Home Blog Page 813

សក់សើម ហើយគេង មានផលវិបាកដូចម្តេចខ្លះ?

0

តើអ្នកពិតជាចូលចិត្តគេងទាំងសក់សើមនៅពេលយប់មែនទេ? ជាការពិតណាស់ការងូតទឹក ឬលាងសក់នៅពេលយប់ អាចបង្កគ្រោះថ្នាក់ដល់អ្នកបាន ប្រសិនបើអ្នកមានទម្លាប់គេងទាំងសក់សើម មិនថាពេលណានោះទេ គឺអាចបង្កផលប៉ះពាល់ច្រើនដូចខាងក្រោម៖

១.ការលូតលាស់ផ្សិត៖ ការគេងជាមួយស្បែកក្បាលដែលសើមអាចនាំឱ្យមានបញ្ហាសក់ផ្សេងៗដូចជាដុះផ្សិត អង្គែ សក់ជ្រុះ និងការឆ្លងមេរោគជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAEadsQH_0hBtjn9CFBd6hxLknlhZR-cKB0DMR77AjEVPBefreHG0c_pzNrN-xdyxn_9ZlPO9gjsjnOGYKakD25xevfctxEtUXrF-rMfsMG6ST4ewBMaF52v9IVO43oZwbm8uVmT-Z6RO8O2YEZHCJTi7SKsKHrE00WUe9JKrd2sSi26uLFezEfNepKSDn/s520/image_2024-10-16_14-51-10.png

២.ធ្វើឱ្យសក់កណ្តាញ់ ជ្រុះ និងមិនមានទម្ងន់៖ សក់សើម គឺមានភាពផុយស្រួយងាយនឹងខូចណាស់ នៅពេលយើងចូលគេងទាំងសក់សើមនោះ សក់អាចនឹងជំពាក់គ្នាអំឡុងពេលគេង ដែលបណ្តាលឱ្យជ្រុះ និងមិនមានទម្ងន់ ហើយនៅពេលព្រឹកឡើង សក់របស់យើងនឹងរញ៉េរញ៉ៃ ក៏ដូចជាពិបាកសិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4-jl7xZKkKI7-jvIIFyKZP272J9SvELyTszfu6xqWcTdax6YWQcEwW4LVWrjbBgYGr6GsL26Kwz7tTX1qMXl1CrtQRXxSwOps_ARKqMwX_Y2XIUj2tEUjhXiXarjm7MK1tsY59EO4kMLeY6zF9VGjA8NLqnR5PrlU_llvZf27bV40pPSC41n3YiKokB5M/s600/photo_2024-10-15_14-40-41%20(2).jpg

៣.រលាកស្បែកក្បាល៖ តើអ្នកធ្លាប់មានបញ្ហារមាស់ និងរលាកស្បែកក្បាលទេ? ភាគច្រើននៅពេលមានបញ្ហានេះយើងបន្ទោសទៅលើសាប៊ូកក់សក់ ប៉ុន្តែតាមពិតទៅនេះក៏អាចបណ្ដាលមកពីទម្លាប់នៃការចូលគេងទាំងសក់សើមផងដែរ។ ជំងឺស្បែកក្បាលដូចជាការឡើងអង្គែ អាចកើតមាននៅពេលយើងគេងលើស្រោមខ្នើយដែលសើម។ នៅពេលយើងគេងទាំងសក់សើម សភាពក្ដៅ និងសំណើមអាចបង្កើនការលូតលាស់នៃបាក់តេរីបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMmPSCXrpHYJUfsKcDwHvXxmMKq4tGst3Me00e6lTyM28FTYzdc91vIel_IpPTXGDcxSywfpxPt6gFdroQBLbo4u_vglF1Fb1RSX5ABqam91Uh1PhecG8Jsi8nVmYtajAZAtVOdJmnQ4yqsdNBTYI6Gurb7e7cVpdAskRjCh1GxQHfay3vxSH-X7VzjTIu/s1280/photo_2024-10-15_14-40-41%20(3).jpg

៤.សក់រួញ បែកចុង និងខ្វះសំណើម៖ ការចូលគេងទាំងសក់សើមមិនបង្កបញ្ហាសុខភាពធ្ងន់ធ្ងរទេ ប៉ុន្តែអាចប៉ះពាល់ដល់ទម្រង់សក់។ សក់សើមបង្កើតឱ្យមានការកកិតខ្លាំងជាមួយនឹងស្រោមខ្នើយ ដែលធ្វើឱ្យសក់រួញ បែកចុង និងខ្វះសំណើម។ ដូច្នេះយកល្អគួរចំណាយពេលជូតសក់ឱ្យស្ងួតមុនចូលគេង ដើម្បីកាត់បន្ថយការចំណាយទៅលើផលិតផលថែទាំសក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDqz7dI3kYkoXNUXCCj7kZKbIjnY69c-M9Vchen-f_warOSBNgglXm0E7-voywQ2Q9jLpcv5vYgN_dklhzTgayEAMuJy8pmqABXelZYWFVFzTMSTEli9YJBWrhmH0ld345AMZ5mmt1O_XONaVzbRr4ahFcwDo4x2yGx_l-LZkWetpinlAPTRYbYje2eHCS/s980/photo_2024-10-15_14-40-41.jpg

៥.ឈឺក្បាល៖ ប្រសិនជាយើងចូលគេងទាំងសក់សើម ពេលភ្ញាក់ឡើងយើងអាចនឹងមានអាការឈឺក្បាល។ អ្នកជំនាញថែទាំសក់បានលើកឡើងថា ការគេងទាំងសក់សើមគឺអាចបញ្ចុះសីតុណ្ហភាពក្នុងរាងកាយ ដែលបង្កឱ្យមានអាការឈឺក្បាល ដោយសារតែរាងកាយព្យាយាមដំឡើងសីតុណ្ហភាពក្នុងរាងកាយ។ អ្នកឯកទេសថែទាំសក់ផ្សេងទៀតជឿថា ការចូលគេងដោយរុំសក់នឹងកន្សែង ក៏អាចបង្កការឈឺចាប់ និងរំខានដល់ដំណេកផងដែរ៕

ផ្ទុះសាជាថ្មី! សារព័ត៌មានតៃវ៉ាន់ចុះផ្សាយពី ព្រះនាងតូច ជេនណា អាចនឹងបង្ហាញខ្លួនជា Idol នៅកូរ៉េ

0

នៅថ្ងៃទី១៤ ខែតុលា សារព័ត៌មានតៃវ៉ាន់ «SETNEWS Network» បានរាយការណ៍ថា ព្រះនាង Jenna របស់ប្រទេសកម្ពុជា កំពុងពិចារណាទៅប្រទេសកូរ៉េ ដើម្បីបង្ហាញព្រះភក្ត្រជាតារា។ ព្រះនាង នរោត្តម ជេនណា មានព្រះជន្ម ១២ ព្រះវស្សា ជាតារាល្បីក្នុងឧស្សាហកម្មកម្សាន្ត ដោយត្រូវបានអញ្ជើញជាភ្ញៀវពិសេសក្នុងកម្មវិធីបង្ហាញម៉ូត និងការចាក់ផ្សាយរបស់ប្រទេសចិន។ ដោយដឹងពីជំនាញច្រៀង និងរាំដ៏ពិសេស ថ្មីៗនេះព័ត៌មានបានផ្សព្វផ្សាយថា ព្រះនាងមានគម្រោងយាងទៅប្រទេសកូរ៉េដើម្បីក្លាយជាសិក្ខាកាមដើម្បីក្លាយជាតារាលំដាប់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAtuU4wVlmLmO3jg1rkzYv1j4sjfJ-C2VRBelpaF6wgky76jqmM4CfFYuSzBoE8Yi5OZim3nTfj-vDky9Younhk1Gz-RriWA-n3mgiDeBOH6Mhegg9xuj-tEX-Ky277-q0Z-6HMDkWHyn0z-jjAY15oPCpms5R786nScUhrPPtQytHx8QF6si3LGvgkerp/s2048/image_2024-10-16_09-08-42.png

របាយការណ៍បានបន្តថា «ព្រះនាងអាចមានព្រះបន្ទូលបាន៥ភាសារួមមាន បារាំង ខ្មែរ ថៃ ចិន និងអង់គ្លេស ហើយក៏ជាអ្នកគាំទ្រយ៉ាងខ្លាំងរបស់ K-pop ។ ព្រះនាង Jenna បានចូលប្រឡូកក្នុងវិស័យសិល្បៈជាផ្លូវការក្នុងអាជីពជាតារាសម្តែង និងជាតារាចម្រៀងក្នុងឆ្នាំ ២០១៨ ក្រោយមកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួននៅក្នុងពាណិជ្ជកម្ម និងរឿងភាគទូរទស្សន៍ផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpqvrYd3A83YfbIg1R_pOmCak3uYgBBRll-GwA5HqKDJMTB1mJSB4naQYQOm-1tQQHzTTID-8MaaXq70Am4Oe1lz1vCKQRHFZtaQjhMG_mWpIiMWHYEzvIZ7Je2qNiv4HOHVWKXtah9dqvBj5PoxjxPBapap3NzmWeODn9oTNKv6RKcRn2IJBfyQVBUzsE/s2048/image_2024-10-16_09-08-45.png

