Home Blog Page 804

ពលរដ្ឋឥណ្ឌារាប់លាននាក់រងផលប៉ះពាល់សុខភាពដោយសារទឹកទន្លេកខ្វ.ក់ ខ្លាំង

0

ប្រទេសឥណ្ឌា ៖ នៅខែតុលា ឆ្នាំ២០២៤ ពលរដ្ឋឥណ្ឌារស់នៅតាមមាត់ទន្លេម៉ាក់មុណា (Yamuna River) បានបង្ហាញការបារម្ភថា ពួកគេនឹងរងផលប៉ះពាល់សុខភាព និងអាយុជីវិតកាន់តែខ្លាំង ដោយសារទឹកទន្លេនេះមានសភាពកខ្វ.ក់ ខ្លាំង និងគ្របដណ្តប់ទៅដោយពពុះពណ៌ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDf7I_yqJN4zE2wMcXoOKmemqQHVsE6dE_uY_GGqpHrP0G8t-IO3HlKNkU4oyntTBW6Zvkj85AK5z-dZtCwbclP7cvFT5KTMw3oFPpGcaITNv49vhKfVvZiRHijTia7Q6ooMcVMppwwJQSbVFN_S7da9qaNcQty9myrHKBQmYI6T3jthJnSJxXJcy_Fwge/s1200/image_2024-10-22_11-01-56.png

បើយើងធ្វើដំណើរឆ្លងកាត់ទន្លេយ៉ាក់មុណា យើងនឹងឃើញពពុះពណ៌ស ស្រដៀងនឹងព្រិលគ្របដណ្តប់ពេញទន្លេនេះទាំងអស់ ។ វាជាទន្លេដ៏សំខាន់មួយដែលហូរឆ្លងកាត់ទីក្រុងញូវដែលី ហើយពលរដ្ឋឥណ្ឌាជឿថា វាជាទន្លេស័ក្តិសិទ្ធិ ។ ប៉ុន្តែបច្ចុប្បន្ន ទន្លេនេះបានគំរាមកំហែងដល់អាយុជីវិត និងសុខភាពពលរដ្ឋឥណ្ឌារាប់លាននាក់ដែលរស់នៅតាមមាត់ទន្លេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4L7mhs-GIdUMDv9vWB9quXeDgNb6VD4IT2MVcW3csmUQnnxxHJBCPRX2gILnmAw_TOXR_JZO1XtfiY_aHjt1gwlR-i85l5yN7N0ecPoTsS0bGnEcGNa0_v0IePU9x3fC0Ii7c_zQ3SoKP4V__f6WCFIlJrlfNThwXbrKgv2dbAFD6NK_-wk3bSlKDbCYo/s2016/image_2024-10-22_11-01-57.png

សារព័ត៌មានឥណ្ឌារាយការណ៍ថា ពពុះពណ៌ស បានគ្របដណ្តប់លើទន្លេយ៉ាក់មុណា អស់មួយរយៈហើយ ហើយវាបានកើតឡើងជាញឹកញាប់ បើទោះជាកន្លងមក ធ្លាប់មានកិច្ចប្រជុំគណៈកម្មការចាត់ការបញ្ហានេះក្តី ។ មូលហេតុធ្វើឱ្យមានពពុះពណ៌ស គ្របដណ្តប់លើទន្លេយ៉ាក់មុណា គឺបណ្តាលមកពីសារធាតុគីមីឈ្មោះហ្វតហ្វេត ចេញពីសំរាម និងហូរចូលក្នុងទឹកទន្លេ ហើយសារធាតុគីមីនេះបានធ្វើឱ្យទឹកទន្លេកាន់តែកខ្វក់ខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_LdfS7PM9Y2V9NPsPo7vjFBJdF-7EBekNqf_44wTk8KiDE4SwoLh14ptSF_8Gm-HNXIkUUCwvIhI2Odmq5oNQiC78CqZhyphenhyphenJZVpygqtXBnAs-xSZatQTOzQqRXeZ4cii3XQKyfb2yyPAhV-exYFe9rSxelimKmtToSmQZy27PvCUYMmk3wXB6rZNClecHj/s1230/image_2024-10-22_11-01-58.png

យោងតាមស្ថិតិបង្ហាញថា ទីក្រុងញូវដែលី មានបរិមាណទឹកកខ្វក់ស្មើជាង៣.៦០០លានលីត្រ ដែលនឹងប៉ះពាល់សុខភាពមនុស្ស និងបរិស្ថាននៅជុំវិញ ។ ក្នុងចំណោមបរិមាណទឹកកខ្វក់ហូរចូលទន្លេ ក្នុងនោះមានទឹកកខ្វក់តិចជាងពាក់កណ្តាលប៉ុណ្ណោះដែលបានឆ្លងកាត់ការចម្រោះ ។ ក្រៅពីនេះ មានសំរាមជាច្រើនទៀតត្រូវបានបោះចូលក្នុងទន្លេយ៉ាក់មុណា ជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihYympVY13UKP6vr_skwui8-2499kSPoGZso0E38TUfYGEsjc2yxC1XpL1R9Gzgb9zR9Tk2BgVIrGi871nYkXTPr_PTX6GmhRSo4q1PVdVhBALD5inEqXqoHcx-o_N57hi5i5m06L51G6brUcM__Dt40cIHWUM5yJTxUiYbBojKHNxvr9qKBjzlabLLk_G/s1920/image_2024-10-22_11-01-59%20(2).png

គួរបញ្ជាក់ថា យ៉ាក់មុណា គឺជាទន្លេមួយស្ថិតក្នុងចំណោមទន្លេស័ក្តិសិទ្ធិចំនួន៧ នៅប្រទេសឥណ្ឌា ។ ទន្លេនេះមានប្រភពមកពីជួរភ្នំហិម៉ាឡៃ និងហូរឆ្លងកាត់ទន្លេគង្គា ទៅកាន់ទិសអាគ្នេយ៍ ប្រវែងជាង១.២៨៧គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Y71krR63bIJStVhvRu9LJ9ktpMOkYZbd3VTN-fIB3M-Gk52td5D5-Td_48ygRfchGwQcYYTTp20VF_0RIBf4kyj63qrZreyh6VltP75UrMzZi4WjbCYSJcwCU6XKkl9ElAfU03TWqmadJPBqbS-_BZgf72iOW09zVQzuh0zGqGb7Qbhd12OF3ztyrF6G/s800/image_2024-10-22_11-01-59.png

ហេតុការណ៍នេះពុំមែនទើបតែកើតឡើងជាលើកដំបូងទេនៅទន្លេយ៉ាក់មុណា កាលពីឆ្នាំ២០២៣ ទន្លេនេះក៏ធ្លាប់មានសភាពកខ្វក់ខ្លាំងដែរ ។ អ្នកជំនាញនិយាយថា ពពុះពណ៌សនេះកើតឡើងដោយសារសំរាមក្នុងទន្លេ និងទឹកស្អុយហូរចេញពីរោងចក្រឧស្សាហកម្ម ហើយវានឹងប៉ះពាល់ដល់ការដកដង្ហើម និងមានបញ្ហាស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANUIEYbN3OSCRwF8uppzewduP_jAxJOjUD2tTxVjfnObApiODtouKZkq19UwBN-nQ0QKgQH9W1vqxtH07Yc9I2Z5HBV7OShfMWjw5bGgjHBwULxPvm2drw6CX3Q1vtzGTr3ModXPII8Tw_D-GW9cMsBL-3kCXPWS5qkqLxqeRmeWWZt9uYTuGGuo32GZ9/s1280/image_2024-10-22_11-02-00%20(3).png

