Home ព័ត៌មានអន្តរជាតិ វៀតណាមចាយលុយ ៦៧,០០០លានដុល្លារអាមេរិកសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរត់បាន៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ភ្ជាប់ទីក្រុងហាណូយ ទៅហូជីមិញ ជាប្រវត្តិសាស្ត្រក្នុងតំបន់

វៀតណាមចាយលុយ ៦៧,០០០លានដុល្លារអាមេរិកសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរត់បាន៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ភ្ជាប់ទីក្រុងហាណូយ ទៅហូជីមិញ ជាប្រវត្តិសាស្ត្រក្នុងតំបន់

53
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋសភាវៀតណាមបានអនុម័តគម្រោងកសាងផ្លូវរថភ្លើងល្បឿនលឿន ដើម្បីតភ្ជាប់ពីទីក្រុងហាណូយនៅភាគខាងជើង ទៅកាន់ទីក្រុងហូជីមិញភាគខាងត្បូង ។ គម្រោងនេះនឹងចំណាយថវិកាកសាងប្រមាណ៦៧,០០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJJeCggxmSJaON3K22akikBzr6lYNnII-2_Q_Yu1U4s2o-CCjoi-lI5j2XNikBHPymtvQmgtAAtfS3WXp_hkyGy10cigY-QNh8duOMRFgizs0lzu-nxMmvgu88lscqGKDRVYWzqHzN71WDYrZP_fw8HnFJfueaEjonS6Gs0OvykELkHfMApIc-vPir-sHq/s850/image_2024-12-03_09-40-04.png

ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ទីក្រុងធំៗរបស់វៀតណាម គឺមានប្រវែងសរុប១,៥៤១គីឡូម៉ែត្រ ហើយរថភ្លើងថ្មីនេះមានល្បឿន៣៥០គីឡូម៉ែត្រក្នុង១ម៉ោង ។ ដូច្នេះ វានឹងកាត់បន្ថយរយៈពេលធ្វើដំណើរពី៣០ម៉ោង មកនៅត្រឹមតែ៥ម៉ោងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKb3ydntWHZlq3s2EAU0UCGkdMqVE4kbf45pTnKPcJ91MUVo_h6tvnFEyCf_mG7p7eMmmEb2UD2zG6UYgNjnvY02WM6fn1E8fV566eYjSAhP1faOJroJY9M6R8caczhE4U0quSIyIydnEzH9AC-9L1ZAm-cMzM1gsN6iIAZXwZ5HGdoQkMFi9k24L64eVa/s2560/image_2024-12-03_09-40-05.png

