Home Blog Page 814

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

0

កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំង 3.0L Twin-Turbo V6 ដែលផ្តល់នូវកម្លាំងដ៏ខ្លាំងរហូតដល់ 397PS និងកម្លាំងរមួល 583Nm មិនតែប៉ុណ្ណោះ បូមដែលបំពាក់ក្នុងរថយន្ត Ford Ranger Raptor ក៏រួមចំណែក ក្នុងការផ្តល់នូវទំនុកចិត្តលើការបើកបរនៅលើផ្លូវឧបសគ្គគ្រប់ប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuFrnKmfOPp5Z61xCBK56Q3gBOk5WAwn5wgLzLHvwVNnv2lpe5PCN-95OTYghrFf3QbWVCXXfzsfHCLcGCwLdiKK4j1kbhnxGMikTYo7z3WJYViQ_cPKte8X0GcnCCDhXEKCz1Dg9BgSvsVl2tOG8fbs8Hnu1xoy5XfjYsvvXapRFP3YkrkT-V0YiPEaez/s5000/2.jpg

នៅក្នុង DNA របស់រថយន្ត Ford Ranger Raptor នីមួយៗគឺមានការបំពាក់នូវប្រព័ន្ធបូមដ៏អស្ចារ្យដែលរួមមាននូវប្រព័ន្ធបូមស្លាប្រចៀវផ្នែកខាងមុខធ្វើអំពីដែកអាលុយមីញ៉ូមទម្ងន់ស្រាល រួមភ្ជាប់ជាមួយប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយជាមួយនឹងដែកទប់លំនឹងដែលមាន Watts Linkage ១បង្គុំ និងTrail Arm ចំនួន៤ដើម ហើយប្រព័ន្ធជើងក្រោមនេះមានសមត្ថភាពអាចឈានចូលបានជម្រៅជ្រៅ និងលើកគងលើទីទួលបានខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhm99M1MbUSHLWXtUFcMOHonP5mHRDnbgOOx29YbkmiidnmRagdLfF1q74VBCkdDtMpTTLy54fjtKP0HJQY3gb0n4pNLTZF7TItCtflyRy14wMoCZEfjJpH85Kbudp0229QL-8-wqLuRxhVaiZtDNFIJ3N6u5Eljud3YxwwUJGhNruLn0cJl7OGThJUx83/s1530/Picture3.jpg

លើសពីនេះទៅទៀត រថយន្ត Ford Ranger Raptor ក៏មានបំពាក់មកនូវបូម FOX ដែលជាប្រភេទបូមដ៏ទំនើប និងមានបច្ចេកវិទ្យា Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗ និងរក្សាលំនឹងរបស់រថយន្ត មិនអោយប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវផាសុកភាពក្នុងការបើកបរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnLMiKrFcNga_1ERCjcKiJ0iqQDzsskZePydTHOKBEJIOblVpXRl3jhcpVIxpCL80vTPyhMqHLqdGzUiMhLwJZVbQ6k6wNMkX4n7_SwkPAi7RLCrCz805-LgFOIVNdvCCxHLHrXLIyy6GVsDpDpzU17gozlTAgJFiQyZV8vS2FkI9hE4-tqtzTFLMZ5r80/s1530/Picture1.jpg

សម្រាប់បូម FOX នេះ គឺក្រុមអ្នកជំនាញរបស់ FOX បានសហការជាពិសេសជាមួយក្រុមអ្នកជំនាញ Ford Performance ក្នុងការសិក្សាអំពីស្ថានភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន និងកំណត់នូវទម្រង់ដ៏ល្អមួយសម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់គ្រប់រូប។ នៅក្នុងស្រទាប់បូមនេះ គឺមាននូវលំហូរប្រេង Teflon ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ FOX ដែលធ្វើការដល់ទៅ 500 ដងក្នុងមួយវិនាទី ដែលបូមនេះអាចបត់បែនដោយខ្លូនឯង និងប៉ាន់ស្មានទៅតាមស្ថានភាពផ្លូវនីមួយៗនៅពេលបើកបរ ដើម្បីរក្សានូវកម្រិតផាសុកភាពដ៏ល្អក្នុងគ្រប់កាលៈទេសៈទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF_qkFo3OUrK32kIytxqUY1xtzC7BnPy-Ouztq43cx0-rNEc4rJ1K5VInq_C1gJjhp2N5oT-K9cy-Hy6gtsVnhvjTatz8qaLDPs0cVDl_7_bfQzgRHcPii3Vr5SeoMbH4pMkS00Tj5ntZQdaJ4hJlNEEtVYJ6rLcESXQMgIxg7bBQzKAGTxeXdPBUHfKKL/s1530/Picture2.jpg

ដោយសារបច្ចេកវិទ្យាដ៏ទំនើបក្នុងប្រព័ន្ធបូមដែលមានបំពាក់ក្នុងរថយន្ត Ford Ranger Raptor ទើបនាំអោយប្រព័ន្ធបូមនេះ គឺជាប្រព័ន្ធដ៏ពិសេសលើសគេ ដែលអតិថិជនប្រើប្រាស់អាចកំណត់ និងធ្វើការដោយស្វ័យប្រវត្តទៅតាមគ្រប់ស្ថានភាពផ្លូវ។ សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

ភ្ញៀវទេសចរនៅចិនខកចិត្តនឹងសួនសត្វមួយកន្លែង ខំនាំគ្នាទៅលេងសួនសត្វ បែរជាឃើញត្រីឆ្លាម និងត្រីបាឡែនយន្តយកមកបង្ហាញជំនួសត្រីពិតប្រាកដទៅវិញ!

0

ប្រទេសចិន ៖ សួនសត្វមួយកន្លែងឈ្មោះ Shenzhen Ocean World ទើបតែចាប់ផ្តើមដំណើរការ និងត្រូវបានចាត់ទុកថា គឺជាសួនសត្វក្នុងទឹកដ៏ធំបំផុតនៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន បានរងការរិះ.គន់ យ៉ាងខ្លាំងពីភ្ញៀវទេសចរ ក្រោយពីយកត្រីឆ្លាម និងត្រីបាឡែនយន្តមកបង្ហាញជំនួសត្រីពិតប្រាកដ ហើយធ្វើឱ្យភ្ញៀវទេសចរចូលទស្សនាពុំពេញចិត្ត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJRApqeMZZTfsDlaztWh8vouCc4ym36wqGT2HGu38zrVibSXNrf7Y88ggwFPDUZzHxmhpylg6rCetofc5rI2Cw5VGaxdZ0hub4MHV5fbrwTQRFqOPDVTDKOjSSC_kuhutiDhGfOkIxrAVgfkYQTjj3s-XTM484TbsB5xfG5SarrHqLo6UAqAEWoKcw7llM/s1280/image_2024-10-16_10-48-57%20(2).png

