Home Blog Page 82

Nchive មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជា

0

សមាជិកពីររូបរបស់ក្រុមចម្រៀង Nchive គឺ Yuchan និង Juyoung បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំងពីរបានរាំបទ«Pop out» របស់ N.John ។ អ្វីដែលសំខាន់ Nchive ថែមទាំងបាន Pin វីដេអូរាំនេះទៀតផងនៅលើគណនីទិកតុកផ្លូវការ។ នេះកាន់តែបញ្ជាក់ថា Nchive មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជា។ ទោះយ៉ាងណាអ្នកគាំទ្រនៅចិញ្ចឹមចង់ឃើញក្រុមចម្រៀងនេះទៅលេងខេត្តសៀមរាបដើម្បីបានឃើញផ្ទាល់ភ្នែកពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBpvDcF7k4FiCHlrKcMb0-28PeOOKw9U-4WOkyQBe4MnZj2tHb2G05pU-Kz5O2eXI6q4bNKEvSm7SYHQjnMPsExmlAQcDwFrKGkCwNGegT4OmTQKIK70MhNqv6GOXDZT4aCh9BWHC8_lvt7tsq1Sjl_oWgmPa7jMS2poMpMP-85URR1NNKPEIqAYupbrS1/s1440/image_2026-02-09_14-57-02.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាក្រុមចម្រៀង K-Pop Nchive បានមកប្រទេសកម្ពុជាចំនួនពីរដងមកហើយ ហើយម្តងៗគឺមានរយៈពេលច្រើនថ្ងៃ។ ឱកាសរបស់ Nchive មកប្រម៉ូតនិងការប្រគំតន្រ្តីនៅកម្ពុជាគេបានឃើញក្រុមនេះផ្តល់សារៈសំខាន់ដូចជាមានការថតជា MV នៅខ្មែរ យកថវិកាបានមកពីការលក់សំបុត្រជួយជាសប្បុរសធម៌ ដើរកម្សាន្ត ប្រកបដោយក្តីស្រលាញ់ចូលចិត្តទិដ្ឋភាពនៅផ្លូវថ្មើរជើងចតុមុខនិងមានទំនាក់ទំនងល្អជាមួយនឹងក្លិបអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgwH8K18D8IgTo3mMoh62XTteWHK4muL8ArTnJDGEutl_0Ku7nCxsrBBVUlQhCPQoPJA8DS1LLg4ZU0zNysf-K3DAZZ9Dzw3hBfiIQTv3nqETrsx4BQUIc6SFdrhdnMnsUBuaaA8LO0UsYSbLtv2OD4rhqKypHn9L2bISS7wvtr2FgWXh_Vrsl0iIuE9IT/s2048/image_2026-02-09_14-57-00.png

មិនទាន់អស់នោះទេរយៈពេលដែល Nchive មកទីនេះសមាជិកទាំង៦ ខិតខំនិយាយភាសាខ្មែរមួយចំនួន ថែមទាំងប្រឹងសរសេរអក្សរខ្មែរបានពាក្យមួយចំនួនទៀតផង។ នៅផ្នែកការសន្ទនាជាមួយនឹងអ្នកគាំទ្រ Nchive បានបង្ហាញភាសាផ្សេងៗដោយក្នុងនោះក៏មានជាភាសាខ្មែរផងដែរ។ ទំហំចិត្តនិងការស្រលាញ់នេះនឹងជំរុញឱ្យ Nchive និងអ្នកគាំទ្រកម្ពុជាកាន់តែមានភាពជិតស្និទ្ធហើយអាចនឹងមានឱកាសពួកគេត្រឡប់មកម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHkA0eaM2n_R5CLXMpa_WenW53YrkJsK1FBC_BvYaAJs1NiuFswXpuiOmE33xrxw7r3ILtYYhyKeLPfVwSlSJFuTVNn3ljfevaswuJGHkzkp6Aeh04R7XFKe5BXuc0s_RhCVcI3ofMd7BauhLe8cpvejkV9hhtQ5MaPZql49kKHiqLbxtq8Zhy8duKvJf5/s2048/image_2026-02-09_14-57-01.png
ដ្បិតថាក្រុម Nchive បានមកប្រទេសកម្ពុជាចំនួន២ដងមកហើយប៉ុន្តែក្រុម K-Pop នេះពុំទាន់បានទៅដល់ខេត្តសៀមរាបនៅឡើយទេ ខណៈអ្នកគាំទ្រមួយចំនួនពិតជាចង់ឃើញ Nchive បានទៅលេងប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ កន្លងមកនេះ Nchive ក៏ធ្លាប់បង្ហាញសញ្ញាក្នុងការផ្សព្វផ្សាយនិងបញ្ជាក់ពីសុវត្ថិភាពរបស់ប្រទេសកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុម Nchive ទើបតែទទួលពានរង្វាន់ «K-POP Artist Award» និងបានចូលរួមកម្មវិធីម៉ូតនៅប្រទេសកូរ៉េខាងត្បូង៕

តារាសម្តែងរឿងខ្លីចិន Lu Shan Dong រងការចោ.ទប្រកាន់ថាប្រើប្រាស់អំពើហិ.ង្សាក្នុងគ្រួសារ