នៅឆ្នាំ ២០២២ ព្រះនាងបានចូលរួមជាមួយ KWAVE Entertainment ដែលជាទីភ្នាក់ងារកម្សាន្តកូរ៉េនៅកម្ពុជា ដើម្បីបង្ហាញខ្លួនជាតារាចម្រៀង K-pop កម្ពុជា។ ព្រះនាងបានចាប់ផ្តើមសកម្មភាពរបស់ទ្រង់ជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយបានចេញបទចម្រៀង «You Da One» ជាមួយតារាចម្រៀង BOBO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvrb2oA6DNDpLC4DIt1Llmwi7jKUanppmUUr55juGctEtc90wBtJ_zM6OfQ4-BjRemEmlVt7hZ7V2mdurQP9obCRBpfRpPMJOHLcJ7F-_f8ci0EpJOHtuJkAmT66ciagW_JIoucEyqW-bdM5gmCp0rcQRL2zh-Ggcgqt7AsQaP3_CML_7PR7UbWYGL11zn/s2048/image_2024-10-16_09-08-52.png

អំឡុងពេលទ្រង់បង្ហាញខ្លួនក្នុងកម្មវិធី “Global Korean” របស់ YTN កាលពីឆ្នាំមុន ព្រះនាងបានសព្វព្រះរាជហឬទ័យដោយមានបន្ទូលថា «ខ្ញុំចូលចិត្តអ្វីៗទាំងអស់អំពីចម្រៀង និងការរាំរបស់ K-pop ពេលដែលខ្ញុំឃើញពួកគេ។ នោះហើយជារបៀបដែលខ្ញុំចាប់ផ្តើមចាប់អារម្មណ៍នឹង K-pop» ។ ព្រះនាង នរោត្តម ជេនណា ជាព្រះរាជបុត្រីនរោត្តម បុប្ផារី និងជាអ្នកជំនួញជនជាតិបារាំង ហើយជាចៅទួតរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiysooUqvgUJXcaklF0Zn-c_AvzFkYIIw_bisR_WNbrX6AAWVyIwrRiPCo3xLTzbmva8hdAk2FclMvZq5kRK2DqD5ReeNgyRwbKxP2yaecKC6VdW4jx-frAzuDLqYWdGE0OKQZLJFlEREc_rtQx_ZiYWliFHRqSH40iel5tyO1JJObwnutWJHu8y2EcVzB5/s2048/image_2024-10-16_09-08-57.png

គួរបញ្ជាក់ថា មិនត្រឹមតែបណ្តាញផ្សព្វផ្សាយតៃវ៉ាន់ ប៉ុណ្ណោះទេដែលបានចុះផ្សាយពីព្រះនាងតូច ជេនណា អាចនឹងក្លាយជាតារា Kpop ខណៈកាលពីមុនបណ្តាញផ្សព្វផ្សាយជាច្រើនចុះផ្សាយពីតារាកូរ៉េ ក៏បានចុះផ្សាយពីទ្រង់ដូចគ្នា។ ចុងក្រោយមកនេះ ព្រះនាងតូច ជេនណា បានលេចព្រះភ័ក្ត្រផ្សព្វផ្សាយវប្បធម៌ខ្មែរជាច្រើនក្នុងកម្មវិធីទូរទស្សន៍របស់ចិនផងដែរ៕

Lisa ជាតារា K-Pop ដំបូងសម្តែងក្នុងកម្មវិធីបង្ហាញម៉ូតខោអា.វក្នុ.ងនារី

0

Lisa គឺជាតារា K-Pop ដំបូងបង្អស់ដែលបានសម្តែងនៅក្នុងកម្មវិធីបង្ហាញម៉ូត Vicroria’s Secret នៅយប់ថ្ងៃទី១៥ ខែតុលា ត្រូវនឹងព្រឹកថ្ងៃទី១៦ ខែតុលា ម៉ោងនៅកម្ពុជា។ ទស្សនាវដ្តី Elle បានអធិប្បាយថា Lisa សមាជិក BLACKPINK បានសម្តែងបទ Moonlit Floor ជាប្រភេទបទមនោសញ្ចេតនា។ បទចម្រៀងនេះគឺនិយាយអំពីស្នេហា និងការថើបនៅទីក្រុងប៉ារីសជាមួយនឹងបុរសជនជាតិបារាំងម្នាក់ ហើយត្រូវបានគេនិយាយថាសំដៅទៅលើរឿងស្នេហារបស់នាង និងជាអ្នកជំនួញជនជាតិបារាំង Frédéric Arnault ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKSimTyh7NbL0njroExffUmSJ_kBFeg82we30JVnY7Bv1jlwXA2-v5p_tSj5tmSd-wbkHnRm4Hpv1innCnNFxUJDpfyqyhwxFEBm65wMV1lJodpmaM1hgtSN41hAzfuVB7O_ezeET1_eLw1lqqhzxUMuq4nO7VKPzHwhNwoLClyqr49fdaL10rQhEx4UtE/s1536/image_2024-10-16_10-04-08.png

មុននោះនាងបានបើកកម្មវិធីជាមួយនឹងបទចម្រៀង Rockstar ។ Lisa បានស្លៀកស្ទីលអ្នកចម្បាំង បង្ហាញខ្លួនលើម៉ូតូ និងរាំជាមួយក្រុមអ្នករាំ។ នៅពេលបញ្ចប់ការសម្ដែង នាងបានដើរទៅកាន់តន្ត្រី។ ការសម្តែងរបស់ Lisa នៅ Victoria’s Secret 2024 បានក្លាយជាប្រធានបទ “ក្តៅ” ដែលត្រូវបានចែករំលែកដោយអ្នកគាំទ្រជាច្រើន។ អ្នកគាំទ្រសរសើរ Lisa ថាសិចស៊ី រាងស្អាត និងពូកែសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIy1a9ygUjfF7WuTe6txTym31SOyXQdx5Ae49KG1MUQabt54-r0WWLkYF-BvyZQ2LJdyQggLGo-NJblM7pYDwmqDo2iNwxA5xThjyU2go_knFmvppOPUukwDvYreRdrkwQ0py8iaZanfpSJvyCHdWVovBBkeULXWw_owNmp-u3mgjO7U_lgPJyJ51_xSG8/s1619/image_2024-10-16_10-23-52.png

យ៉ាងណាមិញ ទស្សនិកជនខ្លះគិតថា Lisa តែងខ្លួនសិចស៊ីពេក ខណៈអ្នកគាំទ្រនាងភាគច្រើនជាមនុស្សវ័យក្មេង និងយុវវ័យ។ មនុស្សជាច្រើននៅចាំថា តារាស្រីរូបនេះបានសម្ដែងនៅ ក្លិបកម្សាន្តបារាំងមួយ កាលពីឆ្នាំមុនបង្កឱ្យមានភាពចម្រូងចម្រាសហើយក៏បាត់បង់ហ្វេននៅប្រទេសចិនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis7jWkQBHuhavS9u5ApDaquR8EBK1IAZL-cNGQPN7_NbmVFlCHfKb0PoJ5qrZO10ZXhc_-G1g5G-grOYZ01KPH3t16Acg3ZNm679na-JpmgY94CXigT9FL8QQDJ_UI5IqCqf6Dy5mBx_oYUioQaG09JxHEUoCOAOyYGGv52-mEmROHHdglKoX6MiDLJVw4/s2048/image_2024-10-16_10-23-54.png

Lisa បានចូលប្រឡូកក្នុងទីផ្សារតន្ត្រីអាម៉េរិក និងអឺរ៉ុបតាំងពីដើមឆ្នាំមកម្ល៉េះ បន្ទាប់ពីបញ្ចប់កិច្ចសន្យាផ្ទាល់ខ្លួនជាមួយក្រុមហ៊ុនគ្រប់គ្រង YG Entertainment ។ នាងបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាងមានឈ្មោះថា LLOUD ដោយចាប់ផ្តើមបង្កើនសមិទ្ធផលជាបន្តបន្ទាប់។ Lisa ក៏បានបង្ហាញខ្លួនក្នុងកម្មវិធីបង្ហាញម៉ូតល្បីៗជាច្រើនផងដែរ។ នៅឆ្នាំក្រោយ នាងនឹងមានសកម្មភាពជាក្រុមម្តងទៀតជាមួយសមាជិកក្រុម BLACKPINK។
Victoria’s Secret ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ នៅសហរដ្ឋអាម៉េរិក។ នៅឆ្នាំ ១៩៩៥ ក្រុមហ៊ុនបានចាប់ផ្តើមរៀបចំកម្មវិធីបង្ហាញម៉ូតដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។ ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍បំផុតនៅក្នុងឧស្សាហកម្មម៉ូតដោយមានការចូលរួមពីតារាម៉ូដែលកំពូលៗជាច្រើនរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJn5Ti6IOuGBX3NhpdfoR548KL4Kz4pzeo7_qhlnnnp3ajgtws-TNaWucURrkrVAmAdO_FUnxVoYxO139Z2zx8a6yukyDbZ5T6-_GpAcmtTC-BDKkU5dobctlinUxhmxqDlKHQT13puWoAATo9foP8ycK28Gpbv7KFPR004w7PVImSKKb4xc03dTFZeLs9/s2048/image_2024-10-16_10-23-56.png

ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន បានការបង្ហាញឈុតខោជើងវែងដ៏ល្បីល្បាញដោយសារតែការធ្លាក់ចុះនៃការលក់ កម្មវិធីនេះមានការវាយតម្លៃអ្នកទស្សនាទាបនៅលើកញ្ចក់ទូរទស្សន៍ និងរឿងអាស្រូវជាច្រើន។ នៅខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរៀបចំការដើរម៉ូតតាមអនឡាញ ដោយមានការចូលរួមពីម៉ូដែលជាច្រើន។ ឆ្នាំនេះកម្មវិធីនេះត្រឡប់មកវិញជាមួយនឹងការសម្ដែងរបស់តារាល្បីៗដូចជា Adriana Lima , Gigi Hadid, Bella Hadid៕

