Home Blog Page 6

អនុទីនអន់ចិត្តនឹង UNESCO ដែលចុះពិនិត្យប្រាសាទព្រះវិហាររបស់ខ្មែរតែម្ខាងមិនអើពើខាងថៃ

0

ខុសហើយចង់ឲ្យគេកាន់ជើងទៀត? នាយករដ្ឋមន្រ្តីថៃ អនុទីន ឆាន់វីរ៉ាគុល បានធ្វើការលើកឡើងដែលហាក់ចង់ចង្អុលទៅកាន់អង្គការ UNESCO ថា មានភាពលម្អៀងទៅខាងកម្ពុជាក្នុងដំណើរការចុះត្រួតពិនិត្យទីតាំងប្រាសាទដែលរងការខូចខាតបន្ទាប់ពីសង្រ្គាមជាមួយថៃ។ អនុទីន បានអះអាងថា ថៃក៏ចង់ឲ្យមានការចុះពិនិត្យនៅខាងទឹកដីថៃដែរ ដើម្បីបង្ហាញថាថៃក៏រងគ្រោះដែរនៅក្នុងជម្លោះនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6gZLxuQ0NKYkqic1EElZ-x0R8K8cGI2na5L4A95eN7XykAfSjTZs-FtBgxVVbbL2iy_yDwmjhayybw9GRBXz7LSg7jA_e4MOLW64E3zqcaA9tOyOrawMue2eN_Z9cvyJ58WxHGHFhJ7aErkAzB-eW52rtjp3kxAkWZlS9KD77n1kfT3Dve41puPXGQBE/s800/photo_2026-05-27_09-30-44.jpg
ថ្លែងទៅកាន់ប្រធានាធិបតីបារាំង នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរ៉ាគុល បានបង្ហាញជំហរអាក់អន់ស្រពន់ចិត្តជាសាធារណៈចំពោះចំណាត់ការរបស់អង្គការ UNESCO ព្រមទាំងបានព្យាយាមបំភ្លឺទៅកាន់ប្រធានាធិបតីបារាំង និងសហគមន៍អន្តរជាតិថា ប្រទេសថៃគ្រាន់តែធ្វើសកម្មភាពដើម្បីការពារខ្លួនតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI5n1NrJcVyG7nEzAyIuOIyFlg5mUcrdabQRNc0E3nYZ4n0XJQwQurYqxzKGsAm4WkvF-RZ7P3BAW7AF4i43FlnA0ndMNIsDB0Qeer4rsR9YZgxayYO1ytSqDiXFA5layiibKjJoN21uxUlfYamXIsSf_Mszi5fV-CyHDp2rIKKrzlr2cQZXoXg-4SUZc/s1200/photo_2026-05-26_15-04-02%20(2).jpg

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន បានទម្លាយឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការទៅមកកាន់ប្រទេសបារាំងនេះលោកក៏បានឆ្លៀតឱកាសជួបពិភាក្សាជាមួយតំណាងអង្គការ UNESCO បន្ទាប់ពីទទួលបានព័ត៌មានថា ភាគីកម្ពុជាបានដាក់ពាក្យស្នើសុំជាផ្លូវការ ឲ្យអង្គការអន្តរជាតិមួយនេះ ចុះមកធ្វើការអង្កេត និងវាយតម្លៃលើការខូចខាតនៃប្រាសាទបុរាណដែលជាមរដកពិភពលោក ដែលរងផលប៉ះពាល់ពីការវាយប្រហារខាងយោធាកាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE85UUEWcot0wvUSjxKUCHLIa3F01BFlqkCfjhk4OwAbXBJk-2b8iKTpciA7T1FLVEGqZBAMn43VCsj2yhj3bNRnCaqRwfPDyaX1e-hNV9L4EVOaSXo1FGpSpooI2V8lj8h2EWGnmTPEnsxc-QJEw-gfs0FMfbkSi7HWDrIRmObE0uOCaeMe_YRkWflPE/s960/photo_2026-05-27_09-30-44%20(2).jpg

ប្រមុខរដ្ឋាភិបាលថៃរូបនេះ បានបង្ហាញនូវប្រតិកម្មហាក់មិនសូវពេញចិត្ត ចំពោះចំណាត់ការឯកតោភាគី ដោយបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ មិនគួរលំអៀងទៅរកការរៀបរាប់របស់ភាគីណាមួយនោះឡើយ។ លោក អនុទីន បានថ្លែងថា៖ «ខ្ញុំបានប្រាប់ទៅ UNESCO វិញថា វាជារឿងល្អដែលគ្រប់ប្រទេសអាចដាក់សំណើផ្សេងៗទៅកាន់អង្គការអន្តរជាតិបាន ប៉ុន្តែប្រសិនបើ អង្គការយូណេស្កូ (UNESCO) ចុះទៅពិនិត្យមើលប្រាសាទព្រះវិហាររបស់កម្ពុជា ដែលខ្ទេចខ្ទីដោយសារយោធាថៃ បានបំផ្លិចបំផ្លាញក៏ចុះទៅមើលចុះ ប៉ុន្តែសូមមេត្តាចុះមកមើលព្រំដែនខាងថៃផង កុំចុះទៅមើលតែខាងកម្ពុជាតែម្ខាងពេក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoksvrl87a86kkEvY3Wdvc7rAW4gNRoYh-Zc95LxbX9at-McPUUzbsiwZOjx3eAkY6hNMsEdVLy-hy69GjISnQI3fN16vt5dKgJ_11EhVuw9oEK6RuscPLlONW3OKw4xpmqBgH-syWjb5y82mEpxqgrSLOoalgpoPfKTvUIXJpxFeFf70BZizsz1lrSq4/s1280/photo_2026-05-26_15-04-02.jpg
ទន្ទឹមនឹងការសម្តែងការមិនពេញចិត្តចំពោះយន្តការរបស់ UNESCO លោក អានុទិន ក៏បានប្រើប្រាស់ជំនួបកម្រិតកំពូលជាមួយប្រធានាធិបតីបារាំង ដើម្បីធ្វើការដោះស្រាយរូបភាពការទូតរបស់ខ្លួននៅលើឆាកអន្តរជាតិ ដោយលោកបានអះអាងប្រាប់មេដឹកនាំបារាំង និងប្រាប់ពិភពលោកថា ថៃមិនមែនជាអ្នកបង្កសង្គ្រាម ឬជាអ្នកបើកការវាយប្រហារមុននោះឡើយ។ ផ្ទុយទៅវិញ យោធាថៃបាននិងកំពុងបំពេញតួនាទីក្នុងការ «ការពារអធិបតេយ្យភាព» និងការពារខ្លួនតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVtAxesKtLvyg9TOMJ1DZ4daeHDfgXGKH09JVVKnPba6JE1_AelSwC4JM7aBZn5Y_EkZ9uG7nTRW_aX1a-1h8tKedD4_vXLKFoVQ3U8OMGh4i2_Ye4zImCFQIBEuMNGs-fAaHyTxeyi8ie8LUU7AMM3_gbCTaV9zg8VLBmELf5IJoMBBHvwjM2OFlxyFs/s990/photo_2026-05-27_15-05-43.jpg

អ្នកវិភាគការបរទេសយល់ឃើញថា ការអះអាងរបស់ អនុទីន ដូចខាងលើនេះ គឺជាការស្ទាក់ចាប់ការទូតរបស់កម្ពុជានៅ UNESCO ព្រោះ អនុទីន បានដឹងថា កម្ពុជាបានស្នើឱ្យអង្គការយូណេស្កូ ចុះមកពិនិត្យការខូចខាតប្រាសាទមរដកពិភពលោក (សំដៅលើប្រាសាទព្រះវិហារ) ដែលរងគ្រោះដោយសារការបាញ់បោះក្នុងជម្លោះយោធាកន្លងមក។ វោហាសាស្រ្តរបស់ អនុទីន ក៏ត្រូវបានគេមើលឃើញផងដែរថា គឺជាការប៉ុនប៉ងទប់ស្កាត់ឥទ្ធិពលការទូតរបស់កម្ពុជា ដែលកំពុងនាំយកបញ្ហាជម្លោះព្រំដែន និងការការពារសម្បត្តិវប្បធម៌ទៅជជែកនៅលើវេទិកាពហុភាគីធំៗ ដូចជាអង្គការសហប្រជាជាតិ (UN) និងអង្គការ UNESCO ជាដើម ខណៈដែលភាគីថៃតែងតែចង់ដោះស្រាយបញ្ហានេះជាលក្ខណៈទ្វេភាគីដាច់ដោយឡែក៕

