បវរកញ្ញាល្បីឈ្មោះទាំងបីរូបរួមមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ប៊ី សុធារី ដែលនឹងមាន Title ថ្មីបន្ទាប់ពីបញ្ចប់ពី Grand និងកុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានស្លៀកពាក់យ៉ាងសមសួននិងស្រស់ស្អាតរួមដំណើរជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនាព្រឹកថ្ងៃទី១៥ ខែតុលា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5c_NLElJVnS86n2aEtn_pCubo1hd5olIjj-14FCxXI5hDBQofsWoaRfVSzxJAoPjiEX7GT6JY0OdFaIMDGCwxefw0yQ2OGqtFjqNSUX4AMfl-gPGacH4cLxHVa9DPRNQ0_Dj8RYLHiHcYY2YZKT9PAUoMEn9B0gAchRdaSu26T_B_0ZAqf1OPisAVDlmj/s2048/image_2024-10-15_13-49-43.png

តាមរយៈរូបភាពនិងវីដេអូដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមទស្សនិកជនមានការចាប់អារម្មណ៍អ្នកទាំងបីយ៉ាងច្រើន សុទ្ធតែជាបវរកញ្ញាល្បីឈ្មោះហើយបានបញ្ចេញសម្រស់របស់ខ្លួនក្នុងសំលៀកបំពាក់បែបខ្មែរយ៉ាងស្រស់ស្អាត។ ក្នុងរូបភាពគេក៏បានឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៊ី សុធារី បង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក បង្ហាញឱ្យឃើញថាទោះបីជាប្រឈមនឹងបញ្ហាចម្រូងចម្រាសអ្នកទាំងពីរគឺបានមើលថែយកចិត្តទុកដាក់គ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRNSGKYgGcVzpQ5ELR4Mkq1oudRzv6sJOn4_weWigPr5GGcDlMW2aRoG1WIHCn28tD2YvQk0G32giOowjf6k-RzRHSmsRzar45IYFk-NB7-lGzXe6AcrQBwyGBOIsW3UZOTDA7MBSGMIXn_uqiTxklK1yN7YqQR8FAB_gfwMa6KXVaLZGWdExbWDyHI47r/s2048/image_2024-10-15_13-49-51.png

ចំណែកឯវីដេអូផ្សេងទៀតគេក៏បានឃើញ កុយ អេនណា និង ប៊ី សុធារី មានទំនាក់ទំនងសួរនាំគ្នាផងដែរ បើទោះបីជាកន្លងមកនេះគេពុំបានឃើញ កុយ អេនណា ចេញមកបង្ហោះគាំទ្រអ្វីចំពោះបញ្ហាដែលបានកើតឡើង រួមទាំងរឿងដែលលោក ណាវ៉ាត់ បង្ហាញរូបភាពនាងនៅចំពោះមុខអ្នកកាសែតក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEwdszh5upXqtj3CegXTGRFdGzfjTdmaLX6m8TkaqwLwgq_hlDNxPdV0B_EfxJsVh6V79V4MyBLYr2cRB7zX_lUXVPTZiRDRpAXRDHsP4HcW_85nuOSA4zrwa4njNmY9K97DPYOWtwGFQfpwnAPd32AX0htyxGljI1Mk-a3VOzp_vu257VSdH9coHlzcR0/s2048/image_2024-10-15_13-49-53.png

គួរបញ្ជាក់ផងដែរថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៊ី សុធារី និង កុយ អេនណា នឹងមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា ដែលរៀបចំឡើងជាលើកទី២ នៅថ្ងៃទី២៩-៣០ តុលា ឆ្នាំ២០២៤ លើទឹកដីសៀមរាបជាមួយនឹងសិល្បករសិល្បការិនីជាច្រើនរូបទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOM_8QZYiRhyphenhyphenWF3WDUNGnDh3ceC6OqB9sovyPyJkCnHvatxd9M_ODi_Ai8plxPtQxr6wbILPMdZDuuY7ISXp0oQbse1acrYhgrnWEIP58LcbxUWhjzCQtXQSzoenphA4919F0hd98-rYySr-FF4e3nmB6C-UIYawbdc7nrekMXTV0_Mvvbszt15VrOLxW5/s2048/image_2024-10-15_13-49-41.png