Home Blog Page 8

រឿងរ៉ាវកាន់តែក្តៅ! វ៉ាន់ នីឡា ផ្ទុះកំហឹងខ្លាំង ក្រោយនិយាយមិនស្គាល់ BTS ហើយត្រូវជនអនាមិកជីកកកាយរឿងអតីតកាល

0

ថ្មីៗនេះតារាចម្រៀងនិងពិធីការិនី វ៉ាន់ នីឡា បានប្រឈមនឹងភាពចម្រូងចម្រាសជាមួយនឹងអ្នកគាំទ្រមួយចំនួនរបស់ BTS បន្ទាប់ពីនាងបង្ហោះសំណេរមួយនិងបានហៅអ្នកគាំទ្រក្រុមនេះ «ក្មេងៗ»។ ការបកស្រាយនិងការបញ្ចេញមតិផ្សេងៗកាន់តែរីករាលជាបន្តបន្ទាប់រហូតមានគណនីក្លែងក្លាយមួយចូលមកបញ្ចេញមតិយោបល់ជីករឿងអតីតដ៏សែនឈឺចុកចាប់របស់តារាស្រីរូបនេះរួមទាំងដៀមដាមដល់សិល្បករផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjb61bUIoOKBNe8yf9XzLaooHHQilvwLW9i9AV9oP437ZWDNxVEvUHgF9PnBgGYDRk7v22WRIufBbPHjcxlJJXjHTOyLUFSKvdrk1F1Tug2dKhUXtuiHtNl0G6jUhijeDHG3gwDp4nbHwULGtwogJDOoo3bDHyRKotqevUCi1jpkIZrDOrYMac0ZkEMfA/s1452/image_2026-05-26_09-15-36.png
ទោះបីជាចេញវីដេអូបកស្រាយអំពីទាក់ទងនឹងការបង្ហោះរបស់ខ្លួនដែលនិយាយថាមិនស្គាល់ BTS និងហៅអ្នកគាំទ្រក្រុមនេះថា«ក្មេងៗ» គេសង្កេតឃើញថាបញ្ហានៅតែមិនបញ្ចប់ដោយគេបានឃើញគណនីមួយចំនួនដែលបានតាំងរូបរបស់សមាជិក BTS ជាច្រើននៅតែបញ្ចេញមតិរិះគន់ វ៉ាន់ នីឡា ដោយពួកគេប្រតិកម្មនឹងពាក្យថា «ក្មេងៗ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMk9ZIDYTExzFpN-WB3HGfss6d0vdX3xY_eGl-eHaDIj_y0HvCKOgUXYIBpW6fVuNHz3_0WZXfJE220SQXB6KFaJ6zusDA_DEixmVvhpEsDglyAPZgRIlSgHtG9YwIHVF8fxqDbVJEll0vwVlpVI9dyDvPdwKUsm_oeO_Y8AQXmItBmFMopnH_0QTPbss/s2048/image_2026-05-26_09-15-29.png

ដោយសារតែស្ថានភាពមិនថយកម្តៅ វ៉ាន់ នីឡា បានបង្ហោះសំណេរមួយកាលពីយប់ថ្ងៃទី២៥ ខែឧសភា ថា «Status មួយនេះចុងក្រោយដោយសានៅតែមានអ្នក share និយាយថាឱ្យខ្ញុំទាំងកំរោល មានច្បាប់ណា ដាក់ទោសមនុស្សដែលអត់ស្គាល់តារាល្បីអត់? ឆ្លើយមក? បើខ្ញុំនិយាយថាខ្ញុំអត់ស្គាល់ប្រទេសកម្ពុជាបានខ្ញុំខុស ហេតុអីអ្នកឯងអាត្មានិយមម៉េស គ្រាន់តែគេអត់ស្គាល់តារាដែលខ្លួនឯងស្រលាញ់ share ដៀលក្បាលគេ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOHrxEQb1wiFzGvnLlQuilqV-gkSzU0Z9qg_zTVUVA4XV2L4qE_nqb0754RbMjqi9yJdQNJyPOW2EtwXWRRasiXQvxmSUg9sr3U9Z1khRkZ9C7mtaPlhcuyzzp345c2wjIOtjh0YsFUEsJGtc9ZzOHDMtHakNJvs8qdnjg-26Osason0lgkbs5TtVUg-o/s1800/image_2026-05-26_09-15-30.png

អ្វីដែលធ្វើឱ្យរឿងកាន់តែក្តៅគគុកជាងនេះការបង្ហោះរបស់ វ៉ាន់ នីឡា ត្រូវបានគណនីអនាមិកមួយចូលមកខម្មិនដោយជីកកកាយរឿងអតីតកាលរបស់នាងទាំងចង់បញ្ចប់រឿងនេះទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuPocOFl5elGeC6D1hy-Y63xtcs_DyKnKd8GHugbsC75UT3XJUXTHH1JpVNP-VdTV0tyFZB4ek98US7C_83R1JD2_Sq1TSJWGgb25HQfoi1EExb3A5I8UcKL5QenPYQIIi8n0BfH2Fnv-Fgs-5Abwxypa-1Z9lbhMMPg378SLh01MwKouTkcF3u1LNKrM/s2048/image_2026-05-26_09-15-31.png
វ៉ាន់ នីឡា បានបង្ហោះរូបភាព Screenshot ពីគណនីមួយដែលមានឈ្មោះ Khun Phirum ដោយបន្ថែមចំណងជើងថា «គ្រាន់តែថាអត់ស្គាល់អាយដលវា BTS វាលើកទ័ពមកជាន់ យើងគ្រប់យ៉ាង ដល់ថ្នាក់បង្កើត account fake រំលឹកពីអតីតកាលយើងទៀត ហើយរាលដាលដល់ក្រុមហ៊ុនមួយដែលខ្ញុំធ្លាប់ធ្វើការជាមួយ មិននឹកស្មានថាការគាំទ្រដល់ ថ្នាក់បាត់បង់ខួរក្បាលដល់ម្លឹង ខ្ញុំ surprise ខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAaLTk7-DknM9kCCcoXiPYzC0kG_hgcg78pHh07QXyrLABaxSvM6oiREuOBbcjIV_GEmw2acsi-ZvejLU8brx59UKXUjmyOcHP02AcZx_3OssmLTHCSIaKbWCAkGKDkACNysyjznm6K1APswSKuPmVqwi13hpMC895W7jwGvwxbx12MFZhpb7zUDqye58/s1208/-2147483648_-235663.jpg
គណនីក្លែងក្លាយដែលគ្មានរូបនេះបានខម្មិនដាក់ វ៉ាន់ នីឡា ថា «សួស្តី ខ្ញុំមិនមែនជាអ្នកគាំទ្រ BTS ទេ តែសូមមានមតិបន្តិច ទាក់ទងរឿងនេះ។តាមពិតទៅអត់មានអីចម្លែកទេ ដែលសុខៗអតីតតារាចម្រៀង បែកធ្លាយវីដេអូម្នាក់នេះចេញមកនិយាយពាក់ព័ន្ធនឹងរឿងក្រុម BTS។ ព្រោះថានាងក៏ធ្លាប់បានធ្វើសកម្មភាពស្រដៀលនេះម្តងរួចហើយកាលពីឆ្នាំមុនទាក់ទងនឹងតារាសម្តែងដែលមានកម្ពស់ទាបនៅទ្វីបអាហ្វ្រិកដែលយើងរាល់គ្នាហៅថា អា ក្លូ។ រឿង២នេះយើងអាចសង្ស័យបានថានាងមានចេតនាណាមួយដើម្បីនិយាយរឿងទាំងអស់នេះក្នុងគោលបំណង ប៉ះពាល់បុគ្គលមានឈ្មោះណាមួយនៅក្នុងស្រុក។ ជាចុងក្រោយខ្ញុំសូមផ្តាំថា កុំធ្វើកញ្ជះពួកអាជាន់ទី២១ ដោះដូរកិត្តិយយសដើម្បីបានការងារជា MC»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB-HJ3DiAeKSDMmLMrlty2eNyvj8O_q0Lj2v2BO4Ymf3qrPGetT6FTzno1HkmeIo67jt4Ll-8Tpf_p2HxQmygutoHb1tsucmg-L8ohp09zvTn91KWb6eb1-SxOhKuqW__qbj0WsCPX5XyyZask4yq3-y0RKkv8D-8fBIa2rVR8HXzG8gW5fmzSIplG03E/s1119/-2147483648_-235665.jpg

