Home Blog Page 7

ទីក្រុងបាងកកនឹងលិចបាត់ក្រោមទឹកសមុទ្រក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ

0

ការស្រាវជ្រាវរបស់ស្ថាប័ននានាលើពិភពលោក បានបង្ហាញលទ្ធផលដូចគ្នាថា ទីក្រុងបាងកក ប្រទេសថៃ នឹងលិចលង់ទៅក្រោមទឹកសមុទ្រទាំងស្រុងក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ (ឬក្នុងឆ្នាំ២១០០) ប្រសិនបើគ្មានវិធានការដោះស្រាយបន្ទាន់ ដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យដីស្រុត និងទឹកជំនន់ធ្ងន់ធ្ងរជាងមុន ដែលប៉ះពាល់ដល់ពលរដ្ឋជាច្រើនលាននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-YjTBlQbCl5vI5CZv-CY_IrDQhbzyXk-nwuzraf6s05D7UojkwsfKvkqiYjwLmRpV5Zh1RkMUnmpDUp-FJUI3E0e8s_vZCjAyyYiEcfYy7INtrf7UBdY-7PoyE7wusoTe83G3ZSr1BoT9ku3uY5usSWQPanHtsBr-Wlq6wWBxeqkLaJo5ZQ1M6xv4N4/s1280/photo_2026-05-27_08-44-51.jpg
តាមទិន្នន័យរបស់ Climate Central, គេហទំព័រ Earth.org, គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ (IPCC), អង្គការ Greenpeace និងការស្រាវជ្រាវផ្សេងៗ បង្ហាញថា ទីក្រុងបាងកក កំពុងប្រឈមនឹងកម្រិតទឹកសមុទ្រកើនឡើង, ដីជ្រាយងាយស្រុត ជាពិសេស ពេលភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់ព្យុះ បណ្តាលឱ្យទីក្រុងនេះលិចទៅក្នុងទឹកសមុទ្រជារៀងរហូតនាថ្ងៃអនគត ដោយសារស្ថិតនៅតំបន់ទំនាបងាយរងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gzxPR5QOJ48M6bh8yGMz8nKqLTfL1w85mZWq27kdETdJqQ5vkZOkluIU-7Q6yE0xzaufuEIFujtrRbPMHu0cSY-qSHfKF11d1zkA5rU4-t3Bu8EX4zAIc-Aio58KHvfMWVudQDK-Up3rIWfFGF7Y_-TAp_epi2LMXxDYnajvGYA8fwnxohwZn_r4gi0/s1256/photo_2026-05-27_08-44-49.jpg

ទម្ងន់យ៉ាងធ្ងន់នៃអគារខ្ពស់ៗ និងការបូមទឹកក្រោមដីមកប្រើប្រាស់ជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យដីនៅទីក្រុងស្រុតចុះក្រោមចាប់ពី១ ទៅ២សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ បើទោះជារដ្ឋាភិបាលថៃព្យាយាមចាត់វិធានការផ្សងៗ ក៏មិនអាចទប់ស្កាត់បានដែរ ដោយសារដីជ្រាយ និងការពង្រីកទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3vPuudcj7jgiifremMfV0pJy6RjYBrGCL0LcW9291yBJt-PNUvefNmdkT6YPtxRuBxJLKraSQWuUMiepDaDda3XR5ObQjZPavwazFqUCLqpmD9yzSMFWdqVD890tukAMGC2ZrNTtywpTH_CT52icuChvjMd70KQuVOoLKsAJnxYTdcQZ7beRVy2rR3Bo/s1280/photo_2026-05-27_08-44-50.jpg

ដូចគ្នានេះ លទ្ធផលការស្រាវជ្រាវនៅឆ្នាំ២០២៦ របស់សាស្ត្រាចារ្យថៃ និងជាអ្នកស្រាវជ្រាវពីបម្រែបម្រួលអាកាសធាតុ គឺបរិមាណទឹកភ្លៀងរយៈពេល៦ខែនៅថៃបានកើនឡើងរហូតជាង១២% ដោយសារការបំភាយឧស្ម័នផ្ទះកញ្ចក់ ធ្វើឱ្យតំបន់ជាច្រើនក្នុងទីក្រុងលិចទឹកខ្លាំងជាងមុន ។ សាស្ត្រាចារ្យព្រមានថា បើមិនសាងសង់ទំនប់ទឹកយក្សទេ ទីក្រុងបាងកកនឹងចៀសមិនផុតពីការបាត់រូបរាងទាំងស្រុងក្នុងបាតសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiay_F1jQtCMsT18PFczkTTRb7znP3dJkKlkGu6PPLjWc6Bp39E5057AaBeW1lPHwD8tKkH7Q5X74nQKikroxACRyQ5SYepC0j5ghiRlNrMN7KZsgok7TDxvhlzTIMMJBwelYYIDPF12ptkd3Ae0xge9pnuKKerfTo_Qtc1kCVEWPo0V3DHEv8fWFx9BFo/s1280/photo_2026-05-27_08-44-51%20(2).jpg

រដ្ឋាភិបាលថៃជាច្រើនអាណត្តិបានពិចារណា ថាតើគួរតែសាងសង់ទំនប់ទឹកយក្សដូចប្រទេសមួយចំនួន ដើម្បីទប់ទឹកសមុទ្រកុំឱ្យហូរចូលក្នុងទន្លេចៅប្រាយ៉ា ដែលហូរកាត់ទីក្រុងបាងកក ឬក៏ផ្លាស់ប្តូរទីក្រុងទៅកាន់ខេត្តស្ថិតនៅតំបន់ខ្ពង់រាប ដូចជា ៖ ខេត្តនគររាជសីម៉ា (ហៅកូរ៉ាត) ប៉ុន្តែមានមតិយល់ឃើញខុសគ្នាក្នុងជួរមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធនឹងការចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXa6_lyxbsnwJnJMYoW8jaZ9pYteZ36UrHIqJo5wr_KsciK-6occCdegaQMPl5IQ11pNDvV4Go8NVdHNohm9XF4DruKJpYZinyiI_SHeb2Rw7eqXxegk-OPFiQjgD9i4-u7etBQNG4dwXezieKIl0JcFbhfUFfIuMkd9e0OPOcqJUSMwOPtrrNQe76lG0/s812/photo_2026-05-27_08-44-51%20(3).jpg

ការស្រាវជ្រាវទាំងនេះនាំឱ្យសង្គមថៃបារម្ភ ពីព្រោះដូចគ្នានឹងការទស្សន៍ទាយរបស់ព្រះសង្ឃថៃល្បីៗជាច្រើន ដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គមកន្លងមកថា នាថ្ងៃអនាគត ទីក្រុងបាងកក រួមខេត្តជុំវិញមាត់សមុទ្រ នឹងជួបគ្រោះមហន្តរាយទឹកជំនន់យ៉ាងខ្លាំងរហូតដល់លិចអគារខ្ពស់ៗ ហើយធ្វើឱ្យមនុស្សមួយចំនួនសម្រេចចិត្តផ្លាស់ប្តូរទីលំនៅទៅខេត្តនគរាជសីម៉ា ដែលជាតំបន់ខ្ពង់រាប ៕

ហាណូយត្រៀមបង្កើត «តំបន់សេដ្ឋកិច្ចរាត្រី» ធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ច

