អតីតកីឡាករជម្រើសបាល់ទាត់ កីឡាករ ណុប តុលា បានបាត់បង់ជីវិតហើយ នៅក្នុងវ័យ២៩ឆ្នាំ ក្រោយប្រទះឃើញសាកសពនៅកោះអន្លង់ចិន ខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii9nflmG1ol8wlMtPqhXm-HOrbQvJ4GEYkIMdeiS4HYEJ5Yacx_1BP-pHd8cSH9tihvHS-hfLAYWs7OFmH9B965Pt_gYbeP57WPcfRgpK5uxVzfGiS7E80hqTxxhr9-mwv3di-SEd0V81hY9qIT1O37Vi127d-KdTr193-AzHFn0xheWxGmgy7FssrpPLv/s960/467607241_532110913056880_2764148051999656358_n.jpg

មុនកើតហេតុ កីឡាករ ណុប តុលា បានបង្ហោះសារចុងក្រោយលាក្រុមគ្រួសារ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្រោយមកទៀត ក្រុមគ្រួសារលោក បានប្រកាសស្វែងរក ដោយប្រទះឃើញម៉ូតូ និងសម្ភារៈប្រើប្រាស់ទុកចោលនៅជិតស្ពានព្រែកសំរោង (ស្ពានតាខ្មៅ) សមត្ថកិច្ចដាក់ការសង្ស័យជាការលោតទឹកសម្លាប់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxaRGgFibGZcScTvkMeWX9iUvj49NvFFM4ZsNs6eodbYd8CIRWkNb6j2pSKZLDxB0mnESa9bcLRDA9xvylSFyDcHeginpvKA7-Q9P7-vfIS6JVw4uO7XSN2xjN1vrPo5CZx3qZCM4xFpHJp8NTUAAXfbpPr-Wa-vTvw123t59u6avSV032JOBJUDQowmPJ/s1280/467586606_532111036390201_4919526999152781796_n.jpg

គួរបញ្ជាក់ថា កីឡាករ ណុប តុលា ធ្លាប់ប្រកបអាជីពបាល់ទាត់ ដោយលេងឱ្យក្លិបជាច្រើនដូចជាព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ គីរីវង់សុខសែនជ័យ និងសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikvupM-0zDNhg-jMkS0BA0dcxY0gr4o58jMjN3dioUJNlrGhi4qJXf-3648QbwxkAwiuM8yu1Qa0LZtv0zLxRQwNu6WUuCFpEl88Re3rQc_WecxI4mHPcWSGwinjLkxzOqMEpyAvuzApjdKPHkcnujbOxDM6qB4Jib7S3XCkn8l1uOx7HZAAGto3-SqVv7/s960/467545607_532110983056873_7117007492344793221_n.jpg