Home Blog Page 784

រដ្ឋមន្ត្រីក្រសួងការបរទេសថៃបញ្ជាក់ពីការចរចាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រជាមួយកម្ពុជា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីពលរដ្ឋបារម្ភពីការបាត់បង់កោះកុតទៅឱ្យកម្ពុជា លោក Maris Sangiampongsa រដ្ឋមន្ត្រីក្រសួងការបរទេសថៃថ្លែងថា ការចរចាពីផលប្រយោជន៍តំបន់ត្រួតស៊ីគ្នាក្នុងសមុទ្ររវាងកម្ពុជា និងថៃ គឺត្រូវតែស្តាប់សំឡេងពលរដ្ឋប្រទេសទាំងពីរតាមរយៈរដ្ឋសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiABOYvJTER1N4nbP1h53DxxqauS1NJ7WY-OIMX3FSmsZxGUoGWg99eDwsgFgbYhWhTRWRrr0qTSuv6ZXTIXN1rr6KTV1IT2OjBkPxxSZkWzoEQ6qKB345ae4Whj86vZNS7NnJP4Az5OHqsWilXY8eq-CM_axdZtd6mvQIOBOqLv_C2zrhOlQeYUrLlXEaT/s512/image_2024-11-08_08-24-54.png
លោករដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងថា ៖ «លទ្ធផលការចរចានឹងទទួលបានជោគជ័យ ឬបញ្ឈប់ការចរចានោះ លុះត្រាតែពលរដ្ឋទាំងពីរប្រទេសយល់ព្រម ។ រដ្ឋសភាប្រទេសទាំងពីរត្រូវតែយល់ព្រមតាមរយៈការអនុម័តសំណើពីគណៈរដ្ឋមន្ត្រីចូលសភា ក្នុងនាមតំណាងឱ្យពលរដ្ឋ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhstp-5Vqw4Kf0vITb7jT8dQ2oQiahppCbXAunjqj87phMlH_mxXLohkTSgDIgIBxVMxXa_OLVpbFIz1jmE4QyV3aPgh88W0tlpKcrYQT7RNdPb_Ns73M7jj12v7s-3lZQMe_0j-vkYSuWIhmVwCSEhJdqQGIOwaGp5BWgVcAZl8QVJjerzGtZN2kGYNEM/s800/image_2024-11-08_08-24-55%20(2).png

បញ្ហាកោះកុតជាកម្មសិទ្ធរបស់ប្រទេសណា គឺត្រូវបានពលរដ្ឋថៃលើកយកមកជជែកយ៉ាងច្រើនក្នុងបណ្តាញសង្គម ហើយពួកគេព្យាយាមស្នើទៅកាន់តុលាការធម្មនុញ្ញឱ្យលុបចោលកិច្ចព្រមព្រៀង MOU 44 ពីព្រោះកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យកោះកុតក្លាយជាទឹកដីកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvMzTm1YM68PTH4L5NwDWQ2fjKne1XvVcVOExf8m7XoGQKjItF3vj7n9eSomWpK889tSgEmDP5WW8AYd7UnkB_z2AGHmZsisPxFCraj5T-vrCuYhygDkKRkIetP7efmEYBdeNRTVdBtgLwZBCgKTEF7ljmbjZXoqmIVCmhj8Wdba3lBqFhU5UWDs0bQK-T/s1024/image_2024-11-08_08-24-55%20(4).png