ភ្ញៀវទេសចរមួយចំនួននិយាយថា ពួកគេបានចំណាយប្រាក់យ៉ាងច្រើនទិញសំបុត្រ ប៉ុន្តែបែរជាមកមើលត្រីយន្ត ។ រីឯភ្ញៀវទេសចរខ្លះនិយាយថា ត្រីឆ្លាម និងត្រីបាឡែនមានខ្លួនធំបំផុតក្នុងអាង ពុំមែនជាត្រីពិតប្រាកដទេ វាជាត្រីយន្ត ។ ប៉ុន្តែនាយកគ្រប់គ្រងសួនសត្វនិយាយថា បច្ចុប្បន្ន អាជ្ញាធរចិនបានឃាមឃាត់សួនសត្វទិញត្រីពិតប្រាកដមកបង្ហាញភ្ញៀវទេសចរ ហើយសួនសត្វបានចំណាយប្រាក់យ៉ាងច្រើនទិញត្រីយន្តមកបង្ហាញភ្ញៀវជំនួសវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifGfsp85yohxR60DqoVGI6RPydRPwTo_0mWQzqQRM0PPfZVdn1WkDUyg_MPtpnQXyoFO7vU8_TZcv-HJprsFrIswwu6sY8YZ995bcm68Qq_8VwKiVx0sUL-F7D2k3qwbk6XIIk0SMg568fYxt1xhYCjyZ_lCjAU4DXFBUmFtugZ2mbCnutB2Y7kkz_pdG9/s1024/image_2024-10-16_10-48-57.png
កាលពីថ្ងៃបុណ្យជាតិនៅចិន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សួនសត្វនេះអាចទាក់ទាញភ្ញៀវទេសចររហូតដល់ជាង១សែននាក់ ដោយលក់សំបុត្របញ្ចុះតម្លៃសម្រាប់មនុស្សពេញវ័យ គឺស្មើនឹង២៤០យាន់ (ឬស្មើ៣៤ដុល្លារអាមេរិក) ខណៈតម្លៃសំបុត្រធម្មតាស្មើនឹង២៨០យាន់ (ឬស្មើជាង៣៩ដុល្លារ) ។ រីឯសំបុត្រសម្រាប់កុមារស្មើនឹង១៥០យាន់ (ឬស្មើ២១ដុល្លារអាមេរិក) ។

ក្រោយពីសួនសត្វ Shenzhen Ocean World ដំណើរការមិនយូរប៉ុន្មាន ក៏មានភ្ញៀវទេសចរយ៉ាងច្រើនរិះគន់ក្នុងបណ្តាញសង្គម ហើយពួកគេមិនពេញចិត្តច្រើនករណី ជាពិសេស សួនសត្វបានយកត្រីឆ្លាម និងត្រីបាឡែនយន្តដ៏ធំមកបង្ហាញអ្នកទស្សនា ។

បើទោះវាជាត្រីយន្តក្តី ប៉ុន្តែវាអាចហែលទឹកបានលឿនដូចត្រីពិតប្រាកដដែរ ហើយភ្ញៀវទេសចរអាចឃើញខ្លួនរបស់វាបែងចែកជាផ្នែកៗ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «ខ្ញុំរីករាយណាស់ដែលបានទៅមើលត្រីឆ្លាម និងត្រីបាឡែនក្នុងសួនសត្វ ប៉ុន្តែវាជាត្រីយន្តទៅវិញ ។ បើទោះជាបច្ចុប្បន្ន ប្រទេសចិនបានអភិរក្សសត្វ តែខ្ញុំមិនចង់ឱ្យពួកគេបន្លំត្រីបែបនេះទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_IZgxMpgyyny6x2O2BX9Pd_MluVGmgrQlxHEUo4yQyfq5D5MQCNjFDGZ5uSrgET5qXj_15DgDdB0kDrXsJcClSlHtNC85vjBMqx_U-k9Pa3jXb0n2lBuKYfHUNAQf2tK02x1AwvKQJbYxfwBWRE3tjHt_Scv8A2KsWJ7EOZOxuAvAkpVKlV7GTZTGrx4f/s859/image_2024-10-16_10-48-58%20(2).png

ភ្ញៀវទេសចរផ្សេងទៀតនិយាយថា ពួកគេបានទិញសំបុត្រថ្លៃណាស់ ប៉ុន្តែបែរជាមកមើលត្រីក្លែងក្លាយ ទើបភ្ញៀវទេសចរចាប់ផ្តើមឡូឡាទារប្រាក់ថ្លៃសំបុត្រពីសួនសត្វវិញ ។ ប៉ុន្តែភ្ញៀវទេសចរខ្លះទៀតថា ការប្រើប្រាស់ត្រីយន្តនេះអាចជួយការពារបរិស្ថាន ហើយសួនសត្វគួរតែយកត្រីយន្តមកបង្ហាញឱ្យច្រើនថែមទៀត ។

ក្រោយពីមានការរិះគន់ខ្លាំងពីមហាជន បុគ្គលិកសួនសត្វ Shenzhen Ocean World បកស្រាយថា បច្ចុប្បន្ន អាជ្ញាធរពុំអនុញ្ញាតឱ្យសួនសត្វទិញ-លក់ត្រីឆ្លាម និងត្រីបាឡែនមានជីវិតទេ ពីព្រោះវាប្រឆាំងនឹងច្បាប់ការពារបរិស្ថាន ។ បើទោះវាជាត្រីយន្តក្តី ប៉ុន្តែសួនសត្វបានចំណាយប្រាក់រាប់លានយាន់ដើម្បីទិញវាមកបង្ហាញភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE0Yre4O_MNaC4t5zFpyMUlAYM4lF1DaTcwcc8R39u-f2wRquvhYwJa9JZTURquSzZGQXeol6T4ucT4dzGFAgDfYoac3-D0Lp1AGqSBeds1tQxXpC7zvlcErn2SJOjWqD91BPbbgvHatSCvNJ8baYCYJCUihXNgDBF_dT7yJ4G3DAwynesZAxgb_bwbCVU/s636/image_2024-10-16_10-48-58.png

កាលពីដើមឆ្នាំ២០២៤ ក្រុមអ្នកស្រាវជ្រាវមកពី China Aerospace Science and Industry Corp. គឺជាក្រុមហ៊ុនធ្វើកិច្ចសន្យាជាមួយរដ្ឋាភិបាលចិន បានបង្ហាញត្រីឆ្លាម និងត្រីបាឡែនយន្តដំបូងគេលើពិភពលោក នៅសួនសត្វមួយកន្លែងក្នុងទីក្រុងសៀងហៃ ។ វាធ្វើឱ្យប្រទេសលោកខាងលិចបារម្ភថា ចិននឹងផលិតត្រីយន្តធ្វើជាឧបករណ៍ស៊ើបការណ៍ក្រោមសមុទ្រ ពីព្រោះត្រីយន្តអាចហែលទឹកដូចត្រីធម្មជាតិបេះបិទ ៕

ម៉ិកស៊ិកគ្រោងផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនជាលើកដំបូង ដើម្បីប្រកួតប្រជែងជាមួយរថយន្តចិន និងឥណ្ឌា