0

ហាណូយ៖ ផ្អែកលើប្រជាប្រិយភាពនៃការដើរកម្សាន្តពេលរាត្រីដែលកំពុងតែរីកដុះដាលខ្លាំង និងជាកាតាលីករដ៏សំខាន់ក្នុងការសម្រេចគោលដៅទេសចរណ៍នាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រក្នុងការបង្កើត «តំបន់សេដ្ឋកិច្ចពេលរាត្រី» ជាច្រើនកន្លែងនៅក្នុងទីក្រុងហាណូយត្រឹមឆ្នាំ២០៣៥ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យកាន់តែច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgHquX7ryCQ6uOKwUDMg2JTw29XREk1sPlDjudKaB66yqKNFnwm-Hf-5SAJ3H6msAfKDkIHC3L0xYxi6-AC6qLJbqFjgLe9jFpzSe39Kh9wqWUPredAMXodCbFXEplamHfFWUsIHXrwBuf52hemfKbseOWz-kHfqlOG6UVkKx7nWqKaMc6C0bWhM3kVo/s1200/photo_2026-05-27_08-34-37.jpg
យោងតាមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចពេលរាត្រីដំណាក់កាលឆ្នាំ២០២៦-២០៣០ ជាមួយចក្ខុវិស័យវែងឆ្ងាយរហូតដល់ឆ្នាំ២០៤៥ ដែលទើបតែទទួលបានការអនុម័តថ្មីៗនេះ រដ្ឋាភិបាលវៀតណាមមានផែនការបង្កើតតំបន់សេដ្ឋកិច្ចពេលរាត្រីទ្រង់ទ្រាយធំពី ៦ ទៅ ៨កន្លែង រួមទាំងទីតាំងលក់ដូរតាមចិញ្ចើមផ្លូវពី ១៥ ទៅ ២០កន្លែងបន្ថែមទៀតនៅក្នុងទីក្រុងហាណូយ។ ទីតាំងទាំងនេះនឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការហួសម៉ោង១២យប់ ដើម្បីជំរុញសកម្មភាពអាជីវកម្ម និងការកម្សាន្ត ក្នុងគោលដៅអូសទាញភ្ញៀវទេសចរបរទេសឱ្យស្នាក់នៅបានយូរ និងចំណាយប្រាក់កាន់តែច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNIJFDVXOrL4kaqsPIA6WIOGSksAD97Ejt_6bmzaFCwTUKw7Y2OvLi0Vt6YHnpgGIhbGYRCODEVR1k_C3MIbfdTSVuqZhexQa8O8kPE5HvxYiZKvWi6Xn-b9P7WZbZFeQZKSw3suy4ttQrYisU_Wzrexg9ElEBcgE_U2kTuoWKGETVQpFDsokyJzjAu8I/s604/photo_2026-05-27_08-34-35%20(2).jpg
គម្រោងយុទ្ធសាស្ត្រនេះ ត្រូវបានរំពឹងថានឹងជួយជំរុញសេដ្ឋកិច្ចទីក្រុងហាណូយឱ្យមានកំណើនពី ៧% ទៅ ៨% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ទីក្រុងត្រឹមឆ្នាំ២០៣៥។ លើសពីនេះ ត្រឹមឆ្នាំ២០៤៥ ទីក្រុងហាណូយនឹងត្រូវអភិវឌ្ឍទៅជា «មជ្ឈមណ្ឌលសេដ្ឋកិច្ចកម្សាន្តពេលរាត្រី» ដ៏រស់រវើកមួយ ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានពី ៨លាន ទៅ ១០លាននាក់ក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vhrXwY8VJzbXUvcZfXNaW5OXQnmJxVpb5fTLnJC5kdARiJhjtk5jr2sIbbZO1qXizTsB1Vq-FYXyxIkL7aI5no7_E3WWSDuxaDJm_xqUZyTtd1XGWShACSbWMoF3FLrPisTZpRhDYYzQXHYZcBuvS7lB7HUXye4kBjE8ToqyVrDq8_VZTxlrhqyNx90/s735/photo_2026-05-27_08-34-35%20(3).jpg

តំបន់សេដ្ឋកិច្ចទាំងនេះនឹងត្រូវរៀបចំឡើងជាលក្ខណៈ «ទីក្រុងឆ្លាតវៃ» (Smart City) ដោយរាល់ការទូទាត់ប្រាក់សម្រាប់ការទិញទំនិញ និងសេវាកម្មផ្សេងៗ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថលទាំងអស់។ បន្ថែមលើនេះ តំបន់នីមួយៗនឹងក្លាយជាទីតាំងឆ្លុះបញ្ចាំងពីវប្បធម៌ សិល្បៈ និងការកម្សាន្តចម្រុះ ព្រមទាំងមានការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពយ៉ាងតឹងរ៉ឹង ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់ជូនភ្ញៀវទេសចរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ktZ43_yKhmETr772iNKkEdRHqMFhj0K05FobUy9QEqDZ77QOqxy5u6yY7QCD87JKJVw8E8ixPAjXS7LjVh60oCN5dJnVTVie_9rrD8pbjRqX2mpAz4ilYhaCNVncAn5QrbodRGGx_oE4J_6Hn3xjSLMcXwyuARbtKAKD6QrWWS5ivOfC0Try2fRmInU/s650/photo_2026-05-27_08-34-35.jpg
បច្ចុប្បន្ន សកម្មភាពដើរកម្សាន្តពេលរាត្រី រួមទាំងការទទួលទានអាហារ និងភេសជ្ជៈតាមចិញ្ចើមផ្លូវក្នុងទីក្រុងហាណូយ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការសម្រេចចិត្តបង្កើតតំបន់សេដ្ឋកិច្ចផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីវៀតណាមបានមើលឃើញពីកំណើនយ៉ាងគំហើញនៃភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវមកពីប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងចិន ដែលចូលចិត្តដើរទិញអីវ៉ាន់ និងទស្សនាទម្រង់វប្បធម៌នានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJNHFicaQyF5E6QwJmfonuTB402FQ5K-0tJDZprSUHQ3xpcpdjocLg5nj4fTG_THOd5QdTm2qP2-obsiXYXHfvlp7OMsdj5xwtJt0M2McYKvN5X5c6VMINz6WUoio9PC0nusSAAn5nUznF_XUTv9feQUulFBYNRcmT_-7ADR4evzwR2m3i9fGZsFvOZ2Y/s1280/photo_2026-05-27_08-34-36.jpg
គួរបញ្ជាក់ផងដែរថា កត្តាដែលធ្វើឱ្យភ្ញៀវទេសចរនិយមចូលចិត្តដើរកម្សាន្តនៅទីក្រុងហាណូយនាពេលរាត្រី គឺដោយសារតែបរិយាកាសលក់ដូរដ៏អ៊ូអរតាមចិញ្ចើមផ្លូវ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឱ្យពួកគេអាចអង្គុយលើកៅអីតូចៗជជែកគ្នាលេងយ៉ាងស្និទ្ធស្នាល។ លើសពីនេះ ទីក្រុងហាណូយក៏មានជម្រើសអាហារសម្រន់ដ៏សម្បូរបែប ក្នុងតម្លៃសមរម្យ រួមផ្សំនឹងលក្ខខណ្ឌអាកាសធាតុពេលយប់ដ៏ត្រជាក់បង្គួរ បើប្រៀបធៀបនឹងពេលថ្ងៃផងដែរ៕

Goofy និង Morano ចេញបកស្រាយក្រោយមានអ្នកចោ.ទប្រកាន់ជុំវិញអ្នកចម្រៀងរ៉េបល្បី

0

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេកប៊ុកមានការជជែកវែកញែកជាច្រើនបន្ទាប់ពីមានព័ត៌មានថាអ្នកចម្រៀងរ៉េបល្បីឈ្មោះម្នាក់មានបំណងធ្វើអត្តឃាតរហូតដល់ម្តាយរបស់អ្នកចម្រៀងនោះស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយអ្នកលេងបណ្តាញសង្គមដាក់ការសង្ស័យទៅលើអ្នកចម្រៀងរ៉េបជាច្រើនស្រាប់តែលោក Morano និង Goofy បានចេញមកបញ្ជាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3hv5kxWPM468OdmN2e6f_N_2yJXycFYl6Bv_BBa4NFhbHG1Yg_gGHMktdB60vH84PK1kg-DzfBGLu184NGP8HIjPssf1xlW4rAbI62CSTRmIDMfyFgRuTzRF6VkL9qFW-qXHuTVOENBzaex37zSFN7X3skiuHQSuTVO2hUAdJzyjunFUNT53pmAU5A4g/s2048/image_2026-05-26_13-57-32.png
កាលពីវេលាម៉ោង១២.៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦មានសេចក្តីរាយការណ៍ថាអ្នកចម្រៀងល្បីឈ្មោះម្នាក់អង្គុយមុខផ្ទះកាន់កូនកាំបិតក្នុងដៃមានបំណងសម្លាប់ខ្លួន ហើយម្តាយរបស់អ្នកចម្រៀងរ៉េបនោះបានស្នើសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច។ ហេតុការណ៍នេះបានបង្កឱ្យសាធារណជនភ្ញាក់ផ្អើលប៉ុន្តែទស្សនិកជនពុំបានដឹងថាជាអ្នកចម្រៀងរ៉េបល្បីឈ្មោះរូបណាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRKnDbSPVQINfG-3RlU_eqJjv68bWBRNFsYs_uEcAEujAUT9r8HgQRvTd8Uhuxh8EHTQtV9TKK67z04AybYBAJQXw0YQoz8Ub_ubzCJ3Z-bzDgYZetgQo0fbGDKa59MdL8zWgzZVJrdhJwkGUZdbJy4n93aTM62gP1aiRAInjCNrawlV4Vpfd4_7d7Jjo/s1280/IMG_20260210_085408_012%20(2).jpg
ដោយសារតែការមិនបញ្ចេញអត្តសញ្ញាណអ្នកចម្រៀងរ៉េបរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិប៉ាន់ស្មានថាជាអ្នកចម្រៀងរ៉េបរូបនេះ ជាអ្នកចម្រៀងរ៉េបរូបនោះរហូតលោក Morano ដែលជាអតីតអ្នកចម្រៀង និងអ្នកចម្រៀងរ៉េប Goofy ចេញមកបញ្ជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4MC_uvnGhKnqoL-k0m6BbyBw9B0ScRFdoN3Hw2K2mBNnZRr9urQ6zVlLRqFGLMlNq8YEVxYTS2o3mPC9ZbjwSCrX4JN21HBpeTVZVCWkfyEX8FsvGwbpndsPU7CiS6MqSM2rfGlHmk0qZpG3dik9u4Vje-IOlnz0gFtW60Oh2bmVT2c9dgifWoJHrrrw/s2048/image_2026-05-26_13-57-29.png

