Home ព័ត៌មានអន្តរជាតិ ពូជស្រូវថ្មីអាចដុះលូតលាស់ល្អ ធន់នឹងអាកាសធាតុក្តៅ

ពូជស្រូវថ្មីអាចដុះលូតលាស់ល្អ ធន់នឹងអាកាសធាតុក្តៅ

68
0

ប្រទេសជប៉ុន ៖ កាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវ និងខ្វះខាតស្រូវផងដែរ ។ ហេតុនេះ ដើម្បីដោះស្រាយបញ្ហាខ្វះខាតស្រូវ អ្នកស្រាវជ្រាវជប៉ុនបានបង្កើតពូជស្រូវថ្មីអាចទប់ទល់នឹងអាកាសធាតុក្តៅ ហើយសង្ឃឹមថា នឹងអាចបំពេញតម្រូវការបរិភោគគ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyDQbiAnKRGmOV9MRxg6c3y1F2RV0kX6YPZqT9t-PZTCaz5Wta6gJgUDNzdkaBI-aVXhLvAgv5cWbZQ39OdvrO6LHqqvnBzGeKqSu5y5uuSz76P2TMfNrEsUX_DXmOxYbJCbyOQ9S5e3PpPqhhfsO_8tYVKTYmgrUuLRgZTstAOBMyoLM6jlDfCtDcFUxc/s830/image_2024-10-08_13-26-41.png

ពូជស្រូវថ្មីនេះឈ្មោះ «Emihokoro» បង្កើតឡើងដោយគម្រោងកែលម្អពូជស្រូវរបស់ខេត្តសាយតាម៉ាក់ ដែលជាខេត្តមានអាកាសធាតុក្តៅខ្លាំងនៅជប៉ុន ។ អ្នកស្រាវជ្រាវបានយកពូជគ្រាប់ស្រូវមកពីខេត្តជាច្រើនមកផ្សំបញ្ចូលគ្នា ដើម្បីបង្កើតពូជស្រូវថ្មីអាចដុះលូតលាស់ល្អក្នុងអាកាសធាតុក្តៅ ។ ពួកគេបានសាកល្បងដាំស្រូវក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ហើយលទ្ធផលឃើញថា ពូជស្រូវថ្មីទទួលបានផលច្រើនជាងពូជផ្សេងៗដែលក្រុមអ្នកស្រាវជ្រាវធ្លាប់បង្កើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN12OoSDG2QBrP4XKndERnsR9yv8K10YzRavWd9vzJ98WxpxTnOed8gMdc6_AcS804L3q7sETjI-bRl4lw9bq5PnPoK2zDUCf8E1utrcP8Iw62KAS5PGNIaMxlIs9jMyO8S5f4D-bojF_GjtmalYh36xr26kW0smC3sMUf2vTQf0G_m_sZKbOkklevnqRg/s2880/image_2024-10-08_13-26-41%20(2).png

ប្រទេសជប៉ុនបាននាំចូលស្បៀងអាហាររហូតដល់ជាង៦០% ប៉ុន្តែមានពូជស្រូវតិចតួចប៉ុណ្ណោះ ដែលពលរដ្ឋជប៉ុនអាចផលិតដោយខ្លួនឯងបាន ។ កាលពីរដូវក្តៅឆ្នាំ២០២៣ ប្រទេសជប៉ុនមានសីតុណ្ហភាពកើនឡើងខ្ពស់ និងគ្រោះរាំងស្ងួត ទើបធ្វើឱ្យការផលិតស្រូវធ្លាក់ចុះ ហើយស្រូវក្នុងស្តុកមានត្រឹមតែជាង១លាន៥សែនតោនប៉ុណ្ណោះ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល២៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxNUYwJilXeVYk67CrN6lFM5sqqZDtpUvcOwFNfHc8uuFVaTx2OxKimQJnquQZgZX1IJH0KluYnh5H7CNadZ5DTgmmskK2y9Gst0Dpyowl7bIX5WMqZEzZvgFbj7GyPoN9hIR2HqF0PwbsUXdBEj9E7l1aN205Z2XIYLJBz4xs8g_sYQsvvb_3CKqIr3l_/s1280/image_2024-10-08_13-26-44%20(2).png

