Home Blog Page 793

អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

0

កាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើមបំផុត (Production Class)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGJqdxZ5gtzgJw833yr-33euTWPFolx1LDHfllubluUqWna3-KurpOEkVEuKw6eR69XldKU5N5Pxgw2oqkhJYxeXG1ZpI6djPhKYuPk-chTYp5PoBDEgkHxRVrzKahF8phHIC_CdhrCuZvvs-0OM-wIFY6r4IPt5vfluzsahNNOGvcgRRh3dtlsAkLpc2Y/s8256/1.jpgកាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើមបំផុត (Production Class)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh67Hmy9gclp7GFuiE03kG5BCSDUSlBlouKVw2GTw4gUQTPTnI903v5YymLs7kbn9BiYgCo4UQO1BJ1ay8HESk6ipdTfcGA2kzVVSNS3K79d8ycWUosAo_pDPMl2nPk2H0uYApcsCvcqmie8yfNiOa3VQcsWu3F4bwNjpRyoVkT9Ys8mHGig0KyABd606lR/s1576/2.jpg
ក្រុមហ៊ុន Ford នៅតែបន្តភាពជ័យជំនះរបស់ខ្លួននៅក្នុងទីផ្សាររថយន្តPick-Up Off-Road ដ៏មានសមត្ថភាពខ្ពស់ ដោយបង្ហាញជាថ្មីម្តងទៀតថា គ្រប់រថយន្ត Ford ទាំងអស់គឺ “រឹងមាំគ្រប់ស្ថានភាព – Tough in Every Situation”។

លោក Michael Freeman និងលោក Chommalee Chaiya ដែលបើកបរក្នុងរថយន្តមានលេខរៀងទី8 បានបញ្ចប់វិញ្ញាសារចម្ងាយ 130 គីឡូម៉ែត្រក្នុងរយៈពេល 2ថ្ងៃ ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី6 តុលា ឆ្នាំ2024 នៅ Korat ក្នុងខេត្តNakhon Ratchasima ប្រទេសថៃ ដោយបើកបរឆ្លងកាត់ផ្លូវក្នុងសភាពលំបាក និងមានឧបសគ្គជាច្រើន និងប្រកួតជាមួយគូរប្រកួតជើងខ្លាំងមកពីស្ថាប័នក្រុមហ៊ុនក្នុងវិស័យយានយន្តផ្សេងៗជាង 12ក្រុម ដោយមានការប្រកួតប្រជែងយ៉ាងស្វាហាប់បំផុត ដើម្បីទទួលយកជ័យជំនះរៀងៗខ្លួន និង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieq2nfW10eD9BBJO2jzsWKC3jfFFD4ceWrgCrmh27679G8C9VFvlcv8HvvKQT6eeWqvGmXj051NVTDkQExcw2VP-DNPE4FscvDcsI5KoI4nsvk6uDPK9iu9GO6rSENzheSrwz-h8X3hfQHAeY5Pw4DoE01nuxmfiyqEu3b7IISDGSnEvp342D4b4QNVp8b/s1576/3.jpg សមិត្តផលដ៏អស្ចារ្យនេះបង្ហាញពីសមត្ថភាពម៉ាស៊ីនដ៏ខ្លាំង និងប្រព័ន្ធបូមដ៏ទំនើបរបស់ Ford Ranger Raptor ក៏ដូចជាកិច្ចសហការផ្នែកវិស្វកម្មពិសេសរវាងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team, Ford និង RMA Special Vehicles ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguVIIsSUf_SanM08bjTCd7sNOPTcVqwniQGdJj1iF4hNZxGMcB0R5HayPVvxSrBcFO6Q4DBa8Qgj1OWSBGRbIpweS3HGMMuibokGr3fTZdQzoHKsLx95YVSYUd233ScKnN1ohU7qTDLhuNd3DPArzgeICelzBKVYzfprXhyphenhyphen4k4m6rvyUJkggfYRL9crPRS/s3936/4.jpgសមិត្ថផលនេះ គឺសម្រេចបានដោយសាររថយន្ត Ford Ranger Raptor មានបំពាក់មកនូវកម្លាំងម៉ាស៊ីនដ៏អស្ចារ្យដែលផ្តល់នូវសន្ទុះខ្លាំងដែលផលិតឡើងជាពិសេសដោយក្រុមអ្នកជំនាញ Ford Performance ដែលនាំមកនូវទំនុកចិត្តក្នុងការបើកបរ និងរួមទាំងបច្ចេកវិទ្យាបូម FOX ដែលជាប្រភេទបូមដ៏ទំនើប និងមានបច្ចេកវិទ្យា Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗ និងរក្សាលំនឹងរបស់រថយន្ត មិនអោយប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវផាសុកភាពក្នុងការបើកបរ។ សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់ 078 333 748 | 016 333 785 ឬ តាមសាខានីមួយៗ៖
 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCJX-iEH0ygYzjjDJIaslP9cCbiChBMZN2Ei64q76YCyJ8pOT794_GCKY3dCS9cQyAZdcjGOvECrTP9KG9-MMNCqwIXDp56Pj66O-RUmqUM1Ig9wT7BVIQKneTnJb6lQDh1dhKEs5Bum_wZGx9AaQGRlPE2heYd7Go6a-y6KaxR2rVv3Ne-50UN_VscAwd/s3936/5.jpg

អារម្មណ៍ពិតៗរបស់ តួឯកស្រី និងបងថ្លៃចិ.ត្តអា.ក្រក់ ក្នុងរឿង «កូនប្រសារស្រី»

0

ដូចមហាជនជ្រាបមកហើយថារឿងភាគខ្មែរ កូនប្រសារស្រី របស់អ្នកស្រី ពាន់ ភួងបុផ្ផា បានផ្ទុះកក្រើកយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីរឿងនេះយកមកចាក់បញ្ចាំងឡើងវិញនៅលើយូធូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6mbbYW288w7wio2fv-Ghob8dCufq3o2urDOD6zVDvksyGqjZGj_UZcL1HwGlJ8m7lLTseu4ViOIeo9gKGvqI3_-eFPRiIRHD_gk0SPyPCObys41o9bWOtwUWwpw9-I_biHG5Emgnutl8KqmtH4mRLTlQ51mvTwcdGKDYPjSAY2Sph2ssBKG5zI8us3dwU/s960/image_2024-11-01_15-25-28.png

