy/s1200/image_2024-10-08_10-41-46%20(2).png

ទោះយ៉ាងណា គម្រោងនេះត្រូវបានមតិផ្សេងៗរិះគន់ថា គ្មានសុវត្ថិភាព និងពុំអាចឃាត់ឃាំងអ្នកទោសបានទេ ។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ អ្នកទោសម្នាក់បានរត់គេចខ្លួនចេញពីពន្ធនាគារឥតជញ្ជាំង ហើយហេតុការណ៍នេះធ្វើឱ្យមនុស្សទូទៅភ័យខ្លាច និងបារម្ភយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZBm9YBbwySLL1ApZPmXQUqj0FNRJhIOpJp3W0Cpy0adwQscjIbxXvLfX137duwQgt-BS4Ts9s1pszPy7L-82xZiNSyolV10RWOwtsMajqQwzB1bIMU9ovvoj-105Xn1QOGj0Qcwpz9qVbeo55NQj98w3HFEutYkUMgyae8mbFZe0Of7jdtcx8jqv3I3tQ/s1920/image_2024-10-08_10-42-22.png
បច្ចុប្បន្ន ការជាប់ពន្ធនាគារនៅប្រទេសជប៉ុនមានភាពខុសប្លែកគ្នា និងបែងចែកក្រុមអ្នកទោសអាចធ្វើការបាន និងពុំអាចធ្វើការ ។ ពន្ធនាគារនឹងប្រមូលផ្តុំអ្នកទោសទាំង២ក្រុមនេះជាក្រុមតែមួយ ហើយបណ្តុះបណ្តាលអ្នកទោសឱ្យមានជំនាញការងារ និងផ្តល់ចំណេះដឹង ដើម្បីឱ្យពួកគេរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ ឬពុំប្រព្រឹត្តបទល្មើសម្តងទៀតពេលចេញពីពន្ធនាគារ ៕

ក្តៅៗ! ផ្អាកតួនាទីពីអនុរក្សម្នាក់ ក្រោយយកទូរសព្ទ ចូលមណ្ឌលប្រឡង

0

យោងតាមការបង្ហោះរបស់អង្គភាពប្រឆាំអំពើពុករលួយនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា៖” នៅមណ្ឌលវិទ្យាល័យ ហស រ៉ូតា ខ្សាច់កណ្តាល ខេត្តកណ្តាល នៅវេលាម៉ោង ៨:១០ ព្រឹក ថ្ងៃទី៨ តុលា ឆ្នាំ២០២៤ មានអនុរក្សម្នាក់ ភេទប្រុស អាយុ៥២ឆ្នាំ បានយកជាប់ខ្លួននូវទូរស័ព្ទ០១គ្រឿង ចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរសព្ទនៅបន្ទប់ទឹក ពេលកូនទូរស័ព្ទមក”។
ជុះវិញករណីនេះ ក្រុមការងារអង្គភាពប្រឆាំអំពើពុករលួយ បានធ្វើកំណត់ហេតុពិសេស ហើយប្រធានមណ្ឌលសម្រេចផ្អាកតួនាទីពីអនុរក្សមកនៅគណៈកម្មការកណ្តាល។
ចំពោះវិធានការយ៉ាងណាទៀត យើងមានតែរងចាំងការសម្រេចរបស់អង្គភាពប្រឆាំអំពើពុករលួយ៕

 