តាមទិន្នន័យរបស់ក្រសួងកសិកម្មជប៉ុនបញ្ជាក់ថា ការផលិតស្រូវធ្លាក់ចុះ គឺជាកត្តាមួយធ្វើឱ្យជប៉ុនខ្វះខាតស្បៀងអាហារផ្គត់ផ្គង់ពលរដ្ឋ និងធ្វើឱ្យតម្លៃអាហារកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ។ រីឯប្រធានផ្សារទំនើប Akidai លើកឡើងថា អ្នកលក់អង្ករពុំអាចបញ្ជូនអង្ករមកឱ្យផ្សារទំនើបតាមការកុម្ម៉ង់ទេ ទើបធ្វើឱ្យតម្លៃអង្ករកើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Wy3j9Foj9lKLJXBm3hqLFUg5ZrLAYcCLGHDhNYG4PrwWn6WUf-PZXrL9G-dBJZhaQ6AsGB7cgEyqqhci2jhnvo1ExxntXc5ZLLTangMXbam2bkfjbTragpZUidx4Op_oUhKHbPqtp9s_DH8-9yaBuUt8JFUvqcgzmgrVeGV2D9tSyNwu2znTcSv4mryS/s1200/image_2024-10-08_13-26-44.png

ភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសកាលពីពេលកន្លងមកថា ប្រទេសជប៉ុនប្រឈមនឹងសីតុណ្ហភាពកើនឡើងខ្ពស់បំផុត ចាប់ពីការកត់ត្រាក្នុងស្ថិតិកាលពីឆ្នាំ១៨៩៨ ។ រីឯក្រុមហ៊ុនស្រាវជ្រាវ BMI រាយការណ៍ថា អាកាសធាតុក្តៅនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលស្រូវនៅឆ្នាំ២០២៥ ហើយជប៉ុននឹងខ្វះខាតស្រូវរហូតដល់ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn83lAJV3IOvN_b8-JA2dgK4dKdZ3uj1PsjK6jcSAGGF42K-Mh8SM0lpTBUAUyO3PZvOZWeK4e9gO-pBWRHTURNji2KjdIbGtaNdgVt9R8J2UG6oetYEvcTYKt9vdIP92hDFmSfK9wtFjKkzfedbhTf5A2SO5HTXJN7PwPbSUagNln0hZZjvqk3p2oaAE3/s1500/image_2024-10-08_13-27-09.png

ការបង្កើតពូជស្រូវ Emihokoro គឺជាការសម្លឹងវែងឆ្ងាយទៅថ្ងៃអនាគត ដែលជប៉ុនគិតថា សីតុណ្ហភាពនឹងកាន់តែកើនឡើងខ្ពស់ ។ កសិករឈ្មោះ Yoshitaka Funakawa អាយុ៧៣ឆ្នាំ បានចូលរួមក្នុងគម្រោងបង្កើតពូជស្រូវថ្មី និយាយថា ៖ «អាកាសធាតុកាន់តែក្តៅធ្វើឱ្យខ្ញុំមានអារម្មណ៍ថា បើគ្មានពូជស្រូវថ្មីអាចធុននឹងអាកាសធាតុក្តៅទេនោះ ជប៉ុននឹងជួបការលំបាកមិនខាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV3vrfMpe6THr7wKQ5bEfmftWDskUomE0YXvF_7MphnM4jXWh4gyGgpseThverBQwqsK1EwDe2OLf28GT3rOv1_ULG3vEHfOueTTedzol3pVmtPGRSNWoxGXYZBEckycMkzWy_9DrY0ZCAfK-j8Lswn11yToWSpA7UutCJnXtLTUCVUEdYhc1T84pfeW72/s2000/image_2024-10-08_13-27-17.png

ហេតុនេះ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ពូជស្រូវថ្មីនឹងអាចដុះលូតលាស់បានល្អក្នុងអាកាសធាតុក្តៅ និងផ្តល់ទិន្នផលបានច្រើន ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារស្របពេលអាកាសធាតុពិភពលោក ផ្លាស់ប្តូរ ៕