កាលពីឆ្នាំ២០២៣ ពលរដ្ឋរស់នៅទីក្រុងញូវដែលីជាច្រើននាក់បានឈឺថ្កាត់ដោយសារទឹកកខ្វក់ក្នុងទន្លេ រហូតដល់រដ្ឋាភិបាលប្រកាសបិទសាលារៀន និងកន្លែងធ្វើការមួយរយៈ ៕

ថ្នាលបណ្តុះកូនឈើធំជាងគេបំផុតនៅកម្ពុជា ត្រៀមលេចវត្តមាននៅខេត្តត្បូងឃ្មុំ

0

ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំលើទំហំដីជាង ៣ហិកតាក្នុងខេត្តត្បូងឃ្មុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs3gp6LkcB6Jt5CvKCHLd1K4xOCygzJBGrFFy0wSxlfBB26Nx4vyacbynqzZTKgX5E5SpJlP9l8IImdd4DpAk03FXpCsih1SVjv6cW7Fn8XDb6kyIOEeBS2Oxxw3XzEpKJfYcVc3EMLy7S6RyJW6clb-HCEUM2wLQ714-YgjsIPYdoqrGjZqfZVRl4G2fH/s1000/image_2024-10-22_10-55-59.png

ថ្នាលបណ្ដុះកូនឈើនេះ សាងសង់ឡើងស្ថិតក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ក្រោមថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpDKICO3mYy3sNWm-w4YuKUKc2LvPUpsnVSTg-ie5-5dWBacXiT7APGH2aeO8ns5BojOH63cQqJghp65QypyLGg7ZV2mFIJNLfpxFnV9HuJ8aKfkBgqzorc4x3kzo4OBbsae64ZQ8cqcjAt8Nrx62b94HN5ZkmMzhLcXHgcLmQEsZmT_QxR5ALTRMXt89T/s1280/image_2024-10-22_10-55-58%20(2).png

ថ្នាលបណ្តុះកូនឈើខ្នាតធំនេះ នឹងបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធទំនើបៗជាច្រើនបន្ថែមទៀត ដើម្បីសក្តិសមជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy_AosXpnHKP2OdDqSqaAu8D5dkB938PnXiuaTwqxFxqUjL2S60nzR87Xj-yujCOYHxm9FftTckwDU87VfeRnUL9kFaHcBuBmhitVUCbzDY_maaVgDOP48rWc1h9_ikNYXYVj3575Rwg9teW8Qam9wGfpz9HHteu8GHY87EPVpmkRPODOrteBZN-hRS9HN/s1280/image_2024-10-22_10-55-59%20(3).png

ថ្នាលនេះ មានសមត្ថភាពបណ្តុះកូនឈើបានជាង១លានដើមក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឱ្យបានច្រើន តាមផែនការរបស់រាជរដ្ឋាភិបាលដែលកំពុងជំរុញឱ្យបានចំនួន៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfZucrqg-i9T3FHM0eZuJF3XRxVtIpchM4B4Itoh3Z3FsHQiKiQpopmszH1KzQqx9IgXorrKhFC63bZWFnZVS7-Vo679goDO3ZO3G5s_u_tj_Oukg5rgyktZ7bcEP9BwS7tcS-9vK5l4Z7lfAosEdIYJwguANPRaALtOc-cOljh1d5IBSaPeI9G9kIDkXF/s1280/image_2024-10-22_10-55-57%20(2).png

បន្ទាប់ពីការបង្កើតថ្នាលបណ្តុះកូនឈើទី១នេះ ក្រសួងបរិស្ថាន នឹងបោះជំហានបន្ថែមទៀត ដោយរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅក្នុងខេត្តចំនួន៤ទៀត គឺនៅខេត្តមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង៕

iPhone 17 Air ត្រូវបានគេនិយាយថាជាស្មាតហ្វូនដែលមានតម្លៃថ្លៃបំផុតរបស់ Apple

0

iPhone 17 Air ដែលនឹងដាក់បង្ហាញនៅចុងឆ្នាំ ២០២៥ ឥឡូវនេះបានលេចចេញជារូបរាងហើយ ជាមួយទំហំស្តើងបំផុតមិនធ្លាប់មាន ដោយមានកាមេរ៉ាខាងមុខទំហំ ២៤ មេហ្គាភិចសែល ត្រូវបានគេនិយាយថា អាចមានតម្លៃខ្ពស់ជាងម៉ូដែល iPhone ទាំងអស់របស់ Apple។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxE2CNMGSceIeGkTT3_S9C5X_cvDbrKjCyzLNsgMpLomiVqj36jTmDvHmHci5rO8MQSlFp5yMxDWEZ5g-Nqn1wXgihUW2LRgIv__UfOXXkiA2CHoJvPEw3JCu-y90WbFt9828H9iV8aHd6HSHvFTlSIEZjB5SN91ZHSW9UwMPigClghnJQhcJTmxnA65tC/s1024/image_2024-10-22_10-38-07%20(2).png
យោងតាមលោក Jeff Pu អ្នកវិភាគនៅ Haitong International បាននិយាយថា មូលហេតុដែល iPhone 17 Air ត្រូវបានគេនិយាយថា នឹងមានតម្លៃថ្លៃជាងម៉ូដែលផ្សេងៗទៀតគឺដោយសារ វាត្រូវបានបំពាក់ដោយបន្ទះឈីប A19 ដែលផលិតនៅលើដំណើរការ 3 nm ដូច iPhone 17 ដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheTaApkLlBRgaEd57RQ598Q7ceAifeSpFl6nfEFjTLxdCR68BZuDSTa1xKeDYYmCBmu9QM80OJ1OMOIGGEZ1Zc8mLQfmK_kmrQTKU78OQyx-WzlQMoazJ2ruFpS6KrBP9i6n3lIycHoBVrDLvLgby9J9FTjLJ2G9MMi2oh2XdEVd7A8nBnVNglOJQnvfN2/s1200/image_2024-10-22_10-38-07%20(3).png