តួឯកស្រីក្នុងរឿងនេះដែលសម្តែងដោយអ្នកនាង នី មុល្លីកា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាទោះបីជារឿងនេះសម្តែងដោយអ្នកនាងផ្ទាល់ក្តីប៉ុន្តែពេលទស្សនាខ្លួនឯងនៅតែយំដដែល។ ចំណែកឯបងថ្លៃចិត្តអាក្រក់ដែលសម្តែង ដោយអ្នកគ្រូ ចាន់ថេត បានបង្ហាញអារម្មណ៍ថា អៀនយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ-9-L5ElzzWKltTOPFWhOwsdIzDDjyU4qeBWMlADwou-N_pm6DNgdIKVNrmHcAohrC40-XuuMfzT8VCdzDR-_PXqmSKTvGR0sMOvou_nyrw0_wYk4kh1pbG1D1_FLg1JMGDU_gIQo3phQ_nVOheMGq7Y6R4fvklkgGWkRKUV0oCpAyXAGg9X5_a6voxi8/s2048/image_2024-11-01_16-08-40.png

ជីវិតពិតផ្ទុយស្រឡេះពីក្នុងរឿងដែលជាតួឯកស្រីឈ្មោះ ភា ត្រូវកម្សត់រងទុក្ខឥតល្ហែរពីម្តាយក្មេកនិងបងថ្លៃស្រីប៉ុន្តែបច្ចុប្បន្ន អ្នកនាង នី មុល្លីកា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមីកូនៗនៅលើទឹកដីមហាអំណាចសហរដ្ឋអាម៉េរិក យូរៗម្តងអ្នកនាងក៏បាននាំស្វាមីនិងកូនៗមកកម្សាន្តនៅប្រទេសខ្មែរផងដែរ។ ស្របពេលរឿង កូនប្រសារស្រី ដែលអ្នកនាងសម្តែងផ្ទុះឡើងវិញនេះអ្នកនាងបានបង្ហាញអារម្មណ៍រំភើបចិត្តរបស់ខ្លួនដែលមានការគាំទ្រយ៉ាងខ្លាំងដូចនេះ។ តួឯកស្រី កូនប្រសារស្រី បាននិយាយទៀតថា អ្នកនាងមើលរឿងខ្លួនឯងហើយក៏អ្នកនាងនៅតែយំដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE6QXuAZRM1_CSvaTV_mO5VWUckNX6LXYf9wparmaGh-8lL3dKdbRvDEqphK9NOECjTaeLmQ8JE2p2DYw03zAQNsRo4-SoMLZohrTL7i0VVgICg9udRo_caxnaCGdXiQIbxbWLT2YGdT1R_EiDLrMTwKq52LLzBdHRTIeDIJfJVUZksNq3i_x-fCLRAiWZ/s960/image_2024-11-01_15-25-27.png

ងាកមកកាន់បងថ្លៃស្រីក្នុងរឿងខ្មែរ កូនប្រសារស្រី ឈ្មោះចែហុងវិញក៏ទទួលបាននូវការចាប់អារម្មណ៍ដូចគ្នាគឺការខឹងស្អប់របស់មហាជនដោយសារតែធ្វើបាបតួស្រីជាប្អូនថ្លៃពេក។ គ្រាន់តែជាការសម្តែងប៉ុន្តែបងថ្លៃរូបនេះគឺជាអ្នកគ្រូ ចាន់ថេត ជាគ្រូបង្រៀនម្នាក់នៅវិទ្យាល័យបាក់ទូកដែលបានបណ្តុះធនធានមនុស្សជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0e96PH3ZAaXlYugYiffavnm4iRCjlIiQYTbRRe8U1YH5JLUpnKqS5ndW_o7-FS0rYDliJTT_b64MOdN6DkHoek3FZgtKKLK8jaP3PuyEqPJX5qGbaALMT6dsEptFRxC9o_-c6NqeLq4YM8xUFP1hV-nHMDSzcxrOChy-wBgCYShTdi2BiUxSp7C6lyqGt/s2048/image_2024-11-01_16-08-44.png

អ្នកគ្រូ ជិន ចាន់ថេត បានមានប្រសាសន៍ថា នៅពេលរឿងនេះផ្ទុះខ្លាំងបែបនេះគឺពិតជាមានអារម្មណ៍រំភើបចិត្តជាខ្លាំងដែលទស្សនិកជនគាំទ្រនិងសំណូមពរឱ្យសាធារណជនគាំទ្រនូវសិល្បៈខ្មែរលើកតម្កើងវប្បធម៌ខ្មែរ។ ចំពោះទស្សនិកជនដែលខឹងចូលទៅតាមសាច់រឿង អ្នកគ្រូ បានបង្ហាញអារម្មណ៍ថា អៀនខ្លួនដែរ ពេលគេជេរច្រើនប៉ុន្តែបានទប់អារម្មណ៍មកវិញថានេះជាកំហឹងរបស់ទស្សនិកជនគាត់ខំតាមដានរឿង ជក់ចិត្ត ជាពិសេសគឺយើងសម្តែងទៅសមល្អពេកទើបមានការគុំបែបនេះ៕

បាតុភូតដ៏ចម្លែកមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

0

ប្រទេសវៀតណាម៖ បាតុភូតពពករាងដូចចានគ្របដណ្តប់លើកំពូលភ្នំ កំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គមវៀតណាម។
កាលពីថ្ងៃទី៣១ ខែតុលា មនុស្សជាច្រើនដែលទៅធ្វើការនៅស្រុក Xuan Loc ប្រទេសវៀតណាម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញពពកដ៏ធំក្រាស់មួយ “ប្រមូលផ្តុំគ្នានៅលើកំពូលភ្នំ Chua Chan” ដែលមើលទៅពិតជាស្រស់ស្អាតណាស់ និងជាទិដ្ឋភាពដ៏កម្រមួយ មិនធ្លាប់បានឃើញពីមុនមកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU7r-iewM5r8oAxE2EhRNDP2tFb1VpGmi8zFaXguxJgDxwKoue0bZhVoXq7S-C4RzPPVYTAVIRbuUGFj0d97Bdf9MNgaFc_kdcT-J93KQD0BaaHhCdlJQ237xH8quyE8I5zlP0a1Oy-L1gNZw6Ll1PfKdJYzTjLSB7VyBYW5oGA9e1s_za706kJ4gJhvVC/s1746/image_2024-11-02_13-01-39.png

