Home ព័ត៌មានអន្តរជាតិ ការទទួលស្គាល់អាពាហ៍ពិពាហ៍មនុស្សភេ.ទ ដូចគ្នារបស់ថៃធ្វើឱ្យកើនភ្ញៀវទេសចរ

ការទទួលស្គាល់អាពាហ៍ពិពាហ៍មនុស្សភេ.ទ ដូចគ្នារបស់ថៃធ្វើឱ្យកើនភ្ញៀវទេសចរ

47
0

ប្រទេសថៃ ៖ តាមរបាយការណ៍របស់ភ្នាក់ងារទេសចរណ៍ Agoda បង្ហាញថា ច្បាប់អាពាហ៍ពិពាហ៍គូស្នេហ៍ភេ.ទ ដូចគ្នារបស់ថៃ នឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ ហើយថៃនឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសកើនឡើង ចំនួន៤លាននាក់បន្ថែមទៀតក្នុង១ឆ្នាំ ឬស្មើប្រមាណ១០% ។ ហេតុនេះ ថៃនឹងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ រហូតដល់២ពាន់លានដុល្លារក្នុង១ឆ្នាំ ក្នុងរយៈពេល២ឆ្នាំខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFmwjn58qSDVzTwHs0iTsGhXrtT4BqidnX4sDxKqtpxPZ0_a-KlLEGy3sXA0LJRq6PgWRHRiKjTYymVvdFyyX7BpfXMdquShi63NmE-Were56fDFfluy49Y0c29YodGdmz_H_BBoryT9UCQ2XqegfoN4r5-AVnxH06uVkWVtsuDOzlpT_Ws1p6oB0uuLZE/s1280/image_2024-11-25_15-30-17%20(2).png

របាយការណ៍បញ្ជាក់ថា ក្រុមភ្ញៀវទេសចរបរទេសមកកម្សាន្តនៅថៃ មិនមែនមានតែគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ឬភ្ញៀវមកចូលរួមពិធីអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងក្រុម LGBTQ ផ្សេងៗផងដែរ ។ ថៃនឹងទទួលបានភ្ញៀវទេសចរ និងជនបរទេសមកធ្វើការកើនឡើងជាបន្តបន្ទាប់ ហើយក្រៅពីការស្វែងរកកន្លែងស្នាក់នៅយ៉ាងសមរម្យហើយ ពួកគេនឹងមានអារម្មណ៍ថា នៅទីនេះ មានការទទួលស្គាល់យ៉ាងពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8YkR33h3z-PAkShIIbakiSUriyVeNHBbGmCAgg58Lokc_Z-uT9mKmvlkd4RDBq2Q3H9YmdXzTuWXwUiUnOoGv4ax-oHR4KCkkgP3j1kFu8W8-hHkzFj0UQn8ugzfzs88JXr60gvfCXXfCp-pjPyJN9eEAQEk_zeI_jSSd1ziuAw3j6lOf6AYwxDpUSonE/s1200/image_2024-11-25_15-30-17.png

លើសពីនេះ ច្បាប់អាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នារបស់ប្រទេសថៃ នឹងជំរុញឱ្យវិស័យទេសចរណ៍ថៃជួលបុគ្គលិកធ្វើការពេញម៉ោងបន្ថែមទៀត ចំនួន៧៦,០០០តួនាទី ព្រមទាំងបង្កើនផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់០.៣% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZRAIlgbj4E5OG7uuBsr0tIELViYynzlyRDcxnWmdVNZuYuyLizYjME62eBQeBEK_WquPZ5Ctx3T_KLRvDmU-SwVqvN1PKCfn3YeyaVjXMJ1y5L4ISF5CWexKNC3Z7PjtkbeghnlMapsX9ydULTTlsaa7cuEF7rAGC48zYc2I2F-TAvuv1v8ih4NLpzwZw/s1200/image_2024-11-25_15-30-18.png