0

ធ្លាប់បានធ្វើឱ្យមនុស្សជាច្រើនចូលចិត្តនិងស្រលាញ់តាមរយៈខ្សែភាពយន្តខ្លីល្បីៗជាច្រើនពេលនេះតារាសម្តែង Lu Shan Dong កំពុងរងនូវមតិរិះគន់ចាស់ដៃបន្ទាប់ពីលេចធ្លាយព័ត៌មានថាតារាប្រុសរូបនេះបានប្រើប្រាស់អំពើហិង្សាទៅកាន់អតីតភរិយា។ ទោះយ៉ាងណា តារាសម្តែងក្នុងរឿងភាគខ្លីនេះបានចេញមកបដិសេធថាមិនមែនជាការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB_dsyEkBPVxmVhpDNdwS2mSTG3kYmnNIV2RkCAmgtor6ay1Ij810MpgoMP73Abcb2oA7hI2a9LVnyag8jASsfHrMb7ymvN7PEhl9hUiTTnWYso7cX-HgLNfx033CPMRCWbhFEPRbQONyzmterpiuDI75QaykhxDxd6nKJJA_AIzEWoCO_0Ub0tYkwbtAT/s1294/image_2026-02-09_15-11-59%20(5).png
នៅថ្ងៃទី ៨ ខែកុម្ភៈ សារព័ត៌មានចិន Sohu បានរាយការណ៍ថា តារាសម្ដែង Lu Shan Dong ដែលកើតនៅឆ្នាំ ១៩៩៧កំពុងប្រឈមមុខនឹងការខឹងសម្បារយ៉ាងខ្លាំងពីសាធារណជន បន្ទាប់ពីអតីតភរិយារបស់គាត់បានលាតត្រដាងជាសាធារណៈអំពីអំពើហិង្សាក្នុងគ្រួសារ ភាពមិនស្មោះត្រង់ និងប្រវត្តិឧក្រិដ្ឋកម្មរបស់លោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ធ្លាប់ត្រូវបានគេស្គាល់ដោយសាររូបរាងសង្ហានៅលើអេក្រង់តាមរយៈរឿងភាគដូចជា «Love and Hate with You» និង« Just Out of Reach» កេរ្តិ៍ឈ្មោះរបស់តារាសម្ដែងរូបនេះឥឡូវនេះបានធ្លាក់ចុះទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDBVVLPk24wUZfqUpHj7R7Tq1vIoQKYlpFPXbUnTvCt82oj-M6f_uPShku-k-boDQioYa9GhL5mneb6UvTdi8ds5Urv_46QF6nKCGEAmF5mcdaQ5qCd7urDmE-j0FuZH6xMAxlJIMyqiGumv1cT1d9wpPfBtedLlRMJR_jM1krih2_Q1AUYeZtEpkx0Z78/s1293/image_2026-02-09_15-12-00.png
ការលាតត្រដាងនេះបានមកក្នុងទម្រង់ជាការបង្ហោះតាមអ៊ីនធឺណិតដ៏វែងមួយដែលមានចំណងជើងថា «នាយកប្រតិបត្តិដ៏សុភាពរាបសារនៅលើអេក្រង់ ប៉ុន្តែជាមានចរិតញីនិងជាអ្នកវាយដំប្រពន្ធក្នុងជីវិតពិត»។ នៅក្នុងការបង្ហោះអតីតភរិយារបស់ Lu Shan Dong បានចែករំលែកភស្តុតាងជាច្រើន រួមទាំងសំបុត្រចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ របាយការណ៍វាយតម្លៃរបួស និងឯកសារផ្លូវច្បាប់ផ្លូវការដែលបញ្ជាក់ថា តារាសម្ដែងរូបនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយអះអាងថានាងបានចោទប្រកាន់មនុស្សត្រឹមត្រូវពីឧក្រិដ្ឋកម្មត្រឹមត្រូវ។ យោងតាមស្ត្រីរូបនោះ នាងបានចុះបញ្ជីអាពាហ៍ពិពាហ៍ជាផ្លូវការជាមួយ Lu Shan Dong នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣។ នៅពេលនោះ តារាសម្ដែងរូបនេះថែមទាំងបានសរសេរលិខិតផ្ទាល់ខ្លួនមួយច្បាប់ដោយសន្យាថានឹងក្លាយជាស្វាមីល្អជាភស្តុតាងនៃសេចក្ដីស្រឡាញ់ និងការប្ដេជ្ញាចិត្តរបស់លោក។ ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍នេះត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមបែកបាក់ស្ទើរតែភ្លាមៗ។ ត្រឹមតែមួយថ្ងៃបន្ទាប់ពីការចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ នៅថ្ងៃទី ១៥ ខែធ្នូ ២០២៣ Lu Shan Dong ត្រូវបានគេចោទប្រកាន់ថាបានផ្តល់អំណោយដល់អ្នកផ្សាយបន្តផ្ទាល់ស្រីម្នាក់ និងសុំទំនាក់ទំនង WeChat របស់នាង។ហើយបានចាប់ផ្តើមការសន្ទនាឯកជនជាមួយនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivAhYFx8qJ6sfRlY2tgbHEmgrKjMH5m6dH0M5s9BovDSHb7WDlHXHkFjIBYiOOmniFdqQtjlj-IQQprWYZHGjr_hZ51fJ5d5uPc_0Kyees-S6YS-U9wgPjWq2DD8KKSDolHUCbUfqrY2k7f1labOwav2jS73kmkZWZGRIdJhbTdKxK48pAdJCmfkktrLNK/s1024/image_2026-02-09_15-23-58%20(2).png
ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងនៅព្រឹកព្រលឹមថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីត្រឡប់មកពីការផឹកស៊ី និងជប់លៀងជាមួយមិត្តភក្តិ និងស្ត្រីដែលមិនស្គាល់ជាច្រើននាក់ Lu Shan Dong ត្រូវបានគេរាយការណ៍ថាបានបាត់បង់ការគ្រប់គ្រងនៅសណ្ឋាគារមួយ។ លោកត្រូវបានគេចោទប្រកាន់ថាបានគប់ទូរស័ព្ទរបស់ខ្លួនហើយបានវាយប្រហារប្រពន្ធរបស់លោកយ៉ាងឃោរឃៅ។ ជនរងគ្រោះបាននិយាយថា តារាសម្ដែងរូបនេះបានដេញនាងចុះទៅបន្ទប់ទទួលភ្ញៀវសណ្ឋាគារ ហើយបានវាយប្រហារមិត្តភក្តិពីរនាក់របស់នាង សន្តិសុខពីរនាក់ និងមន្ត្រីប៉ូលិសម្នាក់ដោយប្រើសោររាងអក្សរ U ដ៏ធំមួយ។ សរុបមក មនុស្ស៦នាក់បានរងរបួសក្នុងអំឡុងពេលកើតហេតុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVdD3O-Bf10e_kCsH6HnnmhVdUYNy5LLp_Q-yqg0RswEfV8_Bde6B-Y1Zb4v_dWzGcj5m9y3BxEobZD71Ac-Cm7juWAFTDVZ5WLR-PmJ5rx_7DrSLm0Q5eLKdTSVXw3VbGzpoITcrnLfuUKLk8T9S5-I8UdneiqoD_AWw3IyqUBVu_TnmrLjLXuOoinXB1/s1070/image_2026-02-09_15-23-58%20(3).png
ជាលទ្ធផលនៃការវាយប្រហារនេះ ស្ត្រីរូបនេះបានរងរបួសភ្នែកធ្ងន់ធ្ងរ រួមទាំងរបួសភ្នែក ខូចខាតដល់សរសៃប្រសាទភ្នែក ភ្នែកព្រិលៗ និងស្នាមជាំធ្ងន់ធ្ងរនៅជុំវិញរន្ធភ្នែក។ Lu Shan Dong ត្រូវបានចាប់ខ្លួនភ្លាមៗ ចោទប្រកាន់ពីបទឧក្រិដ្ឋ ហើយក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែពីបទហិង្សាក្នុងគ្រួសារ រំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងវាយប្រហារមន្ត្រីអនុវត្តច្បាប់។ តារាសម្តែងរូបនេះត្រូវបានគេរាយការណ៍ថាបានជាប់ពន្ធនាគារចាប់ពីចុងខែធ្នូ ឆ្នាំ ២០២៣ រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤។ក្នុងអំឡុងពេលនោះស្ទូឌីយោរបស់ Lu Shan Dong ត្រូវបានចោទប្រកាន់ថាបានបំភាន់សាធារណជនដោយអះអាងថា តារាសម្ដែងរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែធ្វើការហួសកម្លាំង និងមានជំងឺធ្ងន់ធ្ងរ ដែលត្រូវការសម្រាក និងការជាសះស្បើយរយៈពេលវែង។ ក្រុមហ៊ុនគ្រប់គ្រងរបស់លោកក៏បានសន្មតថាការឡើងទម្ងន់ និងការផ្លាស់ប្តូរសំឡេងរបស់លោកគឺបណ្តាលមកពីថ្នាំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsfUUpcODGW7onp7ITrEtvD7dcnx0ZcEhJhfpE12IJaISe4Dmr_0cANLjxqlCRb-an-0OKVsvLRFxrKUdlA1qxo3K3t4zZ5Rt7PIp4mJlCtvHB71wJtv7XIwIm4vlL9bMTAhAwOxvO6zZNKJWOeg48xGYcyp_dBJG-RDr7clZQFNonht5y6i3-lp7gmEJ7/s1108/image_2026-02-09_15-23-58%20(4).png

ទោះបីជាមានការកាត់ទោសព្រហ្មទណ្ឌក៏ដោយ អតីតភរិយារូបនេះបានអះអាងថា Lu Shan Dong មិនបានបង្ហាញការសោកស្ដាយឡើយ។ នៅក្នុងខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីត្រូវបានគេចាប់បានថាកំពុងរក្សាទំនាក់ទំនងមិនសមរម្យជាមួយស្ត្រីម្នាក់ទៀត តារាប្រុសរូបនេះត្រូវបានចោទប្រកាន់ថាបានរុញនាងទៅលើដី ច្របាច់កនាង និងទះកំផ្លៀងនាងប្រាំមួយដងជាប់ៗគ្នា។ នាងបានបង្ហាញបន្ថែមទៀតថា នៅពេលដែលនាងរលូតកូន Lu Shan Dong បានបដិសេធមិនមើលថែនាង ធ្វើឱ្យនាងមានការធ្វេសប្រហែសផ្លូវចិត្ត និងបានស្តីបន្ទោសនាងចំពោះស្ថានភាពនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN4r_Gnau4LMiBLyH2Boil0voPZ-6Kz0RmL576HcP-SXHZVGbmBhpvz9hTBqydTdEOPuRrQCsjRhZAZbcImANixM9AQPAtDF19QZYFrJZWySrUmDu3K_y167e-3cvmeaW6Ca2pUpFiVKPrSce5So6ZBwdTfCdVncDKo3SDUOOB6ybCYDv0viffaui9lfUY/s984/image_2026-02-09_15-23-58.png
ដោយអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត ស្ត្រីរូបនេះបានសម្រេចចិត្តលែងលះជាមួយ Lu Shan Dong នៅក្នុងខែសីហា ឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែបន្ទាប់ពីការលែងលះក៏ដោយ នាងបានអះអាងថា Lu Shan Dong នៅតែបន្តយាយីនាងដោយផ្ញើលិខិតគំរាមកំហែង។ បន្ទាប់ពីការលាតត្រដាងអំពីអតីតកាលដ៏ឃោរឃៅ និងការកាត់ទោសឱ្យជាប់ពន្ធនាគាររបស់ Lu Shan Dong រូបភាព «តួឯកប្រុសសុភាពរាបសារ» របស់ Lu Shan Dong ដែលបានដាំដុះយ៉ាងយកចិត្តទុកដាក់ បានដួលរលំទាំងស្រុង។ ឥឡូវនេះលោកកំពុងប្រឈមមុខនឹងលទ្ធភាពនៃការហាមឃាត់ឧស្សាហកម្មក្រៅផ្លូវការ។ ម៉ាកយីហោ និងសហការីត្រូវបានគេរាយការណ៍ថា បានលុបខ្លឹមសារដែលមានលោកចេញពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលរឿងភាគពីរដែលមិនទាន់ចេញផ្សាយរបស់ Lu Shan Dong ត្រូវបានគេនិយាយថាមានហានិភ័យខ្ពស់នៃការត្រូវបានផ្អាកដោយគ្មានកំណត់ជាមួយនឹងឱកាសតិចតួចក្នុងការចាក់ផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3tSUaY3dt2vAW-uwe7WjNTpna7qx8MSHNqrblQ1CI_wq_8rBbLZaQuvAMc1E81oYZnhi9_zRaVhTLj35ebrdxJZBcc2fH60YLhYF4wpB7dGPmL70y27W2WGpWsqaFibR3BsLg9KNbvAnWh3RY0dmgQrjB-LH5hfb2Yt-oaTe81kZIFyIuGCx_flRw2HNk/s1346/image_2026-02-09_15-11-59%20(3).png