លើសពីនេះសមត្ថភាព RAM របស់វាគឺមាន 8 GB ដែលនឹងគាំទ្រ Apple Intelligence ។ ទោះបីជាមានអេក្រង់ ៦.៦ អ៊ីញក៏ដោយ ក៏ 17 Air ទំនងស្រាលជាង ៦.៣ អ៊ីញនៃ 17 Pro ផងដែរ។ ទន្ទឹមនឹងនេះកាមេរ៉ាខាងមុខមានទំហំ ២៤ មេហ្គាភិចសែល ស្របពេលជាមួយនឹងពាក្យចចាមអារ៉ាមមុនៗថា Apple នឹងដំឡើងកាមេរ៉ា Selfie សម្រាប់ស្មាតហ្វូននៅឆ្នាំក្រោយ។ ដូច្នេះផលិតផលនេះនឹងក្លាយជា iPhone ស្តើងបំផុតមិនធ្លាប់មាន និងជាស្មាតហ្វូនមានកាមេរ៉ាតែមួយប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh3obbWcrfYRMPYK_oELWNkS53E-JRZnmmBQFIkFbk5oM2SdPTrM-SieX30M2J0c9E246RzzR3kfxSa27GC-uJnp6DNSQNwLoJeGg8oghUJYjOPN2lFUzUCJ5zrWfJjV8MhMWf3gZjsoyVezFTjtlzygaEEft5VCTO9TaRYzU9AjchuSvboPHsGxOAjTA1/s852/image_2024-10-22_10-38-07%20(4).png

ហេតុនេះហើយ សម្រាប់តម្លៃត្រូវបានគេនិយាយថា iPhone 17 Air នឹងមានតម្លៃចាប់ពី ១,២៩៩ ដុល្លារអាមេរិក ដែលខ្ពស់ជាងតម្លៃចាប់ផ្តើមរបស់ iPhone ដទៃទៀត ខណៈ iPhone ផ្សេងៗមានតម្លៃចាប់ផ្តើមដំបូងត្រឹមតែ ១,១៩៩ ប៉ុណ្ណោះ។ ដូច្នេះ Jeff Pu ក៏បាននិយាយដែរថា iPhone 17 Air នឹងជាស្មាតហ្វូនមានតម្លៃថ្លៃបំផុតរបស់ Apple ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmL69N-X3kzIH-oUiKyR_PrqpheoXOhATkBJKhrXcQvxNRSmVtWsI3FPa-VRq8BCXNQ8VyS1ysQzhFsFwPQhMR6k0owDv2aVIVCQ7YoLrM517vpGSDWGE9gVHM-5oSma5FhrssN9pNObmSsuqrl3LT9zQStbEuGCLu7QakdZUqrwx3w7y3MyOE3aqyWbdp/s1080/image_2024-10-22_10-38-07.png

លោក Jeff Pu ក៏បានបន្តថា iPhone នៅឆ្នាំក្រោយនេះក៏នឹងមាន Dynamic Island តូចជាងមុនផងដែរ ដោយសារប្រព័ន្ធ FaceID ថ្មី។ គួរបញ្ជាក់ដែរថា Jeff Pu ដែលជាអ្នកវិភាគនៅ Haitong International តែងតែចែករំលែកព័ត៌មានត្រឹមត្រូវអំពីផលិតផល Apple។ ទោះជាយ៉ាងណាយើងមិនទាន់ដឹងច្បាស់ទេថា iPhone 17 Air ពិតជាមានតម្លៃថ្លៃជាង iPhone ដទៃទៀតឬយ៉ាងណានោះទេ៕

តើគ្រឿងទេសមួយណាដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក?

0

គ្រឿងទេសនៅលើពិភពលោកយើងនេះគឺមានច្រើនប្រភេទណាស់ ដូចជាស្ករស ស្ករត្នោត អំបិល ប៊ីចេង ទឹកត្រី ទឹកសៀវអ៊ីវ ទឹកម្ទេសជាដើម និយាយរួមទៅគឺមានច្រើនសម្បូរបែបណាស់។ ប៉ុន្តែតើលោកអ្នកដឹងទេថា ក្នុងចំណោមគ្រឿងទេសទាំងអស់នេះ តើគ្រឿងទេសមួយណាដែលត្រូវបានគេចាត់ទុកថា មានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក? សម្រាប់ចម្លើយនោះគឺផ្កា Saffron ( Crocus sativus ) ដែលត្រូវបានគេហៅថាជាមាសក្រហម ឬអំបោះក្រហម ប្រើសម្រាប់បន្ថែមរសជាតិ និងពណ៌នៅក្នុងអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUIATeF0-Gy6hnLQjwWeYF1iqrxYK-c41-7GBzZcBEJqLVxeCNp2V77HYQHiCwTv9dh9E040ffinH6hQ1_Wczgn7AwOG-M-kcLb_7-ADCyQfe1nJWQgJqaVwJkg_PglqWfDk2wTLML-mFsMas7zGWUY-YoWxdZIl7p879zE0MtJgK8vQCGmLsyBJU17wS3/s1200/image_2024-10-22_09-29-44%20(2).png

គ្រឿងទេស Saffron មានដើមកំណើតនៅប្រទេសអ៊ីរ៉ង់ គឺជាគ្រឿងទេសដែលមានតម្លៃថ្លៃបំផុតក្នុងលោក ដោយក្នុងមួយគីឡូក្រាមមានតម្លៃរហូតដល់ ១ ម៉ឺនដុល្លារអាមេរិកឯណោះ នេះបើយោងតាមគេហទំព័របរទេស IFL Science ។ ផ្កា Saffron គឺជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតកម្មគ្រឿងទេស saffron ដែលបច្ចុប្បន្នវាត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ីរ៉ង់ ក្រិក អេស្ប៉ាញ និង Türkiye។ ក្នុងនោះ អ៊ីរ៉ង់មានប្រមាណ ៩០% នៃផលិតកម្មពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxz0mRU8jyVb6oekjvI1eiVURIwVl_m5s_D6CntqtJJzgXWV4kCJf6MKp0lXWQuT51NX_6hpG9LUHfx9iOkQk6cUodB3tO2WIDsNcChpa3vnK4PwvCu_L09cScOTXstgJtyr7KP7cgsjT9UBYW2_Dbkad77p-pD9O4Dk4rx2hHJhWzUdUwGcjxhwf4CyP0/s1080/image_2024-10-22_09-29-44.png

យោងតាមការសិក្សាជាច្រើន Saffron គឺជាគ្រឿងទេសដ៏សំខានមួយសម្រាប់សុខភាពរាងកាយរបស់មនុស្ស ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងការបំផ្លាញកោសិកា អាចការពារជំងឺមហារីក និងល្អសម្រាប់ខួរក្បាល រួមទាំងល្អចំពោះប្រព័ន្ធប្រសាទទៀតផង។ មូលហេតុដែលគ្រឿងទេសនេះមានតម្លៃថ្លៃខ្លាំង គឺដោយសារវាជាផ្កាកម្រ រីកតែមួយសប្តាហ៍ប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយផ្កានីមួយៗត្រូវប្រើ សម្រាប់កែច្នៃជាគ្រឿងផ្សំអាហារសុខភាព ដោយវាមានតួនាទីបន្ថែមរសជាតិ និងពណ៌នៅក្នុងអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNhI3_Yp_DeElhQjwGSM1N3cr6d6oEBtGVVwXdfEo5nGHv5YFTJLOSDK4dMB7yuMmK8cd7kpv2W_DNfBXR7ia6Ba-P4Pa-mzNLqoAR7G1qTkA5Rb4JC7z3___cP4pC9ZBMNsoca7Kc6lgZ-F7Vu7SQwttwd6CVG6epXNnQ_bUfA5moyaWsGHX09FXACTtR/s800/image_2024-10-22_09-29-45%20(2).png