ថៃប្រែពីប្រទេសខ្វះកម្លាំងពលកម្ម មកជាប្រទេសខ្វះការងារឲ្យពលរដ្ឋធ្វើជិត ៤០ម៉ឺននាក់

0

រដ្ឋាភិបាលអនុទីនលេងមួយក្បាច់ទម្លាក់សេដ្ឋកិច្ចថៃឲ្យស្រុតចុះមួយទំហឹង! យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ថៃថ្មីៗនេះបានបង្ហាញថា ប្រទេសថៃកំពុងប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចដ៏ចម្លែកមួយ ពោលគឺអត្រាពលរដ្ឋក្នុងស្រុកអត់ការងារធ្វើមានការកើនឡើង ចំពេលដែលវិស័យឧស្សាហកម្មសំខាន់ៗជាច្រើនទៀត បែរជាជួបវិបត្តិខ្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnldX4qXDWeG9ZMQdPByZPdz2XplEcaHZTjzWB-fYo4olrBSPfhPkDnY3NQGBM-H05qFzBD5cLgnBNRW7DqCGJinJd8GlBODypZHJNQ8SxeqOOM23Jk47RIICGP0u-hLwU0OX5hgKF1FdMED-SpU3SX6YcuXDsOT-D5NSdk92RsN3ZMJgulD19s0R28nc/s1280/photo_2026-05-27_10-27-01%20(5).jpg
យោងតាមការចុះផ្សាយចុងក្រោយរបស់សារព័ត៌មានថៃ The Thaiger បានបង្ហាញថា អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសថៃបានហក់ឡើងដល់ ០,៩១% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ នេះ ដែលស្មើនឹងប្រជាជនជិត ៤០០,០០០ នាក់ គ្មានការងារធ្វើ។ កំណើននៃភាពគ្មានការងារធ្វើនេះ ត្រូវបានគេមើលឃើញថាបណ្តាលមកពីការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ សម្ពាធថ្លៃដើម និងការជ្រៀតជ្រែកនៃបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរទៅរកយានយន្តអគ្គិសនី (EV) ជាដើម ដែលធ្វើឱ្យកាត់បន្ថយតម្រូវការបុគ្គលិកក្នុងវិស័យផលិតកម្ម ភស្តុភារកម្ម និងការលក់រាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrpxusN7I2WdeR_bSkffh1MkAhr4bHhN8BXrW7rNu0zECqPNDdYOaHZ9got_iWWtnYKk2T3TaIs_uzZxvseNDK2vGWzaHw9EIOOii4gBCE1BqmZlTwp1N27KXLs0gjNXuLOS3BEPOdff2k-TvZnDIvmtPd0V5DN29-sEGnDIlkGO1yxHSuDxMLZNNJNKQ/s1080/photo_2026-05-27_10-27-01.jpg
របាយការណ៍ដដែលបានគូសបញ្ជាក់ថា និស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ និងអ្នកអត់ការងារធ្វើរយៈពេលវែង កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកការងារដែលស្របនឹងជំនាញរបស់ខ្លួន រហូតដល់ពលរដ្ឋខ្លះបង្ខំចិត្តដកខ្លួនទៅធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគ្មានសន្តិសុខហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYaHNmiKhv1gfNX9Zzfd37kMMx7CGd2dZ10CW-5b1yxURFuUGGZ-cg_F5zflob7Gw6gKsVCDmE9aClEICsIwmTwFMf6v78Sqd1Vt1hvEBj6hcKTqu1Yj4dvuwJEIUCgSNyYTPEH4ZWgLN57CWwUGBZi_PsEzCiTbiOfkjdwPvolRqPd0U7EE6fYeR88JU/s1080/photo_2026-05-27_10-27-01%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលជាភាពផ្ទុយគ្នានៃទីផ្សារពលកម្មថៃនោះគឺ ខណៈពេលដែលពលរដ្ឋថៃខ្លួនឯងអត់ការងារធ្វើ វិស័យស្នូលមួយចំនួនទៀតដូចជា វិស័យសំណង់ កសិកម្ម និងនេសាទ បែរជាកំពុងស្រែកឃ្លានកម្លាំងពលកម្មយ៉ាងខ្លាំង។ កង្វះខាតនេះ កើតឡើងបន្ទាប់ពីមានការធ្លាក់ចុះយ៉ាងគំហើញនៃពលករចំណាកស្រុក ពិសេសពលករកម្ពុជាស្របច្បាប់ ដែលបានដាំក្បាលចុះពីប្រមាណ ៥៥០,០០០ នាក់ មកសល់ត្រឹមតែ ១៩៤,០០០ នាក់ប៉ុណ្ណោះ ដោយសារតែរងផលប៉ះពាល់ពីជម្លោះការទូត និងបញ្ហាព្រំដែនកាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8hXJVeZGO0e9IRabMdnEfC6LxVRzEF770XY0Aoh3dE8Qpm0sP3RJOQ4IaGgGkrOjIrp4vUUrK6K3LLrmoMmeqQhd7soamlz7m5Y-BPodhBD49CGK9mP2aezysCNrR0_LzQ6HNNWX2OdaaEVOd3QrFFwph4okcJ_oV7qoc0PR-PlY6VNr4EkWQ2KH8jOU/s900/photo_2026-05-27_10-27-01%20(2).jpg

អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពគាបសង្កត់ពីរផ្លូវ ពោលគឺពលរដ្ឋក្នុងស្រុកដែលគ្មានការងារធ្វើ មិនអាច ឬមិនព្រមទៅបំពេញកន្លែងទំនេរក្នុងវិស័យពលកម្មធ្ងន់ៗទាំងនោះឡើយ ខណៈដែលវិស័យឧស្សាហកម្មបែបប្រពៃណីក៏មិនអាចដំណើរការទៅមុខរួច បើគ្មានពលករចំណាកស្រុក។ វិបត្តិនេះកំពុងជម្រុញឱ្យសមាគមធុរកិច្ចថៃ ដាក់សម្ពាធលើរដ្ឋាភិបាលឱ្យពន្លឿនការសម្រួលនីតិវិធីច្បាប់ ដើម្បីទាក់ទាញពលករពីប្រទេសជិតខាងឱ្យត្រឡប់ទៅធ្វើការវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ៕

ភោជនីយដ្ឋានឪពុក Dylan Wang ធ្លាក់ចុះ៤០% ខណៈមានមតិស្នើឱ្យដកតារាប្រុសនេះចេញពីរឿងថ្មី