កិច្ចព្រមព្រៀងនឹងស្របតាមច្បាប់អន្តរជាតិ និងច្បាប់ពាក់ព័ន្ធផ្សេងៗ ហើយវាពុំអាចទៅរួចទេ ក្នុងការចរចាគ្នាដើម្បីឱ្យប្រទេសណាមួយទទួលបានផលប្រយោជន៍តាមការទាមទារ ។ សូមពលរដ្ឋថៃទុកចិត្តចុះ ការចរចាជាមួយកម្ពុជា គឺថៃនឹងគិតពីអធិបតេយ្យភាព និងផលប្រយោជន៍របស់ពលរដ្ឋថៃ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJrdbLRIOxQtVCegeUSnVq13z1u6LsWbePdJ_Twv51VRqEmqZZA81mNUxvTas2yTX7aRr0KqFvTzFIozS6I7ZzpdozC8U6mrM9Ksnrpg03o3XmQfWm7nakluRX-eBYZp4gRzooR4wjrGJxTz6j7gTlDc7UnXQYhyZgrkJ4zncHTK6mGCKHAjltQ6qaDEJb/s1280/image_2024-11-08_08-24-55.png

សារព័ត៌មានថៃរាយការណ៍ថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បានចាប់ផ្តើមកើតឡើងតាំងពីឆ្នាំ១៩០៧ មកម៉្លេះ ហើយថៃបានយល់ព្រមប្រគល់ខេត្តបាត់ដំបង, សៀមរាប និងស៊ីសុផុន ឱ្យទៅបារាំងដែលគ្រប់គ្រងកម្ពុជានាសម័យនោះ ដើម្បីឱ្យថៃទទួលបានខេត្តត្រាត និងកោះកុត ។ ប៉ុន្តតែនៅឆ្នាំ១៩៧៣ កម្ពុជាបែរជាអះអាងកម្មសិទ្ធក្នុងសមុទ្រឆ្លងកាត់កោះកុត ទើបរដ្ឋាភិបាលថៃកំណត់ព្រំដែនជាថ្មី ហើយក៏ក្លាយជាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinBILg8Dj5kvqrmxBPs2dW9Gld655aAuMUFcpYNtaCj3BQ7rS1fsf1Us8LGbXSZV0MvxMdy5P8fWVdJjYuZX5YLv_Pm9v3eOKLpxNpow79QTpIaOzIsLXs0Vn8Cn8jRA9mjkWBC764-txDrZpBDSU2aVf5C6DT23mmlfF9wiJaDzi3K0yUDhJJs8oO5Far/s1242/image_2024-11-08_08-24-55%20(3).png

ហេតុនេះ ដើម្បីបញ្ចប់បញ្ហា កាលពីឆ្នាំ២០០១ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃសម័យនោះបានពិភាក្សាជាមួយកម្ពុជា រហូតដល់បង្កើតកិច្ចព្រមព្រៀង MOU 44 ។ កិច្ចព្រមព្រៀងនេះបញ្ជាក់ថា ប្រទេសទាំងពីរនឹងចរចាគ្នាដើម្បីបែងចែកធនធានធម្មជាតិរ៉ែប្រេងក្នុងតំបន់ត្រួតស៊ីគ្នា និងចរចាពីការបែងចែកតំបន់ក្នុងសមុទ្រ ហើយចាត់ទុកថា កោះកុតជារបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUD9Tt6iHAc8TFwxjgZ94HoQzMYIxncdEa_oSCW4A_v43D93oc04oLwi-KxIr6mR5EzUUFzPLTnFx-q2z-1ZMYM0C1jOr4MwFxz4xVSk7pXjoXgSERvvMwRRSzJXlZESJ1xVBNj584u3or4Va9gAcn496w9tPu69jNNDb3g-J10VKsmjMOxUz-aSzSrV1/s750/image_2024-11-08_08-26-48.png

ក្រោយមក រដ្ឋាភិបាលរបស់លោក អភិសីទ វេចាជីវ៉ាក់ បានព្យាយាមលុបចោល MOU 44 ជាមួយកម្ពុជា ហើយក៏មានការចរចាពីរឿងនេះម្តងទៀតក្នុងសម័យរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ និងលោក ប្រាយុទ្ធ ចាន់អូចា ប៉ុន្តែគ្មានការផ្លាស់ប្តូរកិច្ចព្រមព្រៀងទេ ។ ដូច្នេះ វាបានក្លាយជាប្រធានក្តៅដែលពលរដ្ឋថៃលើកយកមកជជែកម្តងទៀតក្នុងបណ្តាញសង្គម ៕

