នាថ្ងៃទី២០ ខែវិច្ឆិកានេះ គ្រុឌ បានត្រៀមរួចរាល់ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសក្រិក ដើម្បីរៀបចំការប្រកួតជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក ឆ្នាំ២០២៤ ដែលសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ នេះជាលើកដំបូងហើយ ដែលភេសជ្ជៈគ្រុឌ បានរៀបចំការប្រកួតគ្រុឌគុនខ្មែរលក្ខណៈអន្តរជាតិ នៅប្រទេសក្រិក។ ក្នុងការរៀបចំនេះ មានទាំងភ្លេងប្រពៃណីខ្មែរ គ្រូបង្វឹក កីឡាករ កីឡាការិនី ក្រុមការងារបច្ចេកទេស និងអ្នកចូលរួមមួយចំនួនទៀត។ ភេសជ្ជៈគ្រុឌ ជាអ្នកទទួលបន្ទុកក្នុងការរៀបចំការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPUz4q9KReLnCqHzOlQLQtmZfglw0pa147XG0tbhiFNI4Fd9ktbTZDkfJO5qpbc64vE1CsEst35tYQHPFlayijHA9vKb7jWM0q9L9g7eCk6rO5Njxt-7k8kkH8G_BQZO53ng1ky2i0YzaTF0PTUrQyJqYS7LMSOxHAU2FfgH-FLSwlAD4Gfyl66poOY24K/s6720/008A0607.jpg

ជាធម្មតា គ្រុឌគុនខ្មែរតែងតែប្រកួតនៅក្នុងប្រទេស។ ដូច្នេះ នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលភេសជ្ជៈគ្រុឌ បានសហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ និងសហព័ន្ធក្រិក ដើម្បីរៀបចំការប្រកួតគ្រុឌគុនខ្មែរនៅប្រទេសក្រិក។ នេះក៏ជាការរួមចំណែកដ៏ធំមួយ លើវិស័យកីឡាប្រដាល់គុនខ្មែរ នៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញឱ្យពិភពលោកបានឃើញពីគុនខ្មែរកាន់តែច្បាស់ និងបញ្ជាក់ថា គុនខ្មែរពិតជាមានភាពខ្លាំងក្លាដូចដែលគេនិយាយមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL-zbIrBVJ-3CSJZgILyj4Nn5HN5hC4iT-lLIBTxP1ijP-q-ZEltgMv_Dl-fzx-f9Ht-CAa_mlSE3eCpU85QfYswM8YfJHOIyrmQl1PiniBhP5MnR26o9wLu1GCMCKe_py-qrsdswmIpcinkadYmd15hFSOFVdO7rZ2JaO3ug1thAMUVYsE5qBAF3frTlx/s6629/008A0594.jpg

ក្រុមការងារភេសជ្ជៈគ្រុឌ និងកីឡាករ កីឡាការិនីទាំង៨រូប បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើឱ្យតំបន់អឺរ៉ុប បានស្គាល់ពីក្បាច់គុនខ្មែរ ក្នុងការផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែមានភាពលេចធ្លោ។ ទោះការប្រកួតនេះចាញ់ឬឈ្នះ កីឡាគឺជាមិត្តភាព។ កម្ពុជា និងក្រិក សុទ្ធតែជាប្រទេសដែលមានវប្បធម៌ និងអរិយធម៌វ័យចំណាស់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_cRVLWUWtHeOWbErexdGeb4xHcB47ZvlVhvW-VnT1mL5bqI_QebtcgbxHe7umCe4vgzHjrY0IhYIDI61wcK9IQ4HIgU-gJmFdPUip5vZjPUR7uIBHtC_RpvDhmQNbojaJM4y8-gO82DrO2OsgRxcODxZZiM_e_2uN1pP8J6OeNz04yecLRtnGiJPneQJ_/s6720/008A0625.jpg

ជាពិសេសជាងនេះ គ្រុឌនឹងជំរុញឱ្យកីឡាករខ្មែរ មានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសបានកាន់តែច្រើន ដើម្បីដកស្រង់បទពិសោធន៍ និងអភិវឌ្ឍខ្លួនបន្ថែមទៀត សម្រាប់អនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix6dz5aFazXN1iodmW92bgl8O6PkF6d8eQeyG4xLebKm4htCUomfZv9M4elwce09CgLws1g42jv9ac4GrSFI4z8UIgKGLyVoXciWfCWxt7tycVQ6m09mU26sDD6_eLG1aDER0DPzTlUcB03kyCF1BJTC4p6zCdmlibHE0jY-AQsnx3rhTsToX_YOpEoHCq/s6720/008A0650.jpg

#គ្រុឌគុនខ្មែរ ថែរក្សាអត្តសញ្ញាណខ្មែរ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ!

#គាំទ្រគុនខ្មែរជាមួយគ្រុឌhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmKhv6sl3DIncMeHYf16_8j69QobPEjdto8GP6xeb-qmfKuo2xd7EpgDkCQJeIzZQ9x2egk0RyqUIsV-gbVKlTp0oJ4RaGfzNTvebLRJ7xKZUbbXGOoM0Fg_1xZmAo6m5iu6Oz_Q6M1U1xmDuo0kvsC2cfA18JVFCDoDArLXDmIiqe3aH4YzteDqVWULa4/s6720/008A0670.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZW-g_ioktx-jllAYGoxem4Od5TRlwrymGRUjkviVv6gm0-RzxB8jLT4EGmlCaPBpznJv3fhu_Vm5E8HZBuN6LBRJaBfOm642HlcV-PQnLmdCbyGRdV0C1OgDQdFGQlOrOe6U-MirTfXOUn1gHYoh77Y6v94O8L-e-BqEf3kQtXYVGh1Xk9P2WHsR49uiR/s6720/008A0715.jpg