Home Blog Page 796

គ្រូបង្រៀន AI ដំបូងបង្អស់របស់ប៉ាគីស្ថានបានដាក់ដំណើរការក្នុងសាលារៀនហើយ

0

ប្រទេសប៉ាគីស្ថាន៖ គ្រូបង្រៀន AI ដំបូងបង្អស់របស់ប៉ាគីស្ថានដែលមានឈ្មោះថា Miss Aini បានធ្វើឱ្យសិស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាងបានបង្ហាញខ្លួននៅក្នុងសាលារៀន Happy Palace ក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeaiopAn-emHzJMCHFHA60-bkREbEVRtEocz_zzb5I2DO09E2QhfGz4wf9wHSIATfENFJlRhZrqwNdsPE5G9ECIjzmmRXxgklJv0Zj5mkeUUMAKvXcjXuLJuPsktOdi0PflkSH3fzzsIWPe68bmIB3lVJfkUslf76f3HdRFeeHScC-v2dEV0i3ole1f1vL/s640/image_2024-12-03_10-25-30%20(2).png

យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា Miss Aini ដែលជាគ្រូបង្រៀន AI ដំបូងបង្អស់របស់ប៉ាគីស្ថានមានសមត្ថភាពឆ្លើយសំណួរជាង ២០ ភាសាឯណោះរួមមាន ភាសាអ៊ូឌូ អង់គ្លេស ស៊ីនឌី បារាំង ចិន និងផ្សេងៗទៀត។ សិស្សដែលចូលរួមក្នុងថ្នាក់រៀនជាមួយកញ្ញា Aini បានសម្តែងការរំភើបចិត្តយ៉ាងខ្លាំង ដោយបញ្ជាក់ថាគ្រូ AI ឆ្លើយសំណួររបស់ពួកគេភ្លាមៗ ដែលធ្វើឱ្យថ្នាក់រៀនមួយនេះក្លាយជាបទពិសោធន៍ពិសេស និងរីករាយបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJtkQgufvshyphenhyphenNcNXQIkYY_cgi2xifRoqx9ERNbE7O4MyyW6Oz8O5oq6F8jLnZTbHQJq9gmSB0M5nU35zhsLCRI_oU9HkWGewOxW8_tG2YkXS79VLWxq52oiaD17s87KKrOEMLqviG7A0QMQBd-qpw55hz3JxRs7sYmdsw3aGXBIKZYQYIZHOqxSzXRfj-4/s2048/image_2024-12-03_10-25-30%20(3).png
វិស្វករ Hassan Siddiqui ដែលជាអ្នកបង្កើតកញ្ញា Aini បាននិយាយថា មនុស្សយន្តមួយនេះត្រូវបានបង្កើតឡើងដោយមានធាតុផ្សំដូចជាខ្សែភ្លើង សរសៃកញ្ចក់ ប្លាស្ទិក សក់សំយោគដែលមានប្រភពមកពីទីផ្សារក្នុងស្រុក និងបំពាក់ដោយបញ្ញាសិប្បនិម្មិត។ Hassan Siddiqui បានបន្តថា លោកបានចំណាយពេលប្រាំពីរខែ ដើម្បីអភិវឌ្ឍនាងឱ្យក្លាយជាគ្រូបង្រៀនរ៉ូបូតដ៏អស្ចារ្យម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWr8gDLOqrxqkhS1I9II6bCIyo__aHo8JHXIib5Xe6XsPgB5L5wl1JmmON1M6N3CCloaBk94rkE3juEDTotHYkfbpcmoRSVd5tvQCpD4G0-R-uHONvaQQL4qirVU7QgEx2M962utI1oyyO5d4phQ7mJQtgE9CwJ4IDuI_yIHzY6eXuTCmrCNykXbwl3E7Z/s661/image_2024-12-03_10-25-30.png
នាយកសាលា Happy Palace បាននិយាយថា Aini គឺជាគ្រូបង្រៀន AI ដំបូងគេដែលត្រូវបានណែនាំនៅក្នុងប្រទេសប៉ាគីស្ថាន និងជាមនុស្សយន្តដំបូងដែលបានបង្ហាញខ្លួនក្នុងសាលារៀននេះ។ មូលហេតុដែលសាលាដាក់ដំណើរការគ្រូបង្រៀន AI គឺដើម្បីជួយសិស្សអភិវឌ្ឍចំណេះដឹងបន្ថែមទាក់ទងនឹងបច្ចេកវិទ្យា ដូច្នេះសិស្សានុសិស្សនឹងអាចអភិវឌ្ឍជំនាញជាច្រើនតាមរយៈការអនុវត្តន៍នៅក្នុងមន្ទីរពិសោធន៍ដូចជា មនុស្សយន្ត និងបញ្ញាសិប្បនិម្មិតជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlrYHlMc5UnRsxZ0l6PxT83wLQHeMPt0OvmrB7ObFGqIIswdq0q4aixRCdMZoZ8lKOfptw7DM9XL1Ug2YMzUGFz1fT_4AKqv7ta5GVL22dzWfuSfGLEHVMBdN88jluBWvfxpWGgga23QYsjUBEgZdGDll1W9CfjME-32AdzEVKZb4cAjCynljTESXXenEj/s640/image_2024-12-03_10-26-29.png
អ្នកតំណាងសាលាក៏បាននិយាយដែរថា “បទពិសោធន៍ទាំងនេះនឹងជួយឱ្យយើងដឹងពីសក្តានុពលនៃ AI” ។ គួរបញ្ជាក់ដែរថា ការដាក់ដំណើរការគ្រូបង្រៀន AI នៅក្នុងសាលារៀននាពេលបច្ចុប្បន្ននេះគឺមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ កាលពីដើមឆ្នាំនេះឥណ្ឌាក៏បានដាក់ដំណើរការគ្រូបង្រៀន AI ដំបូងបង្អស់នៅក្នុងសាលារៀនរបស់ខ្លួនផងដែរ ក្នុងគោលបំណងដូចគ្នាគឺចង់ឱ្យសិស្សមានការយល់ដឹងកាន់តែច្បាស់ពីបច្ចេកវិទ្យាពិភពលោក៕

វៀតណាមចាយលុយ ៦៧,០០០លានដុល្លារអាមេរិកសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរត់បាន៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ភ្ជាប់ទីក្រុងហាណូយ ទៅហូជីមិញ ជាប្រវត្តិសាស្ត្រក្នុងតំបន់

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋសភាវៀតណាមបានអនុម័តគម្រោងកសាងផ្លូវរថភ្លើងល្បឿនលឿន ដើម្បីតភ្ជាប់ពីទីក្រុងហាណូយនៅភាគខាងជើង ទៅកាន់ទីក្រុងហូជីមិញភាគខាងត្បូង ។ គម្រោងនេះនឹងចំណាយថវិកាកសាងប្រមាណ៦៧,០០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJJeCggxmSJaON3K22akikBzr6lYNnII-2_Q_Yu1U4s2o-CCjoi-lI5j2XNikBHPymtvQmgtAAtfS3WXp_hkyGy10cigY-QNh8duOMRFgizs0lzu-nxMmvgu88lscqGKDRVYWzqHzN71WDYrZP_fw8HnFJfueaEjonS6Gs0OvykELkHfMApIc-vPir-sHq/s850/image_2024-12-03_09-40-04.png

ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ទីក្រុងធំៗរបស់វៀតណាម គឺមានប្រវែងសរុប១,៥៤១គីឡូម៉ែត្រ ហើយរថភ្លើងថ្មីនេះមានល្បឿន៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ។ ដូច្នេះ វានឹងកាត់បន្ថយរយៈពេលធ្វើដំណើរពី៣០ម៉ោង មកនៅត្រឹមតែ៥ម៉ោងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKb3ydntWHZlq3s2EAU0UCGkdMqVE4kbf45pTnKPcJ91MUVo_h6tvnFEyCf_mG7p7eMmmEb2UD2zG6UYgNjnvY02WM6fn1E8fV566eYjSAhP1faOJroJY9M6R8caczhE4U0quSIyIydnEzH9AC-9L1ZAm-cMzM1gsN6iIAZXwZ5HGdoQkMFi9k24L64eVa/s2560/image_2024-12-03_09-40-05.png

វៀតណាមនឹងចាប់ផ្តើមកសាងផ្លូវរថភ្លើងនេះនៅដើមឆ្នាំ២០២៧ ហើយរំពឹងថា រថភ្លើងនឹងដំណើរការនៅឆ្នាំ២០៣៥ ។ រថភ្លើងល្បឿនលឿននឹងធ្វើដំណើរឆ្លងកាត់ខេត្ត-ក្រុង ចំនួន២០ និងមានស្ថានីយរថភ្លើង២៣កន្លែង, ស្ថានីយដឹកទំនិញ៥កន្លែង ហើយរថភ្លើងនឹងដឹកទាំងអ្នកដំណើរ, ទំនិញ ព្រមទាំងផ្តល់សេវាកម្មផ្នែកការពារជាតិផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMgo6L0JFsYKRm1w9m0mOaBVhGAq465AXpZTCn1TE0UeGe8BremNuQqhhqsF4a7u8xrGjCPTokfWV2NspAQwlKdGy7SI6syXoZQhW4JTRiw4mHsfSWFWJ1BorNLAPC7dtXVLTWwJ9m096svhFQhQLXlbSuMOBjBqEZjc0q_DTEinqWMX7QSlx7-cweWODM/s2560/image_2024-12-03_09-40-08%20(2).png
លោក Nguyen Danh Huy អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ថ្លែងថា គម្រោងនេះសម្រាប់បំពេញតម្រូវការដឹកជញ្ជូនទំនិញកើនឡើង ពីព្រោះបើតាមការស្ទង់មតិជាច្រើនបង្ហាញថា ពលរដ្ឋវៀតណាមចង់មានផ្លូវធ្វើដំណើរឆាប់រហ័សជាងមុនពីភាគខាងជើងមកភាគខាងត្បូង ។ ដូច្នេះ វាជាគម្រោងដ៏សំខាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបំពេញតួនាទីជួយវៀតណាមឱ្យឈានទៅរកការរីកចម្រើនយ៉ាងឆាប់រហ័ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLZhmQzH3qbFQCQQqShYGkNf9IaftiiWDrGHwAa8NjSVdPaGz5_jRz-qVrtrNbD9z453ZRIiujyeyPRwXAH_8D0BGmEoniWxUmp6BNJSebonnuR8GBLnk_i4wldbKPEptKjUx1jApcirfHb-0yGWuuGGOTz5Yzd7fBSKoO-El5K1_crPx5AVZQ0FBtWHqn/s1024/image_2024-12-03_09-40-08.png
ប្រទេសវៀតណាមនឹងចំណាយដើមទុនក្នុងស្រុកសម្រាប់អនុវត្តគម្រោងនេះ ព្រមទាំងខ្ចីថវិកាបន្ថែមពីក្រៅប្រទេសមិនលើសពី៣០% ឬស្មើប្រមាណ២០,១០០លានដុល្លារអាមេរិក ។ បច្ចុប្បន្ន វៀតណាមកំពុងពិចារណាជ្រើសរើសរូបរាងរថភ្លើងល្បឿនលឿនរបស់ជប៉ុន និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeNopvzj7gLDit7NAUg3M3w9S8J6xJ5wayB-ge-ywJ9gom3ge5Mn7aMe3GLK1ungWD6Bi8o1A0zILqa4pzWECZob4jx_y4X5pt0SCtplmRxI1icppChZcJueTuDjmRkLqpwFrodmVXFE8i-wofXSRz4nMS0exw3Ok_gcRQLXCvbVZJtyd2UCW90MO1Olj/s1600/image_2024-12-03_09-40-11%20(2).png

អ្នកវិភាគផ្នែកដឹកជញ្ជូននិយាយថា គម្រោងនេះនឹងមានសារៈសំខាន់ ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកដឹកជញ្ជូនវៀតណាម ដោយសារការដឹកជញ្ជូនក្នុងស្រុកមានកំណត់ ។ ពេលកសាងផ្លូវរថភ្លើងល្បឿនលឿនរួចរាល់ វានឹងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញពីភាគខាងជើងមកខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkbeAgGNgQf4kJh-IbGCbevpqM92SjqwGXsPn0wOzqW8ZeocQ0GwszMQLC3Efk_XTPf-1EncND5KmmjEfqa6cjAq5fjkq-Z2PEQBYnry0itWjwLSE2aE1iWooytVzy9aOyGLvz6ZnGIIzBcXbRZrhfRIutGq5E87wuzPstk1S82tt2PQu_I8yvIsZ4FNzP/s800/image_2024-12-03_09-40-11.png

គួរបញ្ជាក់ថា ការធ្វើដំណើរពីទីក្រុងហាណូយ ទៅទីក្រុងហូជីមិញតាមរថភ្លើងធម្មតា គឺចំណាយពេលចាប់ពី៣៤ម៉ោង ទៅ៣៨ម៉ោង ខណៈថ្លៃធ្វើដំណើរ គឺពី៦៤ដុល្លារ ទៅ៩២ដុល្លារអាមេរិក ។ រីឯថ្លៃធ្វើដំណើរតាមយន្តហោះ ចាប់ពី១០០ដុល្លារ ទៅ៣៦០ដុល្លារអាមេរិក ៕