វៀតណាមនឹងចាប់ផ្តើមកសាងផ្លូវរថភ្លើងនេះនៅដើមឆ្នាំ២០២៧ ហើយរំពឹងថា រថភ្លើងនឹងដំណើរការនៅឆ្នាំ២០៣៥ ។ រថភ្លើងល្បឿនលឿននឹងធ្វើដំណើរឆ្លងកាត់ខេត្ត-ក្រុង ចំនួន២០ និងមានស្ថានីយរថភ្លើង២៣កន្លែង, ស្ថានីយដឹកទំនិញ៥កន្លែង ហើយរថភ្លើងនឹងដឹកទាំងអ្នកដំណើរ, ទំនិញ ព្រមទាំងផ្តល់សេវាកម្មផ្នែកការពារជាតិផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMgo6L0JFsYKRm1w9m0mOaBVhGAq465AXpZTCn1TE0UeGe8BremNuQqhhqsF4a7u8xrGjCPTokfWV2NspAQwlKdGy7SI6syXoZQhW4JTRiw4mHsfSWFWJ1BorNLAPC7dtXVLTWwJ9m096svhFQhQLXlbSuMOBjBqEZjc0q_DTEinqWMX7QSlx7-cweWODM/s2560/image_2024-12-03_09-40-08%20(2).png
លោក Nguyen Danh Huy អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ថ្លែងថា គម្រោងនេះសម្រាប់បំពេញតម្រូវការដឹកជញ្ជូនទំនិញកើនឡើង ពីព្រោះបើតាមការស្ទង់មតិជាច្រើនបង្ហាញថា ពលរដ្ឋវៀតណាមចង់មានផ្លូវធ្វើដំណើរឆាប់រហ័សជាងមុនពីភាគខាងជើងមកភាគខាងត្បូង ។ ដូច្នេះ វាជាគម្រោងដ៏សំខាន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបំពេញតួនាទីជួយវៀតណាមឱ្យឈានទៅរកការរីកចម្រើនយ៉ាងឆាប់រហ័ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLZhmQzH3qbFQCQQqShYGkNf9IaftiiWDrGHwAa8NjSVdPaGz5_jRz-qVrtrNbD9z453ZRIiujyeyPRwXAH_8D0BGmEoniWxUmp6BNJSebonnuR8GBLnk_i4wldbKPEptKjUx1jApcirfHb-0yGWuuGGOTz5Yzd7fBSKoO-El5K1_crPx5AVZQ0FBtWHqn/s1024/image_2024-12-03_09-40-08.png
ប្រទេសវៀតណាមនឹងចំណាយដើមទុនក្នុងស្រុកសម្រាប់អនុវត្តគម្រោងនេះ ព្រមទាំងខ្ចីថវិកាបន្ថែមពីក្រៅប្រទេសមិនលើសពី៣០% ឬស្មើប្រមាណ២០,១០០លានដុល្លារអាមេរិក ។ បច្ចុប្បន្ន វៀតណាមកំពុងពិចារណាជ្រើសរើសរូបរាងរថភ្លើងល្បឿនលឿនរបស់ជប៉ុន និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeNopvzj7gLDit7NAUg3M3w9S8J6xJ5wayB-ge-ywJ9gom3ge5Mn7aMe3GLK1ungWD6Bi8o1A0zILqa4pzWECZob4jx_y4X5pt0SCtplmRxI1icppChZcJueTuDjmRkLqpwFrodmVXFE8i-wofXSRz4nMS0exw3Ok_gcRQLXCvbVZJtyd2UCW90MO1Olj/s1600/image_2024-12-03_09-40-11%20(2).png

អ្នកវិភាគផ្នែកដឹកជញ្ជូននិយាយថា គម្រោងនេះនឹងមានសារៈសំខាន់ ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកដឹកជញ្ជូនវៀតណាម ដោយសារការដឹកជញ្ជូនក្នុងស្រុកមានកំណត់ ។ ពេលកសាងផ្លូវរថភ្លើងល្បឿនលឿនរួចរាល់ វានឹងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញពីភាគខាងជើងមកខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkbeAgGNgQf4kJh-IbGCbevpqM92SjqwGXsPn0wOzqW8ZeocQ0GwszMQLC3Efk_XTPf-1EncND5KmmjEfqa6cjAq5fjkq-Z2PEQBYnry0itWjwLSE2aE1iWooytVzy9aOyGLvz6ZnGIIzBcXbRZrhfRIutGq5E87wuzPstk1S82tt2PQu_I8yvIsZ4FNzP/s800/image_2024-12-03_09-40-11.png

គួរបញ្ជាក់ថា ការធ្វើដំណើរពីទីក្រុងហាណូយ ទៅទីក្រុងហូជីមិញតាមរថភ្លើងធម្មតា គឺចំណាយពេលចាប់ពី៣៤ម៉ោង ទៅ៣៨ម៉ោង ខណៈថ្លៃធ្វើដំណើរ គឺពី៦៤ដុល្លារ ទៅ៩២ដុល្លារអាមេរិក ។ រីឯថ្លៃធ្វើដំណើរតាមយន្តហោះ ចាប់ពី១០០ដុល្លារ ទៅ៣៦០ដុល្លារអាមេរិក ៕