រឿងអាស្រូវនេះបានបង្កឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត ដោយអ្នកលេងអ៊ីនធឺណិតជាច្រើនអំពាវនាវឱ្យមានការទទួលខុសត្រូវកាន់តែតឹងរ៉ឹង និងសួរថាតើអាកប្បកិរិយាបែបនេះអាចត្រូវបានលាក់បាំងយូរប៉ុណ្ណានៅក្នុងឧស្សាហកម្មកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSGROGhIYo-5tM5l4cUJCPgvWFe87CgH-T6-rbnc252G1SOdHGDYyAEmBruVJvrWGDcDTD7X5qnC5-zr2LNtg9ygKF2mwYZNpVE6r80KMmFYh2QUMWoW44UKQGn_W2e23CiMElFsZMCr6FkrHpZNixhVxm-Pp9eXW_pkCQgWFl9I0PilRWGE5pTYNxK7bd/s1346/image_2026-02-09_15-11-59%20(2).png

បន្ទាប់ពីរងនូវភាពចម្រូងចម្រាសដ៏ធ្ងន់ធ្ងរនេះ Lu Shan Dong បានចេញមកបដិសេធយ៉ាងដាច់អហង្ការថាពាក្យចចាមអារ៉ាមនោះមិនមែនជាការពិតនោះទេ។ តារាប្រុសរូបនេះសង្កត់ធ្ងន់ថានឹងដោះស្រាយបញ្ហាពាក់ព័ន្ធជាបន្តបន្ទាប់ទាំងអស់ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់លោក៕

ផ្ទុះការសរសើ! ជនបរទេសមួយរូបចូលទៅសរសេពាក្យថា «ចោ.រ» លើទូរកុងតឺន័រថៃនៅតំបន់ថ្មដា

0

សូម្បីតែជនបរទេសក៏ដឹងពីសន្ដាន! បន្ទាប់ពីយោធាថៃបានស្ទូចទូរកុងតឺន័រមកដាក់តំរៀបធ្វើជារបង ដើម្បីព័ទ្ធយកដីកម្ពុជានៅច្រកជ័យជំនៈ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយអះអាងថាចំណុចនោះជាទឹកដីរបស់ខ្លួន ស្រាប់តែជនបរទេសម្នាក់ដើរចូលទៅជិតទូរកុងតឺន័រនោះរួចសរសេពាក្យថា «ចោ.រ» ដើម្បីជាការបង្ហាញថាទង្វើដែលយោធាថៃកំពុងតែធ្វើ គឺជាការលួ.ចប្ល.ន់ទឹកដីសុទ្ធសាធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyEIpRKXwJW3hF0Ohr3zG7a-HnLDz4YJnhX8LZRr3QK40OWVc9iye_M-mGDMYzrdQm_ElQ6siRTgb2Rn-EA_pjjCJYcQ0Fmt7EAZHxKQT1CgsIJVKUhRoh9mmU-jEZHFLulS-0fC7QQ5EcKpbhzhyphenhyphenHD8EyAVottCz6vSP8h1-QStcif-mS5g1i-17I440/s1280/photo_2026-02-09_14-13-45%20(2).jpg
លោក Kevin Smith ជនជាតិអង់គ្លេសរស់នៅកម្ពុជា ដែលកន្លងមកតែងកត់ត្រាអំពីជម្លោះរវាងកម្ពុជា និងថៃ និងលាតត្រដាងការពិតនៅលើប្រព័ន្ធផ្សព្វផ្សាយប្រាប់ទៅកាន់ពិភពលោកអំពីសកម្មភាពឈ្លានពានរបស់ថៃធ្វើមកលើប្រទេសកម្ពុជា ទទួលបានការកើតសរសើជាថ្មីបន្ទាប់ពីគាត់បានធ្វើរឿងដ៏ក្លាហានមួយនៅចំពោះមុខទាហានថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4IEoNPy8Y6lWCbJSXo3jwau8un3nCSsnwQuP9MicPWnKaHkiEoZM2utVqes3bVG0j0C0TyMUAsiz3pin4OfJEgY8e0F5VQlFUb_Dw2aXfnE00NZ5rDWrQPSz6ol85ZycP6aPDfmbuTVCe6WHZ_pxvlQtxG0oR5KXp8G_LwVY4_KVsCvCnXUFyawtLCeeT/s1200/photo_2026-02-09_14-13-45.jpg
តាមរយៈវីដេអូដែលបានបង្ហោះនៅថ្ងៃទី៨ ខែកុម្ភៈម្សិលមិញនេះ លោក Kevin បានស្ពាយទង់ជាតិកម្ពុជានៅពីក្រោយខ្នង រួចដើរសំដៅចូលទៅជិតទីតាំងទូរកុងតឺន័ររបស់យោធាថៃដែលព័ទ្ធលើដីរបស់កម្ពុជា ដើម្បីបា.ញ់ថ្នាំស្ព្រេសរសេពាក្យជាភាសាខ្មែរថា «ចោ.រ» និងពាក្យជាភាសាអង់គ្លេសថា «THIEVES» រួចថតបង្ហោះទៅក្នុងបណ្ដាញសង្គមដើម្បីឲ្យអន្តរជាតិដឹងថា ទូរកុងតឺន័រទាំងនោះគឺជារបស់ចោ.រដែលបានយកមកដាក់ដើម្បីប្ល.ន់យកដីរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA1lVh-oCXHbqyjcuJwXxPSEEfkPxya3VXFTX2ptlXqOqfaHAtVa6fef0EhxjHtPo4bvChMA6iuUbkfMhcM9cxVZ4vyzdzwnlMHBQYMLAHoiv5H7b3_vMvwpINCXuoXx-UzP7tQs7Ccuw6NDB-4rnGyiC7VPmULIBvIF-9EJ6Apkygkcf2Dyf4xaPcqxTX/s1280/photo_2026-02-09_14-13-46%20(2).jpg

បើទោះជាមានបម្រាមពីយោធាថៃហាមឃា.ត់កុំឲ្យប៉ះពាល់ ឬចូលទៅជិតពួកគេក៏ដោយ ក៏ជនបរទេសរូបនេះមិនខ្វល់ហើយបន្តធ្វើអ្វីដែលខ្លួនចង់ធ្វើដើម្បីបង្ហាញការពិត រហូតធ្វើឲ្យប្រជាជនកម្ពុជានាំគ្នាកោតសរសើពីភាពក្លាហានរបស់គាត់មិនដាច់ពីមាត់។ ក្នុងនោះផងដែរ មហាជនជាច្រើនបានចូលទៅខម្មិនបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះលោក Kevin ខណៈលោក Kevin បានជួយជាសម្លេងសម្រាប់កម្ពុជាមកជាហូរហែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBMnZRjvV_OXat1XfSMzeKqAcGGNuv9tQdUe3JnPCMT-QmLUphRPae0Jt17Gz8JvcMWhNpQ_sMA0rbjFcUBF4c-pAG5xtWqTM9-CyzVBScTxuBDGA_F2iRrdYzaFf5vmd4PJPOxYFlX6N8wvcabK1MzrVLn8TSaKyVIt9yP2VOtoCWGGflJFGoxMVeiqvg/s1280/photo_2026-02-09_14-13-46%20(3).jpg
គួរជម្រាបថា បើទោះជាភាគីបានឯកភាពបញ្ឈប់ការបា.ញ់ប្រហារគ្នាក៏ដោយ ប៉ុន្តែយោធាថៃនៅបន្តឈ្លានពានកម្ពុជាតាមរយៈសកម្មភាពជាច្រើនដូចជា ការដាក់ពង្រាយលួសបន្លា ទូរកុងតឺន័រ និងលូរប្រអប់ធំៗព័ទ្ធលើតំបន់ដែលស្ថិតក្នុងអធិបតេយ្យភាពកម្ពុជា ដោយមិនញញើតកោតខ្លាចច្បាប់អន្តរជាតិ ឬភាគីណាមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD81WK2kBYDnsC9qi5By1g22QhTAPw7bBI_TvMoJPWUtBQn26M18G5ddrgjBWDjug-420P5ZK6-FV3IMxkgsU7d9nUj1l6PCulFPZZ-aCQx60Gie0hWINnTGGGR-f-790AQqHxrjlRngPGQBe4xjZj8JqzorMC2lshHxsX4BrWaZ35_Y_ZBwSK_1-9mq4T/s1280/photo_2026-02-09_14-13-46.jpg

កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុម AOT អាស៊ាន មកពីប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម ឡាវ និងហ្វីលីពីន ដែលដឹកនាំ និងសម្របសម្រួលដោយកងទ័ពកម្ពុជា បានចុះទៅសង្គេតការណ៍នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយឃើញផ្ទាល់នឹងភ្នែក នូវទង្វើឈ្លានពានរបស់ទាហានសៀមមកលើកម្ពុជា គឺការព័ទ្ធបន្លាលួសយកដី ផ្ទះ ហាងលក់ដូរ និងសកម្មភាពដឹកទូកុងតឺន័រយ៉ាងគឃ្លើនផងដែរ។ សកម្មភាពរំលោភទាំងកម្រោលបែបនេះ ជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដែលសហគមន៍អន្តរជាតិ ត្រូវតែចាត់ការជាបន្ទាន់ និងជួយអន្តរាគមន៍ដល់កម្ពុជា ដែលកំពុងរងគ្រោះយ៉ាងអយុត្តិធម៌ ៕

១ឆ្នាំមានម្ដង! ពិធីចាប់ត្រីបែបបុរាណនៅបឹងបង្កោង ទាក់ទាញមនុស្សចូលរួមយ៉ាងច្រើនកុះករ

0

មើលទៅទំនងសប្បាយណាស់! សម្រែកហ៊ោកញ្ជ្រៀវនៅកណ្តាលបឹងរបស់មនុស្សរាប់ពាន់នាក់ ដែលមានទាំងអ្នកស្រុកអ្នកភូមិ និងភ្ញៀវទេសចរនៅក្នុងពិធីចាប់ត្រីបែបបុរាណ នៅបឹងបង្កោង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បាននាំមកនូវទិដ្ឋភាពដ៏រស់រវើក ដោយរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីនៅក្នុងតំបន់ជាមួយនឹងការទាក់ទាញភ្ញៀវទេសចរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYYNpiOpo23F8yQ4Ly_vSa7OQmtm1sTIzdlkA7-cxYoWEoh6EtqQN7quB10gBCG5F0mqhCvG748c3UTH6qLz1e6x0rAnbJ67ngibBQc7m6dD_Jlyj0KMEoCYsSvk1X-7GKE0SCKGBy_rcR-tQRW34-2ZoaHcd2IRJxYJAlMzYTNvHHA7G805MenMz3jMZQ/s1280/photo_2026-02-09_14-47-20%20(3).jpg
យោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសនៅជុំវិញ បឹងបង្កោង ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានប្រែជាអ៊ូអរយ៉ាងខ្លាំង ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់ពាន់នាក់ មកពីគ្រប់ទិសទី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ចាប់ត្រីបែបបុរាណរួមគ្នានៅក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមទម្លាប់បន្សល់ទុកតាំងពីបុរាណកាលមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWTYN2BNEZXiwHbfJqe_jHJoYziF04e5KKXp4ylFcV6-mqzCAM3ferDciJaRsE5XdLPYBSinQyfiqSp6zrMHSgv18rI-kkPb03Ne1nJQHR-lSEFsy-pWM8U0t7Ynm6xafz3OUHziMIkX3iXEvbOeH1ENIqROmspTJqcjuRd5bcKnPcuhwb37RlfCZVaZaU/s1280/photo_2026-02-09_14-47-20.jpg
អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នៅបឹងបង្កោងមានលក្ខណៈពិសេសជាងការនេសាទធម្មតា គឺ ច្បាប់សហគមន៍។ ជារៀងរាល់ឆ្នាំ អាជ្ញាធរភូមិ និងគណៈកម្មការវត្ត តែងតែហាមឃាត់ការនេសាទក្នុងបឹងនេះពេញមួយឆ្នាំ ដើម្បីរក្សាពូជត្រី។ ការអនុញ្ញាតឱ្យចាប់ត្រីបាន គឺធ្វើឡើងតែម្តងគត់ក្នុងមួយឆ្នាំ ក្នុងអំឡុងខែមាឃក្រោយប្រមូលផលស្រូវរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi09hf555UL_rkxlOZmUpBByQHpFV2EuefmbZAm4FbgDG3nrRLdnxsTfa_ujUefY-3cQoE0nUVxZ16R9R5IdnASmZ1jOfaVFyEf9CK8UyKo75u5_l22goUXLEKxpKah8Q1N0fEKE6CDMlm8Wj7oZqj6M5ZDJQ65eAjHeEryFxqQDtRGJ9LOo9iMe64DhtFf/s1000/photo_2026-02-09_14-47-21%20(2).jpg

ឧបករណ៍ដែលអនុញ្ញាត មានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្គ្រុត ឈ្នាង សំណាញ់ និងត្រក ការប្រើប្រាស់ឧបករណ៍ឆក់ ឬមធ្យោបាយទំនើបដែលបំផ្លាញប្រព័ន្ធអេកូឡូស៊ី គឺត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងបំផុត។ ទិដ្ឋភាពនាព្រឹកនេះ មិនត្រឹមតែបង្ហាញពីការប្រមូលផលត្រីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្កើនភាពស្និទ្ធស្នាល ការជួបជុំគ្រួសារ កូនចៅដែលទៅធ្វើការនៅឆ្ងាយ តែងតែឆ្លៀតមកលេងស្រុកកំណើតក្នុងឱកាសនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUoBOEaVv8KyWNFwxAdO2X4XOPIHDW6ZDvKuixDWrB2-_faVPw74eftcN_e8N-KGuBD5FKBqmIbclKnoiQoqr3xfFTqQzUw7RjntLxcb5gZC-8ejCsvvWe01YTx_EEbC_xQFusrWowpPDHMquj2go9E0AnL6JidOCioBNvn9wRW-alXPnI49dIKjPn2571/s1000/photo_2026-02-09_14-47-21.jpg
នាឆ្នាំ២០២៦ នេះ យើងសង្កេតឃើញមានវត្តមានភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើង ដែលមកផ្តិតយករូបភាព នេះបង្ហាញថា ពិធីចាប់ត្រីបឹងបង្កោងបានក្លាយជាផលិតផលទេសចរណ៍បែបវប្បធម៌ ដ៏រឹងមាំមួយរបស់ខេត្តសៀមរាប ក្រៅពីប្រាសាទបុរាណ។ វាបង្ហាញទៅពិភពលោកថា ខ្មែរជាជាតិសាសន៍ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយធនធានទឹក និងធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIMC1vGhbzU00J7iSMdTWpu3I1G04Y6pgvU-18tnppOBbb7S2DQkqqoqVjPOoygi-it4gEfTZGpXsWgzB02xBhDWC_A3k5xofBxPR5hNQJxF-RD7-p6tpuuxSckpjDccipCa9AVe4wXDZsB6BuKiVy7scBHOExynYSeT4vj13TbmqZfl-d_SnicrYFM9tq/s960/photo_2026-02-09_14-47-20%20(2).jpg

សូមបញ្ជាក់ថា ពិធីនេះមិនមែនគ្រាន់តែជាការចាប់ត្រីធម្មតានោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃភាពជោគជ័យក្នុងការអភិរក្សអត្តសញ្ញាណមូលដ្ឋាន។ វាមិនត្រឹមតែផ្តល់នូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាស់តឿនដល់យុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់ និងថែរក្សាធនធានធម្មជាតិដែលខ្លួនមានផងដែរ៕

លេងឈុតធំ! G-Dragon ជូនខ្សែកតម្លៃ ១១០០០ ដុល្លារដល់អ្នកគាំទ្រម្នាក់

0

ថ្មីៗនេះអ្នកគាំទ្រវិស័យ K-Pop មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសរបស់ G-Dragon នៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រដែលបានរៀបចំកាលពីថ្ងៃទី៦-៨ ខែកុម្ភៈ។ កម្មវិធីនេះបានធ្វើឡើងនៅពហុកីឡដ្ឋាន KSPO Dome ក្នុងប្រទេសកូរ៉េខាងត្បូង បានទាក់ទាញអ្នកគាំទ្រចំនួន ៤០,០០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIHinyQf8aYUA-MIEz8cF9u588eUje10Yaf_QsjkAOMW2dKxqrj-9Snve8fcRAfCV1_TbeV-nLfoEXO56ov7nUM62mETBzvLKSLvA8whxxnlAGc6TQlI2QwvmWJF2Cz_VvmaB9YWqUoM612A_XlVi_xNQOin6_xFRn-c0DjX8cDui2CCFAnScYw_Hxo9jC/s1500/image_2026-02-09_14-45-24%20(2).png