លោក Minh Hien នៅស្រុក Xuan Loc បាននិយាយថា បាតុភូតនេះបានលេចឡើងនៅពេលព្រឹក ដែលមើលទៅដូចជាចានហោះនៅលើកំពូលភ្នំអ៊ីចឹង។ លោកបាននិយាយថា ប្រជាជនមួយចំនួននៅស្រុកផ្សេងទៀត ក៏បានឃើញយ៉ាងច្បាស់នូវពពកដ៏ធំ និងក្រាស់គ្របដណ្តប់លើភ្នំទាំងមូលនេះផងដែរ ដោយសារតែកម្ពស់ភ្នំខ្ពស់។ ភ្នំ Chua Chan មានចម្ងាយប្រហែល ១១០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ ដែលមានកម្ពស់ ៨៣៧ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដែលនេះគឺជាភ្នំខ្ពស់បំផុតទីពីរនៅអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO2NOZIq9rOz4WHrlggjlZoB5ez8Q5RYgEFcq53YK2a94k4PY15CZ93GFGQYUpgwmCoWsW08O3pOgWW0xgPEityjfkuQgW5uf7jeMWkYrRqeryJEdaySyIyox2vhcq5h8fDLRxHeDpTiXK-lrACGbZs3VWDKX9hxQ5k0dv6nwp6i-JacZkt97Aw4W1Ymwn/s1020/photo_2024-11-02_12-51-51.jpg

មូលហេតុដែលពពកដ៏ធំក្រាស់ប្រមូលផ្តុំគ្នានៅលើកំពូលភ្នំ Chua Chan បង្កើតជាទិដ្ឋភាពអស្ចារ្យបែបនេះ គឺដោយសារអាកាសធាតុ និងស្ថានភាពដី។ មានន័យថា បាតុភូតនេះច្រើនតែលេចឡើងនៅពេលដែលខ្យល់បក់យកសំណើមមកប៉ះនឹងភ្នំ ជួបជាមួយខ្យល់ត្រជាក់ ដោយសារតែការរុញច្រានឡើងលើថេរ និងថេរនៃខ្យល់ រលកនឹងបង្កើតនៅលើកំពូលនៃគ្នាទៅវិញទៅមក។ ជាញឹកញយនៅកំពូលភ្នំខ្ពស់ សីតុណ្ហភាពធ្លាក់ចុះទាប ឈានដល់កម្រិតនៃកំណជាញើស ដូច្នេះពពកមើលទៅដូចជា “មួក” ដែលបង្កើតឡើងនៅលើកំពូលភ្នំនេះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii7LFV925SJCHXSCFTeZxX29jFddvf-GfC3QdSX5hgK87p4vjfNYM52FiZtTNc0ws4aMUUgD7kB1PGU6DJMZ3k52KU22bKLzQEQbko7PCl5fz4WbBWwG-Snz_BYaooycnAPfy54X2kUOOe0qPW02Tpzp8AdwwZHlXMdCQAjgHE5usQn3aZKOHYYIMkp_fY/s1020/photo_2024-11-02_12-51-52.jpg

ទោះជាយ៉ាងណា នេះមិនមែនជាបាតុភូតកម្រនោះទេ ពោលគឺវាតែងតែកើតឡើងជាញឹកញាប់នៅលើពិភពលោក ដែលភាគច្រើនគេតែងតែឃើញវានៅលើកំពូលភ្នំហ្វូជី របស់ប្រទេសជប៉ុន ឬកន្លែងខ្លះនៅសហរដ្ឋអាមេរិក ជាធម្មតានៅតំបន់ភ្នំខ្ពស់ៗ។ ទោះបីជាយ៉ាងនេះក្តី ការលេចចេញនៃពពកយ៉ាងច្បាស់ក្នុងប្រទេសវៀតណាម ក៏អាចចាត់ទុកថាជាបាតុភូតដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ៕

ឥណ្ឌូនេស៊ីហាមមិនឱ្យលក់ iPhone 16 មិនបានប៉ុន្មានផង ឥឡូវថែមស្មាតហ្វូនមួយទៀតហើយ

0

ប្រទេសឥណ្ឌូនេស៊ី៖ កាលពីសប្តាហ៍មុនឥណ្ឌូនេស៊ីបានប្រកាសហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ខណៈកាលពីពេលថ្មីៗនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក៏បានប្រកាសហាមមិនឱ្យលក់ស្មាតហ្វូន Google Pixel ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmiHaSQSuxYg4ON5SMtjygbtQrHFhD_GHdChyfMxjbCzt10H3ts5TheqVpjj0V3Rtxi-1xxFMU2loB02UGldthJj2KMuGF0EzLybC6I20oBP1RwUYnRqfTEAX-1fscSIiuj2EIRifhfe6XUP3W23ll1VfERVqgPJgOHOPBqygkX9wRFo21JIMopXmhJ6R4/s700/image_2024-11-02_12-01-57%20(2).png
យោងតាមបទប្បញ្ញត្តិរបស់ឥណ្ឌូនេស៊ី ស្មាតហ្វូនមួយចំនួនដែលលក់នៅក្នុងប្រទេសនេះត្រូវតែមានយ៉ាងហោចណាស់ ៤០ % នៃសមាសធាតុដែលផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះ Google Pixel និង iPhone 16 មិនបានបំពេញតាមតម្រូវការនេះទេ មានន័យថា ពួកគេមិនបានបំពេញតាមច្បាប់របស់ប្រទេស ស្តីពីការប្រើប្រាស់សមាសធាតុផលិតក្នុងស្រុកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi3XRWOCnjOMexV8m8Jxbd92KFGhGluPkpFV1qP-OKy7vrKjxmyKCZRKOyt2ocZwKbZmbsoUiI9jCJeNiM9FeuvrfyPI0z0gdDhphbtb2Dki9_6atEa4rCO90M7yQi2ldX-Ai77JjzPbBTi9pmGNZcPKBnPDbYTRaKyxwdt0361phZvFutjDjhEb0lg6yP/s1200/image_2024-11-02_12-01-57.png

