Home ព័ត៌មានអន្តរជាតិ គ្រូបង្រៀន AI ដំបូងបង្អស់របស់ប៉ាគីស្ថានបានដាក់ដំណើរការក្នុងសាលារៀនហើយ

គ្រូបង្រៀន AI ដំបូងបង្អស់របស់ប៉ាគីស្ថានបានដាក់ដំណើរការក្នុងសាលារៀនហើយ

67
0

ប្រទេសប៉ាគីស្ថាន៖ គ្រូបង្រៀន AI ដំបូងបង្អស់របស់ប៉ាគីស្ថានដែលមានឈ្មោះថា Miss Aini បានធ្វើឱ្យសិស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាងបានបង្ហាញខ្លួននៅក្នុងសាលារៀន Happy Palace ក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeaiopAn-emHzJMCHFHA60-bkREbEVRtEocz_zzb5I2DO09E2QhfGz4wf9wHSIATfENFJlRhZrqwNdsPE5G9ECIjzmmRXxgklJv0Zj5mkeUUMAKvXcjXuLJuPsktOdi0PflkSH3fzzsIWPe68bmIB3lVJfkUslf76f3HdRFeeHScC-v2dEV0i3ole1f1vL/s640/image_2024-12-03_10-25-30%20(2).png

យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា Miss Aini ដែលជាគ្រូបង្រៀន AI ដំបូងបង្អស់របស់ប៉ាគីស្ថានមានសមត្ថភាពឆ្លើយសំណួរជាង ២០ ភាសាឯណោះរួមមាន ភាសាអ៊ូឌូ អង់គ្លេស ស៊ីនឌី បារាំង ចិន និងផ្សេងៗទៀត។ សិស្សដែលចូលរួមក្នុងថ្នាក់រៀនជាមួយកញ្ញា Aini បានសម្តែងការរំភើបចិត្តយ៉ាងខ្លាំង ដោយបញ្ជាក់ថាគ្រូ AI ឆ្លើយសំណួររបស់ពួកគេភ្លាមៗ ដែលធ្វើឱ្យថ្នាក់រៀនមួយនេះក្លាយជាបទពិសោធន៍ពិសេស និងរីករាយបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJtkQgufvshyphenhyphenNcNXQIkYY_cgi2xifRoqx9ERNbE7O4MyyW6Oz8O5oq6F8jLnZTbHQJq9gmSB0M5nU35zhsLCRI_oU9HkWGewOxW8_tG2YkXS79VLWxq52oiaD17s87KKrOEMLqviG7A0QMQBd-qpw55hz3JxRs7sYmdsw3aGXBIKZYQYIZHOqxSzXRfj-4/s2048/image_2024-12-03_10-25-30%20(3).png
វិស្វករ Hassan Siddiqui ដែលជាអ្នកបង្កើតកញ្ញា Aini បាននិយាយថា មនុស្សយន្តមួយនេះត្រូវបានបង្កើតឡើងដោយមានធាតុផ្សំដូចជាខ្សែភ្លើង សរសៃកញ្ចក់ ប្លាស្ទិក សក់សំយោគដែលមានប្រភពមកពីទីផ្សារក្នុងស្រុក និងបំពាក់ដោយបញ្ញាសិប្បនិម្មិត។ Hassan Siddiqui បានបន្តថា លោកបានចំណាយពេលប្រាំពីរខែ ដើម្បីអភិវឌ្ឍនាងឱ្យក្លាយជាគ្រូបង្រៀនរ៉ូបូតដ៏អស្ចារ្យម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWr8gDLOqrxqkhS1I9II6bCIyo__aHo8JHXIib5Xe6XsPgB5L5wl1JmmON1M6N3CCloaBk94rkE3juEDTotHYkfbpcmoRSVd5tvQCpD4G0-R-uHONvaQQL4qirVU7QgEx2M962utI1oyyO5d4phQ7mJQtgE9CwJ4IDuI_yIHzY6eXuTCmrCNykXbwl3E7Z/s661/image_2024-12-03_10-25-30.png
នាយកសាលា Happy Palace បាននិយាយថា Aini គឺជាគ្រូបង្រៀន AI ដំបូងគេដែលត្រូវបានណែនាំនៅក្នុងប្រទេសប៉ាគីស្ថាន និងជាមនុស្សយន្តដំបូងដែលបានបង្ហាញខ្លួនក្នុងសាលារៀននេះ។ មូលហេតុដែលសាលាដាក់ដំណើរការគ្រូបង្រៀន AI គឺដើម្បីជួយសិស្សអភិវឌ្ឍចំណេះដឹងបន្ថែមទាក់ទងនឹងបច្ចេកវិទ្យា ដូច្នេះសិស្សានុសិស្សនឹងអាចអភិវឌ្ឍជំនាញជាច្រើនតាមរយៈការអនុវត្តន៍នៅក្នុងមន្ទីរពិសោធន៍ដូចជា មនុស្សយន្ត និងបញ្ញាសិប្បនិម្មិតជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlrYHlMc5UnRsxZ0l6PxT83wLQHeMPt0OvmrB7ObFGqIIswdq0q4aixRCdMZoZ8lKOfptw7DM9XL1Ug2YMzUGFz1fT_4AKqv7ta5GVL22dzWfuSfGLEHVMBdN88jluBWvfxpWGgga23QYsjUBEgZdGDll1W9CfjME-32AdzEVKZb4cAjCynljTESXXenEj/s640/image_2024-12-03_10-26-29.png
អ្នកតំណាងសាលាក៏បាននិយាយដែរថា “បទពិសោធន៍ទាំងនេះនឹងជួយឱ្យយើងដឹងពីសក្តានុពលនៃ AI” ។ គួរបញ្ជាក់ដែរថា ការដាក់ដំណើរការគ្រូបង្រៀន AI នៅក្នុងសាលារៀននាពេលបច្ចុប្បន្ននេះគឺមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ កាលពីដើមឆ្នាំនេះឥណ្ឌាក៏បានដាក់ដំណើរការគ្រូបង្រៀន AI ដំបូងបង្អស់នៅក្នុងសាលារៀនរបស់ខ្លួនផងដែរ ក្នុងគោលបំណងដូចគ្នាគឺចង់ឱ្យសិស្សមានការយល់ដឹងកាន់តែច្បាស់ពីបច្ចេកវិទ្យាពិភពលោក៕