ការខម្មិនមួយនេះបានធ្វើឱ្យ វ៉ាន់ នីឡា ខឹងសម្បារយ៉ាងខ្លាំងនិងបានចេញវីដេអូមួយបង្ហាញពីការឈឺចាប់របស់ខ្លួនដែលត្រូវបានជនម្នាក់នេះជីកកកាយរឿងដ៏សែនឈឺចាប់របស់នាងកាលពីអតីតកាល។ ការបញ្ចេញមតិនេះ វ៉ាន់ នីឡា ថាប្រៀបដូចជាយកនាងទៅជ្រមុជក្នុងទឹកមិនឱ្យនាងងើបមកវិញឡើយ។ ទោះយ៉ាងណា បន្ទាប់ពីបង្ហោះវីដេអូមិនបានប៉ុន្មាន វ៉ាន់ នីឡា បានសម្រេចចិត្តលុបវិញទាំងអស់ដោយនាងបានបញ្ជាក់តាមរយៈសំណេរមួយទៀតថា «One last time, អ្វីគ្រប់យ៉ាងខ្ញុំបាន delete ទាំងអស់ បញ្ជាក់ មិនមែនខ្ញុំខុស តែអត់ចង់វែងឆ្ងាយនាំតែមាន មនុស្សខ្លះវាឆ្លៀតឱកាសចង់ជាន់យើងពេលហ្នឹងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងយល់»៕

នាង គន្ធា បង្ហោះរូបចាស់ជាមួយនឹង ប៊ុត សីហា រងនូរមតិវែ.កញែ.ក

0

តារាចម្រៀង នាង គន្ធា រងនូវមតិប្រតិកម្មចម្រុះក្រោយពីបង្ហោះរូបចាស់ជាមួយនឹង ប៊ុត សីហា ។ អ្វីដែលធ្វើឱ្យ នាង គន្ធា ចេញមុខប្រតិកម្មគឺទាក់ទងនឹងបុរសម្នាក់ដែលខម្មិនពាក្យមិនសមរម្យដោយចោ.ទសួរនាងថា «ជក់ដែរមែន?»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIb6XSNMw2K-9b8kjWEuLqQAEGdaSV9eiDG31oOKG4mhCWco2LbiY1mxBUNNktFillIjW8tXzc1o5Ctga-QCKqAFP0I_KpSFrwpy38xBuLobATIm5faQ5M2MZSZwVrHG2hfuE7blPPigRRO7_DeKgXCqsCgb5zcVocxprnkEDx6xUNu0ZaVVhqPg5v1JI/s2048/image_2026-05-25_15-27-09.png

នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ តារាចម្រៀង នាង គន្ធា សិល្បការិនីក្នុងទ្រនំសាន់ដេ ដែលទស្សនិកជនស្គាល់ថាជាម្ចាស់បទ«បេះដូងចេះស្រវឹង»និងបទ «រាប់ថយក្រោយ» បានបង្ហោះវីដេអូនិងបង្ហាញរូបភាពបុរសម្នាក់ដោយការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីខម្មិនពាក្យមិនសមទំនងដាក់នាង។ ដើមហេតុដំបូងគឺថាកាលពីថ្ងៃទី២៣ ឧសភា នាង គន្ធា បានបង្ហោះរូបមួយសន្លឹកជាមួយនឹង ប៊ុត សីហា ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «យូរឆ្នាំហើយ ជាមួយបងសីហា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh0wgajJCy4yKa1yLdkt5D7t3Divjv6ELXVIpIZ9TO-Q32DN8JHT8D2LCrXbvu8wqplziK7xEFuUGRUJeTuH2t2kKptVKPyNv-devHpD9kQs0tX8vm6eqlOlUU9H8hNd0fZ72k1ra7aaAzmjFhLAds0zzluy9Pw1xzVbek2jct3uSZufTZDjS_idjvl98/s1374/image_2026-05-25_15-27-07.png
រូបមួយសន្លឹកដែល នាង គន្ធា បង្ហោះជាមួយនឹង ប៊ុត សីហា បានទាក់ទាញមតិប្រតិកម្មចម្រុះពីសាធារណជនជាច្រើនមានទាំងវិជ្ជមាននិងអវិជ្ជមានចំពោះរូបនាង។ អ្នកខ្លះក៏សរសើរនាងដែលហ៊ានបង្ហោះរូបជាមួយនឹង ប៊ុត សីហា ទោះបីអ្នកចម្រៀងរូបនេះប្រឈមនឹងរឿងចម្រូងចម្រាសយ៉ាងណាក្តី។ មតិខ្លះទៀតលើកឡើងទៀតថា នាង គន្ធា មិនគួរបង្ហោះរូបនិងសេពគប់ជាមួយនឹង ប៊ុត សីហា នោះទេ។ លើសពីនេះ នាង គន្ធា ត្រូវរងនូវការបញ្ចេញមតិខ្លាំងក្លាថា «ជក់ដែរមែន?» រីឯមតិផ្សេងទៀតថែមទាំងនិយាយឱ្យ នាង គន្ធា ថា «ថតបាន តែហាមទៅជក់ថ្នាំមួយណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj95IyIY9KjGZYC9OI7hnER5X-QmCDtlLOV5nFPHnjpc4l1jUFp99PPMM7h15NV0lKL1Tq04vgK9GPaQDGf9JhgOabm-dI8XOhEWsIbJJhOzxc8f03gq4_hyphenhyphenTWddxZmwm0jq8CeEVzjRYnpyYvQYW277IZJmWJPO2vkwVAI25Kzkdsz4aZ4fIOWmEdyBUQ/s1440/image_2026-05-25_15-27-13.png

បន្ទាប់មក នាង គន្ធា បានចេញវីដេអូឆ្លើយតបទៅកាន់បុរសម្នាក់ដែលខម្មិនមិនសមរម្យដាក់នាងថា «ជក់ដែរមែន?» ខណៈគ្រាន់តែនាងបង្ហោះរូបមួយសន្លឹកសោះ។ តារាចម្រៀងរូបនេះបានបកស្រាយទៀតថា កាលពីមុននាងនិង ប៊ុត សីហា បានធ្វើការអង្គការជាមួយគ្នានិងទៅចូលរួមកម្មវិធីសប្បុរធម៌ជាមួយគ្នានៅឯក្រុងកំពង់សោម និងខេត្តផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCFodB_A036GwbdCLEhWG6lhGIAhYY-X1DnsGvwzSg3if_wg8G86IPyj0-rkOJoVQZpqGgh5cjE1l9NU40kj0cUpLlNy8cbeangV4DlkrgWXsrLs1SMo5AHQY6nt9sWE6ebdauuYmQ8erOKtZXPB24rOWDs2ydwj3EKNPxSRh4AV8DOJ3FXMKxdPgF0NU/s2025/image_2026-05-25_15-27-15.png

