Home ព័ត៌មានអន្តរជាតិ ស្ងាត់ៗ! ក្រុមហ៊ុន Honda បានបើករោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេនៅក្នុងប្រទេសចិន

ស្ងាត់ៗ! ក្រុមហ៊ុន Honda បានបើករោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេនៅក្នុងប្រទេសចិន

55
0

បរទេស៖ ក្រុមហ៊ុនជប៉ុន Honda ថ្មីៗនេះបានសម្ពោធរោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេបង្អស់នៅក្នុងប្រទេសចិន ដោយមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ១២០,០០០ គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMONHhKmI1NMuV1GjGMkdP3fTYKFsYU_8lgMSEdawZrVeTdhdYhsqiPtSMC4QnywTzI1qs6mtw_9ryYq7JnsCd6CHzgPzLevFlprPeSbEb7TRs2z1kTQ9K4-PwMYlB5Xmn1Vukji-tWoVH73Vv7bXxn4XsG9Pg9FU13_Ily3KJ-miaz7REOS63tXZuSeY_/s1024/image_2024-10-15_09-37-26%20(2).png
យោងតាមគេហទំព័របរទេស Yahoo finance រោងចក្រថ្មីនេះគឺមានឈ្មោះថា Dongfeng Honda ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Honda របស់ជប៉ុន និងក្រុមហ៊ុន Dongfeng Motor របស់ប្រទេសចិន។ វាមានទីតាំងនៅទីក្រុង Wuhan ខេត្ត Hubei គឺជារោងចក្រផលិតរថយន្តថាមពលថ្មី (NEV) ដំបូងបង្អស់របស់ Honda នៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrLAvXmJkiRzwH9t1saBTN5RLgj9WodMPPdeCXp272iir299HxNak3AG53KBYgOMDvEUkPpmsv9ZtL4SM_oQbwqskiHoifL6aImy8i_AfkQOY54QnDXvUT5WEcrEDvzPMwgrwILiYb3gz5CjIZzs7CH_x49FocTrH-_s2mOu1BsmyLJCOrs51mUBsyhuQu/s1000/image_2024-10-15_09-38-25.png

នេះមានន័យថា ក្រុមហ៊ុន Honda បានបើករោងចក្រផលិតរថយន្តអគ្គិសនីដំបូងបង្អស់នៅលើពិភពលោកក្នុងប្រទេសចិន។ រោងចក្រនេះមានសមត្ថភាពផលិតម៉ូដែលរថយន្តអគ្គិសនីមួយចំនួនដូចជា Lingxi L និង Ye S7 ប្រចាំឆ្នាំប្រហែល ១២០,០០០ គ្រឿង ដោយបច្ចុប្បន្នមានបុគ្គលិកចំនួន ៨០០ នាក់ហើយ។ ការបើករោងចក្រថ្មីនេះគឺជាផ្នែកមួយនៃគោលដៅបរិស្ថានកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន Honda ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូនសម្រាប់ផលិតផលទាំងអស់ និងសកម្មភាពសាជីវកម្មរបស់ខ្លួននៅឆ្នាំ ២០៥០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv_P9189ycp6vav259w-YuaHtoCMeZwnlCqsDoU51KY0uyohMserjouMKgJILicbxWO5dMVCxiRKyXV7BWFO09YSO-5rXenMPM2C3fh9ceOPxuEfsWlQ5CQSbdDqb1hDP2g9RP7cz1BUJK2lfAp5aKJCxTx4YDlJe-l__ihsulxlmwi4ZzjkD9-rMyIPFv/s3500/image_2024-10-15_09-38-37.png

បច្ចុប្បន្នក្រុមហ៊ុន Honda កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងផ្នែកអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសចិន ដោយគ្រោងនឹងដាក់បង្ហាញរថយន្តថ្មីៗរបស់ខ្លួនចំនួន ១០ ម៉ូដែលក្នុងប្រទេសចិននៅឆ្នាំ ២០២៧ រួមទាំង e:N Series ដែលដាក់លក់នៅឆ្នាំ ២០២២ និង Ye Series ដែលជាស៊េរី EV ជំនាន់ក្រោយ។ ជាមួយនឹងម៉ូដែលទាំងនេះ ក្រុមហ៊ុន Honda កំពុងកំណត់គោលដៅលក់រថយន្ត EV ១០០% នៅក្នុងទីផ្សារប្រទេសចិននៅឆ្នាំ ២០៣៥។ ទោះជាយ៉ាងណាក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនបានលក់រថយន្តចំនួន ៥៨៨,០១៨ គ្រឿងនៅក្នុងប្រទេសចិន ធ្លាក់ចុះ ២៩.២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn5qJiezOv-Neqpc4zdcsMl9iG88eOLB1PkojBZwcfJgUXB-a6WLTh6qcpvnVrbNRHZYXc1DYJ0moD5Xx9JFP23Sv2ItjJHSwJC-qetW_hBCUFvbvw48fssmfC3NF_wE5e_wUvEjM7S-TQfL9mELHxGbVINTsrwOwcd4exhQyDuR12-dQYVhH8nbPTjfTq/s1024/image_2024-10-15_09-38-57.png

ដូច្នេះការបើករោងចក្រថ្មីនៅទីនេះគឺបើកក្នុងបរិបទដែលក្រុមហ៊ុនផលិតរថយន្តជប៉ុន រួមទាំងក្រុមហ៊ុន Honda កំពុងមើលឃើញការធ្លាក់ចុះនៃការលក់យ៉ាងឆាប់រហ័សនៅក្នុងទីផ្សារប្រទេសចិន។ ទោះបីជាយ៉ាងនេះក្តី លោក Toshihiro Mibe នាយកប្រតិបត្តិក្រុមហ៊ុន Honda បាននិយាយថា “លោកនឹងដំណើរការរោងចក្រថ្មីនេះដោយរលូន និងស្ថិរភាព ក៏ដូចជាផ្តល់នូវម៉ូដែល EV ជាច្រើនដែលមានគុណភាពខ្ពស់បំផុតដល់អតិថិជននៅក្នុងប្រទេសចិន តាមរយៈការខិតខំប្រឹងប្រែងរបស់យើងដើម្បីពង្រីកភាពរីករាយសម្រាប់អតិថិជន និងសង្គមរបស់យើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCoWywpeqnnMbu3zRPII4x4bH25fwxby-HqwzauLrXYVcWTP51I89hNZjeoBnONtPkc_aqQwN3vALLxnH3E7bwNvTNqdzWa1uQyVdq9lIS7KoMs5HSbVMkqU0HAeb11VdeFGTFCrIQKsR2Wdyxu2eZetlPwkuWfWjLBdQEAsUT7PiiULmnUU-WJr_9IlSa/s980/image_2024-10-15_09-37-26.png