0

ភាពចម្រូងចម្រាសរវាង Dylan Wang និងតារាស្រី Shen Yue បានរីករាលដាលកាន់តែខ្លាំងរហូតធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ឪពុកតារាប្រុសរូបនេះជាមួយនឹងមតិយោបល់អវិជ្ជមានជាច្រើននិងការធ្លាក់ចុះភ្ញៀវរហូតដល់៤០%។ ជាងនេះទៅទៀត អ្នកលេងអ៊ីនធឺណិតជាច្រើនបានជំរុញឱ្យផលិតករដក Dylan Wang ចេញពីរឿងថ្មីដែលសម្តែងជាមួយនឹង Meng Ziyi។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaV1vd5_71PlES2Uy4IxeMupxdVMjjRiPlx39kw6cTPVkdOxOzwj3dTNPqrEWor3IYZddlwgJ2Ics9xzM6CU8ljtsnc2I7EgbXq4llDbUbv4HAnds6xvUdlZhK2D4gMYsj1aMSyb59lZ4woUYSup4UQxOqGAv7_d8NU32qnELXs03qXqRR2BfTGQZT148/s1280/image_2026-05-26_10-23-00.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ភោជនីដ្ឋាន «Di ba you zha» ដែលគេដឹងថាជាហាងអាហាររបស់ឪពុក Dylan Wang បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែភាពចម្រូងចម្រាសទាក់ទងនឹងតារាប្រុសរូបនេះ។ ត្រឹមតែរយៈពេល២ថ្ងៃហាងមួយនេះបានទទួលការវាយតម្លៃអវិជ្ជមានជាច្រើន។ ថ្ងៃទី ២៦ ខែឧសភា ឪពុករបស់ Dylan Wang បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អាជីវកម្មរបស់ហាងបានថយចុះ ៤០% ដែលប៉ះពាល់ទាំងថ្ងៃទាំងយប់។ ជាងនេះទៅទៀតឪពុករបស់ Dylan Wang បាននិយាយទាំងក្រៀមក្រំថា «ប្រឈមមុខនឹងស្ថានការណ៍នេះ ខ្ញុំមិនដឹងគួរធ្វើអីទេ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD6sIWzgU_n4EqjpPZgiaq7rycmzijjT7826FbWc1QgjKi_PlUTslEI20-BPI2C8sQ9wItawHI3j_Un2ouJWgz7GmZl39lE_u5-B2hLd4nJH9reg2-vMMCMjS1o-aXliQF3hMyGO0zcCZZDDCQ1DytHjHW8nv5du4vS1Kkmg0vm42QPyx14Hyen62b8RY/s1000/image_2026-05-27_10-46-58.png

ភោជនីដ្ឋាន «Di ba you zha» គឺស្ថិតនៅ Shizhong ខេត្តស៊ីឈួនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ជាមួយនឹងដើមទុនចំនួន ៣០,០០០ យ័ន។ ព័ត៌មានរបាយការណ៍ប្រចាំឆ្នាំបង្ហាញថា ប្រាក់ចំណូលសរុបរបស់ភោជនីយដ្ឋានចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ មានចំនួន ១៧០,០០០ យ័ន ជាមួយនឹងប្រាក់ចំណូលប្រតិបត្តិការសរុបចំនួន ១០០,០០០ យ័ន(ជាង១ម៉ឺនដុល្លារ) ក្នុងឆ្នាំ២០២០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAc1_HBO6XJp_wUwMzfDsPYaAa6ZRAHDwBcrtSSj2NMKfuw5kJW7lU9D-L9jB3KDwG1VC5Zj3SyQ2fzs3nZHfHUfFNmpnf2R5oUf69lZO0V_ViHHbJpwfbBvG9b8U_F58eR0Uews7CDYez49gMV7EgJB7g0aGG3zYQGQJ64uX5559S-zMRmUqAW8CndqQ/s1080/image_2026-05-27_08-29-21.png
ក្រៅពីរងផលប៉ះពាល់ទៅដល់អាជីវកម្មគ្រួសារមតិសាធារណៈជាច្រើនក៏បានជំរុញយ៉ាងខ្លាំងក្លាឱ្យក្រុមផលិតកម្មនៃរឿង «Empress Reborn» ផ្លាស់ប្តូរតួឯកប្រុស Dylan Wang ចេញពីខ្សែភាពយន្តនេះ។ គណនី Weibo ផ្លូវការរបស់ក្រុមផលិតកម្មត្រូវបាន «វាយប្រហារ» ដោយមតិយោបល់ជាបន្តបន្ទាប់ដែលទាមទារឱ្យមានការផ្លាស់ប្តូរតួឯកប្រុស។ អ្នកទស្សនាជាច្រើនបានអះអាងថា រូបភាព អាកប្បកិរិយា និងរូបរាងរបស់ Dylan Wang មិនត្រូវគ្នានឹងចរិតរបស់ Xie Jingxing នៅក្នុងប្រលោមលោកដើមទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibKOI295-pPYNZcrbizCSoK-PGNA-Iu_PPNIbn9Q9gonvNUIbmsTsDGxRDT0N585eXad6MWsWWYKzFyhwliXMI9kcbZLVW5LWkOfpbzuihA571FC0GJxJ-N46fJIQ22V3keo5ShXwZ1hjpwxzEJVI5xb5bPDsICB5MCX5TcbMoIqUTBKDO48TXZyRAHvg/s1080/image_2026-05-27_08-29-20.png

គួរបញ្ជាក់ផងដែរថា Dylan Wang បានបង្ហាញអារម្មណ៍មិនស្រួលចិត្តរបស់ខ្លួនជាសាធារណៈក្រោយពេលឃើញមតិយោបល់របស់អ្នកគាំទ្រ បន្ទាប់ពីកម្មវិធី The Inn 2026 បានចាក់ផ្សាយ។ ដំបូងឡើយអ្នកលេងបណ្តាញសង្គមហាក់វាយប្រហារទៅកាន់ Shen Yue ប៉ុន្តែបន្ទាប់ពីនាងចេញសូមទោសនិងពន្យល់ហេតុផលមតិទាំងនោះបានបង្វែរទៅកាន់ Dylan Wang វិញ។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះបានបាត់បង់អ្នកតាមដានរាប់ម៉ឺននាក់នៅលើបណ្តាញសង្គមនិងប្រឈមនឹងរលកមតិពហិការ៕

រូបរាងរបស់ Song Zu Er កាន់តែធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភទៅៗ

0

ថ្មីៗនេះតារាសម្តែង Song Zu Er បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមចិន ម្តងទៀតបន្ទាប់ពីរូបថតថ្មីរបស់តារាស្រីរូបនេះស្ថិតក្នុងសភាពស្គមស្គាំងយ៉ាងខ្លាំងស្ទើរតែហៅថាស្បែកគ្របដណ្តប់ឆ្អឹង។ រូបរាងរបស់តារាស្រីរូបនេះបានបង្កឱ្យមានការអ្នកគាំទ្រកាន់តែព្រួយបារម្ភអំពីសុខភាពរបស់ Song Zu Er ខណៈទស្សនិកជនទូទៅបានខឹងសម្បារទៅលើឧស្សាហកម្មកម្សាន្តចិនកំណត់ស្តង់ដារយ៉ាងតឹងរឹងបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-P-J8abUR6hZ38_wSW6NjM3aknQprkyXojZRDRpOErXwmGJkm899pnk4qOOb8q_nApNJ2wUtU7YlsUirkL_saQ2CEJm5S63fPFTvUeCVQgJ5Cud_QpGJyNjZN8_dHL3rB7yLF4jG1TfP4iDT94940PUFf_P3WIYjOR7R2nLAJyfHQP3Mn9iDqT6FBlM0/s1024/image_2026-05-26_16-04-49.png
អ្នកលេងអ៊ីនធឺណិតជាច្រើនបានចង្អុលបង្ហាញថា ដៃ និងជើងរបស់ Song Zu Er មើលទៅស្គមខ្លាំង ខណៈដែលរូបថតខ្លះបង្ហាញពីឆ្អឹងជំនីររបស់នាងយ៉ាងច្បាស់ក្រឡែតតែម្តង។យោងតាមមតិយោបល់តាមអ៊ីនធឺណិត សូម្បីតែខ្សែដៃដែលនាងពាក់ក៏មើលទៅរលុងខុសពីធម្មតាដោយសារតែរាងកាយតូចរបស់នាង។ អ្នកទស្សនាមួយចំនួនក៏បានសម្តែងការព្រួយបារម្ភអំពីជើងរបស់ Song Zu Er ផងដែរ ដោយមនុស្សជាច្រើនបានពណ៌នាអំពីរូបរាងរបស់នាងថាកំពុង «ស្គមគួរឱ្យព្រួយបារម្ភ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_eP1l02HLRYLKJLOJViZnLeHzH_vN0ujRDGqA7OnkiTSEKM40s6R8yFZNnaH1U_HDxN28iNRjl3DbJOdfvCi2dI2fpjTcxsIMrz4sPISAigzlTyhDlnEpgWTI69sYak6eDvgMfNjLVWDxTnwkEZywJ1GCpKONcGMGTtyYtZTMVuKmVEFkCgHAf1sXKBM/s1024/image_2026-05-26_16-04-49%20(3).png