តារាចម្រៀងរូបនេះបានចោទសួរទៅវិញថា តើមានកំហុសអីគ្រាន់តែមនុស្សដែលធ្លាប់ធ្វើការជាមួយគ្នា ហើយបង្ហោះរូបសោះបែរជាមានការដៀមដាមដល់ថ្នាក់នេះ។ នាង គន្ធា ថានាងនិងប៊ុត សីហា ធ្លាប់ស្គាល់រាប់អានគ្នាមិនប្រកាន់នោះទេ ចំណែកឯរឿងផ្សេងទៀតគឺជារឿងផ្ទាល់ខ្លួនរបស់ ប៊ុត សីហា ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQO7h84OZrwbOrArZpA1SWfuL0NM5TgEOFg2Snx_eXhr_MIY9x43Pc-qL7qNpurZwe2NNbTAYK9c2MjB7WChSD-i7bMqe-yTnL_RKke2aNOz4jsYypoRpNLK0JdDeBnJg53Ptn_AfVipZTxbjkJ8tX92bygzuw5hPeNot6TNc3QJyj4kullXeG0RK9v2U/s2048/image_2026-05-25_15-27-14.png

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល នាង គន្ធា ចេញមកតបតនឹងអ្នករិះគន់កន្លងមកឱ្យតែអ្នកលេងបណ្តាញសង្គមណាបញ្ចេញមតិមិនសមរម្យដាក់នាង នាងបានបង្ហោះគណនីនោះវិញ៕

មិនគួរឱ្យជឿ! ឈ្នះ168$x10 ម្ដង4នាក់ពីប៊ូសស្រ្តង ចែកលុយ ចែកទុរេនឱ្យអ្នកជិតខាង

0

អ្នកជិតខាងដែលគ្រប់គ្នាប៉ងប្រាថ្នា!… ឈ្នះរង្វាន់ 168$ x 10 ពីប៊ូសស្រ្តងភ្លាម ហៅអ្នកជិតខាងមកចែកលុយម្នាក់ 168$ ហើយម៉ៅទុរេនចែកគ្នាញុំាទៀត។ ចុះបើអ្នកវិញ ឈ្នះរង្វាន់បែបនេះ តើចែកឱ្យអ្នកជិតខាងដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0oX23WZTM1xQ0YNNT9ak9K0IhiAbpdBgLd7zlPTeQmgup7NqzKpmsnUnyFjjperB3Qt190TGX8g9LOanzDIzp7zKBcoO_hQXrFfp0Z_3LIZvS0gYkWs2pSnI24wuIxEzqAx7zf6m-Bj7sgp1cA3FqhfQC5_z0UwTRKUztLR8JppSjG_NGzTLtxO3lzMA/s1280/IMG_8061.JPG
ម្ចាស់រង្វាន់អ្នកជិតខាងល្អ 168$ x 10 ពីប៊ូសស្រ្តង មានចំនួន4នាក់ រួមមានបងស្រី យ៉ុន សាអែម អាយុ 44 មុខរបរលក់បន្លែ, បងប្រុសភឿក ផែង អាយុ 43 មុខរបរដាំដំឡូង, បងស្រី សំ ស្រីរ័ត្ន អាយុ 33 ជាស្រ្តីមេផ្ទះ និងបងស្រី ម៉ៅ ស្រីនី អាយុ 24 មុខរបរជាកៅស៊ូ នៅខេត្តត្បូងឃ្មុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFqZnd74QkpB-zvSWVtMlGjDJKaaPd5AjZyIVl4F3MWruNM_p1gBAJQ1kzgczUa5FceT3CmhAybuG9dDlVzwOOlaWb5MDH00QWZIH7ewc5sYntyr6jLiz7iALsYhgXX5I3ANGBq9Lk3g3miwjLz163HRk9rrEj_VR3_Fp3Gbt7kF1VpRj27e7CmLvw5MQ/s1280/IMG_8060.JPG ពួកគាត់បានប្រាប់ថា ក្រោយពីធ្វើការងារប្រចាំថ្ងៃហត់ ពួកគាត់តែងតែទិញប៊ូសស្រ្តងត្រជាក់ៗញុំាប៉ូវកម្លាំង ស្រាប់តែពេលនេះសំណាងល្អ ឈ្នះរង្វាន់អ្នកជិតខាងល្អ 168$ គុណនឹង10។ លុះពេលក្រុមហ៊ុនប៊ូសស្រ្តង ចុះមកប្រគល់រង្វាន់ ស្រាប់តែពួកគាត់ម៉ៅទុរេនចែកអ្នកជិតខាងញុំា សើចក្អាកក្អាយផ្អើលពេញស្រុកភូមិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnt06eb55_yNIEXLwa1xcyfkhpzNJx_NqG5c4jltaipYlDNc2WISXQZYp-QWMaa9ZU9o-euSXfAlnFLICkkmsNvXzm5oBk5lGVTqqDA19sE5oVSSUuzJ7_9RdMSynCQgf-uA5t2d4ZBCdx0-jGsN_RyldgXbBeeeUxlVg8ovE3kutZ0xl7LJ2U5RiSdYU/s1280/IMG_8058%20(2).JPG
គួររំលឹកផងដែរថា រង្វាន់អ្នកជិតខាងល្អ 168$ នេះ ម្ចាស់រង្វាន់អាចជ្រើសរើសចែកលុយ 168$ ឱ្យនរណាក៏បាន ដែលគាត់ចាត់ទុកថាជាអ្នកជិតខាងល្អរបស់គាត់ តាមចំនួនដែលក្រុមហ៊ុនកំណត់។
ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់ច្រើន! មើលតែអ្នកត្បូងឃ្មុំដឹងហើយ គឺត្រូវរង្វាន់ម្តង 4នាក់។

មានតែមនុស្ស ៥ ក្រុមនេះប៉ុណ្ណោះ ដែលមិនតម្រូវឲ្យចូលបំពេញ «កាតព្វកិច្ចយោធា»

0

ស្របពេលដែលច្បាប់កាតព្វកិច្ចយោធាត្រូវបានសម្រេចឲ្យអនុវត្តជាផ្លូវការ យុវជនខ្មែរដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ កំពុងមានអារម្មណ៍ភ័យផងអរផងជុំវិញការត្រៀមខ្លួនចូលបំពេញភារកិច្ចបម្រើជាតិរយៈពេល ២ឆ្នាំ។ ទោះជាយ៉ាងណា ក្ដីបារម្ភមយយចំនួនអាចត្រូវបានកាត់បន្ថយឲ្យរសាយទៅវិញខ្លះ ក្រោយពេលដែលសេចក្តីលម្អិតនៃច្បាប់ថ្មីនេះបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមានការលើកលែងសម្រាប់ក្រុមមនុស្សពិសេសចំនួន ៥ ក្រុមនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTuIOmBQOA0-SialKERuFziz3fkj2HQmStBADauX8INHFCKnGovPYuqrfyU7FjDSv69fKZXTtr8bJj3PQ6WfRKstZgbTvTw5s_XVl2SHdqN7HRzmykOEhw2DpBAcWHdCa4U_m77zPY9M3ekaTFGBo2mI7wD2CChI4AfLTWBoP8VP6GTe_XJKQEyhUyrzg/s1280/photo_2026-05-25_15-43-29.jpg