ចិនរកឃើញផ្នូរស្តេចបុរាណយ៉ាងធំ និងវត្ថុបុរាណមានតម្លៃជាង៣០០ប្រភេទ

0

ប្រទេសចិន ៖ សារព័ត៌មានស៊ិនហួររាយការណ៍ថា ប្រទេសចិនបានរកឃើញផ្នូរមានអាយុកាលប្រមាណ៥.០០០ឆ្នាំ ក្នុងខេត្តហឺណានស្ថិតនៅភាគកណ្តាលប្រទេស ហើយគេសន្និដ្ឋានថា វាជាផ្នូររបស់ស្តេចបុរាណចិននៅសម័យបុរេប្រវត្តិ ។ ក្រៅពីនេះ គេក៏បានរកឃើញវត្ថុបុរាណមានតម្លៃរហូតដល់ជាង៣៥០ប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiudmFkdS3z0PCgWqrTyev5yYQy6XahzVjVMfKnBPgFlzfE4UIPIwtdGiCaXfJlXIkHcCBsKjbmkGpVWcIh50jkeZBms0II036tOERsDlryY7mV0dOTTSA2KW3jnXRb0owO5g_X5YfnXy1yW0vmGab54Kr49FGgZG1Ei3fRdY66AgYX0XkgXngBTnPAmVgo/s1020/image_2024-10-16_14-08-25.png

ផ្នូរនេះស្ថិតនៅទីតាំងបុរាណវត្ថុ Wangzhuang ទីក្រុង Yongcheng ហើយគេចាត់ទុកថា គឺជាផ្នូរមានទំហំធំខ្លាំងក្នុងសម័យនោះ ។ ទីតាំងបុរាណវត្ថុ Wangzhuang បានបង្កើតឡើងនៅពាក់កណ្តាល និងចុងសម័យវប្បធម៌តាវឺនផូ ដែលជាវប្បធម៌នៅចុងយុគសម័យថ្ម (ចាប់ពី៤.០០០ ទៅ២.៦០០ មុនគ្រិស្តសករាជ) ។ សាស្ត្រាចារ្យមកពីវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ និងបុរាណវិទ្យាខេត្តហឺណាន នៃសាកលវិទ្យាល័យ Capital Normal ព្រមទាំងស្ថាប័នផ្សេងៗធ្លាប់បានសហការគ្នាស្រាវជ្រាវនៅបរិវេណនេះ កាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqmVDt0DFi6A3xInN5f0RzZNf1xrgrUal6RzBOWnni3BWJfuDU20olfcn3_5rBrj1-fsc-EESfzCN86dgs1M_R7kLmrMAgGElxUTtCDFlyAsZEYa70h8GVunVlzrDfFs15hkyC5gbIoIA0F1tgQuOHGFzR0V8DgvjuFKMI_0BBQzBPyN4tHbNEFgvY4akd/s1024/image_2024-10-16_14-09-21%20(2).png

លោកសាស្ត្រាចារ្យ Zhu Guanghua មកពីសាកលវិទ្យាល័យ Capital Normal និយាយថា ការរកឃើញផ្នូរស្តេចបុរាណបញ្ជាក់ថា ទីតាំងបុរាណវត្ថុ Wangzhuang ពុំមែនជាទីតាំងធម្មតាទេ ប៉ុន្តែវាជាទីក្រុងដ៏ធំនៅសម័យបុរេប្រវត្តិ ។

ផ្នូរស្តេចបុរាណនេះ គឺមានទទឹងចាប់ពី៣.៤៧ម៉ែត្រ ទៅ៣.៦៨ម៉ែត្រ និងប្រវែងចាប់ពី៤.៥២ម៉ែត្រ ទៅ៤.៨ម៉ែត្រ ។ រីឯមឈូសត្រូវបានកប់ទាំងផ្នែកខាងក្នុង និងខាងក្រៅ ព្រមទាំងមានវត្ថុជាច្រើនទៀត ដូចជា ៖ ឧបករណ៍សូន្យដីឥដ្ឋជាង១០០ប្រភេទ, គ្រឿងអលង្ការត្បូងតូចៗជិត២០០ប្រភេទ, ឧបករណ៍ធ្វើពីឆ្អឹង, សាកសពសត្វ និងថ្គាមជ្រូក ដែលសុទ្ធតែជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO3bdXQb4ctt0Ad0MJFZnEeZQcjSHpNZJtXeZCd4bBLN02WqPgsb22dl_UKr71Yvoi8RYpRxzaqU_AfZLEaOGXJdKOutsNW_MgKP8FsWjfJn2ve0sjhe7TGOeeEimO4OMqqCc0NEzzig59xEb4UeLs7MpYoZIHc9esSglFRBZv2PCF7ZPwSpw8rVK0-5qN/s1017/image_2024-10-16_14-09-21.png

លោកសាស្ត្រាចារ្យបន្តថា ផ្នូរស្តេចបុរាណនេះបានខូចទ្រង់ទ្រាយយ៉ាងខ្លាំង ហើយគ្រោងឆ្អឹងភាគច្រើនក្នុងមឈូសឈើបានបាត់បង់ គឺនៅសល់តែឆ្អឹងម្រាមដៃ និងជើងតែបន្តិចប៉ុណ្ណោះ ។ ក្រៅពីនេះ មានគ្រឿងអលង្ការត្បូងតូចៗនៅរាយប៉ាយទាំងផ្នែកខាងក្នុង និងខាងក្រៅមឈូស ព្រមទាំងមានកាំបិតថ្មបាក់ជាច្រើនសម្រាប់រៀបចំពិធី ។

ទំនៀមទម្លាប់ប្រពៃណីដែលបង្ហាញក្នុងផ្នូរបុរាណនេះ រួមមាន ៖ ការដាក់ធ្មេញសត្វក្តាន់ និងឆ្អឹងខ្នងខូចទ្រង់ទ្រាយរបស់អ្នកស្លាប់ ដែលមានលក្ខណៈដូចគ្នានឹងការបញ្ចុះសពតាមវប្បធម៌តាវឺនផូ នៅភាគខាងកើត ។ ក្រៅពីនេះ គេក៏បានរកឃើញវត្ថុបុរាណបង្ហាញពីវប្បធម៌យ៉ាងសៅ ផងដែរ ដែលបង្ហាញពីឥទ្ធិពលវប្បធម៌លើគ្នាទៅវិញទៅមករវាងវប្បធម៌តាវឺនផូ និងវប្បធម៌យ៉ាងសៅ ក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeLQSpb0AtU4VXNdWOQr2zrhypgLt7hBjbh5UYa6AZnMOeRbYqGqnPf1hbjDTJARd2Qm8BxJnL6ZW5fTMVAwSK72uLw9M6iVcxd8dX85FkLuxguwLrIrYHdU9TGBtCRBoCQGgTKRnU_1lJcWd82lPl7wl65f7GsBkMucqyn83EOwrkpUl8SmK_XzSgFDrP/s1024/image_2024-10-16_14-09-22.png

ក្រុមអ្នកបុរាណវិទ្យានិយាយថា អ្នករស់នៅបរិវេណទីតាំងបុរាណវត្ថុ Wangzhuang គឺមានគំនិតច្នៃប្រឌិតបង្កើតអ្វីថ្មីៗ និងមានភាពក្លាហានផ្នែកសិល្បៈ ។ ពួកគេបានលាយបញ្ចូលឥទ្ធិពលវប្បធម៌ផ្សេងៗយ៉ាងមានជំនាញ ដើម្បីបង្កើតឧបករណ៍សូន្យដីឥដ្ឋមានរូបរាងលេចធ្លោ និងប្លែក ។

ការរកឃើញផ្នូរបុរាណបានបង្ហាញពីការផ្លាស់ប្តូរជាមូលដ្ឋាននៃអរិយធម៌ចិនដំបូង, ភស្តុតាងបង្ហាញពីភាពចម្រុះនៃអរិយធម៌ចិន និងជាទីតាំងដ៏សំខាន់សម្រាប់ការស្រាវជ្រាវរួមបញ្ចូលវប្បធម៌តំបន់ផ្សេងៗនៅសម័យបុរេប្រវត្តិ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu4zedZm9q7h-g8g0itw9H7K-qYR-OZTkzBtlUVKAYnjlHbIhrDGmfGSLJK1RvDyuJbdr-xbEE065ZvSoAiUnazebgd-6QNmFwBH_ssw4_LZXGbpceKhjAcam4O_IO7dVpTaMVPK9fjq1lOCEBKj994cXWrrsmCqcZV2SY6ggF3djt6_1wWl0MtSRUJmev/s900/image_2024-10-16_14-11-41.png

NASA គ្រោងបង្ហាញភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួននៃជីវិតមនុស្សក្រៅភព

0

សហរដ្ឋអាមេរិក៖ អ្នកវិទ្យសាស្ត្រនៅអង្គការ NASA គ្រោងបង្ហាញភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួននៃជីវិតមនុស្សក្រៅភព បន្ទាប់ពីពួកគេបានរកឃើញរឿងរ៉ាវប្លែកៗជាច្រើនទាក់ទងនឹងលំហអាកាស ហើយសន្យាថានឹងប្រកាសរឿងអាថ៌កំបាំងរបស់មនុស្សក្រៅភពនៅខែក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifQnQnZpbaxmz9Pee0mUZ7JYvdfaK8SdCkSjssCLwqtO7tHqKo8AiBRkVws1TV8MWrTpAIUtvzvBZYliHDIEB3Ly4g7cmJcFaagHiUU3ana8lOcfz6zEZJp9KDL4tlyd4Yvk-4HkuQejfxITA1D4KXuFyPhZCPH3j5oQAWraHSU8cM2iwY88zURj_sgDKL/s1024/image_2024-10-16_14-06-39.png

