នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានចេញមកទម្លាយពីការឆបោកជាច្រើនករណីរបស់លោក លី សាម៉េត ហៅគ្រូមា ព្រមទាំងស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ បង្កកទ្រព្យសម្បត្តិរបស់លោក។.png)
បើតាមការបង្ហោះសម្តេចតេជោបានឱ្យដឹងថា៖” លោក កន សុខកាយ អភិបាលស្រុកល្វាឯម ខេត្តកណ្តាល បានយកលុយ៣០ម៉ឺនដុល្លារ ទៅឱ្យលោក លី សាម៉េត ដើម្បីរត់ការធ្វើជាអភិបាលក្រុងអរិយក្សត្រ”។.png)
បច្ចុប្បន្ន លោក លី សាម៉េត ត្រូវបានកងកម្លាំងប្រដាប់អាវុធធ្វើការឡោមព័ទ្ធផ្ទះ និងបានបង្កកទ្រពសម្បត្តិទាំងអស់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ដោយឡែកចំពោះលោក កន សុខកាយ ដែលបានយកលុយ៣០មុឺនទៅសូកលោក លី សាម៉េត បើតាមច្បាប់ការធ្វើបែបនេះប្រឈមមុខនឹងបទល្មើសពុករលួយ។
តែយ៉ាងណាមិញ ជុំវិញករណីនេះ សម្តេចតេជោ បានឱ្យឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោទទួលដោះស្រាយលើករណីនេះ និងស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលលោកលី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់៕










