Home Blog Page 824

អស់ពីហ៊ាននិយាយរឿងកោះគុត លាង សុផាឡែន សំពះសុំចិត្តអ្នកសិល្បៈឈប់ផ្សា.យល្បែ.ង អនឡាញ

0

ថ្មីៗមកនេះទស្សនិកជនបានសរសើរដល់តារាចម្រៀង លាង សុផាឡែន ដែលហ៊ាននិយាយអំពីបញ្ហាកោះគុតដែលកំពុងមានភាពតានតឹងពីប្រជាពលរដ្ឋថៃទាមទារយកកោះនេះជារបស់ខ្លួន។ មិនត្រឹមតែហ៊ាននិយាយពីរឿងនេះទេ តារាចម្រៀងរូបនេះបានបង្ហោះសុំចិត្តសំពះទៅដល់អ្នកសិល្បៈឈប់បន្តផ្សាយល្បែង Online។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_H31M8jCQE4qPxQPVWNg-Vkh8_QX7e1QsqgxhC1Ktp2sS1ewLIGLy_eGsxQsnC-X0AZWoPUzDDBeC6zklNAISjbJxt49MA-P3Y9qD8aVZt4xww8n5NXvNmtPFb5P5UUqQAC94M7FUfZKYMP43dDYpiqb4PrIGGjy1r2Y0jElPaspmEC9QMcp4OnFolKrC/s1716/image_2024-11-25_10-40-33%20(2).png

ល្បែងអនឡាញបានផ្ទុះឡើងវិញនារយៈពេលចុងក្រោយនេះបន្ទាប់ពីមានកីឡាករបាល់ទាត់ គ្រូបង្រៀន ត្រូវបានបាត់បង់ជីវិតដោយសារតែអំពើអបាយមុខនេះដល់ថ្នាក់ហ៊ានសម្លាប់ខ្លួនឯងនិងក្រុមគ្រួសារ។ អ្នកសិល្បៈមួយចំនួនបានផ្សព្វផ្សាយល្បែងអនឡាញ ចំណែកឯអ្នកសិល្បៈមួយចំនួនទៀតឈប់ផ្សព្វផ្សាយព្រោះតែត្រូវបានមហាជនរិះគន់ព្រោះការផ្សព្វផ្សាយនេះប្រៀបដូចជាជំរុញចិត្តឱ្យប្រជាពលរដ្ឋវក់នឹងការចាក់និងភ្នាល់គ្នាលើល្បែងអនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1O6AlzbrBNGSIdyKAjeeDkQ6ULLlmoVr2P-TL_I76enhcRXxMzjCoMPV80_f_dSVDYBSORu5lVXd8uoFLitH5cTAn-cEiOPa4EC5CNlCW4MgJvLC2m8EpEYH1JL3lL5iZ_d1vAgYBydSbLLKyMsgmRD9fZbbCrXGd_Uodr21rJvVxhY9ZPjirlhNXD6Kp/s1895/image_2024-11-25_10-40-33.png
ជាមួយគ្នានេះដែរ លាង សុផាឡែន តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសនិងជាម្ចាស់បទ បេះដូង១០០ ដល់ថ្នាក់សំពះសុំចិត្តអ្នកសិល្បៈដែលផ្សព្វផ្សាយល្បែងអនឡាញឱ្យឈប់ផ្សព្វផ្សាយល្បែងតទៅទៀតក្រោយពីមានហេតុការណ៍ឆាបឆក់យកជីវិតជាបន្តបន្ទាប់។

នៅយប់ថ្ងែទី២៤ វិច្ឆិកា លាង សុផាឡែន បានបង្ហោះថា «សូមលើកដៃសំពះបងប្អូនឬសិល្បៈមួយចំនួន ឈប់ផ្សព្វផ្សាយ រឺ BA ល្បែង Online ទៅ សុំចិត្តណា »។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAJosr-lVLDPmVbOLkwHF9ZYixsaB4SJRb3890CVdWHHa7ZIGwMkOncWNSkGcDWpj2H508C5BGj6BopB-dsIL-Vl7e2NT70mgFEDryLpkCvLYOC_wr8lSDTHXLTzZbbdfzIE9KbOmgXaW2mleNIEACTg4fdi-9NcCSIH3lEfPWIwVMXgFiFDaACcvtRR3B/s1924/image_2024-11-25_10-40-34%20(2).png

នៅក្នុងផ្នែកខម្មិននៃការបង្ហោះតារាចម្រៀង លាង សុផាឡែន ក៏បានបន្ថែមដែរថា ក្រុមហ៊ុន ល្បែង online ទាក់ទងមកច្រើនដងហើយ ប៉ុន្តែនាងមិនដែលទទួលធ្វើទេ។ ការបញ្ជាក់នេះក៏មានអ្នកលេងបណ្តាញសង្គមម្នាក់បានទម្លាយករណីស្លាប់៤នាក់នៅជិតភូមិរបស់ខ្លួនដោយសារបំណុលល្បែងonline»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOsJY-WPv8EbPAs1bids87-HSBzZ0RxUlMHxxdRBrgDZY96xXyoXM3CacJUwWj3wgp09MW3pvxIu0O8DFM3qATlJVJS_QIJ9OSgNqoP7_0YzTnQWHuGDOz3NgkatE9HVNUp__4epGRW3lI1IMcImA4x-8TggEKzIUVRKa-oxrVUH1-tXLm6rMo0g3YpN0b/s681/image_2024-11-25_10-40-32.png

ទាក់ទិននឹងបញ្ហាសង្គមដែល លាង សុផាឡែន ធ្លាប់និយាយនៅលើបណ្តាញសង្គមរបស់ខ្លួនមិនត្រឹមតែលើកម្រាមដៃសំពះសំណូមពរដល់អ្នកសិល្បៈឈប់ផ្សាយល្បែងអនឡាញប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀងរូបនេះក៏ធ្លាប់បាននិយាយពីបញ្ហាកោះគុតដែលជាកោះត្រួតស៊ីគ្នារបស់ខ្មែរនិងថៃផងដែរហើយនាងមានការស្រលាញ់កោះនេះយ៉ាងខ្លាំង៕

