Home ព័ត៌មានអន្តរជាតិ ចំណេះដឹងទូទៅ៖ ហេតុអ្វីក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ហាមអាកាសយានិកទុកពុកមាត់?

ចំណេះដឹងទូទៅ៖ ហេតុអ្វីក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ហាមអាកាសយានិកទុកពុកមាត់?

65
0

តើអ្នកដំណើរតាមយន្តហោះធ្លាប់បានសង្កេតដែរឬទេ ហេតុអ្វីអាកាសយានិកគ្រប់រូបមិនអនុញ្ញាតឱ្យទុកពុកមាត់ ឬពុកចង្ការវែង? រីឯចម្លើយ គឺវាពុំពាក់ព័ន្ធនឹងបញ្ហាគ្មានអនាម័យទេ ប៉ុន្តែការពិត គឺបណ្តាលមកពីមូលហេតុសំខាន់ជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3YQwW-os1tvu3ICSmeRyI87dVLEvt4DB_S62BH7Tbj1zGwwoVoGRu8gvUZknyxeCjvSE6yqE1bQADUMIqy2JyeJoho_7oH_34fQWwA_QFPT50o_cIJKNr4ACxmhFznKLJIVRmWjYWYewO0t2BjPM0gITj9l4xKFyJE_Pdtks2Zn19kiJJ2UAsYdYX5QTU/s1254/image_2024-10-16_08-24-15.png

កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រឈ្មោះ Indy 100 បានចុះផ្សាយថា ការទុកពុកមាត់វែងអាចធ្វើឱ្យអាកាសយានិកមានគ្រោះថ្នាក់ដល់ជីវិត ក្នុងករណីកើតហេតុការណ៍អាសន្នពេលកំពុងបើកយន្តហោះនៅលើមេឃ ។ អាកាសយានិកគ្រប់រូបចាំបាច់ត្រូវពាក់ម៉ាស់អុកស៊ីសែន ហើយបើពួកគេទុកពុកមាត់វែង វានឹងធ្វើឱ្យធ្លាយអុកស៊ីសែន ហើយនឹងប៉ះពាល់ដល់អាយុជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYSDd1d82S_Me-SjIx3z61nIi9ftKONoBBW5S7z3aC-d6b4dDsQc77axELMA6Q01bo9g4VQY9qGOHqpiDFPVqPDqTjpbRCxwfK2CM49YfQf0GGQ9xkrlCDLpQiJu6uA8dbXLD3ILQdkmp_tSRs28mgpNYZUprNTYr4RO78Jdvtru61D59nkJmnCE2wZW4q/s1600/image_2024-10-16_08-24-15%20(3).png

ប្រព័ន្ធ YouTube ដ៏ល្បីល្បាញឈ្មោះ Zack D. Films បានបង្កើតវីដេអូឧទាហរណ៍មួយដើម្បីបញ្ជាក់ពីមូលហេតុហាមអាកាសយានិកទុកពុកមាត់វែង ដោយសារវាអាចមានគ្រោះថ្នាក់ដល់ជីវិត ។ ក្នុងវីដេអូនេះបង្ហាញថា ពេលកើតហេតុការណ៍អាសន្ននៅលើយន្តហោះ អាកាសយានិកត្រូវតែពាក់ម៉ាស់អុកស៊ីសែនឱ្យជាប់ជាមួយផ្ទៃមុខខ្លាំងបំផុត ហើយវាសំខាន់ខ្លាំងណាស់ដើម្បីឱ្យអាកាសយនិកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ។ ប៉ុន្តែបើអាកាសយានិកមានពុកមាត់ វានឹងធ្វើឱ្យអុកស៊ីសែនធ្លាយចេញមកក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp0GQmZB0jqM7YQHw3HPx8iU1soq3oSjcD5W6cDLepo821E3SvqLY2L3Gfeo-gUJ9cUiKA0UIlJyX0vtL9fQHVjEbDL7BDzUuysISRru1Slw2AkTPSDpYL3wfC0ZKCDzpqbMg3GGgKiksY53HOf5QUdUYwo3zHhzXtw5gy6QZ9_IlkARw47TfNzUeH1iL6/s1200/image_2024-10-16_08-24-15%20(2).png

ក្រុមហ៊ុនអាកាសចរណ៍នីមួយៗនឹងមានច្បាប់ខុសគ្នាពាក់ព័ន្ធនឹងការទុកពុកមាត់របស់អាកាសយានិក ដូចជា ៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines របស់សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យអាកាសយានិកទុកពុកមាត់បន្តិច ប៉ុន្តែកុំឱ្យវែងពេក រីឯពុកចង្ការវិញ ហាមមានដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLNFGSfBQhPlLfUrH13ot57Z5THZgXzN2mOiasN5t6aek4fRbzXftu6w-z6EWag8BmTivAMg_GjHZskWDn7mQmBRtLKtbAJM8GyVOO4qOnarhYqOW88HCNMtHeZpR__W47NNiO_-4duL42b5d_iiVbNeEFrkOtfH44BNdG0Oc_4pkzefN3QwEKLhnttF72/s1920/image_2024-10-16_08-24-14.png

រីឯអ្នកនាំពាក្យអាកាសចរណ៍អាមេរិកបានផ្តល់សម្ភាសន៍ជាមួយគេហទំព័រទេសចរណ៍ឈ្មោះ Thrillist ថា ៖ «យើងគ្មានច្បាប់តម្រូវឱ្យអាកាសយានិកកោរពុកមាត់ទេ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ជាច្រើននឹងមានច្បាប់ហាមឃាត់ ឬអនុញ្ញាតឱ្យទុកពុកមាត់ខ្លះៗ ។ ការហាមឃាត់ទុកពុកមាត់វែងនេះ ដោយសារខ្លាចប៉ះពាល់ដល់ការពាក់ម៉ាស់អុកស៊ីសែនពេលកើតហេតុការណ៍អាសន្នលើអាកាស» ៕