តូក្យូ ជាទីក្រុងធំផុតនៅលើភពផែនដីដែលមានមនុស្សរស់នៅច្រើនជាងគេ

0

ទីក្រុងតូក្យូរបស់ប្រទេសជប៉ុន គឺជាទីក្រុងដែលមានទំហំធំជាងគេនៅលើផែនដី លាតសន្ធឹងលើផ្ទៃដីចំនួន ១៣,៤៥២ គីឡូម៉ែត្រក្រឡា ដែលមានមនុស្សរស់នៅប្រមាណ ៣៧.៤ លាននាក់ ដែលចំនួននេះលើសពីចំនួនប្រជាជនទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៤ ដងឯណោះ នេះបើយោងតាមការចុះផ្សាយរបស់ Science Focus។ តូក្យូគឺជារដ្ឋធានីរបស់ប្រទេសជប៉ុននិងជាចំណុចស្នូលនៃតំបន់សេដ្ឋកិច្ច នយោបាយ និងវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ4umXkrWDh30RJhrKKyF8Uxye5Q07q7FFLHv0UsAzZXTe6RsB__x2t27rbJ7YHFagxqdw92WyICk8_F0koB8Jvl7j-btihi2_GBz9MSkyiMppzehVYQ9Qst-flA18xbVhFn8cg4W-GDc9tg2AuyUllJROUugyWFvQM-H-fwwZfWUGmLMc9iUFCZlE6LUW/s1600/image_2024-11-07_15-57-28.png

វាមិនត្រឹមតែជាទីក្រុងដ៏ធំទំនើប សម្បូរដោយអគារថ្មីៗប៉ុណ្ណោះទេ ថែមទាំងមានប្រវត្តិសាស្ត្រសម្បូរបែប រួមទាំងមានការអភិវឌ្ឍខ្លាំងមិនគួរឱ្យជឿ និងជាទីក្រុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធ។ រដ្ឋធានីនៃប្រទេសជប៉ុន មានភាពល្បីល្បាញដោយសារសិល្បៈរស់រវើក និងកន្លែងកម្សាន្ត។ ពីសារមន្ទីរលំដាប់ថ្នាក់ពិភពលោកដូចជាសារមន្ទីរ Mori Art រហូតដល់សួនកម្សាន្តដ៏មមាញឹកដូចជា Tokyo Disneyland និង DisneySea ដែលវាតែងតែទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRtMnFRiGOCxvWZxTwXLAwFgHxEBsGEp9B3zHy_tnp-iWF6PXkESwiBwRxcf_LCPInoFqr6HLNQ5XRLdOh2w0VZF_QrY0UquGNKB4gh84HxIvIKnbF1WbGzu7iaI57G8aLf08bR57Ke1q_CATfGNCgl3oPxCskK_PIxtT1hoHGibvHjWzAWUgiRpQhPfbS/s1254/image_2024-11-07_15-57-29.png

ក្រៅពីទីក្រុងតូក្យូ ដែលជាទីក្រុងធំជាងគេរបស់ពិភពលោក ទីក្រុងដេលីប្រទេសឥណ្ឌា ក៏ត្រូវបានគេចាត់ទុកថា ជាទីក្រុងធំជាងគេទីពីរលើលោកផងដែរ ដោយមានប្រជាជនរស់នៅប្រមាណ ២៩.៣ លាននាក់។ ទីក្រុងនេះមានអាយុកាលជាង ២,០០០ ឆ្នាំមកហើយ ដែលនាំមកនូវហេដ្ឋារចនាសម្ព័ន្ធហួសសម័យ ទោះបីជាមានគម្រោងសាងសង់ផ្លូវថ្មីៗជាច្រើនក៏ដោយ។ ដូច្នេះរហូតមកដល់បច្ចុប្បន្ន ទីក្រុងដេលីនៅតែជាទីក្រុងបុរាណ គ្មានស្តង់ដារ និងជាទីក្រុងដែលមានប្រជាជនក្រីក្ររស់នៅច្រើនជាងគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfqI3y7UQjFC5IPidf6U3rXvvsuLbzd224GOHnVugHzNpovMUNDdO8TnjtYESFTi7uBqnVhTF1TCyVJF0413GyWM5NjY8K1GZHhZ_N1ptwBegKtbxOzg_PiZdjgO7ls_EROMYIdC1TSAC0gtb-uk-ywGi3xW2JVPK1ZdEFxiIIOrk4yLd_qCfg0UxlyRYS/s1920/image_2024-11-07_15-57-30.png

