Home Blog Page 827

ធ្លាប់ឆ្ងល់អត់! ហេតុអ្វីបានជាអ្នកលក់ច្រើនតែព្យួរសាច់គោឡើងខ្ពស់ ហើយសាច់ជ្រូកដាក់នៅលើតុទាប?

0

ពេលយើងដើរផ្សារយើងតែងតែឃើញអ្នកលក់ជាច្រើនព្យួរសាច់គោឡើងខ្ពស់ៗ ខណៈសាច់ជ្រូកវិញគឺដាក់នៅលើតុទាបធម្មតា ចុះហេតុអ្វីបានជាគេធ្វើបែបនេះ តើការធ្វើបែបនេះអាចប៉ះពាល់ដល់គុណភាពសាច់ដែរឬទេ? ចុះមិចមិនព្យួរសាច់ជ្រូកឡើងខ្ពស់ដូចសាច់គោដែរទៅ? សម្រាប់ហេតុផលគឺគួរឱ្យភ្ញាក់ផ្អើលបំផុត។ នៅក្នុងអាហារប្រចាំថ្ងៃរបស់គ្រួសារនីមួយៗ ប្រភពប្រូតេអ៊ីនដែលមិនអាចខ្វះបានគឺសាច់ មិនថាសាច់គោ សាច់មាន់ សាច់ជ្រូក… ប្រភេទសាច់ទាំងនេះសុទ្ធតែអាចកែច្នៃតាមវិធីផ្សេងៗជាច្រើនមុខ ទៅជាម្ហូបឆ្ងាញ់ៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOz-x3uNZKbjoCNYB6iRfUpPRQqOoVVWfkGS88WVpeY1sD6LHU4oGJii93K3b2mC9qennXh8VLeuxc4EjPWC-TvwkV5pKFN0CGMK95qocBj9u6AyDPeQat3_WjXQlxKk2Nh6o-wjIsJkgpKetVXQ2BTo9WsVxaLgi70OezwZ4fhNI-USrpXh2BLhEc-a62/s2272/image_2024-10-08_14-48-20.png

ទោះយ៉ាងណាក៏ដោយ មានភាពខុសគ្នាជាមូលដ្ឋានរវាងសាច់គោ និងសាច់ជ្រូកពីរប្រភេទ ដែលមនុស្សតិចតួចណាស់បានដឹង។ សម្រាប់ហេតុផលដែលអ្នកលក់ច្រើនតែព្យួរសាច់គោឡើងខ្ពស់ៗគឺដោយសារទីមួយវាជួយសន្សំកន្លែងសម្រាប់ការលក់ ហើយទីពីរការព្យួរសាច់គោឡើងខ្ពស់ៗគឺអាចជួយឱ្យសាច់មានគុណភាពល្អ រសជាតិឆ្ងាញ់ និងមិនងាយខូចខាត។ ទោះជាយ៉ាងណាការព្យួរយូរពេកក៏វាអាចធ្វើឱ្យសាច់ងាយឆ្លងបាក់តេរីតិចតួចផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguEk8U3MdaK4U6EXns_BgEKtz0m4CbntV5Ua21pypz1r37xXPEI8DF66KAnXKWRTEv95cohPEOITCr254YhrawD7V8VE1X38QFdzSXzrRykM2bvIftN7DUZVIEznTzd4-XyN2Xi5tDTROqqUxyXlW4kL1W4Ge34nwJKEMJeFsQfzfxHHIs-SZN5__slXPC/s4261/image_2024-10-08_14-48-23.png

    ចំណែកសាច់ជ្រូកវិញ មូលហេតុដែលអ្នកលក់ច្រើនតែដាក់នៅលើតុទាបធម្មតា មិនព្យួរដូចសាច់គោគឺដោយសារសាច់ជ្រូកជាប្រភេទសាច់ដែលទទួលទានលឿនជាង។ នេះបើយោងតាម Go Food Market បានសរសេរថា ការដាក់សាច់ជ្រូកដោយផ្ទាល់នៅលើតុនឹងជួយឱ្យអ្នកលក់ងាយស្រួល លក់ពួកវាឆាប់អស់ ហើយថែមទាំងអាចឱ្យអ្នកទិញវាយតម្លៃយ៉ាងសកម្ម និងជ្រើសរើសសាច់ដែលខ្លួនចង់បានទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdcMU6tM9vWy8GQJY08wkmXt5nhEjm3jBgqEtqYkmbvjhyvHEYZiF_S5rHVwKKlHc80VPEbw8RvYEeARao92i9pQsIHlbObnhVJWFTP6gN9LT8kBkqXpxvWqsI-8Kl7gee8fMrsrbK1lvcj05B47gjAB_j1DwBgtVErj7Tm0n225bD44xRGXn-T4mPe8PJ/s800/image_2024-10-08_14-48-30.png

    ក្រៅពីនេះ សាច់ជ្រូកនៅពេលលក់នឹងមកជាមួយផ្នែកជាច្រើននៃជាតិខ្លាញ់ ដែលមានទីតាំងនៅតំបន់ផ្សេងៗគ្នាជាច្រើន។ ដូច្នេះហើយបើព្យួរទុកកន្លែងខ្ពស់ៗដូចសាច់គោ សោភ័ណភាពសាច់ជ្រូកនឹងមិនស្រស់ល្អនោះទេ ដែលនេះនឹងធ្វើឱ្យអថិជនមិនពេញចិត្ត ឬលក់មិនដាច់ជាដើម។ ដូច្នេះហើយសម្រាប់ហេតុផលខាងលើ យើងតែងតែឃើញមានភាពខុសគ្នាយ៉ាងច្បាស់នៅក្នុងតូបលក់សាច់គោ និងសាច់ជ្រូក។ ចំពោះតូបដែលលក់សាច់ទាំងពីរប្រភេទ ការព្យួរសាច់គោ និងដាក់តាំងសាច់ជ្រូកនៅលើតុទាបធម្មតាគឺតែងតែជាដំណោះស្រាយដ៏ល្អបំផុត៕

រវាងខ្លាញ់ជ្រូក និងប្រេងឆា តើមួយណាល្អចំពោះសុខភាពជាង?

0

មនុស្សជាច្រើនប្រហែលជាឆ្ងល់ ព្រោះមានអ្នកខ្លះថាខ្លាញ់ជ្រូកល្អជាង ហើយអ្នកខ្លះទៀតថាប្រេងឆាល្អជាង ដូច្នេះហើយតើយើងត្រូវជ្រើសរើសមួយណាទើបល្អសម្រាប់សុខភាព? នេះបើយោងតាមសាស្ត្រាចារ្យ Pr Philippe Legrand ដែលជាអ្នកឯកទេសផ្នែកពិសោធន៍អាហារូបត្ថម្ភ នៅវិទ្យាស្ថានស្រាវជ្រាវកសិឧស្សាហកម្មប្រទេសបារាំង បាននិយាយថា រវាងខ្លាញ់ជ្រូក និងប្រេងឆា គឺប្រេងឆាល្អជាងគេ។ មូលហេតុគឺដោយសារប្រេងឆាមានផ្ទុកសារធាតុអូមេហ្កា ៣ និងអូមេហ្កា ៦ ដែលល្អបំផុតសម្រាប់សុខភាពរាងកាយរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-UKPoX581QQcsglrQohjmQJi6yEGfMUhFQyCrOZA37DWkWhMc48iz9tBqmtFuSkB-g6lhS6g4G_1P8meNbm8NzIbmBXDavpGFEqqHxGANrXeDxHHenWt8v1FzQUzGm0sIxGKeINXvIccgWwGSCvbOKbvKI86FPmou-NDvVDhmcGgZdyLBHi_HL0NS_jM1/s2560/image_2024-10-08_14-45-19.png

