ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងដាក់សាកល្បងការបង្រៀនភាសាចិនទៅក្នុងកម្មវិធីសិក្សារដ្ឋចំនួន២០សាលា ខណៈនាពេលដ៏ខ្លីខាងមុខសាលារដ្ឋទាំងអស់នឹងបន្ថែមម៉ោងនេះ ពីលើម៉ោងភាសាអង់គ្លេសដែលមានស្រាប់។

បើតាមលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា៖” បច្ចុប្បន្ននេះ យុវជនចូលចិត្តរៀនភាសាចិន ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ ខណៈមានជនជាតិចិនជាច្រើនបានដាក់ទុនវិនិយោគ ក៏ដូចជាបង្កើតក្រុមហ៊ុននៅកម្ពុជា”។

ការដាក់បញ្ចូលកម្មវិធីរៀនភាសាចិននៅគ្រឹះស្ថានសាធារណៈនេះ នឹងផ្ដល់ផលប្រយោជន៍ដល់កម្ពុជា ស្របពេលដែលភាសានេះ ជាភាសាសំខាន់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយនាពេលបច្ចុប្បន្ននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រសួងអប់រំ កំពុងសាកល្បងបង្រៀនភាសាចិននៅតាមសាលារៀនចំនួន ២០ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