Home Blog Page 809

ទាហានឈុតខ្មៅថៃឈ្លានពានចូលដកដំណាំពលរដ្ឋខ្មែរ ដោយចោទថាធ្វើលើទឹកដីថៃ (មានវីដេអូ)

0

នាថ្ងៃទី៩ ដល់ថ្ងៃទិ១៧ ខែតុលា ឆ្នាំ២០២៤ គេប្រទះឃើញទាហានឈុតខ្មៅថៃជាង១០០នាក់ បានធ្វើការឈ្លានពានចូលដីខ្មែរ ដកដំណាំរបស់ពលរដ្ឋ នៅតំបន់ព្រំដែនអូរខ្លាឃ្មុំ ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ហេតុការនេះ កើតនៅតំបន់ព្រំដែនអូរខ្លាឃ្មុំ ស្រុកអូរស្មាច់ ឧត្តរមានជ័យ ដោយទាហានឈុតខ្មៅថៃបានគំរាម និងធ្វើបាប ដោយចោទការធ្វើដំណាំនេះស្ថិតនៅទឹកដីរបស់គេ។

បើតាមការចុះពិនិត្យជាក់ស្តែងផ្ទៃដីចំការប្រជាពលរដ្ឋនោះមានចំងាយពីព្រំដែនថៃប្រមាណ៤០០ទៅ៥០០ម៉ែត្រ ហើយពលរដ្ឋដែលរងគ្រោះសុទ្ធសឹងតែអះអាង ពួកគាត់បង្កបង្កើតផលនៅលើដីនេះជាង២០ឆ្នាំមកហើយ។

ពាក់ព័ន្ធនឹងករណីនេះ ពលរដ្ឋ បានស្នើឱ្យសម្តេចធីបតី ជួយពិនិត្យ និងដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស បើមិនដូច្នេះទេពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនតំបន់ព្រំដែនអូរខ្លាឃ្មុំ នឹងពិបាកក្នុងការរស់នៅ ខណៈទាហានឈុតខ្មៅថៃ នៅតែព្រហើយចូលមកដីខ្មែរដដែល។

គួរបញ្ជាក់ថា កាលពីខែមេសា កន្លងទៅនេះ ក៏មានទាហានឈុតខ្មៅថៃប្រមាណជា១២នាក់ បំពាក់ដោយអាវុធ បានធ្វើការដើរល្បាតចូលទៅដីខ្មែរ ក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តឧត្តមានជ័យផងដែរ៕

បានទៅលេងសៀមរាប កុំភ្លេចទៅមើលប្រាសាទប្រែរូប ដែលមានទេសភាពស្រស់បំព្រងនារដូវវស្សា

0

សម្រស់ប្រាសាទប្រែរូបនារដូវវស្សា គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ប្រៀបបានដូចជាឋានសួគ៌នៅលើដីអ៊ីចឹង ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនគួររំលងឡើយ។ ធម្មជាតិដ៏ស្រស់បំព្រងនេះ បច្ចុប្បន្នបានកំពុងឆក់យកបេះដូងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកទស្សនានូវទិដ្ឋភាពដ៍ល្អឯកនេះ។ ប្រាសាទប្រែរូប ជាស្ថាបត្យកម្មដ៏គួរស្ញប់ស្ញែងនាសតវត្សរ៍ទី១០ សាងសង់នៅលើខឿនច្រើនជាន់ ជាមួយថ្មបាយក្រៀម និងថ្មភក់ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជា កំពែង ខឿន សសរពេជ្រ ស៊ុមទ្វារ និងផ្ដែរជាដើម។ បើយើងពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធសំណង់នៅទីនេះ ឃើញថាមានភាពប្រទាក់ក្រឡាគ្នាល្អណាស់ប្រកបដោយបច្ចេកទេសខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKOFvpS5Gh25bjgHEnJ2hDbc8tWv9mSnvYIh7-1pXsEyiogcSXAJPh5a5p3C4IQj7K46WSnbbaGDDH4k90AOZCt5o0w2mzFkwbzNa4ZVGgJ461rRu1NzlCn7UrRuPPzb9KJB6G2jBE0ElD5qwQ1wIXP-VoGKZCGQa-9rmO7cF9MvSTH8KKO61RTF66GGEJ/s2048/452236520_807089404903970_5066004262737683067_n.jpg

ប្រាសាទប្រែរូប គឺជាប្រាសាទដ៏ល្បីល្បាញមួយក្នុងរមណីយដ្ឋានអង្គរ និងជាកន្លែងពេញនិយមមួយសម្រាប់ភ្ញៀវទេសចរគយគន់ថ្ងៃលិចនារដូវវស្សា។ ប្រាសាទប្រែរូបបច្ចុប្បន្នបានកំពុងទាក់ទាញភ្ញៀវទេសចឱ្យមកទស្សនារាប់ពាន់នាក់ ដោយសារទេសភាពស្រស់ស្អាតគ្មានពីរ ជាមួយនិងពន្លឺព្រះអាទិត្យដែលចាំងមកលើតួប្រាសាទ ធ្វើឱ្យពណ៌របស់ប្រាសាទប្រែជាពណ៌មាសភ្លឺចែងចាំង ជាពិសេសនៅពេលព្រឹក និងរសៀល អមដោយទឹកដក់នៅបរិវេណខាងក្រៅកំពែង បានធ្វើឱ្យភ្ញៀវទេសចរដែលមកដល់ទីនេះស្ងើចសរសើរមិនដាច់ពីមាត់អំពីសម្រសដ៏ល្អអស្ចារ្យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-wMpPMAKjcGc0w6eFc0HrQQBM-SiJJNkRZtgC-2wYQjT691QXp2-aHz6ESgBm9BKJIBim4MpZXCaWIaJSN_bzR5PxnLISZjWJXI20P6vWdCi-uW3OM91RZYR-bH46BeVj3_vcjzXsGyZzI56MKWT4qg7iMlaAQFYKBNblSAQ7xVXvD9X0Fn1Y01QMnGBP/s2048/452412349_807089211570656_3338216406974395648_n.jpg

ប្រាសាទប្រែរូបត្រូវបានសាងសង់តាំងពីសតវត្សទី១០ ឆ្នាំ ៩៦១ នៃគ.ស ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសជូនព្រហ្មញ្ញសាសនា។ ប្រាសាទនេះ មានប្រាង្គចំនួនប្រាំ ដែលសង់ជាទម្រង់ប្រាសាទភ្នំ ស្ថិតក្នុងខេត្តសៀមរាប។ បើយើងរាប់ពីខាងត្បូងមកខាងជើង ប្រាង្គទី១ គឺមានចម្លាក់ទាក់ទងនឹងនរសឹង្ហ ឬមនុស្សសឹង្ហ ប្រាង្គទី២ គឺព្រះឥន្ទ្រគង់លើដំរីក្បាលបី ប្រាង្គទី ៣ គឺព្រះរាមគង់លើហនុមាន។ ចំណែកប្រាង្គទី ៤ ព្រះនរាយណ៍គង់លើគ្រុឌ ហើយនៅប្រាង្គខាងជើងបង្អស់គឺប្រាង្គទី ៥ ទេពហយគ្រីវ ឬពាជីមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQA9sUV3165p-Ic7lksKZp-5zk0qvaxoR1KYWHjbObvZ9SNl2oeF7p5QQl-Yj3gW_-z2Y-s3MllLaf9HHeZ3-IpD5vQRTYGXyBNhnfHxtbLizTM8yVWfEsApT0KNe_vT-km1srA12U3yEBj2fGkZyv5nd6wTum5QTG7h-0MQaJq0kBCQyaLTvjsZqifBhp/s2048/452233137_807088501570727_3073792082482510943_n.jpg