ឆាប់ៗនេះ! ភាសាចិន នឹងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាសាលារដ្ឋ

0

ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងដាក់សាកល្បងការបង្រៀនភាសាចិនទៅក្នុងកម្មវិធីសិក្សារដ្ឋចំនួន២០សាលា ខណៈនាពេលដ៏ខ្លីខាងមុខសាលារដ្ឋទាំងអស់នឹងបន្ថែមម៉ោងនេះ ពីលើម៉ោងភាសាអង់គ្លេសដែលមានស្រាប់។

បើតាមលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា៖” បច្ចុប្បន្ននេះ យុវជនចូលចិត្តរៀនភាសាចិន ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ ខណៈមានជនជាតិចិនជាច្រើនបានដាក់ទុនវិនិយោគ ក៏ដូចជាបង្កើតក្រុមហ៊ុននៅកម្ពុជា”។

ការដាក់បញ្ចូលកម្មវិធីរៀនភាសាចិននៅគ្រឹះស្ថានសាធារណៈនេះ នឹងផ្ដល់ផលប្រយោជន៍ដល់កម្ពុជា ស្របពេលដែលភាសានេះ ជាភាសាសំខាន់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយនាពេលបច្ចុប្បន្ននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រសួងអប់រំ កំពុងសាកល្បងបង្រៀនភាសាចិននៅតាមសាលារៀនចំនួន ២០ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕

 

 

ហុងកុងជាប់ចំណាត់ថ្នាក់លេខ ២ ជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោក

0

ប្រទេសចិន៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនទិន្នន័យ Altrata (UK) បានបង្ហាញថា ចំនួនមហាសេដ្ឋីនៅហុងកុងគឺបានកើនឡើងខ្លាំង ដោយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
ជំរឿនប្រជាសាស្រ្តមហាសេដ្ឋី ២០២៤ ដែលប្រកាសដោយ Altrata បានបង្ហាញថា ២៨% នៃមហាសេដ្ឋីរបស់ពិភពលោករស់នៅក្នុងទីក្រុងចំនួន ១៥ ដែលក្នុងនោះសហរដ្ឋអាមេរិក និងចិនគឺជាប្រទេសពីរដែលមានទីក្រុងច្រើនជាងគេនៅក្នុងបញ្ជី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRtozHUXJEkAA2xO8Y-6JYC2nKudwSsz-Lr7k-DgxhKbZkdcxPRO2B3D22dLBpgMBSli72goon6FpsWKgyGp377EimsEBfLJlmBbHy1yE08LYjpAZNcJ4Eh1LpTesvwjU3cAKOYvHyB-EmZJA1E7XyWo8e2NZY8yJTgj_XoBlvHlZQ5veg133_Um6iLh16/s2478/image_2024-11-25_15-49-55.png
នេះបើយោងតាម Altrata បានឱ្យដឹងថា ញូវយ៉កគឺជាទីក្រុងជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោកចំនួន ១៤៤ នាក់កើនឡើង ៩ នាក់បើធៀបនឹងឆ្នាំមុន។ រីឯចំនួនមហាសេដ្ឋីរស់នៅក្នុងទីក្រុងហុងកុងវិញគឺមាន ១០៧ នាក់ ធ្លាក់ចុះ ៥ នាក់បើធៀបនឹងឆ្នាំមុន។ ទោះបីជាធ្លាក់ចុះបន្តិចមែន ក៏ទីក្រុងនេះនៅតែរក្សាតំណែងលេខពីរ ជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkAhjR6f3l0uW8WHmxf4_PK9MhtGeEIhPR3ESS7rY-4_h3kr5DzMn34wItxCsic3xDwNlG5W5efJwL28WERVVM9tp710OiGh5IFgWOopihom-e5-x-5ajB2p4m72Y0_LTNK6y_AIqD9n_su4xPK-wNrzssm0qSgvTDl8__1DUecwYVb9Ohx-Po5he8WBwX/s1131/image_2024-11-25_15-49-59.png

របាយការណ៍វាយតម្លៃថា ទោះបីជាការវិនិយោគទាក់ទងនឹងប្រទេសចិននៅតែបន្តធ្លាក់ចុះក៏ដោយ ប៉ុន្តែហុងកុងនៅតែពឹងផ្អែកលើគុណសម្បត្តិតែមួយគត់របស់ខ្លួនជាស្ពានហិរញ្ញវត្ថុដ៏សំខាន់ ការភ្ជាប់ប្រទេសចិន និងទីផ្សារអន្តរជាតិ ដែលធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលដែលមិនអាចជំនួសបាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ របាយការណ៍ក៏បាននិយាយផងដែរថា បច្ចុប្បន្នចំនួនមហាសេដ្ឋីនៅអាស៊ីបានថយចុះពី ៣.៥% មក ៨០៦ នាក់ ហើយទ្រព្យសម្បត្តិសរុបបានថយចុះពី ២% ទៅ ២.៥ ពាន់ពាន់លានដុល្លា គឺជាតំបន់តែមួយគត់ ដែលចំនួនមហាសេដ្ឋីបានថយចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_6cUvUVLQwI2Z8q508RY5q1Dva7BhInC6jZ8Icbu5M9qF9A5dW_CqQH3bqGGximoqjaPA9y_LXTnDlNWYqxmJJ3vLOi7bEo9mNAwuNXTMvcqJ_m059TkbeOYamBIu9Yq075Qw_gmMu31uN3-2-KLoqOxT3xZJZZ9lshR-0fRFBbSQtL4wJ5bg2-XPO_hp/s2000/image_2024-11-25_15-49-57.png