ការជួបជុំអ្នកគាំទ្រនេះមិនមែនគ្រាន់តែជាការជួបជុំសាមញ្ញនោះទេ ប៉ុន្តែវាក៏ជាពេលវេលាមួយដើម្បីភ្ជាប់ទំនាក់ទំនងសម្រាប់អ្នកគាំទ្រទាំងថ្មីទាំងចាស់ដែលបានគាំទ្រ G-Dragon អស់រយៈពេលពីរទសវត្សរ៍មកហើយ។ នៅក្នុងឱកាសពិសេសនេះ G-Dragon បានរៀបចំអំណោយឥតគិតថ្លៃសម្រាប់អ្នកគាំទ្ររបស់លោកផ្ទាល់ រួមទាំងនំខេកពិសេសមួយដែលតារាចម្រៀងរូបនេះបានរចនា។ លើសពីការរំពឹងបន្ទាប់ពីដឹងថាអ្នកគាំទ្រម្នាក់ក្នុងចំណោមទស្សនិកជនជិតរៀបការ តារាចម្រៀងរូបនេះបានជូននាងនូវខ្សែកមួយពីម៉ាកយីហោប្រណីត Jacob & Co. ដែលមានតម្លៃប្រហែល ១១,០០០ ដុល្លារ ។ គ្រឿងអលង្ការនេះត្រូវបានរចនាឡើងតាមតម្រូវការ ដែលបំផុសគំនិតដោយនិមិត្តសញ្ញាពិសេសរបស់ G-Dragon ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-rRuqELcB9cBqnLPrwV3vTPSXBlOLfHH1oXnwujlTBewjDuUxhEq7YkwRj4eMR1f7ZjFWoKw3xaOgKofaqo9fN_L9PhyKdsMhbKFHxoN_Iya22hb9z4N8x7hvsncEQ2mBJrmUxMM7b67Xi8AAqOvu5StMPo6lYwwx8Nx1e8vV8rrP0xHOW3y_8yTG3mdW/s2048/image_2026-02-09_14-45-25%20(3).png
នៅថ្ងៃទីពីរនៃកម្មវិធីជួបជុំអ្នកគាំទ្រ G-Dragon ត្រូវបានគេរាយការណ៍ថាបានជូនខ្សែកពេជ្រមួយទៀតដល់អ្នកគាំទ្រដែលមានសំណាងម្នាក់។ អ្នកលេងអ៊ីនធឺណិតបានសរសើរលោកចំពោះចិត្តសប្បុរស និងការគិតគូរពីអ្នកគាំទ្ររបស់ G-Dragon។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង មូលហេតុដែលការជួបជុំអ្នកគាំទ្ររបស់ G-Dragon លើកនេះពិសេសខ្លាំងគឺដោយសារតែភាពចម្រុះនៃមូលដ្ឋានអ្នកគាំទ្ររបស់ខ្លួន។ ចាប់ពីអ្នកគាំទ្រវ័យជំទង់ដែលទើបចូលរួមថ្មីៗ រហូតដល់អ្នកគាំទ្រដែលគាំទ្រលោកជាយូរមកហើយ។ អ្នកគាំទ្រមកពីជំនាន់ផ្សេងៗគ្នាបានឈរជាមួយគ្នាក្នុងកន្លែងតែមួយ ច្រៀងចម្រៀងដដែល សើច និងយំជាមួយគ្នាក្នុងពេលតែមួយ ហើយបន្ទាប់មកត្រូវបានភ្ជាប់ទំនាក់ទំនងឡើងវិញជាក្រុមគ្រួសារមួយក្រោមឈ្មោះ G-Dragon។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXbPGw3dBk8H3T8LLbr9l4QzzoFCFOzym7RV8Io74XrEG0Oo6FparTDdgNFBvecJjHV8da8sxJIU7VYEoonfM4vkbYlm0TgwvIJvdgfQ6ry0Oix0Zt3qKoKdWPgKU-NuYWRO1ww9aCLSiP-9ncc_U2talcwQ4s1F_QtKWm7LWauDHVRMZ4XKpjZJ13OV6d/s1500/image_2026-02-09_14-45-23%20(2).png

តារាចម្រៀងរូបនេះបានបង្ហាញបន្ថែមទៀតថា «ក្រុម Big Bang នឹងត្រឡប់មកវិញនៅឆ្នាំនេះ ដើម្បីអបអរសាទរខួបលើកទី ២០ របស់ពួកគេ។ ក្នុងនាមជាសមាជិក និងជាអ្នកគាំទ្រម្នាក់ ខ្ញុំពិតជាទន្ទឹងរង់ចាំវាខ្លាំងណាស់ ហើយខ្ញុំជឿថាសមាជិកទាំងអស់មានអារម្មណ៍ដូចគ្នា»៕

គោលនយោបាយបិទព្រំដែន និងវាតទីទឹកដីកម្ពុជា នាំឱ្យពលរដ្ឋថៃបោះឆ្នោតគាំទ្រគណបក្សរបស់ Anutin យ៉ាងច្រើនលើសលប់

0

ប្រទេសថៃ ៖ គោលនយោបាយគណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul គឺបិទព្រំដែនជាមួយកម្ពុជារៀងរហូត និងតម្រៀបទូរកុងទឺន័រយកទឹកដីកម្ពុជាតាមព្រំដែន ធ្វើឱ្យពលរដ្ឋថៃបោះឆ្នោតគាំទ្រគណបក្សនេះយ៉ាងច្រើនលើសលប់ ។ តាមលទ្ធផលបោះឆ្នោតបឋម គណបក្សនេះទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្សផ្សេងៗ ដែលបង្ហាញថា ពលរដ្ឋថៃភាគច្រើនគាំទ្រឱ្យមេដឹកនាំ និងកងទ័ពធ្វើសង្គ្រា.មវាតទីដណ្តើមទឹកដីកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJFzEnCHRYVAS6DNkcRqWxgu6rJze9a8c8KHF02vZTOQOKp7KDeC3n0mgPcRHjzw_c0Dnd09H4Tp7IEpY0pg4_Sy95Ppnvr4jSaZjqkSGm4NdF469swkykxzmPzJgfIIiQNrxDfaYN2x4resToqyH4PTllS-Zj1JiEi7Y5BIR5fg5PpobPWYqX_mgthP9Z/s1280/photo_2026-02-09_09-40-45%20(2).jpg

ប្រធានគណបក្សភូមិចៃថៃ លោក Anutin បានយកបញ្ហាជម្លោះព្រំដែនមកកេងចំណេញនយោបាយ ដោយឃោសនាថា បើគណបក្សលោកឈ្នះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នឹងបិទព្រំដែនជាមួយកម្ពុជារៀងរហូត, គាំទ្រកងទ័ពតម្រៀបទូរកុងទឺន័រយកទឹកដីកម្ពុជា និងលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការបែងចែកផលប្រយោជន៍ដែនសមុទ្រជាមួយកម្ពុជា ។ គោលនយោបាយទាំងនេះទាក់ទាញចំណាប់អារម្មណ៍ពីពលរដ្ឋជាតិនិយមជ្រុលយ៉ាងខ្លាំង ដោយងាកមកបោះឆ្នោតគាំទ្រគណបក្សនេះទទួលបានអាសនៈច្រើនក្នុងរដ្ឋសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6vpqm91m5KFzLMe7C1pRDXAL0vmBZFnNHBrIEMgfdWqiqV8X9Idw0L3U0pYBnecCxIXqge97io_XIfRcQRuY8mcyH9dVq4RQ2YinJHqDFM9idIYPJ4k5yjUuTvERXxZhe6bqqe95rYH_PLSqLAPfPGntbRY_J48G7NKlsizdKQ1N9UDougjZOzRY0szBP/s1280/photo_2026-02-09_09-40-47.jpg