លោក Morano បានសរសេរនៅលើបណ្តាញសង្គមថា «បញ្ជាក់ម្តងទៀតសម្លេងស្រដៀងខ្ញុំខ្លះមែន និយាយពាក្យCUZ CUZ ដូចពាក្យដែលខ្ញុំនិយាយក្នុងចម្រៀងពិតមែន ប៉ុន្តែមិនមែនជាខ្ញុំឡើយ។ ឈប់Mentionឬសួរខ្ញុំ កុំយល់ច្រឡំទៀតអី ខ្ញុំមិនមែនតារាទេ»។ ក្នុងនោះលោកបានបញ្ជាក់ទៀតថាខ្លួនមិនមែនជាមនុស្សដែលឡប់ធ្វើរឿងដូច្នេះឡើយ ណាមួយភាសាអង់គ្លេសរបស់លោកក៏មិនមែនអ៊ីចឹងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsEwd9pzsL9meTXoLM5JPHLTByWthlyFUf6gp4TTmbzCMFrM6tI-JUSlFG9JlxVg-4_WYaETObV8h4HYu5dITssvFq1jT9_YgFjRxDicDbGDgLEpiaGoG-QxakrGZxjJeW4KBWZi8ENVYK6lQPNFKRoyHIivXWFh4EVcRLrg_5iSozDAyZ660is72SE80/s2048/image_2025-12-08_16-09-17%20(2).png
ងាកមកកាន់ Goofy វិញបានឆ្លើយតបដោយក្តីខឹងសម្បារដោយសារតែមានការចោទប្រកាន់ថាអ្នកចម្រៀងរ៉េបដែលព្យាយាមសម្លាប់ខ្លួនគឺជារូបលោក។ Goofy បានព្រលះទៅកាន់អ្នកខម្មិនថា «អាណាខ្លះថាអញ ជួនបានបែកក្បាលហើយនៅផ្ទះដេកអត់ដឹងអីផង!!យីពួកអាច្បាស់អស់នេះ»៕

ហ្វីយ៉ាតា លើកឡើងបែបនេះក្រោយអ្នកជិតខាងចោ.ទប្រកាន់តារាខ្មែរចំណាយលុយរាប់ពាន់ដើម្បីដើរលើកម្រាលព្រំក្រហម

0

បន្ទាប់ពីឃើញភាពលេចធ្លោរបស់កូនខ្មែរដើរលើកម្រាលព្រំក្រហមនៅឯមហោស្រពភាពយន្តកានលើកទី៧៩ អ្នកលេងបណ្តាញសង្គមថៃចេញមកចោទប្រកាន់រូបទាំងបង្កើតរូបភាពវីដេអូ AI ជាដើម។ រួមជាមួយនឹងមតិយោបល់ចោទប្រកាន់ថាភាគីខ្មែរចូលរួមដោយចំណាយប្រាក់សម្រាប់សំបុត្រចូលរួមចំណែកឯភាគីថៃវិញត្រូវបានគេអញ្ជើញ ហ្វីយ៉ាតា ចេញមកទម្លាយខ្ទេចគ្មានសល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxxzDO8ejGqGDxFjswIFuvqBADMACnyPX8CXoZOQzcz3dXhlCeqfG0415bj5aqzUErLwimijJcZrEEI1lcnIZ5pzVSzcR4bNWuTKaV_Y3acXmrdFpxZmdR7VvZ4UQBDF6GQPghhouXhxsjmEIHcJB7KsJl7-3M3pSeOgeMHEOi99uHqBZ4RFhQLiYcGQ0/s2048/image_2026-05-26_14-34-14.png
ភាគីថៃបានធ្វើការចោទប្រកាន់ថាតារាខ្មែរចូលរួមក្នុងកម្មវិធី Cannes Festival 2026 នាពេលថ្មីៗនេះគឺត្រូវការចំណាយលុយក្នុងការទិញសំបុត្រដើម្បីចូលរួម។ ទោះយ៉ាងណា ហ្វីយ៉ាតា បានបង្ហាញថាភាគីថៃក៏ទិញសំបុត្រដើម្បីបានចូលរួមកម្មវិធីនេះដូចគ្នា។ នៅថ្ងៃទី២៦ ខែឧសភា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានចេញមករៀបរាប់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «ថាមិនចង់និយាយទេ តែកុំឱ្យពួកវាបានដៃពេក.. កុំឌឺដងខាងស្រុកខ្ញុំពេក ទិញសំបុត្រដើម្បីចូលរួមដូចគ្នាទេ.. កុំមកធ្វើ video ដៀលខាងផ្ទះខ្ញុំសុទ្ធតែ (ទិញៗ) ហើយខាងខ្លួនឯង សឹងតែគេ (invite).. ឃើញដើរម៉ោងតែ១ដែរសោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv6stEMlSFopRT4usixHTdrp05Yug1kejkEjL5vnYaJhA5VZNIkLcUJTLs-Zpeu328GAwkTTapwh0wTMC28qB5HMrGtEepCH8eA_lft3Sy7xENgWNg_kxFiMScc8KS-t3DnxP7-8bR7S8ao4UnIuyGvinTkr0LSaAoNUOYuU6J1RoHVGSmO0-LdK5LBIk/s2048/image_2026-05-26_14-34-17.png

ហ្វីយ៉ាតា ថា «ពួក Hollywood ថ្ងៃផ្សេង ម៉ោងផ្សង.. research ឱ្យដល់បានយល់.. មានតែពួកអ្នកស្រុកអ្នកឯងទេ បានជឿពួកអ្នកឯង… ប៉ិនមេស.. ថីមានលុយទិញតែឯងមែន? គេមានសមត្ថភាពទិញសំបុត្រ ហើយចង់តាមបិទសិទ្ធិគេទៀតមែន.. ដូចសុខជាទៅហ្នឹងក៏ទិញ បើទិញដែរបានជួបគ្នាទៀតបាត់..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1KLIOTTvmHq4KiHWVntBoDoCzDQiCQGx62Ze3nkWFuPtcvoi6s4U1Gj5ink-AGNM2jOElu8XnMN4gFcliOV4Q8lnuApPP72EmNzordw5UrcLrmCj0jcXaXbx91i6Jn3DKeEvz-M9MmAmMxteUGkyMqSP4doQvfyIb2JWk6tWp1te5apStSamTzcm8jX8/s1280/image_2026-05-26_14-34-12%20(3).png

ហ្វីយ៉ាតា លាតត្រដាងទៀតថា «កម្មវិធីដែលបង្ហាញខ្លួនហ្នឹង ខាងAgency ផ្នែកលក់សំបុត្រ ដើម្បីបានដើរបង្ហាញខ្លួនក្នុងកម្មវិធីហ្នឹងក៏បានទាក់ទងមកខ្ញុំដែរ… តម្លៃខ្ទង់ ២០០០$ ឡើងហើយ ៣ ៤ agencyដែលទាក់ទងមក.. តម្លៃខុសៗគ្នាតិចៗទាំងអស់ រហូតដល់មានអ្នកស្គាល់គ្នាឱ្យខ្សែរយៈខាងអ្នកខ្ញុំស្គាល់នៅបារាំងមក បានដឹងថាគេយកតែ ៥០០$ រឺ ៧០០$ អីទេ.. ហើយបានត្រឹមដើរលើព្រំក្រហមប៉ុណ្ណោះ តែគេនឹងរៀបចំបែងចែក videographer & photographer ឱ្យយើងម្នាក់មួយ Album គ្រប់គ្នា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0r5cVJoPuAOQ9cfah58klQStVSEy-kVdH0JtQ7Nvlgl8Y7_RgGu38Y0gCO4Eu3vsCukd3dQ6NtPsuBQtSoZQZs3LGqSwLDGckJZ0HhqfsciqXktCXNPeXhgykv9KzEBfEm-YzYsErnQuFSJGVjDABRUJPhsfpW4k4kux70oIiZsCrMxQM2T1f3LnTfMQ/s1109/image_2026-05-26_14-34-12.png

បវរកញ្ញារូបនេះបន្ថែមទៀតថា «គេមានតាម package គេ.. ចឹងបើបងប្អូនខ្មែរយើងទិញ ដើម្បីដើរលើនោះ កុំប្រញាប់ពេក គួរចំណាយពេលផ្ទៀងផ្ទាត់តម្លៃមើលៗឱ្យអស់សិន.. តម្លៃខាងខ្លះខូច ថ្លៃម៉ង.. ហើយខាងអ្នកលក់សំបុត្រខ្លះ យកថ្លៃហើយឱ្យយើងបានត្រឹមដើរខាងមុខទេ តែអត់បានចូលក្នុងក៏មានដែរ.ចឹងត្រូវពិនិត្យឱ្យច្បាស់បងប្អូន.. ហើយម៉ោង ពួកតារា Hollywood ដើរផ្សេង និងអ្នកជាវសំបុត្រម៉ោងផ្សេង ត្រូវសួរនាំឱ្យច្បាស់សម្រាប់បងប្អូនអ្នកចង់ជាវឆ្នាំក្រោយៗ.. »។ ហ្វីយ៉ាតា រំលេចទៀតថា សម្រាប់អ្នកចង់ជាវឆ្នាំក្រោយគួរស៊ើបសួរឱ្យហើយចាប់ពីខែ ១ ឆ្នាំថ្មី ២០២៧ ដើម្បីត្រៀមលក្ខណៈស្រួលរៀប visa ផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAeDaeqNXLE2xYKWt1HQalYh8Q6VTEgHD5eZDhXatp0bfsLFs_630j-KlDfQXkngZx3itB8wGjyqaAvjiogcGu2Zu30au5iQSagYXE4MJW8M5FZkpmZ4X5iRTViT7GDAfLYYN0_JoJwHfS-_Y8aX8K4z8IZVBsZiFQ9oLNDoq86wwR6cMtq_PQb80wPPM/s2048/image_2026-05-26_14-34-11.png

