នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្រោយពីព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាសភាព៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj01tLQF1ub9ZZs4kRrYIxWu8viv-EK0gSWbzWfzBfoFo4hlG60O9ghRcKdqyTgzFVf0eDSxYdiMWpJaGKz49zosQO5juaFYjBHS8QfmtBPHvmx1uk8RGxOYoq383M0M4d_Jo6HqFf7rfx27Gx_kczplSvuL_eoWfc1-wSissHHmX-tzsELTsTI6FDs03vM/s900/image_2024-10-16_08-36-54.png

ដើម្បីជាការអបអរខូលើកទី២០នេះ ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២សែនរៀល ដោយនឹងដាក់ឱ្យចរាចរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgAtR5Y0VUfPqYhHcDHyyDDga_SQdSrEJnTEijmDpplc7biGAX6IgliGyhrLxL8C-zEAqBqAtG6bNDzxvEVHBb1o_ms0A4cC4mLyl1qZSniKkPiwR9jb1v6yB3U9LAWVYtbb_hUoLUgaMEDtgsCcbdSZuZmj-FTfBfcsLVpqOBGTzn11Tma2Gb5hkvxYg/s1105/image_2024-10-16_08-36-12.png

លក្ខណៈទូទៅនៃក្រដាស២០មុឺនរៀលនេះ មានបណ្ដោយ ១៧០មម ទទឹង ៧៦មម ពណ៌ចម្បងគឺពណ៍ត្នោត ពណ៍ទឹកក្រូច និងពណ៌ផ្កាឈូក។

ផ្ទៃខាងមុខ ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ ” ពីរសែនរៀល ” នៅខាងក្រោម និងមានរូបចម្លាក់នាគមួយគូនៅប្រាសាទបន្ទាយសំរ៉ែក្នុងខេត្តសៀមរាប។

ផ្ទៃខាងខ្នង បានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រ  ទ្រង់គ្រឿង ព្រះមហាក្សត្រ និងមានអក្សរ “ ពីរសែនរៀល ” ជិតពាក្យអបអរសាទរខួប២០ឆ្នាំ នៃការគ្រងរាជ្យសម្បត្តិ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQR4bTkL4hfyv5KDJG66nW-PTnkkRvxZrEO0aUBNfIPtC8eTCQK8c-BgQ9Z1WdZdmGPXoKgB9hI4BYwq48XYlPlaFCvGDfFAyLReSQZcaavhZ1aT0JZP9t3o6mqjNGr1wvUaqArpCe1TUH7LFtEe1fsE7C1Sdt7CEmjJ6wdyEgMcRzcWOEKVnLWkWm2pbG/s1280/image_2024-10-16_08-36-36.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOzLNSAnnHNy9tOnkCtvldoevs9tZxkiGIRi_Z_irLB9qeE5q_EsZVdsFS-rTldjTKOqm9LES7ZvIsbOb9_As2RFnEVvqtIXcnP5koHhRB4dPXCOkntbvGFMOAXm9ZsESNKHSdMGZqottz0YS1kJ-s7GRbsuwv9otn9wRsG9_B6zUZrgCfm2nN2jU4nWjI/s1280/image_2024-10-16_08-36-36%20(2).png