ប្រេងឆាជាពពួកខ្លាញ់មិនឆ្អែតចម្រាញ់ពីប្រេងបន្លែផ្សេងៗ រួមទាំងប្រេងដូង ប្រេងសណ្តែកសៀង ប្រេងល្ង ប្រេងអូលីវ ឬប្រេងធញ្ញជាតិផ្សេងទៀតដែលមានរសជាតិខុសៗគ្នា។ ដូច្នេះសារធាតុអូមេហ្កា ៣ និងអូមេហ្កា ៦ ដែលមាននៅក្នុងប្រេងឆាជួយសម្រួលសរសៃបេះដូងឱ្យដំណើរការល្អ ក៏ដូចជាជំនួយខួរក្បាល និងជំនួយការលូតលាស់ជាដើម។ រីឯខ្លាញ់ជ្រូកវិញគឺមិនល្អសម្រាប់ការចម្អិនអាហារនោះទេ ព្រោះវាជាខ្លាញ់ឆ្អែតចម្រាញ់ពីខ្លាញ់សត្វ ដែលមានមេរោគច្រើន ដូច្នេះវាមិនសក្តិសមក្នុងការទទួលទាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXV2pTl7QP10-p6g4T5EBa5eOLGLaRxn64dd_drYjzureVPJTVsACrfgDYrC-H9w8BqazaFnB5RZi7idrszPMcGHWu43eN1ALGRN3MnO6qFMiupYcB6w92AcY7IYD-AutfBZ43kqgHMgoaIPxRSIXr1hut8-OnXDZtuQVFrw5HntW0NkWmNaEUL6k4xArD/s795/image_2024-10-08_14-45-22.png

ខ្លាញ់ជ្រូកគឺមានសារធាតុកូលេស្តេរ៉ុលខ្ពស់មិនល្អសម្រាប់សុខភាពរាងកាយនោះទេ។ ទោះជាយ៉ាងណាមិនថាអ្នកប្រើប្រេងឆា ឬខ្លាញ់ជ្រូកនោះទេ ប្រសិនបើប្រើប្រាស់វាយូររហូតដល់ខ្មៅ ទោះប្រេងឆាល្អយ៉ាងណា ក៏អាចបង្កឱ្យមានជំងឺមហារីកផងដែរ។ ហេតុនេះសូមកុំបណ្តោយឱ្យប្រេងឆា ឬខ្លាញ់ជ្រូកខ្មៅឱ្យសោះ។ ដូច្នេះសរុបសេចក្តីមក រវាងខ្លាញ់ជ្រូក និងប្រេងឆា ច្បាស់ណាស់គឺប្រេងឆាល្អជាង៕

កន្លែងទេសចរណ៍ល្បីៗនារដូវស្លឹកឈើជ្រុះចំនួន ៤ នៅប្រទេសចិន កំពុងទាក់ទាញភ្ញៀវទេសចររាប់លាននាក់

0

ប្រទេសចិនគឺមានកន្លែងស្អាតៗ ប្លែក អស្ចារ្យជាច្រើន ប៉ុន្តែកន្លែងទាំង ៤ ខាងក្រោមនេះគឺកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេសជុំវិញពិភពលោក ជាពិសេសគឺនៅរដូវស្លឹកឈើជ្រុះនេះតែម្តង។ ចាប់តាំងពីខែតុលាមក ប្រទេសចិនគឺជាគោលដៅមួយក្នុងចំណោមគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសច្រើនជាងគេនៅអាស៊ីសម្រាប់ការធ្វើដំណើរក្នុងរដូវស្លឹកឈើជ្រុះ។ ដូច្នេះកន្លែងទេសចរណ៍ល្បីៗដែលកំពុងពេញនិយមបំផុតរួមមាន៖

១.ស៊ីនជាំង៖ Xinjiang គឺជាតំបន់ស្វយ័តធំជាងគេក្នុងប្រទេសចិន ដែលមានផ្ទៃក្រឡា ១,៦ លានគីឡូម៉ែត្រការ៉េ។ នៅរដូវស្លឹកឈើជ្រុះ គោលដៅនេះគឺកំពុងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដោយសារទេសភាពដ៏ស្រស់ស្អាតបំផុតដែលមានស្លឹកលឿងភ្លឺចែចាំង ខ្យល់អាកាសបរិសុទ្ធ អមដោយផ្ទៃទឹកថ្លាឈ្វង់គួរឱ្យចង់ទស្សនាកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMRLaeCOYlVIKHYmx02p2fsO6kahpZEmvcSGNU1djBAvQ_gTMtPSiTKKUgMGal7Y4efP5edPT1GvCgtehphSyjFNrisjU6qMFK_7fH3eTzWZ0ifaaAyjOLgqFfiRc2tlcrRGq6IrfPphtRogVwAdPc_RK61aCMe8OxDPhyv51cSJ1aToEMztHleD3TtAyD/s1024/image_2024-10-08_14-33-44.png

២. Guizhou៖ Guizhou ត្រូវបានគេចាត់ទុកថាជាដីដ៏អាថ៌កំបាំងមួយដែលមានទេសភាពគួរឱ្យទាក់ទាញបំផុត ស្ថិតនៅភាគនិរតីប្រទេសចិន។ អ្នកទេសចរគួរតែមក Guizhou នៅរដូវស្លឹកឈើជ្រុះ ជាពិសេសនៅចន្លោះខែកញ្ញា-តុលា ដោយសារអាកាសធាតុនៅទីនេះគឺមានត្រជាក់សមរម្យសម្រាប់វិស្សមកាល។ លើសពីនេះភ្ញៀវក៏អាចទស្សនាភូមិបុរាណ និងស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសភាពដ៏ល្បីល្បាញផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIiO-RDG6sdhwftx85SHOPh_QekYPyonqH7Gw4wZL3i_J-bXH6zrke5MU7zAa4X1GHPxcXlge0rYO3B_2cG5I7uoOe8WpCJNU6l_5ItYmDRTM1kv3HNGC7QjR108qXdSnyE4cXdBHGgsJWbM3KMkGxXnhGghJzWSuqSoz1FRCUjQFW1gHlK_1KHaJvxgaB/s1756/image_2024-10-08_14-33-44%20(2).png

៣. Lijiang៖ Lijiang គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិន ស្ថិតក្នុងខេត្តយូណាន។ កន្លែងនេះនៅតែថែរក្សាស្ថាបត្យកម្មបុរាណដែលសាងសង់តាំងពីចុងរាជវង្សសុង រហូតដល់ដើមរាជវង្សយាន ដែលសម្បូរទៅដោយវប្បធម៌ជនជាតិដើមភាគតិចជាច្រើន។ ទីក្រុងបុរាណ Lijiang ត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌ពិភពលោកតាំងពីឆ្នាំ ១៩៩៧ មកម្លេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjgVUeRstd_NPnBWr0MXmSw8wVzbvMgyHJatyUoUol7sX_gBtyduwT3S2sEyU4Vfk2oyf10ZARwPRKLEn4YEfOUd9dnHVKo-RdZmzbOk1TwSFYqY003wLE7K_n2H9DLxI1eNojh4QH6dtVxu19cWxpp6SjBUh9uKLZ7mHGgk28Tn8qYCmBGYPmTJRY0o4W/s1024/image_2024-10-08_14-33-45.png