លទ្ធផលបឋមរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ គិតត្រឹមព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហាញថា ការិយាល័យបោះឆ្នោតជិត៩៥% បានរាយការណ៍ពីគណបក្សភូមិចៃថៃរបស់លោក Anutin ឈ្នះប្រហែល១៩២អាសនៈ ខណៈគណបក្សប្រជាជន ទទួលបាន១១៧អាសនៈ និងគណបក្សភឿថៃ ៧៤អាសនៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Z3E3IKiqemq6nhHlSrYqX_r1VlPfyhYJbnoJB8gOn6Ku08sv71wQCaMvB-Mm_UVF67dHVV-aNXv_37I1jRdPLFyQHUFS75OETP58M86WPjQRxRYyX_TioCSPPXQfSUOhFc3ES02E0la16nrXpa1CuCefUedMyVPE6blS0GH1KaDAHjTvG1qJ9mLP0k_f/s1280/photo_2026-02-09_09-40-46.jpg

ក្រៅពីប្រកាសបិទព្រំដែនជាមួយកម្ពុជារៀងរហូត និងជំរុញគំនិតជាតិនិយមជ្រុល គណបក្សភូមិចៃថៃបានកំណត់គោលនយោបាយ៨ចំណុច រួមមាន ៖ ១-ជ្រើសរើសរដ្ឋមន្ត្រីមានបទពិសោធន៍, ២-ចែកប្រាក់ឱ្យពលរដ្ឋ (លើកទី២), ៣-បញ្ចុះតម្លៃអគ្គិសនីត្រឹម៣បាតក្នុង១គីឡូវ៉ាត់, ៤-ជ្រើសរើសកងទ័ពព្រំដែន ចំនួន១សែននាក់ ដោយផ្តល់ប្រាក់ខែខ្ពស់ ចំនួន១ម៉ឺន ២ពាន់បាតក្នុង១ខែ (ស្មើ ៣៨៧ដុល្លារ), ៥-ជ្រើសរើសគ្រូពេទ្យស្ម័គ្រចិត្តថែទាំមនុស្សចាស់, ៦-ពង្រឹងគុណភាពអប់រំសិស្ស, ៧-បង់រំលោះម៉ូតូអគ្គិសនី និង៨-ធ្វើរបងព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd0ge2XhhA3W4Q8vn_Es9peA1N8qqUsfLUJRTN3BrzqFmiJzBM3FCcFUOe2dUV7dWjwTWHNn0vN4aeO_DoPNZtloPpVMpBKMrdzHtBURYdvCnF9o_1jOjdLMkuKNAYjlcoGLndwOajjXsCjy0nieqKaHaXJex2tdbDbA2REb_FgQ7NXV3vhkT7YFM7v1OD/s1280/photo_2026-02-09_09-40-45%20(3).jpg

ជុំវិញជម្លោះជាមួយកម្ពុជា លោក Anutin ប្រកាន់គោលជំហរមិនបើកព្រំដែនឡើងវិញដាច់ខាត និងធ្វើរបងព្រំដែនផ្តាច់ទំនាក់ទំនងជាមួយកម្ពុជា ដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្រ ។ រីឯគណបក្សផ្សេងៗ ដូចជា គណបក្សប្រជាជន (អតីតគណបក្សកាវក្លៃ) មិនបានប្រកាសបិទព្រំដែនជាមួយកម្ពុជា គឺទទួលបានអាសនៈតិចជាងគណបក្សភូមិចៃថៃ ដែលនេះបញ្ជាក់ថា ពលរដ្ឋថៃភាគច្រើនគាំទ្រ និងស្រឡាញ់សង្គ្រាមវាតទីទឹកដីកម្ពុជា ជាងស្រឡាញ់សន្តិភាព ដោយពួកគេជំរុញឱ្យកងទ័ពវាយប្រហារកម្ពុជា ជាលើកទី៣ ដើម្បីដណ្តើមយកខេត្តបាត់ដំបង កោះកុង និងសៀមរាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1d5BP9u1toZvZs-Ctwcm5ggEMZISS9jcYc6WBjeTn_6kvo_sHvGcN1iaNF41x0ClnSD_JBfWPZw4KbIP9ocfgQ3LtWsqbQitjgezRb3jHkAyEMv1vKOrvnccnGXjFOfx5LWwGttjOdqd0v_wkVV9sW8Eck5HwCx9kVMgyYiwyNRR-M6Sfkj462_L-cux7/s1280/photo_2026-02-09_09-40-45.jpg

គួរបញ្ជាក់ថា គ្រាន់តែការបោះឆ្នោតបញ្ចប់ភ្លាម គណៈកម្មាធិការប្រឆាំងអំពើពុករលួយថៃបានចោទប្រកាន់អតីតសមាជិកសភាគណបក្សកាវក្លៃជាច្រើនរូប (បច្ចុប្បន្នជាគណបក្សប្រជាជន) មានកំហុសក្រមសីលធម៌ធ្ងន់ធ្ងរករណីកែប្រែច្បាប់មាត្រា១១២ និងទំនងជាត្រូវបញ្ចូនទៅតុលាការកំពូល (ច្បាប់ប្រមាថព្រះមហាក្សត្រថៃ) កាលពីឆ្នាំ២០២១ ដែលតុលាការធម្មនុញ្ញធ្លាប់សម្រេចថា ជាការរំលាយរបបគ្រប់គ្រង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpx-AxLTktF_eRnIxguh9V-Vt8b1uERO0MuQLQrWZlZIihxeHLbobB9jpEkbd2IeupUZJd6_cLYlkuf35_RpemcOwTxxu_BDf0ZAdqMIfGjf6UbTmNmO6TeQUlH_v67FvSiaAIlXshOtd0LZd7FJfDNGUBnG5WZz3WDI_bofdA9ZuPLjdsQmaG0P0fp-Zx/s1280/photo_2026-02-09_09-28-13.jpg

មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ ដែលជាច្បាប់ប្រមាថព្រះមហាក្សត្រ គឺស្ថិតក្នុងចំណោមច្បាប់តឹងរ៉ឹងបំផុតនៅប្រទេសថៃ ។ ច្បាប់នេះចែងថា បុគ្គលណាប្រមាថមើលងាយ ឬគំរាមកំហែងព្រះមហាក្សត្រ ព្រះមហេសី និងរាជវង្ស នឹងត្រូវផ្តន្ទោទោសដាក់ពន្ធនាគារចាប់ពី៣ឆ្នាំ ទៅ១៥ឆ្នាំ ៕

គេផឹកប៊ូសស្រ្តងត្រូវរង្វាន់១៣០លានសោះ បែរជាបានអាំងប៉ាវជាង ៣០០កង់បី

0

ផ្អើលពេញខណ្ឌដង្កោ មនុស្សចោមរោមច្រើនកុះករ បុរសម្នាក់ផឹកប៊ូសស្រ្តងត្រូវរង្វាន់ 130លានរៀលសោះ ប៊ូសស្រ្តងបែរជាចែកអាំងប៉ាវជូន 300កង់បីទៅវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjio2EFduSPmufutHRPp9r_DeVLmCyDXVttDqS5LOGMrt_3s470Wto46bW4P1mV_gFvcWgK_4VK2DUfSaLI-8YtLdNcax95EJDcrOTktVBbFUJ42aVzusN9i3ZqPmFtjYZSmlDkAu15_s7O0EIe5sh1N2HIVvYiEfQpDoqPxneFb7bSiTkhtOMP4xCZwIR2/s2738/BS%205%20(9).jpg
នេះគេហៅថា សំណាងម្នាក់ឯងមិនអស់ចិត្ត នាំសំណាងដល់បងៗអ្នករត់កង់បីទៀត។ អបអរសាទរ លោក អ៊េន បូឡុង អាយុ 28ឆ្នាំ ជាកម្មករសំណង់ដែលខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីសន្សំលុយសម្រាប់ប្រពន្ធសម្រាលកូននៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប៉ុន្តែជីវិតគាត់បានផ្លាស់ប្ដូរភ្លាមៗ ដោយសារតែប៊ូសស្រ្តង 1កំប៉ុង ធ្វើឱ្យគាត់ក្លាយជាសេដ្ឋីក្មេង 130លានរៀល មានលុយគ្រប់គ្រាន់សម្រាប់ពេលប្រពន្ធសម្រាលកូន និងផ្គត់ផ្គង់គ្រួសារឱ្យរស់នៅបានស្រណុកសុខស្រួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlHuxq0wW6UqYU8fggsR6B5IXq4NquiN7GN-d5hXkwma4HiM_eX5jAHVtkOmHsDOGfqCITFRAkuUOaWhwMLwf9Swk5Rg2jAv_ZdzGhCm6yo0tRIBMJS5JS_oVa-jq0PjcruoOQHgjzTt1AzxY78lPRwr9t8XJdDvDw0KyLTTLYKBK188IxkI2_zJZqRt6r/s2738/BS%203%20(14).jpg
ខណៈពេលប៊ូសស្រ្តងប្រគល់រង្វាន់សេដ្ឋីក្មេងជូន លោក អ៊េន បូឡុង នោះដែរ ប៊ូសស្រ្តងចិត្តល្អ ក៏បានចែកអាំងប៉ាវជូន 300កង់បីបន្ថែមទៀត ធ្វើឱ្យខណ្ឌដង្កោមានការអូរអរ ផ្អើលភ្លុកទឹក ភ្លុកដី។
ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ! មានរង្វាន់សេដ្ឋីក្មេង កែប្រែជីវិតបងប្អូនភ្លាមៗ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEganQYP4owABw6xbPDRQx-XHiIFrjYScMEFmOolg14I4w-OIGfxHOfh5a9B2grLBZC7ryCXK6uB4xSWNRmx0HVAUyobc4Tt6ScBlwPMHNALwj_6KEHU3cvShkB_UaVzYulX4uVkvddn61v-zCaUS88np0bY6ApvZrnpCr4Plx5taxIqNsFScqPXSj84nc72/s2738/BS%202%20(13).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp21IeZbbxXyXKZjdYImyS3E0vZxBG13UhyxBQFlmkqReJ3f5fZ93WnUvQ6V04mEYqYfPjXerX9LPDrk9gh57OKyg-ND8PmGSQEDFxL9HloFn7xmY7LHzshcTXPCEAHRKpJq_VaG8p1Otqqb22voVL4j6tlb1MrWDGuIgM6nuauuM8jfRrjYp8ovQHnGNy/s2738/BS%206%20(4).jpg