ការលាតត្រដាងពីសំណាកបវរកញ្ញា ហ្វីយ៉ាតា បានជំរុញឱ្យមានការជជែកវែកញែកជាច្រើន៕

តម្លៃខ្លួនរបស់ Yang Yang និង Zhang Ruonan ក្នុងរឿងថ្មីខុសគ្នាតែ១លានយ័នប៉ុណ្ណោះ

0

ថ្មីៗនេះ ថវិកាផលិតកម្ម និងតម្លៃខ្លួនរបស់តួសម្តែងសំខាន់ៗនៅក្នុងរឿង «Zhan Zhao Adventures» ត្រូវបានបង្ហាញ។ យោងតាម Upmedia តារាសម្តែង Yang Yang ដែលដើរតួជាតួឯកប្រុសបានទទួលប្រាក់ចំនួន៥លានយ័ន (ប្រមាណ៧៣ម៉ឺនដុល្លារ)។ ទន្ទឹមនឹងនេះ នៅក្នុងរឿង «The Immortal Ascension» ដែលបានចាក់ផ្សាយកាលពីឆ្នាំ២០២៥ តម្លៃខ្លួនរបស់ Yang Yang គឺ៨លានយ័ន (ប្រមាណ១.១លានដុល្លារ) ដែលខ្ពស់ជាងតម្លៃខ្លួនបច្ចុប្បន្នរបស់លោកចំនួន ៣លានយ័ន (ប្រមាណ៤៤ម៉ឺនដុល្លារ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9e28wlXaMwxnUOZ3Fsy9hU7oTpiql55rWPjitnTVYeT3kkoh-car_wzKGblvJtE_E_9IV5715mNddNp_zk9tdlMZSR86kWdT0zJUHfWs3v8SSw0GGVuCX2aNhXj7UWs9VD0qmE9ZPFiP77G_Pv9Z_uGC_TqmPEO5Pm1DmSgO9-sm9GgVbOdc7nv8ZAQM/s2048/image_2026-05-26_11-54-49.png

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្លៃសម្ដែងរបស់ Yang Yang មានទំនោរថយចុះ។ មូលហេតុចម្បងគឺមកពីរឿងភាគ «Fireworks of My Heart» ដែលលោកបានសម្ដែងជាមួយ Wang Churan ក្នុងឆ្នាំ២០២៣។ នៅពេលនោះ តារាសម្ដែងរូបនេះត្រូវបានរិះគន់យ៉ាងខ្លាំងដោយទស្សនិកជនថាជាប់រវល់នឹងសាច់រឿងស្នេហាខ្លាំងពេក ដែលបណ្ដាលឱ្យការសម្ដែងរបស់លោកខ្វះការផ្ដោតអារម្មណ៍។ បន្ទាប់ពីភាពចម្រូងចម្រាសនេះ Yang Yang កាន់តែមានការប្រុងប្រយ័ត្នក្នុងការរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន។ លោកមិនត្រឹមតែកាន់តែមានភាពម៉ឺងម៉ាត់ និងមានវិជ្ជាជីវៈក្នុងការងារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបដិសេធយ៉ាងសកម្មចំពោះថ្លៃសេវាខ្ពស់ហួសហេតុ ដោយសង្ឃឹមថានឹងផ្តោតលើការបង្កើតស្នាដៃដែលមានគុណភាពខ្ពស់ជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8OM8ElW3Ogkb5LnHohFM6DA666WBXJuyjvOvv5-k4HEGtL5IJ8dqAGGLkeYGepGtyTZliyKZt2x2qlazCnjv5P555CHnH-LvFuTSCPz0zsmwZYXpM69lG_OGJdJq5GtqJ4bJs9jQR-WX-tQLSF3Pj8vLuw3ZkDnHpUl_44l-jK1UVIZcPZw10UB0uo4U/s2048/image_2026-05-26_11-54-37.png

ចំពោះ Zhang Ruonan តារាស្រីរូបនេះទទួលបានតម្លៃខ្លួនចំនួន៤លានយ័ន (ប្រមាណជាង៥៨ម៉ឺនដុល្លារ) ដែលមិនផ្លាស់ប្តូរពីពេលដែលនាងសម្តែងក្នុងរឿង «The First Frost»។ ទោះបីជាមានការលើកឡើងថាខ្លួនរបស់នាងនឹងកើនឡើងបន្ទាប់ពីភាពជោគជ័យនៃខ្សែភាពយន្តនេះក៏ដោយ តាមពិតនាងថែមទាំងទទួលយកតម្លៃខ្លួនទាបជាងសម្រាប់តួនាទីរបស់នាងក្នុងរឿង « Live Up to Your Youth »ដែលបង្ហាញថាតម្លៃខ្លួនមិនមែនជាកត្តាតែមួយគត់នៅពេលនាងជ្រើសរើសតួនាទីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXR6AYt7-KrO4cbRXQWK6iXb8qZ7OBNfLVEorJCEowjEXSuh_A0STnikVrSy1C7A5gtiMAo2BnyZosE0XEXE-NxY5Axzk2YonnQE0Ijp9FcG2cUwAe5XY4iGA7LexXQTKDC0elJKHyt3u97IKlyLTKtcQt46k8yquDyFiKc1iwTd9GC06IU8vlYmIAxy4/s2048/image_2026-05-26_11-54-41.png

ទាក់ទងនឹងថ្លៃដើមផលិតកម្ម «Zhan Zhao Adventures» គឺជាគម្រោងខ្សែភាពយន្តក្បាច់គុនទ្រង់ទ្រាយធំដំបូងគេដែលធ្វើឡើងដោយក្រុមហ៊ុន Daylight Entertainment ជាមួយនឹងការវិនិយោគសរុបប្រមាណ ២០០លានយ័ន (ប្រមាណជាង២៩លានដុល្លារអាម៉េរិក)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQERoAwInSkB5xsvxuykV033Xm3Sq85H7cgUdK_RhnvfyzNmFN9B9tRJKKVcs_3Gn9_lngSPH3fGsiUrjYZCTdNwk1SNHMGKe4ZeJ-ieXZi3G3SZy_WtJ5aTiJKbJdiUS0yy5vRh2o3XCMbBHIBPP6W9X4PMGNteR01I_bmKKB6NJrGxm5sZQQZzTugQQ/s2048/image_2026-05-26_11-54-38%20(2).png
ទោះបីជារឿងភាគប្រវត្តិសាស្ត្រដែលពឹងផ្អែកយ៉ាងខ្លាំងលើការថតក្រៅផ្ទះ ហើយមិនវិនិយោគច្រើនលើបច្ចេកទេសពិសេសក៏ដោយ ក្រុមផលិតកម្មនៅតែចំណាយប្រាក់យ៉ាងច្រើនដោយបដិសេធមិនប្រើប្រាស់ស្ទូឌីយោ Green Screen ដោយឈុតឆាកទាំងអស់ត្រូវបានសាងសង់នៅខាងក្រៅ ដែលបង្កើនថ្លៃដើមផលិតកម្មយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlxfl_t8Gp8_hTH3B7KyFqcTL9ZEs-NOrBveueDFIADIu1EaNOulMF6WupDwbfwrzzxUZ6jWQh07LcPct4Zs9uessuckbzTKRip9xncbiA2PEc3hfyDMa9tonqRmDpvxEqdMEgR22GAjputijxDp2ozbURQ7jtEKSziboLXaVresFZ3ZBY0Nga79MW5jI/s1706/image_2026-05-26_11-54-45.png

ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលដែលខ្សែភាពយន្ត «Zhan Zhao Adventures» ចាក់ផ្សាយមកបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយភាគនីមួយៗទទួលបានការផ្សាយពាណិជ្ជកម្មពីម៉ាកយីហោជាង ៧ ដែលបង្ហាញពីសក្តានុពលដ៏ជោគជ័យសម្រាប់ការទទួលបានមកវិញនូវការវិនិយោគ៕

កម្ពុជានិងវៀតណាម អាចនឹងចំណេញពីការសម្រេចចិត្តលុបចោលទិដ្ឋាការ៦០ថ្ងៃរបស់រដ្ឋាភិបាលថៃ