ក្រុងបាងកកប្រកាសពីកម្រិតទឹកទន្លេចៅព្រះយ៉ាកើនឡើងខ្ពស់លិចក្រុង

0

ប្រទេសថៃ ៖ ឥទ្ធិពលខ្យល់ព្យុះបានធ្វើឱ្យខេត្តមួយចំនួនរបស់ប្រទេសថៃលិចលង់ខ្លាំងដោយសារទឹកជំនន់ និងខូចខាតទ្រព្យសម្បត្តិពលរដ្ឋយ៉ាងច្រើន ហើយវាជាការលិចលង់ខ្លាំងក្នុងរយៈពេល៥០ឆ្នាំកន្លងមក ។ លើសពីនេះ សាលាក្រុងបាងកកក៏បានប្រកាសអាសន្នឱ្យអាជ្ញាធរ និងពលរដ្ឋទាំងអស់ត្រៀមខ្លួនទប់ទល់ទឹកជំនន់នាពេលឆាប់ៗផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEhn8ct2-8Y5HQIhS9hUAfX6MXKMvVVmryztyt8pJdrV_HInJRclzZauokPfcxORkGAtSvB23xoghF8pdrcWeXThe3G-Bufkldnmf-zCPoL0PB8cKa6kPyeM8S8j-HM5IVwGAOgW4tcnXueSOttvlYlzU6eAEBSJ8AZCoywUx3lyxw2dGY7Y9VlsZZc9FI/s1500/image_2024-10-08_10-16-21%20(2).png

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សាលាក្រុងបាងកកប្រកាសថា កម្រិតទឹកទន្លេចៅព្រះយ៉ាបានកើនឡើងខ្ពស់ ព្រមទាំងឱ្យពលរដ្ឋប្រុងប្រយ័ត្នទប់ទល់ស្ថានការណ៍ទឹកជំនន់នឹងមកដល់នាពេលឆាប់ៗ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ ក្រៅពីនេះ ពលរដ្ឋរស់នៅក្បែរទន្លេនេះត្រូវប្រញាប់ប្រមូលសម្ភារៈប្រើប្រាស់ដាក់នៅលើទីខ្ពស់, ត្រួតពិនិត្យឌុយដោតភ្លើងក្នុងលំនៅឋាន និងតាមដានស្ថានការណ៍ទឹកជំនន់យ៉ាងដិតដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9kahgCtbHL9RQLV9T8aasf6ePPSrX_srTYM3yU5FmfTEa319O0LpCx9Nt1GZ4pXO6TbbOtHfuHK_g4eaNwDHLFDleGCbKiJY_wVmdUV3uHPyeNgGjfjwDfcmaBDFSz9lWyThiAJeGU9W0CsGNikbSes5mQyrPX5mlcUjIQ2YNxDLYpEgobqh2kALitxGW/s1333/image_2024-10-08_10-16-21.png

លោក Ekwaranyu Amrapal មន្ត្រីនាំពាក្យសាលាក្រុងបាងកកលើកឡើងថា ភាគខាងជើង, ភាគកណ្តាល, ទីក្រុងបាងកក និងតំបន់ជុំវិញទីក្រុងមានអាកាសធាតុប្រែប្រួល គឺមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ជាបន្តបន្ទាប់ ហើយកម្រិតទឹកទន្លេចៅព្រះយ៉ាកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4zp6gdKLwGO7Jg_uL7GC4ZJhu3grWRelMHxHjGLSHfIDCdfSkI5mpoTjeGj1aDb16A6RhRotoDd3ufL57GHBcp21bfTOZOjWGsxhCwrytMiOjRbjOZCU2alSc830GTpJYBLeYfk15pfxi2usxPg4GiZVzgpuFPof3x8wsX6IpI-Pn0jKOYKckeRiF_4_C/s2000/image_2024-10-08_10-16-22.png

លោក Ekwaranyu Amrapal បន្តទៀតថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវត្រៀមខ្លួនទប់ទល់ស្ថានការណ៍ទឹកជំនន់ និងប្រកាសឱ្យពលរដ្ឋរស់នៅតាមមាត់ទន្លេចៅព្រះយ៉ាប្រញាប់ប្រមូលសម្ភារៈដាក់លើទីខ្ពស់ជាបន្ទាន់ ។ ក្រៅពីនេះ អាជ្ញាធរត្រូវរៀបចំបាវខ្សាច់, ស្ពានឈើ និងថ្នាំពេទ្យចាំបាច់ទុកចែកចាយឱ្យពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ9N5PvXwRjABRAv_mbpmTRfbo7S_gjbbKBdTVu5WoNpecfRd-CmAhaHK1pJ1c9mE2Etb3bZKkbvbejoeX_M4vt_LPCj5LHAknCNaI6QivQ4uL3BXszbdBQ1QYGtjM_-0Pj3-vFD0gdi7CPIpIxN74cIBFJ0mN_IR1UXQTcxD53UqraC2k7ro_xOFL7KYm/s960/image_2024-10-08_10-16-23.png