កោះខ្យង តំបន់ទេសចរណ៍ដែលមានទេសភាពស្អាតបំផុតក្នុងរដូវរងារ

0

កោះខ្យង គឺជាប្រជុំកោះតូចៗចំនួន ៣ ជាប់ៗគ្នាដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត អមដោយដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះ រួមជាមួយទឹកសមុទ្រថ្លាឈ្វេង ខ្យល់អាកាសបរិសុទ្ធ គឺជាបរិយាកាសដែលស័ក្តិសមបំផុត សម្រាប់ការបោះតង់សម្រាកលម្ហែកាយជាពិសេសក្នុងរដូវរងារ។ កោះនេះមានទីតាំងស្ថិតនៅភូមិខ្សាច់ក្រហម ស្រុកស្រែអំបិល ខេត្តកោះកុង គឺកន្លែងមួយដែលសំបូរទៅដោយគ្រឿងសមុទ្រមានដូចជា៖ បង្គារ ក្តាម មឹក បង្កង និងត្រីសមុទ្រជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXn6kYwwWLMUJBGi4_LuW_KGPhtWSci1JTYT1ohQnhCONoaVNTPZ5QhTrgc-vvZAPqAfTwp8Imj9R4rYUKLWlkGlRhyphenhyphenwlP2zQ31RJxcxSSNv-Q2DPF744yyBhUVQzQb53S0FXbqfKvx2dLUIfYxdy0tjCrMWrmBGSGTOYo-RtV3wVmh69hroXHtmUc1J3N/s2048/425733820_701951032126385_2496112385285538720_n.jpg

ដូច្នេះភ្ញៀវទេសចរអាចបោះតង់សម្រាកលំហែកាយបានយ៉ាងមានសុវត្ថិភាព ខណៈមានពលរដ្ឋសហគមន៍នៅទីនោះក៏រង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបម្រើសេវាកម្មផ្សេងៗដូចជា៖ ដឹកជញ្ចូនភ្ញៀវទេសចរងូតទឹក ទៅលេងប្រជុំកោះក្បែរគ្នា ព្រមទាំងផ្តល់សេវាកម្មអាហារសមុទ្រស្រស់ៗទៀតផង។ ទោះជាយ៉ាងណាដើម្បីទៅដល់កោះខ្យង លោកអ្នកមានជម្រើសពីរគឺទីមួយធ្វើដំណើរតាមទូកចេញពីផ្ទះប្រជាសហគមន៍ ដោយជាទូទៅអ្នកទេសចរចំណាយតែ ៥០០០ រៀលប៉ុណ្ណោះសម្រាប់ជិះទូកទៅកាន់កោះខ្យង តាមរយៈទូកប្រជាសហគមន៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrxmAlXLpVdBKoQnlDtM-CFlVuFIgzVO5PE5rHSDuxlSSW_Yxuar1fRMth1DQivb01tTHm2GB7FzhbSN6YUQh6pi2-yqP7lbxuadmp7mIaluV5ptAEgZ9_PZhJRlrZvuPjESv6Lk20hNo6g_Wq3cwLEt4MdrrwOTIeQSBAns3X2xU_qALGe2gg6yBba19i/s2048/425792999_701951055459716_4260931960663151349_n.jpg

ហើយទីពីរអ្នកទេសចរអាចធ្វើដំណើរថ្មើរជើងឆ្លងកាត់ផ្លូវភក់ប្រមាណ ១ គីឡូម៉ែត្រ ដែលមានទេសភាពដើមកោងកាងយ៉ាងស្រស់ត្រកាលដុះអមសងខាងផ្លូវ។ ក្រៅពីការសម្រាកលម្ហែ និងគយគន់ទេសភាពធម្មជាតិនៅកោះខ្យង ភ្ញៀវទេសចរក៏អាចទស្សនាចម្ការផ្លែឈើធម្មជាតិ រួមមានចម្ការទុរេន សាវម៉ាវរាប់សិបហិកតា ដែលដាំដុះនៅក្នុងសហគមន៍បានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9_ihfBnrNr0ixlDKL13lDuTKztiE0LWGQSaWkWRTRLK6DiX1d9iXYOzYDWFo4AAQHi56NpHx6639wNv5N6tDyfHpKHTpM59AjIUV5axX38hdb8zuwq-RFjKaO4uUVjAm8r8F0g1uqbHK4EOUgFtL8aFsYB7C6iwK1HqxexZ-Wq5p5xGbt1I5lh_W6dEYx/s2048/425829580_701951008793054_8388458750353938250_n.jpg
គួរបញ្ជាក់ដែរថា ចំពោះមូលហេតុដែលគេហៅកន្លែងនេះថាជាកោះខ្យង ពីព្រោះទីនេះមានទីតាំងជាប់សមុទ្រ និងកោះនាៗជាច្រើនទៀត ព្រមទាំងមានសណ្ឋានដីដូចជាកោះ និងសំបូរទៅដោយខ្យងផងនោះទើបទីនេះត្រូវបានគេដាក់ឈ្មោះថា កោះខ្យង។ កោះខ្យងគឺជាតំបន់ជំនួញ ហើយប្រជាជននៅទីនេះភាគច្រើនមានជីវភាពធូរធារណាស់ដោយសារតែពួកគេសុទ្ធតែជាអ្នកជំនួញ។ នៅទីនេះមានប្រជាជនប្រហែល ២៥០ ទៅ ៣០០ គ្រួសារភាគច្រើនដូចជាអ្នកនេសាទ អ្នកលក់ដូរ និងអ្នកបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMLrC8b6K8rM6m9vhbdDl8vLFCzOBKvtsymf7-IWjQsI9-hYw5kTktFU-5orfzgLCxF7HAtjMR5GNZ_ftVpgsolJNDw0EF73fP6_itKM61OMqzqgJ9cbelXbCDX135N7mIgyAJFAZ-6LuVGU563HgYjCkazTMaBTEqCb-ASjzXnV7HeQufC-khkezAR6VC/s2048/426293247_701950988793056_5055087384077632703_n.jpg

ហេតុអ្វីបានជារថយន្តជប៉ុននៅតែមានប្រជាប្រិយភាពជាងរថយន្តចិន?

0

ទោះបីជាបច្ចុប្បន្ននេះទីផ្សាររថយន្តអគ្គិសនីរបស់ចិន កំពុងកើនឡើងខ្លាំងឥតឈប់ឈរក៏ដោយ ក៏មនុស្សភាគច្រើននៅតែជ្រើសរើសប្រើប្រាស់រថយន្តជប៉ុនដែរ។ តើមូលហេតុអ្វីបានជារថយន្តជប៉ុននៅតែមានភាពទាក់ទាញជាងរថយន្តចិនបែបនេះ? សម្រាប់មូលហេតុរួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsRmtAEFAsscmF-xua9M2ymtG3wlalYKMXR23ldkC4yihpPqpGNLI6YPYnpteca3Y9WXer3OmKrgSB0UOD_lTXjwxItuUTsE3QbpUtp_On8rH2zG6IHO8Wsi886oIh0oeoqWjAI8mkG-EFSghyphenhyphen-JhwM8Q_GoIeBaq7QL4bsPL7yZuuJLDeY21Xal9CBAUP/s1920/image_2024-12-03_08-43-55.png

១.បទពិសោធន៍ និងកេរ្តិ៍ឈ្មោះ៖ ក្រុមហ៊ុនរថយន្តជប៉ុនមានបទពិសោធន៍ជាច្រើនទសវត្សរ៍មកហើយក្នុងការផលិត និងអភិវឌ្ឍរថយន្ត។ ក្រុមហ៊ុននេះមានបច្ចេកវិទ្យាដែលត្រូវបានគេបង្ហាញថាអាចទុកចិត្តបាន ហើយមានកេរ្តិ៍ឈ្មោះល្អក្នុងទីផ្សាររថយន្តពិភពលោក ជាហេតុធ្វើឱ្យរថយន្តជប៉ុននៅតែមានប្រជាប្រិយភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3xUVxkvMYXT8jD2ox23hSD2sju0qTTtszjLpLqBKMDI-1zH10nbDxyNj60qFYHTb24uxz3loAhcFP7yJE7s0a9ri5rfYX2ldYrSskXzEPwYswebwxZKtCScciKG6nGLs06iuvBMUhG_6jUWov0yOMEKxoo-k8GxOSdZk-52pZ7sgkbnwWDJDf84tYbDby/s1800/image_2024-12-03_08-43-57.png