របាយការណ៍បានបន្ថែមថាការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិនជាមូលហេតុចម្បងដែលប៉ះពាល់ដល់ដំណើរការរបស់អាស៊ី។ សេដ្ឋកិច្ចទន់ខ្សោយ អចលនទ្រព្យនៅទ្រឹង ក្តីបារម្ភអំពីការកើនឡើងនៃបំណុលក្នុងស្រុក និងដំណើរការទីផ្សារមូលធនក្រីក្របានធ្វើឱ្យចំនួនមហាសេដ្ឋីនៅក្នុងប្រទេសចិនធ្លាក់ចុះ ១៤.៨% មកត្រឹម ៣០៤ នាក់ក្នុងឆ្នាំ ២០១៩៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbO-7MHE_ya1FmOiq8PHE1RHh0Dse2pu3Z8xKLi_Ru-zEurHwJ11eP8197vHOiqNMz3T4Qj3PM3WePjsmHysutKgIxfsVQupah4s1BF2tDMLWHPZijLDtipvhcGGesGuotbs6GR2HMPrrGWLUhhctaCWA5T8MhOVhSsjPZJeOMguatB7cKEAFAB8GLPuQQ/s3072/image_2024-11-25_15-49-59%20(2).png

ការទទួលស្គាល់អាពាហ៍ពិពាហ៍មនុស្សភេ.ទ ដូចគ្នារបស់ថៃធ្វើឱ្យកើនភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ តាមរបាយការណ៍របស់ភ្នាក់ងារទេសចរណ៍ Agoda បង្ហាញថា ច្បាប់អាពាហ៍ពិពាហ៍គូស្នេហ៍ភេ.ទ ដូចគ្នារបស់ថៃ នឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ ហើយថៃនឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសកើនឡើង ចំនួន៤លាននាក់បន្ថែមទៀតក្នុង១ឆ្នាំ ឬស្មើប្រមាណ១០% ។ ហេតុនេះ ថៃនឹងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ រហូតដល់២ពាន់លានដុល្លារក្នុង១ឆ្នាំ ក្នុងរយៈពេល២ឆ្នាំខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFmwjn58qSDVzTwHs0iTsGhXrtT4BqidnX4sDxKqtpxPZ0_a-KlLEGy3sXA0LJRq6PgWRHRiKjTYymVvdFyyX7BpfXMdquShi63NmE-Were56fDFfluy49Y0c29YodGdmz_H_BBoryT9UCQ2XqegfoN4r5-AVnxH06uVkWVtsuDOzlpT_Ws1p6oB0uuLZE/s1280/image_2024-11-25_15-30-17%20(2).png

របាយការណ៍បញ្ជាក់ថា ក្រុមភ្ញៀវទេសចរបរទេសមកកម្សាន្តនៅថៃ មិនមែនមានតែគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ឬភ្ញៀវមកចូលរួមពិធីអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងក្រុម LGBTQ ផ្សេងៗផងដែរ ។ ថៃនឹងទទួលបានភ្ញៀវទេសចរ និងជនបរទេសមកធ្វើការកើនឡើងជាបន្តបន្ទាប់ ហើយក្រៅពីការស្វែងរកកន្លែងស្នាក់នៅយ៉ាងសមរម្យហើយ ពួកគេនឹងមានអារម្មណ៍ថា នៅទីនេះ មានការទទួលស្គាល់យ៉ាងពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8YkR33h3z-PAkShIIbakiSUriyVeNHBbGmCAgg58Lokc_Z-uT9mKmvlkd4RDBq2Q3H9YmdXzTuWXwUiUnOoGv4ax-oHR4KCkkgP3j1kFu8W8-hHkzFj0UQn8ugzfzs88JXr60gvfCXXfCp-pjPyJN9eEAQEk_zeI_jSSd1ziuAw3j6lOf6AYwxDpUSonE/s1200/image_2024-11-25_15-30-17.png

លើសពីនេះ ច្បាប់អាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នារបស់ប្រទេសថៃ នឹងជំរុញឱ្យវិស័យទេសចរណ៍ថៃជួលបុគ្គលិកធ្វើការពេញម៉ោងបន្ថែមទៀត ចំនួន៧៦,០០០តួនាទី ព្រមទាំងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់០.៣% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZRAIlgbj4E5OG7uuBsr0tIELViYynzlyRDcxnWmdVNZuYuyLizYjME62eBQeBEK_WquPZ5Ctx3T_KLRvDmU-SwVqvN1PKCfn3YeyaVjXMJ1y5L4ISF5CWexKNC3Z7PjtkbeghnlMapsX9ydULTTlsaa7cuEF7rAGC48zYc2I2F-TAvuv1v8ih4NLpzwZw/s1200/image_2024-11-25_15-30-18.png

អនុប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ Agoda បាននិយាយមកកាន់ CNBC Travel ថា នូវែលសេឡង់ និងអាមេរិក មានចំនួនរៀបអាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នាកើនឡើង ក្រោយពីប្រទេសទាំងពីរអនុម័តច្បាប់នេះ ។ នូវែលសេឡង់បានអនុម័តច្បាប់នេះកាលពីឆ្នាំ២០១៣ ហើយរហូតមកដល់ឆ្នាំ២០១៦ ការរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ភេទដូចគ្នាភាគច្រើន គឺជាភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIAXEIMRNWnelTFNWRCKx6M-NE4RGfGv_KP63GdrpwXSAy7c_5ztqx3LcC2mydpV8ijEeSb6lNKPOyfrt4xBdhHvhp91noKMYbkXpmgt8qvviytIe-9NtszARu4-Oyla9B3FfqjZ5VkYBKGc_4yEHI8v0qhIqHyutJfPMaPnKslaAYavJji6CpV7ZSkexw/s1024/image_2024-11-25_15-30-19%20(2).png