ហេតុនេះហើយ ប្រសិនបើភ្ញៀវទេសចរបានមកដល់ខេត្តសៀមរាបហើយ សូមកុំរំលងតំបន់ប្រាសាទប្រែរូបអី ព្រោះនៅទីនេះគឺមានទេសភាពស្រស់ស្អាតខ្លាំងបំផុត ជាពិសេសគឺក្នុងរដូវវស្សានេះតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpM-UgrKcGUtInXne1m69P_dflM41fUd7g-1HBI9zlzQWDHsnclAqdKvdSDfsm3vpeBqIoEDo033BAx9wm4xgynKzpHYq5fcCjCm3ljqaYpZf1-tMyy__Jh1j1N9ak_kbyQlvnqa4hFUGanUAXcMyRrFUiMCWihSDwhqfbcqSs9SONNTKcdVWjyAzh_0Ko/s2048/452572914_807088294904081_3420702860709852470_n.jpg

រូបភាព៖ ករុណា-Karona

សុវត្ថិ មុន្នីវណ្ណ រ.ងពាក្យរិះគន់.ពីមហាជនថាគ្មានសុជីវធម៌ហាក់ខុសឆ្ងាយពីគន្លងឪពុក

0

តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ កូនប្រុសច្បងរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានសាធារណជនបញ្ចេញមតិរិះគន់ថាគ្មានសុជីវធម៌អំឡុងពេលតំណាងឪពុកម្តាយចូលរួមកម្មវិធីរបស់អ្នកនាង ខាត់ សុឃីម។ មហាជនជាច្រើនលើកឡើងថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ប៉ុន្តែម្តេចក៏កំលោះសង្ហារូបនេះហាក់ខុសឆ្ងាយពីលោកឪពុកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjeaTEmNJoWIPnr1Cul62Jqg9UX48Of47MUCcFSOVMXhXkYNRnsfKJwA1fTixQR0efZe6QjDct71vVD1FudQhEn4SDifb9MKI-LIJ2At1SOUE0aT4tXpav2dfBLlcFnm4JQDj2n0TBAlPE7QSPDHBml9no9PBYtYJiGJ2HM0qyqvUvqIRVS0dUP0ijJsvt/s960/image_2024-10-18_09-26-35%20(2).png

កាលពីពេលថ្មីៗនេះវីដេអូមួយដែលបង្ហោះនៅលើបណ្តាញសង្គមពេលដែល សុវត្ថិ មុន្នីវណ្ណ ចូលរួមកម្មវិធីរបស់តារាពហុជំនាញ ខាត់ សុឃីម បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ។ ការតំណាងឱ្យឪពុកម្តាយរបស់ សុវត្ថិ មុន្នីវណ្ណ ប៉ុន្តែនៅមាត់ទំពារមិនឈប់ក្នុងពេលជួបមនុស្សចាស់ទុំត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ចាស់ដៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEissEJi8BagM83T0z5nBc1Up4P0ZzDyVdKxfLDRl67pQ7hchPzWrkRDFr5UARBsxXc6k21XA50QD2DIX1UQ7Vw-3_PdXQsoHZVPgHRzAuwpLSNIvEkw9JRtKAFUD3bTwkg25W6oaIBQJx9Ub03GkIThCfobzYWxNGyvcucS8LzKchgk6COVIp5iSWbd4uLO/s2048/image_2024-10-18_09-26-38.png

ឥរិយាបថបែបនេះរបស់ សុវត្ថិ មុន្នីវណ្ណ ត្រូវបានសាធារណជនលើកឡើងថាគ្មានសុជីវធម៌ ជាក្មេងឈ្លើយមិនគោរពចាស់ទុំ។ ភាពខុសឆ្គងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិទៀតថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ប៉ុន្តែហេតុអ្វីមួយនេះជ្រុះឆ្ងាយម្ល៉េះ ខណៈអ្នកផ្សេងទៀតថា ស្អាតសង្ហាតែអន់សុជីវធម៌បន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc-BX0DMmNS_8TouL-2nOyHLpLJcD1-aTm-JyF7ESBPpXerRiD-Y8xyGcptqo666MyeYMpPw4rJdomVFG_p9LUnATWhZ3yBNSvIhBkHXowfXdAEU-vgIbrOgcAh6O7RQRJwbqtz_3huLc1ETBqK-MuCJDRhwDAH48LmMTy5Is23wkrwBMkyn7ROi6AvucM/s2048/image_2024-10-18_09-26-44.png

នេះមិនមែនជាលើកទី១នោះទេសម្រាប់តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ ដែលរងនូវមតិរិះគន់ពីសាធារណជនចំពោះអាកប្បកិរិយារបស់ខ្លួនកន្លងមកនេះពេលដែលលោកស្ថិតក្នុងឯកសណ្ឋានមានយសស័ក្តិហើយរាំរែកបង្ហោះនៅលើបណ្តាញសង្គមបង្កឱ្យផ្ទុះការវែកញែកដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbZBCDI1eS-nac9yrNIS9Iwp8IJ9lN46D0bO6-Cul55nbZNQK06GLaH5CQzsxhb4fUQBl1cuAfQeUKNMOqbd_JOMVvIXrQRlltVQx7hnHMT-NIrDbemuLWcBwhuNa3NCgtcQjRrOUfv74qoSu3LUrR2ziDVpQj2dGgHPRZmb57vP1VWxs7CxMVVQKmL5bI/s2048/image_2024-10-18_09-26-37.png

កាលពីមួយរយៈមុនក៏ផ្ទុះរឿងរសើបដូចគ្នាជុំវិញទំនាក់ទំនងក្រោយពីម្តាយរបស់ សុវត្ថិ មុន្នីវណ្ណ មិនពេញចិត្តនឹងការផ្គូផ្គងរបស់ហ្វេននិងច្រានចោលសម្ព័ន្ធភាពរវាង ល្អហួស ជាមួយកូនច្បងរបស់ខ្លួនរហូតអ្នកលេងបណ្តាញសង្គមយ៉ាងច្រើនបញ្ចេញមតិរិះគន់ថាហួងហែងកូនប្រុសជ្រុលរហូតដាក់នាមឱ្យថាជា «យាយផាន់២០២៤» ដែលជាតួអង្គបំបែកស្នេហ៍កូនក្នុងរឿងទុំទាវ៕

ពិភពលោកប្រែប្រួលខ្លាំងហើយ! កំដៅផែនដីឡើងខ្ពស់ជាងកម្រិតធម្មតា

0

ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ ១៩២៤ ដល់ឆ្នាំ ២០២៤ សីតុណ្ហភាពផ្ទៃផែនដីរបស់យើងគឺបានកើនឡើង ១.១ អង្សាសេ កម្រិតទឹកសមុទ្រកើនឡើង ២០ សង់ទីម៉ែត្រ ហើយការបំភាយឧស្ម័នផ្ទះកញ្ចក់បានកើនឡើងជិត ២៨ ដង ដែលការកើនឡើងទាំងអស់នេះ នឹងបណ្តាលឱ្យអាកាសធាតុប្រែប្រួលលឿនជាងមុន។ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យពិភពលោកជួបប្រួទះនូវគ្រោះមហន្តរាយផ្សេងៗដូចជា រលកកំដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះធំៗជាដើម ដែលនឹងបំផ្លាញជីវិតមនុស្សសត្វនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoeVhwwZBhCixMAy5ahyEmz0kuKMiYgmxLGmqtf_mxdicOufPXhmhBJS_7HQ0RgedfqvYqDIcn6Dj8x90ODquepGMgafWY5KU484HouTl2B_MfmC-YWjNUyVGcJf1LOy6nfr8qeTh2vP-_dhDiWS95bm2P2vZ94BxYNquknkpIhnS5cX0y4N8lszWo51w/s3000/image_2024-10-18_13-18-47.png