២.គុណភាពនិងភាពធន់៖ រថយន្តជប៉ុនជាទូទៅមានភាពល្បីល្បាញដោយសារភាពធន់ និងគុណភាពផលិតកម្មខ្ពស់ ធ្វើឱ្យអ្នកប្រើប្រាស់មានទំនុកចិត្តថារថយន្តរបស់ពួកគេនឹងមានរយៈពេលយូរ អាចកាន់កាប់បានយូរអង្វែង សក្តិសមសម្រាប់អ្នកដែលមិនចង់ប្តូរឡានញឹកញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuMdniA-xfupK-GC-rF0I9-ml_Xl0eNP4w7MaMqzSMN0albMXyma-aru8mDEJPbEv6llzUl7JWEYEmLfcp7-3jRfI2sBKVF4I2Ga5tbaDWk3oKr49ZkIBSIDZx9oi84m_AIz_d5W5CpqP3hzAWmj0NW-5zgLGROWIvpkSI6rZJbkqJD-SthfPZ0LYWrVyE/s1411/image_2024-12-03_08-43-58.png

៣.ងាយស្រួលស្វែងរកគ្រឿងបន្លាស់៖ ម៉ាករថយន្តចិនគឺពិបាករកគ្រឿងបន្លាស់ណាស់ ប៉ុន្តែម៉ាករថយន្តជប៉ុនវិញគឺអ្នកអាចស្វែងរកគ្រឿងបន្លាស់បានយ៉ាងងាយស្រួល ទាំងគ្រឿងបន្លាស់ពិត និងគ្រឿងបន្លាស់ដែលអាចប្រៀបធៀបបាន ដូច្នេះវាអាចប្រើបានយូរឆ្នាំ និងមិនងាយអស់ស្តុកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCta_PJo6cUgNbJn1m2tIfpFDwsNYYydqjqBOPT6I5FuB8khbmdouuknuxsD46RNJSbetB2hKnKsNjVF88p-RXqjuAFH7ZQT69_rFdmjyilnuN6Yk9xrHXPRD2ywHT8W6HwMWtpzzDJHUDIFiu5YQdwmN66cGqVmbQ5GmobaUmpAyZUnAX9vX_IthP3uJk/s3836/image_2024-12-03_08-44-00%20(2).png

៤.តម្លៃលក់បន្តល្អ៖ រថយន្តជប៉ុនមានតម្លៃលក់បន្តល្អបើធៀបទៅនឹងរថយន្តចិន ដោយសារតែប្រជាប្រិយភាពខ្ពស់របស់វានៅលើទីផ្សារ។ នៅពេលលក់បន្តរថយន្តជប៉ុននៅតែមានតម្លៃខ្ពស់ ចំណែករថយន្តចិនវិញគឺមិនសូវមានតម្លៃនោះទេ។ ទោះបីជាអត្រានៃការរំលោះគឺដូចគ្នាក៏ដោយ ប៉ុន្តែបើគិតពីចំនួនលុយវិញក៏នៅតែចាត់ទុកថារថយន្តជប៉ុនមានតម្លៃល្អជាងរថយន្តចិនផងដែរ៕

ប្រទេសដែនកោះនានាជាច្រើននៅលើពិភពលោក ប្រឈមនឹងការលិចទឹកព្រោះបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យកម្រិតទឹកមហាសមុទ្រប៉ាស៊ីហ្វិកកើនឡើងមិននឹកស្មានដល់

0

បើតាមរបាយការណ៍របស់ភ្នាក់ងារឧតុនិយមពិភពលោក ដែលបានផ្សព្វផ្សាយកាលពីខែសីហា ឆ្នាំ២០២៤ បង្ហាញថា កម្រិតទឹកមហាសមុទ្រប៉ាស៊ីហ្វិកបានកើនឡើងជាបន្តបន្ទាប់លើសពីមធ្យមភាគពិភពលោក ហើយតំបន់ភាគខាងលិចរបស់មហាសមុទ្រនេះមានកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ចាប់ពី១០សង់ទីម៉ែត្រ ទៅ១៥សង់ទីម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1siXbp2t1GCLdSwULs1psZNQ0tQYQuamB5m-wkL1gZXjIztaXWYMiW7cNlESa6MKkoWB6GuEUOaknGuA6hoCIG_KCTAdde5pm5BF8qKkHkbCzUcUxL4kjrka3j3cLijOSlT4YNmXxve0HR7Ek7nuzeVwIuWQ1lNujTipysm10EAkd8qg7TkcuTBkqpJyo/s3840/image_2024-12-03_08-33-24.png
អ្វីដែលគួរឱ្យបារម្ភខ្លាំងបំផុតនោះ គឺប្រទេសកោះនានានៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងរងផលប៉ះពាល់ខ្លាំងដោយសារកម្រិតទឹកសមុទ្រកើនឡើង ដោយសារប្រទេសកោះទាំងនេះមានកម្ពស់ជាមធ្យមផុតពីទឹកសមុទ្រ ត្រឹមតែ១ម៉ែត្រ ឬ២ម៉ែត្រប៉ុណ្ណោះ ។ ហេតុនេះ ប្រទេសកោះប្រឈមនឹងការលិចទឹកបន្តិចម្តងៗនាថ្ងៃអនាគត ហើយកម្រិតទឹកសមុទ្រកើនឡើង ក៏បានប៉ះពាល់ដល់អ្នករស់នៅក្បែរឆ្នេរសមុទ្រផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfpuP3TcH1GnZDdlJ_oAhxPEwbRHuuUsfwWnajQDaT1Xb-PnrzFBsyY24Cb-ixn33ORACjGWbxF8chsg_nTQuu-X0bQjElM-VbiCsHs13_gBwr-CTqxO8sTxokdnsqEqSvhwqvnuaPqSZ3pzTpVtUzEVw8D0sVcRXeJHvZsTFMFzR0kjb3GPcjHcIOhyphenhypheno4/s1500/image_2024-12-03_08-33-30.png
ក្រុមអង្គការអន្តរជាតិបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ ឬតុលាការពិភពលោក (ICJ) ផ្តល់យោបល់អំពីកាតព្វកិច្ចរបស់ប្រទេសផ្សេងៗ ដើម្បីជួយការពារការផ្លាស់ប្តូរអាកាសធាតុលើពិភពលោក ។ មន្ត្រីអង្គការអន្តរជាតិនិយាយថា តុលាការពិភពលោក គួរចាត់វិធានការតាមផ្លូវច្បាប់លើប្រទេសអភិវឌ្ឍនានា ដែលតែងតែបញ្ចេញខ្យល់ពុលយ៉ាងច្រើនលើបរិយាកាស ហើយប្រទេសទាំងនេះគួរផ្តល់ប្រាក់សំណងទៅឱ្យប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsRNDbZ82TP758lB_Ax73vDlEHFkOeZsQiYEacIC10uh7-Ms4F8XcAlb4M9WH_SdnD01IZYCGleRgZp4zRwDP0UessgdwgYMU62sc1TGtoY2c6FL9lOFrvd3b1Yqin3MvGFfxZQPKREm2Y6uoIyhyphenhyphenkx1tOG48PcyELUPMRcGw6ZPojTGeibYeVpgN3IBcA/s1600/image_2024-12-03_08-33-31%20(2).png
វ៉ានូអាទូ គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៩៨ ដែលបានរងផលប៉ះពាល់ខ្លាំងបំផុតពីគ្រោះធម្មជាតិនៅលើពិភពលោក ហើយអង្គការអន្តរជាតិចំនួន១២ នឹងលើកឡើងអំពីបញ្ហាលំបាករបស់ប្រទេសទាំងនេះទៅកាន់តុលាការពិភពលោក (ICJ) ។ ប្រទេសវ៉ានូអាទូ (Vanuatu) មានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋវ៉ានូអាទូ» គឺជាដែនដីកោះស្ថិតនៅប៉ែកខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsRNDbZ82TP758lB_Ax73vDlEHFkOeZsQiYEacIC10uh7-Ms4F8XcAlb4M9WH_SdnD01IZYCGleRgZp4zRwDP0UessgdwgYMU62sc1TGtoY2c6FL9lOFrvd3b1Yqin3MvGFfxZQPKREm2Y6uoIyhyphenhyphenkx1tOG48PcyELUPMRcGw6ZPojTGeibYeVpgN3IBcA/s1600/image_2024-12-03_08-33-31%20(2).png
យោងតាមរបាយការណ៍របស់ភ្នាក់ងារឧតុនិយមពិភពលោក បញ្ជាក់ថា កម្រិតទឹកសមុទ្រកើនឡើងនេះពុំអាចចៀសវាងបានឡើយ ហើយវានឹងកើនឡើងបែបនេះរយៈពេលជាច្រើនឆ្នាំទៀត ដោយសារការស្រូបយកកំដៅពីមហាសមុទ្រ និងការរលាយផ្ទាំងទឹកកកជាបន្តបន្ទាប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp_U9w7RY2cwByPs4PhkNNBJxvVWMnqlj80iZOiBfpCUsUD8uyCxrVkT4rFm7Lw5ppKhoYe819V7wLlJw5FuAbDz5csfNfR6khEHuuIbNVQ4_OMBrJDp08s4_QYnss_2h5nuY87DPVqUZB19AGuHxMumBg1xubdWtd4QELAX6hnD4LIu8sOgf60R03-oOu/s1000/image_2024-12-03_08-33-32.png