នេះបើយោងតាម Science Focus ទីក្រុងដែលមានទំហំធំជាងគេ និងមានប្រជាជនច្រើនជាងគេទីបីរបស់ពិភពលោក គឺបានទៅលើទីក្រុងសៀងហៃ ប្រទេសចិន ជាមួយចំនួនប្រជាជន ២៦.៣ លាននាក់។ សៀងហៃជាទីក្រុងមួយដែលមានភាពមមាញឹកបំផុតក្នុងពិភពលោក ដោយសារទីតាំងរបស់វានៅភាគខាងត្បូងនៃទន្លេ Yangtze វាបានក្លាយជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសចិន និងជាទីក្រុងធំជាងគេទីបីនៅលើពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQLt9fLb5COasRzh9WUgQ5_QuHyZcU6PTp6-UbzIRKKDRYzK02Urnrh0uRIEdllMCCjFlrceGuCBhqcc_jGagh2NRYJGD7mAs3_1v1CdbTkKME_J3ki1vT61LpzmC-9vmyrGNpgss962W2_46ztrA_MwSfgfl8mjhy8_Hr22jw5CFqMjhcPsn_3DWb1lmX/s2560/image_2024-11-07_15-57-31.png

មកដឹងពីរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍បំផុតរបស់ប្រធានាធិបតីអាមេរិកថ្មី គឺជាមនុស្សដែលគ្រប់គ្នាមិនសូវបានដឹង

0

សហរដ្ឋអាមេរិក ៖ ការស្ទង់មតិពលរដ្ឋអាមេរិកមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីបង្ហាញថា លោក Donald Trump និងលោកស្រី Kamala Harris នឹងទទួលបានសំឡេងប្រហាក់ប្រហែលគ្នា ។ ប៉ុន្តែលទ្ធផលបោះឆ្នោតជាក់ស្តែង គឺលោក Donald Trump ទទួលបានសំឡេងគាំទ្រច្រើន និងក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn2Oii5ag-WX2Z7XTd-GT3WvOGAGPlsdMB9q4BEBdqxHv9dqmH7LMPkXJwMUhX_0pHSWh7DxBZdTxGbRxUnOQfuQ7H8tAj8qVbt_2Q0cC_ttm0JyCl_G7g5Pr7LskZm7aKc_FcLLZMX7vguAG36RmxVbE8HByKVwJioB4jk5KYs1L8It1y8ZNOX-RCaWKm/s1400/image_2024-11-07_15-53-54.png

តើយើងបានជ្រាបអ្វីខ្លះពីប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ?

