Home ព័ត៌មានអន្តរជាតិ ធ្លាប់ឃើញទេបងប្អូន !​ សត្វត្រីប្រភេទនេះអាចហោះបាន ពិតជាមិនគួរឱ្យជឿ

ធ្លាប់ឃើញទេបងប្អូន !​ សត្វត្រីប្រភេទនេះអាចហោះបាន ពិតជាមិនគួរឱ្យជឿ

105
0

ត្រីជើងបួន ត្រីចេះដើរ ត្រីរស់នៅលើគោកស្គាល់អស់ហើយ នៅឡើយតែត្រីចេះហោះ តោះថ្ងៃនេះ KBN news នឹងនាំប្រិយមិត្តមកស្គាល់ត្រីចេះហោះវិញម្តង ដែលវាមានឈ្មោះថា Exocoetidae។ Exocoetidae គឺជាឈ្មោះអម្បូរ «ត្រីមានស្លាប» ឬ «ត្រីហោះ» ដែលអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឱ្យ។ បច្ចុប្បន្នអម្បូរត្រីនេះមានចំនួន ៦៤ ប្រភេទរស់នៅក្នុងទឹកសមុទ្រ ហើយវាក៏អាចហោះត្រដាងស្លាបលើផ្ទៃទឹកសមុទ្របានយ៉ាងល្អឥតខ្ចោះផងដែរ។
https://s.fishki.net/upload/en/201309/07/13209/262a476a12e7d2bd5d4edb929fd12e2e.jpg
ត្រីហោះ Exocoetidae មិនមែនទើបតែកកើតនោះទេ ពោលគឺត្រីនេះមានតាំងពីយុគសម័យ Middle Triassic ឬពី ២៣៥ ទៅ២៤២ លានឆ្នាំមុនមកម្លេះ នេះបើយោងតាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រលើការស្រាវជ្រាវផូស៊ីល Potanichthys xingyiensis។ ជាធម្មតាត្រីនេះអាចហោះបានចម្ងាយ ៥០ ម៉ែត្រ ហើយតែងតែហោះចេញពីទឹកសមុទ្រទៅពួនសម្ងំដេកក្បែរមាត់ច្រាំង និងធ្វើដំណើរបានច្រើនជាង ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
https://i.pinimg.com/originals/8f/23/1b/8f231bfff26cec8bcbd40714e1766c80.jpg
ក្នុងឆ្នាំ២០០៨ ទូរទស្សន៍ជប៉ុន NHK បានថតសកម្មភាពត្រីហោះនៅឆ្នេរសមុទ្រនៃកោះ យ៉ាគូស៊ូម៉ា ប្រទេសជប៉ុន។ ពួកគេអះអាងថាត្រី Exocoetidae ប្រើរយៈពេលក្នុងការហោះប្រមាណជា ៤៥ វិនាទី ដោយអម្បូរត្រីហោះនេះត្រូវបានគេប្រទះឃើញជាញឹកញាប់ក្នុងប្រទេសវៀតណាម ជប៉ុន ចិន ឥណ្ឌូណេស៊ី និងប្រទេសឥណ្ឌា ។ លក្ខណៈពិសេសរបស់ត្រីហោះនេះ គឺភ្នែករបស់ពួកវា ផ្តល់ភាពអំណោចផលខ្លាំង បើទោះបីជាពួកវាហោះចេញពីទឹកក៏ដោយ ក៏ភ្នែករបស់ពួកវា នៅតែមើលឃើញច្បាស់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4SC9pjJaCF5NHfRz_eKA6hbirZ4fuTY0al0sw6UyiXd3Mqu4pOtqZACKxnUxFB5fjU0pW-PF5XZVuhm3_O3OB4MjB0GFvplNyKUTqdNlSqEO5yXP_qXajb6vYLB0b47M6EECaGjoNYCQ6iHyxfyPRv4r6an71CW9SvAI2UGGm0T6Z9oNNFSPYJlLuIYRi/s3072/image_2024-11-26_13-29-58.png

ត្រីហោះ Exocoetidae ត្រូវបានគេយកធ្វើជាមុខម្ហូប ស៊ូស៊ី ដ៏មានឱជារសឆ្ងាញ់ពិសា ក្រៅពីនេះវាក៏ជាមុខម្ហូបប្រចាំប្រទេសអាស៊ីជាច្រើនផងដែរ។ នៅក្នុងប្រទេសដែនកោះសូឡូម៉ុន ត្រី Exocoetidae ត្រូវបានគេចាប់យ៉ាងងាយស្រួល ខណៈពេលពួកវាហោះម្តងៗ ដោយប្រើសំណាញ់របស់អ្នកជិះទូក ពោលគឺពួកវាត្រូវអ្នកនេសាទទាក់ទាញដោយប្រើពន្លឺពិល។ ទោះជាយ៉ាងណា បច្ចុប្បន្នត្រីប្រភេទនេះហាក់មានការថយចុះបន្តិចម្តងៗ គួរឱ្យកត់សម្គាល់ដោយសារសកម្មភាពរបស់មនុស្ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSIsMrNpyzoOlhmcUN83D3_yY25K09oY7n5W2zvkd3HbtI6J8MT4sTEaXerMGo_KsvIfdi0bAfL007xy_su4KIhZRs9MLCjSlll_n5usWN7fe97ZOVCMHwKFILf03Bv6tIARp-JnCaylxyzODWRPxwsA2rvGZicuz8dNdStUAa_PrJkqMbWjatsfBmBdtM/s736/photo_2024-11-26_13-22-51.jpg