អ្នកផលិតបាននិយាយថា ទម្រាំយើងយកផ្កានេះទៅផលិតជាគ្រឿងទេសបាន គឺមិនងាយស្រួលនោះទេ ដោយសារយើងត្រូវចំណាយពេលវេលាយូរណាស់ក្នុងការផលិត។ វាត្រូវចំណាយពេលប្រហែល ៤០ ម៉ោងនៃផ្កាចំនួន ១៧០,០០០ ដោយបំបែកវាជាសសៃៗតូចៗធ្វើដោយដៃផ្ទាល់តែម្តង ដូច្នេះក្នុងមួយគីឡូក្រាមគឺមានតម្លៃថ្លៃ ដោយសារមូលហេតុនេះឯង។ នៅក្នុងប្រទេសជាច្រើន ផ្កា saffron ត្រូវបានប្រមូលផលនៅពេលព្រឹកព្រលឹម ដោយសារតែការប៉ះពាល់នឹងព្រះអាទិត្យយូរ ផ្កានឹងលែងមានគុណភាព។ ដូច្នេះទាំងការប្រមូលផល និងការផលិតគឺតម្រូវឱ្យមានកម្លាំងពលកម្មច្រើន ក៏ដូចជាត្រូវចំណាយសម្ភារៈច្រើនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHRFga3sDHsQtuYaNuVjVrurn1aUfu_ZIVSdyl8x41soTlc3R9jOMLIT-nrQIfiAHbnHuOPH1XrP2v3an9xlij_lC26Xs_jnVV8d5ururrVJiHTCh3gaVhKQy6uN6oVhwsCYxlNTDbLcTGu9FCZ9V_-9j1LHhAf0rbm_RJeFn5Bul6VAMwtgYzUCQjtoyj/s499/image_2024-10-22_09-29-45.png

ផ្ទុះរឿងអា.ស្រូវមែនពិតតែ Han So Hee ទិញផ្ទះឯកជនប្រណីតតម្លៃជិត៤លានដុល្លារ

0

កាលពីថ្ងៃទី ២០ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាតារាសម្តែង Han So Hee បានទិញផ្ទះពីរជាន់នៅ Arcadia Signature នៅក្នុងភូមិ Archiul ក្នុងតម្លៃ៥.២ ពាន់លានវ៉ុន ប្រហែល ៣.៨ លានដុល្លារ។ វាត្រូវបានគេបង្ហាញថានាងបានបញ្ចប់ការទូទាត់និងផ្ទេរកម្មសិទ្ធិនៅថ្ងៃទី២១ ខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpDxF7-G_-APnaqIDHysdVT3lgATtPuEhz1oD8qUuBlSRJjLUC10kHK_PfkSqYpBUXtXpacGDwKBU8DNnA3AD3CikNZMA4RNkgx6iHKPaaLDPnAIUiqbS0S5MkB-A8U_jHxEd22acLFEkplU-JKJNsbSOe8WjK7j7k9dE7TB2YQ4Y8yPnhRwZ0-7vwecrA/s1020/image_2024-10-22_08-52-54%20(2).png

ពីមុន Han So Hee រស់នៅក្នុង Villa De Greeum ដែលនាងបានទិញនៅឆ្នាំ ២០២១ ក្នុង ១.៤ លានដុល្លារអាម៉េរិក។ អគារ Arcadia Signature ដែល តារាសម្តែងរូបនេះទិញគឺមានត្រឹមតែ៨យូនីតដែលមានច្រកចូលឯកជន។ ផ្ទះប្រណីតដែល Han So Hee បានទិញគឺមានទំហំធំជាងគេដែលមានបន្ទប់គេងចំនួន ៤ បន្ទប់ទឹកចំនួន ៣។ តារាល្បីៗជាច្រើនទៀតរស់នៅក្នុងអគារនេះរួមមាន Park Jin Young តារាចម្រៀង Jo Sung Mo និង , Hyun Bin ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2TYb9K6SItQ01XRjPLUEvrIz0dY0oLDnGTkOURzntVrCiH0QzCGLxl-8ECmtXy6NjLI5OKXa0MQxZnL4-Jr0hDOxqK_Qfh54w5KloA00XNRAOiiZKaa7pwLn4KfImNjCtzRFuOi76tMGW9ZY9YJc9fmSljslgcJnAo_io2tTvCaiyqCTwnZKOgVFEd5hd/s1080/image_2024-10-22_08-52-54.png

គួរបញ្ជាក់ផងដែរ តារាសម្តែង Han So hee បង្កឱ្យផ្ទុះរឿងអាស្រូវឡើងវិញកាលពីថ្ងៃទី១៦ តុលា ដោយនាងត្រូវបានចោទប្រកាន់ថាជាម្ចាស់គណនីមួយដែលចូលចិត្តបញ្ចេញមតិអវិជ្ជមានអំពី Hyeri ។ គណនីនេះត្រូវបានតាមដានដោយមិត្តជិតស្និទ្ធរបស់នាងនិងអ្នករចនាម៉ូតរបស់នាង ដែលធ្វើឱ្យពាក្យចចាមអារ៉ាមកាន់តែខ្លាំងឡើង។ ទោះយ៉ាងណាទីភ្នាក់ងាររបស់ Han So-hee បានបដិសេធការចោទប្រកាន់នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM7tcOE-EAL_tm_9wvrcDwHNtGgqpQgHYpQzvGcmZDPjEuefuuPDiQhW7VbbCM03t9SQR_C1mqYQM17RFOhvVzczNk9BJ67sNiBdEArY-bNTpqV1nfx-eeeEQeucYK0OiHD3j8BzIy-ETgxERKmimx7mVTwXOAqiu4qhHqkN2l5jaMEK0pUDEC3_eAS-7s/s800/image_2024-10-22_08-52-55.png

កាលពីមុន Han So hee បានប្រឈមមុខនឹងការរិះគន់បន្ទាប់ពីនាងទទួលស្គាល់ទំនាក់ទំនងជាមួយតារាសម្តែង Ryu Jun-yeol ដែលនាំឱ្យមានការចោទប្រកាន់ថានាងបាន ដណ្តើមតារាសម្តែងរូបនេះពីអតីតមិត្តស្រីHyeri ។ Han So-hee និង Ryu Jun-yeol បានបែកបាក់គ្នាបន្ទាប់ពីមានទំនាក់ទំនងស្នេហាជាសាធារណៈរយៈពេលពីរសប្តាហ៍ ហើយរឿងចម្រូងចម្រាសតារាស្រីទាំងពីរនៅទីបំផុតត្រូវបានបញ្ចប់ដោយការសូមទោសជាសាធារណៈ៕

ចេញបទសេដ តែ វណ្ណដា និង ឡូរីន ចេញមកបណ្តើរគ្នាពីរនាក់យ៉ាងត្រសង ខណៈអ្នកគាំទ្រលើកឡើងបែបនេះ

