កំពូលរថយន្ត Ford Ranger Raptor គឺមានសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវឧបសគ្គដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលបានឆ្លងកាត់ ដោយសារតែម៉ាស៊ីនសាំង 3.0L Twin-Turbo V6 ដែលផ្តល់នូវកម្លាំងដ៏ខ្លាំងរហូតដល់ 397PS និងកម្លាំងរមួល 583Nm មិនតែប៉ុណ្ណោះ បូមដែលបំពាក់ក្នុងរថយន្ត Ford Ranger Raptor ក៏រួមចំណែក ក្នុងការផ្តល់នូវទំនុកចិត្តលើការបើកបរនៅលើផ្លូវឧបសគ្គគ្រប់ប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuFrnKmfOPp5Z61xCBK56Q3gBOk5WAwn5wgLzLHvwVNnv2lpe5PCN-95OTYghrFf3QbWVCXXfzsfHCLcGCwLdiKK4j1kbhnxGMikTYo7z3WJYViQ_cPKte8X0GcnCCDhXEKCz1Dg9BgSvsVl2tOG8fbs8Hnu1xoy5XfjYsvvXapRFP3YkrkT-V0YiPEaez/s5000/2.jpg

នៅក្នុង DNA របស់រថយន្ត Ford Ranger Raptor នីមួយៗគឺមានការបំពាក់នូវប្រព័ន្ធបូមដ៏អស្ចារ្យដែលរួមមាននូវប្រព័ន្ធបូមស្លាប្រចៀវផ្នែកខាងមុខធ្វើអំពីដែកអាលុយមីញ៉ូមទម្ងន់ស្រាល រួមភ្ជាប់ជាមួយប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយជាមួយនឹងដែកទប់លំនឹងដែលមាន Watts Linkage ១បង្គុំ និងTrail Arm ចំនួន៤ដើម ហើយប្រព័ន្ធជើងក្រោមនេះមានសមត្ថភាពអាចឈានចូលបានជម្រៅជ្រៅ និងលើកគងលើទីទួលបានខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhm99M1MbUSHLWXtUFcMOHonP5mHRDnbgOOx29YbkmiidnmRagdLfF1q74VBCkdDtMpTTLy54fjtKP0HJQY3gb0n4pNLTZF7TItCtflyRy14wMoCZEfjJpH85Kbudp0229QL-8-wqLuRxhVaiZtDNFIJ3N6u5Eljud3YxwwUJGhNruLn0cJl7OGThJUx83/s1530/Picture3.jpg

លើសពីនេះទៅទៀត រថយន្ត Ford Ranger Raptor ក៏មានបំពាក់មកនូវបូម FOX ដែលជាប្រភេទបូមដ៏ទំនើប និងមានបច្ចេកវិទ្យា Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗ និងរក្សាលំនឹងរបស់រថយន្ត មិនអោយប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវផាសុកភាពក្នុងការបើកបរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnLMiKrFcNga_1ERCjcKiJ0iqQDzsskZePydTHOKBEJIOblVpXRl3jhcpVIxpCL80vTPyhMqHLqdGzUiMhLwJZVbQ6k6wNMkX4n7_SwkPAi7RLCrCz805-LgFOIVNdvCCxHLHrXLIyy6GVsDpDpzU17gozlTAgJFiQyZV8vS2FkI9hE4-tqtzTFLMZ5r80/s1530/Picture1.jpg

សម្រាប់បូម FOX នេះ គឺក្រុមអ្នកជំនាញរបស់ FOX បានសហការជាពិសេសជាមួយក្រុមអ្នកជំនាញ Ford Performance ក្នុងការសិក្សាអំពីស្ថានភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន និងកំណត់នូវទម្រង់ដ៏ល្អមួយសម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់គ្រប់រូប។ នៅក្នុងស្រទាប់បូមនេះ គឺមាននូវលំហូរប្រេង Teflon ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ FOX ដែលធ្វើការដល់ទៅ 500 ដងក្នុងមួយវិនាទី ដែលបូមនេះអាចបត់បែនដោយខ្លូនឯង និងប៉ាន់ស្មានទៅតាមស្ថានភាពផ្លូវនីមួយៗនៅពេលបើកបរ ដើម្បីរក្សានូវកម្រិតផាសុកភាពដ៏ល្អក្នុងគ្រប់កាលៈទេសៈទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF_qkFo3OUrK32kIytxqUY1xtzC7BnPy-Ouztq43cx0-rNEc4rJ1K5VInq_C1gJjhp2N5oT-K9cy-Hy6gtsVnhvjTatz8qaLDPs0cVDl_7_bfQzgRHcPii3Vr5SeoMbH4pMkS00Tj5ntZQdaJ4hJlNEEtVYJ6rLcESXQMgIxg7bBQzKAGTxeXdPBUHfKKL/s1530/Picture2.jpg

ដោយសារបច្ចេកវិទ្យាដ៏ទំនើបក្នុងប្រព័ន្ធបូមដែលមានបំពាក់ក្នុងរថយន្ត Ford Ranger Raptor ទើបនាំអោយប្រព័ន្ធបូមនេះ គឺជាប្រព័ន្ធដ៏ពិសេសលើសគេ ដែលអតិថិជនប្រើប្រាស់អាចកំណត់ និងធ្វើការដោយស្វ័យប្រវត្តទៅតាមគ្រប់ស្ថានភាពផ្លូវ។ សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883