0

ការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃក្នុងការលុបចោលគោលនយោបាយស្នាក់នៅរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ បានបង្កឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់ភ្ញៀវទេសចរបរទេស។ ក្នុងនោះ ក្រុមភ្ញៀវទេសចរជនជាតិកាណាដាបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយលើកឡើងថា ពួកគេនឹងឈប់ធ្វើដំណើរមកប្រទេសថៃញឹកញាប់ដូចមុនទៀតហើយ ហើយនឹងផ្លាស់ប្តូរគោលដៅកម្សាន្តមកកាន់ប្រទេសកម្ពុជា និងវៀតណាមវិញ ប្រសិនបើមិនអាចស្នាក់នៅក្នុងប្រទេសថៃលើសពី ៣០ ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSRMDkFVoczxSh7myB9TW7zxbYvulRRxX8g8eEomHinsaym8cpQbIBrN1pAVbwx_uX3wqoFeLWqvdDQBwx4FKA_vqWz1fcrtmqH19HVT58Q_6ihLTbGuN2QgihiVGtp137Kzjppl1Lj70yoL4zrlzvPwviAsFNbicoyq4MO0phoBdXEn0r1nsgbZgCl8A/s1060/photo_2026-05-26_15-58-59.jpg
ភ្ញៀវទេសចរបរទេសជាច្រើនបានសម្តែងការខកចិត្ត ដោយសារតែការរៀបចំគម្រោងធ្វើដំណើរជួបការលំបាក និងត្រូវចំណាយប្រាក់ច្រើនជាងមុនក្នុងការស្នើសុំទិដ្ឋាការ។ កត្តានេះបានរុញច្រានឱ្យពួកគេសម្រេចចិត្តប្តូរទិសដៅមកកម្សាន្តនៅកម្ពុជា និងវៀតណាមជំនួសវិញ ព្រោះប្រទេសទាំងពីរមានគោលនយោបាយទិដ្ឋាការអំណោយផល មានតម្លៃសមរម្យ និងបង្កលក្ខណៈងាយស្រួលដល់ការស្នាក់នៅកម្សាន្តរយៈពេលវែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIQSVLjUXYRwbJMvMUdhyAm08kI4pHW9w_D_gkRq0FzHvjSsXYOPq_SmKOTiIi3324FR9dxzE6QBQIakhMZ-WC3UwSRT6GH1UoJwoqHoTKKzelflIF_2EH-mOXKsOKhvSytsdZMBIS6H818Gy1kxFwlAd_B-rvECalXiEBp0brPTixVnI3EWh2b5C3aQ8/s900/photo_2026-05-26_15-58-58%20(2).jpg
ម្យ៉ាងទៀត ថ្លៃស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរប្រចាំថ្ងៃក្នុងប្រទេសទាំងពីរក៏មានកម្រិតទាប ដែលស័ក្តិសមបំផុតសម្រាប់ភ្ញៀវទេសចរដែលចង់សន្សំសំចៃថវិកា។
ភ្ញៀវទេសចរជនជាតិកាណាដាម្នាក់ ដែលធ្លាប់ធ្វើដំណើរមកប្រទេសថៃរហូតដល់ ២៥ ដងក្នុងមួយឆ្នាំ បានប្រាប់សារព័ត៌មាន BBC News ថៃ កាលពីថ្ងៃទី២១ ខែឧសភា ថា ខ្លួនពិតជាខកចិត្តចំពោះការលុបចោលគោលនយោបាយនេះ។ លោកបានបញ្ជាក់ថា បើទោះបីជាខ្លួនស្រឡាញ់ប្រទេសថៃយ៉ាងណាក៏ដោយ ប៉ុន្តែនឹងឈប់មកលេងញឹកញាប់ដូចមុនទៀតហើយ ព្រោះគោលនយោបាយថ្មីនេះមិនមែនប៉ះពាល់តែរូបលោកនោះទេ គឺប៉ះពាល់ដល់ភ្ញៀវទេសចរទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs1YE2ol2aEkfuys9xphPSWJwf3zD6OYh0IrlU7P6BPH7MfHPPoxydxcDYWDOf_1PdDNXU6wqyAQrdVrCRQfxCy5VAIUIdY7moCYQyJdglHtdSuozqZ-m6jlG2XQYhJodqah8LQA-AXIGsjVvDkdHtOTCUpoWQV_cUMnVWfCIKKIhP-h9HUZFELEOsi4o/s1080/photo_2026-05-26_15-58-58%20(3).jpg

ទន្ទឹមនឹងនេះ ភ្ញៀវទេសចរបរទេសមកពីបណ្តាប្រទេសផ្សេងៗទៀត ក៏បានបង្ហាញការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលថៃបច្ចុប្បន្នផងដែរ ដោយពួកគេមានអារម្មណ៍ថា ប្រទេសថៃលែងស្វាគមន៍ពួកគេដូចមុន។ ពួកគេយល់ថា វាអយុត្តិធម៌ណាស់ដែលរដ្ឋាភិបាលថៃអនុវត្តវិធានការនេះលើភ្ញៀវទេសចរគ្រប់ជាតិសាសន៍ តែដោយសារតែបញ្ហាបង្កឡើងដោយភ្ញៀវទេសចរមកពីប្រទេសមួយចំនួនតូចប៉ុណ្ណោះ។ លើសពីនេះ ភ្ញៀវទេសចរខ្លះបានសម្រេចចិត្តឈប់ស្នាក់នៅប្រទេសថៃ ដោយសារតែធ្លាប់រងការបោកប្រាស់ពីក្រុមហ៊ុនទេសចរណ៍ថៃរហូតដល់ ១១ ដង ជុំវិញរឿងរត់ការស្នើសុំទិដ្ឋាការ និងត្រូវខាតបង់ប្រាក់អស់រាប់សែនបាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkyejRENKfHCTXr__rDQzee79povtIio3Mi5AM_k0DQX_QeAgy4A78H5fhFoRJxA3cDFliPRzy2LIztqkXH4adSDEVJAlEyBNAzCq97oBs1Gs6KhWtwLEIlnwlPlDCEMsbzEUYZ-ly1Upelzjw47zqyUxjiVUh2bLW5fogzdmQxvJ1rw16Fylc2eS9EzY/s1280/photo_2026-05-26_15-58-58.jpg
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា គណៈរដ្ឋមន្ត្រីថៃបានសម្រេចលុបចោលគោលនយោបាយស្នាក់នៅ ៦០ ថ្ងៃដោយគ្មានទិដ្ឋាការ សម្រាប់ទេសចរមកពី ៩៣ ប្រទេស ក្រោមហេតុផលពង្រឹងសន្តិសុខ ការពារកុំឱ្យជនបរទេសប្រព្រឹត្តទង្វើខុសច្បាប់ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ឱ្យស្របតាមតម្រូវការជាក់ស្តែង។ តាមរយៈវិធានការថ្មីនេះ ភ្ញៀវទេសចរមកពី ៥០ ប្រទេស នឹងត្រូវកាត់បន្ថយរយៈពេលស្នាក់នៅត្រឹម ៣០ ថ្ងៃ ខណៈភ្ញៀវទេសចរមកពីប្រទេសផ្សេងទៀត អាចស្នាក់នៅបានត្រឹម ១៤ ថ្ងៃ ឬច្រើនជាងនេះ អាស្រ័យលើកិច្ចព្រមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងនោះជាមួយរដ្ឋាភិបាលថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSunHMj8TVEbDf4QTLGUyVWKZmSwo6hPnirZ0jY67o5XzU7RwDRIofagS_5wMrQrnsbWre3FXtrfmeCafVpMVFByuw4H_7KWygPwYE9kXRJwGCVad8IQ9Omr4bal_uoZHx7HinylmdO4-HBZoIpSuMWhhcyDHRnQk247EgI-LfeXFRLhIAdEe_aVd-3pk/s820/photo_2026-05-26_15-58-59%20(2).jpg

អាជ្ញាធរថៃបានសង្កត់ធ្ងន់ថា គោលនយោបាយនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់បទល្មើសឆ្លងដែន និងការធ្វើអាជីវកម្មខុសច្បាប់ពីសំណាក់ជនបរទេស ដែលឆ្លៀតឱកាសប្រើប្រាស់ទិដ្ឋាការទេសចរណ៍ដើម្បីស្នាក់នៅរយៈពេលវែង ហើយបទបញ្ជាថ្មីនេះនឹងត្រូវចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ៕

សហព័ន្ធកីឡាសីដក់ម៉ាឡេស៊ី ដាក់ពាក្យប្ដឹ.ងមន្ត្រីជាន់ខ្ពស់ថៃ ៣នាក់ ករណីចា.ញ់ហើយនៅបង្កការរញ៉េរញ៉ៃក្នុងទីលានប្រកួត

0

វប្បធម៌អនាធិបតេយ្យ និងចរឹតយូកូងទៅណាមិនច្រឡំគេកំពុងធ្វើឲ្យថៃល្បីឈ្មោះមិនល្អនៅលើឆាកអន្តរជាតិសារជាថ្មី! ដោយសហព័ន្ធកីឡាសីដក់ម៉ាឡេស៊ី កំពុងដាក់ពាក្យបណ្តឹងប្រទេសថៃ ករណីមន្ត្រីជាន់ខ្ពស់ជនជាតិថៃ ៣ នាក់បានចូលទៅរំខាន និងបង្កភាពរញ៉េរញ៉ៃក្នុងអំឡុងការប្រកួតកីឡាសីដក់របស់ក្រុមម៉ាឡេស៊ី ទល់នឹងក្រុមថៃ ក្នុងព្រឹត្តិការណ៍ «ពានរង្វាន់សីដក់ពិភពលោក ឆ្នាំ២០២៦»។ ម៉ាឡេស៊ីបានរិះគ.ន់ចំៗថានេះគឺជាទង្វើការខ្វះការគោរព និងគ្មានសីលធម៌ពីសំណាក់មន្រ្តីជាន់ខ្ពស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieUgmLJ52t4NhHv-SCYl05UGTw1N3Je0kDHcbcNL8i_rdLHyLJjq-Qon4BgE4B1V-_cvEljBYlVLc7ioEaw3WM0UGlOp8NvyNNPaeEWz6Iy_-jL4gCcNUhKnVJSo91CH4RALEntMMB51843A6_9ZOif5kDNB8SmPs5rJi8b51FgROYI9KenJCQWWBWMns/s1000/photo_2026-05-26_13-24-28.jpg