0

បរទេស៖ នេះជាលើកដំបូងហើយដែលប្រទេសម៉ិកស៊ិកគ្រោងផលិតរថយន្តអគ្គិសនីធន់តូចផ្ទាល់ខ្លួន ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយរថយន្តចិន និងឥណ្ឌា។
យោងតាមប្រធានាធិបតី Claudia Sheinbaum បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសម៉ិកស៊ិកបច្ចុប្បន្នកំពុងអភិវឌ្ឍគំរូរថយន្តអគ្គិសនីខ្នាតតូចផ្ទាល់ខ្លួនហើយ ដោយមានគោលដៅប្រកួតប្រជែងជាមួយនឹងផលិតផលស្រដៀងគ្នាពីប្រទេសឥណ្ឌា និងប្រទេសចិន។ ដូច្នេះសមាសធាតុទាំងអស់របស់រថយន្តអគ្គិសនីខ្នាតតូចរបស់ម៉ិកស៊ិកនឹងត្រូវផលិតក្នុងស្រុកទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRtWFBHHovMLhimWtwVW42ATLKcxZCdzJODnRjh8xnAa0GrAsFXIa5zRYwildUhyphenhyphen_4cWE7B2YG7nIHTBFgcNxuWyXXsFEnkISdZDaSRhdQBkIaCwTi9UaCotgCzLMFZ7DzuEKL9ReXl8rThYIgviWOZf8C4r36sR9Ry98zuDFu-O0oMfrYUVZcSzZ3Fms4/s1920/image_2024-10-16_10-43-11%20(2).png

លោកស្រី Sheinbaum បានបន្តថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសម៉ិកស៊ិក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ហេតុនេះយើងនឹងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីឱ្យអ្វីៗទាំងអស់នៅក្នុងរថយន្តអគ្គិសនីត្រូវបានផលិតក្នុងស្រុកយ៉ាងពេញលេញ និងនាំចូលផលិតផលពីបរទេសឱ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះគឺមិនបានបញ្ចេញឈ្មោះក្រុមហ៊ុនជាក់លាក់ណាមួយដែលអាចផលិតរថយន្តអគ្គិសនីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFBegNV_XJKAW_3vAOWguQWxyRxp4dWHMrP8Oorb9VJ4bYLSVypkXuQDH5hu8qge2U8T8lGJRD6ygFvp-V5tIx5NcGSLEYEmOyCe2eIGV1L9qNNbfcW9M62Tlnvg__75ZnuUsu2wKhPZM0Rs7BoKTVNl6JmbvunSguHbvVaFEpzNJ7I5-ADDty5zcVS39Y/s1200/image_2024-10-16_10-43-10.png

លោកស្រីគ្រាន់តែនិយាយថាក្រុមហ៊ុនផលិតម៉ូទ័រអេឡិចត្រិចនៅម៉ិកស៊ិកនឹងសហការជាមួយអ្នកស្រាវជ្រាវដើម្បីបង្កើតគំរូសក្តានុពលផ្សេងៗគ្នា ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ។ លោកស្រីជឿជាក់ថា រថយន្តអគ្គីសនីរបស់ម៉ិកស៊ិកនឹងមានតម្លៃសមរម្យ ជាមួយរូបរាងស្រស់ស្អាត ទាក់ទាញ គុណភាពខ្ពស់ មានសុវត្ថិភាព និងងាយស្រួលបំផុតក្នុងប្រកួតប្រជែងជាមួយចិន និងឥណ្ឌា។ មិនដូចរថយន្ត Tesla របស់អាមេរិកនោះទេ គឺមានតម្លៃថ្លៃខ្លាំងណាស់ ដូច្នេះវាពិតជាពិបាកក្នុងប្រកួតប្រជែងជាមួយចិនបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgII5j5ilsIVx4eA4n4kk1HsY-NjU4iR5gcXhju7sMMqWy7YDVwmt6-5BcmD8BMLAZm6FheC4XEzU011OqaptWhcRV0JxpnhZOUhd2kNYJbYV8nCWaju1TSX1D1y17P6q-PJY-VK905Ox_g9DEumKAFYM0ulbs05-F9ITp1jH-z3fOPjjxJuiWkW1uEm5BE/s1053/image_2024-10-16_10-43-11.png

គួរបញ្ជាក់ដែរថា កន្លងទៅប្រទេសម៉ិចស៊ិកបាននាំចូលផលិតផលពីប្រទេសចិន និងឥណ្ឌាជាច្រើនដូចជា ម៉ូតូអគ្គិសនីដែលផលិតនៅចិនតម្លៃថោកបានកំពុងក្លាយជាការពេញនិយមខ្លាំងនៅទីក្រុងម៉ិកស៊ិក ដែលជាញឹកញាប់មានចរាចរណ៍កកស្ទះ។ រីឯរថយន្តខ្នាតតូចពីប្រទេសឥណ្ឌាវិញ ត្រូវបានគេប្រើជារថយន្តតាក់ស៊ីនៅភាគខាងត្បូងនៃប្រទេស។ ដូច្នេះការផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនជាលើកដំបូងរបស់ម៉ិកស៊ិក រំពឹងថានឹងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីអាស៊ី ក៏ដូចជាដើម្បីគាំទ្រផលិតក្នុងស្រុក៕

តម្លៃដូងក្រអូបនៅថៃធ្លាក់ចុះខ្លាំងក្រោយពីគ្មានការកុម្ម៉ង់ទិញពីបរទេស

0

ប្រទេសថៃ ៖ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា តម្លៃដូងក្រអូបនៅប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំង គឺកាលពីមុន ដូង១ផ្លែមានតម្លៃរហូតដល់៥៣បាត ប៉ុន្តែវាបានធ្លាក់ថ្លៃមកនៅត្រឹមតែ១០បាតប៉ុណ្ណោះ ក្រោយពីចិនឈប់ទិញ ។ កសិករថៃបានដឹកផ្លែដូងមកលក់ពេញផ្សារទាំងអស់ បើទោះវាមានតម្លៃថោកក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZY4cFjsNGOsqlvL_hLoBlOb6KUmlxlZCCsOYZtz2np6urT50h8lovIkqrxPI49A7Ms0YjunlhXX3MMRC-ne9qrEk8eq29COq8WaKsNdZuNs3Bj0vp83krOmv9gkfuAlLpMna07hbJilLetfUmAPnQQVEeq8URyRvCQyDH6ot0h3-8ldkjg9CQCDKbp2N7/s1280/photo_2024-10-16_10-12-40%20(2).jpg

កាលពីថ្ងៃទី១២ ខែតុលា កន្លងមក ក្រុមការងារសារព័ត៌មានថៃបានដើរពិនិត្យមើលតម្លៃដូងក្រអូបក្នុងផ្សារបោះដុំបន្លែ-ផ្លែឈើដ៏ធំ ស្ថិតនៅតាមផ្លូវមិត្តភាព ក្នុងឃុំណៃមឿង ស្រុកមឿង ខេត្តនគររាជសីម៉ា ឃើញថា កន្លែងលក់ដូងជាច្រើនបានទម្លាក់តម្លៃដូងយ៉ាងខ្លាំង បើធៀបនឹងអំឡុងពេលចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_RAg4EIN5gjR11kDGve1xUOoueFAiODwH_m6qp7qgODd4ffxhO5ieHGlne6oBj_SoOtN099_fo9MopSEc2ZeCbSjLRytT58-a6AF736A77gHdPPN9w4le3Wa2-iJmLQ_RaxxqFddZobMw0FaccqiW4eeLY5WBACZGkM4zdKwCVeyS0ooBUUeKn4tnILB/s1280/photo_2024-10-16_10-12-40%20(3).jpg
អាជីវករក្នុងផ្សារបោះដុំបន្លែ-ផ្លែឈើ និយាយថា កាលពីខែមេសា ឆ្នាំ២០២៤ តម្លៃដូងក្រអូបស្រស់ធំៗស្មើរហូតដល់ជាង៥០បាត ប៉ុន្តែនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ តម្លៃបានធ្លាក់ចុះនៅត្រឹមតែ២០បាតប៉ុណ្ណោះ ។ ហេតុនេះ អាជីវករក៏បានយកដូងក្រអូបទាំងនេះទៅកែច្នៃដើម្បីលក់បានថ្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2dO24Uuu09MXu5_scCnHdong2qu5aqwcoBmByLBfhXx17OAm97f4pGiZExebspR9F895a0LLORse39Y2F_EAgYXH1R2T5O04x38_HEsf05YRuHOSVCexrXIBamG5uLspvuWwDvsUlPblEGB6Na67z9n7Nb7TzhIs0E7jYPPJcfBGF_WHBbU5CM7W1tD4/s1280/photo_2024-10-16_10-12-40%20(5).jpg