រីឯលោក Chatchart Sitthiphan អភិបាលក្រុងបាងកកនិយាយថា បណ្តាខេត្តមួយចំនួនរបស់ប្រទេសថៃមានទឹកជំនន់លិចលង់ខ្លាំង ជាពិសេស ខេត្តនៅភាគខាងជើង ដោយសារអាកាសធាតុប្រែប្រួល ។ ក្រៅពីនេះ លោកក៏បានបញ្ជាឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រៀមទប់ទល់ស្ថានការណ៍ទឹកជំនន់ និងជួយសង្គ្រោះពលរដ្ឋរស់នៅតាមមាត់ទន្លេចៅព្រះយ៉ា ដោយសារកម្រិតទឹកទន្លេកើនឡើងយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8AUKq7NoL612F3WfnLPnZgqK7c5M5p0PblHIpYCj5CLkXyQW07wqi5tbMIOFnrTR6RxWrTOTgqh_RHFqPjgfSbz6z8WoEerMAsud4zcjZDe1o4gwnC-5Wss5uK596rnmj1VvAgY5aHw17HusJcnsMGJQyNHgCQzZ_W3VfDJ1OD0d2DnFIZknlXyqnhXr1/s2364/image_2024-10-08_10-16-24.png

លោកអភិបាលក្រុងបន្តថា អាជ្ញាធរត្រូវត្រៀមកម្លាំង និងឧបករណ៍ផ្សេងៗសម្រាប់ជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ដោយលោកអភិបាលក្រុងបាងកកបានបញ្ជាឱ្យសាលាខណ្ឌបញ្ជូនបាវខ្សាច់ទៅកាន់តំបន់គោលដៅនានា ។ ក្រៅពីនេះ បើពលរដ្ឋណាត្រូវការឧបករណ៍ ឬម៉ាស៊ីនបូមទឹក ឬមានបញ្ហាផ្សេងៗ សូមផ្តល់ដំណឹងមកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ តាមរយៈលេខទូរស័ព្ទ២៤ម៉ោងលើ២៤ម៉ោង ៕

តៃវ៉ាន់បានរកឃើញគ្រឿងទេសមាន់បំពង KFC ជាង ២ តោនដែលមានផ្ទុកសារធាតុបង្កមហារីក

0

ប្រទេសចិន៖ ថ្មីៗនេះតៃវ៉ាន់បានរកឃើញថា ការដឹកជញ្ជូនសាច់មាន់ដែលនាំចូលពីប្រទេសថៃសម្រាប់ខ្សែសង្វាក់អាហាររហ័ស KFC គឺមានផ្ទុកសារធាតុហាមឃាត់អេទីឡែនអុកស៊ីដ ដែលបច្ចុប្បន្ននេះការដឹកជញ្ជូនទាំងមូលត្រូវបានរារាំង ក៏ដូចជាបញ្ឈប់វាពីការចូលទៅក្នុងព្រំដែនរបស់តៃវ៉ាន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN6fyHUBzS0oLNkdxxBJHQ6SMWsLDqIZOqpRLafDoP7jaYaxBD6dNAq36h260QEY2j-vcInRZfMLheg51GqefcISF1ntZCpXYqm0WhsMTY8jOVdE_EXskOxtfoJjizw9otHL6piQzp8xr2JZvot_cB7SmzuiTBj_vuCzjPYy_7IGtNDmAybhwDJiEvPSL7/s1500/image_2024-10-08_09-52-31.png

យោងតាមគេហទំព័របរទេស Focus Taiwan នៅថ្ងៃដដែលនេះ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ (TFDA) បានប្រកាសបញ្ជីមុខទំនិញចំនួន ១១ ដែលបានរកឃើញថាមិនស្របតាមស្តង់ដារគុណភាព បន្ទាប់ពីការត្រួតពិនិត្យព្រំដែន។