៤.Shangrila៖ រីឯ Shangrila វិញគឺមានចម្ងាយប្រហែល ៤ ម៉ោងពី Lijiang ដែលមានទីតាំងនៅលើខ្ពង់រាបជាង ៣,៣០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហ៊ុព័ទ្ធដោយភ្នំបៃតង បឹង និងខ្យល់អាកាសបរិសុទ្ធ។ កន្លែងនេះត្រូវបានគេស្គាល់ផងដែរថាជាទីបេតូចជាមួយនឹងវត្តគំរូនៃវាំង Potala – Lhasa នៅទីបេ។ ដូច្នេះហើយកន្លែងកំពូលទាំង ៤ ខាងលើនេះបច្ចុប្បន្នគឺកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេសជុំវិញពិភពលោក ហើយក៏កំពុងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ឱ្យមកទស្សនាទីនេះជារៀងរាល់ឆ្នាំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaOdbqaSfB6MowqQjFiRYUzO8n8s76NzgKEjf2yn7ZqaBU0U10Kszce_ueeiCMaH7wNfOpUbTSMmxwlTXd-54bb6vhCW5wWOEVq2J45erYJD_yhhRKNzvaNjn5lLrelvbwkcDENQVuW8aVGzb_ujQsON11yO_k2e1nvffgip3RqNj8ghoHD40qaqv4zGZk/s1280/image_2024-10-08_14-33-45%20(2).png

ពីអភិបាលស្រុក ក្លាយជាពលរដ្ឋធម្មតា ក្រោយសូកលុយ៣០មុឺនដុល្លារ​ ចង់ឡើងធ្វើជាអភិបាលក្រុងអរិយក្សត្រ

0

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ពីអភិបាលនៃ គណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPKMKlT7B5VEbr_lxk_mOShO144xPhQ9IWiZ6pIUCJ6fgvBZbk0DfVJ3Fn1eRKd-R-FxXecEqwRDVBnVgn3Tfl6FgioJy_UPkR1OCl1ZAKqenQyg6-bypqM_Iip0Pi1t9Q8G5AEalhagLqJeMfzHOCDha8yFSFz_cVVhsh3WUiv7aePDiDod5ZVhXdoBDo/s960/image_2024-10-08_10-12-30.png

ការបញ្ចប់តួនាទីនេះ ដោយហេតុថា លោក កន សុខកាយ អភិបាលស្រុកល្វាឯម ខេត្តកណ្តាល បានយកលុយ៣០ម៉ឺនដុល្លារ ទៅឱ្យលោក លី សាម៉េត ដើម្បីរត់ការធ្វើជាអភិបាលក្រុងអរិយក្សត្រ។

ហេតុការណ៍នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចេញមកទម្លាយនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ដែលជាហេតុនាំឱ្យមានការបង្កកទ្រព្យសម្បត្តិ លោកលី សាម៉េត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBeidJbbTJvrmEM_Q7276rWLR7y0EgZrHFnmC6dsnk77PtTaB4vhmkuxp3i3RvlWDsKXGL10jYmOxMy2R8rFFbVNYWraUtR0jHqYT18s0A7_8ooPsexkkx-8ocq4ZnY7dtOYlGqaZC14nYtrYE8n087d-t-pDI6SkFsRNiKwqnW61YEA0ZMK0zTICaAdCk/s1280/462527912_960800859417584_9077289892251952271_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-UjmL8bwegejKEkjbYbqb9pwX08uVOyWAAVnoRd9B8riKe_hzAv9EhkttmVSilYSG9UoaNcYQok5uAPS56iMWIFdbr0m9cUtYtVd5gmg_bF_D2VAm2z-RoQuypZhsffiJzJ-_QHwADffR5Q-n9rWVA5IbE8lpq8BvaZgEXEW9pigJC8ez6rcHJ0N3q-0d/s1280/462330827_960800852750918_5316820085666575831_n.jpg

 

ប៊ី សុធារី មិនខូចចិត្តទោះមិនបានទៅប្រកួតតែខូចចិត្តត្រូវគេមើ.លងា.យទាំងប្រទេសថាអសុវត្ថិភាព

0

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាបញ្ហាចម្រូងចម្រាសក្នុងការប្រកួត Miss Grand International នៅលើទឹកដីកម្ពុជាផ្ទុះកក្រើកយ៉ាងខ្លាំងរហូតទស្សនិកជនមួយចំនួនចង់ឱ្យខាងកម្ពុជាប្តឹងទៅតុលាការទាំងពីរប្រទេសដើម្បីទាមទារយុត្តិធម៌។ បើក្រឡេកមកមើលកញ្ញា ប៊ី សុធារី វិញជាបេក្ខភាពតំណាងកម្ពុជាវិញសម្រេចចិត្តដោយមានគោលជំហរច្បាស់លាស់មិនចេញទៅប្រកួតបន្តទៀតនោះទេ។ សុធារី ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដែរថានាងមិនបានខូចចិត្តដែលមិនបានទៅប្រកួត ប៉ុន្តែអ្វីដែលខូចចិត្តត្រូវគេមើលងាយទាំងប្រទេសថាអសុវត្ថិភាពទាំងមិនមែនជាការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGwXrCOgQZMFw5Qc5ry5wT_EaQINm5_77C5Eg4CrWrr5opGvudb7CiCbelQ9QBvw3NLtpnlo2dK4B5FVh9aejRre_PsguBXAjmjT7aGYcB8tdUD8B25sjzhRA6hy3q81KCbOyQ5PXwulAb5qYbjQUqqBF-EOpUqruWAgLFKynXScn0aOqbuSqHatgW73U5/s1799/image_2024-10-08_11-21-25.png

តាមរយៈវីដេអូមួយដែលបង្ហោះចេញពីគណនីហ្វេកប៊ុក Vemean Mani ដែលជាក្រុមការងារមួយរូបនៅក្នុងកម្មវិធីបានដាក់ចំណងជើងថា «ត្រូវតែស្រលាញ់ប្រទេសខ្លួន និង ស្មោះនិងប្រទេសខ្លួន នេះហើយពាក្យថា ស្នេហាជាតិ Sotheary Bee»។ ក្នុងវីដេអូនេះគេបានឃើញជាង Make Up រូបនេះបានសួរសុខទុក្ខទៅកាន់ ប៊ី សុធារី ដែលមិនបានទៅប្រកួតដោយសារតែមានបញ្ហាជាមួយស្ថាប័ន MGI ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja_sX5pTS9DoHGXujfbetCcLeEfAlWo44xhxkHVzUMPSTgS78do81PKR4A8DfsAPG2acFiNg1ha4Rge1pOTxMqQXUPZCNkHkguaG6gRy8WadVv15u5jq_nyJaXRKTzhIdnV1FPwtv3IayCOxHF0hMs4cQuftg6hYQQhxXxkWT3mxnoOx0CD6AYrTXQccCO/s1799/image_2024-10-08_11-21-27.png