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ របស់លោក Datuk Abidullah Salleh អគ្គលេខាធិការសហព័ន្ធសីដក់ម៉ាឡេស៊ី មន្ត្រីជាន់ខ្ពស់ថៃទាំង ៣ រូប ដែលត្រូវបានបញ្ជាក់ឈ្មោះនៅក្នុងលិខិតបណ្ដឹង រួមមាន លោក Thana Chaiprasit ប្រធានសមាគមសីដក់នៃប្រទេសថៃ និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ រួមជាមួយ បណ្ឌិត Chalerm Chaivakit មន្ត្រីជាន់ខ្ពស់នៃសមាគមសីដក់ថៃ និងមន្ត្រីអមដំណើរជាន់ខ្ពស់ម្នាក់ទៀតរបស់ភាគីថៃ។ ភាគីម៉ាឡេស៊ីបានលាតត្រដាងថា មន្ត្រីទាំងនេះមិនមានឈ្មោះនៅក្នុងបញ្ជីចុះឈ្មោះផ្លូវការសម្រាប់ចូលទៅក្នុងទីលានឡើយ ប៉ុន្តែនៅពេលដែលការប្រកួតមានភាពតានតឹងរឿងអាជ្ញាកណ្ដាលកាត់សេចក្តី ពួកគេបែរជាដើរចូលទៅអន្តរាគមន៍ បង្កភាពរញ៉េរញ៉ៃ និងដាក់សម្ពាធមិនឱ្យកីឡាករប្រកួតបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmRTfOSuwLHpEWGCMuNJv7CuvyE1zAaSzavKBY8bz1bWEtSHQdtI354grO_qLvf2-5PufPSpbpHC1J_WMxyFlpeocbfnm01uME24gOsMn1GoYcl_fKCUyPn645obfT3xMIJDKQnxIVeTZHs26mo-WVOH-LTwF3TtHZShJx35xpzDBrTw0ysQiFQTZTXeY/s1110/photo_2026-05-26_13-24-27%20(2).jpg
នៅក្នុងលិខិតបណ្ដឹងដដែលនោះ ម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ទង្វើគ្មានវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះនៃកម្មវិធីប្រកួតលំដាប់ពិភពលោក ទំនុកចិត្តរបស់អ្នកឧបត្ថម្ភកម្មវិធី និងអារម្មណ៍របស់ទស្សនិកជនរាប់លាននាក់ដែលកំពុងទស្សនាការផ្សាយបន្តផ្ទាល់។ ជំនួសឱ្យការប្រើតួនាទីជាថ្នាក់ដឹកនាំដើម្បីសម្របសម្រួល បន្ធូរបន្ថយស្ថានការណ៍ ឬដាស់តឿនក្រុមកីឡាកររបស់ខ្លួនឱ្យគោរពតាមបទបញ្ជាការប្រកួត មន្ត្រីជាន់ខ្ពស់ថៃទាំងនេះបែរជាចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាឆាកល្ខោនស្រែកតវ៉ាខុសលក្ខណៈបច្ចេកទេសកីឡាទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7owmy4dcspRRdlW-QTGLJIHBU8W8ZG67wSuncYV-0KNTRzTwufa-omeLxIkw5piv29t2iPAcNDivU6fzPJH1Ld-RM92tC7CpFOJ0b2xSgFhUqoEGcohUNnYOAl5Eb-9a8vJ-y7mhXmQtRY_0ZHd1msTfIBwHzbJjbhVaSVwozIS2q34tNQlCS2aIdyxs/s1200/photo_2026-05-26_13-24-27.jpg
តាមរយៈពាក្យបណ្ដឹងនេះ សហព័ន្ធសីដក់ម៉ាឡេស៊ី (PSM) បានស្នើឱ្យគណៈកម្មាធិការវិន័យ និងអភិបាលកិច្ចរបស់សហព័ន្ធអន្តរជាតិ (ISTAF) ធ្វើការពិនិត្យរូបភាពវីដេអូភស្តុតាងទាំងអស់ ដើម្បីដាក់ទណ្ឌកម្មវិន័យយ៉ាងតឹងរ៉ឹងបំផុត និងហាមឃាត់មន្ត្រីទាំងនេះមិនឱ្យចូលរួមក្នុងកម្មវិធីអន្តរជាតិដទៃទៀត។ វិធានការផ្លូវច្បាប់កីឡានេះ ធ្វើឡើងក្នុងបំណងលុបបំបាត់វប្បធម៌មិនចេះចាញ់ និងការចូលចិត្តបង្កការរំខានរបស់ភាគីថៃ នៅពេលណាដែលលទ្ធផលនៃការប្រកួតមិនដើរស្របទៅតាមអ្វីដែលពួកគេចង់បាននៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBiQT0N4ZYeYPJ1ZyTDaeUaBLd4nKYl5OGJqhMkNYQXrWjDjjFnzAU_mn3hK6JH9vN7fB64M77tqT0yjdPlx1HFW29c5pwiEoxv3sTTo6ajEPEkliQ_yXUVfJ5NvpGMsP9Ocj3lPalxvGvaiAGK_nM31Fqi6yhyE42lkrEGHAwKO5A3ZEq-EsdndjbygY/s1280/photo_2026-05-26_13-24-28%20(2).jpg

គួរជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលអន្តរជាតិបានសម្ដែងហួសចិត្តចំពោះអត្តចរិតក្អេងក្អាង និងទម្លាប់បង្កការរំខានមិនចេះចប់របស់ភាគីថៃ នៅក្នុងព្រឹត្តិការណ៍ធំៗ។ ទម្លាប់មិនទទួលស្គាល់បរាជ័យ មិនព្រមចាញ់ និងវប្បធម៌បង្កភាពរញ៉េរញ៉ៃរបស់ថៃលើឆាកអន្តរជាតិ ដែលធ្លាប់បានកើតឡើងតាមរយៈការដើរចេញពីទីលានក្នុង AFF Suzuki Cup ឆ្នាំ២០០៦ ការតវ៉ានៅអូឡាំពិកឆ្នាំ២០១២ និង Asian Games ឆ្នាំ២០១៤ រួមទាំងការប្រកាសពហិការមិនប្រកួត «គុនខ្មែរ» នៅ SEA Games ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ សកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីទម្លាប់មិនគោរពច្បាប់ និងការប្រើប្រាស់ឥរិយាបថក្អេងក្អាង នៅពេលលទ្ធផលមិនសមតាមបំណង៕