នៅពេលដែលការពិភាក្សាបានរីករាលដាលតាមបណ្តាញសង្គម អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិតបានជជែកវែកញែកថាតើតារាស្រីរូបនេះអាចប្រឈមមុខនឹងសម្ពាធខ្លាំងក្នុងការរក្សារូបភាពជាក់លាក់មួយនៅក្នុងឧស្សាហកម្មកម្សាន្តឬអត់។ អ្នកផ្សេងទៀតមានការព្រួយបារម្ភថាស្តង់ដារសម្រស់ខ្លាំងនៅក្នុងឧស្សាហកម្មកម្សាន្តចិនអាចប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់តារាល្បីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV32DQrwuF7cwyjkWcR2XMqsDwUXYeq_GMUnKmMQUPtei2jsLI1ZuXdC448ofZcyP9jJmzV7tyqtG-YQp79jnzA7H9SewAxDpYwS2dHT0jhD8rJ0HTkSVm05Swhh7M8WBMJsa16Ugs3QL2mMGWJpSX2Q1NljBy9PCiHov4f1brfWAPNVbmL4vKUePsW8s/s1920/image_2026-05-26_16-06-47.png
Song Zu Er ត្រូវបានគេទទួលស្គាល់ជាយូរមកហើយចំពោះរូបភាពនារីរបស់នាង មុខមាត់តូច និងការសម្តែងដ៏មានស្ថេរភាពពេញមួយអាជីពរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាអំពីទម្ងន់របស់នាងបានលេចចេញច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលតារាស្រីរូបនេះបង្ហាញខ្លួនជាសាធារណៈ។ បញ្ហានេះក៏បានបញ្ឆេះការសន្ទនាកាន់តែទូលំទូលាយជុំវិញការរំពឹងទុកសម្រស់មិនប្រាកដនិយមដែលដាក់លើតារាស្រីល្បីៗនៅក្នុងឧស្សាហកម្មកម្សាន្តអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSmO006QWBPYqXLar-4D4WmohxwgskUR64QOst_sQ-R42iFTZNG4R4LiyfpYaD-YNGK5mJfG2alKjqL8pkHtuvjDugONT42bhQ4WZ7B0XMWLkDbNlLNQ6ooP59O-7_AoonZSrJ19TXRwtRJJzLT3k1gbF1j8iFoOWnZmPNd_bqjVln7zuy4a80OwaHFpQ/s1024/image_2026-05-26_16-04-50.png

តារាសម្តែងជាច្រើនត្រូវបានគេរាយការណ៍ថាត្រូវអនុវត្តតាមរបបអាហារយ៉ាងតឹងរ៉ឹង ទម្លាប់ហាត់ប្រាណខ្លាំង ឬផែនការគ្រប់គ្រងទម្ងន់ជាបន្តបន្ទាប់ដើម្បីរក្សាស្តង់ដាររូបភាពសាធារណៈ។ អ្នករិះគន់អះអាងថាឧត្តមគតិសម្រស់ «ស្គមខ្លាំង» បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើតារាស្រីវ័យក្មេង ដែលជារឿយៗបណ្តាលឱ្យអស់កម្លាំង ឬស្ថានភាពរាងកាយមិនល្អ។ខណៈពេលដែលក្តីបារម្ភនៅតែបន្តកើនឡើងតាមអ៊ីនធឺណិត អ្នកគាំទ្រកាន់តែច្រើនកំពុងអំពាវនាវឱ្យតារាល្បីៗផ្តល់អាទិភាពដល់សុខភាព និងសុខុមាលភាពរបស់ពួកគេជាជាងស្តង់ដាររូបរាងខ្លាំង។ ទោះបីជាមានការពិភាក្សាជាបន្តបន្ទាប់ក៏ដោយ Song Zu Er ខ្លួនឯងមិនទាន់បានឆ្លើយតបជាសាធារណៈចំពោះមតិយោបល់ថ្មីៗទាក់ទងនឹងរូបរាងរបស់នាងនៅឡើយទេ៕

ឡូរីន ថា គុណពៅណា ជាប្រពន្ធគ្រប់តារាប្រុសទាំងអស់

0

ថ្មីៗនេះរូបភាពរបស់ គុណ ពៅណា បានលេចឡើងនៅលើបណ្តាញសង្គមម្តងទៀតបន្ទាប់ពីកម្មវិធីប្រកួតចម្រៀងបានចាក់ផ្សាយហើយត្រូវបានកាមេរ៉ាបានចាប់យករូបភាពរបស់ គុណ ពៅណា។ ស្របពេលរឿងនេះបានរីកសាយភាយឃើញ គុណ ពៅណា អបអរសាទរបេក្ខជនចូលរួមស្រាប់តែ ឡូរីន បានបោះសម្តីថា គុណ ពៅណា ជាប្រពន្ធគ្រប់តារាប្រុសទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7F4ny_vRTbGKFrfzpulI3WBsN0NcsWOfNLbNCF9FOefQTIoJ9eRggBDs8qckV5LjDSb7-PYunvrmzjUtPknockq4uqf1UdTEwbegOYWvBU1zUO36hXDf7VHB6LLsgtifGn9gjatcaMfpUpBuURC6qvxbDjCvr-rb7ExPXNYQcMnOVrf2qrFxMF0k-Knc/s2048/image_2026-05-27_09-13-11.png

ប្រិយមិត្តមួយចំនួនដែលតាមដានវិស័យសិល្បៈក្នុងស្រុកប្រាកដជាបានដឹងខ្លះៗមកហើយទៅលើបុគ្គល គុណ ពៅណា ដែលមានរឿងចម្រូងចម្រាសយ៉ាងខ្លាំងជាមួយនឹងតារាចម្រៀង លីម តិចម៉េង កាលពីកន្លងមកនេះ។ មិនត្រឹមតែម្ចាស់ពានរូបនេះប៉ុណ្ណោះទេដែលមានរឿងរកាំរកូសជាមួយប៉ុន្តែតារាប្រុសជាច្រើនទៀតក៏ត្រូវ គុណ ពៅណា បង្ហោះរូបបញ្ជាក់ពីទំហំស្នេហាដូចគ្នា យូហៃ ថេណា វណ្ណដា ជី ដេវីត និងតារាប្រុសផ្សេងទៀតតែតារាប្រុសទាំងនេះមិនបានចេញមកតបតឬបានបង្ហាញសកម្មភាពអ្វីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvO_4rpLiyfuab66DTgLof2kHIMO042XO1IV2T0mZH_hR-WLjFvVpzSvUD481JkRIlv0JRP3kKHQeaw-9yuAmBb9A6Xvc5tDWQLAOWl2H8bJ1xfQBfNpwBxe9JMdVUtIsBDChdV86DnuyPpA_zJzOuBOQ7NvOxgiALzv7oQyGdqc16tmCBXBt87RQhsag/s960/image_2026-05-27_09-07-49.png