អ្នកស្រី ថាណាក់ផន សយសុគន្ធឆ័យ អាជីវករលក់ដូងនិយាយថា កាលពីរដូវក្តៅ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ដូងក្រអូបក្នុងចម្ការមានតម្លៃថ្លៃណាស់ បើអាជីវករទៅទិញដូងធំៗដល់ចម្ការ គឺដូង១ផ្លែស្មើនឹង៥៣បាត ហើយថែមទាំងពិបាករកទិញដូងក្រអូបទៀត ។ ពេលនោះ គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ចម្ការដូងជាច្រើនកន្លែង ហើយចិនបានបញ្ជាទិញដូងយ៉ាងច្រើន ទើបពេលនេះ ខ្វះដូងក្រអូបលក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifDN5mmz3Vw1QXY4iy88PZ_LKsl-pr_ODOYc2CsYeEyL2mnhl3xxK4kiHJ6m2Y51jljPE6-H2qMyCvUCYs1AigXVt3WCvAf37ADmEMd1GB28KO6OiTv8HjPXIeV2UM8UhLXIojESyhhMzOCI7lAUsycDyoFgJBpYa49NlPUbvDw5LNjetBMzT5aYkPyx1s/s1280/photo_2024-10-16_10-12-40%20(4).jpg
ប៉ុន្តែនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ ចម្ការដូងជាច្រើនបានផ្តល់ទិន្នផលច្រើនដូចៗគ្នា ហើយស្របពេលប្រទេសចិនលែងត្រូវការដូងថៃ ។ ដូច្នេះ វាធ្វើឱ្យពេលនេះ សម្បូរដូងលក់ពេញផ្សារ ហើយតម្លៃដូងក្រអូបក៏បានធ្លាក់ចុះយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGEH_zrIUe-MdGjab-_q-6lEnsms2pQlE6R1gbtkKtBBLI_K7ItG4Pq1zrBo7cTCTSpIISeyr9S6DRoTqUHxxUwEpPrv2VeDsNg0k3w6e8HzSksholpT8GiqMGHKdrxZNrcV2uvkKhP0bDkytpriecOcwBmPkxGXZBiJSzBZSmC42LJLJKslbtqrQDGMox/s1280/photo_2024-10-16_10-12-40%20(6).jpg

បច្ចុប្បន្ន បើអាជីវករទៅទិញដូងធំៗដល់ចម្ការ គឺ១ផ្លៃមានតម្លៃចាប់ពី១០បាត ទៅ១១បាតប៉ុណ្ណោះ ទើបអាជីវករយកដូងទាំងនេះទៅកែច្នៃដើម្បីលក់បានថ្លៃ ដូចជា ៖ យកទឹកដូងទៅស្ងោរ និងយកដូងទៅដុត ដើម្បីលក់ចាប់ពីតម្លៃ១៣បាត ទៅ២៥បាត ។ រីឯដូងកបកសំបករួច អាចលក់បាន ៣៥បាតក្នុង១ផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRqM6hlsG4UacqI6lMNPQWia6jAUjvJ_k5Ge-RChVLC241QfT3gwFmsFbcz40s_CR6W_fEMIf4CuZRrPeTcvsaJiNa8l1Vy4nYcKya87eJH21E3n81PUxGXmEk_aD5bGFL3GcJtld90N9UnJPIscfvEMWj3zy1eGkU5jXl2LFCyOIzAN2tRbGV8nHryEBb/s1224/photo_2024-10-16_10-12-40.jpg

ចំណែកអតិថិជនទិញដូងមានដូចជា ៖ ភោជនីយដ្ឋាន, សណ្ឋាគារ, រីសត និងអាជីវករផ្សារណាត់ បានកុម្ម៉ង់ទិញដូងជាបន្តបន្ទាប់ ដើម្បីជួយឱ្យបង្កើនតម្លៃដូង ។ អាជីវករសង្ឃឹមថា តម្លៃដូងក្រអូបនឹងកើនឡើងវិញនៅពេលចិនកុម្ម៉ង់ទិញដូងថៃ ៕

កីឡាករ Sumo ជាច្រើនបានដកខ្លួនចេញពីការប្រកួតថ្នាក់ជាតិនៅប្រទេសជប៉ុន

0

ជប៉ុន៖ អ្នកចំបាប់ Sumo ជាច្រើនបានសម្រេចដកខ្លួនចេញពីការប្រកួតថ្នាក់ជាតិនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៤ ក្នុងប្រទេសជប៉ុនដោយសារមូលហេតុទាំងនេះ។
យោងតាមគេហទំព័របរទេស The Times កីឡាករចំបាប់ល្បីៗជាច្រើនដូចជា លោក akakeisho អាយុ ២៨ ឆ្នាំ ត្រូវបានបង្ខំឱ្យចូលនិវត្តន៍ភ្លាមៗបន្ទាប់ពីរងរបួសជើង ជង្គង់ និងក។ លោកបាននិយាយថា “លោកគ្មានកម្លាំងកាយ និងកម្លាំងចិត្តដើម្បីប្រកួតប្រជែងសម្រាប់ជើងឯកនេះទៀតទេ” Takakeisho បានស្រក់ទឹកភ្នែកនៅពេលចែករំលែកពីបញ្ហាសុខភាពរបស់លោកនៅក្នុងសន្និសីទកាសែតមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu6QkYM0IkwkM1jejOkU6e5MXPXuAbC3FIirIDiJmwYqN1ixVaTu2oxHU59IUo2XNpDiZ1JP-QeX0gy9xeaQtNu3wPmaDFnZpqALQ4LL_SbjuPMJHQcBhSA4ljmYjwCQgt8gG2ggBlZEdozoHSqm7HhT7ZPWRD3MlcPP_hwBv6gGnE51FV02f2zlsGiBxW/s1500/image_2024-10-16_09-41-49.png