ប៊ី សុធារី បាននិយាយថា នាងមិនអីនោះទេសម្រាប់ការមិនបានទៅប្រកួតប៉ុន្តែខូចចិត្តត្រូវគេមើលងាយជាពិសេសក្រុមការងារខិតខំប្រឹងអស់ពីសមត្ថភាពព្យាយាមទទួលគេយ៉ាងកក់ក្តៅបេក្ខភាពបានមើលឃើញពីការយកចិត្តទុកដាក់មើលថែ ខ្លួននាងធ្លាប់ទៅប្រកួតអន្តរជាតិផ្សេងទៀតគេអត់ដែលមានអ្នក Make Up ជួយនោះទេទាល់តែកម្មវិធីធំៗ ប៉ុន្តែយើងនៅចាំតាមជួយមើលថែតាំងពីក្បាលដល់ចុងជើងហើយមើលថែគ្រប់បេក្ខភាពទាំងអស់ឱ្យតម្លៃគ្រប់គ្នាទាំងក្រុមការងាររបស់គេ ប៉ុន្តែចុងក្រោយត្រូវគេមើលងាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-MKE9inR_VfRPd2DeYC7hbCq2lAIuDDp-aIZSY_YEKZ342ZSAlpS2yYD9GwwC_XpYbb_d3CW3qBEFAV7cpFOpxkFbTXoCH82qi4rQV_p-cnxjk5ReDDnRx8a_kaD-7aCk-DfVIZwLxS0knFiqH_16rvKqc8MOHe-Qk1hJF_34R8uDWSHjSJkUhLDvO_of/s2048/image_2024-10-08_11-21-33.png

សុធារី បាននិយាយទៀតថា បើសួរថាអត់បានទៅប្រកួតអត់អីនោះទេគ្រាន់តែថាអីដែលខូចចិត្តត្រូវបានគេមើលងាយទាំងប្រទេសគេនិយាយថាយើងអសុវត្ថិភាពទាំងដែលការពិតវាជាការបំភ្លៃទាំងអស់មានទាំងព័ត្តុតាង។

បវរកញ្ញារូបនេះក៏បាននិយាយក្នុងវីដេអូផ្សេងទៀតចំពោះការសម្រេចចិត្តរបស់នាងមិនទៅប្រកួតនៅប្រទេសថៃថា «ខ្ញុំមិនមែនមក ដើម្បីតែខ្លួនឯង គឺខ្ញុំមកដើម្បីកម្ពុជា ប្រជាជនកម្ពុជា បើគេមិនផ្តល់តម្លៃ មើលងាយប្រទេសខ្ញុំ ប្រជាជនខ្ញុំ ខ្ញុំសុខចិត្តបោះបង់ដោយមិនសោកស្ដាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjME59oCdDLhyphenhypheniNzMl_bcVXN-JTysXCUxVgwvxAUPhfqbJyhek1m-Ew2LzFIR-NG310rrS4xRa-JFhuk1iOuxxxVDItj_vN1G4eWRRQvgsJZf_EZQtSw4m6BC6TvUrnu5BfjqakcovI184m72lkPoo-WxgkgfuG_efCnsBN-l8zBdZjmR4lvHzFhN4Bx3c/s2048/image_2024-10-08_11-21-35.png

ទង្វើរបស់ ប៊ី សុធារី សុខចិត្តបោះបង់ចោលការប្រកួតនេះបានធ្វើឱ្យអ្នកគាំទ្រផ្ញើសេចក្តីស្រលាញ់យ៉ាងច្រើនទៅកាន់នាងនិងសង្ឃឹមថានាងនឹងអាចមានឱកាសតំណាងប្រទេសកម្ពុជាក្នុងកម្មវិធីបវរកញ្ញាផ្សេងទៀតនាថ្ងៃខាងមុខ៕

Jennie បញ្ចប់ជ.ម្លោះពាក្យចចាមអារ៉ាម CL និងបង្ហាញការគាំទ្រដល់ BABYMONSTER

0

នៅថ្ងៃទី៦ តុលា Jennie សមាជិកក្រុម BLACKPINK បានបង្ហោះរូបថតជាច្រើននៅលើ Instagram របស់នាងជាមួយនឹងចំណងជើងថា «Funday Sunday»។ ក្នុងរូបថតដែលបានបង្ហោះនោះគឺជាពេលដែលនាងចូលរួមក្នុងការប្រគំតន្ត្រីរបស់ 2NE1 ។ តារាសម្ដែង Yang Hye Ji ត្រូវបានគេប្រទះឃើញនៅក្បែរនាង ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXhOBTzkFym7ssmXpQt0iNIy6c9xAlP5saqfNiSTyJWH62IwDsZZu6HQu_-oHtREfBI9haw9LGxJZmr8OvognzLryVlsoohDgTY674k1R3Lm-kXTIjmvKuhcQ5cwRnCIIM6icPJSc0DNisa35iew3pChkNyeY6KPB0_egAmJ5QpjK-OkIJbADK9K0PXCTi/s1532/image_2024-10-07_14-59-09.png

គួរកត់សម្គាល់ថា មានពាក្យចចាមអារ៉ាមជាច្រើនដែលបង្ហាញថា BLACKPINK មិនមានទំនាក់ទំនងល្អជាមួយក្រុម 2NE1 ។ មុននេះ នៅថ្ងៃទី១នៃការប្រគំតន្ត្រី BLACKPINK មិនបានផ្ញើវីដេអូអបអរសាទរដល់រៀមច្បងរបស់ពួកគេទេ ខណៈដែលសិល្បករជាច្រើនទៀតបានផ្ញើពាក្យលើកទឹកចិត្តដល់ក្រុម2NE1ក្នុងថ្ងៃគម្រប់ខួបរបស់ពួកគេ។ លើសពីនេះ រឿងរ៉ាវរបស់ CL បានធ្វើឱ្យ Jennie ក្លាយជាប្រធានបទនៃការជជែកគ្នាយ៉ាងក្តៅគគុកក្នុងចំណោមអ្នកគាំទ្រ។ ឧប្បត្តិហេតុនេះបានចាប់ផ្តើមនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅពេលដែល Jennie សមាជិកក្រុម BLACKPINK បានចេញបទចម្រៀងទោលដំបូងរបស់នាង។ មិនយូរប៉ុន្មានអ្នកគាំទ្របានកត់សម្គាល់ឃើញថា CL បានបង្ហោះសារសម្ងាត់ដែលសរសេរថា “កុំផ្ញើទន្សាយទៅសម្លាប់ខ្លា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcZbH9pB3njmvJ7QJz8d1-kg-G0WYZZNsyZLUyA_Ms9Jcn8KoaIW2KADWMjoy8GXR7KRTDzC-Mu-CMEVSP5mqphjPCbvvlBF912vImvLUYXhcXicmHn_xNDQHOMZ-JFV7APtS5CsylRJh7wPhednXed1g12KwQtsPxkYLOv9Rc_mmaPoe4k6wRQPKgsevG/s1765/image_2024-10-07_14-59-04.png