១-ប្រធានាធិបតីដំបូងគេរងការចោទប្រកាន់ពីបទឧក្រិដ្ឋ ៖ កាលពីឆ្នាំ២០២៣ លោក Trump ត្រូវបានគណៈវិនិច្ឆ័យធំនៅទីក្រុងញូវយ៉កចោទប្រកាន់ថា លោកបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ករណីលោកផ្តល់ប្រាក់បិទមាត់តារាភាពយន្តម្នាក់ឈ្មោះ Stormy Daniels មិនឱ្យនាងផ្សព្វផ្សាយពីទំនាក់ទំនងជាមួយលោក ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត នៅឆ្នាំ២០១៦ ។ លោក Trump បានបដិសេធរឿងនេះរហូតមក ហើយពេលឈ្នះឆ្នោតឆ្នាំ២០២៤ លោកក៏ក្លាយប្រធានាធិបតីអាមេរិកដំបូងគេ ដែលរងការប្រកាន់បទឧក្រិដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCxy62qr1Yg0LmeddP_AsdgNCiRO6_mNDWq0yi_enY8B_IOVsuIlfT8MnnetgGrG6cY9ggViSfNlmAKbKz2wN1lsMNkl1BxbNmQu1ULo0i7mngWwDL9njzJn0JEBaz1_I4QtugIhQgVHlEciAD1QSLL1aisdNExHlJuytrGGhKFv4fRZR5TXdWfK59E2PH/s1024/image_2024-11-07_15-53-55.png

២-ប្រធានាធិបតី ទី២ ដែលកាន់តំណែង២អាណត្តិមិនជាប់គ្នា ៖ លោក Trump បានក្លាយជាប្រធានាធិបតីអាមេរិក ទី២ បន្ទាប់ពីលោក Grover Cleveland ដែលត្រឡប់មកកាន់តំណែងឡើងវិញក្រោយពីធ្លាប់ចាញ់ឆ្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSMp3p0UmC9iOzn_08QnqTc75f20A_AvAw-X1mP1nSYaycg5Q9Lr3HUhuAOmNd-IZ_jsGjw-AsElZdkcVJke2SSm1eNprqgUbqV6qHknoAzq0_4GNeqmc0JsqlKjHPHbrGmWYla-f8C1aFuatTkr_juQQjdRQLICG9wRUxY6gfqTn4E2sglLGvrvc3PJoW/s900/image_2024-11-07_15-53-58.png

៣-ប្រធានាធិបតីដំបូងគេរងការចោទប្រកាន់២លើក ៖ លោក Trump បានក្លាយជាប្រធានាធិបតីតែម្នាក់គត់ ដែលប្រឈមនឹងការចោទប្រកាន់រហូតដល់២លើក ។ លោកត្រូវបានគេចោទប្រកាន់ថា ជំរុញឱ្យកើតចលាចលក្នុងអគាររដ្ឋសភា ពេលលោក ចូ បៃឌិន ឈ្នះឆ្នោតកាលពីឆ្នាំ២០២១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwU_uGig4orZkrUSA9TOBjzlppejl0zWkSt8HAviuhxh_qJd19K0ogLPaz19oBRLeFQxyjsW_5F4eDc349rRMagJrwoIeTKXmZCq-08-g-ilNfVFllb1I8577hqdJYdxHuO3Bxu7u30VhuhAQLys7yiFDikMpn7NPQEbcbRn3pY0r4dLfcNU1SJQzQMYZQ/s1000/image_2024-11-07_15-53-59.png

៤-ប្រធានាធិបតីអាយុច្រើនបំផុតពេលកាន់តំណែង ៖ លោក Trump នឹងកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយពេលនោះ លោកនឹងមានអាយុ៧៨ឆ្នាំ គឺស្មើនឹងអាយុរបស់លោក ចូ បៃឌិន ពេលកាន់តំណែង ។ ហេតុនេះ បុគ្គលទាំង២រូបបានក្លាយជាប្រធានាធិបតីអាមេរិកមានអាយុច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXBgrU6Y677JIlGFKpjxn57TrVlvTLbKwKI3R7o4CI2ASDWExh0C5Q7NOcs8UWhxh9ypZI0n8RN6VzLnxE4R9zYOwszNWydzo6oO8BUtETEBNDCfovT5Upd3K7xvfLlC6pS9S6uE5X7sEjY7lAp69N9tBYFBBweM9ahiB8ClrwgA94Vtx_Qepy3AGMZOEN/s2560/image_2024-11-07_15-54-00.png