យ៉ាងណាមិញនាពេលថ្មីៗនេះកម្មវិធី x factor Cambodia រដូកាលទី២ បានចាក់ផ្សាយសប្តាហ៍របស់ខ្លួនដោយទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគួរឱ្យកត់សម្គាល់។ ភាពភ្ញាក់ផ្អើលក្រៅពីបេក្ខភាពចូលរួមប្រកួតគឺទស្សនិកជនដែលចូលរួមទស្សនាម្នាក់ដែលគេដឹងថាជា គុណ ពៅណា។ តាមរយៈវីដេអូមួយគេបានឃើញកាមេរ៉ារបស់កម្មវិធីបានតម្រង់ទៅបង្ហាញពី គុណ ពៅណា ដែលកំពុងទះដៃអបអរសាទរបេក្ខជនស្រស់សង្ហាម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVf0AYCbuWX4ZPQrfmgriXxp4Mo-TRKj5SnOplKnQR-BsmgXgmdrRAzyfMZ6wl3kFCmY-sQZyypLDDbbGgksw0bO4Jw6hvednWeIkssTh46o7x8UIuwBsdbxT4PRdDkP3HIWufi1km_P4XjwD80IQSjHt-kFtqr3WOQu8t2jfwUOPrBIcPu_PHIS36mI0/s2048/image_2026-05-27_09-13-09.png
វីដេអូដែលរីករាលដាលនៅលើបណ្តាញសង្គមនេះបានជំរុញឱ្យស្រីស្អាត ឡូរីន ស្រាប់តែចែករំលែកបន្តដោយភ្ជាប់មកជាមួយនឹងការលើកឡើងថា «តារាប្រុសទាំងអស់ជារបស់ចែ ជាប្តីចែទាំងអស់ គុណ ពៅណាប្រពន្ធគ្រប់តារាប្រុស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih1EX-qJXb1W-zsZR-gCmox8BewTx4bDqbdYOxaFzfs8rBXlcwXzP0fnENlxWmL9xYGhBLrttNvLHCGsykPe5MvulCwMd_0yvZYw35uLwuVBEp56wCZh-BkXKGurpuhSjfi3f2Xi4Efe6Aw-BHYl3zKw36bPVB2SqR-CeLxJhGTxLkbshQ4WaXfDR42yk/s1290/image_2026-05-27_09-13-05.png

គួរបញ្ជាក់ផងដែរថា ឡូរីន នៅតែបង្ហាញភាពស្រស់ស្អាតរបស់ខ្លួនទៅកាន់អ្នកគាំទ្រជាមួយនឹងរាងដែលស្រស់ស្អាតជាទីប្រាថ្នារបស់នារីៗជាច្រើន។ ងាកទៅកាន់ជីវិតឯកជនវិញចាប់តាំងពីមានពាក្យចចាមអារ៉ាមបែកគ្នាជាមួយនឹង វណ្ណដា មកគេពុំដែលឃើញអ្នកទាំងពីរនៅជាមួយគ្នាឡើយ។ ស្ថានភាពនេះបានជំរុញឱ្យអ្នកគាំទ្រគិតថាពួកគេប្រហែលជាបែកគ្នាមែនទែនហើយ៕

លោក អូលីវ៉ា គង់ ចេញបកស្រាយក្រោយមានការវែ.កញែ.កច្រើនរឿងចូលរួមកម្មវិធីនៅបារាំង

0

ប្រធានបទទាក់ទងនឹងលោក អូលីវ៉ា គង់ បានរីកសុះសាយយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយថៃនិងមានមនុស្សចូលទស្សនាជាច្រើនលានដងក្នុងរយៈពេលខ្លី។ មិនត្រឹមតែប៉ុណ្ណោះអ្នកលេងបណ្តាញសង្គមថៃក៏បានកាត់តរូបភាព AI និងចោទប្រកាន់ជាច្រើនមកកាន់រូបលោកដោយសារតែអ្នកច្នៃម៉ូតរូបនេះបានស្លៀកឈុតយ៉ាងពិសេសមួយនិងបានបង្ហាញទង់ជាតិខ្មែរនៅក្នុងកម្មវិធីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjVQNiCu6iabS0QgdruarVl5UvwROEmcOXxivZ7PCDsbcoIzCXI1vmAcJXnbk6_lokY8ArsCT5Xj_AjzN8jTJxmO-9pT5NKFzv0CPtJj0gfDqtLjb51YiKOqoMpL5UMsHmXZeCBzSqCFUzeDWSb0GNhJmqxaB3IMP1ebJeryf5ssK4AYY2sAHwd4QgpU/s2048/image_2026-05-27_10-18-14.png
ដោយសារតែការជជែកវែកញែកជាច្រើននៅមិនទាន់ដាច់ស្រឡះនៅព្រឹកថ្ងៃទី២៧ ខែឧសភា លោក អូលីវ៉ា គង់ បានចេញបកស្រាយជាវីដេអូដែលមានរយៈពេលរហូតដល់ជាង១០នាទី។ លោកបាននិយាយថាសម្រាប់កម្មវិធីមហោស្រពភាពយន្តកានបុគ្គលរូបណាក៏អាចចូលរួមបានដែរមិនថាជាតួកុន ផលិតករ ឬអ្នកច្នៃម៉ូតសំលៀកបំពាក់រួមទាំងម្ចាស់អាជីវកម្មជាដើម។ នៅក្នុងកម្មវិធីនេះគឺគេអញ្ជើញតែតួកុន និងផលិតករ ដោយផ្តល់ជូនជាសំបុត្រយន្តហោះ កន្លែងស្នាក់នៅ ដោយលោកបានដឹងតារាម៉ូដែលមិនមានលិខិតអញ្ជើញនោះទេតែមានម្ចាស់ប្រ៊េនបានចំណាយទឹកប្រាក់សម្រាប់ឱ្យអ្នកតំណាងនោះចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBwoMCFbagHSZF5lEIhyBOYWZkKNvtZ55ehdMl_TW4weubkxWRj2qSn9TKAs6zSNIKie2kqd1-4-Hln-P2q-DTf2mpxtg-nGEnp7yhAIdtRVUhBXVwki7nzjgZNTQdKd-751HnpqESNM2tYHkPaNEVGmvafpEzv-g8Uahv5QauHSEYZwjT8oYMjE3n1IQ/s2048/image_2026-05-27_10-18-16.png
លោកបានលើកឡើងទៀតថាកេរ្តិ៍ឈ្នោះល្បីល្បាញនៃមហោស្រពភាពយន្តកានបានធ្វើឱ្យមនុស្សជាច្រើនមានបំណងប្រាថ្នាដើរលើកម្រាលព្រំក្រហមនៃកម្មវិធីនេះរួមទាំងលោកផងដែរ។ សម្រាប់ការចូលរួមជាលើកទី២នៃកម្មវិធី Cannes Festival លោកបានតាំងចិត្តច្នៃម៉ូតសំលៀកបំពាក់ដែលដកស្រង់ពីព្រះវិស្ពុគង់នៅលើគ្រុឌថ្លែងស ដែលតំណាងឱ្យភាពជោគជ័យជម្នះ ដើម្បីបង្ហាញទៅកាន់ឆាកអន្តរជាតិស្របពេលដែលប្រទេសកម្ពុជារងការឈ្លានពានពីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGzTaSloAmOVy0LG3VZs4I5ih-IbeWrdtlGkLNLk9BUHmYo_kYCLo-P1vYP1kU0NfZP-PcLxLS4we-Oh9uQxA5Aor9x2rLb5yg9OlZg3fzYOb13QDoYySq5NWIa1X1a-YAzj3Q_H6mXoegVA1XintMG0ZZyNGExVYOLBJbfaytaHWwnXb5nUxMyrY1XKc/s2048/image_2026-05-27_10-18-18.png

ទាក់ទងនឹងរូបភាព AI លោក អូលីវ៉ា គង់ បានបញ្ជាក់ទៅកាន់សាធារណជនថាលោកចូលរួមកម្មវិធីនេះដោយមានការអញ្ជើញ។ ត្រង់ចំណុចនេះលោកបានពន្យល់បន្ថែមថាដោយសារតែខ្លួនមានទំនាក់ទំនងជាមួយនឹង Agency ស្គាល់ផលិតករ ហើយលោកបានចូលរួមរហូតដល់៣ថ្ងៃ។ ចំពោះការចូលរួមពិសេសដែលមានវត្តមាន កុយ អេនណា គឺលោកទាក់ទងជាមួយនឹង Agency ហើយចូលរួមដើម្បីបង្ហាញពីសំលៀកបំពាក់ដែលលោកច្នៃ រួមទាំងប្រ៊េនគ្រឿងអលង្ការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXFuPH1riw14oZJyh4zUb4Lk39D9dvCWfcdwuLZlwC-bg4XyUE7tuEeSjEgU2CBhr6BfFQ74-VZJ1ESUEF37wjsfCsNeOidG-Uhj4q_dZKlh9R17XmVIPUBU5ylQQ_PBDdksZ-KIIqYlhE0GG2lVQoAtyOGhKsUXXgAjJa4CLF0hyphenhyphenAxnjOUcSDzUNX6Vg/s2048/image_2026-05-27_10-18-22.png