កាលពីថ្ងៃទី១ ខែវិច្ឆិកា លោក Febri Hendri Antoni Arief អ្នកនាំពាក្យក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ីបាននិយាយថា “យើងកំពុងលើកកម្ពស់បទប្បញ្ញត្តិទាំងនេះដើម្បីធានាបាននូវភាពយុត្តិធម៌សម្រាប់អ្នកវិនិយោគទាំងអស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី” ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា៖ «ផលិតផល Google មិនគោរពតាមបទប្បញ្ញត្តិ ដូច្នេះមិនអាចលក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB3XI2rjGnv0dCTaZf8OgD371yEkG6KyYYK5yAd4ZSgywzMYsarZ3KrCoBd-DBp4RWYHdTc5QRyENYee1RyPjS34nHsVPxAXpqXqSbHGtWx6kbZJs4DXoM9Yjlc40bTPeJz__WdIHsI2OiGMoV0UhBRcugwmNw2rS_kW3tYx2wCNb4S1wp_Nb20oyleUic/s1920/image_2024-11-02_12-01-58%20(2).png

Febri បានបន្តទៀតថា អ្នកប្រើប្រាស់អាចទិញទូរស័ព្ទ Google Pixel នៅបរទេសបាន ដរាបណាពួកគេបង់ពន្ធគ្រប់គ្រាន់។ លោកក៏បានបន្ថែមថា ប្រទេសនឹងពិចារណាបិទទូរស័ព្ទដែលលក់ដោយខុសច្បាប់។ គួររំលឹកដែរថា ការហាមឃាត់នេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីបានប្រកាសហាមឃាត់ការលក់ iPhone 16 ក្នុងស្រុកសម្រាប់ហេតុផលដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1wq_YFzTUcd_oD3bvUlE5bN7lzC0dyvrQlWvvie5_iYcncKUhyphenhyphenvYkkxXyllZCRmsBNMvuKx0QEKjm5xSx4Y1Sb7svAUChssDxATa5rUvKroXAmfd9gxvqssl6XyXPG1QX64kT80rAF42WhtySlsFMo7nsAAZnl3wrFrC_DuiFBM3mSUKqfBhVDWg5r9E/s656/image_2024-11-02_12-01-58.png

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន Google និង Apple មិនស្ថិតក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ។ ក្រុមហ៊ុនស្រាវជ្រាវ IDC បាននិយាយថា មានតែក្រុមហ៊ុន Oppo និង Samsung ប៉ុណ្ណោះដែលនៅតែអាចគ្រប់គ្រងទីផ្សាររបស់ប្រទេសនេះបាន។ ឥណ្ឌូណេស៊ីមានប្រជាជនច្រើន និងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា នេះធ្វើឱ្យសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ក្លាយជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់ការវិនិយោគបច្ចេកវិទ្យា៕

«កូនប្រសារស្រី» កំពុងល្បី! មិនមែនជារឿងប្រឌិត តែជាខ្សែជីវិតពិតរបស់លោកជំទាវឧកញ៉ាមួយរូប

0

នៅលើបណ្តាញសង្គមថ្មីៗនេះ ផ្ទុះនូវការចែករំលែកជាច្រើនទាក់ទងជាមួយនឹងខ្សែភាពយន្តខ្មែរមួយ ក្រោមចំណងជើងថា «កូនប្រសារស្រី» ជាស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ផា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1vAOnaTaqpeduiZJWiEgxSDsbqGrA6srHASQ5HrvtkJ2wdMhp1Iyk8E-obpIfBzoAQuQNd-GVFxThQ3UPBblxqdA__s79l9Bq6S_sgRXhfusVFIHpXZ48aC3ntKL_C4W-ScIELh0PjBYav0MLnAolt81Kxc3B-Ou8igbV-BSs0IpKy4xGSg-MTOcix2WZ/s2000/IMG_6977.JPG

ភាពល្បីល្បាញនៃខ្សែភាពយន្តនេះជាថ្មីម្តងទៀត ក្រោយពីអ្នកស្រី ពាន់ ភួងបុប្ផាបានយកសាច់រឿងនេះមកបង្ហោះនៅលើ Channel YouTube ផ្លូវការរបស់គាត់កាលពីអំឡុងប៉ុន្មានថ្ងៃមុននេះ។ ជាក់ស្តែង រឿង«កូនប្រសារស្រី» នេះគឺបានចាក់បញ្ចាំងតាំងពីឆ្នាំ ២០០៦ មកម្លេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbERlD_5oLTuy7xSu2j9VsvMMNUTypNxcIuyJoeY4trLqqYjUyzrnWM3CRdvig1RL9nEGINr1F9kWYqsJS8dgw5mPtAGUGkmsAy9n5e9Ud68UTeUAVGMBaCw3J0GiPwbmf-BssreIsF5vrcAnWYE50hvDmhdcx7GTLNeCFHfcz4IUD70P44VdnXMNUOxV-/s2048/IMG_6978.JPG

យ៉ាងណាមិញ តាមរយៈសាច់រឿងដែលឆ្លុះបញ្ចាំងពីជីវិតកូនប្រសារស្រីដ៏កម្សត់ ដែលសម្តែងដោយតារាស្រី នី មុល្លីកា (ជាតួអង្គនាង សុភា) បានធ្វើឲ្យទស្សនិកជនដែលទស្សនារឿងនេះហើយ ទប់ទឹកភ្នែកមិនជាប់ ព្រោះតែអាណិតតួឯកស្រីជាពន់ពេក រហូតដល់មានការវិភាគនិងវែកញែកព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwDvL-uw6UInWR2DfSbuRTi1UneqP-mOPAzdD3GPQwnc_t_r8CVKQhWXwJZz8Ee0QxAOJr81dlpPJxWsbqgkNP0rIEw9phmgUf0Ok5_pNTsDHfikScSg7UXWK96J-I79B7vHC9KVtAcgvp7poLRWyIckVMRFjGGJ9_E5b89aIjJCbnqbNM3qo6eUlAQNYn/s1600/IMG_6981.JPG