ចំណែកថៃនឹងក្លាយជាប្រទេសគោលដៅគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា LGBTQIA+ របស់ពលរដ្ឋឥណ្ឌាផងដែរ ។ គូស្នេហ៍ភេទដូចគ្នាស្មើជាង៣,៦០០លាននាក់នៅទូទាំងពិភពលោក គឺប្រទេសពួកគេពុំទាន់មានច្បាប់នេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMMGvIfSFRFg0Le1_Gk6z8B81pr0SKJVQMzdtQprR9Wmhsm7ZaIN5G6QZdehOqgPUfYAalDhEfVb-PNqaRxPPcBhUf50c7V4IwGXxvZPewMYeJ9zNqx9FRG-wSEQfoZvej81m1LOycNuxKIDkWPn6FvWclw84v3Qy9EQOGNLg2hATaorZDhA2o5rHvIlp1/s800/image_2024-11-25_15-30-19%20(3).png

ដោយឡែក អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សនៅថៃ និងអ្នកចូលរួមបង្កើត Bangkok Pride និយាយថា Bangkok Pride នឹងរៀបចំពិធីអាពាហ៍ពិពាហ៍សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ពីព្រោះវាជាថ្ងៃដែលថៃចាប់ផ្តើមអនុវត្តច្បាប់នេះ ។ យើងមានគូស្នេហ៍ចុះឈ្មោះរួចហើយជាង៣០០គូ ខណៈការកំណត់គោលដៅស្មើ១,០០០គូ នៅទូទាំងប្រទេស រួមទាំងគូស្នេហ៍បរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuTq_AAst4IDFoR65lK-GqcS9r0iYcuxd2KLcuWCvcv9ibOh319IppZy1ShyphenhyphennX-QXEALLKkPFJ7YmVMSVlSyHnotfU8HQyD9B2joJE6OhCR_R6D-8KeG3RywX4e54qDYpU4CcXp0QJvIzJ7u5k983wwz_KiY7DRstEsSTH73W15icUaI7lJLfSgMYvPJiR/s760/image_2024-11-25_15-30-19.png

ក្រៅពីនេះ រដ្ឋាភិបាលថៃមានគម្រោងធ្វើជាម្ចាស់ផ្ទះកម្មវិធី «World Pride» លំដាប់ពិភពលោក ខណៈកាលពីឆ្នាំ២០២៣ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទទួលបានចំណូលរហូតដល់១២០លានដុល្លារ ពីការរៀបចំពិធីនេះ ។ ថៃ គឺជាប្រទេសទី៣ ក្នុងតំបន់អាស៊ី ដែលបានអនុវត្តច្បាប់អាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នា បន្ទាប់ពីតៃវ៉ាន់ អនុម័តច្បាប់នៅឆ្នាំ២០១៩ និងនេប៉ាល់ ឆ្នាំ២០២៣ ៕

ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅកម្ពុជា នឹងលេចរូបរាងពីភ្នំពេញទៅប៉ោយប៉ែត

0

រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតផ្តល់សិទ្ធឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដើម្បីសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវរថភ្លើងល្បឿនលឿន សម្រាប់ដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ រវាងប្រទេសកម្ពុជា និងប្រទេសថៃ។

គម្រោងនេះ មានប្រវែង ៣៨២ គីឡូម៉ែត្រ ជាប្រភេទរថភ្លើង ដើរដោយ ថាមពលអគ្គិសនី និងអាចអោយរថភ្លើងរត់បាននៅក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

គម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត គ្រោងនឹងចំណាយថវិការ៤ពាន់លានដុល្លារ ដោយឆ្លងខេត្តកំពង់ធំ ខេត្តសៀមរាប ប៉ោយប៉ែត។

លើសពីនេះទៅទៀត ក៏នឹងមានការសាងសង់ ផ្លូវអាកាសចំនួន ៣០០ កន្លែង ដើម្បីបញ្ចៀសចំណុចប្រសព្វផ្លូវជាតិ និងផ្លូវស្រុកផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវដែក ដែលមានស្រាប់ ក្នុងប្រទេសកម្ពុជាមាន ២ ខ្សែ។ ខ្សែទី១-ភ្នំពេញ ទៅ ប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ និងមួយទៀតពីភ្នំពេញ ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត៕