យោងតាមសាស្ត្រាចារ្យ Simon Holland របស់ NASA បានអះអាងរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា យើងបានរកឃើញដាននៃអរិយធម៌មនុស្សក្រៅភពនៅក្នុងកាឡាក់ស៊ីរបស់យើង។ ព័ត៌មាននេះមិនត្រូវបានគេដឹងច្រើននោះទេ ប៉ុន្តែវាពិតជាមានសក្តានុពលខ្លាំងណាស់ក្នុងការក្លាយជាព័ត៌មានផ្លាស់ប្តូរពិភពលោកដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIepwGTorYGHxxWPi3pAcA_TqYerj6iBno_i8MJlCenehgGHSLwVfbLt68p5wygXWz9ZaaEHROqTcjxObwF-NW4vsZ3CuVO-ZnnQ_vyoCChpoHFJ6gIEMhVqNo6QndIbA1jt62Z9aZ4HpP-ONWjAmBVKMqjI2ejQzQXUPR4z54A4QI35B4vCvA_enKB8Rg/s1200/image_2024-10-16_14-06-39%20(2).png

Simon Holland បានចែករំលែកថា លោកបានរកឃើញភស្តុតាង និងរឿងរ៉ាវប្លែកៗជាច្រើនទាក់ទងនឹងជីវិតមនុស្សក្រៅភព ដោយសន្យាថា នឹងប្រកាសរឿងអាថ៌កំបាំងទាំងនេះនៅខែក្រោយ។ លោកបានបន្តថា មិនមែនមានតែ NASA ទេដែលជាអ្នករកឃើញភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលនៃអរិយធម៌មនុស្សក្រៅភព សូម្បីអ្នកវិទ្យាសាស្ត្រជាច្រើនក្រុមផ្សេងទៀតដូចជាចិន ឥណ្ឌាក៏បានរកឃើញរឿងរ៉ាវទាំងនេះផងដែរ។ ដូច្នេះពួកគេទំនងកំពុងប្រកួតប្រជែងគ្នាដើម្បីប្រកាសពីការរកឃើញរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU-N6D-T1NwZXXPxJXHwpdDZJz12Cn208rK1TP_KkohPNr092vaHG6cBIuiiXuJ6NBNsRrwukxXwikW4ykI3kL6pxYm0F0NJIRil4DH46wbf_YmzOtv-rlprU4Xx2VrKc3OjblBn3JYjFJnbLmPuw-oz7InJNDHXPpSjGwD9nWhTkA6gtcD9XuMdMLst5d/s1606/image_2024-10-16_14-06-40.png

គួរបញ្ជាក់ដែរថា កាលពីមុនអ្នកវិទ្យាសាស្ត្រក៏បានរកឃើញ សញ្ញាអាថ៌កំបាំងមួយមិនធ្លាប់មានពីមុនមកគឺពាក្យ “Wow” ដែលពាក្យនេះមិនមែនមនុស្សជាតិរបស់យើងជាអ្នកបង្កើតនោះទេ ពោលគឺក្រុមមនុស្សក្រៅភពជាអ្នកបង្កើត។ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៧៧ តេឡេស្កុបវិទ្យុនៅទីក្រុង Delaware រដ្ឋ Ohio បានទទួលសញ្ញាដ៏មានឥទ្ធិពលបំផុតមួយដែលលេចចេញគ្រប់កុំព្យូទ័រទាំងអស់របស់អ្នកវិទ្យសាស្ត្រ ដោយមានពាក្យ “Wow” រយៈពេល ៧២ វិនាទីហើយក៏រលត់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh4DGYJxwW9lXdHezJZ0qeNVTXvzOgFXoLX4rAyC1zzWzNmJ10UKg0a8Mr8fVOxYDXIor02kHjrXssXwX4Kv_1EdchQLs6X7kOcJ0fr_S_b2g_0ikEdU1rHlU44gvRzIuv28-paZwaEHqA3OWbGKpWSrjTgIWDOmbS73jp0YF8asYfneUvIASzOsF_EEZf/s1200/image_2024-10-16_14-06-41.png

អ្នកវិទ្យាសាស្ត្រឆ្ងល់ថាតើពាក្យ “Wow” មានន័យដូចម្តេច? ហើយនរណាជាអ្នកបង្កើតពាក្យនេះ ខណៈកុំព្យូទ័រកំពុង Error ហើយពីមុនមកមិនមានមនុស្សណាម្នាក់ប្រើពាក្យ “Wow” នេះនោះទេ។ ដូច្នេះក្រុមអ្នកវិទ្យសាស្ត្រសន្មត់ថា ពាក្យ “Wow” គឺជាពាក្យមនុស្សក្រៅភពជាអ្នកបង្កើត ហើយនេះក៏ជាភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលនៃជីវិតមនុស្សក្រៅភពផងដែរ។ ដូច្នេះគេជឿថា របកគំហើញរបស់អ្នកវិទ្យាសាស្ត្រថ្មីៗនេះ ដែលនឹងបង្ហាញនៅខែក្រោយ នឹងក្លាយជាចំណុចដ៏សំខាន់មួយសម្រាប់វិទ្យាសាស្ត្រ ក៏ដូចជាមនុស្សជាតិ ដោយបើកឱកាសថ្មីសម្រាប់ការរកឃើញអំពីចក្រវាឡ និងសមត្ថភាពរបស់យើងក្នុងការប្រាស្រ័យទាក់ទងជាមួយអរិយធម៌ផ្សេងៗ៕

ស៊ុតមាន់ឡើងថ្លៃ អាជីវករថៃត្អូញត្អែរពីការបាត់បង់ចំណូលរបស់ខ្លួន!

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ទឹកជំនន់លិចលង់ប្រទេសថៃរយៈពេល១ខែមកនេះ បានធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំណាំផ្សេងៗ ជាពិសេស ប៉ះពាល់កសិដ្ឋានចិញ្ចឹមមាន់ ដែលជាអាហារដ៏សំខាន់របស់ពលរដ្ឋថៃ ហើយគ្រប់លំនៅឋានទាំងអស់ពុំអាចខ្វះខាតស៊ុតមាន់ទេ ។ បច្ចុប្បន្ន អ្នកដើរផ្សាររអ៊ូរទាំថា ស៊ុតមាន់ឡើងថ្លៃខ្លាំងពេកបានប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_tG3QWC61dM0MIdfyaqJokpBqhfbYm6JYAIdMSYUhA5tDJaYZ1Rfp4zrEMYjtuS8H0eWJERm4KdnVbC6hDh717NGeMJHVKZopJ0wpBTMxK8dauhJytTNPaZYIMbaGqdxGxYSc-8yfRJon37T7rcE2LidoqYuRa273IF5QDsb0T8OoDXddZV7dPgEwcoYr/s1200/photo_2024-10-16_11-29-17%20(2).jpg

អាជីវករលក់អាហារកុម៉្មង់ជាច្រើននាក់និយាយថា ពួកគេរកស៊ីពុំសូវចំណេញទេ ស៊ុតមាន់ឡើងថ្លៃបានធ្វើឱ្យប៉ះពាល់ដល់មុខរបររបស់ពួកគេយ៉ាងខ្លាំង ដោយសារពួកគេបានចំណាយដើមទុនខ្ពស់ ប៉ុន្តែពុំហ៊ានដំឡើងថ្លៃអាហារ ខ្លាចបាត់បង់អតិថិជន ។ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ តម្លៃស៊ុតមាន់បានកើនឡើងចំនួន ៥បាតក្នុង១ប្រអប់ បើធៀបនឹងដើមខែតុលា រួមមាន ៖

-ស៊ុតមាន់ទំហំលេខ ០ (ជាទំហំធំបំផុត) បានកើនឡើងពី ១៤៥បាត ទៅ១៥០បាតក្នុង១ប្រអប់
-ស៊ុតមាន់ទំហំលេខ ១ បានកើនឡើងពី ១៣៥បាត ទៅ ១៤០បាតក្នុង១ប្រអប់
-ស៊ុតមាន់ទំហំលេខ ២ បានកើនឡើងពី ១២៥បាត ទៅ ១៣០បាតក្នុង១ប្រអប់
-ស៊ុតមាន់ទំហំលេខ ៣ បានកើនឡើងពី ១១៥បាត ទៅ ១២០បាតក្នុង១ប្រអប់
-ស៊ុតមាន់ទំហំលេខ ៤ បានកើនឡើងពី ១០៥បាត ទៅ ១១០បាតក្នុង១ប្រអប់ និង
-ស៊ុតមាន់ទំហំតូចបំផុត បានកើនឡើងពី ១០០បាត ទៅ ១០៥បាតក្នុង១ប្រអប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRmHuGjElmiznYNGZPQGUIxKbkq-MnE_bNnpJPWxmNKdfgtpzAmqR75YIEHvtVQkwcLEVYKLP-8KWpCUEKz8SGWB7XBmIzpLi1wI_uEFM8JZbOKbb37AF6tE5zI7-j0fKkflA6cgRjfzF0wUejLaBOYEzki9KQTHeoYt7Xe7kUVUe1soaVEGomBL8eROBb/s1200/photo_2024-10-16_11-29-17%20(3).jpg