លោក អូលីវ៉ា គង់ បានអះអាងទៀតថាការចូលរួមរបស់លោកនៅឯមហោស្រពភាពយន្តកានលើកទី៧៩ នេះមិនមែនដោយសារលើកតម្កើនខ្លួនឯងនោះទេ ប៉ុន្តែមានគោលបំណងសំខាន់ដោយការតាំងចិត្តច្នៃសំលៀកបំពាក់បង្កប់ទៅដោយអត្ថន័យឆ្លុះបញ្ចាំងភាពជាខ្មែរ៕

ថៃលុបចោល MOU ខ្លួនឯង តែទៅទាមទារ «ភាពស្មោះត្រង់» ពីកម្ពុជានៅចំពោះមុខមហាអំណាច

0

សន្ដានមនុស្សភូតភរ ទៅទីណាក៏មិនចោលទម្លាប់និយាយយកល្អខ្លួនឯងលាបពណ៌អ្នកដទៃ។ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ប្រាប់ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅប្រទេសបារាំងថា ប្រទេសថៃតែងឲ្យតម្លៃលើសន្តិភាពនិងគោរពច្បាប់អន្តរជាតិជានិច្ច ប៉ុន្តែប្រទេសថៃចាំបាច់ត្រូវ «វាយតម្លៃលើភាពស្មោះត្រង់របស់កម្ពុជា» ដើម្បីឈានដល់ការចរចាលើបញ្ហាផ្សេងៗ។
 
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវការមួយដើម្បីទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul នៅឯវិមានលីហ្សេ (Palais de l’Élysée) ក្នុងទីក្រុងប៉ារីស ដោយមេដឹកនាំទាំងពីរបានជជែកពិភាក្សាយ៉ាងស៊ីជម្រៅអំពីកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសន្តិសុខ ស្ថានការណ៍ក្នុងតំបន់អាស៊ាន និងបញ្ហាព្រំដែនរបស់ប្រទេស​ថៃជាមួយប្រទេសជិតខាងរួមទាំងកម្ពុជា។
 
នៅក្នុងឱកាសនោះ លោក អានុទីណ បានបញ្ជាក់ប្រាប់ប្រធានាធិបតីបារាំងយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ប្រទេសថៃ​មានការឱ្យតម្លៃយ៉ាងខ្ពស់លើសន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ស្របពេលជាមួយគ្នានោះ ចំពោះការសម្រេចចិត្តលុបចោល (MoU) ឆ្នាំ២០០១ ជាឯកតោភាគី នាយករដ្ឋមន្រ្តីថៃរូបនេះបានពន្យល់ទៅកាន់លោក Macron ថាគឺដោយសារតែវាពុំបានផ្តល់នូវវឌ្ឍនភាពណាមួយដល់ប្រទេសថៃទាល់តែសោះ ក្នុងរយៈពេលជិត ២៥ឆ្នាំកន្លងមកនេះ។
 
លោកបន្ថែមទៀតថា៖ «ដូច្នេះ ប្រទេសថៃនឹងជ្រើសរើសការប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ររួមគ្នាជាមួយនឹងកម្ពុជានៅលើវេទិកាអន្តរជាតិ»។ ដោយឡែកពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោកវិញ លោក អានុទីន បានសង្កត់ធ្ងន់ថា «ប្រទេសថៃនឹងប្រកាន់ខ្ជាប់ ក៏ដូចជាអនុវត្តតាមសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារួមគ្នា កាលពីចុងឆ្នាំ២០២៥ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ភាគីកម្ពុជាក៏ត្រូវតែបង្ហាញភាពស្មោះត្រង់របស់ខ្លួនវិញផងដែរ»។
 
តាមការកត់សម្គាល់ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃអំពីការរង់ចាំ «វាយតម្លៃលើភាពស្មោះត្រង់របស់កម្ពុជា» នៅចំពោះមុខប្រធានាធិបតីបារាំងដូចខាងលើនេះ មិនមែនជាការនិយាយដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្រ​នយោបាយ និងជាល្បែងការទូតដ៏ឆ្លាតវៃ ប៉ុន្តែបង្កប់ដោយភាពអាត្មានិយមរបស់ថៃ ដែលព្យាយាម «ដើរតួជាជនរងគ្រោះ និងជាអ្នកត្រឹមត្រូវ» នៅចំពោះមុខមហាអំណាចលោកខាងលិច ដើម្បីទាញយកប្រៀបលើកម្ពុជាទាំងផ្នែកនយោបាយ និងយុទ្ធសាស្ត្រព្រំដែន។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយតំបន់បានកត់សម្គាល់ថា ការដែលថៃប្រកាសចង់វាយតម្លៃលើ «ភាពស្មោះត្រង់» របស់កម្ពុជា ស្របពេលដែលខ្លួនឯងជាអ្នកលុបចោលកិច្ចព្រមព្រៀងចាស់ MOU 44 គឺជាការបង្ហាញនូវអត្តចរិតការទូតបែបដាក់សម្ពាធ និងចង់ទាញយកចំណេញខាងនយោបាយតែម្នាក់ឯង។ ដូចគ្នានេះដែរ ការយកបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅជជែកវែកញែកនៅលើទឹកដីបារាំងនៅពេលនេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រការទូតមួយ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងថៃ លោក Natthaphong Ruengpanyawut បានដាស់តឿនឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់ឥទ្ធិពលរបស់លោក Emmanuel Macron ឱ្យជួយអន្តរាគមន៍លើរឿង​នេះផងដែរ៕

ជប៉ុនទម្លាក់លុយ ១៩ពាន់លានដុល្លារ ដើម្បីសង្រ្គោះប្រជាជន និងសេដ្ឋកិច្ចជាតិពីវិបត្តិថាមពល

0

គួរឲ្យកោតសរសើរ! ប្រទេសជប៉ុនបានប្រកាសពីការបញ្ចេញកញ្ចប់ថវិកាជាតិជាង ៣ ពាន់ពាន់លានយ៉េន (ប្រហែល ១៩ ពាន់លានដុល្លារអាមេរិក) ដើម្បីបើកយុទ្ធនាការកាត់បន្ថយសម្ពាធថ្លៃជីវភាពពលរដ្ឋភ្លាមៗ។ វិធានការដកប្រាក់រដ្ឋរាប់ពាន់លាននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងស្ថិរភាពសង្គមជាបន្ទាន់ និងធានាដាច់ខាតថាមិន​មានឧបសគ្គណាមួយមករំខានដល់ចរន្តសេដ្ឋកិច្ច ឬខ្សែចង្វាក់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋឡើយ ចំពេលដែលតម្លៃថាមពលសកលកំពុងឡើងថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvF_rxiuddCAsXXarF-rwqLQ9_y9x7v6rZ_YQRV9l7FHAe84O9DFq8feB8UAkra0W4UX6976286ITPzejObVKJw6yuLY3OpTIiOLdemXetPpJAMIpfia1uWB4gqlHcH93MyS4fcumFSVQCvMHZsPa-cctY6kaY4xrlobB2KtdiNsYckKv4rciv6n_qYcM/s960/photo_2026-05-26_11-15-48%20(2).jpg
 
