លឺច្រើនដងហើយ ប៉ុន្តែមិនឃើញមានអ្វីល្អប្រសើរ! រដ្ឋមន្ត្រីការបរទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានដាស់តឿនអាមេរិកតាមបែបការទូតថា សហរដ្ឋអាមេរិកគួរតែ «បោះបង់ចោល ឬបញ្ឈប់ការប្រើប្រាស់ពាក្យឱសានវាទដាក់អ៊ីរ៉ង់តទៅទៀត ដោយរុស្ស៊ីយល់ឃើញថា កិច្ចខិតខំប្រឹងប្រែងទាំងឡាយក្នុងការបន្ធូរបន្ថយជម្លោះនៅអ៊ីរ៉ង់នឹងទទួលបានជោគជ័យ ប្រសិនបើគ្មានការកំណត់ទាំងនោះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Reuters ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេស បានការបង្ហាញក្តីសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងបន្ធូរបន្ថយភាពតានតឹងជុំវិញសង្រ្គាមនៅមជ្ឈិមបូព៌ា ដោយលោកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែបោះបង់ចោលការដាក់ឱសានវាទឱ្យអ៉ីរ៉ង់ ដើម្បីកែប្រែស្ថានការណ៍ឱ្យត្រឡប់ទៅរកផ្លូវចរចាវិញ។
.jpg)
ការចេញសេចក្តីអត្ថាធិប្បាយបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi កាលពីថ្ងៃអាទិត្យ។ ភាគីទាំងពីរអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដេីម្បីបញ្ចៀសសកម្មភាពណា ដែលអាចបំផ្លាញឱកាសជំរុញផ្នែកនយោបាយ និងការទូតដើម្បីដោះស្រាយវិបត្តិនេះ រួមទាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។
.jpg)
ជាមួយគ្នានេះដែរ បើតាមការអះអាងរបស់មន្រ្តីអ៊ីរ៉ង់បានឲ្យដឹងថា រុស្ស៊ីគាំទ្រជានិច្ចនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង «ក្នុងបុព្វហេតុនៃការធ្វើឱ្យស្ថានភាពនៅមជ្ឈិមបូព៌ាមានលក្ខណៈធម្មតាឡើងវិញរយៈពេលវែង និងប្រកបដោយចីរភាព ដែលនឹងត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលបោះបង់ចោលភាសានៃឱសានវាទ និងនាំស្ថានការណ៍ត្រឡប់ទៅរកផ្លូវចរចាជំនួសឲ្យការបន្តសង្រ្គាម»។
គួរជម្រាបថា ប្រតិកម្មរបស់ទីក្រុងមូស្គូ កើតឡើងក្រោយលោកត្រាំចេញឱសានវាទថ្មីទៀតដល់ភាគីអ៊ីរ៉ង់ឲ្យទទួលយកកិច្ចព្រមព្រៀងជាបន្ទាន់ មុនផុតឱសានវាទចាស់ដែលលោកផ្តល់ជូន១០ថ្ងៃ។ តាមការសង្កេត ការដាក់ឱសានវាទនេះ មិនត្រឹមតែមិនអាចធ្វើឲ្យអ៊ីរ៉ង់ខ្លាចនោះទេ ប៉ុន្តែវារឹតតែធ្វើឲ្យស្ថានការណ៍កាន់តែអា.ក្រក់ខ្លាំងឡើងៗ។.jpg)
ហេតុដូច្នេះហើយ ទើបរុស្ស៊ីយល់ឃើញថា វោហារសាស្រ្តដាក់ឱសានវាទរបស់មេដឹកនាំសហរដ្ឋអាមេរិក ដែលធ្លាប់មានក្នុងពេលកន្លងមកមិនគួរបន្តធ្វើទៀតឡើយ បើចង់ឲ្យស្ថានការណ៍មានភាពល្អប្រសើរដែលអាចឈានដល់ការបញ្ចប់សង្រ្គាម៕










