Home ព័ត៌មានអន្តរជាតិ តម្លៃដូងក្រអូបនៅថៃធ្លាក់ចុះខ្លាំងក្រោយពីគ្មានការកុម្ម៉ង់ទិញពីបរទេស

តម្លៃដូងក្រអូបនៅថៃធ្លាក់ចុះខ្លាំងក្រោយពីគ្មានការកុម្ម៉ង់ទិញពីបរទេស

149
0

ប្រទេសថៃ ៖ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា តម្លៃដូងក្រអូបនៅប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំង គឺកាលពីមុន ដូង១ផ្លែមានតម្លៃរហូតដល់៥៣បាត ប៉ុន្តែវាបានធ្លាក់ថ្លៃមកនៅត្រឹមតែ១០បាតប៉ុណ្ណោះ ក្រោយពីចិនឈប់ទិញ ។ កសិករថៃបានដឹកផ្លែដូងមកលក់ពេញផ្សារទាំងអស់ បើទោះវាមានតម្លៃថោកក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZY4cFjsNGOsqlvL_hLoBlOb6KUmlxlZCCsOYZtz2np6urT50h8lovIkqrxPI49A7Ms0YjunlhXX3MMRC-ne9qrEk8eq29COq8WaKsNdZuNs3Bj0vp83krOmv9gkfuAlLpMna07hbJilLetfUmAPnQQVEeq8URyRvCQyDH6ot0h3-8ldkjg9CQCDKbp2N7/s1280/photo_2024-10-16_10-12-40%20(2).jpg

កាលពីថ្ងៃទី១២ ខែតុលា កន្លងមក ក្រុមការងារសារព័ត៌មានថៃបានដើរពិនិត្យមើលតម្លៃដូងក្រអូបក្នុងផ្សារបោះដុំបន្លែ-ផ្លែឈើដ៏ធំ ស្ថិតនៅតាមផ្លូវមិត្តភាព ក្នុងឃុំណៃមឿង ស្រុកមឿង ខេត្តនគររាជសីម៉ា ឃើញថា កន្លែងលក់ដូងជាច្រើនបានទម្លាក់តម្លៃដូងយ៉ាងខ្លាំង បើធៀបនឹងអំឡុងពេលចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_RAg4EIN5gjR11kDGve1xUOoueFAiODwH_m6qp7qgODd4ffxhO5ieHGlne6oBj_SoOtN099_fo9MopSEc2ZeCbSjLRytT58-a6AF736A77gHdPPN9w4le3Wa2-iJmLQ_RaxxqFddZobMw0FaccqiW4eeLY5WBACZGkM4zdKwCVeyS0ooBUUeKn4tnILB/s1280/photo_2024-10-16_10-12-40%20(3).jpg
អាជីវករក្នុងផ្សារបោះដុំបន្លែ-ផ្លែឈើ និយាយថា កាលពីខែមេសា ឆ្នាំ២០២៤ តម្លៃដូងក្រអូបស្រស់ធំៗស្មើរហូតដល់ជាង៥០បាត ប៉ុន្តែនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ តម្លៃបានធ្លាក់ចុះនៅត្រឹមតែ២០បាតប៉ុណ្ណោះ ។ ហេតុនេះ អាជីវករក៏បានយកដូងក្រអូបទាំងនេះទៅកែច្នៃដើម្បីលក់បានថ្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2dO24Uuu09MXu5_scCnHdong2qu5aqwcoBmByLBfhXx17OAm97f4pGiZExebspR9F895a0LLORse39Y2F_EAgYXH1R2T5O04x38_HEsf05YRuHOSVCexrXIBamG5uLspvuWwDvsUlPblEGB6Na67z9n7Nb7TzhIs0E7jYPPJcfBGF_WHBbU5CM7W1tD4/s1280/photo_2024-10-16_10-12-40%20(5).jpg