ត្រៀមខ្លួន សម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ ការប្រកួតជ្រើសរើសជើងឯកពិភពលោក កីឡាគុនខ្មែរ លើកទី៥ នៅខេត្តសៀមរាប

0

ស្វាគមន៍ការត្រឡប់មកវិញនៃព្រឹត្តការណ៍ប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាគុនខ្មែរ លើកទី៥! ក្រោយពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំ ៤ លើកមកហើយ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងវិលត្រឡប់មកកាន់ខេត្តសៀមរាប ជាថ្មីម្តងទៀត ដើម្បីបង្ហាញពីល្អឥតខ្ចោះ និងភាពអស្ចារ្យ នៃក្បាច់គុនបុរាណខ្មែរ ដល់ពិភពលោក។

អ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខ ដូចជា ព្រំ សំណាង, ឈាង ល្វៃ, សុខធី, រីន ដេវីដ ព្រមទាំងកីឡាករល្បីៗជាច្រើននាក់ទៀត នឹងចូលរួមអង្រួនសង្វៀន ដើម្បីដណ្តើមយកខ្សែក្រវាត់ជើងឯកពិភពលោក។ ពួកគេនឹងត្រូវប្រកួតជាមួយ ជើងខ្លាំងៗ មកពីបណ្តាប្រទេសនានា ដែលនឹងធ្វើឱ្យការប្រកួតកាន់តែមាន ភាពស្វិតស្វាញ និង រំភើប។

ការប្រកួតដ៏អស្ចារ្យនេះ រៀបចំឡើងដោយមានការឧបត្ថម្ភ ពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈកីឡា វី អាកទីវ។ ការប្រកួតនឹងធ្វើឡើងរយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ នៅបរិវេណព្រះរាជដំណាក់ ក្រុងសៀមរាប វេលាម៉ោង ៦ ល្ងាចតទៅ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ TVK និងផេកផ្លូវការ Krud Energy, Krud Kun Khmer និងKrud Beer។

អ្វីដែលកាន់តែពិសេសនោះគឺ ការចូលទស្សនា គឺមិនគិតថ្លៃ ហើយអ្នកទស្សនា ក៏អាចរីករាយ ជាមួយនឹងការតាំងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ដ៏ឈ្ងុយឆ្ងាញ់ ពី វឌ្ឍនៈ ប៊្រូវើរី ផងដែរ។
សូមអញ្ជើញមកទាំងអស់គ្នា ដើម្បីគាំទ្រ កីឡាគុនខ្មែរ ជាមួយ គ្រុឌ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7UaYWGqt7x1QdsKz8OxJd_sgp_gpiHzmvkflBhyjmfGzapeeLx30Tj_bIGiojPaYCsNJnpZTSPyoGoEtvfDMjJfHjvoac-qIHcSLLrb7T1H_kiR6QGVWJF8cfaXBilr_rvaf8Wq8xMLomV21at7PnKQRUOH9dfa8nrMcREAuuD8ThA8q4sxNFQPEJSbQQ/s2048/469041451_552923850993700_3457667397684378695_n.jpg