លោក ថាណាកន ចាកថាប់នេត ជាអាជីវករលក់ស៊ុតមាន់នៅខេត្តជ័យណាត និយាយថា នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ តម្លៃស៊ុតមាន់ចាប់ផ្តើមនៅហ្នឹង ប៉ុន្តែវានឹងកើនឡើងនៅចុងខែតុលានេះ ពីព្រោះកសិដ្ឋានចិញ្ចឹមមាន់មួយចំនួនរងផលប៉ះពាល់ដោយសារទឹកជំនន់ ។ ម្យ៉ាងទៀត នៅចុងខែតុលា គឺជាពេលបើកបវសនកាលថ្មី ដែលសាលារៀនផ្សេងៗត្រូវការទិញស៊ុតមាន់យកទៅធ្វើអាហារឱ្យកូនសិស្ស គឺនឹងធ្វើឱ្យតម្លៃស៊ុតមាន់កើនឡើង៥បាតក្នុង១ប្រអប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht7S_nxGLHq2v7xiNGnR06rhjCVzI4nt_p18Z_Sv1ZRIwQAxvH5fRe4MDTuhTmEc_TLlPJtYGQVX2pvvcuAVqIt1tYQeRGT63aIkYzxOMfAHImrNt-yCCMX2HnLAHvja1DTz4MAvSDNSpulPMNi2g54QriNE0vCJmUcfJGZ2Y1i_Bw5Bs3iYg-rR1CSNVL/s736/image_2024-10-16_13-24-18.png

ចំណែកអ្នកស្រី សាក់ស៊ីរ៉ាត់ សាថិស៊ុផាវ៉ាន ជាអាជីវករលក់អាហារកុម្ម៉ង់និយាយថា បច្ចុប្បន្ន បើទោះជាស៊ុតមាន់ឡើងថ្លៃ ហើយវានឹងឡើងថ្លៃនៅចុងខែតុលាក្តី ប៉ុន្តែហាងរបស់អ្នកស្រីពុំអាចដំឡើងថ្លៃអាហារបានទេ ពីព្រោះវានឹងប៉ះពាល់អតិថិជន ។ បើទោះជាត្រូវចំណាយដើមទុនខ្ពស់ ដូចជា ៖ ទិញហ្គាស, គ្រឿងផ្សំ, ប្រេងសណ្តែក, សាច់សត្វ និងទិញស៊ុតមាន់ថ្លៃ ប៉ុន្តែអ្នកស្រីនៅតែលក់អាហារក្នុងតម្លៃដូចមុន ហើយអ្នកស្រីបន់សូមឱ្យស៊ុតមាន់ធ្លាក់ថ្លៃវិញឆាប់ៗ ពីព្រោះអាជីវករតូចតាចគ្មានអំណាចតវ៉ាឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT-ObPMntbzwI5wt9D1FTc6zEH69BQ2P_YBv1h_x-1YCuck5QNDVAH3PVL0BTN6Li4eR6VtYY_HOu-8Wzwi3gFcvknF-GWGejFuuIj9D97HsfIkrWQwA3JpqIJZoISLBNBLwKUPjjdfLK10y4M7Z_jkveH0J6E4gBAUS-zGzssaQKmQr3wCNVO-4-0KGYT/s1200/photo_2024-10-16_11-29-17.jpg

គួរបញ្ជាក់ថា តាមធម្មតា នៅរៀងរាល់ខែកញ្ញា តម្លៃស៊ុតមាន់តែងតែធ្លាក់ចុះ ដោយសារសាលារៀននានាចាប់ផ្តើមវិស្សមកាល ហើយពុំត្រូវការទិញស៊ុតមាន់យកទៅធ្វើអាហារឱ្យសិស្សបរិភោគ ។ ប៉ុន្តែនៅខែកញ្ញា ឆ្នាំ២០២៤នេះ តម្លៃស៊ុតមាន់បែរជាកើនឡើង ដោយសារមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់នៅបណ្តាខេត្តភាគខាងជើង និងភាគកណ្តាលប្រទេសថៃ ៕

មួយប្រយោគរបស់នារីកូរ៉េធ្វើឱ្យផ្ទះលេខ២នៅមិនសុខ ខណៈនារីកូរ៉េថាចេះអានតែអក្សរខ្មែរទេ

0

នារីកូរ៉េ ដែលជាអ្នកបង្កើតមាតិកាមួយរូបដែលមករស់នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំបានបង្ហោះថាប្រជាជនណាដែលព្យាយាមបំបាត់ប្រវត្តិសាស្ត្រគ្មានភាពរុងរឿងធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនរបស់ផ្ទះលេខ២អុកឡុកនាងយ៉ាងខ្លាំង។ យ៉ាងណា នារីកូរ៉េថានាងចេះអានតែភាសាខ្មែរព្រោះនាង ចូលចិត្តរៀន និងអានតែអក្សរខ្មែរប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVPnrnejvWpFWOZkihRAYdx4bfvJbLuzcPceOH7S1_xmd_L6bAuxLArruKEdwYly30c8QXBnhSo5aPcDPhHLfnA25I99j2r1Dh2rYByZjVmsCQX6MD8vHJbV5KdZQx0Jc3zAOOq57tnUEHIthJxJQA6gRvjV_Fnfg236769fLFUNTKppdWPwt0YrU1fN0_/s1440/image_2024-10-15_16-07-19.png

កាលពីថ្ងៃទី១៤ ខែតុលា នារីកូរ៉េ បានបង្ហោះរូបដ៏ស្រស់ស្អាតស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ នៅមុខព្រះបរមរាជវាំងដោយបានដាក់ចំណងជើងថា «ប្រជាជនណាដែលព្យាយាមបំបាត់ប្រវត្តិសាស្ត្រ គ្មានភាពរុងរឿងទេ នាងខ្ញុំគាំទ្រ និងស្រលាញ់ប្រទេសកម្ពុជា»។ សំណេរខ្លីខ្លឹមរបស់នារីកូរ៉េបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម ជាពិសេសគឺជាផ្ទះលេខពីរតែម្តងនៅមិនសុខនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAhhWNBkYe3SPjv44dC51xuaQakzqJgKt5zJOYpE5lUaK1mkLKxRbJjVt8spRHLo04uSMvD2ZoXtr_r59nDNX69xVuyk7ob9QQ4N87PUaFcPWmv6XF3M2rX0drJpJBAhyphenhyphen1QBwANPaFyD9dTRBuDa12uCyGa32Ag_nNH2-YZ4EEm5hjMAtD6wOwOnXt3nW4/s1440/image_2024-10-15_16-07-20.png

នៅថ្ងៃទី១៥ ខែតុលា នេះ នារីកូរ៉េ ក៏បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា មានខម្មិនថៃជាច្រើនចូលមកខម្មិនលើបណ្តាញសង្គមរបស់នាង។ នារីកូរ៉េ បានបង្ហោះថា «មានComments ភាសាថៃច្រើន តែនាងខ្ញុំចេះអានតែភាសាខ្មែរ ទោះមានគេCommentsច្រើនក៏នាងខ្ញុំមិនសូវចាប់អារម្មណ៍ដែរ ព្រោះនាងខ្ញុំចូលចិត្តរៀន និងអានតែអក្សរខ្មែរ
អរគុណក្ដីស្រលាញ់របស់បងប្អូនប្រជាជនខ្មែរ បើគ្មានអ្នកទាំងអស់គ្នា ក៏គ្មានវត្តមាននាងខ្ញុំក្នុងថ្ងៃនេះដែរ នាងខ្ញុំគ្មានអ្វីក្រៅពីពាក្យថាអរគុណនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFc_qmMdxnO879vnQX1yqHwuqSf7bgwTG-UHxDJCHci59zMBpBHyIYpM-TLyeaI1Zfocw2NHS4nsPjQL5Oimghk1cfjehAZrKBwJz_Y0Ie9QE1gtrx8oguE-i0e-AJ5JAWbSv5s6iB3IK5OTZJIc9KwiaeZhDwEH1OjlzQswFCqfsygxrlMrMCG1YSGgL2/s1440/image_2024-10-15_16-07-23.png

ក្រៅពីការបង្កើតមាតិកានៅលើបណ្តាញសង្គម នារីកូរ៉េក៏មានជំនួញផ្ទាល់ខ្លួន និងមានការសិល្បៈមួយចំនួនផងដែរ។ នារីកូរ៉េ ទទួលបានការចាប់អារម្មណ៍លើបណ្តាញសង្គមតាមរយៈវីដេអូនានាដែលអ្នកនាងបាននិយាយជាភាសាខ្មែរ ញុំាអាហារខ្មែរ និងភ្លក់អាហារជាច្រើនរបស់ប្រទេសកម្ពុជាមានរបស់ខ្លះអ្នកនាងក៏ចូលចិត្តនិងរបស់មួយចំនួនអ្នកនាងមិនចេះញុំានោះទេ។ ក្រៅពីនេះ នារីកូរ៉េ បានបង្ហាញពីវប្បធម៌កំណើតរបស់ខ្លួនគឺវប្បធម៌កូរ៉េ រួមទាំងបង្ហាញពីវប្បធម៌ខ្មែរផងដែរ៕

Olivia Rodrigo ជួបឧ.ប្ប.តិ្តហេតុធ្លា.ក់ពីលើឆាកអំឡុងពេលនិយាយជាមួយអ្នកគាំទ្រ

0

តារាចម្រៀងអាម៉េរិក សញ្ជាតិអូស្ត្រាលី Olivia Rodrigo បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភក្រោយពីជួបឧប្បតិ្តហេតុធ្លាក់ចូលជម្រៅនៃឆាក ខណៈកំពុងមានទំនាក់ទំនងជាមួយទស្សនិកជនក្នុងការប្រគំតន្ត្រីរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែតុលានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHjLfSWdE_g4QHBRFxgIcQN_JMS08w7fyvwtQmD7UgbXu7UXnX2AbwQSLz3GhxhGWQRkzKYL0UH6zijZzXsSEj1mXzYPuFrSsLIV7Dy-8wYOWlN5DnXgz6LHbldxjy0PrXHmnAlOHueBKaBmzhB8VqnZLYMVwavk8P3zYCcwf8xkjZ42uV7iIcJ_w_rfYc/s1600/image_2024-10-16_11-40-32.png