ទោះយ៉ាងណា ការក្លាយជាប្រធានាធិបតីរបស់លោក Trump ពុំអាចធ្វើឱ្យលោកចៀសផុតពីបណ្តឹងទេ ប៉ុន្តែបណ្តឹងនេះអាចនឹងពន្យារពេលរហូតដល់លោកបញ្ចប់អាណត្តិ ។ រីឯរឿងក្តីដែលតុលាការបានកាត់ទោសរួច គឺលោកពុំអាចផ្លាស់ប្តូរអ្វីឡើយ ប៉ុន្តែអាចត្រូវពន្យារពេលទទួលទោស រហូតដល់លោកបញ្ចប់អាណត្តិដូចគ្នា ៕

ហេតុអ្វីពលរដ្ឋនៅតំបន់អឺរ៉ុបនិយមហាលសម្លៀកបំពាក់បញ្ច្រាស?

0

គ្រួសារនីមួយៗមានទម្លាប់ហាលសម្លៀកបំពាក់ខុសគ្នា ហើយពួកគេតែងតែអះអាងពីគុណសម្បត្តិរៀងៗខ្លួន ។ រីឯការហាលសម្លៀកបំពាក់របស់ពលរដ្ឋនៅអឺរ៉ុបវិញ កាន់តែខុសប្លែកពីពលរដ្ឋអាស៊ីថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0zjrcZj_ghGgetphijqCirRAj4wPz-2F7i9TjJwbnbi_hvu7O3FDTBFZ-L1oVW5usJbcelq-PGCEYDPq3iZr5vlCmQ2SXI5ZY0-mPptIcOrHsH3WHUFdvjGjU2gixn-s7yVlJwfLddLC57pCjW8h_keekl6g5BiZX4AqRLkeP-4a55sWyok2R-RqHgx3z/s500/image_2024-11-07_15-48-09.png

តើធ្លាប់ឆ្ងល់អត់ ហេតុអ្វីពលរដ្ឋនៅបណ្តាប្រទេសអឺរ៉ុបនិយមហាលសម្លៀកបំពាក់បញ្ច្រាស ខុសពីពលរដ្ឋនៅអាស៊ី? ពួកគេអះអាងថា ការហាលសម្លៀកបំពាក់បែបនេះមានប្រយោជន៍ច្រើនណាស់ ជាពិសេស ពេលគ្មានពន្លឺថ្ងៃគ្រប់គ្រាន់ ឬពេលប្រញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqp9TCeSnZIiWNm_Tvb7Leup2LeEG1XVOIPDZVej3YUqkz0nOTgOc2NFDkmK1EpolQPFRxzdMPBjVuwBRwxYHN-VPABcPWN5ccT7fIE05S4_RS_hPVTj4kX8uCwGhkvfkACYRSqMvaRSAMqrvnnx2hQENlFYHYDfAES9CUykzvSR6BFuFcZnz5ZAKBIYNc/s1200/image_2024-11-07_15-48-10%20(2).png

ជាទូទៅ យើងតែងតែយកសម្លៀកបំពាក់មកខោលថ្ងៃក្រោយពីបានបោកគក់រួច ហើយពេលអាកាសធាតុសើម ឬមេឃពុំបើកថ្ងៃ ការហាលសម្លៀកបំពាក់ឱ្យស្ងួតឆាប់រហ័សបំផុតកាន់តែមានសារៈសំខាន់ថែមទៀត ។ គ្រួសារណាគ្មានម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ តែងតែជួបបញ្ហាសម្លៀកបំពាក់មានក្លិនស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmnIGgAjveOIh8CABUTfKc67ukF0wrvad8zjFlmN__OH-giXIAWsqwE4tu4G-HSiXDw6_uF14rhNsTf3VGVTSkGaQstTjYfkcq-I9Judadp8e3sW2cJpJWEC4yRKxHpaDRUXLiXtndVTuWI_8Fl89aajZZkhRzcmuCGNEdGzAbli6GGxtdfLRYEOJFgdtd/s1500/image_2024-11-07_15-48-10.png