0

វណ្ណដា បានទម្លាក់បទថ្មីរបស់ខ្លួនជាប្រភេទបទមនោសញ្ចេតនាស្នេហាបែកបាក់ ខណៈលោកបានបង្ហោះរូប Emoji sad ធ្វើឱ្យហ្វេនៗព្រួយបារម្ភពីទំនាក់ទំនងស្នេហារបស់លោកនិងស្រីស្អាត ឡូរីន។ ទោះយ៉ាងណាទន្ទឹមនឹងការព្រួយបារម្ភ ហ្វេនៗបានសង្កេតឃើញថាអ្នកទាំងពីរបានបណ្តើរគ្នាយ៉ាងត្រសងតែពីរនាក់មុននឹងទម្លាក់បទថ្មីហាក់ពុំមានបញ្ហាអ្វីជាមួយគ្នាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEDLPT0zWBUezV6-1rMQuh5nn1YHYVx6CoV2drVeL4t-RTptSYJu55WsAhOhcoGdfS3lRagQp7QYqIN_IixVVqh3LJb5vPLQKLAOS1RGiTq97vZC3_WYz6umwznF9jIg8vEGuhmJWCZcxGBce0zB3PsWcXOUiayF1wDU2jCnyTgANchF2-GQc1tBdu_S7Q/s1799/image_2024-10-21_14-44-35.png

កាលពីល្ងាចថ្ងៃទី២០ តុលា វណ្ណដា បានចេញបទ «Nobody But Us» ស្របនឹងអាកាសធាតុភ្លៀងធ្លាក់និងជាប្រភេទបទមនោសញ្ចេតនាទាក់ទងនិងបញ្ហាមិនចុះសម្រុងលើជីវិតគូ។ មែនទែនទៅ វណ្ណដា ខកខានចេញបទប្រភេទនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ជាមួយនឹងកាដូថ្មី វណ្ណដា ក៏បង្ហើបត្រៀមទម្លាក់អាល់ប៊ុមថ្មីទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf0TlqGkQlAF8DKI_208UBl6GJ-YIRMdcTN3ueSX6qBEUTjdLePuK_iMtHsaYfTzSyQg-GqNAR_ssrsEzRZ03Jguc8iTKQEtVdFyYnBjNc9rmXqK3FA8sto6cFe-jiJ59qDV1YmqbdV57lvji7x2twTzjsxY22C2UGkfsdGH93F__yPu2OKJf01B4Ayw8s/s2048/image_2024-10-21_14-44-37%20(2).png

យ៉ាងណាមិញ ទន្ទឹមនឹងទម្លាក់បទថ្មី ១ម៉ោងក្រោយ ស្រាប់តែគណនី Mann Vannda បានបង្ហោះ Emoji កំសត់មួយជាហេតុធ្វើឱ្យអ្នកគាំទ្រជីកសួរលោកនិងបង្ហាញពីការព្រួយបារម្ភខ្លាចតារាចម្រៀងរូបនេះមានភាពរង្គោះរង្គើទំនាក់ទំនងជាមួយនឹងគូស្នេហ៍ ស្រីស្អាត ឡូរីន។ នៅពេល វណ្ណដា ចេញបទថ្មីម្តងៗគេសង្កេតឃើញថា ឡូរីន បានបង្ហាញការគាំទ្រដល់គូស្នេហ៍ប៉ុន្តែបទ «Nobody But Us» ឡូរីន មិនទាន់បានស៊ែរនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5wV4V05YP12QMdkDefKvbUuCAeyIw55JSe-BQHWx1b6Y5Z72wR8ddST5ORoVMIZEfIQtuW_dy95LrjDvGm6KCu4pa6qhpDBm28IXDB0EH7r-rghCS9M-tGgmzdU7KOpFCPYGHgF4d93OJpFcobE2bbIIpg-r00Yx4LXvPk79MZBPmMizfzJE2znBER-z/s1800/image_2024-10-21_14-44-36.png

ទោះយ៉ាងណា ដ្បិតតែមានសកម្មភាពសេដពី វណ្ណដា ក្តីប៉ុន្តែអ្នកមួយចំនួនគិតថាគ្រាន់តែជាការសេដក្នុងបទចម្រៀងប៉ុណ្ណោះ ព្រោះមុនទម្លាក់បទថ្មីនេះមួយថ្ងៃមានវីដេអូចែករំលែកនៅលើទិកតុកឃើញអ្នកទាំងពីរដើរបណ្តើរគ្នាធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuQwxW3BaF2Vj-d1Y-SuUVWHTbbB5XfRRP09r8eL4FuGqSRM1apgJTe0N8E1hhTpj2QRhaSDQE7-gi8ylE9cY5YROPzrI6jPt6lFORL5cxfCGsdgkLMAmEPKj1TcN3T0uM1zkkmxlwhW-DHYxbIAnXRdv8XM42BX5a4X0f_a8ZoP8ODj9NFk_Z2oQVATlf/s2048/image_2024-10-21_14-44-37.png

តាមរយៈវីដេអូខ្លីដែលបានចែកចាយលើបណ្តាញសង្គមគេបានឃើញ វណ្ណដា និង ឡូរីន បណ្តើរគ្នាតែពីរនាក់។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ជាងនេះគឺ វណ្ណដា មិនសូវជាមាត់កនោះទេប៉ុន្តែបង្ហាញទង្វើតែម្តងគឺបង្ហាញពីការមើលថែយកចិត្តទុកដាក់ការពារ ឡូរីន ជាគូស្នេហ៍៕

ចុងខែនេះ! រដ្ឋ នឹងបាញ់គាំជ្រួញ៣ថ្ងៃជាប់គ្នា នៅមុខព្រះបរមរាជវាំង

0

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានជូនដំណឹងស្តីពីការរៀបចំនូវព្រះរាជពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNN2O9riLELjRh2i3dc-znSmT0yNnsSiICjWw2F3uCIQ5SSMWL1QH7KC-TRzbcqpDpyRhx5IngNh54FeXFn7X8ctLBx-pQ6Kp3bFAeRVsksPtoyhuA_pCBaFcMLRdcpurd0gpDngNGr2GeMroglzD5g9JQFQa8LDqyQRXb427EXDD-EU_DtdvL0n6U-elk/s1024/image_2024-10-22_08-40-57.png

នៅក្នុងរយៈពេល៣ថ្ងៃនេះ នឹងមានការរៀបចំកម្មវិធីខុសៗគ្នា ដោយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នឹងមានការរៀបចំធ្វើពិធីសាសនាទៅតាមព្រះរាជប្បវេណី នៅក្នុងព្រះបរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisfBTFHdPPodxnfDcezKcRQ40pcNH8iU1y8-P3t1Ep3aktifNQmnMTVAvDDJsPuq_DEOI7kldQPwTXXM5ie0RSlajR5DVnuSkjPU-LVs-6F1tL-f69-b8l2zt29XZ8agzIZ9h6hDZ6FN9rae-B5UJMwkM3MfZ_UnaZnzjMZ4Ki9Y7E-U8mcty5zA3v7YAX/s1197/85c8d39b7518a737b61c998a5cdb09cc.jpg