ជោគជ័យដ៏ធំមួយ! កម្ពុជា-អាមេរិករួមគ្នាចា.ប់ខ្លួនមេ«ឧក្រិដ្ឋជន» ជនជាតិអាមេរិកម្នាក់បានសម្រេច

0

រាជធានីភ្នំពេញ ៖ ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស(OCI) ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ បានសម្របសម្រួលដោយជោគជ័យ ក្នុងការនាំខ្លួនមេឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ត្រឡប់ទៅអាមេរិកវិញក្រោយចាប់ខ្លួននៅកម្ពុជា។ នេះបើតាមការឲ្យដឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ។

តាមប្រភពដដែលខាងលើ ឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើស ឧក្រិដ្ឋមួយចំនួនដូចជា កាប់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀត ពាក់ព័ន្ធនឹងគ្រឿងញៀន ។ ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្របសម្រួលការចាប់ខ្លួន និងនិរទេសចេញពីប្រទេសកម្ពុជា។ ពិរុទ្ធជនត្រូវបានចាប់ខ្លួនបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies។

ក្រោយការស្វែងរកនិងតាមចាប់ខ្លួនបានសម្រេច ស្ថានទូតអាមេរិកបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការដ៏ល្អប្រកបដោយវិជ្ជាជីវៈ និងប្តេជ្ញាថានឹងរួមគ្នា បញ្ជូនសារយ៉ាងច្បាស់ «ចំពោះបុគ្គលទាំងឡាយណាដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹងត្រូវបានវែកមុខយកមកផ្តន្ទាទោសតាមច្បាប់។»។

ភាពជោគជ័យនេះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងសង្គម ដែលនឹងជំរុញបន្ថែមលើទំនាក់ទំនងការទូតឲ្យកាន់តែមានភាពល្អប្រសើរឡើងជាមួយបណ្ដារប្រទេសនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

Wang Yuwen កំពុងប្រឈមមុខនឹងការលំបាកដោយសារតែខ្វះគម្រោងភាពយន្ត

0

អំឡុងពេលផ្សាយផ្ទាល់តារាសម្តែង Wang Yuwen បានចែករំលែកដោយស្មោះត្រង់ថា ចំនួនគម្រោងភាពយន្តដែលអាចចាប់ផ្តើមបានយ៉ាងរលូននៅក្នុងទីផ្សារកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយឧស្សាហកម្មទាំងមូលកំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរនៃការលំបាកក្នុងការចាប់ផ្តើមផលិតកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSm6IaFaIwka7-VjNMMZhEZlSWmsAWobdOvHfGCG-H0T2UQ32KHToKT7vOgfNWN31QUsdD24HOT3eKUVVkAKurfx95iyxqxQuj04BA5eol5UE6uK1gFPBDUHOzr35H-oLQfbbSh6iCdtddT4p67ETBE6-kCv2vjVMHzc61nhWZa8VSBXjf5_kM3q4xGhAC/s1440/image_2026-02-09_10-26-18.png

ឆ្លើយតបនឹងការសួររបស់អ្នកគាំទ្រអំពីគម្រោងភាពយន្តថ្មី Wang Yuwen បាននិយាយថា «ខ្ញុំនៅតែជ្រើសរើស។ បច្ចុប្បន្នចំនួនគម្រោងគឺតូចពេក។ ខ្ញុំក៏កំពុងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីចាប់យកឱកាសនេះ ប៉ុន្តែប្រសិនបើខ្ញុំមិនបានចូលរួមក្នុងគម្រោងណាមួយទេ សូមកុំបន្ទោសខ្ញុំ ហើយកុំមានការរំពឹងទុកខ្ពស់ពេក»។ ដោយប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃឧស្សាហកម្មនេះ អាកប្បកិរិយារបស់តារាសម្តែងវ័យក្មេងរូបនេះគឺជាការលាយឡំគ្នារវាងសុទិដ្ឋិនិយម និងភាពអស់សង្ឃឹម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsMkJPeanlY6DxtCblEfSFMMhDi9AzRFbNTNoemBterEkSCd2thHFTI8e-l3JoK9Dt7XsmHekVaIuV35JZmCDLcRAd_-o0iPsBzMX0wKK-4PZ8Tb49GTbQrFgG9l7F2oMkb8UL2i8POt85pCFOnMgMedvUyH-cCAhEPmgEqEI5cuwegeJ96bGcakQ-1OFu/s1440/image_2026-02-09_10-26-14.png
កាលវិភាគដែលចេញផ្សាយដោយស្ទូឌីយោរបស់ Wang Yuwen នៅចុងខែមករាក៏ហាក់ដូចជាបញ្ជាក់ពីរឿងនេះដែរការផ្តោតអារម្មណ៍របស់នាងនៅក្នុងខែកុម្ភៈនឹងផ្តោតជាសំខាន់លើសកម្មភាពផ្សព្វផ្សាយម៉ាកយីហោ។ ការចូលរួមរបស់នាងនៅក្នុងគម្រោងភាពយន្តថ្មីមួយ ទោះបីជាត្រូវបានលើកឡើងថាកំពុងដំណើរការក៏ដោយមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។ នាងក៏បានបង្ហើបផងដែរថា បន្ទាប់ពីបុណ្យចូលឆ្នាំចិន នាងនឹងចូលរួមក្នុងការថតកម្មវិធី «Wow the World» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXccw_pJky4okP37ugrw4J6M25MRG_b6WLSH2qiivpzbRij35m3Mo0IECQeLhyphenhyphenibXLlouJnCpIPCgvf4pkoUki8c9Y6yk8r7UIOk4OJPIE-NbeueUIVg1DVBYgBjFvqSIaG0umXg9i-zvZK10qZ4bL32pjgqzdcxKTVGWlheOqm-f8B_hjs94b-hg1BS9_/s1462/image_2026-02-09_10-26-15%20(2).png

ភាពត្រង់ៗនោះបានធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនព្រួយបារម្ភអំពីអនាគតរបស់តារាសម្ដែងរូបនេះ។
ពីមុន Wang Yuwen ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងឧស្សាហកម្មនេះ ដោយសារអាកប្បកិរិយា «ហ៊ានប្រថុយប្រថាន» របស់នាងចំពោះការងាររបស់នាង ដោយថែមទាំងទទួលយកតួនាទីក្នុងខ្សែភាពយន្តដោយមិនទទួលបានប្រាក់កម្រៃ ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1WWG6dNGd9sqrDjo9sv6bQNpJ8RW4r-7RQUZQyXaNLOLOxKz8Xail41fZqYpQMJ5olmL4eF5wDIO5wclCKwt68N0tKvpJKdWFNevIPIagoTKIrGOp7ljoQ499qi7oP3IZlYakKY4KAIKBYM9b8rdAAg1TcP9fwGqVnDqgkZJjgswc98QH5a2VdM5QB_fX/s1200/image_2026-02-09_10-26-15.png