កាលពីឆ្នាំ ១៨៥០ ដល់ ១៩០០ អាកាសធាតុពិភពលោករបស់យើងគឺមិនបានប្រែប្រួលខ្លាំងយ៉ាងនេះទេ ដែលធ្វើឱ្យផែនដីមានភាពត្រជាក់ត្រជុំ។ ប៉ុន្តែនៅអំឡុងឆ្នាំ ១៩២៤ មកដល់ពេលបច្ចុប្បន្ន អាកាសធាតុពិភពលោកគឺបានប្រែប្រួលខ្លាំងខុសធម្មតាដោយសារបច្ចេកវិទ្យាជឿនលឿន និងសកម្មភាពរបស់មនុស្សដែលកំពុងបំផ្លាញផែនដី។ ការកើនឡើងសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុនាំឱ្យមានការផ្លាស់ប្ដូរប្រព័ន្ធអេកូឡូស៊ី។ ប្រភេទរុក្ខជាតិ និងសត្វជាច្រើនមិនអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មី ដែលនាំឱ្យមានហានិភ័យនៃការផុតពូជ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJDD_EpQPcv3cxj6H0xzQ7kkVf36Qb6_q48Yg0-PomYTATL8Dns2AjYv9wQswjAKKFdf7bS-LugCZ8-0ReTlA-p0qV5eJHYWIuBfjnvZlgikSndU3iWBELkD38VWrkwLGK2N-rzk6SkmDOL0zKG3lgE8FvHIuWp__dV-x9E5z4MLgN0OBr3QP7AkiWtVpI/s3072/image_2024-10-18_13-18-53.png

នៅក្នុងរបាយការណ៍ឆ្នាំ ២០២១ ដោយ Assessment Report 6 របស់ IPCC អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា សត្វប្រហែលមួយលានប្រភេទកំពុងប្រឈមនឹងការផុតពូជនាពេលអនាគតដ៏ខ្លី ដោយសារតែការប្រែប្រួលអាកាសធាតុ និងកត្តាផ្សេងៗទៀតដូចជាការបាត់បង់ទីជម្រក និងការបំពុលជាដើម។ ហើយប្រព័ន្ធអេកូឡូស៊ីសំខាន់ៗជាច្រើនដូចជាព្រៃឈើ ថ្មប៉ប្រះទឹក ផ្កាថ្ម និងដីសើមក៏កំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យបាត់បង់ជីវៈចម្រុះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpmrfA2kxv5Y2rHFlE_J8epXXX_MRqDUAKIxtiA0RgaMnAe9ZXiq1fXtQSK5r-66FiZvXP18FcpnKNKQSO1c6tVuJO5BSsKklch9B1sxX1gyNtP_X7KWkRNLwBBgSIRkF-t6AM8WN8sOmauxahf5oIs4Y029rTEGvTPvqRbqdzOhvAVJ5w-YpWvx85no2r/s1000/image_2024-10-18_13-18-57.png

ឥទ្ធិពលព្យុះផ្គររន្ទះ ក៏ដូចជារលកកម្តៅ គ្រោះរាំងស្ងួត និងការប្រែប្រួលសីតុណ្ហភាពញឹកញាប់បានកំពុងបំផ្លាញជីវិតមនុស្សសត្វរុក្ខជាតិជាបណ្តើរៗហើយ ដែលអ្នកជំនាញបានសន្មត់ថា ប្រសិនបើអាកាសធាតុចេះតែប្រែប្រួលលឿនជាងមុនបែបនេះ ពិតណាស់ភពផែនដីរបស់យើងទំនងនឹងរលាយបាត់វត្តមានពីប្រព័ន្ធព្រះអាទិត្រក្នុងរយៈពេល ២០០ លានឆ្នាំខាងមុខ៕

រឿងរៀបការនៅស្រុកចិនគេបានប្តូរហើយ នៅឡើយតែខ្មែរយើងទេ! យុវជនចិនមិនចូលចិត្តរឿងសំញ៉ែងដូចមុនឡើយ

0

ប្រទេសចិន ៖ យុវជនចិនសម័យថ្មីពុំនិយមរៀបការអធិកអធមដូចមុនទេ ដោយសារពួកគេយល់ថា វាជាការចំណាយប្រាក់ខ្ជះខ្ជាយឥតប្រយោជន៍ ហើយពួកគេបានរៀបការក្នុងភោជនីយដ្ឋាន ឬហាង ជំនួសសណ្ឋាគារធំៗ និងអញ្ជើញភ្ញៀវមកចូលរួមតិចតួចប៉ុណ្ណោះ ។ យុវជនម្នាក់និយាយថា ខ្លួននឹងសន្សំប្រាក់ទុកចំណាយពេលមានការចាំបាច់ ល្អជាងចំណាយប្រាក់រៀបចំពិធីរៀបការធំដុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVrnMPdgTvT1ZRTgwF7vK-JCyWAfFkzrjgsk3tnGBRRkH3mRp_8K-mK_jnGxULkWl1t9yPsS2oxiUjMAYCZFpIG8-OQlE8JiD5V0xaXBAs8dLhFl6t71WnhKHRlqSZ2e0ZyyDBtGRMxI8ImOjuxFjhZsTvD-CKEAaWScs75gR6HwfB5Hqx_1ufxl1cvmWE/s1232/photo_2024-10-18_12-26-28.jpg

ការរៀបការតាមប្រពៃណី និងទំនៀមទម្លាប់ចិនបុរាណ ត្រូវបានគេចាត់ទុកថា គឺជាការចំណាយប្រាក់ខ្ជះខ្ជាយយ៉ាងខ្លាំង ទើបធ្វើឱ្យយុវជនចិនបច្ចុប្បន្នបោះបង់ការរៀបការតាមប្រពៃណីចាស់ និងកាត់បន្ថយការចំណាយផ្សេងៗក្នុងពិធីរៀបការ ។ ក្រៅពីនេះ ពួកគេក៏បានលុបចោលពិធីស្មុគស្មាញមួយចំនួនទៀតផងដែរ ដើម្បីមានប្រាក់គ្រប់គ្រាន់ទុកចំណាយពេលរៀបការរួច ។

គូស្វាមី-ភរិយា១គូនៅខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានអញ្ជើញភ្ញៀវមកចូលរួមពិធីរៀបការរបស់ពួកគេ ត្រឹមតែ២០នាក់ប៉ុណ្ណោះ ។ វាជាពិធីរៀបការតូចតាចបំផុត បើធៀបនឹងពិធីរៀបការតាមប្រពៃណីបុរាណចិន ដោយគូស្វាមី-ភរិយានេះបានរៀបការក្នុងសាខាហាង McDonald’s ខេត្តក្វាងទុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGn25YLnD73p_P-wrEVesYPJZVYtpAOvhl3FR_KO6MhzmHmt5YMakqJcnpU31DbFdbduQ1kuqSmaLVPjEmCEMVgBgADyT1ucupxw0mcENIuJLRM2C5B1qrNR1e1dYMYbfQGcRwfZmVHxfIt9jDO72XNQWXi5TziDdg_QZIjg8EJmnr_sfpOjMe6s7D2si9/s1280/photo_2024-10-18_12-26-29.jpg

ការរៀបចំពិធីនេះ ពួកគេចំណាយប្រាក់ត្រឹមតែ៨០០យាន់ (ឬស្មើជាង១០០ដុល្លារអាមេរិក) ប៉ុណ្ណោះ សម្រាប់ថ្លៃម្ហូបអាហារ ។ បើសរុបថ្លៃចំណាយទាំងអស់ ដូចជា ៖ ថ្លៃអាហារភ្ញៀវ និងការតុបតែងទីកន្លែងរៀបការ គឺពួកគេចំណាយប្រាក់មិនដល់២.០០០យាន់ (ឬមិនដល់៣០០ដុល្លារអាមេរិកទេ) ។ វាខុសគ្នាពីការរៀបការក្នុងសណ្ឋាគារទំនើប ដែលត្រូវចំណាយប្រាក់ថ្លៃកន្លែង និងអាហារក្នុងតម្លៃខ្ពស់ ។