តើក្រុមមនុស្សពិសេសទាំង ៥ក្រុមនេះសំដៅលើក្រុមមនុស្សដែលមានលក្ខណៈបែបណាខ្លះ? ផ្អែកលើសម្រេចចុងក្រោយនៃច្បាប់ដែលមាន ៨ ជំពូក និង ២០ មាត្រានេះ ប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវមានកាតព្វកិច្ចចូលបម្រើទ័ពរយៈពេល ២៤ ខែ (២ឆ្នាំ) លើកលែងតែប្រជាពលរដ្ឋចំនួន ៥ ក្រុមនេះប៉ុណ្ណោះ ដែលនឹងរួចផុតពីកាតព្វកិច្ចចូលបម្រើទ័ព។ មនុស្ស ៥ ក្រុមដែលត្រូវបានលើកលែងឱ្យរួចផុតពីកាតព្វកិច្ចយោធាទាំងនោះមានដូចជា៖
ក្រុមទី១៖ ព្រះសង្ឃ និងបព្វជិតនៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ដឹងឮជាផ្លូវការពីក្រសួងធម្មការ និងសាសនា។
ក្រុមទី២៖ ប្រជាពលរដ្ឋដែលមានសមត្ថភាព ឬទេពកោសល្យពិសេស ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការបញ្ជាក់ត្រឹមត្រូវពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច។
ក្រុមទី៣៖ អ្នកឯកទេសជំនាញ ដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវ ឬអនុវត្តផ្ទាល់នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ។
ក្រុមទី៤៖ ប្រជាពលរដ្ឋដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យា រួចរាល់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រុមទី៥៖ ប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ (ផ្អែកលើការពិនិត្យជាក់ស្តែងពីគ្រូពេទ្យយោធា)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9S9B29xD-PtnUaH8O83BxBVeonsxZcHzZpHmIiqf6N7WvA1UB2-3-JhbiKTP3EQmN6rZf2L4vtdeE5vRQn3EW3Ez36R5Q7Okqa4WWehuMl868_Nd5oo44TF7HNMfnymxTMLPuUHPnsjBQ0oXFiI3mbiWngR3B-stSFryn5c7Mdro4NBNKpAMUIZwjMpo/s636/photo_2026-05-25_15-43-28%20(3).jpg

គួរបញ្ជាក់ថា ការអនុម័តច្បាប់នេះ មិនមែនជាការបង្ខំឱ្យយុវជនទៅធ្វើសង្គ្រាមនោះទេ ប៉ុន្តែវាជាការផ្តល់ឱកាសមាស និងគុណសម្បត្តិជាច្រើនដល់ប្រទេសជាតិ និងយុវជនផ្ទាល់។ ក្នុងនោះសម្រាប់ប្រទេសជាតិ គឺនឹងទទួលបានកម្លាំងការពារជាតិដ៏ក្មេងខ្ចី ស្វាហាប់ និងមានចំណេះដឹងខ្ពស់ (យុវជនសម័យឌីជីថល)។ លើសពីនេះ យុទ្ធជនទាំងនោះអាចចូលរួមជួយសង្គមជាតិបានភ្លាមៗក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ (ទឹកជំនន់, ការបាក់ស្រុតដី) ឬការងារសង្គ្រោះបន្ទាន់ផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5MqD-1PIpQwQtNxg4k7Lzw3yBd7VeCjOe5MP_CeB4L3Ezskc1G9LggMhV9t0fG0CMcHlJhRgTUADNwK7WKMEu2dvSVWBG6S98V5ZAX3on9mzHDuqI1SPzR58hCkO5eycKzyWvzGUMXTLS2L2maeyZ9rM0JfVLq3K3lyZT5mXNNfat98PXHbyT9hdKDfE/s1024/photo_2026-05-25_15-43-28%20(2).jpg

ស្របពេលជាមួយគ្នានេះដែរ ផលប្រយោជន៍ចំពោះយុវជន គឺក្នុងអំឡុងពេល ២ ឆ្នាំនៅក្នុងជួរទ័ព យុវជននឹងត្រូវបានហ្វឹកហ្វឺនឱ្យមានវិន័យខ្ពស់ សុខភាពមាំមួន និងស្មារតីស្នេហាជាតិ។ អ្វីដែលពិសេសបំផុតនោះគឺ ពួកគេនឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស-វិជ្ជាជីវៈច្បាស់លាស់។ ក្រោយពេលបញ្ចប់កាតព្វកិច្ច ២ ឆ្នាំ យុវជននឹងទទួលបានអាទិភាពខ្ពស់បំផុតក្នុងការប្រឡងចូលក្របខណ្ឌរដ្ឋ (ទាហានអាជីព, ប៉ូលិស, មន្ត្រីរាជការ) ឬទទួលបានឱកាសការងារល្អៗនៅក្នុងវិស័យឯកជន ដោយសារតែពួកគេជាបុគ្គលដែលមានវិន័យការងារខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjARRviA-qkJb7xuLW9YxXOQM56YcyVThNqAHxbGU7-hm_93PupjySyGsFOgpezNrO54aLCfTcFmTaPFWm_X_5QcB5lV-wZvzvHzY9ZlQ-b6DYbim7aB6zqWDSBpgLVcqGObRaOKAIE_ODbuFqjiZY31eeyrYFao0KgUKsdrPJFC6DiIuSLMMIIhLUrLY/s1280/photo_2026-05-25_15-43-28.jpg

សរុបជារួមមក ច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០២៦ នេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការកែទម្រង់វិស័យការពារជាតិរបស់កម្ពុជា។ ការកំណត់លើកលែងចំពោះមនុស្សទាំង ៥ ក្រុមខាងលើ ឆ្លុះបញ្ចាំងពីភាពបត់បែន និងការគិតគូរដ៏ល្អិតល្អន់របស់រដ្ឋាភិបាល ដើម្បីធានាថា ច្បាប់នេះដើរទៅមុខដោយរលូន ស្របពេលដែលវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងសាសនារបស់ជាតិ នៅតែបន្តដំណើរការទៅមុខដោយគ្មានការរអាក់រអួលឡើយ៕

ធ្លាប់តែលាបពណ៌ឱ្យគេ! ឥឡូវថៃបា.ក់មុ.ខម្តង ក្រោយឡាវបណ្តេញក្រុម Scam ថៃជាង ៣០០នាក់ចេញពីប្រទេស

0

​ពូកែខាងដើរលាបពណ៌ប្រទេសគេ ចុងក្រោយប្រជាជនខ្លួនឯងសោះគឺជាជនបោ.កប្រាស់! ជនជាតិថៃប្រុសស្រីចំនួន ៣០៧ នាក់ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍ឡាវ ចាប់បញ្ជូនត្រឡប់ទៅប្រទេសថៃវិញជាបន្ទាន់យ៉ាងទីណាត់ទីណែង កាលពីថ្ងៃទី២១ ខែឧសភា ក្រោយពេលទីតាំងលាក់ខ្លួនដំណើរការល្បែងស៊ីសងអនឡាញខុសច្បាប់របស់ពួកគេនៅក្នុងទីក្រុងវៀងចន្ទន៍ ត្រូវបានឡោមព័ទ្ធនិងបង្ក្រាប។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN2sHGjdPl2uLZumrSjf4xWe2ZcmQvkv1BU3Byn8yYiK-sGao3xfBQNvh4ZoqgC8bz8lkNh1vFB2blKFTF747TamXs6W0T4WYGSpIaQLiKOSKoW_OO4kcbtpkarjC-uJc1rYShZzUWcIJYKNlAwooaFp24c9iNz06d4nlkQ78gOwnVIyBx2x0PBGqahbo/s1280/photo_2026-05-25_14-53-40.jpg
យោងតាមរបាយការណ៍ចុះផ្សាយរបស់សារព័ត៌មាន The Laotian Times ការបណ្តេញចេញជាដុំកំភួននេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងសន្តិសុខសាធារណៈឡាវ និងអាជ្ញាធរពាក់ព័ន្ធរបស់ថៃ ដើម្បីកាត់ផ្តាច់ឫសគល់នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLTrxg1r90fiUj0RvEFg2BrX9TToZzw4GpBLKZz_g1sAT2JeaDBHFsS4zmyORLdvqioSYkA_igPxgdkvKSY1MvJ9eRPMT0V2tot9wsKBKoYbRSCMAwxoRYpQoPFrnTNAuMvZaGSgCwERhWnyDAdymaZHP9eoxpQdTZGTXVPWU_-ctglsKoqOcs9yt7bRI/s1280/photo_2026-05-25_14-53-39%20(2).jpg
 
