Home ព័ត៌មានអន្តរជាតិ ភូមិក្រោមដីមានអាយុកាលជាង៤ពាន់ឆ្នាំក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ

ភូមិក្រោមដីមានអាយុកាលជាង៤ពាន់ឆ្នាំក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ

74
0

ប្រទេសចិន ៖ ការរស់នៅរបស់មនុស្សម្នាក់ៗមានលក្ខណៈខុសប្លែកគ្នាអាស្រ័យទៅតាមតំបន់ និងអាកាសធាតុ ដោយអ្នកខ្លះបានសម្រេចចិត្តរស់នៅទីប្រជុំជនមានមនុស្សច្រើន ដោយសារងាយស្រួលប្រកបរបររកស៊ី ខណៈអ្នកខ្លះទៀតរស់នៅតំបន់ជនបទស្ងប់ស្ងាត់ និងដាំដុះដំណាំជុំវិញផ្ទះ ។ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ជ្រើសរើសរស់នៅក្រោមដី? ហេតុអ្វីទើបពួកគេសម្រេចចិត្តរស់នៅបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX3AFb-AjMv-M-xkl0ThdUlIOWnsA6mu_TxaZEYedqb16xw1h5zUa4bVGFFDhNPiNz44F2c5kvKctEyWh4KuHr7c7CyaClZfIbj707bahNUok8YhzHzmS7HqN59Aa7t4yZ2jLzTtdVGpc1X_1_2qn1cBx_w1dDmrsGAZGI2Kk_4dKguv62FmYitduJNoMt/s1100/image_2024-10-15_15-18-31%20(2).png

ភូមិមួយបានក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញកម្រិត 4A នៅប្រទេសចិន និងល្បីល្បាញលើពិភពលោក ។ អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចម្លែកចិត្តបំផុតនោះ គឺពេលមកដល់ទីនេះ ពួកគេនឹងឮសំឡេងមនុស្សជជែកគ្នា ឬសំឡេងជប់លៀង ឬសំឡេងតន្រ្តី ប៉ុន្តែនៅបរិវេណខាងលើគ្មានមនុស្សរស់នៅទេ ដោយសារផ្ទះអ្នកស្រុកបានសាងសង់នៅក្រោមដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijMe07SZR_mePwoq4gkWRGU3FkCQdvQSxt0Zpos7iZJgXsDjBC9_ABGMoEWApMwdAV-IaVDXJSO629cbyDZy6TO5dGKCLSp0oq16AQRpAQRgvcapLWkhDSeg0vHfJWcUIkBb4aWhfdKZCnriwKa0T09yVg7s1Omh47Ct3s77QsXa0kkvZKtC6J3J1XBS-T/s930/image_2024-10-15_15-18-31.png

អស់រយៈពេលជាង៤.០០០ឆ្នាំហើយ ដែលអ្នកស្រុកបានរស់នៅភូមិក្រោមដី ឬភាសាចិនហៅថា «Yaodong» ស្ថិតនៅតំបន់ខ្ពង់រាប Loess Plateau ភាគខាងជើងប្រទេសចិន ។ ផ្ទះ និងបន្ទប់នីមួយៗក្នុងភូមិបានកើតឡើងដោយសារការជីកដីបន្តបន្ទាប់គ្នា ហើយនៅលើពិភពលោក មានទីកន្លែងតិចតួចបំផុតដែលមានលក្ខណៈស្រដៀងនេះ ដូចជា ៖ ផ្ទះក្រោមដីនៅប្រទេសទុយនីស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg59LCjhk7uecsPVmKgJJVt-ZYoCSNi6bDaHj7xxemi07tbEkOFuDZQXiXeC9f58dTuTTMAhMy0KG92PMvG5ie5AMRZrVSI8OFsPVNMPYTSECEy1Kg4lxXKzfzo6u-EXXhKuBSXZdYSfi-NGIGEkHw67N_-RkXVN-SAPkKizwpQtk9b9bHSx7IgE50CW321/s1200/image_2024-10-15_15-18-32%20(2).png