កូនក្រមុំឈ្មោះ សៀវ យេជឺ និយាយថា ៖ «មានភ្ញៀវមកចូលរួមតែជាង២០នាក់ប៉ុណ្ណោះ ដោយយើងអង្គុយជុំគ្នានៅហាង McDonald’s ហើយជល់កែវកូកាកូឡាជំនួសកែវស្រា និងទទួលទានហេមបឺហ្គ័រ ជាមួយអាហារចៀនផ្សេងៗ ។ យើងបរិភោគបណ្តើរ និយាយបណ្តើរ ហើយទទួលបានការជូនពរពីភ្ញៀវប្លែកមុខទៀតផង ។ យើងពុំអាចបំភ្លេចថ្ងៃនេះបានទេ» ។

ការរៀបការក្នុងហាង McDonald’s បានធ្វើឱ្យគូស្វាមី-ភរិយានេះអាចសន្សំសំចៃប្រាក់រហូតដល់១សែនយាន់ សម្រាប់ទុកពេល Honeymoon និងថតរូបរៀបការនៅសមុទ្រ Aegean ប្រទេសក្រិក ។ ក្រៅពីនេះ ពួកគេនឹងយកប្រាក់ខ្លះទៀតទៅជួសជុលផ្ទះឱ្យថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhll2UfeVNoN9gTb8QPaLNX-ve7eup_IZH-ybWxQbD0ZoR6xdOe2ikB2DFHdT3FhloPnjjRW-IItq9bnnLho_kO7Eegl-Y_r9XpAmKiFlZvEIwJRxzTNYQAODuUPx0IzOrJzJmF6TOCbsDN2kkzgGfwJqh2I5Xo7PJuI_YZKgrZhb2V-a18MrkB4xWHs1dT/s1020/image_2024-10-18_13-15-41.png

ដោយឡែក គូស្វាមី-ភរិយា១គូទៀតនៅទីក្រុងសៀងហៃ បានជ្រើសយកភោជនីយដ្ឋាន Haidilao ធ្វើជាកន្លែងរៀបការ ។ កូនក្រមុំឈ្មោះ លី ម៉ឺងមីង ប្រាប់ថា ៖ «ការរៀបការអធិកអធមនឹងធ្វើឱ្យភ្ញៀវកោតសរសើរ តែខ្ញុំរៀបការតូចតាចប៉ុណ្ណោះ ដោយសារពិបាករកប្រាក់ណាស់ក្នុង១ថ្ងៃៗ ។ ការរៀបការតូចតាច គឺល្អជាងយកប្រាក់បានពីញឺសឈាមមកចំណាយអស់តែ១ថ្ងៃ» ។

បើទោះមតិមួយចំនួនរិះគន់ថា វាជាពិធីរៀបការពុំផ្លូវការក្តី ប៉ុន្តែយុវជនចិនបែរជាយល់ឃើញផ្ទុយពីនេះ និងប្រាប់ថា ពួកគេនឹងចំណាយប្រាក់សម្រាប់ការងារចាំបាច់ វាល្អជាងចំណាយមាសប្រាក់យ៉ាងច្រើនសម្រាប់រៀបចំពិធីរៀបការតែ១ថ្ងៃ ។ រីឯអ្នកលេងបណ្តាញសង្គមបានគាំទ្រការរៀបការតាមវិធីថ្មីនេះ សំខាន់ឱ្យតែអាចរស់នៅជាមួយគ្នាមានសុភមង្គល ប្រសើរជាងការរៀបការអធិកអធម រួចហើយឈ្លោះគ្នា ៕

អូស្ត្រាលីបិទឆ្នេរសមុទ្រជាច្រើននៅទីក្រុងស៊ីដនីក្រោយឃើញកាកសំណល់ប្លែកៗ

0

ប្រទេសអូស្ត្រាលី ៖ ឆ្នេរសមុទ្រជាច្រើនកន្លែងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ព្រមទាំងឆ្នេរសមុទ្រ Bondi ដ៏ល្បីល្បាញលើពិភពលោក ត្រូវបានអាជ្ញាធរបិទពុំអនុញ្ញាតឱ្យភ្ញៀវទេសចរចុះលេងទឹកជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោយពីប្រទះឃើញដីឥដ្ឋតូចៗ និងកាកសំណល់យ៉ាងច្រើននៅឆ្នេរសមុទ្រទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhybcp_5AilfrU3bFlT4c0GKDlM5GZHmDA4Ij7lzFJ1JmzGPqeqnlo_dxbJFnMokWAQYFqVEaBGUmAO4kZTM8_p6Qq3BwR4NwYB1hxnn98m01YBJ2uN4u05PayVngAoPYvHxGH7J4olbxXq4JKF-Wq_6aHXxckvbWFlPLdh7Oam8pqiH8jkPAym_Nc9XLZM/s800/image_2024-10-18_11-02-09%20(2).png

សារព័ត៌មានរ៉យទ័ររាយការណ៍ថា អភិបាលក្រុង Waverley ប្រកាសថា បានបញ្ជាឱ្យបិទឆ្នេរសមុទ្រ Bondi, ឆ្នេរសមុទ្រ Bronte និងឆ្នេរសមុទ្រ Tamarama ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងភ្ញៀវទេសចរ ។ ដូចគ្នានេះ អភិបាលក្រុង Randwick ក៏បានបញ្ជាឱ្យបិទឆ្នេរសមុទ្រ៤កន្លែងទៀតស្ថិតនៅភាគខាងត្បូងផងដែរ ដោយសារបារម្ភពីគ្រោះថ្នាក់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsfcaMdPa5T3rqWV7f-MDEE7I06Dk6SwfnRE8NH_nRqTs9_8idkQ9OYmfU6jS-Aa5tv9YQw7VIjHeCooge3rvSUYWb4iF_VuYZQjQxhIesqa8D_PPWOPbsqRv_nUxciaogLmXiQ9-Vljn4_KVlTjOoyLRouIGJh7Ui8Ng_RvqjuX-8NoeouCfpejMG3zlb/s1200/image_2024-10-18_11-02-09%20(3).png

លោក Will Nemesh អភិបាលក្រុង Waverley ថ្លែងថា ៖ «យើងបានយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរបរទេសខ្លាំងបំផុត ទើបយើងសម្រេចចិត្តបិទឆ្នេរសមុទ្រជាបណ្តោះអាសន្នសិន ដើម្បីការពារគ្រោះថ្នាក់ដោយសារដីឥដ្ឋតូចៗទាំងនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcTRtBCNfU6Dp_58eBi3Hrk2SJk7w1rLd_CHb17U0OAEraU_K5E9g2cVow0fP63vDKWI53xf597vJCYov424gFQ2vm06OIwEVK1XBw7RPTpnxb_DCCuXLlLwoZGP7vwR_CubeR3QMkBBXYwpdsXARHS5Bo-OFgN7_joFNd35NOY78wcS9kZ6dkKsr_Tkym/s1050/image_2024-10-18_11-02-09%20(4).png