យោងតាមប្រភពព័ត៌មានដដែល ជនជាតិថៃទាំង ៣០៧ នាក់នោះ រួមមានស្ត្រីចំនួន ១៣៦ នាក់ ត្រូវបានអាជ្ញាធរឡាវឃាត់ខ្លួន នៅក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយចំនួន ដែលលួចលាក់ដំណើរការអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញឆបោកអនឡាញខុសច្បាប់ នៅក្នុងទឹកដីនៃរដ្ឋធានីវៀងចន្ទន៍។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត និងបំពេញនីតិវិធីច្បាប់រួចរាល់ ភាគីឡាវបានរៀបចំពិធីប្រគល់ និងទទួលជនសង្ស័យទាំងនោះជាផ្លូវការ នៅបរិវេណប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនអន្តរជាតិស្ពានមិត្តភាពឡាវ-ថៃទី១ ដោយមានការចូលរួមដឹងឮពីមន្ត្រីការទូត និងមន្ត្រីអន្តោប្រវេសន៍នៃប្រទេសទាំងពីរ ដើម្បីបញ្ជូនពួកគេទៅកាត់ទោសបន្តតាមច្បាប់របស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyandx4eJPma71haoxxNmkp7hAuhmSPfOAvm0lLd-J14s4z486GnLZp-mTSDv2RSfFODd2A-Oi-7-knvF2idFiqv1n2bz27BtBejGiBJZR8jZm2rjLfTsIDxsYnQ5lYutDX7NLcdpHeEmm1iA-fovRRvXEjQfYMkX3SYL-AgajLhxWEjnlMYMb4b52Tr0/s1280/photo_2026-05-25_14-53-39%20(3).jpg
 
អ្នកវិភាគភូមិសាស្ត្រនយោបាយបានកត់សម្គាល់ថា ចំណាត់ការដ៏ក្តៅគគុករបស់ប្រទេសឡាវនាពេលនេះ គឺដើរទន្ទឹមគ្នាយ៉ាងស៊ីចង្វាក់គ្នា ទៅនឹងយុទ្ធនាការបង្ក្រាបបណ្តាញ Online Scam និងល្បែងអនឡាញខុសច្បាប់យ៉ាងចាស់ដៃរបស់ប្រទេសកម្ពុជា។ នេះសបញ្ជាក់ឱ្យឃើញថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លែងបណ្តោយឱ្យក្រុមឧក្រិដ្ឋជនឆ្លងដែន មកប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើជាជម្រកសុវត្ថិភាពដើម្បីបង្កការខូចខាតដល់សន្តិសុខ និងសេដ្ឋកិច្ចតំបន់ទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx7l7dHU8HJlnf-sZNhjvil6wFTJpNOogib-vWLOR5vgeyXKou2iWkJo8i8XPxsbi4Wt6ZBqEwv3GTfuh4Df9LyEZ7qNaqT-Z9QSme5x-x62hJBrxfSVhU7FdBvbACWHMK1AncAEHmEsMnrIazJYR32XLavTIeoS7QtYZtYn7Rryk3LV58aIR85bikClk/s1280/photo_2026-05-25_14-53-39.jpg
 
ម្យ៉ាងវិញទៀត ការវិលត្រឡប់ទៅវិញនៃពលរដ្ឋថៃរាប់រយនាក់ដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះ ក៏ត្រូវបានគេមើលឃើញថា នឹងបង្កើតជាសម្ពាធបន្ថែមទៀតដល់រដ្ឋាភិបាលថៃ ទាំងផ្នែកការអនុវត្តច្បាប់ក្នុងស្រុក និងការដោះស្រាយបញ្ហាទីផ្សារការងារ ដែលកំពុងតែរងគ្រោះស្រាប់ដោយសារវិបត្តិបិទរោងចក្រឧស្សាហកម្ម៕

BTS បំបែកកំណត់ត្រាថ្មីនៅលើ Billboard 200 ជាមួយនឹងអាល់ប៊ុម «Arirang»

0

អាល់ប៊ុម «Arirang» របស់ BTS បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាអាល់ប៊ុមដំបូងដោយសិល្បករកូរ៉េខាងត្បូងដែលស្ថិតនៅក្នុងចំណោមកំពូលទាំង ១០ នៅលើ Billboard 200 រយៈពេល៩សប្តាហ៍ជាប់ៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik725mn7tmGHFTWgw4Jl7GIPpiGHmdvblRxCCog3c9CU0Is3Lo518NkCrxEEmnuuiViY0ufcfXduhnE9eQeB5H_q3YfXT0p4QwyVmVlcy6R9FVRxW3wJyyrkHXgJmamZUFccXWNnyHzgDwF_xew9FvxzTEn3u7_ioTKuvsFIflLGVsvlZUZjOMBegS7Qk/s2048/image_2026-05-25_16-34-35.png
Billboard ជាតារាងដ៏មានកិត្យានុភាពមួយដែលវាយតម្លៃអាល់ប៊ុមពេញនិយមបំផុតនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក។ ជាមួយនឹងសមិទ្ធផលនេះ «Arirang» បានក្លាយជាអាល់ប៊ុមដំបូងដោយសិល្បករកូរ៉េខាងត្បូងដែលនៅតែស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃ Billboard 200 រយៈពេលប្រាំបួនសប្តាហ៍ជាប់ៗគ្នា។ ពីមុន អាល់ប៊ុមនេះបានបង្ហាញខ្លួនជាលើកដំបូងនៅលេខមួយក្នុងខែមីនា ហើយរក្សាបានចំណាត់ថ្នាក់កំពូលសម្រាប់រយៈពេលបីសប្តាហ៍ដំបូង។ ចាប់តាំងពីពេលនោះមក BTS បានបង្ហាញលទ្ធផលល្អជាប់លាប់ មិនដែលចាកចេញពីចំណាត់ថ្នាក់កំពូលទាំង ១០ឡើយ ដែលបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំងរបស់ក្រុមនៅក្នុងទីផ្សារតន្ត្រីធំបំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-jZ8LswG8QF1l5lgsw_RRYMuDm-nkCel1uhXSnkSl91wC8I-TZrPHriwkq-NVnrr8PqB7GriJNfP17He7gfobf6XG0zJQheGg10cIxenyN5lIHGbpBFwFas8XLzKc4_G_RciwemSWzKj5u9848YR146hlxSsnjs1UdbWzGaKWOrFML8zEMKZ-BW5UzlY/s1440/image_2026-05-25_16-34-39.png

យោងតាមទិន្នន័យពី Luminate «Arirang» ទទួលបានចំនួនអាល់ប៊ុមសរុបចំនួន ៤២,០០០ យូនីតក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ២១ ខែឧសភា។ សមិទ្ធផលនេះរួមបញ្ចូលទាំងការលក់អាល់ប៊ុមរូបវន្ត ការទាញយកឌីជីថល និងបរិមាណស្ទ្រីមដែលបានបម្លែង។ ទោះបីជាត្រូវបានចេញផ្សាយកាលពីប៉ុន្មានសប្តាហ៍មុនក៏ដោយ អាល់ប៊ុមនេះនៅតែរក្សាបាននូវការលក់ និងតួលេខស្តាប់ដ៏គួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញពីប្រជាប្រិយភាពយូរអង្វែងរបស់ BTS នៅទូទាំងវេទិកាតន្ត្រីអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_c3Utihn1TtJqAYY9I0x-jbmhjWA_BROS03EYmzSGwVeTMaOMBb1Kmye793dmbGDYDgMvBFn52h3JfK9igAVyliYNxcVSP4MYQgpdFSdoA05RWd972dHMGpfk-cVoqmbZk9CfF61PiNDa4tP3QCDs-Uc6LxR6i_HyIUw6BFZg3z9YwLNfLt7tOjvXaVA/s736/image_2026-05-25_16-34-37.png