ទោះជាយ៉ាងណា ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុក លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានបង្ហោះសារមួយឃ្លាថា«រឿងកូនប្រសាស្រីដែលកំពុងល្បីនេះ គឺជារឿងពិតរបស់លោកជំទាវឧកញ៉ាមួយរូប ដែលជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយនៅស្រុកយើង ។ អ្នកនិពន្ធយកមកផ្សំឱ្យចេញជាសាច់រឿង តែក្នុងនោះរឿងពិតស្ទើរតែ ៨០%ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMj3rGc5kutADiln820BHmCRHXdKJ0jV1cZY_yw9qMiAtZP9NPl74kVorTi8T6Ln9O9uwJqMwAhdFJiQO7FByaTvo2kA5P0hE2pdXwE3yvaGlcxckkpbTMCIfYcwc8riKFk4O82aYkbb1_j4q_SK1-t4EjwcQRNdAU86kWSXYkYwCGbuD-EE7LQ8E5gngI/s899/IMG_6975.JPG

លោកជំទាវ ឡងឌី សាន់ណារ៉ា បានមានប្រសាសន៍ថា៖ «ក្រោយរឿង កូនប្រសារស្រី មានការគាំទ្រសាជាថ្មី តើបងប្អូនមានដឹងដែរទេថា នេះជាប្រវត្តិខ្សែជីវិតពិតរបស់ លោកជំទាវ លឹម ឈីវហូ ដែលជាម្ចាស់ស្ថាបនិកក្រុមហ៊ុនដ៏ធំ នៅប្រទេសកម្ពុជា គឺក្រុមហ៊ុន Attwood ដែលមាន ខ្ទង់ពាន់លានដុល្លារ ដោយក្នុងរឿងនោះបានរៀបរាប់ពី ជីវិតពិតរបស់លោកជំទាវ ដែលសម្តែងដោយអ្នកនាង មុល្លីកា ដឹកនាំនិងនិពន្ធដោយអ្នកស្រី ពាន់ ភួងបុប្ផា»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtYB_hyphenhypheni_rAZbcKEXmog2PmuSVT2eh1FW8m64bUR0oNGhNpbq1z2Qyci-nZuRqwxH_W5GIhZghDLA1S1mFuPxlpcr6z4o-GeZQg1edRagQNEDb0kR13nqYH7UnpJ28gkUE0nObKRQTTIcAHlD2cZn3gJ9kR3kOlvwKJdIk2CsAD8HkoVWipdQPbDwzyo6f/s750/IMG_6976.JPG

ប្រទះឃើញទីក្រុងបុរាណ ដែលបានបាត់ខ្លួនអស់ ៤,៤០០ឆ្នាំ!

0

ប្រទេសអារ៉ាប៊ីសាអូឌីត៖ ទីក្រុងបុរាណមួយដែលមានឈ្មោះថា al-Natah ទើបតែត្រូវបានគេរកឃើញនៅតំបន់ oasis Khaybar ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។
យោងតាម CBS News ក្រុមស្រាវជ្រាវចម្រុះជាតិសាសន៍ដែលដឹកនាំដោយអ្នកបុរាណវត្ថុវិទូ Guillaume Charloux មកពីមជ្ឈមណ្ឌលជាតិបារាំងសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ (CNRS) បានរកឃើញទីក្រុងចំណាស់មួយ ដែលមានទំហំរហូតដល់ ១.៥ ហិកតា កំឡុងពេលរុករក Khaybar ដែលជាតំបន់អូអេស៊ីសប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅក្នុងតំបន់អារ៉ាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgowGEevMoHm0n8wwB294Lw866tK6lFbKyGggkdltTOEq1Cui5IHBWdFwD7xwW7dqK6VOanYiJ08hUlznxUMnEsQC__3b3Z1dXOBootxiiDeSrE4CY_gDK02frIAQvCnopLbLWZaWU0TPG466V13aeEdWPZYIC5sft6tWLW_O3Ma2K06zpsoJSW0Th2gzma/s768/photo_2024-11-02_09-18-13.jpg

Khaybar គឺជាកន្លែងពណ៌បៃតងដ៏កម្រមួយនៅក្នុងវាលខ្សាច់ស្ងួតនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលតំបន់នេះគឺមានភាពល្បីល្បាញខ្លាំងបំផុតដោយសារវត្ថុបុរាណរបស់វាពីសម័យកាលជាច្រើន។ ជាពិសេស ទីក្រុងដែលទើបតែរកឃើញថ្មីឈ្មោះ al-Natah នៅក្នុងតំបន់នេះក្នុងអំឡុងយុគសម័យសំរិទ្ធតែម្តង។ ទោះបីជាមានទំហំ “ល្មម” បើប្រៀបធៀបទៅនឹងទីក្រុងមួយចំនួនដូចជា Levant និង Mesopotamia ប៉ុន្តែបើប្រៀបធៀបទៅនឹងផ្នែកផ្សេងទៀតនៃពិភពលោក ទំហំទីក្រុងនេះគឺតូចណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLiQs9xmxDRKa2svqwyDVb8FuTClfhrtJu69gqWbUOd0dowvYJcRYyeFdZJ7AUlY-uYtsv18q_XKN3q7p_rtjS87oLTgcFCMRCNR6eBNJV2y2JCt7fL_Z7CEL4MUMx5q2Ihps0C1_xkzIiysYEM6VRayMfHqnRWtYsWiJtnOkY4gKWXFKBwe0t6pEhhnn6/s642/image_2024-11-02_11-54-16%20(2).png

ទីក្រុងបុរាណ al-Natah ធ្លាប់មានមនុស្សរស់នៅតាំងពីប្រហែលឆ្នាំ ២៤០០ មុនគ.ស ដែលមានផ្ទៃដីសរុបប្រហែល ១.៥ ហិកតា។ វារួមបញ្ចូលសង្កាត់កណ្តាល និងតំបន់លំនៅដ្ឋានក្បែរនោះ ដែលហ៊ុព័ទ្ធដោយជញ្ជាំងការពារទីក្រុង។ យោងតាមការស្រាវជ្រាវ មនុស្សប្រហែល ៥០០ នាក់រស់នៅក្នុង al-Natah មុនពេលវាត្រូវបានបោះបង់ចោលប្រហែល ១៥០០-១៣០០ ឆ្នាំមុន។ មាត្រដ្ឋាន និងអង្គការរបស់វាគឺស្រដៀងនឹងកន្លែងផ្សេងទៀតដែលមានអាយុកាលប្រហែលគ្នានៅឧបទ្វីបអារ៉ាប់ភាគពាយ័ព្យ ប៉ុន្តែកន្លែងទាំងនេះមានទំហំតូចជាង និងមិនសូវស្មុគស្មាញខាងនយោបាយសង្គមជាងទីប្រជុំជនធំនៅក្នុងតំបន់ផ្សេងទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMRGYWJ0vZjwLLYvv0m6hIytrDfhBlFrceycKsfKkd-5V0vvF8d3O1S0kNBfhhGQhx0biaQ53og5n9YFpctmw7THv03FZjPdbtKqhIjy89S_FJEBeu4vXz7w3zAnGJ0WhqShI-fhxiYdYDkBJ9aDjfPitVgXawFJpDLKVAQuiD_5NqtQdZIM4RdtQCssAz/s1920/image_2024-11-02_11-54-14.png

