Home ព័ត៌មានអន្តរជាតិ Tesla បង្ហាញរថយន្ត Cybercap បើកបរស្វ័យប្រវត្តិ គ្មានចង្កូត និងគ្មានឈ្នាន់ជាន់ហ្វ្រាំង

Tesla បង្ហាញរថយន្ត Cybercap បើកបរស្វ័យប្រវត្តិ គ្មានចង្កូត និងគ្មានឈ្នាន់ជាន់ហ្វ្រាំង

54
0

សហរដ្ឋអាមេរិក ៖ ក្រោយពីការពន្យារពេលជាច្រើនលើករួចមក នៅទីបំផុត លោក Elon Musk នាយកក្រុមហ៊ុន Tesla បានបង្ហាញគំរូរថយន្ត «Tesla Cybercab» ឬ «Robotaxi» ដែលអាចបើកបរដោយស្វ័យប្រវត្តិ, គ្មានចង្កូត និងគ្មានឈ្នាន់សម្រាប់ជាន់ហ្វ្រាំង ចំនួនជាង២០គ្រឿងជាផ្លូវការ ។ រថយន្តនេះត្រូវបានបង្ហាញក្នុងកម្មវិធីឈ្មោះ «We, Robot» នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMpAXMqz4YyavdUsjYliYB144Wb6BMBazzmubKdW8dUGkYPJI-6-zljvoMFH81aWCs-XN7QxFvzhl8OmgAlg9HzLs52sIP4HBJj0K9uMfLbAqDNTOSN00ySF0GAmGOcYq3PMwzNPzN-7PM1rCgzcnAbdwCh4aINNPENsa96E3Odhrty88iDJvyH23DxzJ4/s980/image_2024-10-12_15-50-45%20(2).png

កន្លងមក ក្រុមហ៊ុន Tesla បានផលិតរថយន្ត Robotaxi បើកបរដោយស្វ័យប្រវត្តិសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ដោយពុំចាំបាច់មានអ្នកបើកបរ, គ្មានចង្កូត និងគ្មានឈ្នាន់សម្រាប់ជាន់ហ្វ្រាំង ព្រមទាំងរចនាទ្វារអាចបើកទៅផ្នែកខាងលើបាន ។ ក្រោយមក ក្រុមហ៊ុនក៏ប្រែក្លាយវាជារថយន្ត Tesla Cybercab នាពេលបច្ចុប្បន្ន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbz1Wwm0VULH5ljwBdFm_urkkEAaCBoYIqHL3Jv8SBzAZ8ni3csE3WxjK_AXb5ZyuKJd9K5Cmq5lqOR_RdDnlQGzgr7b1rmNzDngkiFL6BVBtMfFOHOo2BMnv_uqiyFzOG9MhaCz7DskH537wsK2T_oFUPE5Plya2l0rFlzEPtBmlaIgAyAczsyPcr8a1x/s700/image_2024-10-12_15-50-45%20(3).png

លោក Elon Musk បានបង្ហាញពីប្រសិទ្ធភាពនៃការបើកបររបស់រថយន្ត Tesla Cybercab ប៉ុន្តែលោកពុំបានលើកឡើងពីការប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិក្នុងរថយន្ត Tesla គឺប្រព័ន្ធ FSD ទេ ពីព្រោះប្រព័ន្ធនេះតម្រូវឱ្យមានអ្នកបើកបរអង្គុយក្នុងរថយន្តជានិច្ច ។ រីឯការសាកថ្មរថយន្តវិញ លោកនិយាយថា វាជាការសាកថ្មគ្មានខ្សែ (ឬ Inductive Charging) គឺពុំចាំបាច់បាច់ដោតខ្សែដូចមុនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhECTVp3ZQNJuIXCMKpL_O3oPVVxIyUcidHZqEgoJ-fuUss33I5WcQoNAqJZITr5sYrslfa6ErRwH3NQHIqjPFlZs_VShCKomxxEga4f84lgc5cAkIsguwcdm9Ahsbbm3xn2ZVkkU4mPXwkCrZKe8onyOTyL7pvFvlcJ9U5C2urgmInG2MRAKgL0HCufF6i/s700/image_2024-10-12_15-50-45%20(4).png

