ល្អហួស Miss Preteen Junior Idol World 2024 បានលើកឡើងថាធ្វើល្អមួយគំនរគេមើលមិនឃើញ រង់ចាំតែចាប់កំហុសជិះជាន់មកខាងកម្ពុជា។ ងាកទៅកាន់ពិធីករ សុខ រ៉ាស៊ី វិញបាននិយាយថាអាងកម្មវិធីល្បីដើរជាន់គេស្រេចតែចិត្ត។ ការលើកឡើងរបស់អ្នកទាំងពីរបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសការរៀបចំកម្មវិធី Miss Grand International 2024 ដែលបានសម្រេចចិត្តបញ្ឈប់ការរៀបចំនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmZf89X2GywahwIvE4okmcKUJ2iQn2G11froByqbfIa3jGarAULWs99aYPLYU01OHLxYKbB-gASqa4If2LEjqh5p0tgQzWoYqNuLXTsZTc6yCB1T4zMQdD76UEJ4xZbRdUdkAuPpq_16dbIkK4X2PrAUqMqDa5g7vuD-jC8i6B3L876lb8KnL7GVGhmJ1t/s2048/image_2024-10-07_14-15-58.png

ភ្លើងកម្តៅនៅមិនទាន់ស្ងប់នៅឡើយទេចំពោះការបញ្ឈប់ការធ្វើជាសហម្ចាស់ផ្ទះ Miss Grand International 2024 ពាក់កណ្តាលទីដោយភាគីថៃបានចោទខាងកម្ពុជាថារៀបចំមិនស្តង់ដាគោរពតាមគោលការណ៍ក្នុងកិច្ចសន្យា។ ជាក់ស្តែងតាមការឱ្យដឹងពីអ្នករៀបចំកម្មវិធី កម្មវិធីមួយចំនួនគឺមិនមាននៅក្នុងគោលការណ៍ដែលបានកំណត់ឡើយ កន្លែងរៀបចំត្រូវបានលោក ណាវ៉ាត់ ប្តូរដោយខ្លួនឯងហើយបែរជានិយាយថាកម្ពុជារៀបចំមិនស្តង់ដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspY91bnV2FCMUJsgJ-tzNzwvNgc5n2KJwbGng3X7Wo8IDjxSDW-Rs8Bvk68HomEvXupN9RHqcELelv7blx-kRP6fOOC2Sf8uTxHCyVsYnA8xE1Pcb2MQLANIcYQCicyz4bGm_O-GCv48sJzxrFGV4DqbILCC4ctUrJ3mMl5y1Tyc7QG2nF1OTesHaaZO1/s2048/image_2024-10-07_14-16-00.png

ជុំវិញភាពចម្រូងចម្រាសនេះ ល្អហួស Miss Preteen Junior Idol World 2024 បានលើកឡើងថា «ធ្វើល្អ អស់មួយកំនរ នៅតែគេមើលមិនឃើញ គេរង់ចាំតែចាប់កំហុស ហើយគេមកជិះជាន់យើង តែអំពើល្អរបស់កម្ពុជា ព្រះប្រាកដជាមើលឃើញ។ នាងខ្ញុំហ៊ាននិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលប្រជាជនមានបេះដូងល្អ ប្រជាជនមានភាពរួសរាយរាក់ទាក់ មានភាពស្មោះត្រង់ មានភាពទំនួលខុសត្រូវ ទីកន្លែងណាគេមិនឱ្យតម្លៃយើង ដើរចេញពីទីនោះ នៅមានកន្លែងជាច្រើនទៀត គេរង់ចាំនិងផ្តល់តម្លៃឱ្យយើង Sokunthea Im Mommyធ្វើបានល្អហើយ Mommy លះបង់ច្រើនហើយដើម្បីកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCnZe8gJJ7veLeCKvxv3wHDIVXbtP7lw4-RxFPq0R-diksgS8JIn-uahMASnuKNR7XYJtFDwbRULmldzCsImXL2hh7fy1Si58lT9VL4LdaJVnSp8oMe5r3Sfg8DLk4idt2wUFRfNoQFxYqhuCWy6WopbnJPGGys9oLH9gFLjz5r65ZHfKUxtmPyscAlndB/s713/image_2024-10-07_14-15-59%20(2).png

ងាកទៅកាន់ពិធីករទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី វិញបានលើកឡើងដែរថា «ខ្ញុំស្គាល់គាត់ច្បាស់ ពីរនាក់ប្តីប្រពន្ធនេះ គាត់ខិតខំណាស់ ដើម្បីមុខមាត់នៃប្រទេសកម្ពុជា និង កេរ្តិ៍ឈ្មោះប្រទេសយើងឱ្យបរទេស ស្គាល់កាន់តែច្បាស់ គាត់បាន ចំណាយលុយផ្ទាល់ខ្លួនច្រើនមែនទែន ខ្ទង់ចំណាយរបស់គាត់ វាលើសលប់ ពីការទទួលបានផលច្រើនជាងការផ្សព្វផ្សាយផលិតផលខ្លួនទៅទៀត រហូតដល់បរទេស មួយចំនួន សរសើរពីការរៀបចំ Miss Grand Cambodia កន្លងមក! តែការអត់ធ្មត់ ពិតមានកំណត់ អ្នកមិនអាចអាងកម្មវិធី អ្នកល្បី ដើរជាន់គេស្រេចតែចិត្តនោះទេ។ លើកទឹកចិត្តគាត់ទាំងពីរ បង្កើតអ្វីថ្មី បន្តទៀតដើម្បីកម្ពុជា…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidMu4cOLbfpRYPYr39dt-XxD_u1Lux49pZnZZxOTei8TuLfZ1LtQRptX8RPqogH3Si6z4ho0HmzjGTdcI5wIzuUmWZin7CCwlDuE7Rr63K45WKbg6enzieCDwTHT2nSJu-VyLp_q6lhg4o0OlSRzwr8I1zdcVowvubFbCx_8CdYOIWi4HMPBHfDgGZki1G/s700/image_2024-10-07_14-15-56%20(2).png

ក្រៅពី ល្អហួស និងលោក សុខ រ៉ាស៊ី នៅមានបវរកញ្ញាជាច្រើនរូបទៀតបានលើកទឹកចិត្តទៅកាន់លោកស្រី អ៊ឹម សុគន្ធា ក្នុងគ្រាដ៏លំបាកនេះត្រូវបានភាគីថៃនិយាយលើសពីការពិតដែលផ្ទុះកក្រើកពេញបណ្តាញសង្គម៕” alt=”” />