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍បកស្រាយពីយុទ្ធសាស្ត្រនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា បានរុញច្រានឱ្យតម្លៃប្រេងឆៅ និងហ្គាសធម្មជាតិហក់ឡើងខ្ពស់ ដែលវាបានជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ដល់ថ្លៃដើមនាំចូលរបស់ជប៉ុន។ ក្នុងស្ថានភាពដ៍មុតស្រួចនេះ ភារកិច្ចចម្បង និងបន្ទាន់បំផុតរបស់រដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហានិភ័យសេដ្ឋកិច្ចឱ្យនៅកម្រិតទាបបំផុត ដើម្បីការពារប្រជាពលរដ្ឋពីការរ៉ាប់រងបន្ទុកចំណាយដ៏ធ្ងន់ធ្ងរនេះតែម្នាក់ឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0GTRCLJcUIS1Fxb1SZkSl-9DHUGHAjgRc3jFu5_IT5OBHyxQDOTtQUgxHTMPqxSfWv4kwzl8zQes1_hqvYo78RqgT1A_CXoDrlC3J-VFpiDxX521ndwEKcUA_T0hyphenhyphen-z7R3-rUVH0QdiMeIUhHTZTLM4xXkjx3XUgyabRVGjk24RmR-hcpC8Ugzsjq88Y/s770/photo_2026-05-26_11-15-49.jpg
 
ផ្អែកតាមផែនការជាក់ស្តែង រដ្ឋាភិបាលនឹងដកប្រាក់ចំនួន ៥០០ ពាន់លានយ៉េនចេញពីមូលនិធិបម្រុងភ្លាមៗ ដើម្បីយកទៅជួយចេញថ្លៃទឹក ភ្លើង និងហ្គាស ជូនដល់គ្រប់គ្រួសារជប៉ុនទាំងអស់។ ការឧបត្ថម្ភធននេះនឹងផ្តោតលើរយៈពេល ៣ ខែ គឺចាប់ពីខែកក្កដា ដល់ខែកញ្ញា ដែលជាអំឡុងពេលរដូវក្ដៅខ្លាំង ហើយប្រជាជនមានតម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ខ្ពស់ ដោយរំពឹងថានឹងជួយឱ្យគ្រប់ក្រុមគ្រួសារសន្សំសំចៃថវិកាបានជាមធ្យម ៥,០០០ យ៉េន ក្នុងមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2gd60o9MyP8jVs7hhZSBtI2OrwGlPjSZdS_3uJKZLzdaPfbT4DpjmRp_OHNV0eECx0ml_ib-7Ae8b4OsCSE7qTVnunUEBrRv69pfLpfpgosBJpwS0ztWiJA3ucH9jqXztk3J8QmjjS0y0-EBcV5pV1lyQPEOMOuh2BweAqIY2Be-rZMKGPbklG4NgeH8/s640/photo_2026-05-26_11-15-48.jpg
 
ដើម្បីធានាដល់ប្រភពទុនដ៏មហិមានេះ រដ្ឋាភិបាលគ្រោងនឹងបោះផ្សាយសញ្ញាប័ណ្ណទូទាត់ឱនភាពរដ្ឋ  ប៉ុន្តែលោកស្រី Sanae Takaichi បានធានាចំពោះមុខទីផ្សារហិរញ្ញវត្ថុថា វានឹងមិនប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែងនោះទេ ដោយសាររដ្ឋភិបាលទទួលបានចំណូលពន្ធបន្ថែមខ្ពស់មកប៉ះប៉ូវឡើងវិញ។ សេចក្តីព្រាងច្បាប់នៃកញ្ចប់ថវិកាសង្គ្រោះបន្ទាន់នេះ នឹងត្រូវដាក់ជូនសភាជាតិជប៉ុនអនុម័តជាផ្លូវការនៅក្នុងសប្តាហ៍ខាងមុខ ដើម្បីឱ្យទាន់ពេលវេលាមុនពេលរដូវក្ដៅឈានចូលមកដល់។

BTS បង្កើតប្រវត្តិសាស្រ្តឈ្នះពានរង្វាន់ធំៗនៅក្នុងកម្មវិធី AMAs របស់អាម៉េរិក

0

BTS បានបន្តបង្កើតប្រវត្តិសាស្ត្រដោយឈ្នះពានរង្វាន់ធំៗនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីអាម៉េរិក (AMAs) ឆ្នាំ២០២៦។ BTS បានឈ្នះពានគ្រប់ប្រភេទដែលត្រូវបានតែងតាំងដោយសម្រេចបានការឈ្នះពានចំនួន៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkZChRQtWXu3P7CIKARBLipxVgt2Z0Pssvup6Qh02VhiLU4kXKN7Kg__w7urrw3hdinX2rtvNSOS-GHplUFJcViVWREbf_LAtWTz6YGi41zPedUapU7-S3wFi24okEq44_LbwsM_4w0WeGsJcTi-LXo8L6A677mmnTYrDr8RMoXxxqMGOcP1_fXjVJDzQ/s3348/image_2026-05-26_15-22-31.png
យោងតាមការប្រកាសរបស់កម្មវិធីប្រគល់ពានរង្វាន់ American Music Awards ក្រុមចម្រៀង BTS បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពបំផុត(ពានរង្វាន់ធំ) គឺ «សិល្បករឆ្នើមប្រចាំឆ្នាំ» (Artist of the Year)។ ជ័យជម្នះនេះបានជំរុញឱ្យ BTS ក្លាយជាក្រុមចម្រៀងអាស៊ីដំបូងគេ និងតែមួយគត់ និងជាសិល្បករអាស៊ីតែមួយគត់រហូតមកដល់បច្ចុប្បន្ន ដែលបានឈ្នះពានរង្វាន់កំពូលនេះនៅឯ AMAs ចំនួនពីរដង បន្ទាប់ពីជ័យជម្នះលើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០២១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLENfYEhRPUr3pV5UQvNVkm326yetlKEg9-_0w30wyMwmNYhSovUURi1-8u-6bF2Bg5hI1IBmrufdoOqjxR5dOeNrzx8J_Id68afftWageStlg1S1onvTfUZX3PkZ_a3EP4w7g8EnUUL5A2CkEI4rTM3Js1RD6x-wmMPWdO8Um3_JKmL-uX8Hxa57cEqE/s2048/image_2026-05-26_15-22-33.png

ចំណែកបទ «Swim» ត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វាន់សម្រាប់ «បទចម្រៀងនៃរដូវក្តៅ (Song of the Summer)» យ៉ាងគួរឱ្យជឿជាក់។ ចាប់តាំងពីការចេញផ្សាយបទចម្រៀងនេះ បានឈរនៅលើកំពូលតារាងចម្រៀងអនឡាញជាប់លាប់ ដោយសារបទភ្លេងទំនើប ទាក់ទាញ និងថាមពលដ៏ស្រស់ស្រាយរបស់វា។ ការវ៉ាដាច់តារាល្បីៗជាច្រើននៅក្នុងវិស័យតន្ត្រីសហរដ្ឋអាម៉េរិក-ចក្រភពអង់គ្លេស ដើម្បីឈ្នះពានរង្វាន់លើកដំបូងនេះ បញ្ជាក់ថាតន្ត្រីរបស់ BTS មានភាសាសកល ដែលងាយស្រួលទាក់ទាញអ្នកស្តាប់ទូទាំងពិភពលោកដោយគ្មានរបាំងភូមិសាស្ត្រ ឬជនជាតិ។
ភាពរីករាយនៅតែបន្ត នៅពេលដែលនៅដំណាក់កាលចុងក្រោយនៃពិធីប្រគល់រង្វាន់ BTS បានឈ្នះពានរង្វាន់មួយទៀតគឺ Best Male K-Pop Artist ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqTBeuJXc2DR6kArcfiD0QYBbU7cg9s26mY-GOc9I2R6qdGTJnKy2POm4INMaO_WqDBXhvFDvCosyhyphenhyphenEkgfNZ2z8DBrdrr6atz_7THcFUCKRp9Qk80ClkTmdexQ0AWwxTaWlSg9NnRi-JQ2OqangZ9ztjURe3BvnOnjwbO17VyM9d3Nx9yxIS4SuZc90/s2048/image_2026-05-26_15-22-34.png