បើតាមលទ្ធផលការត្រួតពិនិត្យជំហ៊ានដំបូងបញ្ជាក់ថា នៅឆ្នេរសមុទ្រជាច្រើនរបស់អូស្ត្រាលីមានដីឥដ្ឋតូចៗពណ៌ខ្មៅ (ឬហៅថា Tar Balls) ត្រូវបានទឹករលកបោកបក់មកលើវាលខ្សាច់ ព្រមទាំងមានប្រេងឥន្ធនៈ និងកាកសំណង់ជាច្រើនទៀត ។ ហេតុនេះ អាជ្ញាធរអូស្ត្រាលីបារម្ភថា កាកសំណល់ទាំងនេះអាចបណ្តាលឱ្យភ្ញៀវទេសចរមានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGnbc9ffoSpPhABX8tKFrbxOot7uu5Y9rjZGUZ1fyDD51nKlpB6VZkMbd9ZpSBG5qmkeUCpPi6qEhsEYid2_vr1OIq0HeNki0IccjrEgsni-Fwa3iRIlwqQZk-G-884EYKl7XofitpEi2y59ZkTUsoKFdfiReAykt-uZ2bOkae2tchr7u2OJLMOcT_3dym/s800/image_2024-10-18_11-02-09.png

ពលរដ្ឋអូស្ត្រាលីដែលរស់នៅបរិវេណឆ្នេរសមុទ្រ Coogee ដែលត្រូវបានអភិបាលក្រុងបញ្ជាឱ្យបិទដែរនោះ និយាយថា អ្នកស្រុកកំពុងរងផលប៉ះពាល់ដោយសារជាតិពុលផ្សេងៗ ដូចជា ៖ ជាតិពុលលើបរិយាកាស, ជាតិពុលចេញពីនាវា និងផ្លាស្ទិក ហើយឆ្នេរសមុទ្ររបស់យើងនឹងរងផលប៉ះពាល់ដោយសារជាតិពុលទាំងនេះ គឺដូចគ្នានឹងឆ្នេរសមុទ្រផ្សេងទៀតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxYy15YQFwg0NeUY_6vglP9KWFowuNkaeOtm-AzruC5wBGpF1WRk-O265TZ4zdB2Fp2lqMD8NzBovD3F3VVhSOSNzk8fSAAF7aVFnw_Za0MuOI5s-tAg6rXIsNO7Zpdj_YolYnYq6b1LqSNl1wBod7BAi6YDj7qsF30NA0dV6QK2ybKPVWnDqt9-KKM8g2/s584/image_2024-10-18_11-02-10%20(2).png

ចំណែកភ្នាក់ងារការពារបរិស្ថាននៅរដ្ឋ New South Wales បានយកដីឥដ្ឋតូចៗនៅលើឆ្នេរសមុទ្រទៅត្រួតពិនិត្យដើម្បីបញ្ជាក់ថា តើវាជាអ្វីឱ្យប្រាកដ ។ ក្រៅពីនេះ អាជ្ញាធរអូស្ត្រាលីបានសំណូមពរទៅកាន់ពលរដ្ឋទាំងអស់ហាមចុះហែលទឹកក្បែរដីឥដ្ឋ ឬចាប់វាដាច់ខាត ដើម្បីកុំឱ្យមានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJZQ28RhxgSL7kQXjwiBEc_dF0dhtrD_GNJr51pEkSyc1r0m5C_-0a5iiuV1Gk6ZtmP0FyUvKsu8aE-2oz2s_bHnH1cGNikXqhTOuNZpuDZa1LuOHm5vPb2INRlv1kFZi2JzRkSz0SVwQpmr66CwiOWso6Ao1zUrL5rQr-AR5Zb5R8f_xnprF7BA5kn50V/s582/image_2024-10-18_11-02-10.png

គួរបញ្ជាក់ថា ទីក្រុងស៊ីដនីរបស់អូស្ត្រាលី មានឆ្នេរសមុទ្ររហូតដល់ជាង១០០កន្លែងនៅបរិវេណឈូងសមុទ្រ និងមាត់សមុទ្រ ។ ឆ្នេរសមុទ្រទាំងនេះជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងបានទាក់ទាញភ្ញៀវទសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរមកកម្សាន្តរាប់លាននាក់ក្នុង១ឆ្នាំៗ ៕

Wow មិនធម្មតាទេ នេះបានចំជាបោ.ក លំដាប់អន្តរជាតិហើយ! ក្រៅពីជនជាតិថៃ ក៏មានខ្មែរយើងជាង១ពាន់នាក់ដែរ ដែលបានចាញ់បោ.កក្រុមហ៊ុន The iCON GROUP

0

ប្រទេសថៃ ៖ ជនរង.គ្រោះបានចាញ់បោ.ក ក្រុមហ៊ុន The iCON GROUP មិនមែនមានតែពលរដ្ឋថៃប៉ុណ្ណោះទេ ពលរដ្ឋខ្មែរក៏បានក្លាយជាជនរងគ្រោះដូចគ្នាដែរ គឺស្មើជាង១ពាន់នាក់ ដោយសារក្រុមហ៊ុននេះទើបតែនាំតារាថៃល្បីៗមកផ្សព្វផ្សាយផលិតផលនៅប្រទេសកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5DOzpNxkRb4bF0ubIWCv1JkgmlCCLTlaien4fAhyPzuVlqMiggOGzsQK39O3EgwBAbZQRg6xI_m1zxRlSSS0WbGh9GidKXfW58b_DlZa1WAF_QrsEUyF_7h8lu102sbUGSHqV7q2A5IgYFJ2-zPm0wGqmJaJ18ULJn-KPsfIY6B0qniy4_6idXGDILPOF/s1024/image_2024-10-18_10-55-46.png

លោកស្រី ឆាលីដា ផាឡាម៉ាត ជាប្រធានមូលនិធិបាននាំជនរងគ្រោះជាច្រើននាក់ដែលបង់ប្រាក់ឱ្យក្រុមហ៊ុន The iCON GROUP មកកាន់ការិយាល័យសមត្ថកិច្ចផ្នែកស៊ើបអង្កេត ដើម្បីដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុននេះ ក្នុងនោះមានជនរងគ្រោះម្នាក់ជាស្ត្រីចំណាស់ អាយុ៧៨ឆ្នាំ ។ ក្រៅពីនេះ មានជនរងគ្រោះ២នាក់ទៀត ដែលម្នាក់ជាជនជាតិស៊ុយអែត និងម្នាក់ទៀតជាជនជាតិខ្មែរ ហើយជនរងគ្រោះម្នាក់ៗបានបង់ប្រាក់ជាង២សែនបាតទៅឱ្យក្រុមហ៊ុន ។

អ្នកស្រី ជេននី អាយុ៤២ឆ្នាំ ជនជាតិខ្មែរនិយាយថា កាលពីឆ្នាំ២០២២ ជាអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត អ្នកស្រីបានស្វែងរកវគ្គបណ្តុះបណ្តាលដើម្បីបង្កើនចំណូលឃើញថា មានវគ្គបង្រៀនពីរបៀបលក់ផលិតផលអនឡាញរបស់ក្រុមហ៊ុន The iCON GROUP ហើយតម្លៃរៀនបង់ត្រឹមតែ៩៧បាតប៉ុណ្ណោះ ។ ហេតុនេះ អ្នកស្រីក៏បានសម្រេចចិត្តចុះឈ្មោះចូលរៀន ដោយរយៈពេល១ថ្ងៃ ទៅ២ថ្ងៃដំបូង ក្រុមហ៊ុននេះបានបង្រៀនពីវិធីលក់ផលិតផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHlBlry0817llMOvDWJ01koAqBqK7uKMKOkcglotCtKFcNgdfPUQ4z9-0zvCGJ8SvArjNWessZMwSIITd2a1JQbIg-krx74Jf4Re78dhPfs9cKPyB5UIRMjKf587BX74u35YPBkXYFMgGZQciHLOP52LHnIScLZKfBMDynuHKn41eM7uJQYJ57q82cqKdw/s1988/image_2024-10-18_10-55-46%20(2).png