បញ្ជីនេះរួមបញ្ចូលទាំងការនាំចេញគ្រឿងទេសមាន់ចំនួន ២,០២៤,៤២ គីឡូក្រាម (ប្រមាណជាង ២ តោន) ពីប្រទេសថៃ ដោយមានជាតិគីមីអេទីឡែនអុកស៊ីត ០,១ មិល្លីក្រាម/គីឡូក្រាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu9dq96y3v7yiflQL_KUsN5qxjgvPLRe2vKI97LV6B1pA-kPp9TbT2bJV_Qa9gWdsSEbQTs7-HdmU1R0M4040rALBqXT7KUQ6x5AN7526l1X0NXJdh0jKMU2EQ3vliIJap1oSXZCy4oCLPb54ggExQjwOmnLsPDuV06Mr26NGJAjA8I7e7KYRi96zxOzoy/s1024/image_2024-10-08_09-52-32%20(2).png

អេទីឡែនអុកស៊ីដគឺជាសារធាតុគីមីម្យ៉ាងសម្រាប់សម្លាប់សត្វល្អិត ហើយនៅក្នុងឧស្សាហកម្មវាយនភណ្ឌ វាជាសារធាតុសាប៊ូ សារធាតុរំលាយ និងសារធាតុស្អិត។ ដូច្នេះវាត្រូវបានចាត់ថ្នាក់ដោយទីភ្នាក់ងារគីមីអឺរ៉ុប (ECHA) ជាសារធាតុ mutagen អាចបង្កមហារីក និងអាចប៉ះពាល់ដល់ការមានកូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsn_nEGrWzg0rxY-utfQDOkyj-Y_yD3zPQW-xFLPWqcBV0oDzViLSSlpDmKfm-gqrLnrPo8G9gnT7m5_4OJC5aE0j45sfo9MvBb1Di2qKmfcEaNJw76cIipi1Fm-ct8iGxbXZbKTOCJLbH1NVucQojXRwZD21_pvxoVDN4EuLXPqZTV1btow8191CC-QMn/s1024/image_2024-10-08_09-52-32.png
ហេតុនេះហើយអគ្គនាយករង TFDA លោក Lin Chin-fu បាននិយាយថា អ្នកនាំចូលគ្រឿងទេសនេះ ដែលប្រតិបត្តិការទាំង KFC និង Pizza នៅតៃវ៉ាន់ នឹងត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតលើការដឹកជញ្ជូននីមួយៗ សម្រាប់សមាសធាតុនាំចូលទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1mdn_iDJZSMy-QaWRPpRDzCMiGlFF4hCVzgoa33Ec8hGDaAWqYluCfo6e_D9JOehJEdng137mid5wj_X126d7EKFAXnQVL84vweSHQ-_iGmVXaqFgkvKsABu8GT5l3wY9GA5tyyRQAfQWdoIXhmZFV3HqNumO7VGJou-WIT2tu1DLYiy9szc7Bfi8QOEj/s1500/image_2024-10-08_09-52-33.png

លោក Lin បានមានប្រសាសន៍ថា ផលិតផលដែលនាំចូលពីមុនរបស់ក្រុមហ៊ុន Jardine Food Service Co., Ltd មានអត្រាត្រួតពិនិត្យកើនឡើងដល់ ៥០% បើធៀបនឹងកម្រិតធម្មតា ២០%។ អគ្គនាយករងនៃ TFDA បានបង្ហាញថា គ្រឿងទេស និងរសជាតិដែលនាំចូលពីប្រទេសថៃដោយក្រុមហ៊ុនផ្សេងទៀតក៏នឹងបន្តត្រូវបានត្រួតពិនិត្យជាមួយនឹងប្រេកង់ខ្ពស់រហូតដល់ចុងឆ្នាំ ២០២៤ ផងដែរ៕