គ្រុឌ ចែករង្វាន់ឡានខ្លាញ់គោ ដល់អតិថិជននៅផ្លូវវែងស្រេង

0

មិនគួរឱ្យជឿមែន! គ្រុឌ បានធ្វើឱ្យផ្លូវវែងស្រេងកក្រើក ដោយចែករង្វាន់ឡានខ្លាញ់គោពិតៗ ដល់អតិថិជនភ្លាមៗ! បងប្អូនជាច្រើនបានប្រមូលផ្តុំគ្នា ដើម្បីអបអរសាទរម្ចាស់សំណាងដែលបាន ”ឈ្នះរង្វាន់ធំ ឡានខ្លាញ់គោស៊េរីទំនើប ពីស្រាបៀរគ្រុឌ”។ អ្នកខ្លះកាន់កំប៉ុងស្រាបៀរគ្រុឌ ខ្លះទៀតកាន់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដោយសប្បាយរីករាយ និងរំភើបជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsNHSyYeP4Bl506V-05W-MNQJwx1R6xwNyOKpu6gpqwYCNnuehRraN4nKzVB0zEv6D8CbCv8XuLjzXT69cl5reBjkIS5CUNCx-Me27XNgXqaFVCE-QzT2I8JykIg_KSKphbyTrtyudmvQTWxdJj2yH9Bb1DJihSjmyDOjyAbzGqOmHWVGVnZzAcYJeU8rl/s6316/_40A7676.jpg
ម្ចាស់សំណាងទាំងពីរនាក់ មានទឹកមុខរីករាយ និងភ្ញាក់ផ្អើលជាខ្លាំង ពេលដែលពួកគាត់បានទទួលរង្វាន់ឡានថ្មីសន្លាង ពីស្រាបៀរគ្រុឌ។ គាត់ទាំងពីរនាក់បានឡើងជិះឡានភ្លាមៗ ដើម្បីទៅបង្ហាញគ្រួសារ និងមានគម្រោងដឹកគ្រួសារទៅលេងកម្សាន្តនៅឆ្នាំថ្មីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMy-8OhoAf2uguqai1Zyy00l549Uc-ovOSC_OSIlf42b13T5V1rpn9DGcWNNofUtZQtHvfJzBdkleh9Y9sTWxMp97-6fDl816tGlkR6yJT0Vngzk0tb63CE6zQxV2oPuBrnl6JBY-A9cKpE1CqinIt2Ib8IOF0E7W0uZKlbvCwszyokxPxV9s1jT0Swne0/s8141/_40A7679%20(1).jpg
ចង់ក្លាយជាម្ចាស់សំណាងដូចពួកគាត់ដែរទេ? ???? កុំភ្លេច គាំទ្រស្រាបៀរគ្រុឌ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌ! រង្វាន់ជាច្រើនកំពុងរង់ចាំអ្នក! ???? #ពេលវេលាល្អពេលវេលាជាមួយគ្រុឌhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjPMwMAE2Yv9JvbyhUQAMK4LRLnDwO2aJv8DrXnryo_A571Jj5kmRwLJe9I41UxpCXncuykP6YYt41fpOz0RtUQeRMQ1T58N6z7pGqD9fXlBwvtDdyQlGQRBK-bT6KSFcMggzSV_XnfF9X_GQbesE472y6Aj8KPBVgYmpyfe5mTMoIKJU07r4WrCsVjglN/s8192/_40A7750.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXH0Us3pZ6JrOcy4IkKAfIy-lqKds6lBucqPbsrXSjVwM6onmEhx9PFu1ooJAfv3hfMpZNxQ6HVkP3qq06AQHznbJqocgxnN8kGNihv58zmzBhaQWusog94oQoe7VlrDvS7ep3fXMV7BDI0IlthyphenhyphenKZvbSmyySP3fVa2H4A4PiOLV2VkvHX0VLXIPNB2lBb/s6985/_40A7766.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqlJ8w_wbqCTqIoG8UJBk2sc1Z0B21aCLun5srU_HJdyhhiuGUPcCHDNO0ghK5APjhFExwrY_vLzhALRYCAeKBQsSrKLCwmHEgSIdHNNcB_f_5Kcx4GPWHkmOo75IP-9FXm9QnQXYwpMzxcUFw3XD9RgTZs0U7C61el9Ge4Ga2HENOfGpOpJP_K02-t4sF/s6364/_40A7728.jpg

តុលាការខេត្តកំពង់ចាម ចាត់វិធានការតាមផ្លូវច្បាប់លើ “ពូហ៊ន”

0

កាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីអ្នកសារព័ត៌មានឈ្មោះពូហ៊ន បណ្តាញសារព័ត៌មាន KH Plus News បានធ្វើអត្ថាធិប្បាយ និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ប្រមាថលើអាជ្ញាធរដែនដី និងស្ថាប័នអនុវត្តច្បាប់ ពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លីមួយកន្លែងនៅចំណុចភូមិហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមរយៈវីដេអូដែលបានឡាយផ្ទាល់ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក KH Plus News ពូហ៊ូនលើកឡើង ដោយភ្ជាប់ជាមួយខ្លឹមសារថា៖”អរគុណដល់តុលាការខេត្តកំពង់ចាមដែលការពារបន្ទប់ទឹកលើដីផ្លូវជាសាធារណៈ ហើយរំលោភលើដីបណ្ណកម្មសិទ្ធិស្របច្បាប់”។

ពាក់ព័ន្ធនឹងករណីប្រមាថ និងផ្សព្វផ្សាយព័ត៌មានមិនពិត បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ ជាបទល្មើសព្រហ្មទណ្ឌ ហេតុដូច្នេះ អយ្យការអមសាលាដំបូងខេត្តកំពង់ចាមនឹងចាត់ វិធានការតាមផ្លូវច្បាប់ដោយម៉ឺងម៉ាត់ជាទីបំផុតទៅលើ “ពូហ៊ន”។

គួរបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រមាថស្ថាប័នអនុវត្តច្បាប់ មិនមែនជាសិទ្ធិសេរីភាពខាងផ្នែកសារព័ត៌មាននោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUmZGonjP_0142r8G350JQdqcajGeDSASGe8aqhdt82MeGpK5hr9an3Auq5bKiY7CLMGsXuOUm9S0CQynt329NFvLZk-9xQOsnMRMQe8A2DEBW4ZvTVdEtdHtOMRQFsnckhhToJIQhKJyrWvtx0MdhPnxUe1jw66WSRZ2Lx85RpXtHNCIPsh_13oTOYYhG/s1280/468328595_1106145928183208_6215766027715807274_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRZY9mnRGosq5Ew_cErq31h1g8u7aXQ6Dt8cJr4_R9el6noJn4fftxLNj4rvVKzCULRz1AM7pczcUR41vonGGnTPLEe9bE_tq_08QgYukcfgXiqMPjaAUhYUfnEITMaD5zjza0bOJueEf-BXfsRedUMKBefofh_xtlDTRRaI9GkFssd0EtwsqJvZJir_Um/s1280/468406569_1106145988183202_7081324432526907529_n.jpg

គូស្នេហ៍ Selena Gomez ត្រូវបានមហាជនរិះ.គន់យ៉ាងខ្លាំង ដោយសារលោកនិយាយបំបា.ក់មុខសង្សាខ្លួន