គួរបញ្ជាក់ដែរថា ទីក្រុងប្រជុំជននេះក៏មានទំនាក់ទំនងជាមួយបន្ទាយដ៏រឹងមាំផ្សេងទៀតនៅក្នុងតំបន់ Khaybar នេះផងដែរ ដោយបង្ហាញថា ប្រជាជនបុរាណនៃតំបន់នេះមាននគរដែលមានដើមកំណើតល្អ។ ដូច្នេះទីក្រុង al-Natah គឺជាទីក្រុងបុរាណដំបូងគេដែលត្រូវបានរកឃើញនៅក្នុងតំបន់ Khaybar ដែលជាតំបន់អូអេស៊ីសប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតមួយនៅឧបទ្វីបអារ៉ាប់ភាគពាយ័ព្យ៕

ផលិតផលថ្មីរបស់ ខារ៉ាបាវ ដែលលោកអ្នកទទឹងរង់ចាំ បានមកដល់កម្ពុជាហើយ!

0

ផលិតផលថ្មីរបស់ ខារ៉ាបាវ ដែលលោកអ្នកទទឹងរង់ចាំ បានមកដល់កម្ពុជាហើយ!

ថ្មីៗនេះ ក្រុមហ៊ុនខារ៉ាបាវ បានផលិតស្រាបៀរលំដាប់ពិភពលោក(World Class Brand) ដែលទទួលស្គាល់ដោយស្ថាប័នស្រាវជ្រាវលំដាប់ពិភពលោកហៅកាត់ថា(WCRD)។ 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtfsl3vft81tpJbPm0hB-CITx643jhCAgunChTtfsiWh0fZarC2TEgH2ueezKrJEm04csjlFDTtvVLEJOXF1u1QzpBrv3I0UJLfu49HbELEYNBeZPUmwfNwhePiJYFSMzFel26FwBfGrc8jmSTWj-xKBtO-rYdvNB9qJ-nhCnfivSnvOf-tBsOyZOXK7pg/s1280/2024-11-02%2011.42.33.jpg
ស្រាបៀរខារ៉ាបាវបានផលិតឡើងដោយប្រើបច្ចេកវិទ្យានិងរូបមន្តចុងក្រោយដែលវិទ្យាស្ថានផលិតស្រាបៀរនៃប្រទេសអាឡឺម៉ង់បានរកឃើញស្រាបៀរខារ៉ាបាវ មានរសជាតិស្រាលស្រទន់ ឆ្ងាញ់​ជាប់មាត់ ខុសពីស្របៀរដ៏ទៃទៀត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSWN2vZlPaKpgUhOdKm7oKAvpMu2YCIcFar44IMiagvKEPmGJL9ujlqYXS0nGHUV9rQHRtL8hbwZ86H3Ke7mliPJPWzbJp-X1mIpk_Td_m17lJ0S21oLaBloXbsu2akvD4rWY9ptxqA0UetcaQMM-8jQgCfHvfMe8HsOIm3xFIBz9ne7uy7nmj0y2PB7hv/s1280/2024-11-02%2011.42.43.jpgសូមសាករសជាតិថ្មីនៃស្រាបៀរខារ៉ាបាវថ្ងៃនេះ លោកអ្នកនឹងដឹងពីរសជាតិពិតនៃស្រាបៀរ។

ខារ៉ាបាវមិនត្រឹមតែផ្តល់នូវរសជាតិពិសេសលើសគេប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវរង្វាន់លើកទឹកចិត្តដ៏ច្រើនលើសលប់បន្ថែមទៀត   ​​ដើម្បីជួយកែរប្រែនូវជីវភាពលោកអ្នកអោយកាន់តែប្រសើរជាងមុន។

លោកអ្នកអាចរកទិញស្រាបៀរខារ៉ាបាវបាន នៅតាមដេប៉ូចែកចាយនានាក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកក៏អាចរីករាយជាមួយការផ្តល់ជូនជាពិសេស នៅក្នុងកម្មវិធី អ៊ំទូក អកអំបុក សំពះព្រះខែនៅពេលខាងមុខផងដែរ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ផេកហ្វេសបុកផ្លូវការរបស់ Carabaocambodia ដើម្បីដឹងពត៏មានថ្មីៗ។

ស្រាបៀរខារ៉ាបាវរសជាតិថ្មីសម្រាប់អ្នក។

ពិសាស្រាបៀរខារ៉ាបាវដោយមានដែនកំណត់ ដើម្បីសុខភាពនិងសុវត្តិភាពរបស់អ្នក។

កំពូល​តារាចម្រៀង K-POP លោក PSY បានមកដល់ទឹកដីខ្មែរហើយ!

0

កំពូល​តារាចម្រៀង K-POP លោក PSY បានមកដល់ទឹកដីខ្មែរ ហើយសម្រាប់ព្រឹត្តិ​ការណ៍​​ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 2 !! 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Zuc9eb8urEmyrsRUPWv4JfdJRO9f4tgvI1GQgEYUWs5pcPjL_WvPTUDcHR_HKIL1l8GXBkWS1QdRT9_P6t4SYdtllDcRR7ou3d3OV8Sp6Oq9HJPuirYrBX0-Vd0mrGoR6YMD_uJE8i2NvCpSbgQoROEKAHRWWSYOjPVv0cr0kG6qjQqUpCSpGayzjXMd/s1014/2024-11-02%2010.06.43.jpg