យោងតាមវីដេអូដែលថតពីឧប្បត្តិហេតុខាងលើនេះនៅលើបណ្តាញសង្គម X អ្នកគាំទ្របាននិយាយថាពួកគេភ័យខ្លាចនៅពេលដែល Olivia Rodrigo ជួបគ្រោះថ្នាក់ភ្លាមៗក្នុងអំឡុងពេលការប្រគំតន្ត្រីនៅក្នុងទីក្រុង Melbourne ។ ដោយសារតែនាងផ្ដោតលើការបំផុសបរិយាកាស នាងមិនបានកត់សម្គាល់ឃើញថាមានចន្លោះធំនៅកណ្តាលឆាក ទើបនាងរអិលចូលទៅក្នុងនោះ។ តារាចម្រៀងរូបនេះបានក្រោកឈរយ៉ាងរហ័ស ហើយធានាដល់អ្នករាល់គ្នានាងមិនកើតអ្វីនោះទេ។ Olivia ថា«ខ្ញុំសុខសប្បាយទេ។ នៅលើឆាកពេលខ្លះមានប្រហោងបែបហ្នឹង។ នេះជារឿងធម្មតា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMpH46r68ZT3EnGj8nA7IJ3-BvP8EqJU6eKyny-ngOBRW59EKdG27Rlj47cmwjaQhXuueIT8eSovP8LKiNDcollzCkJlnPrDu31WikxxEljcwfgvOHu9vP2u0eX2Wz_rqxdh1YIuYKeo0U75x3-qMlfuW22EGE8T9MNNeoPwPAackh84BQG4mwZwuUud38/s2588/image_2024-10-16_11-40-33.png

នៅក្នុងផ្នែក Comment គណនីជាច្រើនបានសរសើរ តារាចម្រៀងរូបនេះថាអាចដោះស្រាយស្ថានការណ៍បានល្អ ប៉ុន្តែមានអ្នកខ្លះបារម្ភថានាងអាចនឹងរងរបួសដោយសារតែដួលខ្លាំង។ អ្នកគាំទ្រមួយចំនួនគិតថាកន្លែងសម្តែងងងឹតពេក ពួកគេសង្ឃឹមថាអ្នករៀបចំនឹងមានវិធានការការពារបន្ថែមប្រសិនបើតារាចម្រៀងត្រូវប្រើឆាកបែបនេះដើម្បីសម្តែង។
នៅលើ TikTok នៅថ្ងៃដដែលនោះ Olivia Rodrigo បានបង្ហោះវីដេអូដែលបានកែសម្រួលឡើងវិញដែលខ្លួននាងដួល ដោយចេតនាម្តងទៀតនូវគ្រានៃការ «ធ្លាក់ក្នុងប្រហោងឆាកនេះ»
នេះមិនមែនជាលើកទីមួយទេ ដែលតារាចម្រៀងវ័យក្មេងរូបនេះជួបបញ្ហាពេលសម្តែងផ្ទាល់។ នៅឯជើងទីក្រុងឡុងដ៍កាលពីខែឧសភា នាងក៏មានបញ្ហាជាមួយនឹងសម្លៀកបំពាក់ ខណៈពេលដែលកំពុងច្រៀងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuL4Tncnn3CU4zeHotDjJaIdlwmouAG6k3z9Z_jJmKsI1lhB0XZiHOIaEI4XGngUyuHbAwyWbr7SWotTBSm5-XmbpizNP3CknsH7D-0z8buTTB4piB5Glzy-ZzfeYnhC3DYg5KULdVcBWntQ3jec8HTpjMIl9lX7fvWyCbn70dHMm-gfaZ8yTjCyVAlHg-/s1024/image_2024-10-16_11-40-36.png

Olivia Rodrigo កើតនៅឆ្នាំ ២០០៣ ក្នុងរដ្ឋ California បច្ចុប្បន្នមានវ័យ២១ឆ្នាំ។ តារាចម្រៀងរូបនេះមានឪពុកជាជនជាតិហ្វីលីពីន និងម្ដាយជាជនជាតិអាឡឺម៉ង់មានឈាមជ័រអៀរឡង់។ ចាប់តាំងពីសាលាបឋមសិក្សា Olivia ត្រូវបានលាតត្រដាងជាមួយនឹងសិល្បៈតាមរយៈថ្នាក់ល្ខោន និងតន្ត្រី។ ក្នុងឆ្នាំ ២០១៦ នាងបានផ្លាស់ទៅទីក្រុង Los Angeles និងបន្តការសម្ដែង ដោយបានបង្ហាញខ្លួននៅក្នុងគម្រោង Disney ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ2IyrpMTRLNiOY9Mp42G-oV2N_xDziivQJVu4lfYwron5uwyBo87ebZPvLcEJ_TnA6Yu7pMWo_-3yJwcNEvUxix-mBJCqx-xFfrupYS5SrfcsdNL_K4S8NpdLfJOuWqpbheptj9bacsguIlRcaUO5Lm5JavG2HQJiKmawUD8P_m8YbytxeCsR5-1CGv13/s1280/image_2024-10-16_11-40-37.png

នៅដើមឆ្នាំ ២០១៩ Olivia បានចាប់ផ្តើមបង្ហោះការតែងនិពន្ធរបស់នាងនៅលើបណ្តាញសង្គមដោយទាក់ទាញការចូលមើលរាប់សិបលាន។ តារាចម្រៀងរូបនេះត្រូវបានអញ្ជើញឱ្យចុះកុងត្រាជាមួយផលិតកម្មចម្រៀង Universal Music Group អង្គភាពគ្រប់គ្រងរបស់ Taylor Swift, Madonna, Billie Eilish ឬ Lady Gaga។ នៅឆ្នាំ ២០២១ Olivia Rodrigo បានចេញបទចម្រៀងដំបូងមានចំណងជើងថា Drivers License ដោយបានបំបែកកំណត់ត្រាស្ទ្រីមនៅលើ Spotify និងកំពូលតារាង Billboard ។ នាងមានទំនាក់ទំនង ជាមួយនឹងតារាសម្ដែងជនជាតិអង់គ្លេស Louis Partridge អាយុ ២១ ឆ្នាំ តាំងពីខែតុលា ឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន៕

ការប្រមូលទិញកាបូប Hermès របស់ Cardi B បើលក់វិញនឹងបានថ្លៃខ្លាំងរាប់លានដុល្លារ

0

យោងតាមគេហទំព័រ Page Six តារារ៉េបអាម៉េរិក Cardi B បានបង្ហោះរូបថតមួយសន្លឹកកាលពីថ្ងៃទី៩ បង្ហាញកាបូបថ្មីបំផុតចំនួន ៣ នៅក្នុងការប្រមូលទិញសម្ភារៈប្រណីតរបស់ខ្លួន។ ការរចនានេះត្រូវបានផលិតឡើងពីស្បែកក្រពើដែលមានពណ៌ឈាមជ្រូក ប្រផេះ និងពណ៌លឿងដែលកាបូបនីមួយៗមានតម្លៃចាប់ពី ៦០,០០០ដុល្លារ ឬច្រើនជាងនេះដែលជាម៉ាក Hermès ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtVn_cJkX4RbSpWTVUEA9CLoLuw-T2y3qUyy8TZu8232PjVX2w1bWhHxlQAFKqEEn-XNWAcSnt2xG4NRZqMa3YR1QjHGWLnTxQtlHF3JDUNZpD4d_aDkQjspRWl91el5qtFzoSOHVN1jgs6GLkoUHrPOmKDYOa3ITp2NVJ4l3tOsDanXqFNvKQ7bwu3rbV/s850/image_2024-10-15_09-36-55%20(2).png

តាមរយៈវីដេអូបន្ថែមទៀតបង្ហាញឱ្យឃើញនូវការប្រមូលកាបូបរបស់នាងបង្ហាញថាវារួមមានកាបូបម៉ាក Kelly Cut Exotic Handbag ដែលមានតម្លៃ ២៧ ០០០ ដុល្លារអាម៉េរិក។ តារារ៉េបរូបនេះក៏ជាម្ចាស់កាបូប Himalaya Hermès Birkin ប្រវែង ៣០ សង់ទីម៉ែត្រ ដែលទស្សនាវដ្តី Vogue បង្ហាញថាផលិតពីសត្វក្រពើ Nile ហើយអាចលក់បានជាង ៣០០,០០០ ដុល្លារអាម៉េរិក។ ការប្រមូលផ្ដុំកាបូបរបស់តារារ៉េបរូបនេះ ក៏មានកាបូបផ្សេងទៀតដែលអាចចំណាយប្រាក់ដល់ទៅ ២៤០,០០០ដុល្លារ។ ពិសេសកាបូបដែលស្វាមីតារាចម្រៀង Cardi B ទិញឱ្យនាងក្នុងឆ្នាំ២០២៣ ដែលបច្ចុប្បន្នមានតម្លៃ ៣៩៨,៩៧៥ ដុល្លារនៅលើទីផ្សារអនឡាញ។ ក្រៅពីនេះនៅមានកាបូបជាច្រើនទៀតដែល Cardi B បានទិញសុទ្ធតែជារបស់ថ្លៃៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSxwa5LtU2BxrDax30AqDdLRxC-xxdqzdJukQLuGa9sEG_JzQB3ffslbeH3a6JRNbZThULzp3ty4AqCKdKSqkl2ev3M4aaDm2-0PCVbuoYLFFs4olOGA90HciNANYjegFh9EQwSo2jjR37Enq8uM_KWjqhuF2rofpgk5ZH-pjuKOIUUMjV91qebX9evR-a/s1800/image_2024-10-15_09-36-55.png