រីឯអតីតម្ចាស់ជើងឯក Sumo ឆ្នាំ ២០២៣ គឺលោក Terunofuji វិញក៏បានសម្រេចដកខ្លួនចេញពីការប្រកួតថ្នាក់ជាតិនៅឆ្នាំ ២០២៤ នេះផងដែរដោយសារបញ្ហាសុខភាព រួមទាំងជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។ អ្នកប្រយុទ្ធម្នាក់ទៀតឈ្មោះ Enho ក៏បានរងរបួសឆ្អឹងខ្នងធ្ងន់ធ្ងរពីការវាយក្បាលគូប្រជែងរបស់គាត់ ដែលជាទង្វើដំបូងនៃការប្រយុទ្ធជាច្រើន។ សារព័ត៌មានជប៉ុនបានរាយការណ៍ថា បច្ចុប្បន្នអ្នកចំបាប់ sumo ជាបន្តបន្ទាប់បានដកខ្លួនចេញពីការប្រកួតដោយសារបញ្ហាសុខភាពផ្សេងៗ។ ជាការពិតណាស់ ទោះបីជាកីឡាចំបាប់ Sumo ល្អមើល និងមានប្រជាប្រិយភាពខ្លាំងប៉ុណ្ណាក៏ដោយ ក៏កីឡាករទាំងនេះសុទ្ធតែប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh70qTWkF4CGNn3_qrYTxxAyWTeolCzQ9S7V8fBuIOXG1XucHR0AyZg8z7Pf_5ucw92L9SaW0-5v_pTFP1MQLU78oDqJp_5KciGVRwjJjN6QVbvFpxg7kgHdtUSSPfd0bY_9BCyqgJDX4B68WZX8XvZb-fMZLy-zqOksSD25slzH1dB7Q7ehYZeGJ2W3bfD/s1195/image_2024-10-16_09-41-50.png

ស្ថានភាពនេះបាននាំឱ្យអ្នកជំនាញជាច្រើនអំពាវនាវឱ្យកែលម្អកីឡានេះយ៉ាងឆាប់រហ័សបំផុតដើម្បីឱ្យសមស្របទៅនឹងបច្ចុប្បន្ន រួមទាំងអនុវត្តវិធានការដូចជាការកំណត់ទម្ងន់ និងពង្រឹងការព្យាបាលក្នុងការហ្វឹកហាត់ឱ្យបានម៉ត់ចត់ ដើម្បីការពារអ្នកប្រយុទ្ធពីការពឹងផ្អែកតែលើទម្ងន់ខ្លួនជំនួសឱ្យបច្ចេកទេស។ ដូច្នេះសរុបសេចក្តីមក មូលហេតុដែលអ្នកចំបាប់ Sumo ជាច្រើនបានដកខ្លួនចេញពីការប្រកួតថ្នាក់ជាតិនៅឆ្នាំនេះគឺដោយសារបញ្ហាសុខភាព លើសទម្ងន់ ឬធាត់ពេក ទឹកនោមផ្អែម និងបញ្ហាឆ្អឹងសន្លាក់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRDgsPsi6BVlB1jcr5qTBVOXvez_Wdexanz3JTBmec5R6_cIMkMC87W8BQPOjhlF2milVsy-Jm7FLky7io80SVHS588eeUs0keU2i7EV1HtoRE6VICi23qJy4xxTNDW2S7Lf6Ul0_uq0JaSx7Bavt7UH4q7EPeiXmo_Genfk87sqgSjLPdLKkZO6sWPFNK/s1500/image_2024-10-16_09-41-51.png

គួរបញ្ជាក់ដែរថា កីឡាស៊ូម៉ូគឺជាការប្រកួតដែលតម្រូវឱ្យកីឡាករទាំងពីរមានរូបរាងធាត់ៗប្រយុទ្ធគ្នា។ វាមានដើមកំណើតនៅតែប្រទេសជប៉ុនតែមួយគត់ គឺជាកីឡាថ្នាក់ជាតិត្រូវបានអនុវត្តប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុត ដែលមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ។ ទោះបីជាឆ្នាំនេះមិនសូវមានអ្នកចំបាប់ជើងចាស់មកប្រកួតក៏ដោយ ក៏កម្មវិធីនៅតែប្រព្រឹត្តទៅតាមធម្មតា ដោយសារមានកីឡាករថ្មីៗចូលរួមច្រើន៕

រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិកម្លាំង៩០០មេហ្គាវ៉ាត់ លេចវត្តមាននៅខេត្តកោះកុង

0

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានបេីកការដ្ឋានសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដេីរដោយឧស្ម័នធម្មជាតិ អានុភាព ៩០០មេហ្គាវ៉ាត់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9whuxszF0weIpWZbUKUHRJaNjbkAlVtcDkS3H5xArcNp7ZhFl21OdqU1SDju0w3_25hZ4b4qj-kX2KE_XsYvaPlPsOZOosUA-Ps9IZSVpQV5HX1LfNHatag_BWI1QWcehKxUR223iV44FgOx-THliGH0NPkh7XPSPWYIfrq905iLGvOWHgqNrYcoIJKXW/s1200/463337730_1128758345711384_8411253376676235499_n.jpg

    រោងចក្រនេះ នឹងក្លាយជារោងចក្រផលិតថាមពលអគ្គិសនីធំបំផុតនៅកម្ពុជា ដោយគ្រោងដាក់ឱ្យដំណើរការដំណាក់កាលដំបូងនៅឆ្នាំ២០២៧ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ និងធានាសន្តិសុខថាមពលនៅកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0adNBzW22nUxFx0QBdM5AQ2K1G4rtIIphtFKSWXofnw4w9p6M-QO2OTIXfifFCH-gSSJhkYjjY8OdRrHCf1VuaQm6sQeeUVJy6eWehEaE5khaYn-RQLH6py3iBEMuVqO4mruTAjE5KAVHON9pa6uLY_qbbrpLQPfuOe3jzxBkLSCeECO2DTqXvSD2rApB/s1200/463470509_1128758169044735_2762857058599644820_n.jpg

    ដំបូងឡើយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបគ្រោង សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ និងប្រើទុនវិនិយោគសរុប ១,៣ ពាន់លានដុល្លារអាមេរិក ប៉ុន្តែពេលនេះក្រុមហ៊ុនបានបង្វែរមកសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdeiojwOTE4PLYkkx188cNK8vBEBaFdrZs8uCS2do42isJj-ZQPd8LDOjqTmjfaK36cQk0I9Ny-1p8phVyLch25vJDwfI6k874J56liCu-feUlcAx_T-Qygw7_WdLP-PCRQaxPZGLNLNvrOxugvMUxLimYPYoM5VM74JECey3a6tMONbSE3C0pNuG3662_/s1200/463411057_1128758419044710_6176706507687947207_n.jpg

    គួរបញ្ជាក់ផងដែរថា រោចក្រនេះមាន ទីតាំងស្ថិតនៅក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង៕

     

ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យចរាចរក្រដាស់ប្រាក់ថ្មី ២០មុឺនរៀល

0

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្រោយពីព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាសភាព៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj01tLQF1ub9ZZs4kRrYIxWu8viv-EK0gSWbzWfzBfoFo4hlG60O9ghRcKdqyTgzFVf0eDSxYdiMWpJaGKz49zosQO5juaFYjBHS8QfmtBPHvmx1uk8RGxOYoq383M0M4d_Jo6HqFf7rfx27Gx_kczplSvuL_eoWfc1-wSissHHmX-tzsELTsTI6FDs03vM/s900/image_2024-10-16_08-36-54.png

ដើម្បីជាការអបអរខូលើកទី២០នេះ ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២សែនរៀល ដោយនឹងដាក់ឱ្យចរាចរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgAtR5Y0VUfPqYhHcDHyyDDga_SQdSrEJnTEijmDpplc7biGAX6IgliGyhrLxL8C-zEAqBqAtG6bNDzxvEVHBb1o_ms0A4cC4mLyl1qZSniKkPiwR9jb1v6yB3U9LAWVYtbb_hUoLUgaMEDtgsCcbdSZuZmj-FTfBfcsLVpqOBGTzn11Tma2Gb5hkvxYg/s1105/image_2024-10-16_08-36-12.png