(ភ្នំពេញ) ៖ កាលពីរាត្រីថ្ងៃសុក្រ ទី 01 ខែ វិច្ឆិកា ឆ្នាំ 2024 កំពូលតារាចម្រៀងកូរ៉េ K-POP លោក PSY ដែលជាម្ចាស់បទ Gangnam Style ដ៏ល្បីរន្ទឺពាសពេញពិភពលោកបានធ្វើដំណើរមកដល់ទឹកដីខ្មែរដោយសុវត្ថិភាព ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 2 នៅថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2024 នៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ពីម៉ោង 4:00 – 11:00 យប់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0-lLZTYXAePik3n41Xb03n8X_SWtp8MpK1Zktyi25gIMB0tmiVSzgbSgD69angBsWymKQm2bL4I-auXlVvi-ohSsiW0U-5-zbIM9oLek8P7JPBYRTlrO3Lyw8qPJwm0tERLYpiYC9JDhSfuEgO1RwVPOWGEotGIRxmarCtL_9vim1dtORRx7obHoDq0tH/s1280/2024-11-02%2010.07.22.jpgវត្តមានរបស់កំពូលតារាចម្រៀង K-Pop លោក PSY ត្រូវ​បានស្វាគមន៍​យ៉ាង​កក់​ក្ដៅពីសំណាក់​តំណាង​ក្រុមហ៊ុនស្រាបៀរ Ganzberg ​និ​ងក្រុមការងារអមជាមួយនឹងការថតរូបអនុស្សាវរីយ៍ពោរពេញដោយស្នាមញញឹមដែលមិនអាចបំភ្លេចបាន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjawUHyRiu3Ft0hzn28eP_fMQdr_aRruThwkaxZ8cX2kOctK1EyXxvNpkHEYXTrK71Obxff6UpL5vER26PsmQ7WknEtTCYHkxGn3qt-Vc6YxoJLHKIs5IEmd4Uyk2cOMIa0sbAVAMaURJ5X8v7QoHWBdFKZViUeDbWjkqqTVDdqnH4M3rjcC9StnMSbGljj/s1280/2024-11-02%2010.07.02.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjinRg3VXZCghwSaYD9V2hIzXXdLy1ghCzQ5r7kLA76A85Bv4kfDE4X7_1-8tKCCJOlFumL_iLDIX1YgCfN6x8DZcNolX1lOmMR3GYsGr7Qyc7oT7iKIe9OkfThIXD2Q4KTt-iH3GHWzx8kEcCPPTLQjDQyZ85VIP7dU6tr1jiEZjasMQAVm-4sRP_nXIrK/s1280/2024-11-02%2010.07.29.jpgសូមអរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នាគឺមានចំណែកការប្រគំតន្ត្រីលំដាប់ ពិភពលោក។ បន្តទិញ GANZBERG ដើម្បីឱ្យមានព្រឹត្តិការណ៍លំដាប់ពិភពលោកបន្តទៀត!

សូមពិសាដោយការខុសត្រូវ!

រកឃើញវិធីជួយឱ្យថ្មសម្ភារៈអេឡិចត្រូនិកខូចអាចប្រើឡើងវិញបាន

0

សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន ថ្មបានក្លាយជាផ្នែកមួយនៃជីវិតរបស់យើង ដូចជា ៖ ថ្មទូរស័ព្ទ, ថ្មសម្ភារៈអេឡិចត្រូនិក និងថ្មរថយន្តអគ្គិសនី ប៉ុន្តែបញ្ហាធំរបស់ថ្មទាំងនេះ គឺសមត្ថភាពថ្មនឹងថយចុះនៅពេលប្រើប្រាស់វាកាន់តែយូរ ។ ហេតុនេះ យើងក៏បោះវាចោល និងទិញថ្មថ្មីទៀតមកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUvNgPwRY3OTvyuOK0DrQxEjp_2G-YfxI4pIsyiihh-gO5MpoWbtx-GBWr3wmk7wl-Muiz_uk2kvCjZDc1tXhC499o6H-W1w3oaX2aOGJ4rD-yh-rgeGeU74kYbMCMTCWHQUgDK2JEfJ_uEIkWxhTjkEWAiIYwy3L_33P3WwRDDqpYB1Pgbifvyw-Cx8HA/s3840/image_2024-11-01_16-48-10.png

យើងឃើញថា បើទោះជាយើងមានវិធីថែទាំថ្មទូរស័ព្ទរបស់ខ្លួន ដើម្បីឱ្យប្រើប្រាស់បានយូរ ដូចជា ៖ ការរក្សាកម្រិតថ្ម ចាប់ពី៣០% ទៅ៧០% ឬប្រើប្រាស់វិធីផ្សេងក្តី ប៉ុន្តែចុងក្រោយ ថ្មទូរស័ព្ទនៅតែខូចដដែល ហើយយើងក៏ត្រូវបោះវាចោលឱ្យក្លាយជាសំរាមយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmgFwnxruoWTj8SByUQUHeO2_KPPj3VU4sSEGVgeYMXBqcz8sO9aMs07mvEG0J3eHgC_8eDut-y5EimHYKLFTjFLevC-fl4nJKVRwbkHjmHnVZnmfusLvE8YlaBHaZ_u7EbpLjVBamy3HD1pCxr_-gZev67Ok8bYw5iNAxqFKKLT1rMzhfn78vLxdpW7rA/s728/image_2024-11-01_16-48-13%20(2).png

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានរកឃើញវិធីជួយឱ្យថ្មស៊ីលីកូន ដំណើរការឡើងវិញ ដោយអ្នកស្រាវជ្រាវបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវរបស់ខ្លួនក្នុងទស្សនាវដ្តី Science ។ អ្នកស្រាវជ្រាវអាមេរិកនិយាយថា មូលហេតុធ្វើឱ្យថ្មស៊ីលីកូន ខូចប្រើប្រាស់លែងកើត គឺដោយសារភាគល្អិតស៊ីលីកូន នៅផ្នែកខាងក្នុងថ្មបែក ហើយវាពុំអាចផ្ទុកចរន្តអគ្គិសនីបានបន្តទៀត ។

ប៉ុន្តែអ្នកស្រាវជ្រាវរកឃើញថា ការប្រើប្រាស់ចរន្តអគ្គិសនីបែប Pulse ក្នុងរយៈពេលសមស្របប្រមាណ៥នាទី នឹងអាចជួយឱ្យភាគល្អិតស៊ីលីកូន តភ្ជាប់គ្នាវិញបាន ។ តាមការសាកល្បងជំហានដំបូងឃើញថា វិធីនេះអាចជួយឱ្យថ្មទូរស័ព្ទខូចៗដំណើរការឡើងវិញរហូតដល់៣០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCu2YMYJ457E6k7SbAt_0SsuJsKpffU3n3Q_JRjmGn5UJygUCcnLRFjFPtwvdltx4lY9R7g3qda7lyDik0EneD8HGw1791VpI9l0-zB2byuBKqv1o70acRvk4KugB1hH4TboN3ugtBpcxUjujEILtGghH48zv4rj7yZYYH5PvE2jYrb0qi3rPvua9mVmat/s1024/image_2024-11-01_16-48-13%20(3).png