ប៉ុន្តែចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ គឺមានថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនមកជួយបង្រៀនពីរបៀបលក់ផលិតផល ហើយពួកគេក៏បបួលអ្នករៀនចូលរួមរកស៊ីជាមួយក្រុមហ៊ុន The iCON GROUP ដោយបញ្ជាក់ថា អ្នករៀននឹងទទួលបានភាពជោគជ័យ ទើបអ្នកស្រីជឿជាក់ ។ ពេលនោះ អ្នកស្រីក៏សម្រេចចិត្តបើក Dealer មួយ និងបង់ប្រាក់ចំនួន ២សែន៥ម៉ឺនបាតឱ្យក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNlsxzJVoVF07ICrtDyirAxzdz3PVe4cjturkrOEoMQNgCLl6WuahACWT-pn_4XDs9vpkkh1YZs9w8gvgwuSnaF7mSYHPB3whekbmiGQNx5gRv2ufVw8BNp2g6J7mb9eG0jYCl7agWddyBZiz0iE5iDb9oU6DljUFvhkp2roR0gAjZ1T6sxXerFa6UHF9/s790/image_2024-10-18_10-55-47%20(2).png

ចំណែកលោក អូកាន់ អាយុ៦៤ឆ្នាំ ជនជាតិស៊ុយអែត ដែលបានចាញ់បោកក្រុមហ៊ុន The iCON GROUP ដែរនិយាយថា លោកបានស្គាល់ក្រុមហ៊ុននេះតាមរយៈបងប្រុស ដែលណែនាំឱ្យលោកបង់ប្រាក់ឱ្យក្រុមហ៊ុននេះ ។ ពីដំបូង លោកគិតថា វាជាក្រុមហ៊ុនល្អ, មាន Franchise ច្រើន ហើយបុគ្គលិកក្រុមហ៊ុនសហការគ្នាល្អ គឺចាប់ពីថ្នាក់ដឹកនាំក្រុមហ៊ុនរហូតដល់ថ្នាក់ក្រោម ទើបលោកមានទំនុកចិត្តខ្លាំង ។

ហេតុនេះ លោកក៏បានចំណាយប្រាក់វិនិយោគជាមួយក្រុមហ៊ុន ចំនួន២សែនបាត ប៉ុន្តែតាំងពីលោកចំណាយប្រាក់រួចមក គឺមិនទទួលបានអ្វីមកវិញសោះ ហើយក៏ពុំទទួលបានផលិតផលអ្វីដែរ ។ ប្រាក់ចំនួន២សែនបាតនេះ សម្រាប់លោកមិនច្រើនទេ ប៉ុន្តែវាច្រើនសម្រាប់អ្នកផ្សេងទៀត ហើយលោកក៏សម្រេចចិត្តមកប្តឹងសមត្ថកិច្ច ពីព្រោះចង់ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO7LnnV9DQcAhECxCYmTx4nyCGf_dXDJOel62g5whcEM-qLsc57-PjttvEojFPqUg3ekm0DIAQGZdgwDH0eueiS0U2pTIX4kz7e3Thh8Jz4JEWvKgKIO0muh721oIvhUeIvU9zOyOOt-bLdba5GqYGd5ggoSa-WzsnMvwIOt_58DFcH2IQsq3JL6nAcs7v/s644/image_2024-10-18_10-55-47.png

គួរបញ្ជាក់ថា ក្រុមហ៊ុន The iCON GROUP បានមកបើកទីផ្សារនៅប្រទេសកម្ពុជានៅឆ្នាំ២០២៤ ហើយកាលពីពេលថ្មីៗនេះ មានថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំជាតារាថៃល្បីៗមកចូលរួមកម្មវិធីនៅកម្ពុជាផងដែរ ។ ក្រោយពីបើកទីផ្សារនៅកម្ពុជា មានពលរដ្ឋខ្មែរជាង១.០០០នាក់បានចាញ់បោកក្រុមហ៊ុននេះ ដោយម្នាក់ៗបានចំណាយអស់ប្រាក់យ៉ាងច្រើន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Khaosod ។

ក្រោយពីមានជនរងគ្រោះជាច្រើនប្តឹងក្រុមហ៊ុន The iCON GROUP សមត្ថកិច្ចថៃក៏បានចាប់ខ្លួននាយកគ្រប់គ្រងក្រុមហ៊ុននេះ ព្រមទាំងចាប់ជនពាក់ព័ន្ធទាំងអស់ ក្នុងនោះមានតារាសម្តែងល្បីៗលំដាប់ប្រទេសផងដែរ មកសួរចម្លើយពីករណីបោកប្រាស់ពលរដ្ឋ និងរួមគ្នាផ្សព្វផ្សាយព័ត៌មានមិនពិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTCQSyrDgNTkAcOipv3HLHvPERp5hp6Tj0QoTdp1b1oQc_1zcLox-p1koC9eOcPuThjo7NMWWAdqnaIdePurDGy1x9dvOd3PkqA-GEhiNi6Rsbftte3HK0ev-jV5OwiZmNFnBp5z05GK6-uYlypdAp-CeOTzLZWNP0ElxIT9da6f4Szt4d5chaO8jUM7lF/s1500/image_2024-10-18_10-55-48.png

កាលពីថ្ងៃទី១៧ ខែតុលា កន្លងមក សារព័ត៌មានថៃរាយការណ៍ថា តារាសម្តែងលំដាប់ប្រទេសចំនួន៣រូប គឺអ្នកនាង ភីឆាយ៉ា វឌ្ឍនាមុនទ្រី (ហៅមីន ជាតារាសម្តែង), លោក យូរ៉ាណាន់ ផាម៉ុនមុនទ្រី (ហៅសែម ឬលោក ប៉ាតាវី ជាតារាសម្តែង), លោក បូសាកាន់ កាន់ថាថាវ៉ន (ហៅកាន់ ជាតារាសម្តែង និងពិធីករទូរទស្សន៍) បានឱ្យមេធាវីសុំបង់ប្រាក់ធានាទៅតុលាការដើម្បីបាននៅក្រៅឃុំ ប៉ុន្តែតុលាការពុំអនុញ្ញាតទេ និងបញ្ជូនពួកគេទៅកាន់ពន្ធនាគារជាមួយជនពាក់ព័ន្ធផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFPRv8bcxsdL7V4EtmVxbp5GVrBELhafaG6qS9Tss6Owwq7BXoq_buXX_UHzPit7__jtBqDxlAu0HwEJfEkRH-kZX_0xISmT61BYesl0LF3FBhZmzLG_0ffgaP5BYqLC5v7uz2wTmBYDQv0gODGNlS0GV07iFG9CL6pxXDaU0GC4_X5ix7XkFhnEDVRxWv/s1200/image_2024-10-18_10-55-49.png

តុលាការបញ្ជាក់ថា រឿងក្តីនេះពាក់ព័ន្ធជាខ្សែសង្វាក់ និងបែងចែកការងារគ្នាធ្វើ ដែលធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះជាច្រើននាក់ ។ ហេតុនេះ ពួកគេមានទោសកំហុសធ្ងន់ធ្ងរ ពុំអាចនៅក្រៅឃុំបានទេ ពីព្រោះអាចរត់គេចខ្លួនទៅក្លែងបន្លំភស្តុតាង ៕

ក្រសួងមហាផ្ទៃ ថ្កោលទោសគណនីហ្វេសប៊ុកមួយដែលថាការបោសសម្អាតគ្រឿងញៀន ជាការប្រកាសសង្គ្រាមជាមួយសម្តេចតេជោ