ចំណែកនៅថ្ងៃទី២៩ មានរៀបចំព្រះរាជពិធីថ្វាយព្រះពរ នៅក្នុងព្រះបរមរាជវាំង។ សម្រាប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក ចាប់ផ្តើមមិទ្ទីញមហាជន នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh10NC1M6ZZLZCGVGFfCRv-VbUQ0NXdZtjVtM7l57kuKQqnsXBfpio9fObmdw92QzxUREgy7rVfAy09FPrfcobqz6FSee98zv8IO2qfP2eXbKohKtjfKTlS-n50zjmcMXYHAKNTSmQogzpFQn-MaXEkPX0LPB7sPUIa5Q9S8BiPDigfXUL8X04VRlPIT_RD/s1280/9242fb5fcbcaedf1a66d2e011b0ad7f6.jpg

នៅក្នុងឱកាសនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងអុជកាំជ្រួចរយៈពេលបីយប់ជាប់ៗគ្នា ចាប់ពីម៉ោង១៩:០០នាទីយប់តទៅ។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជ រដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ហើយសម្រេចយកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ក្រោយពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJIwHAktbt_eOSjT-T1orOYiDyhy3OBtTJgURJTD-HsaLiDDBdPCa_QX6uMR5jP8tUlpsoOgdyxIgjv4KYVjvvJNAObenFUvHoxxfyh2IBuZ3q7CpmOAGy6qFUiPxx_EGBEk0c5JUqRYnT6azhDv_afRm4TdV0Pi_gIKB3PU-Q10bnPdOJdWXkynMSRu9D/s960/a32f7d2a94a6f20d863e66cd6f3c182f.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja7rpot5Ha9gWLv3hqTOtbk3pCN2I2Hqh_iPNrCDgTgn3uevyKcH4yhrhbOOUBzq_1h2pPEStqDV1pmX2Amv_YsnKcDhVjYg9xa-jB5SWTRj8o5l1NrR7rvrle4JYH5_p4aYGZiKelp2L4-wRdhj2ZIFDGbY-maRSdxOvjEFsh0HWGwq-T39dTHSX3mgb4/s960/17cbd5137356c075f2dee975e609838c.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwrwRQgCiGlfBDvoObbw9-WhFjmL9NNKalKxz5bG6eNAVOZGSg102Q2PY_zv9Xy7ZjSPgOg4Rgetcop_3Piaa_A8XvWTJZBhDJcwLR9XrNFcOrCQhQEtPExVKSMP02zSW7NVcaiyYIq5W7VlGxFCiw_aPMGr9OGa5LQeQzRyyHRrI2B4vpKO-XV0LDg9rb/s960/4359ebd119fd09ceff5848ba410ceae0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkSPmbgYIMzx-4sCqBB29QgUklu513o3bkne2qd16pTj5bXgZFLrsvqx2pGbawHrrVFrj47lxfnveYCchyphenhyphen50l8QvtR2I-fGCCkQOLv-uImQeGm08WvZjdCz9Ej5URdIalJbofzSyrPhXwvHvZ430cLTxjLwhe7mMHRafr_pDS-vlZIOrFQON8H12l9SA6e/s960/a06d85dd50e1a136dde1c5df4b347ba4.jpg

 

តើ “ស៊ុតក្ងាន” មានប្រយោជន៍អ្វីខ្លះដល់ស្រ្តីមានផ្ទៃពោះ និងមនុស្សទូទៅ?

0

ជាធម្មតាស៊ុតក្ងានមិនត្រូវបានគេយកមកបរិភោគប្រចាំថ្ងៃ ដូចជាស៊ុតមាន់ ស៊ុតទានោះទេ ព្រោះវាមានតម្លៃថ្លៃ និងមិនមែនជាអាហារពេញនិយមឡើយ។ ទោះជាយ៉ាងណាយើងសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះស្ត្រីដែលមានផ្ទៃពោះភាគច្រើនគឺគេនិយមបរិភោគស៊ុតក្ងានណាស់ ក៏ព្រោះតែវាត្រូវបានគេនិយាយថា ជំនួយដល់សុខភាពទារកក្នុងផ្ទៃ អាចធ្វើឱ្យទារកឆ្លាតទៀតផង។ ដូច្នេះហើយតើស៊ុតក្ងានពិតជាមានប្រយោជន៍ដូចគេនិយាយមែនដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCw5CVtJhUMrmCTvLHwAC-H7LziHCCWlRzHGXCsem6E9Im8wsX_GbqB5fG0xAC_cr_Z2fJcgwPgf2miTtITzvac0kuiWPFje-BcE9khyGWjsw5t9t4YDtOBvrQBCaBszHZCnyCZu4gH-OAXwTZ4Rr5ZjMAUdVS0qsVp7z1j6ljzaDCdOfCUL0WmGqbC7hU/s1079/photo_2024-10-21_14-35-51.jpg

យោងតាមការស្រាវជ្រាវ ស៊ុតក្ងានមានផ្ទុកកាឡូរី ២៦៦,៤ ប្រូតេអ៊ី ២០ក្រាម ជាតិខ្លាញ់ ១៩,១ ក្រាម កូឡេស្តេរ៉ូល ១២២៦,៩ មីលីក្រាម និងសូដ្យូម ១៩៨ មីលីក្រាម ក៏ដូចជាប៉ូតាស្យូម ៣០២,៤ មីលីក្រាម រួមទាំងកាបូនអ៊ីដ្រាត ១,៩ ក្រាម ហើយក៏មានផ្ទុកនូវសារធាតុជាច្រើនផ្សេងៗទៀតផងដែរ។ ដូច្នេះស៊ុតក្ងានគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះស្រ្តីមានផ្ទៃពោះ និងមនុស្សទូទៅដូចជា៖

១.ល្អសម្រាប់ស្បូន៖ ដោយសារតែ ស៊ុតក្ងានមានផ្ទុកអាស៊ីតហ្វូលិកខ្ពស់ ដែលមានប្រយោជន៍សម្រាប់សុខភាពរាងកាយរបស់យើង ដូច្នេះវាក៏ល្អចំពោះស្បូនរបស់ស្ត្រីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAVkSwvv6wGLXiWPgR2DRGTsP5L-jD6OuzLd2E8SwBleAO6Dz4aSNkYPNvHCI61RXVCDBC5MJdBaVCWXDPk3k-hcXA8Sf6olnF1FwQ22lb190GEmR7ECtrSPX0oNnBApipBWF0vojrCjw8s3yfUWhtNG1bNAH2D1PkWZQpAY73MD_N9gF-OK06ps6hubcU/s1200/photo_2024-10-21_14-35-52.jpg

២.ល្អសម្រាប់ការលូតលាស់ខួរក្បាល៖ ជាការពិតណាស់ការបរិភោគក្ងាន គឺវាអាចជួយដល់ការលូតលាស់ខួរក្បាល ជាពិសេសនៅពេលអ្នកមានផ្ទៃពោះ និងរយៈពេលកូនមានអាយុបីឆ្នាំដំបូង។

