ម្ចាស់ឆ្កែភាគច្រើនបានបណ្តោយឱ្យឆ្កែរបស់ខ្លួនបន្ទោរបង់នៅខាងក្រៅលំនៅឋាន ហើយធ្វើឱ្យមានក្លិនស្អុយប៉ះពាល់ដល់អ្នកជិតខាង ខណៈអ្នកខ្លះទៀតបានបោះចោលលាមកឆ្កែក្នុងធុងសំរាម។ ថ្ងៃនេះ សារព័ត៌មាន KBN សូមដកស្រង់នូវវិធីសំខាន់ៗមួយចំនួន ដើម្បីកម្ចាត់ក្លិនស្អុយរបស់លាមកឆ្កែយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi4nbv3zDRLmoZxAB81ktKSc0_uzLfWk3ioJZGBTam66AjwrFIY9OJ9PbC6Rjn73S_PlGGouO3606eSJxAa2qhENCVwTGHX6b4BpsK7JpxaN2KrQlAwZhmNvmVcmQQBzLmzbFLDFyK3DEZYUbZR2HfYUm_A6os4-JPGvfya_zRfnIVaPIiNmXEpah6FtB1/s866/image_2024-11-20_13-32-23%20(2).png

យើងគួរតែកើបលាមកឆ្កែដាក់ក្នុងថង់ផ្លាស្ទិក រួចហើយចងមាត់ថង់ឱ្យជាប់សិន មុនពេលបោះចោលក្នុងធុងសំរាម ។ នេះជាវិធីកុំឱ្យធុងសំរាមធុំក្លិនស្អុយ និងល្អជាងការបោះចោលលាមកឆ្កែក្នុងចានបង្គន់ ។ ខាងក្រោមនេះ គឺជាវិធីកម្ចាត់ក្លិនលាមកឆ្កែយ៉ាងមានប្រសិទ្ធភាព ៖

១-ទឹកស្អាត ៖ យើងមុខជាមិនជ្រាបទេថា ទឹកស្អាតមានប្រសិទ្ធភាពកម្រិតណា ។ បើបរិវេណក្នុងផ្ទះមានក្លិនលាមកឆ្កែ យើងអាចយកទឹកមកលាងសម្អាតវាដើម្បីបំបាត់ក្លិនលាមក និងទឹកនោម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNgIIVZDuyk3DVGNwoLV5v00kWr5Qd55-3Wl8PaSfeAD06ae_SEvQ5BxCDZHudsk7c168fab6mCpDGxKN5Nz3_8Bhb_7W5N0D3bgYmBJfE2SmZAKr8rTukeW1ijnDF85D1_8ZcFPfXagTivRK3iZFc337No7fSEDGtbzrVUBdJByInsOuFIJSKKTqNY_J-/s2000/image_2024-11-20_13-32-23%20(3).png
២-ធ្វើគ្រឿងផ្សំដោយខ្លួនឯង ៖ ពេលខ្លះ ទឹកពុំអាចបំបាត់ក្លិនលាមកឆ្កែបានទាំងស្រុងទេ គឺយើងអាចទិញផលិតផលបំបាត់ក្លិនលាមក ឬធ្វើដោយខ្លួនឯងបាននៅផ្ទះ រួមមាន ៖ ប្រើប្រាស់ម្សៅ Baking Soda ចំនួន៤ស្លាបព្រាបាយ, ទឹកក្តៅឧណ្ឌៗ ២ចានចង្កឹះ និងទឹកខ្មេះ ២ចានចង្កឹះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiodFPyOgs8Vb-IYg8VCD9RWpBnshP3bAjWiQqMc69WtTfCqdSQhZtnwXiZAsuEM1F1OBcvmb4hvvX4DThN31LGiaACdKYTZpenNxLyly3KM5IOEEtt5pYpJjxxXuPmYxtqachdvLldADWtJFPpADm7fVznnjWXXI6FaeA1oTzKZ6sZi4GcOHn1NdEL3Zlv/s1024/image_2024-11-20_13-32-23.png

ជំហានដំបូង ត្រូវចាក់គ្រឿងផ្សំទាំងអស់ចូលក្នុងដបដែលមានគម្របសម្រាប់បាញ់ រួចហើយ ក្រឡុកវាឱ្យចូលគ្នា ។ បន្ទាប់មក ត្រូវយកលាមកឆ្កែចេញពីបរិវេណផ្ទះ និងយកដបដាក់គ្រឿងផ្សំមកបាញ់នៅបរិវេណនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWN0psY2J0szwiR8JAf6K6VGc3uNJiVuR1kp1FfsH-hrW-V0TvGHAQiUqKXDuEky-VPsFlxYhWfgQyUiTQBTz4JhApcafF50wCSYe2NDJzs4_ERUuZ4HA0sWpi9Z1QXahrNN-aGf7NbWyRS2bk8vpdi2gVQIA1Umohgx7IWGtpNvHaQkSdXTpGVxrCQXBm/s1100/image_2024-11-20_13-32-26%20(2).png
៣-ម្សៅក្រូចឆ្មារ ៖ ក្លិនស្អុយអាចនៅជាប់ផ្ទះយើងរយៈពេលយូរ បើទោះជាបានសម្អាតលាមកឆ្កែរួចហើយក្តី ។ ហេតុនេះ យើងអាចយកម្សៅក្រូចឆ្មារមករោយពីលើបរិវេណក្លិនស្អុយ ដែលវិធីនេះមានសុវត្ថិភាពសម្រាប់សត្វ និងរុក្ខជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7mARwU12_IJdWoqk2uJ7_dZy87BVzEv18u2W8gMbJdvhMo_V5KPbSnGJtgH2nIWL_i4kTD7Xs3f0AUMb3N7T3U6akgii_R3ETekrBeU7TObzD4toJ4Zz1GNN8ttsf_ZYNR02lbfI_hPIBv7tQcrMWkrhQNPOeEuto6Eg3SqwIE3DqkwFQLFDEJWHQ6sAl/s1200/image_2024-11-20_13-32-26.png

៤-ម្សៅសាប៊ូលាយជាមួយទឹក ៖ វាវិធីងាយស្រួលអាចកម្ចាត់ក្លិនលាមកឆ្កែបានយ៉ាងល្អ គឺយកម្សៅសាប៊ូមកលាយជាមួយទឹក ។ ក្រោយពីយកលាមកឆ្កែចេញពីបរិវេណផ្ទះរួចហើយ ត្រូវយកម្សៅសាប៊ូលាយទឹកនេះមកចាក់ត្រង់កន្លែងមានក្លិន ៕