0

សហរដ្ឋអាមេរិក៖ អ្នកគាំទ្រ Selena Gomez មានការខឹងសម្បា.រយ៉ាងខ្លាំងចំពោះមិត្តប្រុសរបស់នាងគឺលោក Benny Blanco ក្រោយនិយាយបំបា.ក់មុខសង្សាខ្លួននៅក្នុងកិច្ចសម្ភាសមួយ។
Benny Blanco និង Selena Gomez បានទាក់ទងគ្នាជិតមួយឆ្នាំហើយ តាំងពីឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ពួកគេទាំងពីរតែងតែត្រូវបានមហាជនកោតសរសើរអំពីភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់លើគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាថ្មីៗនេះផលិតករតន្ត្រីវ័យ ៣៦ ឆ្នាំដែលជាមិត្តប្រុស Selena ស្រាប់តែត្រូវបានមហាជនរិះគន់ថា លោកមិនឱ្យតម្លៃនាង ដោយសារមូលហេតុទាំងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_is7AXUyUpx2NpJFnSwERE-e00AFHE7JXg_7tVuPdVCdxHOtp9EUt0zn_vohSgk9lAAVGScB_B_l1lT4-vk0o90FOoI9eRWP7o2MKthnmU5fgElFt9EhJP4OjTmslaK5a1esHlPQiF5Z1uBa44h-ADFRNp1vZ6-GROf0Y0Mj6x4Ok0uX5TmM_F41ZZ6b9/s3100/image_2024-11-25_13-58-37.png

Benny Blanco ដែលមានឈ្មោះពិតថា Benjamin Joseph Levin បានបង្ហាញខ្លួននៅលើស្ទ្រីម Twitch របស់ YouTuber ល្បីល្បាញម្នាក់គឺ Kai Cenat ក្នុងអំឡុងពេលនោះពួកគេបាននិយាយគ្នាអំពីប្រធានបទនៃការណាត់ជួបគ្នាដំបូងរវាង Selena និង Benny តើរវាងអ្នកទាំងពីរនរណាជាអ្នកណាត់ជួបគ្នាមុន។ Benny ដែលជាមិត្តប្រុស Selena ស្រាប់តែនិយាយថា ពិតណាស់គឺ Selena ជាអ្នកណាត់លោកមុន។ លោកបានរៀបរាប់ថា “ថ្ងៃជួបគ្នាដំបូងរបស់យើងគឺលោកត្រូវតែសុំទាក់ទងនាងមុន ប៉ុន្តែពេលនោះស្រាប់តែនាងសុំទាក់ទងលោកមុនទៅវិញ លោកពិតជាភ្ញាក់ផ្អើលណាស់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFYfDYDXIBp3c4nI3u_vTmCO9KaRtSixARZdBtPU9GreHICjnyKPEG2tRtnIECNsuRBOc_44xtMoyp9NG-GvEI2J9AajYqNFQDSouW1SKenMmWAGyoK2kSkm7qVoXq2dgTiZzswJO5ecrPWvYd0jcCYYbByOaJahbusvllK4Sxr7KTSGpdrJOI2HGeS6I-/s1169/image_2024-11-25_13-58-39.png

Benny Blanco បានបន្តថា តាមពិតទៅពួកយើងគឺជាមិត្តភក្តិនឹងគ្នានោះទេ ពួកយើងស្គាល់គ្នាតាំងពីក្មេងៗមកម្លេះ ហើយក៏បានសំណេះសំណាលគ្នាធម្មតា ប៉ុន្តែនៅពេលនោះ Selena បាននិយាយថា តើលោកចង់ញ៉ាំអាហារពេលល្ងាចជាមួយខ្ញុំទេ ហើយខ្ញុំក៏ព្រមញ៉ាំអាហារជាមួយនាង។ លោកបន្ថែមថា លោកមិនបានគិតអ្វីឡើយនៅពេលនោះ ប៉ុន្តែ Selena ក៏បានសួរលោកថា តើនាងគួរស្លៀកអ្វី? ទើបលោកដឹងថា ពួកយើងទាំងពីរគឺកំពុង date លោកមិនដឹងអ្វីទាល់តែសោះ។ បន្ទាប់ពីអាហារពេលល្ងាចរួច ពួកគេក៏ទាក់ទងគ្នាក្នុងន័យស្នេហាតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYPzQSjQPoVSuaDZN_7CL1z5Kjwxw2MRXHTT9MtOWXSpuQWWV4bb6JLZJLNwSv12YjFgXOuGKw601iommmDIUuvhNCF41iJqgEwnjjhMR40cMUq3wW41UPSTNfVWFQY1E1qPuU9BGgd6iJMZGtuooc9iXGgehv8j1nJ-ZKB6b991DMzSHvf2ylhwC_sccy/s1222/image_2024-11-25_13-58-40.png

ការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកគាំទ្រ Selena ឆេះដុំយ៉ាងខ្លាំង។ ពួកគេក៏បានរិះគន់មិត្តប្រុសនាងថា សម្តីរបស់ Benny Blanco ហាក់ដូចជាបំបាក់មុខ idol ពួកគេពេកហើយ។ អ្នកខ្លះទៀតក៏បានលើកឡើងថា “គាត់ចូលចិត្តបំបាក់មុខនាងណាស់” ហេតុអ្វីគាត់ត្រូវប្រាប់រឿងនេះជាសារធារណៈ ការនិយាយបែបនេះ ហាក់មិនឱ្យតម្លៃ Selena ទាល់តែសោះ។ ទោះបីជាយ៉ាងនេះក្តីស្នេហារបស់លោក និង Selena នៅតែស្អិតរមួតនឹងគ្នាដូចស្រមោច និងស្ករ។ គួររំលឹកដែរថា កាលពីមុន Selena Gomez គឺធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាប្រុសជាច្រើនគឺ The Weeknd, Justin Bieber, Zedd, និង Nick Jonas ជាដើម៕

យូហៃ និង GMENGz សូមទោសចំពោះឃ្លាចម្រៀង «ដូចព្នងទើបចេញពីព្រៃ»