៣.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ៖ ស៊ុតក្ងានឆ្អិន គឺដូចគ្នាទៅនឹងស៊ុតផ្សេងទៀតអ៊ីចឹងដែរ គឺវាមានវីតាមីន និងសារធាតុរ៉ែដ៏ល្អសម្រាប់រាងកាយ ក្នុងការការពារប្រព័ន្ធភាពស៊ាំ ក៏ដូចជាចៀសវាងពីជំងឺផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqM3-mqTz5b1wuvkjPjCHSJ3tZhTme-A5tNL9y7S0PG3tJbf0kpmXlAXdgSkMiDYV1Jw_-hLXTO0H-BW-6jxw764aR6_hXJwfD2eWl36Vaz4hW0r27GoB47iHu227VCjQY-chzw2SjmPKcYehARs-_I4R5yRGSanGEa4MCUfrTUS_-arzTwY2jWjPQ42pq/s1280/photo_2024-10-21_14-35-53.jpg

៤.ជួយកម្ចាត់មុន៖ ស៊ុតក្ងាននេះមិនត្រឹមតែមានប្រយោជន៍ដល់សុខភាពរាងកាយប៉ុណ្ណោះទេ វាក៏មានប្រយោជន៍ចំពោះសម្រស់ផងដែរ ស៊ុតក្ងានអាចកាត់បន្ថយហានិភ័យនៃការកើតមុនយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាអាចថែរក្សាសុខភាពស្បែកបានល្អទៀតផង។

៥.ល្អសម្រាប់សុខភាពឆ្អឹង និងធ្មេញ៖ ស៊ុតក្ងានបានផ្តល់ផលប្រយោជន៍ជាច្រើន ក្នុងការថែរក្សាសុខភាពឆ្អឹង និងធ្មេញរបស់អ្នកតាមរយៈកាល់ស្យូម និងផូស្វ័រដែលមានក្នុងស៊ុតមួយនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUEISUAOlLfUAwjfZeqT6tPRrZOwal6cVTkznC5XISXLZLCq9f3IwebtGdJVfngqnDWZo1vZbw5r3N5GtUFQjvTORz4wxvGbRFvWpWYV6cBn93PdlG51DnjCdb-LC_Q6BaOaQ9iJtKzzbU2P9KV1ypPDHGWqEu9_VE8ZZ_m66OWAocbDvcJ_wBoG3dnkWC/s1536/image_2024-10-21_16-22-19.png

អ្នកគាំទ្រថាកម្មពារមានពិតចំពោះកម្មវិធី Miss Grand International របស់លោក ណាវ៉ាត់

0

ថ្មីៗនេះមានការភ្ញាក់ផ្អើលមិនតិចនោះទេសម្រាប់អ្នកតាមដានវិស័យបវរកញ្ញានៃកម្មវិធី Miss Grand International ដែលមានបេក្ខភាពប្រកាសដកខ្លួនជាបន្តបន្ទាប់ជាពិសេសរឿងក្តៅគគុកចុងក្រោយនេះគឺ Miss Grand Ukraine ត្រៀមចាត់ការកម្មវិធីនេះទៅតាមផ្លូវច្បាប់ ខណៈលោក ណាវ៉ាត់ បាននិយាយក្នុងការ Live របស់ខ្លួនថា Miss Grand Ukraine ខ្ជិល ចំណែកឯនាងវិញបានបង្ហាញរូបភាពជាច្រើនទោះបីជានាងជួបប្រទះបញ្ហាសុខភាពក៏ខាងស្ថាប័នបង្ខំនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDcYFlt0khHMzTEAQGv93UrkZ1-N8VPEnJ3clsk2mNPorYsJtIHr_y3rDompbki6arcjM3yf9HSVPg9vW5UXaALyD8uu8jMW594Ur9NUSXwRPm20o_iVhDTT_rJ7s6uD7BiVy7BcIKLGPzn2TrbqYnO_AJ7QPhrX5qnC4katX7Lkmj7IY7Z9PL8MoJ0J_m/s1440/image_2024-10-12_09-23-59.png

កម្មវិធីប្រកួតសម្រស់ Miss Grand International ឆ្នាំនេះគឺពោរពេញដោយភាពចម្រូងចម្រាសដែលប្រឈមនឹងធ្លាក់ចុះនៃប្រជាប្រិយភាពកម្មវិធីរបស់ខ្លួនមិនខានបន្ទាប់ពីផ្ទុះភាពចម្រូងចម្រាសជាមួយប្រទេសកម្ពុជា ហើយមានបវរកញ្ញាជាច្រើនរូបប្រកាសដកខ្លួនចេញជាបន្តបន្ទាប់។ ដើមឡើយកម្មវិធីនេះមានបេក្ខនារីចូលរួមចំនួន៧៥នាក់រួមទាំងប្រទេសកម្ពុជាប៉ុន្តែមកទល់ពេលនេះមានចំនួនតែ៦៩នាក់ប៉ុណ្ណោះ។ អ្វីដែលកាន់តែក្តៅគគុកនោះគឺរឿងចុងក្រោយនេះ ទាក់ទងនឹងកញ្ញា Kateryna Bilyk ដែលជា Miss Grand Ukraine 2024។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI887ToTih6rRMuj1acCBesWvabmU0kBZQ4USDGvAOBQVowBsEGmgmw38Cico2NbmbCQP5NhurqAo-MTrtdlLKPMg5umA8K6_cvwS7INr5bB55dBL5tAuasrF_i1eJZSuDoXUV6OFdHcwSc09MJeoBVp8wwLpa1xam0A5TG9ntzlUd2FSWR69TrdBquUqS/s2048/image_2024-10-21_10-06-52.png

បវរកញ្ញារូបនេះបានចេញមកប្រកាសពីការដកខ្លួនចេញពីកម្មវិធីដោយបានទម្លាយថាកម្មវិធីប្រកួតនេះ សិទ្ធិ ឯកជនភាព និង ដើរហើរដោយគ្មានការបង្ខិតបង្ខំ បេក្ខនារីត្រូវ បំពេញការងារ ជាមួយម្ចាស់ស្ព័នស័រ ការថត និង ការងារឯកជន ដែលផ្ទុយពីការងារតំណាងជាតិ។ Miss Grand Ukraine ក៏បានទម្លាយពីកម្មវិធីដែល រំលោភទំនុកចិត្ត និង គម្រាមកំហែង មិនយកចិត្តទុកដាក់នាងទាំងនាងមានបញ្ហាសុខភាពយកថ្នាំដែលមិនដឹងប្រភពឱ្យនាងលេបរហូត នាងប្រតិកម្មដល់ថ្នាក់សន្លប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVTFm5uaUCmn9MH-NxTuQL9VJLsjXUcCV8LvVBXMR-DKN3iRo76B6BOcTgy2IGTj5TbKYQEwnQ9MGEbzEaD_YTbQqyvdHKIwbwyzEVpkOgYOGYHgqT491ZRDoQxm0gVTaEv_VXoQaKdJ3qP0CzJx9R_NPlj3LMhdJll5WadiqYUcRa6BAbtgPmKa0Se4og/s1350/Snapinsta_app_461931790_422849367499831_2404101082130514208_n_1080.jpg