លក្ខណៈទូទៅនៃក្រដាស២០មុឺនរៀលនេះ មានបណ្ដោយ ១៧០មម ទទឹង ៧៦មម ពណ៌ចម្បងគឺពណ៍ត្នោត ពណ៍ទឹកក្រូច និងពណ៌ផ្កាឈូក។

ផ្ទៃខាងមុខ ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ ” ពីរសែនរៀល ” នៅខាងក្រោម និងមានរូបចម្លាក់នាគមួយគូនៅប្រាសាទបន្ទាយសំរ៉ែក្នុងខេត្តសៀមរាប។

ផ្ទៃខាងខ្នង បានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រ  ទ្រង់គ្រឿង ព្រះមហាក្សត្រ និងមានអក្សរ “ ពីរសែនរៀល ” ជិតពាក្យអបអរសាទរខួប២០ឆ្នាំ នៃការគ្រងរាជ្យសម្បត្តិ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQR4bTkL4hfyv5KDJG66nW-PTnkkRvxZrEO0aUBNfIPtC8eTCQK8c-BgQ9Z1WdZdmGPXoKgB9hI4BYwq48XYlPlaFCvGDfFAyLReSQZcaavhZ1aT0JZP9t3o6mqjNGr1wvUaqArpCe1TUH7LFtEe1fsE7C1Sdt7CEmjJ6wdyEgMcRzcWOEKVnLWkWm2pbG/s1280/image_2024-10-16_08-36-36.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOzLNSAnnHNy9tOnkCtvldoevs9tZxkiGIRi_Z_irLB9qeE5q_EsZVdsFS-rTldjTKOqm9LES7ZvIsbOb9_As2RFnEVvqtIXcnP5koHhRB4dPXCOkntbvGFMOAXm9ZsESNKHSdMGZqottz0YS1kJ-s7GRbsuwv9otn9wRsG9_B6zUZrgCfm2nN2jU4nWjI/s1280/image_2024-10-16_08-36-36%20(2).png

 

ចំណេះដឹងទូទៅ៖ ហេតុអ្វីក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ហាមអាកាសយានិកទុកពុកមាត់?

0

តើអ្នកដំណើរតាមយន្តហោះធ្លាប់បានសង្កេតដែរឬទេ ហេតុអ្វីអាកាសយានិកគ្រប់រូបមិនអនុញ្ញាតឱ្យទុកពុកមាត់ ឬពុកចង្ការវែង? រីឯចម្លើយ គឺវាពុំពាក់ព័ន្ធនឹងបញ្ហាគ្មានអនាម័យទេ ប៉ុន្តែការពិត គឺបណ្តាលមកពីមូលហេតុសំខាន់ជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3YQwW-os1tvu3ICSmeRyI87dVLEvt4DB_S62BH7Tbj1zGwwoVoGRu8gvUZknyxeCjvSE6yqE1bQADUMIqy2JyeJoho_7oH_34fQWwA_QFPT50o_cIJKNr4ACxmhFznKLJIVRmWjYWYewO0t2BjPM0gITj9l4xKFyJE_Pdtks2Zn19kiJJ2UAsYdYX5QTU/s1254/image_2024-10-16_08-24-15.png

កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រឈ្មោះ Indy 100 បានចុះផ្សាយថា ការទុកពុកមាត់វែងអាចធ្វើឱ្យអាកាសយានិកមានគ្រោះថ្នាក់ដល់ជីវិត ក្នុងករណីកើតហេតុការណ៍អាសន្នពេលកំពុងបើកយន្តហោះនៅលើមេឃ ។ អាកាសយានិកគ្រប់រូបចាំបាច់ត្រូវពាក់ម៉ាស់អុកស៊ីសែន ហើយបើពួកគេទុកពុកមាត់វែង វានឹងធ្វើឱ្យធ្លាយអុកស៊ីសែន ហើយនឹងប៉ះពាល់ដល់អាយុជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYSDd1d82S_Me-SjIx3z61nIi9ftKONoBBW5S7z3aC-d6b4dDsQc77axELMA6Q01bo9g4VQY9qGOHqpiDFPVqPDqTjpbRCxwfK2CM49YfQf0GGQ9xkrlCDLpQiJu6uA8dbXLD3ILQdkmp_tSRs28mgpNYZUprNTYr4RO78Jdvtru61D59nkJmnCE2wZW4q/s1600/image_2024-10-16_08-24-15%20(3).png

ប្រព័ន្ធ YouTube ដ៏ល្បីល្បាញឈ្មោះ Zack D. Films បានបង្កើតវីដេអូឧទាហរណ៍មួយដើម្បីបញ្ជាក់ពីមូលហេតុហាមអាកាសយានិកទុកពុកមាត់វែង ដោយសារវាអាចមានគ្រោះថ្នាក់ដល់ជីវិត ។ ក្នុងវីដេអូនេះបង្ហាញថា ពេលកើតហេតុការណ៍អាសន្ននៅលើយន្តហោះ អាកាសយានិកត្រូវតែពាក់ម៉ាស់អុកស៊ីសែនឱ្យជាប់ជាមួយផ្ទៃមុខខ្លាំងបំផុត ហើយវាសំខាន់ខ្លាំងណាស់ដើម្បីឱ្យអាកាសយនិកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ។ ប៉ុន្តែបើអាកាសយានិកមានពុកមាត់ វានឹងធ្វើឱ្យអុកស៊ីសែនធ្លាយចេញមកក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp0GQmZB0jqM7YQHw3HPx8iU1soq3oSjcD5W6cDLepo821E3SvqLY2L3Gfeo-gUJ9cUiKA0UIlJyX0vtL9fQHVjEbDL7BDzUuysISRru1Slw2AkTPSDpYL3wfC0ZKCDzpqbMg3GGgKiksY53HOf5QUdUYwo3zHhzXtw5gy6QZ9_IlkARw47TfNzUeH1iL6/s1200/image_2024-10-16_08-24-15%20(2).png

ក្រុមហ៊ុនអាកាសចរណ៍នីមួយៗនឹងមានច្បាប់ខុសគ្នាពាក់ព័ន្ធនឹងការទុកពុកមាត់របស់អាកាសយានិក ដូចជា ៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines របស់សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យអាកាសយានិកទុកពុកមាត់បន្តិច ប៉ុន្តែកុំឱ្យវែងពេក រីឯពុកចង្ការវិញ ហាមមានដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLNFGSfBQhPlLfUrH13ot57Z5THZgXzN2mOiasN5t6aek4fRbzXftu6w-z6EWag8BmTivAMg_GjHZskWDn7mQmBRtLKtbAJM8GyVOO4qOnarhYqOW88HCNMtHeZpR__W47NNiO_-4duL42b5d_iiVbNeEFrkOtfH44BNdG0Oc_4pkzefN3QwEKLhnttF72/s1920/image_2024-10-16_08-24-14.png