មនុស្សជាច្រើនជឿថាអតីតសមាជិកក្រុម 2NE1 មានការខកចិត្តបន្ទាប់ពីត្រូវបានអ្នកគាំទ្រ Tag នៅក្នុងការបង្ហោះចែករំលែកការចេញផ្សាយថ្មីរបស់ Jennie ។ នេះរួមជាមួយនឹងការពិតដែលថា CL មានអារម្មណ៍ថាត្រូវបានបោះបង់ចោលដោយ YG Entertainment ខណៈពេលដែលក្រុមតូចរបស់នាង BLACKPINK ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បានជំរុញឱ្យមានការរំពឹងទុក។ ហេតុការណ៍នេះបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងឆាប់រហ័សតាមប្រព័ន្ធអ៊ីនធឺណិត។ Jennie សមាជិកក្រុម BLACKPINK ក៏ត្រូវបានគេប្រទះឃើញប្រតិកម្មនឹង BABYMONSTER ជាច្រើនដងផងដែរ។ នៅចំណុចមួយ នាងត្រូវបានគេចាប់បានថតការសម្តែងរបស់ពួកគេ ហើយបានលេចឮថាក្រុមគឺជាក្មេងជំទង់របស់នាង (ក្មេងៗ) ថែមទាំងសំដៅលើខ្លួននាងថាជា (ម្តាយ) របស់ពួកគេទៀតផង។ នាងក៏ត្រូវបានគេប្រទះឃើញរាំ និងច្រៀងរួមគ្នាក្នុងពេលសម្តែងបទ “Sheesh”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYa_WLbJijN_KVAjxS5gaSjLT8dEGwV054E2wJ-7nCrHiyH0NEFyjWLr50rUKHwwhPzgGxmphI7LfuO9z70mpyWRRHVgoc-JgS0kP2AJMpzKly6ZynkhHf7dqNBHuVJ-4DFFAen3qAojX0YVqFFaoekeoa4wRiR-yqwbs-SJ8rrKdereXA7LVakqmKXEbr/s1762/image_2024-10-07_14-59-06.png

មុនការបង្ហាញខ្លួនដំបូងរបស់ពួកគេ Jennie បានធ្វើជាអ្នកណែនាំឱ្យ BABYMONSTER ហើយវាច្បាស់ណាស់ថាទំនាក់ទំនងរបស់នាងចំពោះពួកគេនៅតែមានរហូតមកដល់សព្វថ្ងៃនេះ!ដូច្នេះហើយ វត្តមានរបស់ Jennie នៅក្នុងទស្សនិកជន បង្ហាញថា មិនមានការខ្វែងគំនិតគ្នារវាងក្រុមចម្រៀងស្រីទាំងបីរបស់ YG នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXG9ZlfOSwUePTLgDEWGVUcupPz_cfCODUvD7D81b6duyYUg67jebpJVJFACnZD23RzVWcc74yGbwDQ-rMI2qS45Sy6Fc3PyoKB_A9FuH5K3uyDomNTYoeLrukGTo8JI4qSVphEs3gSfKWgefmFo4aN0-lWHwTqbqhWbrn4LqRDzHH56SHJsrgCXA2AeNp/s962/image_2024-10-07_14-59-08.png

គួរបញ្ជាក់ផងដែរថា Jennie បានបញ្ជាក់ពីការវិលត្រឡប់របស់នាងនៅថ្ងៃទី ១១ តុលាជាមួយនឹងបទចម្រៀងទោលរបស់ខ្លួនលើកដំបូងបន្ទាប់ពីបញ្ចប់កុងត្រាសកម្មភាពទោលជាមួយ YG៕

ពូជស្រូវថ្មីអាចដុះលូតលាស់ល្អ ធន់នឹងអាកាសធាតុក្តៅ

0

ប្រទេសជប៉ុន ៖ កាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវ និងខ្វះខាតស្រូវផងដែរ ។ ហេតុនេះ ដើម្បីដោះស្រាយបញ្ហាខ្វះខាតស្រូវ អ្នកស្រាវជ្រាវជប៉ុនបានបង្កើតពូជស្រូវថ្មីអាចទប់ទល់នឹងអាកាសធាតុក្តៅ ហើយសង្ឃឹមថា នឹងអាចបំពេញតម្រូវការបរិភោគគ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyDQbiAnKRGmOV9MRxg6c3y1F2RV0kX6YPZqT9t-PZTCaz5Wta6gJgUDNzdkaBI-aVXhLvAgv5cWbZQ39OdvrO6LHqqvnBzGeKqSu5y5uuSz76P2TMfNrEsUX_DXmOxYbJCbyOQ9S5e3PpPqhhfsO_8tYVKTYmgrUuLRgZTstAOBMyoLM6jlDfCtDcFUxc/s830/image_2024-10-08_13-26-41.png

ពូជស្រូវថ្មីនេះឈ្មោះ «Emihokoro» បង្កើតឡើងដោយគម្រោងកែលម្អពូជស្រូវរបស់ខេត្តសាយតាម៉ាក់ ដែលជាខេត្តមានអាកាសធាតុក្តៅខ្លាំងនៅជប៉ុន ។ អ្នកស្រាវជ្រាវបានយកពូជគ្រាប់ស្រូវមកពីខេត្តជាច្រើនមកផ្សំបញ្ចូលគ្នា ដើម្បីបង្កើតពូជស្រូវថ្មីអាចដុះលូតលាស់ល្អក្នុងអាកាសធាតុក្តៅ ។ ពួកគេបានសាកល្បងដាំស្រូវក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ហើយលទ្ធផលឃើញថា ពូជស្រូវថ្មីទទួលបានផលច្រើនជាងពូជផ្សេងៗដែលក្រុមអ្នកស្រាវជ្រាវធ្លាប់បង្កើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN12OoSDG2QBrP4XKndERnsR9yv8K10YzRavWd9vzJ98WxpxTnOed8gMdc6_AcS804L3q7sETjI-bRl4lw9bq5PnPoK2zDUCf8E1utrcP8Iw62KAS5PGNIaMxlIs9jMyO8S5f4D-bojF_GjtmalYh36xr26kW0smC3sMUf2vTQf0G_m_sZKbOkklevnqRg/s2880/image_2024-10-08_13-26-41%20(2).png

ប្រទេសជប៉ុនបាននាំចូលស្បៀងអាហាររហូតដល់ជាង៦០% ប៉ុន្តែមានពូជស្រូវតិចតួចប៉ុណ្ណោះ ដែលពលរដ្ឋជប៉ុនអាចផលិតដោយខ្លួនឯងបាន ។ កាលពីរដូវក្តៅឆ្នាំ២០២៣ ប្រទេសជប៉ុនមានសីតុណ្ហភាពកើនឡើងខ្ពស់ និងគ្រោះរាំងស្ងួត ទើបធ្វើឱ្យការផលិតស្រូវធ្លាក់ចុះ ហើយស្រូវក្នុងស្តុកមានត្រឹមតែជាង១លាន៥សែនតោនប៉ុណ្ណោះ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល២៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxNUYwJilXeVYk67CrN6lFM5sqqZDtpUvcOwFNfHc8uuFVaTx2OxKimQJnquQZgZX1IJH0KluYnh5H7CNadZ5DTgmmskK2y9Gst0Dpyowl7bIX5WMqZEzZvgFbj7GyPoN9hIR2HqF0PwbsUXdBEj9E7l1aN205Z2XIYLJBz4xs8g_sYQsvvb_3CKqIr3l_/s1280/image_2024-10-08_13-26-44%20(2).png