មាស សុខសោភា ចេញមកចោ.ទប្រកាន់អតីតស្វាមីដែលនៅបន្តចងកម្មពៀរនាងមិនព្រមបញ្ចប់

0

តារាចម្រៀង មាស សុខសោភា និងគូស្នេហ៍ថ្មីនៅតែជាប្រធានបទពេញនិយមនៅលើបណ្តាញសង្គមបន្ទាប់ពីអ្នកទាំងពីរនៅបន្តចេញមកតទល់នឹងមតិរិះគន់ពីសាធារណជនរួមទាំងបកស្រាយទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាត។ លើសពីនេះទៅទៀត មាស សុខសោភា ស្រាប់តែចេញមកចោទអតីតស្វាមីរបស់ខ្លួនដែលនៅបន្តចងកម្មពៀរនាង និងនៅពីក្រោយរឿងមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh59Ze9nXlnfkdrg9E4Ozn18xWBeq7tjhzWSoxhTeKrsycMVcomJa6jdRtYVhLmG881Mki-bWAcL_t-RPW7gKlsIC8IsoOwktD6bFDZbDYIO_l1zWxyjtO8rapP5smsatEjGR_E0o-F0nfBsO31JH7R0MYQ90F8Cs8tE9wtBK1NU-YKjzrHDTi8LrmXH6M/s2048/image_2026-05-20_14-18-20.png
នៅយប់ថ្ងៃទី២៥ ខែឧសភា មាស សុខសោភា បានចេញវីដេអូមួយដែលមានរយៈពេលជាង៨នាទីដោយបានដាក់ចំណងជើងថា «នេះជាសារចុងក្រោយផ្ញើជូនទៅដល់បុគ្គលដែលតែងតែតាមខាំខ្ញុំមិនលែង។ សូមបញ្ឈប់ជាបន្ទាន់»។ តារាចម្រៀងរូបនេះបាននិយាយទៅកាន់អតីតស្វាមីរបស់ខ្លួនគឺលោក អិត រ៉ាដា ដែលនៅមិនព្រមបញ្ចប់ហើយនាងបានដឹងរឿងលាក់បាំងនៅពីក្រោយថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHNDZup57HHXXg7C9on8YVOiM7mpiLMIy6LZPoRqKN3d6M7tcdJmNw52yTIbcOfJinCaiOkDcXzWjWBkWqoG4xwQ7IZ9gLa5Wq3J4r7A6FhRl_Rj4ApWNaEUp_d124-e7__J0Xnt1kgOS2EwQ0cOgxLBgMPmcWJNp9aCfXMw5euUGEW7_kL0ltuzl_HLo/s2048/image_2026-05-11_09-44-39%20(2).png
មាស សុខសោភា បានចោទប្រកាន់អតីតស្វាមីដែលនៅតែតាមចងកម្មពៀរនាងមិនព្រមលែង បង្កាច់បង្ខូចឈ្មោះរបស់នាងខ្ទេចខ្ទីទាំងអ្នកទាំងពីរបានលែងលះនិងចែកទ្រព្យសម្បត្តិគ្នាដាច់ស្រេចទាំងចូលក្នុងជីវិតរបស់នាងគ្មានអ្វីឱ្យនាងឡើយ។ មាស សុខសោភា បានលើកឡើងទៀតថា ការបញ្ចប់គឺដោយសន្តិវិធីដោយយល់ព្រមមិនហែកហួរគ្នា ថែមទាំងជួលក្មេងពាលនិយាយដើមគូស្នេហ៍ខ្លួនថា យកប្រពន្ធគេ ជាមនុស្សខ្ទើយ ជាប្តីរបស់ក្មេងពាលនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8gLepK1HsnsLzfmwgWwp6XtAmqzCN_qZe_fKZTdD43e72GDHcHJcFMosSRqfBswXet5OygMrtBglQHFGFzP9Ud-gT9G30cr4VSVvgfRDSzPRcJoQMWWGI8VDS_rokGsJLR3ui2SfT62ebLCK_uolFeoPUhLkxeiHwDDxnH6-qSgumuNu7mFE_E_io7Qs/s1456/image_2026-05-20_14-16-58.png
តារាចម្រៀងរូបនេះបានចោទប្រកាន់អតីតស្វាមីថា បានជួលស្រីខារ៉ាអូខេបង្កាច់បង្ខូចឈ្មោះលោកឪ និងស៊ើបរឿងគ្រប់បែបយ៉ាងទាងសាងកម្មពៀរជាមួយនាងមិនអស់ចិត្តក្នុងរយៈពេល១៦ឆ្នាំមកនេះនៅសាងកម្មពៀរជាមួយលោកឪទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyO0IeySU3kfLYcC02FTwznHnJX45ZFseeeBHdcY-_K2tQc_RXSXStTJGApJhNvdGpbOvkw2Bfn9q6m69IdqTS42hOjC5TUcCnMGaOe4MXo_OKqb5Gz23CRFNP1nOgeVX44JQxU-ZOJIeRcG37516OyLc1FQisC4AoVhHAT6o8176DcHQ2Jkji35CzpXk/s1173/photo_2026-05-26_14-52-22.jpg

មាស សុខសោភា បានចោទប្រកាន់ទៅកាន់លោក អិត រ៉ាដា ទៀតថាបានឡើងទៅកាន់អាស្រមលោកឪនិងគម្រាមសម្លាប់ ហើយកេរ្តិ៍ឈ្មោះរបស់នាងរលាយរលត់ដោយសារតែអតីតស្វាមីរបស់ខ្លួន។ សិល្បការិនីរូបនេះលើកឡើងទៀតថាការរស់នៅជាមួយនឹងអតីតស្វាមីរយៈពេល១៦ឆ្នាំគឺប្រៀបដូចជាធ្លាក់នរកទាំងរស់ ដោយវាយប្រហារផ្លូវចិត្តរបស់នាង។ មាស សុខសោភា បានផ្តាំទៅកាន់លោក អិត រ៉ាដា ឱ្យឈប់ចងកម្មពៀរជាមួយនាងតទៅទៀត ដោយបញ្ជាក់ទៀតថាផ្លូវដែលនាងដើរមកជាមួយលោកឪពេលនេះគឺនាងគ្មានជម្រើសហើយការផ្តើមនេះគឺដោយសារតែអតីតស្វាមីដែលធ្វើឱ្យនាងជ្រើសរើសផ្លូវនេះ៕

រូបរាងដ៏អស្ចារ្យរបស់ Jun Ji Hyun ក្នុងវ័យ ៤៤ ឆ្នាំ

0

ថ្មីៗនេះតួសម្តែងនិងក្រុមការងារនៃខ្សែភាពយន្ត «Colony» បានរៀបចំកម្មវិធីជួបជុំ និងស្វាគមន៍នៅលើឆាកនៅតាមរោងភាពយន្តផ្សេងៗក្នុងតំបន់សេអ៊ូលដើម្បីអបអរសាទរសប្តាហ៍ដំបូងនៃការចេញផ្សាយភាពយន្តប្រភេទហ្សូមប៊ីនេះ។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះរួមមានតារាសម្តែង Jun Ji Hyun, Koo Kyo Hwan, Ji Chang Wook , Shin Hyun Been, Kim Shin Rok និងអ្នកដឹកនាំរឿង Yeon Sang Ho។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtOrajR6z2dH_AUPsUOoRC1nMYd0HP6EYFRemu5X16bNmW1jI98M5c1rwo2NscQwsc1hoVe9gkmjxZieo7dn8GP0AqHBFEAS_nh0LRPy-Q_H3kraySVWiUPmT7ZpXS8N57a4ptp0JzGGNvRAvMWf59KuVRPWVyqII8s4nfJfftedB8f3KUzeWH7Rya2uQ/s1639/image_2026-05-26_10-54-59%20(2).png
Jun Ji Hyun បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់សាមញ្ញមួយដែលមានអាវខ្លីពណ៌ប្រផេះចាស់ រួមផ្សំជាមួយអាវធំ និងសំពត់វែង។ តារាស្រីរូបនេះបានតុបតែងខ្លួនស្រាលៗ ដែលបង្ហាញពីស្បែកភ្លឺថ្លា និងលក្ខណៈពិសេសធម្មជាតិរបស់នាង។ ប៉ុន្តែអ្វីដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺរូបរាងរបស់ Jun Ji Hyun។ តារាសម្តែងជួរមុខដែលកើតក្នុងឆ្នាំ១៩៨១ រូបនេះបានបង្ហាញពីចង្កេះដ៏ស្លីមរបស់នាង និងបានកំណត់យ៉ាងច្បាស់នូវលេខចង្កេះ១១របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFo2wkndzOX404coPmOy2omapzLud1yFcKCS9yL85o7q12mJlczMCcPnH6nUmXPnbgL2n6ZQb-7-tgb9C9aP3nsArfj45ZqcbhIRX_-ZbQHKt7GKLjEIbKbPMQJDkidQA_NDKZOI8xryLo6E-k0wp_BYdgo2jg5NOinQmg-Av0ycgmlUub1BO_CEPLvBM/s1666/image_2026-05-26_10-54-58.png

រូបថតថតជិតៗរបស់ Jun Ji Hyun បានក្លាយជាប្រធានបទពិភាក្សាយ៉ាងឆាប់រហ័ស ដោយមនុស្សជាច្រើនបានបង្ហាញការកោតសរសើរចំពោះរាងកាយដ៏មាំមួន សុខភាពល្អ និងសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ អ្នកទស្សនាជាច្រើនបាននិយាយថា ពួកគេសឹងតែមិនអាចជឿថា Jun Ji Hyun ជិតមានអាយុ ៤៥ ឆ្នាំទេហើយនាងជាម្តាយរបស់កូនប្រុសពីរនាក់ប៉ុន្តែមានរូបរាងស្អាតបែបនេះ។ ទោះបីជាបានធ្វើការក្នុងវិស័យកម្សាន្តអស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ ក៏តារាសម្តែងរូបនេះនៅតែបន្តធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាមួយនឹងសម្រស់វ័យក្មេង អាកប្បកិរិយាឆើតឆាយ និងរូបរាងដ៏សមសួនរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRi7II7j5_dZ_t6DMYNITpPI499RdDeZ8-xfXx1WmKWsGZ8dWlSBg_lCWdmHfACwm97PZaVI1lN_pMZy_rZzvkFCV_jsRJLfpIrUnInQBG9aco0snaGVOH9dissGmca05lc7LzG28Ou1iZ3WrM_SU7y9js_GlhWKquvCfwoU1cpFnflEgfUkvcRzxx-oA/s1642/image_2026-05-26_10-54-59.png
នៅក្នុងកម្មវិធីកម្សាន្តអនឡាញរបស់មួយដែលបានចាក់ផ្សាយនៅថ្ងៃទី ២២ ខែឧសភា Jun Ji Hyun បានចែករំលែកអំពីទម្លាប់នៃការញ៉ាំអាហារប្រចាំថ្ងៃរបស់នាង។ នាងបាននិយាយថា «ជាធម្មតាខ្ញុំញ៉ាំអាហារថ្ងៃត្រង់យឺតណាស់។ ខ្ញុំមិនមានអាហារថ្ងៃត្រង់ដំបូងរបស់ខ្ញុំរហូតដល់ម៉ោង ២រសៀលទេ»។ តួឯកស្រីក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ»បានពន្យល់ថា «សម្រាប់អាហារដំបូងរបស់ខ្ញុំ ខ្ញុំនឹងញ៉ាំអាហារដែលមានសុខភាពល្អ និងពេញលេញ ហើយសម្រាប់អាហារពេលល្ងាច ខ្ញុំនឹងញ៉ាំអ្វីក៏បានដែលខ្ញុំចង់ញ៉ាំ»។ នេះមានន័យថា នាងផ្តោតលើការទទួលទានសារធាតុចិញ្ចឹមដែលមានគុណភាពនៅពេលថ្ងៃ បន្ទាប់មកបញ្ចប់អាហារពេលល្ងាចមុនម៉ោង ដើម្បីធានាបាននូវការតមអាហារយូរគ្រប់គ្រាន់នៅពេលយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCLViCp9a-dGqXwDt12affog9qXmWAFeTjImg-y2cN9hqJ-maGG-9bcMr5xk6FmH8exhhoyHm_zZQIvpgLawN7tWiUR7CScGVdHEjY-YAoc-JDMsuDd1JvDz7Yx4_VsTsULrl-4yEDZEWfRLtGV7aURwr-LQ8vyhlK1Ylo2DKv97GYwgYr3leimNwf35o/s1625/image_2026-05-26_10-55-01.png