0

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុកមួយឈ្មោះ Dara Khan ជាសកម្មជន ក្រុមប្រឆាំងនិរទេសខ្លួននៅប្រទេសអឺរ៉ុប បានផ្សព្វផ្សាយមូលបង្កាច់ដោយលើកឡើងថា៖”ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារសម្តេចតេជោ និងសម្តេចធិបតី”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSN_qk88SiGA1eSOG3xAFZpS1GHHTtlxD9F3TXc0i1UJmjfev-80P4dc9xbpjmKiuZrXnTZBNPbDSzC_PfqgAOIJXAKxyc9IsHljWigzhAa6ZKK_VKaG2HqInWbPkW4esbbQSpyrF4YZVLaroSAqJhyR5hNZdLHe3MbT6_6W9-XZn9qWR4Oe3iO4_g2vTz/s990/image_2024-10-18_10-40-32.png
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ បានចាត់ទុកជាការមួលបង្កាច់ លាបពណ៌ ក្នុងចេតនាទុច្ចរិត ញុះញង់អុចអាលឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនជាតិ និងអន្តរជាតិមកលើក្រសួងមហាផ្ទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXzBNK4KkKWYvpE5cxfHzwopVPrXP6SB42yp9GnGl34AwdviOmrz1EQIVC5zQKtWs7YCuHvbyWiPVWjL-UtNosQ2ImlzWgmd6-1AGLRR2HpisMWwEbc4HV4lINF-eswFDPxRkJhyphenhyphen2hZ4HjzWGzjAVsVlwnB8Ft9cCb8XF03H4cDfB4G8qwaZna7EV5pvOc/s1280/image_2024-10-18_10-49-48.png

សម្រាប់ម្ចាស់គណនី Dara Khan ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវកំណត់សាវតាជាតិជននេះបញ្ចូលក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារួចរាល់ហើយ ដោយខ្លឹមសារមួលបង្កាច់ញុះញង់អុចអាលរបស់ជន និរទេសខ្លួននៅប្រទេសអឺរ៉ុបនេះ មានធាតុផ្សំគ្រប់គ្រាន់ជាបទល្មើសដែលតុលាការអាចចាត់នីតិវិធីបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimlyH62k5T7xdil2wHpANbkF4GV_PXZSoGi8UcMiAAFi__Ry99Sp2L34hhXqqIvvxSRZ8PCvyBtv2o1L1nLGVl-3ZvNtWnFQQfmFpEPg_LRwHKkekvGaas52JLwO_6c3EcoLQgZqtcwiqk3tHWejnCTTWVR21WgKlwXCBr89pbPwGbwi5Jydz6_3UxzQtl/s1280/image_2024-10-18_10-40-32%20(2).png

គួរបញ្ជាក់ផងដែរថា សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តែងតែដាក់ចេញនូវវិធានការក្តៅគគុកប្រឆាំងគ្រឿងញៀន រហូតបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតែងតែបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានយ៉ាងមានប្រសិទ្ធភាព មិនដូចការប្រឌិតមួលបង្កាច់ របស់គណនី Dara Khan នោះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcA7MHxvkH07rNUIvXL7zKSIl4c_nehcQUAqQOdv1M6auH80GSFW5nfipsIKSfshQD9a2VygGMh-cBucR3EEdPsgTphCAOVyvauQvNzIczOLUSemy73jZtM2SI_1mx9gvjBnm6VjqHL7X4vCBxWMsg16bZeFmCVfqGlR4-GEOpiWhGxW4-ntsH36n4nl9M/s1280/463818066_968280815336255_4130908576114055357_n.jpg

 

ត្រឹមតែមួយថ្ងៃសោះ! មហាសេដ្ឋីលំដាប់លេខ១ ធ្លាក់មកត្រឹមលេខ៥ វិញដោយសារមូលហេតុទាំងនេះ

0

សហរដ្ឋអាមេរិក៖ ពីមហាសេដ្ឋីលំដាប់ទី ១ ក្នុងលោកកាលពីដើមឆ្នាំ ២០២៤ ធ្លាក់មកនូវចំណាត់ថ្នាក់ទី ៥ វិញនៅចុងឆ្នាំនេះ ដោយសារមូលហេតុដូចខាងក្រោម។
មហាសេដ្ឋីទំនិញប្រណិត LVMH គឺលោក Bernard Arnault បានបាត់បង់ប្រាក់រហូតដល់ ១០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយសារតម្រូវការទីផ្សាររបស់ចិនសម្រាប់ទំនិញប្រណីតបានធ្លាក់ចុះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFsOPbc3t6oCDS3A_Kpf3Kym9O_w73AKeJSeruOvIgWkmtsXGkTazFs9rvA9edWvjxnBumJtnUpm4FJwuHTIYJWkNwHUZ_6_svNsidJkpGTO-NvCvpjNFuHSL7bcHTfgeqVakdUqRL8m0NXFWRbPxI4RwikME1-H9IcDiGOqzfsn-TlDMx_zfGixyFZNuM/s2000/image_2024-10-18_10-08-52%20(2).png

នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័របរទេស Fortune ការលក់នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៤ បានធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ដែលធ្វើឱ្យ Bernard Arnault ក្លាយជាមហាសេដ្ឋីដែលបាត់បង់ប្រាក់ច្រើនជាងគេបំផុតក្នុងរយៈពេលថ្មីៗនេះ។ Bernard Arnault គឺជាម្ចាស់ក្រុមហ៊ុនទំនិញប្រណីត LVMH ដែលកាន់កាប់ម៉ាកយីហោល្បីៗដូចជា Louis Vuitton, Dior និង Tiffany។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHzZcRIVf5W-S2NYzB2HIaFob2-Ylx5olE-QvO51lRknO_hpSuQrplvGsT5hxVMFXydJO6LBz5gZFwS_2pTpxhYK2vaYViXhUXZB3eo_Dca_IglKYBlEkCPt6df4W_LeO88tF7EXqfPIUS-bUpVezk40Jam3w9k9TkbJE0aREVqAfPH0R8eE7cY4KG4_xO/s1440/image_2024-10-18_10-08-52.png

ទោះបីជាលោកបានខាតបង់ប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏មហាសេដ្ឋីរូបនេះនៅតែជាអ្នកមានជាងគេទី ៥ របស់ពិភពលោក បន្ទាប់ពី Elon Musk, Mark Zuckerberg, Jeff Bezos និង Larry Ellison។ ដូច្នេះបច្ចុប្បន្នមហាសេដ្ឋីបារាំងរូបនេះមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រហែល ១៧៤.៥ ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt7oQcafThc8zyYdVQ0ftzDouPJ_SkncC_0NIsKW2C3aHRkJ7jBKCSmmyvs2Ehq7u90jIg_wJRJIDt0_EY7S-UMbQJjqQE_m5I-ZWZlevjKXw9i8zIzwk3QF4XunI4Y-qosrQ83gVQD3L97RL3nwbsZFGR1Jq3K8JkVnpI2rNXZ15vRF32AtggVpupRKAW/s1000/image_2024-10-18_10-08-53.png

ចំនួននេះគឺទាបជាងកាលពីដើមឆ្នាំ ២០២៤ នៅពេលដែល Bernard Arnault បានកាន់តំណែងជាមហាសេដ្ឋីលំដាប់ទីមួយនៅលើផែនដី។ កាលពីខែមីនា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរបស់មហាសេដ្ឋី LVMH បានឈានដល់កំណត់ត្រា ២៣១ ពាន់លានដុល្លារដោយពេលនោះលោកគឺបានវ៉ាដាច់ Elon Musk ទៅទៀត។ ប៉ុន្តែចាប់ពីខែកញ្ញាមកការលក់របស់លោកគឺបានធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់ ដោយសារតម្រូវការទីផ្សារចិនមានកម្រិតទាបខុសធម្មតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhC4H9eZLL79BFb2IRXxqbZfJ2h8oiDdAvhmSatWDCObdNCA3We04sDUSSOh4kFMkqcqu2HMDsl7Hk7rc-yYE6V96JlLt7nyEfLmek5CkTPoaFXFyxrRc3X1fhJvMT-EhMvv9PJO0blr7EqV5kpukabCRqoxxuBcs3QTNeyfLzpWz4upAbU0zJqCbCvFsi/s1024/image_2024-10-18_10-08-54.png