គួរបញ្ជាក់ថា ការប្រើប្រាស់ចរន្តអគ្គិសនីបែប Pulse គឺជាការបញ្ជូនចរន្តអគ្គិសនីតាមការកំណត់ ដែលស្រដៀងគ្នានឹងចង្វាក់ជីពចរ ។ លក្ខណៈសំខាន់របស់វា គឺមានពេលវេលាបើក-បិទ, មានប្រេកង់ត្រឹមត្រូវ និងទំហំចរន្តអគ្គិសនី ហើយយើងអាចកំណត់លក្ខណៈទាំងនេះបាន លុះត្រាតែប្រើប្រាស់ឧបករណ៍ឯកទេស ។

នេះជាការចាប់ផ្តើមប្រមូលថ្មខូចគុណភាពយកមកប្រើប្រាស់ឡើងវិញ និងអាចជួយកាត់បន្ថយសំរាមអេឡិចត្រូនិកបានមួយចំនួន ។ ការរកឃើញរបស់អ្នកស្រាវជ្រាវអាមេរិកនេះ អាចជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មឱ្យកាន់តែមានគុណភាព និងពុំចាំបាច់ផ្លាស់ប្តូរថ្មសម្ភារៈអេឡិចត្រូនិកញឹកញាប់ នាថ្ងៃអនាគត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ9EOQxi_x-1hLXlnXBvWDILrItLrBTDM1VXwZGfW82hk6u2j9m09g7AyNDf-renQQMi6fz7SzGDNVXyXXMnqWskAiCAtzchyZ90_2apil2pfIKPNMs0HT3zMi0J0SpSAHj1CvrCWvAzdtb0mrNTeAkRtlUYnWP8WYpNHSyR18my02EluTXVpL5Y5taxD2/s800/image_2024-11-01_16-48-13.png

មហាកិត្តិយស! វណ្ណដា មានឱកាសជួបជាមួយសែរាជវង្ស

0

រូបភាពរបស់តារាចម្រៀងម៉ាន់ វណ្ណដា ថតរូបជុំគ្នាជាមួយសម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ នេះគឺជាមហាកិត្តិយសធំមួយរបស់តារាចម្រៀងរូបនេះដែលត្រូវបានសែរាជវង្សទ្រង់ទាំងទ្វេព្រះសព្វហឫទ័យយ៉ាងដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NTJNIrkaSUpM_SzWlXwljWufo_iUKck4UZpsYlIR_GV1WEWpFGI3VhqbBEoKCEMX3bDaxcLFEjiS_sm6LHObjU-4hagLluf3YrpfeepoqcBnWZyxjp2xQr1xNedE1hv3HsbTag2D8FD8bVSqYUBWCaBrnwo-ooQba8jz0J3aSo1LsnQSsttCZukgDSp6/s1440/image_2024-11-01_13-18-05.png

សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បានសព្វព្រះហឫទ័យប្រទានសវនាការជាមួយ លោក វណ្ណដា និងក្រុមការងារ នាព្រះដំណាក់វិមានឯករាជ្យ វេលាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ រូបភាពនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTDMANcTjm-nn68J9DbQHAR0fX8YnmC0j5XhJYrjOapLmWimPYvxpQSClYWAPB1Qk9SwFZpYHLyTHjh3YGwaMN27adLZM7oZ2b6Y3C1A9hVCWmdXqCI33yNmc-skZxSWppC5DWlXrYUWLiS0_41xle_7Eni1fPXN6HgHSiUzgvj_bPqF_xHzJaNBUtJYdh/s1982/image_2024-11-01_14-00-40.png

ងាកទៅកាន់រូបភាពដែលបានបង្ហាញវិញអ្នកគាំទ្រឃើញថាសម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី ទ្រង់សព្វព្រះហឫទ័យ វណ្ណដា ជាខ្លាំងខណៈទ្រង់មិនប្រកាន់កាន់ដៃរបស់តារាចម្រៀងរូបនេះប្រកបដោយព្រះរាជហឫទ័យស្រលាញ់ពេញចិត្ត។ នៅលើបណ្តាញសង្គម Instagram របស់អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី វិញអ្នកអង្គម្ចាស់ក៏បាន Add Story រូបភាពជាមួយ វណ្ណដា ដូចគ្នាខណៈ វណ្ណដា បានចែករំលែកបន្តនៅលើបណ្តាញសង្គមរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy3evLv5UOi4WRYY1rQfXrS2PcSTzIQi_jancK_uCqj3Gtx4HzETgTdUOVH7hWhECqvVIM_2twtu1ODhUjDDwS27sEw_KCY74h0g3IxmWlR9V31tyqeOpfbtSAbLMpSnXzBgiLjBA3bfmNHpvJ3hps7me2s8VoQSzZCMFFI3KCHVMN1w3vtcjHPgPGfLJX/s491/image_2024-11-01_13-18-05%20(2).png

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ តុលា សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី មានព្រះរាជវត្តមានសម្ពោធជាផ្លូវការនូវខ្សែភាពយន្ត 1660Vine ជាស្នាព្រះហស្ថរបស់អ្នកអង្គម្ចាស់ នរោត្តម រស្មីខេមុន្នី គ្រងជាតួអង្គឯក ក្នុងខ្សែភាពយន្តហូលីវូដថ្មីនេះដែលមានការចាក់បញ្ចាំងក្នុងរោងកុនចាប់ពីថ្ងៃទី១៥ ខែ វិច្ឆិកា ។ នេះជាភាពយន្តលាយតន្រ្តីដំបូងគេនៅប្រទេសកម្ពុជា។ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី មានព្រះជន្ម២៧ព្រះវស្សា ជាព្រះរាជភាគិនេយ្យនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះបុត្រា នៃសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម កែវ ពុទ្ធរស្មី៕