ដោយមានអារម្មណ៍រំភើបយ៉ាងខ្លាំងដោយការអបអរសាទរពីអ្នកគាំទ្រ សមាជិកទាំងអស់នៃក្រុមនេះបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ARMY ទូទាំងពិភពលោកដែលតែងតែនៅពីក្រោយភាពជោគជ័យរបស់ក្រុមដោយ BTS បាននិយាយថា «ពានរង្វាន់នេះជារបស់អ្នកទាំងស្រុង។ បើគ្មាន ARMY ទេ យើងនឹងមិនមានថ្ងៃនេះទេ។ សូមអរគុណដែលតែងតែជាប្រភពនៃការលើកទឹកចិត្តដ៏អស្ចារ្យបំផុតរបស់យើង ជួយយើងយកឈ្នះលើដែនកំណត់ទាំងអស់ និងបង្កើតអព្ភូតហេតុដែលហាក់ដូចជាមិនអាចទៅរួច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-1-eBaXDndGrV16iSkgwX-GP7ze0uvBWqa8mIU5TOA71GmapffQI32o1m6fArQFxIi9mJwfQfOO2NLqHTEAegWshy05JH98dssrXpqnhJ6zivlk3FNxCL-wJ_iBza0P0eEOpqekaYsDuMKjDBSMcLzK8FBbZ1e877wFVKVy2WmBOddEn9WJmOQxx6owk/s1350/image_2026-05-26_15-22-36%20(2).png

គួរបញ្ជាក់ថា BTS បានបង្កើតមូលដ្ឋានគ្រឹះនៅឯកម្មវិធី AMAs ឆ្នាំ២០១៨ជាមួយនឹងពានរង្វាន់ «Favorite Social Artist»។ នៅឆ្នាំ២០១៩ ក្រុម BTS បានបញ្ជាក់ពីសមត្ថភាពលក់សំបុត្រទូទាំងពិភពលោករបស់ពួកគេជាមួយនឹងពានរង្វាន់ «Tour of the Year» ហើយក្នុងពេលជាមួយគ្នានេះបានបង្កើតកំណត់ត្រាដែលមិនធ្លាប់មានពីមុនមកដោយឈ្នះពានរង្វាន់ «Favorite Duo or Group» រយៈពេលបួនឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២២។ សមិទ្ធផលប្រវត្តិសាស្ត្ររបស់ពួកគេត្រូវបានសម្រេចនៅឆ្នាំ ២០២១នៅពេលដែលពួកគេបានក្លាយជាសិល្បករអាស៊ីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់ «សិល្បករឆ្នើមប្រចាំឆ្នាំ (Artist of the Year)»៕

វិស័យឯកជនថៃទាមទាររដ្ឋាភិបាលពន្លឿនបន្តសុពលភាពប័ណ្ណការងារដល់ពលករកម្ពុជា និងប្រទេសផ្សេងៗ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច

0

បាងកក៖ គណៈកម្មការរួមនៃស្ថាប័នឯកជនថៃ បានដាក់លិខិតផ្លូវការមួយទៅកាន់ក្រសួងការងារ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីស្នើឱ្យពន្លឿនការបន្តសុពលភាពប័ណ្ណការងារដល់ពលករមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ជាបន្ទាន់។ ការសុំអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីវិស័យឯកជនរកឃើញថា ប្រទេសថៃកំពុងខ្វះខាតកម្លាំងពលកម្មរហូតដល់ ៥សែននាក់ ដែលកំពុងជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់វិស័យផលិតកម្ម កសិកម្ម និងការនាំចេញ ។

លោក Poj Aramwattananon ប្រធានសភាពាណិជ្ជកម្មថៃ បានដឹកនាំគណៈប្រតិភូស្ថាប័នឯកជន ចូលជួបប្រគល់លិខិតផ្ទាល់ជូនលោក Julapun Amornvivat រដ្ឋមន្ត្រីក្រសួងការងារ។ លោក Poj បានគូសបញ្ជាក់ថា វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម កំពុងខ្វះខាតពលករកម្ពុជាយ៉ាងខ្លាំង ដោយសារស្ថានការណ៍តានតឹងនៅតាមព្រំដែន រួមផ្សំនឹងការធ្លាក់ចុះនៃចំនួនពលករមីយ៉ាន់ម៉ា និងការថយចុះនៃកម្លាំងពលកម្មវ័យក្មេងរបស់ថៃផ្ទាល់។ ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច លោកបានស្នើឱ្យក្រសួងប្រញាប់បន្តប័ណ្ណការងារដល់ពលករនៃប្រទេសទាំង៤ ព្រមទាំងពិចារណានាំចូលពលករបន្ថែមពីប្រទេសស្រីលង្កា បង់ក្លាដែស ហ្វីលីពីន និងឥណ្ឌូណេស៊ី ផងដែរ ។

ជាការឆ្លើយតប លោក Julapun Amornvivat រដ្ឋមន្ត្រីក្រសួងការងារ បានសន្យាថានឹងពិនិត្យ និងពន្លឿននីតិវិធីបន្តប័ណ្ណការងារនេះ ដើម្បីធានាថាខ្សែសង្វាក់ផលិតកម្ម និងការនាំចេញមិនត្រូវរាំងស្ទះ។ លោកទទួលស្គាល់ថា ថៃពិតជាកំពុងប្រឈមនឹងឱនភាពពលករចំនួន ៥សែននាក់ពិតមែន ហើយក្រសួងនឹងប្រញាប់បញ្ជូនសំណើនេះទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច។ ទោះជាយ៉ាងណា ចំពោះការនាំចូលពលករថ្មីបន្ថែមទៀត គឺត្រូវអាស្រ័យលើគោលនយោបាយរួមរបស់រដ្ឋាភិបាល។
ទោះបីជាមានការទទូចពីវិស័យឯកជនយ៉ាងណាក៏ដោយ ក្រសួងការងារថៃនៅតែប្រកាន់ជំហររឹងមាំ ដោយសម្រេចពិចារណាបន្តសុពលភាពជូនតែពលករដែលមានស្រាប់នៅក្នុងប្រទេសប៉ុណ្ណោះ។ គិតមកទល់ពេលនេះ ថៃមិនទាន់មានគោលនយោបាយបើកផ្លូវទទួលយកពលករកម្ពុជា ឬពលករបរទេសថ្មីៗបន្ថែមទៀតឡើយ ដោយសារហេតុផលសន្តិសុខជាតិ ។

គួររំឭកថា បច្ចុប្បន្ន ប្រទេសថៃកំពុងខ្វះខាតពលករបរទេសយ៉ាងខ្លាំងក្នុងផ្នែកសំណង់ និងកសិកម្ម ដែលជាប្រភេទការងារធ្ងន់ៗ និងប្រើប្រាស់កម្លាំងបាយ ខណៈពលរដ្ឋថៃមិនសូវនិយមធ្វើ ឬទាមទារប្រាក់ឈ្នួលខ្ពស់ពេក ដែលធ្វើឱ្យម្ចាស់អាជីវកម្មរំពឹងលើពលករបរទេសច្រើនជាង។ កង្វះខាតកម្លាំងពលកម្មនេះ បានបង្កជាផលប៉ះពាល់ជាខ្សែសង្វាក់ដល់សេដ្ឋកិច្ចថៃ រួមមាន ការយឺតយ៉ាវក្នុងការនាំចេញអាហារដោយសារផលិតមិនទាន់, ផលដំណាំត្រូវខូចខាតបាត់បង់គុណភាពព្រោះប្រមូលផលមិនទាន់ពេល និងគម្រោងសំណង់ជាច្រើនត្រូវជាប់គាំង ដែលបណ្តាលឱ្យខាតបង់ថវិកាយ៉ាងសន្ធឹកសន្ធាប់ ៕