ហេតុនេះគិតមកដល់ពេលបច្ចុប្បន្នលោក Bernard Arnault បានធ្លាក់ចេញពីតំណែងមហាសេដ្ឋីទីមួយក្នុងលោក មកត្រឹមមហាសេដ្ឋីទី ៥ ក្នុងលោកវិញ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់លោកបានធ្លាក់ចុះ ២០% ហើយទ្រព្យសម្បត្តិសុទ្ធរបស់លោកបានហួតអស់ ៥៤ ពាន់លានដុល្លារអាមេរិក៕

លេងមែនទែនហើយ ! កូរ៉េខាងជើងដាក់គ្រាប់បែ.ក បំផ្ទុះផ្លូវតភ្ជាប់ជាមួយកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងត្បូង ៖ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ កងទ័ពកូរ៉េខាងត្បូងបានបង្ហាញវីដេអូមួយ ដែលកូរ៉េខាងជើងដាក់គ្រាប់បែ.ក បំផ្ទុះផ្លូវធ្វើដំណើរតភ្ជាប់រវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ។ ទង្វើរបស់កូរ៉េខាងជើងបានបញ្ជាក់ពីទំនាក់ទំនងបែកបាក់ និងពុំអាចតភ្ជាប់គ្នាដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFskdRcxeFIsMtyr4Sc_YWe0lbpATArauRyRrZi0wMR4makk6-pm_OyyOcZJA-gC2niQL3dJOhLrknMEhq0LQy5HL20Zqg0alKmfkOCUrIPMzMhGwz54kZR0Uq9Teq9QYNmiUMPMcxoNKo2DoNeNuhMXDlW-lLEYxdf0FsKthO461dZwwe1K-iSMmqBc3D/s989/image_2024-10-18_09-07-45.png

ប្រទេសកូរ៉េខាងជើងបានប្រកាសផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ដូចជា ៖ កាត់ផ្តាច់ផ្លូវរថភ្លើង និងផ្លូវធ្វើដំណើរ ។ នៅក្នុងវីដេអូនេះ គេបានឃើញផ្សែងហុយទ្រលោម និងមានរថយន្តធំៗ ព្រមទាំងត្រាក់ទ័រជាច្រើនគ្រឿងមកកាយដីនៅបរិវេណនេះឱ្យកាន់តែជ្រៅថែមទៀត ដើម្បីកុំឱ្យរថយន្តតូច-ធំធ្វើដំណើរឆ្លងកាត់បាន ហើយមានទាហានកូរ៉េខាងជើងមកជួយការពារសុវត្ថិភាពយ៉ាងតឹងតែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7fgP3r6MO423_LStv3B96-J2dhCoTZAkgTZWren4xFYndun2RASfdbv44Ncqz7Nh_FqFiXh2gBeDGW7YhgoawTn5lbckz9cRqte6r-887OAXK6kXmLN0bRU_52zk5VZR26C7vBqEmvLD_D334ErfrsK8FLNFRi8EJKC7HrKU_YyjPA4zQhut0_n69Ek51/s1024/image_2024-10-18_09-07-44%20(2).png

ក្រោយពីកូរ៉េខាងជើងដាក់គ្រាប់បែកបំផ្ទុះផ្លូវតភ្ជាប់ជាមួយកូរ៉េខាងត្បូង និងបញ្ជូនត្រាក់ទ័រមកជីកផ្លូវឱ្យមានរណ្តៅកាន់តែជ្រៅ កងទ័ពកូរ៉េខាងត្បូងក៏បានបាញ់កាំភ្លើងព្រមានវិញ ។ វាបញ្ជាក់ពីទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរបានធ្លាក់ដល់ចំណុចទាបបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwsSKj5CrxIPGzBA-6N8TRmo7dN32h1CgXuFbUj9XFFNmZkG4w7tX6OMxpLEkAJ5_LtOL3GsRyvomoPrXCF9PQWi6IT7YhYnqAW00YipJTrDPkR4p94Y4kZoeKAqAQI0bECdiG8FsOoeKInua2ZAO9JmmPxlrRPyJ7qH-NwtC4K0zFHo4Imhj-yPdOFKyB/s1500/image_2024-10-18_09-07-44.png
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កូរ៉េខាងជើងបញ្ជាក់ថា នឹងបិទការឆ្លងកាត់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរជារៀងរហូត ដោយកូរ៉េខាងជើងនឹងចាប់ផ្តើមបំផ្លាញផ្លូវនានាដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង ។ បន្ទាប់មក កូរ៉េខាងជើងនឹងសាងសង់របងការពារនៅតាមព្រំដែនយ៉ាងរឹងមាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0JFCUPKoyUmaVoDpUc8hUMcitH21gqrZLOX9DNio4W-y_z8Ol9Ky8rvcRXm1qgJRc4DYMmLd81yU2JPbbDmpy1Jugkxt0XpHUQJb7cBzIjy5jcTVehcK2HJVZ8vf9MKlh_m3Lpl0LTvrtFRvKb6YqLnoNm2lf-cOT7p2uWJ4CZ1bi-8nCHsQ0nqIazQIX/s1500/image_2024-10-18_09-07-46%20(2).png

កូរ៉េខាងជើងបានបង្ហាញអាកប្បកិរិយាកាន់តែតឹងតែងខ្លាំងឡើង ដូចជា ៖ បញ្ជូនបាឡុងសំរាមយ៉ាងច្រើនមកកូរ៉េខាងត្បូង តាំងពីខែឧសភា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបជាមួយសកម្មជននយោបាយកូរ៉េខាងត្បូងបញ្ជូនខិត្តប័ណ្ណផ្សព្វផ្សាយជាច្រើនមកកូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5yujCa2he1BYFM9-3ql7d59qhyphenhyphen-xDVgpP5f5zT5i1jTJxZmJaUSg_-2WZVMO8jEP9ebdJozpg-uAto4A7zsWAukE3P6FDyeUWgY0bsvH-_N16V5ipfqH74Xg4dBBgWj_cxu39dVV-fiF7OLmj49eczpPgcs-i9Dp4G1bCj93SdmVVbJVZex0kzos7B91A/s935/image_2024-10-18_09-07-46.png

កាលពីសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២៤ កូរ៉េខាងជើងនិយាយថា កូរ៉េខាងត្បូងបានបញ្ជូនដ្រូនមកព្រំដែនរបស់ខ្លួន ព្រមទាំងបញ្ជូនខិត្តប័ណ្ណឃោសនាប្រឆាំងនឹងកូរ៉េខាងជើងជាច្រើនសន្លឹក ។ អ្នកស្រី គីម យ៉ូចង ជាប្អូនស្រីលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា កូរ៉េខាងត្បូងត្រូវតែទទួលខុសត្រូវ មុនពេលកូរ៉េខាងជើងកាច់ផ្តាច់ទំនាក់ទំនងទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf_KjqxfeTOWYV1QtYYF2NuI7yu48ApgnoB2n2xot8zAnc0B-c9krcXsgVMfskoRofvzisnnkPphyDWg3Oeq_hzpHPGNC_mfOrrMxRXWJbi12JdJD_WrrZfSQrdZexeeF9I6ZIjJQPvmLYLM2yXBVcFnqgH4n9LDX4NMV9CidCOUHKVF9FDVLb_C4-ELOi/s1280/image_2024-10-18_09-07-47.png

រីឯពលរដ្ឋកូរ៉េខាងត្បូងដែលរស់នៅក្បែរព្រំដែនបានប្រមូលផ្តុំគ្នានៅបរិវេណខាងមុខអគារប្រធានាធិបតី ដើម្បីសំណូមពរឱ្យរដ្ឋាភិបាលប្រញាប់ដោះស្រាយបញ្ហាតានតឹងជាមួយកូរ៉េខាងជើង ដោយសារពួកគេពុំចង់រស់នៅដោយការភ័យខ្លាច ៕