ក្រុមហ៊ុន Amazon ផលិតវ៉ែនតាទំនើបអាចបង្ហាញផែនទីផ្លូវដូចប្រព័ន្ធ GPS
វ៉ែនតាបានលក់ដាច់យ៉ាងខ្លាំងនៅលើពិភពលោក ដោយសារម៉ាកវ៉ែនតានីមួយៗត្រូវបានផលិតឱ្យកាន់តែទំនើប និងមានទំហំតូចជាងមុនដើម្បីឱ្យងាយស្រួលប្រើប្រាស់ ។ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន Amazon ក៏ផលិតវ៉ែនតាដែរ ហើយវ៉ែនតារបស់ Amazon បានបំពាក់ប្រព័ន្ធ GPS បង្ហាញផ្លូវ ជាពិសេស វាស័ក្តិសមជាមួយអ្នកប្រកបរបរដឹកជញ្ជូនទំនិញ ។
តាមប្រភពមិនបញ្ចេញឈ្មោះឱ្យដឹងថា Amazon បានផលិតវ៉ែនតាដ៏ទំនើបសម្រាប់អ្នកដឹកជញ្ជូន ដើម្បីឱ្យពួកគេអាចដឹកទំនិញទៅកាន់គោលដៅផ្សេងៗ ថែមទាំងចំណេញពេលជាច្រើននាទីពេលដឹកទំនិញឱ្យអតិថិជន១ជើង និងពុំចាំបាច់បើកមើលផែនទី ។ រីឯអ្នកមិនប្រកបមុខរបរដឹកជញ្ជូន ក៏អាចពាក់វ៉ែនតានេះបានដែរ ដោយវានឹងបង្ហាញផ្លូវបត់ពេលចេញពីជណ្តើរយន្ត និងចៀសវាងឧបសគ្គ ដូចជា ៖ ទ្វារដែក និងឆ្កែកាច ។
.png)
បើទោះជាអ្នកខ្លះគិតថា វាគ្មានប្រយោជន៍អ្វីច្រើន ប៉ុន្តែបើយើងត្រូវដឹកទំនិញជារៀងរាល់ថ្ងៃ វ៉ែនតានេះនឹងអាចជួយបានច្រើន ដោយពុំចាំបាច់បើកមើល GPS ហើយយើងនឹងអាចលើកទំនិញច្រើនជាងមុន ។ វ៉ែនតានេះត្រូវបានផលិតឡើង បន្ទាប់ពីវ៉ែនតាទំនើបម៉ាក Echo Frames របស់ Amazon ដែលអាចស្តាប់សំឡេង និងបញ្ជាដោយសំឡេងតាមប្រព័ន្ធ Alexa ។
បច្ចុប្បន្ន Amazon កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាវ៉ែនតា ប៉ុន្តែមានបញ្ហារឿងថ្មដែលត្រូវប្រើប្រាស់រយៈពេល៨ម៉ោង ហើយវ៉ែនតាត្រូវមានទម្ងន់ស្រាលងាយស្រួលពាក់ ។ ក្រៅពីនេះ ការប្រមូលទិន្នន័យសរុប ដូចជា ៖ លំនៅឋាន, ផ្លូវថ្មើរជើង, ផ្លូវធំ, ចិញ្ចើមផ្លូវ និងផ្លូវសម្រាប់រថយន្តបើកចូលផ្ទះនីមួយៗ គឺអាចចំណាយពេលជាច្រើនឆ្នាំ ។
លើសពីនេះ ក៏ត្រូវពិចារណាពីការប្រើប្រាស់ផងដែរ ពីព្រោះពេលខ្លះ ការពាក់វ៉ែនតាងាយស្រួលក្តី ប៉ុន្តែបុគ្គលិកដឹកជញ្ជូនទំនិញមួយចំនួនអាចមិនចាប់អារម្មណ៍នឹងវ៉ែនតានេះ ដោយសារពួកគេគិតថា វាស្មុគស្មាញ ។ វាបានក្លាយជាបញ្ហាពិបាកដោះស្រាយ ហើយការលក់វ៉ែនតាទៅឱ្យអតិថិជននាពេលណានោះ គឺត្រូវរង់ចាំតាមដានបន្តទៀត ៕


កម្មវិធីដ៏អស្ចារ្យនេះ រៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយសហព័ន្ធប្រដាល់ក្រិកដែលទទួលបានការសហការជួយឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងការលះបង់ទាំងពេលវេលា និងការចំណាយថវិកា ដើម្បីធ្វើយ៉ាងណាជម្រុញការផ្សព្វផ្សាយគុនខ្មែរ សិល្បៈ និងអត្តសញ្ញាណខ្មែរ ទៅកាន់ឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើបណ្តាញសង្គមផ្លូវការផ្ទាល់របស់សម្តេចតេជោ ពីសារៈសំខាន់នៃការផ្សព្វផ្សាយគុនខ្មែរ ដែលជាសិល្បៈក្បាច់គុនបុរាណរបស់ខ្មែរ ដើម្បីឱ្យពិភពលោកបានស្គាល់ពីក្បាច់គុនខ្មែរកាន់តែច្បាស់។
ក្រោមដំបូលសន្តិភាព និងស្មារតីខ្មែរតែមួយ! វឌ្ឍនៈ ប្រ៊ូវើរី បានប្តេជ្ញាចិត្តបន្តនាំគុនខ្មែរទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត ដើម្បីបង្កើតចំណងមិត្តភាព និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ និងប្រជាជនទាំងពីរ ៕






.png)







.jpg)
.jpg)

.png)


.png)
.png)



















.png)
.png)