Lara Osborn អនុប្រធានផ្នែកលទ្ធកម្ម និងការផ្ទៀងផ្ទាត់នៅហាងលក់សំលៀកបំពាក់អនឡាញ FASHIONPHILE បានបញ្ជាក់ពីតម្លៃនៃការប្រមូលនេះថា «ការប្រមូលនេះអាចត្រូវបានពិពណ៌នាយ៉ាងល្អបំផុតថាមិនអាចកាត់ថ្លៃបាន ប៉ុន្តែដើម្បីដាក់ស្លាកតម្លៃនៅលើតម្លៃលក់បន្ត ការប្រមូលនេះនឹងទទួលបានលើសពី២លានដុល្លារអាម៉េរិក។ Cardi ក្លាយជា «គោលដៅកាបូប» របស់មនុស្សគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLaK2ZeCtEGebkJxlqTxNbv652UrM2oWMddKQB2z7kGgqK429SZglhKJkxJwpBtb4oxswqliFYrMwFzNkGA94pyg47kYFxSsX3rwwGhEG5mueT93tzP0rObMAGktz4CcG5Qn_-gN4oggEH86bMOl-bvhNGGKq8jb6ylBu9rp8Z7OlwR46dqiMvjYqQ_TjU/s1447/image_2024-10-15_09-36-57.png

Cardi B មានវ័យ ៣២ ឆ្នាំ ទទួលបានភាពល្បីល្បាញជាមួយនឹងវីដេអូដែលបានចែករំលែកនៅលើ Instagram ចន្លោះឆ្នាំ២០១៥ និងដើមឆ្នាំ២០១៧ ។ អាល់ប៊ុមស្ទូឌីយោដំបូងរបស់នាងបានចេញផ្សាយក្នុងឆ្នាំ២០១៨ បានបង្ហាញខ្លួនជាលើកដំបូងនៅលើតារាង Billboard 200 ហើយ Billboard បានដាក់ចំណាត់ថ្នាក់វាជា អាល់ប៊ុមរ៉េបស្ត្រីកំពូលនៃឆ្នាំ ២០១០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNQNDJhuLhK4VleGrfgv_v_Q8zJjn2yIJCFiLUBCv9YIQuDUUzydVQPggzhhSODPY1a9tFl0HAGnv6H-91_Wzfs8UOSflmopcNS58MCBDQdXGYkD_9I2pHoSry4CK6Zqn0m4mmzenapFBR8lihOSX5txiK2j9eX0FH4rhCLwcJl4Z3M1m-mtpUjR9a2kic/s1440/image_2024-10-15_09-36-58.png

ដាក់ឈ្មោះដោយ Forbes ថាជាតារារ៉េបស្រីដែលមានឥទ្ធិពលបំផុតគ្រប់ពេល Cardi B ទទួលបានកំណត់ត្រាសម្រាប់បទចម្រៀងដែលជាប់ចំណាត់ថ្នាក់លេខមួយច្រើនជាងគេដោយតារារ៉េបស្រីនៅលើតារាង Billboard Hot 100 ជាមួយនឹងកំពូលតារាងចំនួនប្រាំ។ នាងក៏ជាតារារ៉េបស្រីតែម្នាក់គត់ដែលអាចទទួលបានចំណាត់ថ្នាក់លេខមួយទោលច្រើន និងទទួលបានបទចម្រៀងទោលលេខមួយទាំងនៅក្នុងទសវត្សរ៍ឆ្នាំ ២០១០ និងឆ្នាំ ២០២០៕

ក្រុមហ៊ុនហួវៃ បានដាក់សម្ពោធជាផ្លូវការនូវ កំពូលនាឡិកាដៃឆ្លាតវៃវាស់សម្ពាធឈាម HUAWEI WATCH D2 កម្រិត វជ្ជសាស្ត្រ ដំបូងគេមកកាន់ប្រទេសកម្ពុជា បំពាក់បច្ចេកវិទ្យាវាស់សម្ពាធឈាម 24ម៉ោង ABPM ងាយស្រួល វាស់សម្ពាធឈាម គ្រប់ពេលវេលា គ្រប់ទីកន្លែង បំពាក់ពោង ខ្យល់រឹបដៃ វាស់សម្ពាធឈាមសុក្រិត ដូចឧបករណ៍វាស់សម្ពាធឈាម អាចខលចេញចូល ភ្ជាប់បានជាមួយគ្រប់ស្មាតហ្វូន ទាំង iOS និង Android

0

ពិធីសម្ពោធនេះចូលរួមពី តារាកក្តិយសតារា influencer ល្បីឈ្មោះលោក ហេង វិសាល ស្រីនា លោក វជ្ជបណ្ឌិត និត ប៊ុនតុងយី ពិធីការ នី ឌីជេ ណាណា ក្នុងគោលបំណងជំរុញ ផ្សព្វផ្សាយ ពីចំណោះដឹងទូរទៅទាក់ទងនឹងជម្ងឺលើសសម្ពាធឈាម នឹង នាំយកបច្ចេកវិទ្យាថ្មី នាឡិកាឆ្លាតវៃ HUAWEI WATCH D2 បំពាក់បច្ចេកវិទ្យាវាស់សម្ពាធឈាម ABPM 24 ម៉ោង មកកាន់ប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvw0ZXbp3DdBinl44IQJtL-xMNUq7iZlSdJRMRL8awAXfFLpoJEmsNO72NBiVrFdBxGU0WYhBA56ad9I72pd7sTzaZWdKiUPd-2jh3JdRcPtfNwSxWopqosv_ZOJiSGX-PA8uZCYqmLP9VwPsE87W7N9GLecEaJ8NVDOFPD7sfMxIDyN933_hj4gqFrgCY/s6000/DSC06770.JPG

សូមបញ្ជាក់ផងដែរ ​នាឡិកាឆ្លាតវៃ​វាស់សម្ពាធឈាម HUAWEI WATCH D2 មានចំណុចពិសេសដូចជា៖
ចំនុចពិសេសទី ១ : ជានាឡិកាឆ្លាតវៃដំបូងគេ បច្ចេកវិទ្យាវាស់សម្ពាធឈាម 24ម៉ោង ABPM ត្រួតពិនិត្យវាស់សម្ពាធឈាម គ្រប់ពេលវេលា គ្រប់ទីកន្លែង ទាំងពេលថ្ងៃ និង ពេលយប់ ដោយស្វ័យប្រវត្តិ ផ្តល់ជាទិន្និន័យរបាយការណ៍សម្ពាធឈាមជាមធ្យមក្នុងពេលរយះពេល 24ម៉ោងយ៉ាងសុក្រិត ផ្តល់នៅ Report (រីផត) សម្ពាធឈាម ច្បាស់លាស់ ដូចទៅនឹងឧបករណ៍វជ្ជសាស្ត្រ ដែលយើងអាចមើលទិន្ន័យជាភាសាខ្មែរនៅក្នុង HUAWEI Health App(ហួវៃហែលអែប) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUiJhGTwoifOSIqWOFt4u6-Dcy4y3D499yazechvyZ_5jPHYCRSGW9Vb703saviCJKc7KC6TcACtHra0Fwv0ht-xXskFg77DWWGht9AsAZ4hI4Rj4RKne4opbQv_VCt0Qe5ZyB2E_hC854A1Zrr2mKfIVOEUIUVWrJFDqoR1aRDK7xbQCkeFY6FE4mLBnY/s6000/DSC06774.JPGលោក វិជ្ជបណ្ឌិត វជ្ជបណ្ឌិត និត ប៊ុនតុងយី បានចែករំលែកផងដែរ អំពីជំងឺលើសសម្ពាធឈាម និងវិធីការពារ ជំងឺលើសឈាមជាជំងឺមិនឆ្លងដែលដែលប្រជាជនកម្ពុជាគួរយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការថែរទាំង សុខភាព ដូចជាការតាមដានសម្ពាធឈាមជាប្រចាំដោយប្រើប្រាស់បច្ចេកវិទ្យាវាស់សម្ពាធឈាម​ 24ម៉ោង ABPM អាចឧ្យយើងដឹងពីសម្ពាធឈាមច្បាស់លាស់យ៉ងាឆាប់រហ័សត្រឹម 24ម៉ោង ជាវិធីសាស្ត្រដើម្បីបង្ការ ឬ ការពារទុកជាមុន ដ៍មានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIeRhOr3MEPwS2qpllX3uVr5b9wv-anQkmSa3iuojtN_glqZW5ph7pNB8b28rRdSfidxXvPatPLIzqxVVxxbhPFuD9r0TGz543cFn4QEZnhNIVDyQe1cfqyrV3gYUwFRN31limJnFoH11fgME8GTO4v5ijsRe2z2XD5DDXuu_UrC6XIAFHXfR_GNUr6jVH/s6000/DSC06811.JPG