រីឯអ្នកនាំពាក្យអាកាសចរណ៍អាមេរិកបានផ្តល់សម្ភាសន៍ជាមួយគេហទំព័រទេសចរណ៍ឈ្មោះ Thrillist ថា ៖ «យើងគ្មានច្បាប់តម្រូវឱ្យអាកាសយានិកកោរពុកមាត់ទេ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ជាច្រើននឹងមានច្បាប់ហាមឃាត់ ឬអនុញ្ញាតឱ្យទុកពុកមាត់ខ្លះៗ ។ ការហាមឃាត់ទុកពុកមាត់វែងនេះ ដោយសារខ្លាចប៉ះពាល់ដល់ការពាក់ម៉ាស់អុកស៊ីសែនពេលកើតហេតុការណ៍អាសន្នលើអាកាស» ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី និងកុយ អេនណា ស្លៀកពាក់យ៉ាងសមសួនអមដំណើរជាមួយប្រធានសមាគមសិល្បករខ្មែរ

0

បវរកញ្ញាល្បីឈ្មោះទាំងបីរូបរួមមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ប៊ី សុធារី ដែលនឹងមាន Title ថ្មីបន្ទាប់ពីបញ្ចប់ពី Grand និងកុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានស្លៀកពាក់យ៉ាងសមសួននិងស្រស់ស្អាតរួមដំណើរជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនាព្រឹកថ្ងៃទី១៥ ខែតុលា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5c_NLElJVnS86n2aEtn_pCubo1hd5olIjj-14FCxXI5hDBQofsWoaRfVSzxJAoPjiEX7GT6JY0OdFaIMDGCwxefw0yQ2OGqtFjqNSUX4AMfl-gPGacH4cLxHVa9DPRNQ0_Dj8RYLHiHcYY2YZKT9PAUoMEn9B0gAchRdaSu26T_B_0ZAqf1OPisAVDlmj/s2048/image_2024-10-15_13-49-43.png

តាមរយៈរូបភាពនិងវីដេអូដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមទស្សនិកជនមានការចាប់អារម្មណ៍អ្នកទាំងបីយ៉ាងច្រើន សុទ្ធតែជាបវរកញ្ញាល្បីឈ្មោះហើយបានបញ្ចេញសម្រស់របស់ខ្លួនក្នុងសំលៀកបំពាក់បែបខ្មែរយ៉ាងស្រស់ស្អាត។ ក្នុងរូបភាពគេក៏បានឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៊ី សុធារី បង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក បង្ហាញឱ្យឃើញថាទោះបីជាប្រឈមនឹងបញ្ហាចម្រូងចម្រាសអ្នកទាំងពីរគឺបានមើលថែយកចិត្តទុកដាក់គ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRNSGKYgGcVzpQ5ELR4Mkq1oudRzv6sJOn4_weWigPr5GGcDlMW2aRoG1WIHCn28tD2YvQk0G32giOowjf6k-RzRHSmsRzar45IYFk-NB7-lGzXe6AcrQBwyGBOIsW3UZOTDA7MBSGMIXn_uqiTxklK1yN7YqQR8FAB_gfwMa6KXVaLZGWdExbWDyHI47r/s2048/image_2024-10-15_13-49-51.png

ចំណែកឯវីដេអូផ្សេងទៀតគេក៏បានឃើញ កុយ អេនណា និង ប៊ី សុធារី មានទំនាក់ទំនងសួរនាំគ្នាផងដែរ បើទោះបីជាកន្លងមកនេះគេពុំបានឃើញ កុយ អេនណា ចេញមកបង្ហោះគាំទ្រអ្វីចំពោះបញ្ហាដែលបានកើតឡើង រួមទាំងរឿងដែលលោក ណាវ៉ាត់ បង្ហាញរូបភាពនាងនៅចំពោះមុខអ្នកកាសែតក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEwdszh5upXqtj3CegXTGRFdGzfjTdmaLX6m8TkaqwLwgq_hlDNxPdV0B_EfxJsVh6V79V4MyBLYr2cRB7zX_lUXVPTZiRDRpAXRDHsP4HcW_85nuOSA4zrwa4njNmY9K97DPYOWtwGFQfpwnAPd32AX0htyxGljI1Mk-a3VOzp_vu257VSdH9coHlzcR0/s2048/image_2024-10-15_13-49-53.png

គួរបញ្ជាក់ផងដែរថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី និង កុយ អេនណា នឹងមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា ដែលរៀបចំឡើងជាលើកទី២ នៅថ្ងៃទី២៩-៣០ តុលា ឆ្នាំ២០២៤ លើទឹកដីសៀមរាបជាមួយនឹងសិល្បករសិល្បការិនីជាច្រើនរូបទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOM_8QZYiRhyphenhyphenWF3WDUNGnDh3ceC6OqB9sovyPyJkCnHvatxd9M_ODi_Ai8plxPtQxr6wbILPMdZDuuY7ISXp0oQbse1acrYhgrnWEIP58LcbxUWhjzCQtXQSzoenphA4919F0hd98-rYySr-FF4e3nmB6C-UIYawbdc7nrekMXTV0_Mvvbszt15VrOLxW5/s2048/image_2024-10-15_13-49-41.png

ភូមិក្រោមដីមានអាយុកាលជាង៤ពាន់ឆ្នាំក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ

0

ប្រទេសចិន ៖ ការរស់នៅរបស់មនុស្សម្នាក់ៗមានលក្ខណៈខុសប្លែកគ្នាអាស្រ័យទៅតាមតំបន់ និងអាកាសធាតុ ដោយអ្នកខ្លះបានសម្រេចចិត្តរស់នៅទីប្រជុំជនមានមនុស្សច្រើន ដោយសារងាយស្រួលប្រកបរបររកស៊ី ខណៈអ្នកខ្លះទៀតរស់នៅតំបន់ជនបទស្ងប់ស្ងាត់ និងដាំដុះដំណាំជុំវិញផ្ទះ ។ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ជ្រើសរើសរស់នៅក្រោមដី? ហេតុអ្វីទើបពួកគេសម្រេចចិត្តរស់នៅបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX3AFb-AjMv-M-xkl0ThdUlIOWnsA6mu_TxaZEYedqb16xw1h5zUa4bVGFFDhNPiNz44F2c5kvKctEyWh4KuHr7c7CyaClZfIbj707bahNUok8YhzHzmS7HqN59Aa7t4yZ2jLzTtdVGpc1X_1_2qn1cBx_w1dDmrsGAZGI2Kk_4dKguv62FmYitduJNoMt/s1100/image_2024-10-15_15-18-31%20(2).png

ភូមិមួយបានក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញកម្រិត 4A នៅប្រទេសចិន និងល្បីល្បាញលើពិភពលោក ។ អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចម្លែកចិត្តបំផុតនោះ គឺពេលមកដល់ទីនេះ ពួកគេនឹងឮសំឡេងមនុស្សជជែកគ្នា ឬសំឡេងជប់លៀង ឬសំឡេងតន្រ្តី ប៉ុន្តែនៅបរិវេណខាងលើគ្មានមនុស្សរស់នៅទេ ដោយសារផ្ទះអ្នកស្រុកបានសាងសង់នៅក្រោមដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijMe07SZR_mePwoq4gkWRGU3FkCQdvQSxt0Zpos7iZJgXsDjBC9_ABGMoEWApMwdAV-IaVDXJSO629cbyDZy6TO5dGKCLSp0oq16AQRpAQRgvcapLWkhDSeg0vHfJWcUIkBb4aWhfdKZCnriwKa0T09yVg7s1Omh47Ct3s77QsXa0kkvZKtC6J3J1XBS-T/s930/image_2024-10-15_15-18-31.png