«Arirang» មិនត្រឹមតែមានឥទ្ធិពលផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងទទួលបានមតិប្រតិកម្មវិជ្ជមានពីទាំងអ្នករិះគន់ និងអ្នកគាំទ្រផងដែរ។ អាល់ប៊ុមនេះត្រូវបានគេសរសើរចំពោះអារម្មណ៍វប្បធម៌កូរ៉េដ៏ទំនើប ប៉ុន្តែប្លែក និងសម្រាប់ការបង្ហាញពីភាពចាស់ទុំផ្នែកតន្ត្រីរបស់ BTS បន្ទាប់ពីបានចូលរួមក្នុងឧស្សាហកម្មនេះអស់រយៈពេលជាច្រើនឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhup6ud3gkJzr3bSdWPnFJ8XMndMHAhu2Al8JZOVkuhz8hjR8dlCSDnmEOMTV031t0BXE22aF32iJRQhC0Tj1Pyrr__zvjFPUHtG49ut-Rag6mHeG5LM7OsI1VixPycCHoWSGCkUBlddmGQJnHG30dIACjW0zZfvGfrrHXv1dx5-5_QSNev9yI9GYdHSg0/s1920/image_2026-05-25_16-34-37%20(2).png

ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេមក BTS បានបំបែកកំណត់ត្រាជាច្រើនជាប់លាប់នៅលើ Billboard និងតារាងសំខាន់ៗជាច្រើននៅទូទាំងពិភពលោក។ ភាពជោគជ័យនៃអាល់ប៊ុមនេះបានពង្រឹងជំហរត្រួសត្រាយផ្លូវរបស់ក្រុមបន្ថែមទៀតក្នុងការនាំយក K-pop ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ ក្រៅពីសមិទ្ធផលផ្នែកតន្ត្រីរបស់ពួកគេ BTS ក៏រក្សាបាននូវប្រជាប្រិយភាពរបស់ពួកគេតាមរយៈសកម្មភាពមាតិកាផ្សេងៗ និងកម្មវិធីផ្ទាល់ខ្លួនផងដែរ។ អ្នកគាំទ្រកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះខ្សែភាពយន្តឯកសាររបស់ក្រុមមានចំណងជើងថា «Break the Silence»៕

វៀតណាមនឹងពិន័យប្រាក់ពលរដ្ឋដែលចែកចាយព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គម

0

រដ្ឋាភិបាលវៀតណាមបានប្រកាសដាក់ចេញនូវអនុក្រឹត្យដើម្បីរឹតបន្តឹងការគ្រប់គ្រងប្រព័ន្ធឌីជីថល ដោយកំណត់ប្រាក់ពិន័យយ៉ាងច្រើនរហូតដល់៥០លានដុង (ប្រមាណ១,៩០០ដុល្លារ) លើបុគ្គលដែលចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គម ហើយវិធានការថ្មីនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅ ។ អាជ្ញាធរវៀតណាមមានសិទ្ធិបង្ខំឱ្យលុបចោលព័ត៌មានមិនពិតទាំងអស់ភ្លាមៗ និងបិទគណនីបណ្តាញសង្គម ដែលរដ្ឋាភិបាលវៀតណាមចាត់ទុកធ្វើសកម្មភាពល្មើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKvPpq-Zj-NFVYJ7yL7WeHJCgoIZ0EuBCKBbVicZEpkrc4tzV1R9b3RnPZ_bNVhZIaAPZkkRym7pW56WCVRy76FNF7-drVOXhRsIAhrvKOWDbOpNPApndspUCWgShPOQaUHCWQVwneKtv6MW_bd-49hyJmHLFflrP_3kyXi5fMT43NkVEIm_cYy8Q7IJQ/s800/photo_2026-05-26_08-49-51%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ អ្នកប្រើប្រាស់បណ្តាញសង្គមនឹងប្រឈមមុខជាមួយការពិន័យប្រាក់ ចាប់ពី២០លាន ទៅ៣០លានដុង (ប្រមាណ៧៦០ដុល្លារ ទៅ១,១៤០ដុល្លារ) បើប្រព្រឹត្តសកម្មភាពល្មើសច្បាប់ រួមមាន ៖ ចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ, បំភ្លៃ និងបង្កាច់បង្ខូច នាំឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះបុគ្គល ឬស្ថាប័ន, បង្ហោះរូបភាពអាសអាភា.ស អសីលធម៌ ដែលផ្ទុយនឹងទំនៀមទម្លាប់ប្រពៃណី, ចែកចាយរូបភាពហិង្សា, ការធ្វើឃា.ត ឬគ្រោះថ្នាក់រន្ធត់ និងបង្ហោះផែនទីប្រទេសវៀតណាមមិនត្រឹមត្រូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpN_IudnQ8HmLh4OTFNKIgHDqXl5IxuEZQ4gURzy9FcuBJvm4CyF9YoJ-uCIeFMyVxCtmqcsSJacSjHgGixBTxlTHtXLLKfcnQXJxAE1ZUbUT5BybVZj1dqC900s2onMG7F2ONJjdgjCfaKHV7D4SSfvdtCT0ko2J4XpbL59ssMkb1djnUALRTcr9paBs/s521/photo_2026-05-26_08-49-51%20(3).jpg
រដ្ឋាភិបាលវៀតណាម ក៏បានបង្កើនការពិន័យប្រាក់កាន់តែធ្ងន់ធ្ងរ ចាប់ពី៣០លាន ទៅ៥០លានដុង (ប្រមាណ១,១៤០ដុល្លារ ទៅ១,៩០០ដុល្លារ) សម្រាប់សកម្មភាព ដូចជា ៖ ចែកចាយព័ត៌មានបំភ្លៃប្រវត្តិសាស្ត្រ, បដិសេធសមិទ្ធផលរបស់រដ្ឋ, បំបែកបំបាក់សាមគ្គីផ្ទៃក្នុង, ទម្លាយអាថ៌កំបាំងរដ្ឋ ឬបុគ្គល, ផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យភ័យខ្លាចក្នុងសង្គម និងប៉ះពាល់សកម្មភាពសេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3hnXyp0uyWEQqdTFwLHj_tINg38XNXQCWQPDodKXHzEaGFOZ2YlP8IiH839o7OcHIwqdZDOra7D4K4y0R7wC_7tIpO1jYBF61u__Ax-Ce_vilZoc3D3htlgjls6MteWAkx9Tb6PS8kqEkkWsLJlC00aps5BqgI8qQQz5xd-1zx53YFuQ5lmyQPYmgF4/s800/photo_2026-05-26_08-49-51%20(4).jpg
ទោះយ៉ាងណា ពលរដ្ឋវៀតណាមបានបញ្ចេញមតិគាំទ្រ និងមិនគាំទ្រ ក្នុងនោះមតិគាំទ្រលើកឡើងថា វាអាចការពារសណ្តាប់ធ្នាប់សង្គម ដោយសារបច្ចុប្បន្ន មានការចែកចាយព័ត៌មានក្លែងក្លាយច្រើននាំឱ្យជ្រួលច្របល់, កាត់បន្ថយការបង្ខូចកេរ្តិ៍ឈ្មោះ ឬវាយប្រហារគ្នាក្នុងបណ្តាញសង្គម និងជំរុញឱ្យពលរដ្ឋត្រួតពិនិត្យប្រភពឱ្យច្បាស់លាស់ថា តើជាព័ត៌មានពិតឬអត់ មុនពេលចែកចាយ (Share) អ្វីមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihklPjoxbYC4R3Qlsv-8sO9Q7KuUI03C2JDR51RMjWWJLtkixOUUAX74U0koxO3p-c5OM0_rTPR7gLNwGNpIckgW8h8uYgLrm7EhcbMpCuoaKTkI-2ceY8NjdcZGBdr2P6WuJLSa5Muiy13TcYoPqB-b6-fRebgwvvpOO1N93Ou4VOizQK1AYNk_4MHko/s1280/photo_2026-05-26_08-49-51.jpg