Kateryna បាននិយាយថាកម្មវិធីបង្ខូច និង បរិហារកេរ្តិ៍ ថាកម្មវិធីបណ្តេញនាង តែធាតុពិត នាងសុខចិត្ត រក្សាសិទ្ធិសេរីភាព និង តម្លៃជាតិខ្លួនដោយដកខ្លួនចេញហើយកម្មវិធីគម្រាមដកសិទ្ធិនាងមិនឱ្យឡើងឆាក រួមទាំង ពិន័យ ២០០០ដុល្លារ ។ លើសពីនេះទៅទៀត បវរកញ្ញារូបនេះ នឹងត្រៀមដាក់ពាក្យបណ្តឹងចំពោះស្ថាប័ន MGI ក្នុងនាមតំណាងប្រទេសអ៊ុយក្រែន។ ចំពោះអ្នកណាផ្សាយព័ត៌មានមិនពិតតាមបញ្ជាលោក ណាវ៉ាត់ នាងនឹងប្តឹងដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKbWyqUi03elQWVs67ThVyEWcSGzxwTdPu_mTM7Vtg_40O-8ggVyI5gjBoGP3CbNI1TPF7CwfxWjjqzKS5r5VMWNYd9qQpd9L8dgoZkSgMAtA4Ix5z03cMOUkoiOWyoWDp33EIHOg17ktkCPqK6LQDvlBmi099hO3DA8vS4_LeSJ4GRnZalMhP9sIH8Md6/s2048/image_2024-10-21_10-06-49.png
ហេតុការណ៍បានជំរុញឱ្យអ្នកគាំទ្រកម្ពុជាច្រើនលើកឡើងថា លោក ណាវ៉ាត់ ជួបរបស់ពិតហើយកម្មពារឃើញទាន់ហន់។ គួរបញ្ជាក់ផងដែរ បេក្ខនារី ដែលបានដកខ្លួនចេញពីកម្មវិធី MGI រួមមាន កម្ពុជា ហុងកុង កូស្តារីកា និងអ៊ុយក្រែន៕

អ្នកដឹកនាំរឿង Zhang Jizhong មានកូនស្រីម្នាក់នៅអាយុ ៧៣ ឆ្នាំ

0

កាលពីថ្ងៃទី១៨ ខែតុលា លោក Zhang Jizhong បានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន នូវរូបថតដែលលោកកាន់កូនដោយបង្ហាញថាជាកូនស្រីរបស់ខ្លួនមានទម្ងន់ប្រហែល៣.៥ គីឡូក្រាម ហើយម្តាយនិងកូនលោកមានសុវត្ថិភាព។ បងប្អូនបង្កើតបីនាក់ឈ្លោះគ្នាឱបទារកទើបនឹងកើត។ អ្នកដឹកនាំរឿងរូបនេះបានសរសេរថា «ប៉ាម៉ាក់នឹងស្រលាញ់កូននាគនេះដោយថ្នមៗ ចាប់ពីពេលនេះតទៅពួកយើងនឹងក្លាយជាគ្រួសារដែលមានសមាជិកប្រាំមួយនាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmzBr7MtdDKRsUZgL_5Snuj6Ff3hfHzlHs-HkgyR-iqL2LMG8qdDdBRQfBg17wPG2gw1TWqwAaneKy_s7NaCYYtW6zid8iIAjvZ-D4KvxRG0f32cxKgwNRlfqcewtS2-wpsBcBUcVXma9WRLMODEQdXHwr6miPlSIOgXeV-wccWEdLtDMAdyEtwnAF4fu3/s894/image_2024-10-19_16-53-48%20(3).png

ភរិយារបស់អ្នកដឹកនាំរឿងរូបនេះ បាននិយាយថា កំណើតកូនស្រីនេះគឺពិបាកជាងពេលមុន ព្រោះឥឡូវនេះអ្នកស្រីមានអាយុ ៤៣ ឆ្នាំហើយ មិនមានសុខភាពដូចពីមុនទេ។ ប៉ុន្មានថ្ងៃថ្មីៗនេះលោក Zhang Jizhong រវល់មើលថែខ្លួន និងកូនៗ។ អ្នកស្រីបានសរសេរនៅលើបណ្តាញសង្គមថា «ក្រឡេកមើលប្តីខ្ញុំឃើញថាគាត់កាន់តែពិបាកដេកលើកៅអីក្នុងមន្ទីរពេទ្យខ្ញុំដឹងថាគាត់ហត់នឿយណាស់គាត់ក្រោករាល់ព្រឹកនៅម៉ោង ៥ព្រឹកធ្វើការពេញមួយថ្ងៃ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPGFEs8vEtomm-zcHvz8lXP05UFtihbPXIi9_lIQKS9srQKwP1bEGk1rUNv2DZGpJeqK99rGc_8xcIK6_3BtyqlkPOpu_fXs7N4gGU9D1qiOiQ9rHDVQtHvKqWVYvMcW23dM_Th_hNyTYXkWFFSEyQMBbEZY5b0u8jF52z1hrd36RutHDhw38d1K_z9heb/s680/image_2024-10-19_16-53-47%20(3).png
អ្នកស្រី Du Xinglin បាននិយាយថា ខ្លួនអ្នកនាងសុខចិត្តមានកូនម្នាក់ទៀតនៅអាយុសែសិបឆ្នាំ ដោយសារតែទុកចិត្តប្តី និងអនុញ្ញាតឱ្យគាត់ចែករំលែកការងាររបស់គាត់។ ស្វាមីអ្នកស្រីគឺបានមើលថែនាងគ្រប់ជំហាន។ ទោះបីជាកូនទាំងបីនាក់ដំបូងរបស់នាងនៅក្មេងក៏ដោយ ប៉ុន្តែអ្នកស្រីមានអារម្មណ៍សុខស្រួលផ្លូវចិត្ត អរគុណចំពោះស្វាមីភរិយាដែលស្រលាញ់គ្នាចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយគ្នា។ ជារឿយៗអ្នកស្រីគិតខ្លួនឯងថា «វាល្អណាស់ដែលរៀបការជាមួយអ្នកជាប្តីរបស់ខ្ញុំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxwgkmxHSShfxX1mbMffBacyOToyt_qKEPzDXTJ_HPa4DCdP__YdM3LkKrPbfgOM3saj8STAayiLH5G7oi7NcPSBi_q_s-ybhGGel4Er4De3yqchoKM6alNuMExlKICVWvqDHlmGzMG6pxre0FoI11gGhEKRB0nQXpI4KMwanYoM9LeA02oAQ4McaF6lL/s680/image_2024-10-19_16-53-48.png

គួរបញ្ជាក់ថាអ្នកទាំងពីរបានរៀបការជាមួយគ្នាបានប្រាំពីរឆ្នាំ ដោយមានកូនប្រុសច្បងមានអាយុ ៥ ឆ្នាំ ហើយកូនស្រីទីពីរមានអាយុ ៤ឆ្នាំ។ មុនពេលរៀបការភរិយាអ្នកដឹកនាំរឿងរូបនេះក៏មានកូនម្នាក់ជាមួយអតីតមិត្តប្រុសផងដែរ៕