0

បទចម្រៀង «ម្តងហើយម្តងទៀត» ដែលជាសហការលើកដំបូងរបស់តារាចម្រៀងរ៉េប យូហៃ ម្ចាស់ពាន The Rapper Cambodia និង GMENGz ទទួលបាន១០០ K ក្នុងរយៈពេល២៤ម៉ោងត្រូវសម្រេចចិត្តលុបនិងចេញសូមទោសជាសាធារណៈដោយសារឃ្លាចម្រៀងជាប់ពាក់ព័ន្ធនឹងការរើសអើងទៅកាន់ជនជាតិដើមភាគតិច។ បទនឹងត្រូវកែសម្រួលឡើងវិញដើម្បី បញ្ឈប់នូវការរើសអើងគ្រប់រូបភាពដោយចេតនា ឬអចេតនាក្តីនៅក្នុងសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsx935ekT5_ZaIi5kNo3FAxltC3uT9JDAuhlP1o5oS_xXjKdMUzCY6sJ4voh0H5u5aidzqLHB9oz9kOGHuE0KdQAPYEd4_6g1d0w-mqFdrGs8F8uXFOSx1M_VE51EPpGvdtKezFnaDJOPrE11CWU26LgbwIro31ai2vWT7pPk3STDA2J24EW_53uB6qFqh/s2048/image_2024-11-25_08-32-33.png

តាមសេចក្តីប្រកាសរបស់ផលិតកម្មបារមីនាយប់ថ្ងៃទី២៥ វិច្ឆិកា បានឱ្យដឹងថា «ផលិតកម្ម បារមី បានទទួលលិខិតផ្លូវការពីលោក Tev Pot ដែលបានលើកឡើងពីកំហុសនៃការ ប្រើពាក្យពេចន៍នៅក្នុងបទចម្រៀង «ម្តងហើយម្តងទៀត« របស់ YuuHai និង GMENGz ដោយក្នុងនោះ អត្ថន័យមួយផ្នែកនៃបទ បានធ្វើឱ្យប៉ះពាល់ទៅដល់បងប្អូនសហគមន៍ជនជាតិដើម ភាគតិចព្នង។ ផលិតកម្មបារមី រួមទាំងសិល្បករ YuuHai និង GMENGz ពិតជាសោកស្តាយចំពោះកំហុសមួយនេះ ហើយសូមធ្វើការសូមទោសពុកម៉ែបងប្អូនទាំងអស់គ្នាជាផ្លូវការ និងទទួលយកការរិះគន់មួយនេះដោយដឹងកំហុសពី ភាពធ្វេសប្រហែស ព្រោះអ្នកសិល្បករពិតជាមិនមានចេតនាធ្វើឱ្យប៉ះពាល់អារម្មណ៍ដល់ពុកម៉ែបងប្អូនគ្រប់រូបនៅ ក្នុងសហគមន៍ជនជាតិដើមភាគតិចព្នងឡើយ សូមទោសចេញពីចិត្ត និងការដឹងកំហុសនេះ។ ហើយសង្ឃឹមថាសហគមន៍របស់យើងទាំងមូលនឹងទទួលយក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjADPViCnNcC1jPQE35IRM5xMieilceOg3xIjs06OizLkfScNdy6TjGORUs_kF6bwkQIRIvAuxTaowjby5fJMiYASantoPwUoLPhzHP2w6OWyrpakm8vfxqHPaW0zvgtQaaV8vhyphenhyphenQMyihNhWulTFOH0YuWk18elLP-fcEo3wluTaoYOArNSW5U-fzrAgCgv/s2048/image_2024-11-25_08-32-37.png

ផលិតកម្មបានសម្រេចចិត្តលុបបទចម្រៀងចេញ ហើយនឹងចេញកំណែថ្មី ជាមួយនឹងការកែសម្រួលឡើងវិញដើម្បី បញ្ឈប់នូវការរើសអើងគ្រប់រូបភាពដោយចេតនា ឬអចេតនាក្តីនៅក្នុងសង្គម ជាពិសេសទៅកាន់បងប្អូននៅក្នុង សហគមន៍ជនជាតិដើមភាគតិចព្នង។ ពួកយើងនឹងមិនចូលរួមនូវចំណែកឬក៏ លើកទឹកចិត្តឱ្យមានអំពើនេះតទៀត ឡើយនៅក្នុងការផលិតបទចម្រៀង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsx935ekT5_ZaIi5kNo3FAxltC3uT9JDAuhlP1o5oS_xXjKdMUzCY6sJ4voh0H5u5aidzqLHB9oz9kOGHuE0KdQAPYEd4_6g1d0w-mqFdrGs8F8uXFOSx1M_VE51EPpGvdtKezFnaDJOPrE11CWU26LgbwIro31ai2vWT7pPk3STDA2J24EW_53uB6qFqh/s2048/image_2024-11-25_08-32-33.png

នៅលើបណ្តាញសង្គមរបស់ Gmengz ក៏បានចេញលិខិតសូមទោសចំពោះរឿងនេះដូចគ្នា
ដោយខ្វះខាតការពិចារណា និងការស្រាវជ្រាវដែលធ្វើឱ្យកំហុសដ៏ធំមួយនេះបានកើតឡើងដែលវាជា រូបភាពបង្ហាញការរើសអើងពូជសាសន៍ លោកពិតជាពុំមានចេតនាក្នុងការប្រព្រឹត្តនូវទង្វើមួយនេះឡើយ។ Gmengz បានសន្យាថានឹងមិនធ្វើឱ្យមានការធ្វេសប្រហែស ឬមានកំហុសម្តង ទៀតឡើយនឹងធ្វើការប្រុងប្រយ័ត្នខ្ពស់ និងមានការសិក្សាស្រាជ្រាវឱ្យបានលំអិតជាមុននឹងធ្វើអ្វីមួយ នាថ្ងៃអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvD4VSQYX1UoVCB5mS8NonANs-bUe3yMvx-f-qYnnDTf0ms4686EoLz0l_kCvROb-QTR3KcOEE9yD7H2SZ7ZBWW5yHshZQRFeZdJ-f9zdMfUC_qUYbx5kW4s6o2zic5ZHG6nKi2bzrjgKhLuGq9E2LNCTr1JFiKEScnYMZF8TyE6q3EQnnzve0ULbn6TeM/s1800/image_2024-11-25_08-32-41.png