ចំណែកមតិមិនគាំទ្រថា នេះជាការរឹតបន្តឹងសិទ្ធិសេរីភាពពលរដ្ឋ ឬបំបិទសិទ្ធិបញ្ចេញមតិផ្ទាល់ខ្លួន ហើយការពិន័យប្រាក់រហូតដល់១,៩០០ដុល្លារ គឺច្រើនណាស់ បើធៀបនឹងប្រាក់ចំណូលរបស់ពួកគេ ។ វាធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុក និង TikTok លែងហ៊ានចែកចាយព័ត៌មានដូចមុន ពីព្រោះបារម្ភខ្លាចខុសច្បាប់ ពួកគេចង់បញ្ចេញមតិរិះគន់បែបស្ថាបនា ហើយមិនរងការផាកពិន័យ ៕

គណបក្សប្រឆាំងថៃអំពាវនាវពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំដោយគណបក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul

0

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាគណបក្សប្រឆាំងដ៏ធំ បានអំពាវនាវឱ្យពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំដោយគណបក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដោយសារគណបក្សនេះបន្តវេនពីរបបធ្វើរដ្ឋប្រ.ហារ និងរារាំងការអភិវឌ្ឍប្រទេសជាតិ ឬបង្កការជាប់គាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf6y1QLv47v5f1E0o2PHMFH3oXX0Q0jkjfO_b1id42ToCOn-9if6QY5C8N7AiTKhIczfM74PGvkjgDxHsayQ3ST7bYtVHR3c24M01Rjey_GRFw1AEm21zjRo58bWnPfc5-_mHPQ1nmj4qMP23ygImkdU68dIBAMTv7Hndd9C9Btx7Oc4UHwgsuvl_qQH4/s1280/photo_2026-05-26_08-47-34.jpg
មេដឹកនាំគណបក្សប្រជាជនរិះគន់ថា ថ្ងៃទី២២ ខែឧសភា គឺរយៈពេល១២ឆ្នាំហើយដែលមានរដ្ឋប្រហារកើតឡើងនៅប្រទេសថៃ (ដោយលោក Prayut Chan-o-cha) បើទោះជាបច្ចុប្បន្ន គ្មានរថក្រោះនៅលើដងផ្លូវដូចសម័យរដ្ឋប្រហារពីមុនក៏ដោយ ប៉ុន្តែអ្នកមានអំណាចបានផ្លាស់ប្តូរទម្រង់មកគ្រប់គ្រងប្រទេសតាមរយៈរបបខៀវ (ពណ៌ខៀវ គឺជានិមិត្តរូប និងពណ៌សម្គាល់របស់គណបក្សភូមិចៃថៃ) ។ របបនេះបានពង្រឹងអំណាចដោយការតែងតែងមនុស្សរបស់ខ្លួនក្នុងព្រឹទ្ធសភា ស្ថាប័នឯករាជ្យ តុលាការធម្មនុញ្ញ កងទ័ព និងសមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUuxUEBKlmu_CjmC1cYvXRH3Vq-75HR9N1N9t6IiWFCz3HxFAqGGx1VeRSOywkCj1m1QXGY6bHjQM1lF7ZT9FkAHFrtwukB60CUHUNMlhUc5iJcbzh4zybIhGIC87mAfaLKBPrGKwYcf2OrX8cStU2M_cL5jykwdF4OdRLN-hdoGRhyphenhyphenlEPxwkluggcv1M/s1140/photo_2026-05-26_08-47-33.jpg

ការដឹកនាំប្រទេសដោយគណបក្សភូមិចៃថៃ កំពុងរារាំងការអភិវឌ្ឍប្រទេសជាតិ ឬបង្កការជាប់គាំង ពីព្រោះអសមត្ថភាពដោះស្រាយបញ្ហារបស់ពលរដ្ឋ, បង្កើនភាពអយុត្តិធម៌ក្នុងសង្គម និងបណ្តោយឱ្យមានអំពើពុករលួយ ។ គណបក្សប្រជាជនចង់ឱ្យពលរដ្ឋយកអំណាចរបស់ខ្លួនមកវិញ ព្រោះគ្មានរបបណាអាចគ្រប់គ្រងជោគវាសនារបស់ពលរដ្ឋជារៀងរហូតឡើយ ពលរដ្ឋប្រាថ្នាចង់បានអនាគតដ៏ល្អប្រសើរ និងរួមគ្នាកសាងអំណាចរដើម្បីរុញច្រានប្រទេសថៃឱ្យឆ្លងផុតពីឥទ្ធិពលនៃរបបដឹកនាំអំណាចបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQJ-m7xBJcZaGWi4MjsPBtUuE5Nkfcc8pCzGtFPGLgN3GBc6DmGzsY5ed7OxzbNLPQDZAImDU464iil2blzHHGT3xpZkCEuhseJlwNnSzmA_8HBWYxJbkQem_S7Zng4-e0p1F4Qr9NOQqwyGy_sIVqMATkeVv10FdHUtj7usCio40Sep5JEet7YeaQrIU/s830/photo_2026-05-26_08-47-34%20(2).jpg

ជំហ៊ានដំបូង គឺជំរុញការព្រាងរដ្ឋធម្មនុញ្ញថ្មីមួយស្របតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងមានការរផ្សារភ្ជាប់ផ្ទាល់ជាមួយពលរដ្ឋ ព្រមទាំងចង់ឱ្យប្រទេសថៃជារបស់ពលរដ្ឋ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាដើម្បីអនាគតកូនចៅទៅថ្ងៃអនាគត ។ សេចក្តីថ្លែងការណ៍នេះធ្វើឱ្យនយោបាយថៃកាន់តែឡើងកំដៅខ្លាំងឡើង ដោយសារគណបក្សប្រជាជនដើរតួនាទីជាគណបក្សប្រឆាំងដ៏រឹងមាំក្នុងរដ្ឋសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheptdSUwhoDtLv8WKddFY6ByfcAGihyb9FHWL94CxKnw1R_OqfwffLu8_tkpa62zb34uoGtGmKAzWilAqRhIag_H36kn3Ot1iQyEeTVtddvVCAn__sVo-10GLwn-uz2qkzK25iZVyikBK2FBphO6Ns0T2dCAVXEUcdrelbuf7FbCfiBneCfFC3FWudaks/s1280/photo_2026-05-26_08-47-34%20(3).jpg
គួរបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតកន្លងមក គណបក្សភូមិចៃថៃរបស់លោក Anutin ទទួលបានបានជ័យជម្នះ និងដឹកនាំរដ្ឋាភិបាលចម្រុះ ដែលធ្វើឱ្យគណបក្សនេះមានឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។ ការវាយប្រហារចំៗទៅលើគណបក្សកាន់អំណាច គឺជាយុទ្ធសាស្ត្រនយោបាយថ្មីមួយរបស់គណបក្សប្រឆាំង ដើម្បីប្រមូលសំឡេងគាំទ្រពីពលរដ្ឋសម្រាប់ត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ ៕

 

ក្តៅគគុក! កាកា អូស្ត្រាលី ទម្លាយសំឡេងរបស់ភរិយា ស៊ុក សុភា ដោយចោ.ទថាដៀ.លកូនរបស់ខ្លួននិងលោក សាន សុជា