ចិនក្លាយជាប្រទេសដែលមានស្ពានយោលលើអាកាសច្រើនជាងគេបំផុតក្នុងលោក

0

ប្រទេសចិន៖ ប្រទេសចិនតែងតែធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនៅការសាងសង់ស្ពានយោលលើអាកាស ដោយចំណាយពេលវេលាខ្លី និងរក្សាភាពរឹងមាំបានយូរ។
ជាការពិតណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសចិនមិនត្រឹមតែឱ្យពិភពលោកភ្ញាក់ផ្អើលនៅការសាងសង់ស្ពានយោលលើអាកាសប៉ុណ្ណោះទេ ពួកគេក៏ធ្វើពិភពលោកភ្ញាក់ផ្អើលនៅបច្ចេកវិទ្យា AI រួមទាំងការអភិឌ្ឍផ្នែកវិទ្យាសាស្ត្រអវកាស ការផលិតឧបករណ៍ទំនើប និងការផលិតឱសថមានប្រសិទ្ធភាពជាច្រើនទៀតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh10VsLX-NE01T1bTAIrlYqPeSrzljndgA_5giORwASpjGhkSB8yD8xeXSmsajps1lK4uB7ub3iyXb05rTKBNR-Td2IpdBK03gZ8_kFDs_hsfRHyH9xR5_UkZ9U4anEV_i4tbVaD6tzo7FjMKee-jd9FPuy3c2-U3Pn5zHIlhpxkHwjHy2I_OXj1Ise0Emp/s3840/image_2024-12-03_08-25-49%20(2).png
ដូច្នេះក្នុងចំណោមបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោក មានតែប្រទេសចិនមួយទេ ដែលមានការអភិឌ្ឍលឿនជាងគេ ក៏ដូចជាមានការច្នៃប្រឌិតខុសប្លែកពីគេ។ ក្នុងចំណោមនោះប្រទេសចិនគឺមានការសាងសង់ស្ពានយោលលើអាកាសច្រើនជាងគេ ដោយបច្ចុប្បន្នប្រទេសនេះមានស្ពានយោលលើអាកាសប្រហែល ១០០ នៃចំនួនសរុប ៥៣៥ ស្ពាន។ ហើយស្ពានដែលវែងជាងគេ និងខ្ពស់ជាងគេក្នុងពិភពលោកគឺ ស្ពាន Beipanjiang របស់ប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPbG-5dcAmMpFKh2HpeJJ0XQQdwEGWlEZ9IXGQKRWDUf5z5RjfXDfsLPJBXqjgAFHKaK_WOEav91mZJYri1mP1zDFXxkITx3SS5x4-dkD2MMdGizxbYAUAKCskb1XCoJ4E76s2uQWLT3fAhoEXFz3jgTWsuIMOzzKQLNQGLiPxJWDDPGhGSCP-lWHvfmNp/s735/image_2024-12-03_08-25-49.png
ស្ពាននេះមានកម្ពស់រហូតដល់ ៥៦៥ ម៉ែត្រ ជាមួយនឹងប្រវែង ១,៣៤០ ម៉ែត្រ ប៉ុន្តែអ្វីដែលពិសេសអស្ចារ្យនោះគឺស្ពាននេះចំណាយពេលសាងសង់ត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។ វាពិតជាគួរឱ្យជឿនោះទេ ព្រោះស្ពាននីមួយៗទម្រាំសាងសង់បានស្តង់ដារល្អបែបនេះគឺត្រូវចំណាយពេលវេលាច្រើនក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាចំណាយថវិការច្រើនផងដែរ។ ប៉ុន្តែអ្វីដែលចិនធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនោះគឺថា ស្ពាន Beipanjiang ចំណាយថវិការតិច រួមទាំងចំណាយពេលសាងសង់តិចទៀតផងត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXryjO2mVOJAnYPhDGtiIzAKLhuyz1QNwMDMj9HxWdqBuiaeOFrf_leuaG67Dzz7Ja058RgdXF1tmK7_-KAU90MAZqGDmWewJ1Lq3JrnF1QCDQIr3e4iEs_4_gEzhMEr0ee8FKeqp1IKjIzFzjouYV2VfTmy32L6mApMYLR3qEGljAeLugBKCdwjFgTVmE/s650/image_2024-12-03_08-25-54.png

ជាការពិតណាស់ចិនបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលម្តងហើយម្តងទៀត នៅការសាងសង់ស្ពានដ៏ល្អឥតខ្ចោះរបស់ពួកគេ ដោយសារប្រទេសជាច្រើនមិនទាន់មាននរណាសាងសង់ស្ពានលឿនរហ័ស និងចំណាយថវិការតិចដូចចិនឡើយ។ វាត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាស្ពានខ្ពស់ជាងគេនៅលើពិភពលោក។ ស្ពានខ្ពស់ជាងគេរបស់ពិភពលោកនេះត្រូវបានគេចាត់ទុកថាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន៕

សំណង់ដែលរាងដូចស៊ុតមាន់ នឹងលេចរូបរាងជាផ្លូវការនៅលើឋានព្រះច័ន្ទ នៅពេលដ៏ខ្លី តើហេតុអ្វីបានជាជ្រើសរើសទំរង់បែបនេះ?

0

ប្រទេសចិន៖ បន្ទាប់ពីបញ្ជូនឥដ្ឋទៅកាន់ឋានព្រះច័ន្ទដោយជោគជ័យ អ្នកវិទ្យាសាស្ត្រចិនគ្រោងសាងសង់ផ្ទះរាងដូចស៊ុតមាន់នៅលើភពនេះនាពេលអនាគត។
យោងតាមការចុះផ្សាយរបស់ Global Time ដែលបានដកស្រង់សម្តីលោក Ding Lieyun ប្រធានអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលជាតិសម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យាសំណង់ឌីជីថល បានឱ្យដឹងថា បច្ចុប្បន្នក្រុមរបស់លោកកំពុងធ្វើការសាកល្បងផ្សេងៗលើរូបរាងនៃមូលដ្ឋានអនាគតរបស់ចិននៅលើឋានព្រះច័ន្ទ រួមទាំងរចនាសម្ព័ន្ធ dome និងការរចនាជួរឈរ ដើម្បីធានាថាពួកវាមានលក្ខណៈសមរម្យសម្រាប់បរិស្ថានផ្ទៃព្រះច័ន្ទ និងងាយស្រួលសាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTBoKKhK-_sO6EY6oVxao9IKoYomAVOlUO86AUr4JUPt49ArksZ0FpVFPe6p6J7CpX-IP3c6kLhPgAMb3B2J_plXnjLS2b3ozZg-dya3-MODcE_sd9ZaF4UQRfrfKR3utfXITe5am5XYzljbpEhO1FhTtcuRiQEb7Zwbxrs9selUay8wonYQpc1Mi5LBO/s1200/image_2024-12-03_08-18-24.png

នៅក្នុងការសិក្សានោះគេសង្កេតឃើញថា ផ្ទះរាងដូចស៊ុតមាន់ទំនងអាចទប់ទល់បរិស្ថានអាក្រក់របស់ភពព្រះច័ន្ទ ជាជាងរចនាសម្ព័ន្ធផ្សេងទៀត។ ដោយសារតែលក្ខខណ្ឌបរិស្ថានដ៏អាក្រក់ ដូចជាមិនមានទឹករាវ ទំនាញផែនដីទាប សីតុណ្ហភាពប្រែប្រួលលើសពី ៣០០ អង្សាសេ រវាងថ្ងៃនិងយប់ ការរញ្ជួយដី ១,០០០ នៃ ២-៣ ដឺក្រេជារៀងរាល់ឆ្នាំ។ ផ្ទះរាងដូចជាស៊ុតមាន់បញ្ឈរ អាចបំពេញតាមតម្រូវការលំហងងឹតអតិបរមា កាត់បន្ថយភាពតានតឹងតិចតួច និងមានទម្ងន់ស្រាល ងាយស្រួលសាងសង់ ប្រើប្រាស់សម្ភារៈតិចតួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnTHObRlBMOX-inpO7ISXaBMc_vDogKSpkpUvG3ltjy8UVj4UCC7nyg67psD8QFYD_ezVqTuPgRvfgqwRL7sQ24l8U5Wi9OIiQd0pNYhEoDDwTtHjsuJy6omiNFzwLhd9XRnRyxxwwkO7BVNUM3X9ptPHDL7IpRf9G53KLQ0IoYY_Y6wgBYr_bvoji_fLZ/s1366/image_2024-12-03_08-18-25.png