តាមទិន្នន័យរបស់ក្រសួងកសិកម្មជប៉ុនបញ្ជាក់ថា ការផលិតស្រូវធ្លាក់ចុះ គឺជាកត្តាមួយធ្វើឱ្យជប៉ុនខ្វះខាតស្បៀងអាហារផ្គត់ផ្គង់ពលរដ្ឋ និងធ្វើឱ្យតម្លៃអាហារកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ។ រីឯប្រធានផ្សារទំនើប Akidai លើកឡើងថា អ្នកលក់អង្ករពុំអាចបញ្ជូនអង្ករមកឱ្យផ្សារទំនើបតាមការកុម្ម៉ង់ទេ ទើបធ្វើឱ្យតម្លៃអង្ករកើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Wy3j9Foj9lKLJXBm3hqLFUg5ZrLAYcCLGHDhNYG4PrwWn6WUf-PZXrL9G-dBJZhaQ6AsGB7cgEyqqhci2jhnvo1ExxntXc5ZLLTangMXbam2bkfjbTragpZUidx4Op_oUhKHbPqtp9s_DH8-9yaBuUt8JFUvqcgzmgrVeGV2D9tSyNwu2znTcSv4mryS/s1200/image_2024-10-08_13-26-44.png

ភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសកាលពីពេលកន្លងមកថា ប្រទេសជប៉ុនប្រឈមនឹងសីតុណ្ហភាពកើនឡើងខ្ពស់បំផុត ចាប់ពីការកត់ត្រាក្នុងស្ថិតិកាលពីឆ្នាំ១៨៩៨ ។ រីឯក្រុមហ៊ុនស្រាវជ្រាវ BMI រាយការណ៍ថា អាកាសធាតុក្តៅនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលស្រូវនៅឆ្នាំ២០២៥ ហើយជប៉ុននឹងខ្វះខាតស្រូវរហូតដល់ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn83lAJV3IOvN_b8-JA2dgK4dKdZ3uj1PsjK6jcSAGGF42K-Mh8SM0lpTBUAUyO3PZvOZWeK4e9gO-pBWRHTURNji2KjdIbGtaNdgVt9R8J2UG6oetYEvcTYKt9vdIP92hDFmSfK9wtFjKkzfedbhTf5A2SO5HTXJN7PwPbSUagNln0hZZjvqk3p2oaAE3/s1500/image_2024-10-08_13-27-09.png

ការបង្កើតពូជស្រូវ Emihokoro គឺជាការសម្លឹងវែងឆ្ងាយទៅថ្ងៃអនាគត ដែលជប៉ុនគិតថា សីតុណ្ហភាពនឹងកាន់តែកើនឡើងខ្ពស់ ។ កសិករឈ្មោះ Yoshitaka Funakawa អាយុ៧៣ឆ្នាំ បានចូលរួមក្នុងគម្រោងបង្កើតពូជស្រូវថ្មី និយាយថា ៖ «អាកាសធាតុកាន់តែក្តៅធ្វើឱ្យខ្ញុំមានអារម្មណ៍ថា បើគ្មានពូជស្រូវថ្មីអាចធុននឹងអាកាសធាតុក្តៅទេនោះ ជប៉ុននឹងជួបការលំបាកមិនខាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV3vrfMpe6THr7wKQ5bEfmftWDskUomE0YXvF_7MphnM4jXWh4gyGgpseThverBQwqsK1EwDe2OLf28GT3rOv1_ULG3vEHfOueTTedzol3pVmtPGRSNWoxGXYZBEckycMkzWy_9DrY0ZCAfK-j8Lswn11yToWSpA7UutCJnXtLTUCVUEdYhc1T84pfeW72/s2000/image_2024-10-08_13-27-17.png

ហេតុនេះ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ពូជស្រូវថ្មីនឹងអាចដុះលូតលាស់បានល្អក្នុងអាកាសធាតុក្តៅ និងផ្តល់ទិន្នផលបានច្រើន ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារស្របពេលអាកាសធាតុពិភពលោក ផ្លាស់ប្តូរ ៕

ល្អហួស និងពិធីករ សុខ រ៉ាស៊ី លើកឡើងចំៗបែបនេះជុំវិញភាពចម្រូ.ងចម្រា.សជាមួយស្ថាប័ន MGI

0

ល្អហួស Miss Preteen Junior Idol World 2024 បានលើកឡើងថាធ្វើល្អមួយគំនរគេមើលមិនឃើញ រង់ចាំតែចាប់កំហុសជិះជាន់មកខាងកម្ពុជា។ ងាកទៅកាន់ពិធីករ សុខ រ៉ាស៊ី វិញបាននិយាយថាអាងកម្មវិធីល្បីដើរជាន់គេស្រេចតែចិត្ត។ ការលើកឡើងរបស់អ្នកទាំងពីរបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសការរៀបចំកម្មវិធី Miss Grand International 2024 ដែលបានសម្រេចចិត្តបញ្ឈប់ការរៀបចំនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmZf89X2GywahwIvE4okmcKUJ2iQn2G11froByqbfIa3jGarAULWs99aYPLYU01OHLxYKbB-gASqa4If2LEjqh5p0tgQzWoYqNuLXTsZTc6yCB1T4zMQdD76UEJ4xZbRdUdkAuPpq_16dbIkK4X2PrAUqMqDa5g7vuD-jC8i6B3L876lb8KnL7GVGhmJ1t/s2048/image_2024-10-07_14-15-58.png

ភ្លើងកម្តៅនៅមិនទាន់ស្ងប់នៅឡើយទេចំពោះការបញ្ឈប់ការធ្វើជាសហម្ចាស់ផ្ទះ Miss Grand International 2024 ពាក់កណ្តាលទីដោយភាគីថៃបានចោទខាងកម្ពុជាថារៀបចំមិនស្តង់ដាគោរពតាមគោលការណ៍ក្នុងកិច្ចសន្យា។ ជាក់ស្តែងតាមការឱ្យដឹងពីអ្នករៀបចំកម្មវិធី កម្មវិធីមួយចំនួនគឺមិនមាននៅក្នុងគោលការណ៍ដែលបានកំណត់ឡើយ កន្លែងរៀបចំត្រូវបានលោក ណាវ៉ាត់ ប្តូរដោយខ្លួនឯងហើយបែរជានិយាយថាកម្ពុជារៀបចំមិនស្តង់ដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspY91bnV2FCMUJsgJ-tzNzwvNgc5n2KJwbGng3X7Wo8IDjxSDW-Rs8Bvk68HomEvXupN9RHqcELelv7blx-kRP6fOOC2Sf8uTxHCyVsYnA8xE1Pcb2MQLANIcYQCicyz4bGm_O-GCv48sJzxrFGV4DqbILCC4ctUrJ3mMl5y1Tyc7QG2nF1OTesHaaZO1/s2048/image_2024-10-07_14-16-00.png