0

អ្នកបង្កើតមាតិកា កាកា អូស្ត្រាលី បានបង្ហាញការខឹងសម្បារនិងទម្លាយជាសាធារណៈនូវខ្សែអាត់សំឡេងដោយប្រកាន់ទៅកាន់អតីតតារាស្រី សារីណា ភរិយារបស់អតីតតារាសម្តែង ស៊ុក សុភា ដែលនិយាយប្រមាថចំពោះកូនរបស់ខ្លួនក្នុងន័យមិនសមរម្យរួមទាំងគម្រោងការវាយប្រហារទៅកាន់លោក សាន សុជា និងភរិយា។ អ្នកបង្កើតមាតិការូបនេះថែមទាំងព្រមានចាត់វិធានការដាក់ពាក្យបណ្តឹងនៅប្រទេសអូស្រ្តាលីទៅកាន់ភរិយា ស៊ុក សុភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3P08tuyfRoRc8J61W7yirc4FnLyno4uTYWi7Rvf67qq8kRFogrEbwgDWk-EuHL7Qbpo8fHObThhJwFN-d7wQHUZUHb5eWWWl7RX5pLIcGLgtbKXQFW0x_DqZ7lAaw3dx7XAZmDKkC44lNbvypnaVWuFhnnUWgdbIAqFwczgRHtg__sEiBIl4vIQG_i5M/s2048/image_2026-05-25_14-05-32%20(2).png

កាលពីយប់ថ្ងៃទី២៤ អ្នកនាង សារីណា ដែលគេដឹងថាជាភរិយារបស់អតីតតារាសម្តែង ស៊ុក សុភា បានបង្ហោះពីវីដេអូដែលភ្ជាប់មកជាមួយនឹងខ្លឹមសារថា «បងស្រីអើយម៉េចបានហ៊ាន ប្រើពាក្យម្លឹងៗជាសាធារណៈ ហេតុអីបានទៅប៉ះពាល់ដល់ក្មេងទៀត? នេះបើស្រុកគេវិញបងគុកមុនព្រឹកហើយ។ ស្ដាប់ហើយឈឺចាប់ ព្រោះធ្លាប់មានអ្នកប៉ះពាល់ដល់កូនស្រីនិងកូនក្នុងផ្ទៃខ្ញុំដែរ តែខាងខ្ញុំរឹងមាំ ទើបមិនក្ដៅនិងសម្ដីពួកអស់ហ្នឹង។ តែនេះជាសម្ដីមនុស្សដែលគ្មានសុជីវធម៌ ស្ដាប់ហើយហួសចិត្ត បងគិតយកមកលេងសើច តិចធ្លាក់លើខ្លួនឯងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQeFhg5TijTACvcS_TlrZxiKLXIrh5IJ7KXJyLgMJOvcPlhnXUDVLhIXi2LGYi36dnGdQUuLC7SUOL0q6KJUHG08juNqiHCJbPXnIYA2u0_-OOWBJLPfoOzyn_eLOqP5eZOt-CK-HVJbNsCy1ia4wcSMdIH2OoXuW_mCT3Bo8hdhIMImuzAAKQNJ1tuOE/s2048/image_2026-05-25_14-05-37.png

ពាក្យសម្តីនេះបានជំរុញឱ្យអ្នកនាង កាកា ក្តៅចិត្តឆេវដោយចោទប្រកាន់ថាកាលពីអតីតកាល សារីណា ធ្លាប់ប្រើពាក្យមិនល្អដាក់កូនរបស់ខ្លួនដូចគ្នាទាំងដែលកូននោះនៅក្នុងពោះនៅឡើយ ប៉ុន្តែដើរតួជាមនុស្សចិត្តល្អនៅលើបណ្តាញសង្គម។ អ្នកបង្កើតមាតិការូបនេះថែមទាំងបញ្ជាក់ពីគម្រោងដាក់ពាក្យបណ្តឹងទៅកាន់ សារីណា ឡាក់គីលុយ។ ក្រោយពីចេញវីដេអូនេះរួច កាកា អូស្ត្រាលី បានចេញវីដេអូមួយទៀតដែលទម្លាយសារឆ្លើយឆ្លងដោយចោទប្រកាន់ថាជាសំឡេងរបស់ភរិយា ស៊ុក សុភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3P08tuyfRoRc8J61W7yirc4FnLyno4uTYWi7Rvf67qq8kRFogrEbwgDWk-EuHL7Qbpo8fHObThhJwFN-d7wQHUZUHb5eWWWl7RX5pLIcGLgtbKXQFW0x_DqZ7lAaw3dx7XAZmDKkC44lNbvypnaVWuFhnnUWgdbIAqFwczgRHtg__sEiBIl4vIQG_i5M/s2048/image_2026-05-25_14-05-32%20(2).png
កាកា អូស្តា្រលី បានបង្ហាញថាខ្លួនមានជំងឺផ្លូវចិត្តបន្ទាប់ពីកូនទាំងពីររបស់ខ្លួនរងការប្រមាថពី សារីណា ដែលសំឡេងនេះនាងបានឮកាលពីខែឧសភា ឆ្នាំ២០២៤។ នៅក្នុងការទម្លាយរបស់ កាកា មិនត្រឹមតែរឿងកូនប្រុសរបស់ខ្លួនទាំងពីរប៉ុណ្ណោះទេតែសំឡេងឆាតនោះគឺបានរៀបគម្រោងដើម្បីវាយប្រហារទៅកាន់លោក សាន សុភា និងភរិយា ទៀតផងដោយបានបង្កើតគ្រុបប្រមូលយកភស្តុតាងផ្សេងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSj2ogEkRhdz7KSeUViuqvq9mOv_n8Ja93oPfqsdjFvcuuGzWVkd8TVEjP-KugqkhHLnFpwo8uCYIYp_ISBsHvsM__uzNNbNmXzIiSAhlPMCbxmOZ7HgomlIyku5fRiXJ8dLheOfLSA3nuIQH69h2dpfhW1cv3LlD2V04D0LpG_r8lU2BI8RWrYYU3hHg/s1998/image_2026-05-25_14-05-33.png

ក្រោយរឿងចម្រូងចម្រាសនេះបង្ហោះសារជាសាធារណៈបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបង្ហាញការហួសចិត្តយ៉ាងខ្លាំងទៅកាន់ភរិយាស៊ុក សុភា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjklMMua7nhpdz9ZxKIPMEwopK-mBg4rWiG0_EWmBwcczb70E28m0vPzR4n78PoiP-aXQgN-2aQ3ah3KAkyYdsiPD0HjEDx0EaJan32-pT6E9wot-0AC4pEEBeokxez60gdvuvw-P3gvPT-edpU77vuUDPhC01b8kRV6qVhv_8fYt5TmJdkELg8PreaHPA/s1434/image_2026-05-25_14-05-36%20(2).png

ក្រោយមានការចោទប្រកាន់ពីអ្នកបង្កើតមាតិការូបនេះគេបានឃើញអ្នកនាង សារីណា បានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមថា «តម្លៃខ្ញុំមិនសមទៅតបនឹងពួកអ្នកឯងទេ សុំចប់!»។ នៅក្នុងសារឆាតទៅលោក អ៊ឹម ជីវ៉ា អ្នកនាង សារីណា ថានាងមិនបានជេរប្រមាថទៅកាន់កូនរបស់ កាកា នោះទេប៉ុន្តែពាក្យសម្តីនោះគឺជាការព្រួយបារម្ភដោយសារតែដឹងពីស្ថានភាពកូនដំបូងរបស់កាកា។ លើសពីនេះរូបនាងក៏ធ្លាប់ឱ្យផ្ទះ កាកា ស្នាក់អាស្រ័យដែរទើបខ្លួនអន់ចិត្តមកដល់សព្វថ្ងៃខណៈនាងមិនចង់តបតនឹងកាកាដែលជាមនុស្សកំពុងមានជំងឺនោះទេ៕