ដោយសារតែឪពុកម្តាយរបស់ Wang Yuwen មានវ័យចំណាស់ជាងឪពុកម្តាយរបស់មនុស្សជំនាន់នាង នាងតែងតែមានអារម្មណ៍បន្ទាន់ ដោយព្រួយបារម្ភថាល្បឿននៃភាពជោគជ័យរបស់នាងនឹងមិនអាចតាមទាន់ល្បឿនដែលឪពុកម្តាយរបស់នាងកំពុងចាស់ជរានោះទេ។ តារាស្រីរូបនេះសង្ឃឹមថានឹងបង្ហាញសមត្ថភាពរបស់នាងយ៉ាងឆាប់រហ័ស និងអាចឱ្យក្រុមគ្រួសាររបស់នាងឃើញតាមរយៈកាលវិភាគថតដ៏មមាញឹក។ ប៉ុន្តែឥឡូវនេះ សូម្បីតែតារាសម្តែងដែលមានឆន្ទៈ «សម្តែងដោយឥតគិតថ្លៃដើម្បីទទួលបានឱកាស» ក៏ត្រូវទទួលស្គាល់ថា «មានគម្រោងតិចតួចពេក» ដែលបង្ហាញថាទីផ្សារភាពយន្តចិនមានភាពអាប់អួរយ៉ាងណានៅពេលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4dd6zTrbr8XBkx_Uij_S8ZHb3YsV5IEtus-fN-ElMA79dGEhEATQBDI4Xgjj5IXnTSoJRWKgMAgdMSIyYcAjpstPiLgiYGaj7VyCjUls4Nah3qiyKluGFbB6ELiofGEiIPxBmzMn5pooAuZSvpqpHIB5PxS2PFnn5lK4gdabp-hqVTdO_RSa0_PbqF48u/s1576/image_2026-02-09_10-26-16%20(2).png
អ្នកគាំទ្រមួយចំនួន ដែលមានអារម្មណ៍អាណិតអាសូរបានអំពាវនាវឱ្យផលិតករយកចិត្តទុកដាក់បន្ថែមទៀតចំពោះតារាសម្តែងដែលមានមហិច្ឆតាដូចនាង ដោយសង្ឃឹមថានឹងមានស្គ្រីបដែលមានគុណភាពសមស្របជំនួសឱ្យការអនុញ្ញាតឱ្យទីផ្សារដ៏អាប់អួរកប់សក្តានុពលរបស់តារាសម្តែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtALnxHJC4OrWKH7AjV1xzg9qPw9qF-7b_tKAQGS6IPai7X_aMw8tguo7LdLqHjdzIFHPXeMfY2Gkt8zaAU3cJ3DJv5d8jresaLyENL9QEyQBPg7LkgvsDaxhSgpf54SfAfRizMM9VcToRStjC8PdoyKex9xL629bQ0Z71iDQoDKpNHYmqK94UoFa45YnQ/s1440/image_2026-02-09_10-26-17.png

ស្នាដៃថ្មីៗបំផុតរបស់ Wang Yuwen គឺជារឿងភាគបែបមនោសញ្ចេតនា «My Page in the 90s» ដែលនាងបានសម្តែងរួមគ្នាជាមួយ Chen Xingxu។ តារាសម្ដែងដែលកើតនៅឆ្នាំ ១៩៩៧ រូបនេះត្រូវបានគេស្គាល់ដោយសារតួនាទីរបស់នាងនៅក្នុងស្នាដៃដូចជា «The Love You Give Me» «Once We Get Married» និងរឿងមួយចំនួនទៀត៕

អ៊ិន លក្ខិណា ធ្វើ Content Catwalk ប្រម៉ូតវិស័យទេសចរណ៍និងវប្បធម៌

0

មិនមាត់ៗ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ស្រាប់តែបង្ហោះវីដេអូពី Content Catwalk ជាមួយនឹងបុរសសង្ហាម្នាក់ក្នុងឈុតប្រពៃណីខ្មែរដើម្បីប្រម៉ូតវិស័យទេសចរណ៍និងវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzbpsEghIJ4CIW0ZIjRTuQ1QYDlctlbPljjL84CLpA-Ym4m877OW5LV-jABPdqzLTFnad0bwqCol6ELrmc8XbJdlgQtGw_Q2e8jTYVdF73IR2mQpeRmMyQSDJfCulXtMxOZAuhF9iYCFuI_8khHBmTndmhpXRK2r6PLLBwFCeMPiyY2YevhGgeW0I2ro1W/s2048/image_2026-02-09_14-18-19%20(2).png
អ្នកមួយចំនួនបានចាប់អារម្មណ៍ អ៊ិន លក្ខិណា និងបុរសជាជនបរទេសម្នាក់ តាំងពីបង្ហោះវីដេអូខ្លីៗក្នុងឈុតប្រពៃណីខ្មែររហូតមានការចោទសួរថាអ្នកទាំងពីរថតរូបភាព Pre Wedding ឬយ៉ាងណា។ តាមការចែករំលែកវីដេអូ កំលោះសង្ហា Waddah ថែមទាំងចាប់បង្វិល លក្ខិណា ក្នុងឈុតប្រពៃណីយ៉ាងស្រស់ស្អាតជាមួយនឹងទីកន្លែងល្បីៗនៅក្នុងរាជធានីភ្នំពេញ។ នេះជំរុញឱ្យមហាជនសង្ស័យកាន់តែខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs9T4pqFP4Dl03AkNiVVdN_oH8023TSxtYshCxPNB5Hnf_OGZAiSeE2-KhX6nHvR2PVB91XP4gebVOmKgvbUF-zEsVnQBxvWS9xDTcgA5Huzd7Dv-K5mDtrtK0EeReA1ucJRCds4AbZhYFkqibe_oVdMxyoI3s636oHCoIonUarVsSIqPgM_QRckVzC5Wi/s1440/SnapInsta_to_549920716_18222865549305774_4496089619502353798_n.jpg
យ៉ាងណាមិញនៅថ្ងៃទី៨ ខែកុម្ភៈ អ៊ិន លក្ខិណា បានបង្ហោះវីដេអូដ៏គួរឱ្យចាប់អារម្មណ៍ដែលនិយាយអំពីវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញជាមួយនឹង Hamza ធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង។ វីដេអូប្រម៉ូតវិស័យទេសចរណ៍និងវប្បធម៌នេះបានបង្ហាញពីមនុស្សពីរនាក់មានជាតិសាសន៍ខុសគ្នាប៉ុន្តែនៅតែទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីប្រទេសដែលសម្បូរទៅដោយវប្បធម៌នោះគឺព្រះរាជាណាចក្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCSxSzM4WmiApw6xmN53C363CW6tgdphAr7qEP2L7SVKtCxCkGEQXRWntlg7YmdAZ3-Rh-sQBPdD05YpdGW8PUMBSbQu45teaQJquo96hj4cuVaa2P31agSir0sygCdnM3D-9wpFG-ObQQv_abGBoNJW6nn_5eDCwPprm6xm9xX79GY93ROVox4C4BxI2v/s2048/image_2026-02-09_14-18-22.png
ចុងបញ្ចប់នៃវីដេអូបានបង្ហាញថាវីដេអូនេះគឺជា Episode ទី១ ដែលបង្ហាញពីទីក្រុងភ្នំពេញដែលទំនងថា លក្ខិណា អាចនឹងបន្តផ្សព្វផ្សាយវិស័យទេសចរណ៍និងវប្បធម៌នៅខេត្តដទៃទៀត។ វីដេអូរបស់ លក្ខិណា និង Hamza ក្នុងឈុតប្រពៃណីខ្មែរពី Content Catwalk នេះទទួលបានមតិកោតសរសើរជាច្រើន ប៉ុន្តែទស្សនិកជនជាជនជាតិថៃមួយចំនួនមិនពេញចិត្តនោះទេ ដោយសារតែសំលៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតរបស់ខ្មែរដែល លក្ខិណា បានគ្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjocOIFeQnMPXJdSB70oSP9S26jR2hgjWeL59CtAYHov6ssWriysUktOuvcBhlDHirthXzgJB9WenXGbSDBrC3LQQrQij1ZRlyOG1vNm2IStkHEwU6tguo1WbGf9y8_NhlDtl1HQcCxx9bq_oM-LYbsMjhm9O5RH3WTB4eEdcRfq-n4Ufkx_t2da845Phe/s2048/image_2026-02-09_14-18-20.png

គួរឱ្យដឹងថាបច្ចុប្បន្ន អ៊ិន លក្ខិណា ជាបវរកញ្ញាល្បីម្នាក់កំពុងទទួលបានប្រជាប្រិយភាពហើយក៏មានអ្នកគាំទ្រនៅប្រទេសវៀតណាមយ៉ាងច្រើននិងជាបវរកញ្ញាខ្មែរដំបូងដែលចុះកុងត្រានៅប្រទេសនេះដូចគ្នា។ រយៈពេលចុងក្រោយនេះក៏មានពាក្យចចាមអារ៉ាមថា អ៊ិន លក្ខិណា គ្រោងចូលរួមកម្មវិធីប្រកួតបវរកញ្ញាម្តងទៀត៕