ជុំវិញភាពចម្រូងចម្រាសនេះ ល្អហួស Miss Preteen Junior Idol World 2024 បានលើកឡើងថា «ធ្វើល្អ អស់មួយកំនរ នៅតែគេមើលមិនឃើញ គេរង់ចាំតែចាប់កំហុស ហើយគេមកជិះជាន់យើង តែអំពើល្អរបស់កម្ពុជា ព្រះប្រាកដជាមើលឃើញ។ នាងខ្ញុំហ៊ាននិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលប្រជាជនមានបេះដូងល្អ ប្រជាជនមានភាពរួសរាយរាក់ទាក់ មានភាពស្មោះត្រង់ មានភាពទំនួលខុសត្រូវ ទីកន្លែងណាគេមិនឱ្យតម្លៃយើង ដើរចេញពីទីនោះ នៅមានកន្លែងជាច្រើនទៀត គេរង់ចាំនិងផ្តល់តម្លៃឱ្យយើង Sokunthea Im Mommyធ្វើបានល្អហើយ Mommy លះបង់ច្រើនហើយដើម្បីកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCnZe8gJJ7veLeCKvxv3wHDIVXbtP7lw4-RxFPq0R-diksgS8JIn-uahMASnuKNR7XYJtFDwbRULmldzCsImXL2hh7fy1Si58lT9VL4LdaJVnSp8oMe5r3Sfg8DLk4idt2wUFRfNoQFxYqhuCWy6WopbnJPGGys9oLH9gFLjz5r65ZHfKUxtmPyscAlndB/s713/image_2024-10-07_14-15-59%20(2).png

ងាកទៅកាន់ពិធីករទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី វិញបានលើកឡើងដែរថា «ខ្ញុំស្គាល់គាត់ច្បាស់ ពីរនាក់ប្តីប្រពន្ធនេះ គាត់ខិតខំណាស់ ដើម្បីមុខមាត់នៃប្រទេសកម្ពុជា និង កេរ្តិ៍ឈ្មោះប្រទេសយើងឱ្យបរទេស ស្គាល់កាន់តែច្បាស់ គាត់បាន ចំណាយលុយផ្ទាល់ខ្លួនច្រើនមែនទែន ខ្ទង់ចំណាយរបស់គាត់ វាលើសលប់ ពីការទទួលបានផលច្រើនជាងការផ្សព្វផ្សាយផលិតផលខ្លួនទៅទៀត រហូតដល់បរទេស មួយចំនួន សរសើរពីការរៀបចំ Miss Grand Cambodia កន្លងមក! តែការអត់ធ្មត់ ពិតមានកំណត់ អ្នកមិនអាចអាងកម្មវិធី អ្នកល្បី ដើរជាន់គេស្រេចតែចិត្តនោះទេ។ លើកទឹកចិត្តគាត់ទាំងពីរ បង្កើតអ្វីថ្មី បន្តទៀតដើម្បីកម្ពុជា…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidMu4cOLbfpRYPYr39dt-XxD_u1Lux49pZnZZxOTei8TuLfZ1LtQRptX8RPqogH3Si6z4ho0HmzjGTdcI5wIzuUmWZin7CCwlDuE7Rr63K45WKbg6enzieCDwTHT2nSJu-VyLp_q6lhg4o0OlSRzwr8I1zdcVowvubFbCx_8CdYOIWi4HMPBHfDgGZki1G/s700/image_2024-10-07_14-15-56%20(2).png

ក្រៅពី ល្អហួស និងលោក សុខ រ៉ាស៊ី នៅមានបវរកញ្ញាជាច្រើនរូបទៀតបានលើកទឹកចិត្តទៅកាន់លោកស្រី អ៊ឹម សុគន្ធា ក្នុងគ្រាដ៏លំបាកនេះត្រូវបានភាគីថៃនិយាយលើសពីការពិតដែលផ្ទុះកក្រើកពេញបណ្តាញសង្គម៕” alt=”” />

ណា សាឌី ថាជនជាតិថៃមានជាតិនិយមណាស់មិនថាខុសឬសា.ហាវប៉ុណ្ណាគេកាន់ជើងគ្នាគេសិន

0

ពិធីការិនី ណា សាឌី ដែលមានឈាមជ័រខ្មែរថៃ បានបង្ហោះសំណេររបស់ខ្លួននៅលើបណ្តាញសង្គមជុំវិញភាពចម្រូងចម្រាស Miss Grand International ដោយបានលើកឡើងថានាងធ្លាប់រួមការងារជាមួយជនជាតិថៃបានកត់សម្គាល់ឃើញថាជនជាតិថៃមានជាតិនិយមណាស់អ្វីក៏ដោយគឺត្រូវលើកជនជាតិគេជាមុនសិន មិនថាជនជាតិគេអាក្រក់ឬសាហាវប៉ិនណា គឺគេកាន់ជើងគ្នាគេសិនហើយ។ ទោះយ៉ាងណា ណា សាឌី ក៏ចង់ឱ្យកម្ពុជាមានជាតិនិយមដូចគ្នាប៉ុន្តែជាជាតិនិយមដោយមិនចាំបាច់ប្រើភាសាអសីលធម៌ឬហិង្សានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifaBqhVlT9rgAf1_j97FRD6Q7B2M4HvB7FcK5istmqJay2mBJumig_pjCUqC-hxpkpN3g_aQTUR6iBGre3kyxYD8Gd084_FqT0AD8Bfh1E26_qAjHxuaEGaiB-_dgWvAg_R4uc5dumtOS40XCRXUfdl0fNvmw4XwKr6AbOEdtm66N0E3qEwE_SyDrv1Tjf/s2048/image_2024-10-07_16-29-54.png

នៅថ្ងៃទី៧ ខែតុលា ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ណា សាឌី ដែលមានសញ្ជាតិថៃ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនស្របពេលមានបញ្ហាចម្រូងចម្រាសរវាងអ្នកគ្រប់គ្រងស្ថាប័ន MGI លោក ណាវ៉ាត់ និងលោកស្រី អ៊ឹម សុគន្ធា។ ណា សាឌី បានរៀបរាប់ថា «ការមើលឃើញរបស់ខ្ញុំចំពោះបញ្ហាថ្ងៃនេះ ខ្ញុំគឺជាអ្នកសិល្បៈ ជាពិធីការិនី ខ្ញុំរួមកាងារជាមួយជនជាតិថៃច្រើនដងណាស់ ជាពិសេសខ្ញុំជាកូនកាត់ខ្មែរថៃមួយរូបដែលមានសញ្ជាតិថៃយ៉ាងត្រឹមត្រូវ។ ខ្ញុំអាចនិយាយបានទេ មិនមែនឱ្យតែជនជាតិនេះ ជនជាតិនោះសុទ្ធអាក្រក់ទាំងអស់នោះទេវាស្ថិតទៅលើអត្តចរិតរបស់បុគ្គល មិនមែនសំដៅទៅលើពូជសាសន៍នោះទេចាស ក៏មានជនជាតិថៃខ្លះគាត់ក៏ស្រលាញ់ខ្មែរនិងឱ្យតម្លៃមកយើងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihP1rfatNiL5N_opWGyx3vyfB_U6n__yiX0zbwEe7NsHeZcTBnxoNl607ZAEgsSVlOrqWF7M_c_L0ZmgBoGU0ZFrDXg2bWk4Qr8jxpoK-ZJleultSxchNOOJlXuYwKbCbec43mvi5H7Wck2pfCLqt5nIPrwUFhX2z6245MtesNXmwXqSCVfplPsjPixPlI/s2048/image_2024-10-07_16-29-55.png