ផ្ទះរាងដូចស៊ុតត្រូវបានបែងចែកជាពីរជាន់ រួមទាំងកន្លែងធ្វើការ និងកន្លែងសម្រាក។ បច្ចុប្បន្ន ឥដ្ឋជាច្រើនកំពុងស្ថិតនៅលើស្ថានីយ៍អវកាស Thien Cung បន្ទាប់ពីត្រូវបានបាញ់បង្ហោះដោយកប៉ាល់ដឹកទំនិញ Thien Chau-8 កាលពីពាក់កណ្តាលខែ ហើយនឹងធ្វើការពិសោធន៍ក្នុងលំហខាងក្រៅ ដើម្បីផ្ទៀងផ្ទាត់ថាតើពួកវាអាចប្រើសម្រាប់សាងសង់សំណង់នៅលើឋានព្រះច័ន្ទបានឬអត់។ បន្ទាប់ពីបញ្ចប់ការពិសោធន៍ ឥដ្ឋមួយដុំនឹងត្រលប់មកផែនដីវិញនៅចុងឆ្នាំ ២០២៥ ដើម្បីយកមកសិក្សាបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja1gZhCVyUXWU7MgBYmoX07xtUeds4b8p6eMkJCKkyWdjvgRN4qbRdNW6ZWxT28tGdRGKkjZ6WijMcVKyUVsHrHn0yQ8gi-6Iv7B1UZCQ9SsNJFLB1BhamrKcrUKgcjBkX-Y7UBWLJVTYZHhf6ph8KT_dzGCK2z9oGF7FjBE2iLdhUAWALFt5TYkhM0DfK/s590/image_2024-12-03_08-18-24%20(2).png

គួរបញ្ជាក់ដែរថា ប្រទេសមហាអំណាចអវកាសបានប្រកាសផែនការរយៈពេលមធ្យម និងរយៈពេលវែងជាច្រើនសម្រាប់វត្តមានមនុស្សនៅទីនេះ។ ដូច្នេះប្រទេសចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចគោលដៅដ៏មានមហិច្ឆតានេះឱ្យបានមុនគេ ដោយនឹងបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទនៅឆ្នាំ ២០៣០ ក៏ដូចជាសាងសង់ស្ថានីយស្រាវជ្រាវតាមច័ន្ទគតិនៅឆ្នាំ ២០៣៥៕

សង្ឃមួយអង្គ សុំសឹកខ្លួនឯង ក្រោយមហាជនប្រទះឃើញកំពុងប្រលែងលេងជាមួយយុវតីម្នាក់

0

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការចែករំលែកជាច្រើននៅលើបណ្តាញសង្គម ក្រោយគេប្រទះឃើញសាមណេរមួយអង្គគង់បួសរៀននៅវត្តអារុណវតី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ អង្គុយប្រលែងលេងជាមួយយុវតីម្នាក់ នៅមាត់ស្រះទឹកក្នុងវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqB7cZJ6Ku3g9cE7BFU4RFpqoqKMWm4DkjR_aXx8F5gYKlyT6qWMuutr084gQhXposx2Go9tXybSOX4qgOuERGAQaYrFrXgByRPXnL6RXj2h3u9MIqqQbEpu21FkF9pxgsfEnuDYdNIeo3-wa8iLyXtXKfEA4yNXbtdLQy4O0Ka7ZUSvBs11JX0_rYn3Nr/s1080/image_2024-12-02_16-23-25%20(2).png

ពាក់ព័ន្ធនឹងករណីនេះ ព្រះគ្រូចៅអធិការវត្ត និងមន្ត្រីធម្មការខណ្ឌ បាននិមន្តសាមណេរអង្គនោះមកសាកសួរ ដោយព្រះអង្គបានទទួលកំហុស និងបានសុំសឹកដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbmqp5MGkj7IWlPZsWDmHeAMWevyWvIOPEuvcyDmXNjsoE9BVMGuAs41M196Fyt9r9KGhoJNzEZGiEKNEGGt5rXtVuIpOCPtop2TtsjwqfGaBSp0BYUJXnFUu7Rj9P6nNjeQX-9ZTFRhDlyDIT3udFMwAIyZDB1wTpsB72GHaFtzONz4KuZbXYaxF7vGDL/s1024/image_2024-12-02_16-23-25.png

បើតាមគណៈកម្មការវត្តបានលើកឡើងថា៖”កំហុសឆ្គងនេះ មិនមានទោសដល់ថ្នាក់ចាប់បង្ខំផ្សឹកនោះទេ តែសាមណេរខ្លួនឯងផ្ទាល់តាំងចិត្ត ដាក់រូប ដាក់កាយ បម្រើក្នុងព្រះពុទ្ធសាសនាមិនទាន់បាន ជៀសវាងកំហុសកាន់តែធ្ងន់ ក៏បានសុំគ្រូចៅអធិការ សឹកតែម្តង ដោយអនុវត្តទៅតាមគោលការសង្ឃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi38HI8cSbZ26Nx56-4UD7eZyymDre7j1Az8SICAUSI8Bm3BGq4HhkPcMT9qLPaIrLSBkHH9wlWgvTCRQLWN1-URcPcCYexLZnoXpq7hsj2VkSAw1F3pa0hyphenhyphensQ5YEiYZS21i7Kq0im_bzS6FHQAqc6Em-wy9GPBJWF-jF7G6wdGhrsqZvo4XTlnlM80KAoz/s1280/image_2024-12-02_16-23-26.png

គួរបញ្ជាក់ថា សាមណេររូបនោះមានព្រះនាម ចន សីហា បានបង្កកំហុសមួយក្នុងវិស័យព្រះពុទ្ធសាសនា ដោយមានការខ្មាសអៀនក៏សុំសឹកតែម្តង៕

 