ទម្លាប់នៃការញ៉ាំអាហារនេះក៏ស្របគ្នានឹងនិន្នាការ «អាហារពេលល្ងាចមុនម៉ោង» ដែលមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងក្នុងចំណោមយុវវ័យនៅទូទាំងពិភពលោក។ អ្នកដែលធ្វើតាមរបបអាហារនេះនិយាយថា ពួកគេញ៉ាំអាហារពេលល្ងាចមុនម៉ោងដើម្បីបង្កើនគុណភាពនៃការគេង និងជួយសម្រួលដល់ការរំលាយអាហារបានល្អប្រសើរ។ ជាពិសេស អំឡុងពេលផ្សព្វផ្សាយ ឬការថតរឿង Jun Ji Hyun រឹតបន្តឹងរបបអាហាររបស់នាងកាន់តែខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZWQQJcfCKHKuyJwjwhI-gg4w2Cl_F189wxUydTgT_eioux180DcR2YiI7Z7UugeHV4nicvNHp0On_fKkZpAqRq1MZwn3VGqrEVmacAvm35oanX2sD9Zq8aiwOmBGT8T2jtsqve5j5t8HmUlOobuFnc06Cf4Znz7fs2t8rLRnvDB9mTPXa1QOFPvvf9W4/s1581/image_2026-05-26_10-55-02%20(2).png
នៅក្នុងវីដេអូផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្ត «Colony» អ្នកដឹកនាំរឿងបានបង្ហាញថា Jun Ji Hyun តែងតែយកទូរទឹកកកផ្ទាល់ខ្លួនរបស់នាងមកកន្លែងថត ហើយចែករំលែកអាហារសម្រន់ដែលមានសុខភាពល្អដូចជា celery ជាមួយមនុស្សគ្រប់គ្នា។ Jun Ji Hyun បានឆ្លើយតបវិញថា «ពេលកំពុងថត ប្រសិនបើខ្ញុំញ៉ាំច្រើនពេក ខ្ញុំពិបាកផ្តោតអារម្មណ៍ និងងងុយគេង ដូច្នេះខ្ញុំយកចិត្តទុកដាក់ជាពិសេសចំពោះរបបអាហាររបស់ខ្ញុំ»។

តារាសម្តែងដ៏ស្រស់ស្អាតរូបនេះក៏ឧស្សាហ៍ហាត់ប្រាណដើម្បីកែលម្អរាងកាយរបស់នាងផងដែរ។ ថ្មីៗនេះ Jun Ji Hyun បានវិលត្រឡប់មកខ្សែភាពយន្តខ្នាតធំបន្ទាប់ពី១១ ឆ្នាំជាមួយនឹងខ្សែភាពយន្តគ្រោះមហន្តរាយ zombie ដែលដឹកនាំរឿងដោយ Yeon Sang Ho ដែលពីមុនបានដឹកនាំរឿង zombie ដ៏ល្បីល្បាញគឺ «Train to Busan»។ បច្ចុប្បន្ននេះ «Colony» ត្រូវបានចាត់ទុកថាជាខ្សែភាពយន្តកូរ៉េដែលទទួលបានជោគជ័យខ្លាំងបំផុតនៅក្នុងការិយាល័យលក់សំបុត្រដោយទាក់ទាញមនុស្សចូលមើលរាប់លាននាក់៕

ពីលេសរឿងជាន់មីន ដល់រឿង “បន្ទោរបង់”៖ តើថៃកំពុងប្រឌិតរឿងដើម្បីបិទបាំងការបាញ់បោះសេរីនៅច្រកអូរស្មាច់មែនទេ?

0

យោធាថៃកំពុងបង្កើតលេសចោទប្រកាន់ចម្លែក ៗ ដោយប្រឌិតរឿងថាទាហានខ្មែរបានទៅបន្ទោរបង់ក្បែររបងលួសបន្លារបស់ខ្លួន មកធ្វើជាសំអាងដោះសារជុំវិញការបើកការបាញ់ប្រហារយ៉ាងអនាធិបតេយ្យរបស់ខ្លួន នៅក្នុងតំបន់អូរស្មាច់។ នេះមិនមែនជាលើកទីមួយទេ ដែលថៃប្រើលេសមិនសមទំនងបែបនេះចោទប្រកាន់កម្ពុជា។ ការណ៍នេះបានជំរុញឲ្យមានការចោទសួរថា តើសង្រ្គាមជុំទី៣រវាងខ្មែរ-ថៃអាចនឹងកើតមានដោយសាររឿងលា.ម.កមែនទេ?

តាមរបាយការណ៍ពីសារព័ត៌មានថៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចុះផ្សាយដោយដកស្រង់ពាក្យសម្ដីរបស់ លោក វិនថៃ សុវារី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា «ពាក់ព័ន្ធនឹងករណីទាហានថៃ បាញ់បោះអនាធិបតេយ្យតាមព្រំដែនកម្ពុជាឋិតក្នុងតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នាពេលកន្លងទៅ គឺដោយសារតែមានរបាយការណ៍ (ក្រៅផ្លូវការ) រាយការណ៍មកថា៖ មានទាហានកម្ពុជា ទៅបន្ទោបង់លាមក (បត់ជើងធំ) នៅម្តុំរបងបន្លាលួសថៃ ក្នុងតំបន់ច្រកអូរស្មាច់»។

លោកសង្កត់ធ្ងន់ថា៖ «លោកកំពុងតែបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើករណីរឿងបន្ទោបង់លាមក (បត់ជើងធំ) មួយនេះ ដើម្បីកងទ័ពថៃអាចមានភស្តុតាងគ្រប់គ្រាន់ ក្នុងការបកស្រាយពន្យល់ប្រាប់ទៅកាន់សហគមន៍អន្តរជាតិ»។

ជុំវិញការចេញមកបញ្ជាក់នេះ សាធារណជន និងអ្នកវិភាគយោធាបានមើលឃើញថា នេះគឺជាយុទ្ធសាស្ត្របំភាន់ និងជា «លេសចោទប្រកាន់ថ្មីមួយទៀត» របស់ភាគីថៃ ដែលមានទម្រង់ស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងព្រឹត្តិការណ៍មុនៗ។ កន្លងមក ថៃតែងតែប្រើប្រាស់ការចោទប្រកាន់មិនច្បាស់លាស់ ដូចជាការចោទថា កម្ពុជាបង្កប់មីនថ្មី ដើម្បីធ្វើជាលេសដោះសារក្នុងការបើកការវាយប្រហារ ឬការផ្ទុះអាវុធដាក់ភាគីកម្ពុជា។

កាលពីពេលមុនៗ រាល់ពេលដែលមានការផ្ទុះអាវុធ ឬយោធាថៃរងរបួសដោយសារជាន់មីនចាស់ៗដែលសេសសល់ពីសម័យសង្រ្គាមស៊ីវិល ភាគីថៃតែងតែចោទប្រកាន់ភ្លាមៗថា កម្ពុជាជាអ្នកលួចបង្កប់មីនថ្មី។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ត្រូវបានថៃយកធ្វើជាសំអាងដើម្បីបើកការបាញ់ប្រហារទ្រង់ទ្រាយធំ និងឆ្លើយតបដោយអាវុធធុនធ្ងន់មកលើទឹកដីកម្ពុជា។ ជាក់ស្ដែង នៅក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធកន្លងមក ភាគីថៃមិនដែលទទួលស្គាល់កំហុស ឬការបំពានច្បាប់អន្តរជាតិរបស់ខ្លួនឡើយ ទោះបីជាមានភស្តុតាងបង្ហាញថា យោធាថៃខ្លួនឯងជាអ្នកវង្វេងផ្លូវល្បាតចូលមកក្នុងដីខ្មែរ និងជាន់មីនចាស់ៗដែលសេសសល់ពីសម័យសង្គ្រាមស៊ីវិលក៏ដោយ។

ស្របពេលជាមួយគ្នានេះដែរ បើទោះបីជាមានការចោទប្រកាន់ក្នុងរូបភាពប្លែកៗពីភាគីថៃយ៉ាងណាក៏ដោយ ក៏ភាគីកម្ពុជាតែងតែបង្ហាញជំហរអត់ធ្មត់ និងគោរពតាមកិច្ចព្រមព្រៀងព្រំដែន ដោយបដិសេធដាច់ខាតចំពោះការចោទប្រកាន់ទាំងឡាយណាដែលគ្មានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់ និងដែលធ្វើឡើងក្នុងបំណងបង្កសង្រ្គាមជាថ្មី៕