ពិធីការិនី រូបនេះលើកឡើងទៀតថា «មានរឿងមួយដែលខ្ញុំតែងតែសង្កេតមើលឃើញនិងចងចាំក្នុងចិត្ត ជនជាតិថៃពិតជាមានជាតិនិយមណាស់ធ្វើអ្វីក៏ដោយគឺត្រូវលើកជនជាតិគេជាមុនសិន មិនថាជនជាតិគេអាក្រក់ឬសាហាវប៉ិនណា គឺគេកាន់ជើងគ្នាគេសិនហើយ។ ក្នុងរឿងនេះខ្ញុំពិតជាបានរៀនសូត្របានពីគេច្រើនណាស់ ហើយពេលនេះគេជាន់យើងម្តងទៀតហើយ តើយើងគួរតែជាតិនិយមដាក់គេវិញទេចំពោះរឿងនេះ? »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgACz1cjFHG63rseuN4FGrfLSR_DEL_1hUa7CXUpy48XQTJnLTMl5wLPAgWk-WvYYsRifQAcOVi5aCro9sBMQu-aK_uRskkytI6F9jpvWj78G8KCAO63VtFVduDtNuGoxbBEbuljKFSb0I6pHz35U2EObEVwwbee8mrqDv18oCNoh-h-M_3JEoUZ4K9TEZ5/s2048/image_2024-10-07_16-29-58.png
ណា សាឌី បានបន្ថែមទៀតថា «ជាតិនិយមដោយមិនចាំបាច់ប្រើភាសាអសីលធម៌ ឬអំពើហិង្សានោះទេ យើងគ្រាន់តែរួមរួបគ្នាប្រឆាំងលើទង្វើអយុត្តិធម៌របស់គេមកលើយើង រើបំរាស់ចំពោះរឿងដែលមិនត្រឹមត្រូវ និងមិនឱនក្បាលឱ្យគេវៃម្តងទៀតជាដាច់ខាត។ ខ្ញុំមិនកាន់ជើងខាងណា យុត្តិធម៌ត្រូវតែមានចំពោះអ្នកស្អាតស្អំពិតប្រាកដតែប៉ុណ្ណោះ សូមឱ្យរឿងនេះជារឿងសម្រាប់ស្ថាប័នទាំងពីរ មិនមែនសំដៅទៅលើប្រទេសទាំងមូលនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI8yGXr9fu65H0li09Zw3tTwEpbbM34kGrqSEtU2653sy6Tkaz4CNNTeabZamhci4XpEvi8F5c55MUdKO1Alilc-05c_AgDYjLzlDc7T3oZMj5WWAj7zM-rxnNzLM-aTEde1Z0xo92XdNA_kr0HMFy4eQaJHtm8iISrVo295Y3Q2fpEC40EHddNugnJ6y8/s2048/image_2024-10-07_16-29-59.png

គួរបញ្ជាក់ផងដែរថា ជុំវិញបញ្ហាចម្រូងចម្រាសផ្អើលពេញបណ្តាញសង្គមនេះស្ថាប័ន Miss Grand Cambodia នឹងធ្វើសន្និសីទកាសែតចំពោះបញ្ហាជាមួយលោក ណាវ៉ាត់ ខណៈ ប៊ី សុធារី សម្រេចចិត្តមិនប្រកួតនៅប្រទេសថៃឡើយ៕

 

 

ជាអភិបាលស្រុក ប្រព្រឹត្តិអំពើពុករលួយសូកលុយ៣០មុឺនដុល្លារ ទៅលោក លី សាម៉េត

0

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានចេញមកទម្លាយពីការឆបោកជាច្រើនករណីរបស់លោក លី សាម៉េត ហៅគ្រូមា ព្រមទាំងស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ បង្កកទ្រព្យសម្បត្តិរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsCWuwySjW-AdV3A7VuDiCtdP01lUgBXQrHtf8Mh0wmoYdHHQSyxdYdgUFYlF6szvaCEQs48ykdEn4PUaL4QoX_gihaWoDYklkiqfvloxv5Bjz7JdcTIVOCsh_dutc-nAlGH6HMI2t_o147HoHeCMTD53J_A23C_-JAc1HCDf4pOwb3w0pUVHx2Wb0L0DF/s1024/image_2024-10-08_10-12-29%20(2).png

បើតាមការបង្ហោះសម្តេចតេជោបានឱ្យដឹងថា៖” លោក កន សុខកាយ អភិបាលស្រុកល្វាឯម ខេត្តកណ្តាល បានយកលុយ៣០ម៉ឺនដុល្លារ ទៅឱ្យលោក លី សាម៉េត ដើម្បីរត់ការធ្វើជាអភិបាលក្រុងអរិយក្សត្រ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPceLuRSvNo4v3htVJJSallUqqcr0K1R3dvJIG6EUl9t1L47e7USAMCnb38D8cFSZ5prVTR4TU67aZ6IqTmK2LHQeem9lgT0y2uXN5tZ8Y-z3zaEMRAQkClk2PnkBOOALvZhz7_ZqD1dtz4QzGticTv3yR4AT6f_AW3y7xMoi8KCCu7a31mxMWSPmlF2d/s1280/image_2024-10-08_10-12-28%20(2).png

បច្ចុប្បន្ន លោក លី សាម៉េត ត្រូវបានកងកម្លាំងប្រដាប់អាវុធធ្វើការឡោមព័ទ្ធផ្ទះ និងបានបង្កកទ្រពសម្បត្តិទាំងអស់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIHmKqqboXFjM80QVJgrQSuu1-6_bnnwpoTJYZx5xj9va5mSDwlRunIQedjEcDgeSKOEhrz0gdkCpP-T1QwY8x0e62l1mqA_w6O-mE1lybGjXNxkVfY1_q0gVTZgBrnqpSRyY0XEIiaw3h1ibAGVM3lQvQbPktoCwo2cws5th5EN50bqwyydrBhgVrA15D/s1280/image_2024-10-08_10-12-27.png

ដោយឡែកចំពោះលោក កន សុខកាយ ដែលបានយកលុយ៣០មុឺនទៅសូកលោក លី សាម៉េត បើតាមច្បាប់ការធ្វើបែបនេះប្រឈមមុខនឹងបទល្មើសពុករលួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPKMKlT7B5VEbr_lxk_mOShO144xPhQ9IWiZ6pIUCJ6fgvBZbk0DfVJ3Fn1eRKd-R-FxXecEqwRDVBnVgn3Tfl6FgioJy_UPkR1OCl1ZAKqenQyg6-bypqM_Iip0Pi1t9Q8G5AEalhagLqJeMfzHOCDha8yFSFz_cVVhsh3WUiv7aePDiDod5ZVhXdoBDo/s960/image_2024-10-08_10-12-30.png

តែយ៉ាងណាមិញ ជុំវិញករណីនេះ សម្តេចតេជោ បានឱ្យឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោទទួលដោះស្រាយលើករណីនេះ និងស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលលោកលី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsQS0_KrdV7znLccHetWgOV0gR5sY-wH39GNN-3DwZ8yp76G0XSzBPwEJtXsPCm_v_K_3lDAmyzYe2fHmzJodZhHdB6Kav-oUFXhWcU8_JcTboo8OaoKmb6nqRXVmzrdynAm4flL5BUO3L-lslQLlKCowQdfuo0X_rcoZKlz-ym7S9hVEd7x8-cNXgVH79/s1280/image_2024-10-08_10-12-36.png