ចំពោះ លោក ហេង វិសាល មានការភ្ជាក់ផ្អើលជាខ្លាំង បច្ចេកវិទ្យា វាស់សម្ពាធឈាម 24ម៉ោង ABPM ពិតជាមានសារះសំខាន់សម្រាប់ខ្លួនគាត់ផ្ទាល់ នឹង ក្រុមគ្រួសា ក្នុងការតាមដានការឡើងចុះនៃសម្ពាធឈាមជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6FHvFkZBgvAwaVMJa5Cgppk1gIjPpqWRwIDA0AUYYWQBSAt7p0QCjh2fj9kRmCwXZHE9QQ7AS-WZK5eW_XOZg3nCgEleVemLvpseMirRSM5LUSqv3qO28NNn1xCZymgnH3KpWapztOrWdoAUiiueCZCqVES0QLiufRzB-lwV1TQjwebKsU8Q9rnCBQRxy/s6000/DSC06808.JPG
ជាពិសេសមុខងារ​ Health Community ដែលអាចឧ្យរូបលោកដឹងពីស្ថានភាពសុភាពគ្រួសារគ្រប់ទីកន្លែង មុខងារនេះនឹង Alert ប្រាប់គ្រប់ទីន្លែងនៅពេលសមាជិកគ្រួសារណាម្នាក់ មានលើសម្ពាធឈាមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-0TAwguGknb2N88gpFhvqXN7y2NMrJyQXu5XnA3CmEmWzN3fVxuAB7q3Q6V_MFhFwsb_EdmbJ262Y-4d4-8k8MtrQVfajvU5VeNNJqYekuEvn42CUFO3tRw4u92z1iL_sSGGszMcz00thAl_FZBsvSKA2l2EsfykrD6D277OaVaqEo7jokNhAkFapgYvC/s6000/DSC06801.JPG

ចំនុចពិសេសទី 2 ជានាឡិកាឆ្លាតវៃ ទទួលបានវិញ្ញាប័ណ្ណបត្រជាប្រភេទវជ្ជសាស្ត្រ (Medical Device) ដោយទទួលបានពីសហភាព អ៊ីរ៉ុប, ប្រទេសជប៉ុន, ប្រទេសចិន, ប្រទេសអារ៉ាប់, ប្រទេសម៉ាឡេស៊ី…ដែលវាមានបំពាក់ Hardware ជាប្រភេទ ពោងខ្សល់ រឹបដៃដូចទៅនឹង ឧបករណ៍វាស់សម្ពាធឈាម ។​​​​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhADb9vMKS28G3b4K_ECPb0zoiiC-hQBEJFKF6PNH6qecsqr6hJmgzdFCQC2muP0nPUlRS1Q9Z9I6T6ZHLDlynNvNxrDt7xl9KxXMRA0_Z2OnnKE29l3Om1lHhgoMpEmuSDzNsYGWPOvTtJyReBS_ARr31aGfNGVSeanBPA4RAmvVR3NOOUYHmL4n6V_v6T/s2542/image_2024-10-15_09-47-34.png
ចំនុចពិសេសទី 3: HUAWEI Watch D2 មិនត្រឹមតែវាស់សម្ពាធឈាមទេ នូវមានមុខងារសុខភាពជាច្រើនទៀត គឺ​បំពាក់មុខងារ​ Health Glance​​ តាមដានវាស់ទិន្និន័យសុខភាព 9 ប្រភេទក្នុងពេលតែមួយដូចជា វាស់សម្ពាធឈាម |ចង្វាក់បេះដូង | អ៊ុកស៊ីសែនក្នុងឈាម | វាស់កម្តៅ | ភាពតានតឹង | ចរន្តអគ្គីសនីបេះដូង ECG | លំហូរឈាម | ភាពមិនប្រក្រដីនៃចង្វាក់បេះដូង | តាមដាន់ដណេក នឹង ការដកដង្ហើមបន្ទាប់ពីតាមដានវាស់ទិន្និន័យសុខភាពរួច វានឹងបង្ហាញពីផ្នែកប្រក្រដី និង ខុសប្រក្រដី អាចឧ្យយយើងដឹងទុកមុនពីបញ្ហាសុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWPO01K23ZlaC5iAwXX3lztexZRDXR05wTkBZDVup2mRcqADKg4ZESqYwqAKHhTrVsG_yhnAPYEKLsxbTrwGMSnKEC7sjUKylMDfmp77Fe9h7Rb3LS30KtbfT63DJmgjnyfFM88CK9oSNNUtq_pQbCVUMtRyWT3kxV6UpxVmTBvMrr2127jbpQd27avJrW/s6000/DSC06798.JPG
ចំនុចពិសេសទី 4: ការដីហ្សាញបែបប្រណិត៖ ចំពោះរូបរាង HUAWEI Watch D2 វិញ ធ្វើអោយ ស្រីនា ភ្ជាក់ផ្អើលដោយវាជានាឡិកាវាស់សម្ពាធឈាម បន្តែមានការមានការឌីហ្សាញ ស្អាតតូចពាក់បានទាំងមនុស្សប្រុស នឹង ស្រី ផ្តល់នៅភាព privacy ផ្ទាល់ខ្លួន និង ងាយស្រួលវាស់សម្ពាធឈាម នឹង តាមដានសុខភាពគ្រប់ទីកន្លែង បើនិយាយតួរមុខនាឡិកាភ្លឺរលោងចាំងជាប្រភេទ stainless steel ធន់រឹងមាំ មិនត្រឹមតែប៉ុណ្ណោះ បំពាក់អេក្រង់ធំប្រភេទ AMOLED 1.82” កម្រិតពន្លឺ 1500nits មើលឃើញច្បាស់ក្រោមពន្លឺថ្ងៃហើយយើងក៏បញ្ចូលមុខនាឡិកាស្អាតបន្ថែម និងអាច customize កាន់តែស្អាតទំនើបផងដែរ​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ2WKPTydjXIkX2y33vEr_GL5jKronGHGTIoBlhHjLyCzhPT0bNgRJ6OWpkFp4pb1U75BH1ge0DhcaVgq2GU9pxFXjkUy3F0JzdeITgRf5KWAD3HhS2dc3jUbdGpVzCM-UsFrFPrFM-qjlTtPnnilZ_nGEtzsWjwopPvoyBeOLDsXNZ5i9s6xpvu_PXayW/s6000/DSC06809.JPGចំនុចពិសេសទី 5: Huawei WATCH D2 មិនត្រឹមតែមផ្តល់ជូនមុខងារសុខភាពតែប៉ុណ្ណោះ តែនូវផ្តល់មុខងារជាច្រើនទៀតជាច្រើនទៀតដូចជា លំហាត់ប្រាណជាង 80+ ប្រភេទ អាចធ្វើការខលចេញចូល ការពារជម្រាបទឹក iP68 ប្រើបានជាមួយស្មាតហ្វូនគ្រប់ប្រភេទ ទាំង IOS និង Android ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLN9bENSAaDbzIokWOzrcF3PizTC3iwLghT-b2trvsLMi3S9sa92Ep0ElGwlnFiLjNtFxJAq2BtADep-VF4GVm9NKvN4HO6tmMw5mkcnowGx0k8RzDODxyynMJbw1N_hKa7_U7o6ab0qIiQ9yixwKD7yM_SZXNzVjU3_HF1JtvI6-yptL1W5TfKUCCfDEM/s6000/DSC06810.JPG
ហួវៃ WATCH D2 មានតម្លៃ $399 ជាតម្លៃដាក់ល់ផ្លុវការក្នុងប្រទេសកម្ពុជា ទទួលបានការដូរលើសពី $99 មានដូចជា Huawei Original Straps Airbag ​, Huawei Scale 3 និង ស្រ្គីនការពារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOw0cmVwQX2IrP1PUaAE5wzle8tZjlvCNouGZYT0qiVsvV8nudklICtLYOhrrkaJA51iLlIybQV-72z5ZKgBD2tQ9-AXiUBbfgj9FT_Fl_jG6C9tna-g_sKnD1L_m45pN1qCe_nTOTBTG3vC_kmKZBr2oHGqXr6pfShBH573JUmOJlLvpMF31h4xpK6vLR/s6000/DSC06786.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglkgm2NDpf53e9EW3OGjVi9w_tu-rKSyfJE0UCOMy-kt1lHxkK_IfTwYO_6wJ1YjxyZzrWGb1V4mkqQWgXS8T2HjUe1yvrg-897S1atZs-Rap_S3MDc7PaghU8pz8mtiHqptAG1uQNNp1zmpPw90rejZ1XU0btkcKz2JBBOt4gos_peKsLq2I_6FB8cKEr/s1317/image_2024-10-15_09-46-50.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUMk37Hzizbp106REIWpz1LnHcCghuBb6NpA7LL_muTbyVrIkJGEzdSmqO8UrSeZ_sIkOP6BOEjfbQbe9wXHG4Piendba_pz8Rra7R7pZYrsKGW6wfr3C9_UNc2SruAiP-TYv7-hYKS9-dpD-JdqJg6pXI-WthhLzLUSjkKIAr42w7cDXH0T1yPChkiwUB/s1384/image_2024-10-15_09-46-15.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD2uTfLohP00Fo_wes0hw8RrZssr7IbLNFPE5Gz8XSfnsViAXnyb0ib4cqvym_os1gNSD-m8os9wt992nqW9K20BnImJbtPSyjEwYYKZqmi_l_crK24wrr-4P2-Y394R0J0KuaBMhL_XwEZEonthMReJy-rrdrtvVWpqXhTIfOZMigF4NfMPN2rjRE1jAV/s3508/%E1%9E%A2%E1%9E%BA%E1%9E%9A%E1%9E%BB%E1%9E%94.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2IxJvwCKCmVdyg3AodgkAeCmKu7leSN9eUAzxyNyaDeobP-CKL0Kr3fj50gDIzT3LwpqPAPZaWFaoKTxOkeru6YnSfoW183iDZT9G7sxZqSvpCVLa2EED5VO_CFhPP0GUhTEsONzXlH3xtqcV71dav6A5bXXEBQKcRP93I4_bPxAzrh6HWMAjxm2791UY/s4240/DSC07536.JPG