គួរបញ្ជាក់ថា «ម្ដងហើយម្ដងទៀត» ពីយូហៃ និង Gmengz បានទម្លាក់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយឃ្លាចម្រៀងរបស់ Gmengz ដែលច្រៀងថា «ពីមុនគេតែងតែមើលរំលង ដូចខ្ញុំព្នងទើបចេញពីព្រៃ» ដែលធ្វើឱ្យមានផលប៉ះពាល់ទៅដល់ជនជាតិដើមភាគតិចព្នង។ ការចេញសូមទោសជាផ្លូវការពីផលិតកម្មបារមីនិងសិល្បករទាំងពីររូបទស្សនិកជនបានលើកឡើងថា ខុសហ៊ានទទួលស្គាល់កំហុសបញ្ជាអំពីទំនួលខុសត្រូវរបស់ពួកគេ៕

ពេជ្រ សោភា លេងឈឺៗទៅកាន់បវរកញ្ញាឥណ្ឌាម្ចាស់មកុដ MGI និងលោក ណាវ៉ាត់

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានធ្វើការប្រៀបធៀបចំពោះបវរកញ្ញាមីយ៉ាន់ម៉ាបោះបង់តំណែងលំដាប់រងទី២ បានLive លក់ពេជ្រ ចំណែកឯបវរកញ្ញាឥណ្ឌាជាម្ចាស់មកុដ Miss Grand International Live លក់គ្រឿងចាប់ហួយជាមួយណាវ៉ាត់។ ឃើញដូចនេះតារាចម្រៀង ពេជ្រ សោភា បានបង្កើតជាវីដេអូមួយលេងឈឺៗទៅកាន់បវរកញ្ញាឥណ្ឌានិងលោកណាវ៉ាត់យ៉ាងចាស់ដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQByx_2WZipqJS8WpQAluMQqGzLDY8USRAvpWxzdaCNUZEW70KI1UdPZNm3KYHWP1Gp0qR-hm5Zmk-G0EsAxJJG995kA1P9j9z7eAxGyyG1uytqGVFaTjp_NzwrhTH6VwyaSUVpPZny6dNKJYLYo93J1CUlFuYkSawPlCVzmEImorp5mfHRjWYNLxQAnhk/s1440/image_2024-11-23_14-31-09%20(2).png

តារាចម្រៀង ពេជ្រ សោភា បានបង្ហោះវីដេអូខ្លីមួយនៅលើគណនីទិកតុករបស់ខ្លួនដោយបានពាក់មកុដ និងបាននិយាយពីអ្វីដែលកំពុងតែធ្វើជារៀងរាល់ថ្ងៃគឺជាការ live លក់ប្រហុកបែបអីវ៉ាន់ចាប់ហួយធម្មតាៗ។ អ្នកនាង ពេជ្រ សោភា ក៏បានផ្លែផ្កាដែរថាគ្រាន់តែបានពាក់មកុដភ្លាមដូរព្រលឹង ដោយមានពាក្យថា ប៉ាៗទៀត និងបានថាគ្រាន់តែដកព្រលឹងភ្លាមលក់ប្រហុកបណ្តោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizb_iFy_RwsTdOhv3WFwXDNnXxt6kFBHhO8iFDddI0Ff026_k516N_qJAfmY0URJKwBxECnzCxt13rlbvStOh8P_oNesgxoykSHlog4UaEcqC-8Mm7Bg1W9KfWVQGMOnVUdTVXG6jwWfQEQPEtsXVqiTzQixlf-CQCyOW7MiWRB_uTo3Zhs9mdEnVXshho/s1440/image_2024-11-23_14-31-10.png

វីដេអូខ្លីមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលទៅខម្មិនព្រោងព្រាត និងបានថា ពេជ្រ សោភា ប៉ិនតែម្តង និងមតិផ្សេងទៀតថា គាំងខ្លាំងៗ។

ដើមចមនៃរឿងនេះបានកើតឡើងបន្ទាប់ពីអ្នកគាំទ្របានឃើញវីដេអូមួយដែលបវរកញ្ញាឥណ្ឌា Rachel ម្ចាស់មកុដ MGI 2024 បាននិយាយផ្លែផ្កាមកខានកម្ពុជាពីរឿងសណ្តែកដី ចេញពីភាពដា្រម៉ាពីប្រទេសកម្ពុជាដែលនាំឱ្យអ្នកលេងបណ្តាញសង្គមរិះគន់នាងចាស់ដៃ។ អ្នកខ្លះក៏បង្ហាញការខកចិត្តសោកស្តាយដែលអាណិតស្រលាញ់បវរកញ្ញាឥណ្ឌានេះប៉ុន្តែនាងបានផ្លាស់ប្តូរអត្តចរិតនៅពេលបានគ្រងមកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHHnXmWRsIVKFNvng4K8CGpvpf5IpFoOwOP_nDu3DVeY92FEamMeRO10ZlKS0uZWZFlUDunF1RDYbUbZxqrLSuKTIluCohtanLB-xUJfiABujjF-1t2EN66iUjoTWhy9HMqSFu9IzmzuFE5fvCQm6d6DfX8-VIACKl-29uOpm4n0xqCBj1ixYL0u9dnE_h/s1080/image_2024-11-25_13-47-25.png

ភាពចម្រូងចម្រាសបានងើបឡើងវិញនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាបានប្រៀបធៀប Thae Su Nyein បវរកញ្ញាមីយ៉ាន់ម៉ា បោះបង់ចោលតំណែងលំដាប់រងទី២ Miss Grand International 2024 ក៏មានការងារហូរចូល ផ្សាយសុទ្ធតែគ្រឿងពេជ្រ ចំណែកឯបវរកញ្ញាឥណ្ឌា Rachel លជាម្ចាស់មកុដកម្មវិធី Professional ទាំងមូល Live លក់គ្រឿងចាប់ហួយដូចជាប្រហុក ទឹកត្រី កាពិ ប្រេងកូឡា ជាដើម៕