DJ Wukong ដែលជា DJ ល្បីល្បាញមួយរូបជាជនជាតិសិង្ហបុរី ធ្លាប់មកអង្រួនឆាកតន្រ្តីយ៉ាងកក្រើកជាមួយក្រុមចម្រៀង La Cima Cartel កាលពីមួយឆ្នាំត្រៀមមកជួបអ្នកគាំទ្រកម្ពុជាឆាប់ៗនេះ។ 
DJ ដ៏ស្រស់សង្ហាទាក់ចិត្តទាក់បេះដូងនារីៗជាច្រើនប្រទេសរូបនេះបានសាងភាពលេចធ្លោគួរឱ្យកត់សម្គាល់នៅប្រទេសកម្ពុជារួមទាំងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើនទៀតនិងបានលេចមុខក្នុងកម្មវិធី Rap Viet រដូវកាលទី៣ នៅប្រទេសវៀតណាមផងដែរ។ លើសពីនេះ DJ Wukong ធ្លាប់បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍មិនតិចនោះទេពេលមកសម្តែងនៅប្រទេសកម្ពុជាប៉ះជាមួយក្រុមចម្រៀងដ៏ល្បីល្បាញ La Cima Cartel កាលពីមួយឆ្នាំមុន ក្នុងព្រឹត្តិការណ៍មួយ។ ចំណាប់អារម្មណ៍ចុងក្រោយនេះគឺ DJ Wukong កាន់តែទាញប្រជាប្រិយភាពទ្វេដងអំឡុងពេលលោកបានសម្តែងនិងបានគ្រវីទង់ជាតិកម្ពុជាហើយវីដេអូដែលលោកបានបង្ហោះនោះមានអ្នកទស្សនារាប់លានដង។.png)
ក្រោយពីឃ្លាតអ្នកគាំទ្រមួយរយៈពេលនេះ DJ Wukong ត្រៀមមកជួបអ្នកគាំទ្រកម្ពុជាឆាប់ៗនេះផ្តល់នូវភាពសប្បាយរីករាយក្នុងកម្មវិធី Afterlife: Into Wonderland នៅថ្ងៃ Halloween ធំជាងគេនៅប្រទេសកម្ពុជាក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។.jpg)
កម្មវិធីខាងលើនេះទស្សនិកជនអាចទិញសំបុត្រចូលរួមទស្សនាបានដែលមានតម្លៃចាប់១០ ដុល្លារទៅ២០ដុល្លារ។ កម្មវិធីដ៏ធំសម្បើមមាន DJ រូបសង្ហានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់នៅ Hotel Cambodiana ។
គួរឱ្យដឹងថា DJ Wukong ជារឿយៗតែងតែមកសម្តែងនៅប្រទេសកម្ពុជាផ្តល់ទាំងស្នាមញញឹមភាពសប្បាយរីករាយជាពិសេសគឺឱ្យតម្លៃមកម្ចាស់ផ្ទះបង្ហាញការស្រលាញ់ប្រកម្ពុជាជានិច្ច។ ចំណែកក្រុមចម្រៀង La Cima Cartel បានសាងប្រជាប្រិយភាពតាមរយៈបទចម្រៀងល្បីៗជាច្រើនហើយបទដែលផ្ទុះខ្លាំងជាងគឺបទ «កម្រ» មានការស្តាប់ជាង៣៧លានដង៕