នៅតំបន់ខ្ពង់រាប Loess Plateau គឺជាដើមកំណើតនៃវប្បធម៌ និងអរិយធម៌ចិនដ៏ចំណាស់បំផុត ។ តំបន់ខ្ពង់រាបនេះកើតឡើងដោយសារការប្រមូលផ្តុំធូលីដ៏តូចល្អិត ដែលត្រូវបានឆ្លងកាត់ខ្យល់បក់ និងខ្យល់ព្យុះអស់រយៈពេលរាប់លានឆ្នាំ ទើបធ្វើឱ្យដីនៅបរិវេណនេះមានគុណភាពល្អ និងអំណោយផលដល់ការដាំដុះដំណាំ និងការជីកដីធ្វើកន្លែងរស់នៅយ៉ាងល្អបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmm3B5YACw04YELNJ9Z2qr_Crs4c-IltxGLLJlxpdkN09_XSroAszol8TdSoat7hWCIfCzoulDs8q6iwKBUFxArjyeO4mbAFOy_X0cEAlftpJbprIPxh7ZSaQRgQuzaOTN5yduGLbC9qvN1tcgH88h94XeUjX5Nu3IL8L2aS4PDibmgWjnmTQN3mpXJ1A6/s1000/image_2024-10-15_15-18-32%20(3).png
ខ្លោងទ្វារផ្ទះនៅទីនេះ មានរាងជាពាក់កណ្តាលរង្វង់មូល និងមានទ្វារឈើសម្រាប់បើក-បិទ ហើយផ្ទះនីមួយៗក្នុងភូមិអាចទំនាក់ទំនងគ្នាបាន ។ ជាទូទៅ វាជាផ្ទះសម្រាប់អ្នកមាននាមត្រកូលដូចគ្នារស់នៅ ឬសម្រាប់ឱ្យសមាជិកពង្រីកក្រុមគ្រួសារបន្តកូនចៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-FmBoySJgTel9uKX23fDaqmSTqBb79xB7f0cxGiZrYOGbkrMvtCHNAdhjafKnfbi9swkqmc_QlIbN6BV504YfbSMEB4v-iNOWPE84iMDIit9KoowNpvTJED0A5HJ6ayCI2D_x74lt8EWWFMMQriRHWf7mTyPjuaVKwnNhFUqUUHLXC_BLz2piCK1e2rwn/s639/image_2024-10-15_15-18-32.png

រីឯមូលហេតុធ្វើឱ្យអ្នកស្រុកសម្រេចចិត្តធ្វើផ្ទះនៅក្រោមដីបែបនេះ គឺដោយសារអាកាសធាតុ ។ ជាក់ស្តែង ពេលត្រជាក់ខ្លាំង ភូមិនេះនឹងមានសីតុណ្ហភាពធ្លាក់ចុះរហូតដល់-១០អង្សារសេ ទើបអ្នកស្រុកសម្រេចចិត្តរស់នៅក្រោមដី ដើម្បីទទួលបានអាកាសធាតុត្រជាក់នារដូវក្តៅ និងទទួលបានការកក់ក្តៅនារដូវរងា ។ អ្នកស្រុកបានចាប់ផ្តើមរស់នៅក្រោមដីបែបនេះ តាំងពីអំឡុងពេលប្រទេសចិនកើតសង្គ្រាមមកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAKkVHrQvdRU4XcsJz7Lc-uQhse0P6Llpkqre2uq8i1mF_Eha207dbjjJDz2pRnUsgD0pVzGDFNtfbnkjlM9CXob1qmLZ3ZtSTAXMP7Lt9hnifyYz63BXN5AjWL9y25n9U-fcVjRdJXtcif8_nsk0t06orSCZhJmzii38TCc9uEZyuKw7waV0pEYF4RW-t/s1280/image_2024-10-15_15-18-33.png

អ្នករស់នៅទីនេះទទួលបានភាពងាយស្រួលគ្រប់បែបយ៉ាង មិនចាញ់ការរស់នៅលើដីទេ ដូចជា ៖ មានទឹកស្អាត និងភ្លើងអគ្គិសនីប្រើប្រាស់ ។ ក្រៅពីនេះ ក៏មានបន្ទប់ផ្សេងទៀត ដូចជា ៖ បន្ទប់ទទួលភ្ញៀវ, បន្ទប់ដាក់សម្ភារៈ និងកន្លែងតាំងវត្ថុបុរាណ ។ អ្នកស្រុកភាគច្រើនប្រកបមុខរបរកសិកម្ម ហើយក្នុងរណ្តៅដីនេះ ក៏មានក្រោលគោផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPEoiICYQTRllNxUgc5_Rqr9z3mhT5AQkqzMn6qCQ3SwMHgJmLMgoILKbi0TXw3YgWZd4OLXzF8kAhmyUDIKvDrIelmZi-RVOd990u1VC60v-b20st5WUZqJ5_9g-EVd_TU2brd7th7y3RLDIwwR4GK0MAfymYCBO3qEUt7tp4C8E-ARiW4ZVa3eZPB7u9/s512/image_2024-10-15_15-18-34.png

គួរបញ្ជាក់ថា ក្នុងមួយរណ្តៅដី គឺសម្រាប់ឱ្យមនុស្សមាននាមត្រកូលដូចគ្នារស់នៅបន្តកូនចៅ ហើយរណ្តៅដីមួយទៀត គឺសម្រាប់អ្នកមាននាមត្រកូលផ្សេងរស់នៅ ។ បច្ចុប្បន្ន រដ្ឋាភិបាលចិនបានកែលម្អភូមិនេះធ្វើជាតំបន់ទេសចរណ៍ ហើយរដ្ឋាភិបាលបានសាងសង់ផ្ទះ និងខុនដូនៅក្បែរនេះសម្រាប់ឱ្យអ្នកភូមិរស់នៅ និងផ្លាស់ប្តូរទីលំនៅចេញពីទីនេះ ៕