គួរចៀសវាងបរិភោគអាហារ៣ប្រភេទនេះនៅពេលព្រឹក ពីព្រោះប៉ះពាល់សុខភាពខ្លាំង

0

មនុស្សភាគច្រើនតែងតែឮពាក្យថា «អាហារពេលព្រឹកមានសារៈសំខាន់បំផុតសម្រាប់សុខភាព» ប៉ុន្តែមានមនុស្សភាគតិចណាស់ដែលយល់ថា អាហារមួយចំនួនពុំគួរបរិភោគនៅពេលព្រឹកទេ ពីព្រោះវាមានផលប៉ះពាល់សុខភាពខ្លាំង ។ គេហទំព័រ SOHA បានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសារៈសំខាន់របស់អាហារពេលព្រឹក និងវិធីបរិភោគបែបណាឱ្យសមស្របសម្រាប់សុខភាពតាមការណែនាំរបស់គ្រូពេទ្យចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjf8yB9rY8Ao6148qUUAzLEM7OrQD17sIoGbr-cHPEAPSXrWQrVVgcpiipaUUxhT-622XeaIGsTYdbT2qEtltqllSNW6-G4jHanFIW4F-Mh6aphig3GMEXKLNCVnJIfql2K-iaBQ3E7IQ_yyazGnPD0mI5DxpFWtnVT_QRWNNx-2GGOHdUU_d5x_O1Cv_/s1000/image_2024-12-02_16-12-09%20(2).png
លោកគ្រូពេទ្យចិនឈ្មោះ លី និយាយថា ពុំគួរបរិភោគអាហារ ចំនួន៣ប្រភេទនេះនៅពេលព្រឹកទេ ជាពិសេស មនុស្សវ័យកណ្តាល និងអ្នកមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ ការបរិភោគអាហារផ្តេសផ្តាសពេលព្រឹកនឹងប៉ះពាល់សុខភាពរយៈពេលយូរ ហើយមានមនុស្សតិចណាស់ដែលបានដឹងរឿងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTzzL__pIjayxD_IkCvjKxR0NiZg4QYUJPCz2FGm4OUdpU4r3K14qCvF0X98xy6KQtFrTAcuHL1wVJBs3cTzdzFvvJuxPlZvHysaTcccdtJ_8ynlYLThsYTY3rGMPG-91BS-qWZQfDMIWPKQvSa1cZS-6DM2nyV4OAbNj8o2DgNYSCMYGFHzm9SS2spgSa/s1000/image_2024-12-02_16-12-09.png

ខាងក្រោមនេះ គឺជាអាហារ ចំនួន៣ប្រភេទពុំគួរបរិភោគនៅពេលព្រឹក រួមមាន ៖

១-អាហារសម្បូរខ្លាញ់ ៖ រួមមាន សាច់ក្រក, សាច់ជ្រូក ឬអាហារផ្ទុកខ្លាញ់ច្រើន ។ ការបរិភោគអាហារទាំងនេះ មិនត្រឹមតែមានគ្រោះថ្នាក់ដល់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងប្រឈមជាមួយជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជា ៖ ជំងឺដាច់សរសៃឈាមខួរក្បាល, ទឹកនោមផ្អែម និងជំងឺធាត់ ជាពិសេស អ្នកមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ លើសពីនេះ ការបរិភោគអាហារសម្បូរខ្លាញ់នឹងប៉ះពាល់បេះដូង និងតម្រងនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOHgrhM1N2SuvJ-LUhGsdRvT7DeP2rypL3IrVlSI2pr6MHpLUO5yHJvuIEMDfPoKd5xOszt_JQH53W5K0O9NAUYnckbGtaMPHSk6QCuBwMAsGWoOxpR3ff0dl6KV0aLIzmRNYQQWW5YHwvUHeHjvCVzb3yyHr1LyfuBVa_j4aohM7uayNaQq_c80R5n7eL/s2560/image_2024-12-02_16-09-49.png

២-អាហារសម្បូរស្ករ ៖ រួមមាន នំខេក, ស្ករគ្រាប់ ឬភេសជ្ជៈរសជាតិផ្អែម ពីព្រោះវាផ្តល់នូវកាឡូរីគ្មានប្រយោជន៍ និងឆាប់ឡើងទម្ងន់, កើតជំងឺទឹកនោមផ្អែម និងបេះដូង ។ លោកគ្រូពេទ្យចិនបានណែនាំឱ្យមនុស្សចាស់កាត់បន្ថយការបរិភោគអាហារសម្បូរស្ករនៅពេលព្រឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmJDMTGWmvFLUAiWVqidXryx-kBhODnmy7iOrgzUdwv9mLWzLZI0MTQxP7z1nLVEWRMS6O2WGixmOjakhBrHWDF-_IjG5HZL4sLYXUoTTwABKSIROPSKJ5XRv4cvdDCPmCVe91ppmnjGNz1ypqqpdxP68-YBnh2CAz6ex9Kzb4aFrx1DgaHqHpY5ymOL6h/s1024/image_2024-12-02_16-09-51.png

៣-អាហារកែច្នៃ ៖ រួមមាន មីកញ្ចប់, អាហារក្លាសេ និងអាហារកំប៉ុង ដោយសារវាមានអំបិល, សារធាតុរក្សាទុកអាហារឱ្យបានយូរ និងការបន្ថែមរសជាតិច្រើន ។ អាហារទាំងនេះពុំផ្តល់ផលល្អដល់សុខភាពឡើយ ជាពិសេស មនុស្សចាស់ បើបរិភោគអំបិលច្រើនពេកអាចធ្វើឱ្យប៉ះពាល់សម្ពាធឈាម, ហើម និងតម្រងនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii8rgufGboYWf2pM73URBdsiJtuDPEf9_IoGhBXzPQkwLLNncgI9-vzA9gEgI1opU3lBGEbTZUxz1051w6c6GDP6fx36rV0YV4tIhRqO1VhRJoI_6Cqo1aH5TvWg9Ne6ihU1bHnhXJpYCIviIcheqd9HmH5WAHcMPAfDtlmebdoxc82WMWR2KTmKN_kJK_/s1000/image_2024-12-02_16-09-52.png

លោកគ្រូពេទ្យបញ្ជាក់ថា មនុស្សគ្រប់រូប ជាពិសេស មនុស្សចាស់ត្រូវតែផឹកទឹកនៅពេលព្រឹក ពីព្រោះពេលក្រោកពីដំណេក រាងកាយនឹងខ្វះទឹក ។ ការផឹកទឹកក្តៅឧណ្ឌៗពេលព្រឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាមិនត្រឹមតែជួយបំពេញបរិមាណទឹកដែលរាងកាយខ្វះខាតពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងជំរុញដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយការទល់លាមក ដែលមនុស្សចាស់តែងតែប្រឈមញឹកញាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjdm_BfDT919u7n4oLf1Hxljxrt7UmCB9zn5VEqsEIStDhwnEW61u23AtiPzRhWM6gfCUby_KeNTkMrU-HYq20vlWD7UF0Wg-u9m_6_bu1_q1GpSZDyG6K5TOKlOVzj9mtMnfaa1450wteizbXRzjZDJ4c2dRrCC97AlA99xUcj_MB-bHQVBJUI6E5zgNl/s1600/image_2024-12-02_16-09-52%20(2).png
ការបរិភោគអាហារពេលព្រឹកបានត្រឹមត្រូវ និងផ្តល់នូវអាហារូបត្ថម្ភ នឹងជួយឱ្យមនុស្សចាស់មានសុខភាពល្អ ពីព្រោះអាហារព្រឹកផ្តល់នូវថាមពលពេញមួយថ្ងៃ ។ ជាមួយគ្នានេះ វាក៏ជួយដល់ការរំលាយអាហារផងដែរ ហើយការបរិភោគអាហារមានជាតិសរសៃខ្ពស់នឹងធ្វើឱ្យរាងកាយចៀសផុតពីជំងឺរ៉ាំរ៉ៃ ដូចជា ៖ ជំងឺលើសឈាម, ទឹកនោមផ្អែម និងសរសៃឈាមបេះដូង ៕