ក្រៅពីនេះ លោក Elon Musk បាននិយាយពីការប្រើប្រាស់រថយន្ត Tesla Cybercab ថា ប្រព័ន្ធ AI នឹងជួយដល់ការបើកបររថយន្តនៅតាមផ្លូវដែលមានលក្ខណៈខុសៗគ្នា ហើយវាមានសុវត្ថិភាពជាងមុន ។ លោកបញ្ជាក់ថា វាមានសុវត្ថិភាពជាមនុស្សបើក ចាប់ពី១០ដង ទៅ២០ដងឯណោះ រីឯការចំណាយក្នុងការធ្វើដំណើរវិញមានតម្លៃថោកខ្លាំងណាស់ គឺស្មើនឹងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7aV-15X8au-uJgRoAGFDFcmE0vKH53g7lTSjUYPi0qnUU3SWRgzDyX09c3lsbNmtHKb9j81y5cq9ZX1_WyPmv__gtiWIb_YZfwmU8pZioWUGfM6a9JwJ-cUFiKAQ4ToUJp_agS-YxKInzYRhn4PTaNTqeWWgRPFs-hcgU_rT7PDcLUNSB4t87HWqLNdXz/s875/image_2024-10-12_15-50-45%20(5).png

លើសពីនេះ មនុស្សគ្រប់រូបអាចធ្វើជាម្ចាស់រថយន្ត Tesla Cybercab បាន ដោយក្រុមហ៊ុននឹងលក់រថយន្ត១គ្រឿង ក្នុងតម្លៃត្រឹមតែ៣ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ។ លោករំពឹងថា នឹងចាប់ផ្តើមផលិតរថយន្តប្រភេទនេះ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQP8weE9JGvpbx3PqcI2KW9N4iqR3NDMXOPgTE3MhIJuCepjTPxvtZD0R4O4kDvrP-tfZ1EHXbfNsX6wlt7lKs18Cbi2Ra6VzKhVbIt0b7yxQp8W4pLBbED59omr0yA-5d4SgaignxHDs2kx2hXVgpBVFIuPMaLwpU2hkgz9GJmLnWEiDDPIZ_py28GfE/s640/image_2024-10-12_15-50-45.png

ការលេចរូបរាងរថយន្ត Tesla Cybercab បង្ហាញថា លោក Elon Musk បានចាប់អារម្មណ៍លើអាជីវកម្មផ្សេងទៀតក្រៅពីរថយន្តអគ្គិសនី ជាពិសេស លោកចាប់អារម្មណ៍មនុស្សយន្ត និងបច្ចេកវិទ្យា AI ។ ហេតុនេះ រថយន្ត Tesla Cybercab គ្រាន់តែជាចំណុចចាប់ផ្តើមមួយដែលពុំអាចសន្និដ្ឋានបានថា តើនឹងទទួលបានជោគជ័យដែរឬអត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy8TKJQxWNkpuu5kR2sGI4tSTvnEZ424muEXlb66bJe-WYrUevMi4yZTrQ430yuvPewdm9W6Jc4oyCcniziopoknOzO1KZsNCYTXkjjQESn_lhc-rOhUuZlEDk85g4qbnZ6cNx_EpCYKh6-HUAHTJ14HRFKeTh71Eciq-OwtCQp_J2KqxVm7WsBDYGRlkK/s700/image_2024-10-12_15-50-46.png

កន្លងមក ក្រុមហ៊ុនអាមេរិកឈ្មោះ Waymo និង Cruise បានសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិនៅតាមផ្លូវ ព្រមទាំងសាកល្បងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិផងដែរ ប៉ុន្តែមានបញ្ហាផ្សេងៗកើតឡើង ។ ហេតុនេះ យើងនឹងរង់ចាំមើលថា តើរថយន្ត Tesla Cybercab នឹងមានបញ្ហាអ្វីខ្លះពេលអតិថិជនប្រើប្រាស់តាមផ្លូវជាក់ស្តែង ៕