អ្នកស្រី ថាណាក់ផន សយសុគន្ធឆ័យ អាជីវករលក់ដូងនិយាយថា កាលពីរដូវក្តៅ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ដូងក្រអូបក្នុងចម្ការមានតម្លៃថ្លៃណាស់ បើអាជីវករទៅទិញដូងធំៗដល់ចម្ការ គឺដូង១ផ្លែស្មើនឹង៥៣បាត ហើយថែមទាំងពិបាករកទិញដូងក្រអូបទៀត ។ ពេលនោះ គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ចម្ការដូងជាច្រើនកន្លែង ហើយចិនបានបញ្ជាទិញដូងយ៉ាងច្រើន ទើបពេលនេះ ខ្វះដូងក្រអូបលក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifDN5mmz3Vw1QXY4iy88PZ_LKsl-pr_ODOYc2CsYeEyL2mnhl3xxK4kiHJ6m2Y51jljPE6-H2qMyCvUCYs1AigXVt3WCvAf37ADmEMd1GB28KO6OiTv8HjPXIeV2UM8UhLXIojESyhhMzOCI7lAUsycDyoFgJBpYa49NlPUbvDw5LNjetBMzT5aYkPyx1s/s1280/photo_2024-10-16_10-12-40%20(4).jpg
ប៉ុន្តែនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ ចម្ការដូងជាច្រើនបានផ្តល់ទិន្នផលច្រើនដូចៗគ្នា ហើយស្របពេលប្រទេសចិនលែងត្រូវការដូងថៃ ។ ដូច្នេះ វាធ្វើឱ្យពេលនេះ សម្បូរដូងលក់ពេញផ្សារ ហើយតម្លៃដូងក្រអូបក៏បានធ្លាក់ចុះយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGEH_zrIUe-MdGjab-_q-6lEnsms2pQlE6R1gbtkKtBBLI_K7ItG4Pq1zrBo7cTCTSpIISeyr9S6DRoTqUHxxUwEpPrv2VeDsNg0k3w6e8HzSksholpT8GiqMGHKdrxZNrcV2uvkKhP0bDkytpriecOcwBmPkxGXZBiJSzBZSmC42LJLJKslbtqrQDGMox/s1280/photo_2024-10-16_10-12-40%20(6).jpg

បច្ចុប្បន្ន បើអាជីវករទៅទិញដូងធំៗដល់ចម្ការ គឺ១ផ្លៃមានតម្លៃចាប់ពី១០បាត ទៅ១១បាតប៉ុណ្ណោះ ទើបអាជីវករយកដូងទាំងនេះទៅកែច្នៃដើម្បីលក់បានថ្លៃ ដូចជា ៖ យកទឹកដូងទៅស្ងោរ និងយកដូងទៅដុត ដើម្បីលក់ចាប់ពីតម្លៃ១៣បាត ទៅ២៥បាត ។ រីឯដូងកបកសំបករួច អាចលក់បាន ៣៥បាតក្នុង១ផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRqM6hlsG4UacqI6lMNPQWia6jAUjvJ_k5Ge-RChVLC241QfT3gwFmsFbcz40s_CR6W_fEMIf4CuZRrPeTcvsaJiNa8l1Vy4nYcKya87eJH21E3n81PUxGXmEk_aD5bGFL3GcJtld90N9UnJPIscfvEMWj3zy1eGkU5jXl2LFCyOIzAN2tRbGV8nHryEBb/s1224/photo_2024-10-16_10-12-40.jpg

ចំណែកអតិថិជនទិញដូងមានដូចជា ៖ ភោជនីយដ្ឋាន, សណ្ឋាគារ, រីសត និងអាជីវករផ្សារណាត់ បានកុម្ម៉ង់ទិញដូងជាបន្តបន្ទាប់ ដើម្បីជួយឱ្យបង្កើនតម្លៃដូង ។ អាជីវករសង្ឃឹមថា តម្លៃដូងក្រអូបនឹងកើនឡើងវិញនៅពេលចិនកុម្ម៉ង់ទិញដូងថៃ ៕