ភ្ញៀវទេសចររអ៊ូថ្លៃ ខណៈអភិបាលខេត្តកែបថាតម្លៃទទួលយកបាន

0

នាមួយរយៈចុងក្រោយ ជាពិសេសនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ខេត្តកែប ហាក់ទទួលបានរិះគន់ជាខ្លាំងលើតម្លៃម្ហូបថ្លៃហួសហេតុ ដែលបរិមាណម្ហូប និងតម្លៃមិនសមាមាត្រគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo_kjxx_IObIbvncouecRhdIPHA3e4iPVO4wKcxouLxgMWMFG_3Fv9Yx_zos1iXu0JvzClrtSwFrVcN52Uo6OXi-f9wdfeqridCFN-j-Rn63zwewau3mUJhKBlySFM4glZEla6KtjtN_5rcu2bFpjf6bHtBh059CY4Kckq3IitUF5JdM6Ym7nqIAi4Szdk/s2048/image_2024-10-08_09-39-15.png
ជុំវិញករណីនេះ អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានបន្លំខ្លួនចូលទៅកាន់ផ្សារក្តាមខេត្តកែប ដោយបានធ្វើការសួរតម្លៃពីអាជីវករ។ ជាលិទ្ធផល ឯកឧត្តម ថាតម្លៃសមរម្យអាចទទួលយកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8EK0ZsLsbVadnXlxzgXQs-HnOeqRTv5lmewxKOznj6IvAyf8yt5MiZz2pPfTpHYatdtPhfIkmjrzjDjlz_eGl_9KaSYKGbVxqF_uYlHTmV1Wf4n08fF3QQqL0-gR64DGzFozSxKPSzDnBMu3fb4klbXHIuwAMKW6Ud4thZy4xZHEooHRvvM5eQr4IzWVN/s1416/image_2024-10-08_09-39-04.png
តែយ៉ាងណាមិញ អភិបាលខេត្តកែបរូបនេះ ក៏យល់ព្រមទទួលការរិះគន់ពាក់ព័ន្ធទៅនឹងតម្លៃម្ហូបអាហារ ដែលភ្ញៀវទេសចរបានជួបប្រទះបញ្ហាមុន និងក្រោយពិធីបុណ្យភ្ជុំ ដោយប្តេជ្ញាដោះស្រាយចំណុចខ្វះខាត និងបានដាក់លេខទំនាក់ទំនងក្នុងករណីមានភាពមិនប្រក្រតី ជាពិសេស បញ្ហាតម្លៃម្ហូបអាហារ មកកាន់រដ្ឋបាលខេត្តផងដែរ – 012 821 411 – 088 432 0034 – 099 549 789។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA2aPL4mGUZOgKTJ_kXnLr37dCnPqCYRuYi2QqrGt7ZO2NEV3Wlo1__GEF7J_wTm_56XB1vFiMXNqhH1BcaYSMDtP86XpZZc9PTCAxkO3FJHN9X9VwHqT3EOocvPo7MZdFJBI8Fvlg3f08B3WZyXpJ5rzQCF8zglbCbsKKXjRkT4R-HbfmxBWyAcPQtOw8/s1280/image_2024-10-08_09-30-50.pngខេត្តកែបហាក់ទទួលបានការរិះគន់ជារឿយៗពីតម្លៃម្ហូប ជាពិសេសតម្លៃបាយឆា៦មុឺនរៀល ដែលអាជីវករអះអាងថាហូបបានពី៦-៨នាក់ ខណៈមហាជនវាយតម្លៃថាបរិមាណម្ហូប មិនសមនឹងតម្លៃ។

គួរបញ្ជាក់ផងដែរ ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខេត្តកែប មានចំនួនភ្ញៀវទេសចរមកកម្សាន្តជិត៨ម៉ឺននាក់ កើនឡើង ២៦,១១%បេីប្រៀបធៀបនឹងឆ្នាំ២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf30ASIgZborpBoFgKkLHHDe7opHltYgubkQcUeo64LmsgjmA8c8IRDOmpR9A591PMjMoE0yAHSRxZx0GJE66CfEjs7l6bFWn9mUTuivj6i9Q1m1jyTnPA-XC4phOO4JbNSlpM-IMxoscEymxZMSa4dxKd1dwZv8810pNKtzGR5Mb7aK67cvBN1JlIqsCW/s1280/image_2024-10-08_09-30-59.png