Home ព័ត៌មានអន្តរជាតិ កន្លែងទេសចរណ៍ល្បីៗនារដូវស្លឹកឈើជ្រុះចំនួន ៤ នៅប្រទេសចិន កំពុងទាក់ទាញភ្ញៀវទេសចររាប់លាននាក់

កន្លែងទេសចរណ៍ល្បីៗនារដូវស្លឹកឈើជ្រុះចំនួន ៤ នៅប្រទេសចិន កំពុងទាក់ទាញភ្ញៀវទេសចររាប់លាននាក់

86
0

ប្រទេសចិនគឺមានកន្លែងស្អាតៗ ប្លែក អស្ចារ្យជាច្រើន ប៉ុន្តែកន្លែងទាំង ៤ ខាងក្រោមនេះគឺកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេសជុំវិញពិភពលោក ជាពិសេសគឺនៅរដូវស្លឹកឈើជ្រុះនេះតែម្តង។ ចាប់តាំងពីខែតុលាមក ប្រទេសចិនគឺជាគោលដៅមួយក្នុងចំណោមគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសច្រើនជាងគេនៅអាស៊ីសម្រាប់ការធ្វើដំណើរក្នុងរដូវស្លឹកឈើជ្រុះ។ ដូច្នេះកន្លែងទេសចរណ៍ល្បីៗដែលកំពុងពេញនិយមបំផុតរួមមាន៖

១.ស៊ីនជាំង៖ Xinjiang គឺជាតំបន់ស្វយ័តធំជាងគេក្នុងប្រទេសចិន ដែលមានផ្ទៃក្រឡា ១,៦ លានគីឡូម៉ែត្រការ៉េ។ នៅរដូវស្លឹកឈើជ្រុះ គោលដៅនេះគឺកំពុងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដោយសារទេសភាពដ៏ស្រស់ស្អាតបំផុតដែលមានស្លឹកលឿងភ្លឺចែចាំង ខ្យល់អាកាសបរិសុទ្ធ អមដោយផ្ទៃទឹកថ្លាឈ្វង់គួរឱ្យចង់ទស្សនាកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMRLaeCOYlVIKHYmx02p2fsO6kahpZEmvcSGNU1djBAvQ_gTMtPSiTKKUgMGal7Y4efP5edPT1GvCgtehphSyjFNrisjU6qMFK_7fH3eTzWZ0ifaaAyjOLgqFfiRc2tlcrRGq6IrfPphtRogVwAdPc_RK61aCMe8OxDPhyv51cSJ1aToEMztHleD3TtAyD/s1024/image_2024-10-08_14-33-44.png

២. Guizhou៖ Guizhou ត្រូវបានគេចាត់ទុកថាជាដីដ៏អាថ៌កំបាំងមួយដែលមានទេសភាពគួរឱ្យទាក់ទាញបំផុត ស្ថិតនៅភាគនិរតីប្រទេសចិន។ អ្នកទេសចរគួរតែមក Guizhou នៅរដូវស្លឹកឈើជ្រុះ ជាពិសេសនៅចន្លោះខែកញ្ញា-តុលា ដោយសារអាកាសធាតុនៅទីនេះគឺមានត្រជាក់សមរម្យសម្រាប់វិស្សមកាល។ លើសពីនេះភ្ញៀវក៏អាចទស្សនាភូមិបុរាណ និងស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសភាពដ៏ល្បីល្បាញផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIiO-RDG6sdhwftx85SHOPh_QekYPyonqH7Gw4wZL3i_J-bXH6zrke5MU7zAa4X1GHPxcXlge0rYO3B_2cG5I7uoOe8WpCJNU6l_5ItYmDRTM1kv3HNGC7QjR108qXdSnyE4cXdBHGgsJWbM3KMkGxXnhGghJzWSuqSoz1FRCUjQFW1gHlK_1KHaJvxgaB/s1756/image_2024-10-08_14-33-44%20(2).png

៣. Lijiang៖ Lijiang គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិន ស្ថិតក្នុងខេត្តយូណាន។ កន្លែងនេះនៅតែថែរក្សាស្ថាបត្យកម្មបុរាណដែលសាងសង់តាំងពីចុងរាជវង្សសុង រហូតដល់ដើមរាជវង្សយាន ដែលសម្បូរទៅដោយវប្បធម៌ជនជាតិដើមភាគតិចជាច្រើន។ ទីក្រុងបុរាណ Lijiang ត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌ពិភពលោកតាំងពីឆ្នាំ ១៩៩៧ មកម្លេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjgVUeRstd_NPnBWr0MXmSw8wVzbvMgyHJatyUoUol7sX_gBtyduwT3S2sEyU4Vfk2oyf10ZARwPRKLEn4YEfOUd9dnHVKo-RdZmzbOk1TwSFYqY003wLE7K_n2H9DLxI1eNojh4QH6dtVxu19cWxpp6SjBUh9uKLZ7mHGgk28Tn8qYCmBGYPmTJRY0o4W/s1024/image_2024-10-08_14-33-45.png

៤.Shangrila៖ រីឯ Shangrila វិញគឺមានចម្ងាយប្រហែល ៤ ម៉ោងពី Lijiang ដែលមានទីតាំងនៅលើខ្ពង់រាបជាង ៣,៣០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហ៊ុព័ទ្ធដោយភ្នំបៃតង បឹង និងខ្យល់អាកាសបរិសុទ្ធ។ កន្លែងនេះត្រូវបានគេស្គាល់ផងដែរថាជាទីបេតូចជាមួយនឹងវត្តគំរូនៃវាំង Potala – Lhasa នៅទីបេ។ ដូច្នេះហើយកន្លែងកំពូលទាំង ៤ ខាងលើនេះបច្ចុប្បន្នគឺកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេសជុំវិញពិភពលោក ហើយក៏កំពុងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ឱ្យមកទស្សនាទីនេះជារៀងរាល់ឆ្នាំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaOdbqaSfB6MowqQjFiRYUzO8n8s76NzgKEjf2yn7ZqaBU0U10Kszce_ueeiCMaH7wNfOpUbTSMmxwlTXd-54bb6vhCW5wWOEVq2J45erYJD_yhhRKNzvaNjn5lLrelvbwkcDENQVuW8aVGzb_ujQsON11yO_k2e1nvffgip3RqNj8ghoHD40qaqv4zGZk/s1280/image_2024-10-08_14-33-45%20(2).png