អនុប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ Agoda បាននិយាយមកកាន់ CNBC Travel ថា នូវែលសេឡង់ និងអាមេរិក មានចំនួនរៀបអាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នាកើនឡើង ក្រោយពីប្រទេសទាំងពីរអនុម័តច្បាប់នេះ ។ នូវែលសេឡង់បានអនុម័តច្បាប់នេះកាលពីឆ្នាំ២០១៣ ហើយរហូតមកដល់ឆ្នាំ២០១៦ ការរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ភេទដូចគ្នាភាគច្រើន គឺជាភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIAXEIMRNWnelTFNWRCKx6M-NE4RGfGv_KP63GdrpwXSAy7c_5ztqx3LcC2mydpV8ijEeSb6lNKPOyfrt4xBdhHvhp91noKMYbkXpmgt8qvviytIe-9NtszARu4-Oyla9B3FfqjZ5VkYBKGc_4yEHI8v0qhIqHyutJfPMaPnKslaAYavJji6CpV7ZSkexw/s1024/image_2024-11-25_15-30-19%20(2).png

ចំណែកថៃនឹងក្លាយជាប្រទេសគោលដៅគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា LGBTQIA+ របស់ពលរដ្ឋឥណ្ឌាផងដែរ ។ គូស្នេហ៍ភេទដូចគ្នាស្មើជាង៣,៦០០លាននាក់នៅទូទាំងពិភពលោក គឺប្រទេសពួកគេពុំទាន់មានច្បាប់នេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMMGvIfSFRFg0Le1_Gk6z8B81pr0SKJVQMzdtQprR9Wmhsm7ZaIN5G6QZdehOqgPUfYAalDhEfVb-PNqaRxPPcBhUf50c7V4IwGXxvZPewMYeJ9zNqx9FRG-wSEQfoZvej81m1LOycNuxKIDkWPn6FvWclw84v3Qy9EQOGNLg2hATaorZDhA2o5rHvIlp1/s800/image_2024-11-25_15-30-19%20(3).png

ដោយឡែក អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សនៅថៃ និងអ្នកចូលរួមបង្កើត Bangkok Pride និយាយថា Bangkok Pride នឹងរៀបចំពិធីអាពាហ៍ពិពាហ៍សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ពីព្រោះវាជាថ្ងៃដែលថៃចាប់ផ្តើមអនុវត្តច្បាប់នេះ ។ យើងមានគូស្នេហ៍ចុះឈ្មោះរួចហើយជាង៣០០គូ ខណៈការកំណត់គោលដៅស្មើ១,០០០គូ នៅទូទាំងប្រទេស រួមទាំងគូស្នេហ៍បរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuTq_AAst4IDFoR65lK-GqcS9r0iYcuxd2KLcuWCvcv9ibOh319IppZy1ShyphenhyphennX-QXEALLKkPFJ7YmVMSVlSyHnotfU8HQyD9B2joJE6OhCR_R6D-8KeG3RywX4e54qDYpU4CcXp0QJvIzJ7u5k983wwz_KiY7DRstEsSTH73W15icUaI7lJLfSgMYvPJiR/s760/image_2024-11-25_15-30-19.png

ក្រៅពីនេះ រដ្ឋាភិបាលថៃមានគម្រោងធ្វើជាម្ចាស់ផ្ទះកម្មវិធី «World Pride» លំដាប់ពិភពលោក ខណៈកាលពីឆ្នាំ២០២៣ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ទទួលបានចំណូលរហូតដល់១២០លានដុល្លារ ពីការរៀបចំពិធីនេះ ។ ថៃ គឺជាប្រទេសទី៣ ក្នុងតំបន់អាស៊ី ដែលបានអនុវត្តច្បាប់អាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នា បន្ទាប់ពីតៃវ៉ាន់ អនុម័តច្បាប់នៅឆ្នាំ២០១៩ និងនេប៉ាល់ ឆ្នាំ២០២៣ ៕