អស់រយៈពេលជាង៤.០០០ឆ្នាំហើយ ដែលអ្នកស្រុកបានរស់នៅភូមិក្រោមដី ឬភាសាចិនហៅថា «Yaodong» ស្ថិតនៅតំបន់ខ្ពង់រាប Loess Plateau ភាគខាងជើងប្រទេសចិន ។ ផ្ទះ និងបន្ទប់នីមួយៗក្នុងភូមិបានកើតឡើងដោយសារការជីកដីបន្តបន្ទាប់គ្នា ហើយនៅលើពិភពលោក មានទីកន្លែងតិចតួចបំផុតដែលមានលក្ខណៈស្រដៀងនេះ ដូចជា ៖ ផ្ទះក្រោមដីនៅប្រទេសទុយនីស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg59LCjhk7uecsPVmKgJJVt-ZYoCSNi6bDaHj7xxemi07tbEkOFuDZQXiXeC9f58dTuTTMAhMy0KG92PMvG5ie5AMRZrVSI8OFsPVNMPYTSECEy1Kg4lxXKzfzo6u-EXXhKuBSXZdYSfi-NGIGEkHw67N_-RkXVN-SAPkKizwpQtk9b9bHSx7IgE50CW321/s1200/image_2024-10-15_15-18-32%20(2).png

នៅតំបន់ខ្ពង់រាប Loess Plateau គឺជាដើមកំណើតនៃវប្បធម៌ និងអរិយធម៌ចិនដ៏ចំណាស់បំផុត ។ តំបន់ខ្ពង់រាបនេះកើតឡើងដោយសារការប្រមូលផ្តុំធូលីដ៏តូចល្អិត ដែលត្រូវបានឆ្លងកាត់ខ្យល់បក់ និងខ្យល់ព្យុះអស់រយៈពេលរាប់លានឆ្នាំ ទើបធ្វើឱ្យដីនៅបរិវេណនេះមានគុណភាពល្អ និងអំណោយផលដល់ការដាំដុះដំណាំ និងការជីកដីធ្វើកន្លែងរស់នៅយ៉ាងល្អបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmm3B5YACw04YELNJ9Z2qr_Crs4c-IltxGLLJlxpdkN09_XSroAszol8TdSoat7hWCIfCzoulDs8q6iwKBUFxArjyeO4mbAFOy_X0cEAlftpJbprIPxh7ZSaQRgQuzaOTN5yduGLbC9qvN1tcgH88h94XeUjX5Nu3IL8L2aS4PDibmgWjnmTQN3mpXJ1A6/s1000/image_2024-10-15_15-18-32%20(3).png
ខ្លោងទ្វារផ្ទះនៅទីនេះ មានរាងជាពាក់កណ្តាលរង្វង់មូល និងមានទ្វារឈើសម្រាប់បើក-បិទ ហើយផ្ទះនីមួយៗក្នុងភូមិអាចទំនាក់ទំនងគ្នាបាន ។ ជាទូទៅ វាជាផ្ទះសម្រាប់អ្នកមាននាមត្រកូលដូចគ្នារស់នៅ ឬសម្រាប់ឱ្យសមាជិកពង្រីកក្រុមគ្រួសារបន្តកូនចៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-FmBoySJgTel9uKX23fDaqmSTqBb79xB7f0cxGiZrYOGbkrMvtCHNAdhjafKnfbi9swkqmc_QlIbN6BV504YfbSMEB4v-iNOWPE84iMDIit9KoowNpvTJED0A5HJ6ayCI2D_x74lt8EWWFMMQriRHWf7mTyPjuaVKwnNhFUqUUHLXC_BLz2piCK1e2rwn/s639/image_2024-10-15_15-18-32.png

រីឯមូលហេតុធ្វើឱ្យអ្នកស្រុកសម្រេចចិត្តធ្វើផ្ទះនៅក្រោមដីបែបនេះ គឺដោយសារអាកាសធាតុ ។ ជាក់ស្តែង ពេលត្រជាក់ខ្លាំង ភូមិនេះនឹងមានសីតុណ្ហភាពធ្លាក់ចុះរហូតដល់-១០អង្សារសេ ទើបអ្នកស្រុកសម្រេចចិត្តរស់នៅក្រោមដី ដើម្បីទទួលបានអាកាសធាតុត្រជាក់នារដូវក្តៅ និងទទួលបានការកក់ក្តៅនារដូវរងា ។ អ្នកស្រុកបានចាប់ផ្តើមរស់នៅក្រោមដីបែបនេះ តាំងពីអំឡុងពេលប្រទេសចិនកើតសង្គ្រាមមកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAKkVHrQvdRU4XcsJz7Lc-uQhse0P6Llpkqre2uq8i1mF_Eha207dbjjJDz2pRnUsgD0pVzGDFNtfbnkjlM9CXob1qmLZ3ZtSTAXMP7Lt9hnifyYz63BXN5AjWL9y25n9U-fcVjRdJXtcif8_nsk0t06orSCZhJmzii38TCc9uEZyuKw7waV0pEYF4RW-t/s1280/image_2024-10-15_15-18-33.png

អ្នករស់នៅទីនេះទទួលបានភាពងាយស្រួលគ្រប់បែបយ៉ាង មិនចាញ់ការរស់នៅលើដីទេ ដូចជា ៖ មានទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់ ។ ក្រៅពីនេះ ក៏មានបន្ទប់ផ្សេងទៀត ដូចជា ៖ បន្ទប់ទទួលភ្ញៀវ, បន្ទប់ដាក់សម្ភារៈ និងកន្លែងតាំងវត្ថុបុរាណ ។ អ្នកស្រុកភាគច្រើនប្រកបមុខរបរកសិកម្ម ហើយក្នុងរណ្តៅដីនេះ ក៏មានក្រោលគោផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPEoiICYQTRllNxUgc5_Rqr9z3mhT5AQkqzMn6qCQ3SwMHgJmLMgoILKbi0TXw3YgWZd4OLXzF8kAhmyUDIKvDrIelmZi-RVOd990u1VC60v-b20st5WUZqJ5_9g-EVd_TU2brd7th7y3RLDIwwR4GK0MAfymYCBO3qEUt7tp4C8E-ARiW4ZVa3eZPB7u9/s512/image_2024-10-15_15-18-34.png

គួរបញ្ជាក់ថា ក្នុងមួយរណ្តៅដី គឺសម្រាប់ឱ្យមនុស្សមាននាមត្រកូលដូចគ្នារស់នៅបន្តកូនចៅ ហើយរណ្តៅដីមួយទៀត គឺសម្រាប់អ្នកមាននាមត្រកូលផ្សេងរស់នៅ ។ បច្ចុប្បន្ន រដ្ឋាភិបាលចិនបានកែលម្អភូមិនេះធ្វើជាតំបន់ទេសចរណ៍ ហើយរដ្ឋាភិបាលបានសាងសង់ផ្ទះ និងខុនដូនៅក្បែរនេះសម្រាប់ឱ្យអ្នកភូមិរស់នៅ និងផ្លាស់ប្តូរទីលំនៅចេញពីទីនេះ ៕