ហេតុនេះ ពលរដ្ឋរស់នៅប្រទេសអឺរ៉ុបជាច្រើនចាប់ផ្តើមរកវិធីដោះស្រាយបញ្ហាខាងលើ ហើយវិធីមួយដែលពួកគេនិយមអនុវត្តច្រើនបំផុត គឺហាលសម្លៀកបំពាក់បញ្ច្រាស (ជាការហាលដាក់កអាវ ឬចង្កេះខោចុះក្រោម) ពីព្រោះវាជាវិធីងាយស្រួល និងពុំចាំបាច់ចំណាយប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsRrLW74AuXHw7q-GZzNgZdaPBU2_Q0D70Z0HNwmPVKEafGty8vcXwj3JniQ_R4YmOhR3JmnIJxyQ7lOP50OJTwbdvjHeNyq-lVpIJEwTE2HwZtGf_ReOLiTjuOKMr3lldKt1Z-b6zwjVpcKDyj5_QOa51Ml7Ip4miABuJajbl9jhNJXPgd6emWGCcFb41/s620/image_2024-11-07_15-48-11%20(2).png

តាមធម្មតា យើងមានទម្លាប់ហាលសម្លៀកបំពាក់ដោយប្រើប្រាស់ទំពក់ក្នុងលក្ខណៈដូចគ្នានឹងការស្លៀកពាក់ដែរ គឺដាក់កអាវ ឬចង្កេះខោឡើងលើ ប៉ុន្តែពលរដ្ឋអឺរ៉ុបបានធ្វើផ្ទុយពីនេះ ។ ពួកគេនិយមហាលសម្លៀកបំពាក់បញ្ច្រាស ដោយកៀបសម្លៀកបំពាក់ជាមួយខ្សែ ឬដែកសម្រាប់ហាល ។ វិធីនេះជួយឱ្យសម្លៀកបំពាក់ឆាប់ស្ងួតក្អ និងស្ងួតគ្រប់កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg32oOJYAXuvvieJE-Tn1WArPBwOfwKoiGTvDnhAJzBQnHuz_J3hsJpPYnHk_mZDZfE1RHr5V-SsGPSDDy8eTqLeulxAOV5StFb_jYlD2DLKpUTWn3mYj8H93r_10Sizxv922oa_5bombiQ9LVlS-GmforPPfxV_cnTXINxwGONmdS75Zd84XWTl2c1t4uy/s1000/image_2024-11-07_15-48-11.png

សម្លៀកបំពាក់ក្រាស់ៗ ដូចជា ៖ ខោខូវប៊យ, ខោជើងវែង និងអាវយឺតដៃវែង តែងតែងចំណាយពេលហាលយូរជាងសម្លៀកបំពាក់ស្តើងៗ ហើយបើគ្មានកំដៅថ្ងៃ ការហាលសម្លៀកបំពាក់ក្រាស់នឹងចំណាយពេលយូរថែមទៀត ។ ការហាលសម្លៀកបំពាក់ឱ្យស្ងួតលឿនបំផុត ពុំគួរហាលដោយទំពក់ធម្មតាទេ គួរតែប្រើប្រាស់ដង្កៀបកៀបជើងខោ ឬជើងសំពត់ដាក់ទៅផ្នែកខាងលើ ។ វិធីនេះជួយឱ្យសម្លៀកបំពាក់រក្សារូបរាងស្អាតដដែល, មានទម្ងន់សមតុល្យ និងពុំប៉ើងតាមខ្យល់បក់ ៕

មកស្គាល់ត្បូងចំនួន ៨ ដែលត្រូវបានគេចាត់ទុកថា ជាត្បូងកម្របំផុតលើភពផែនដី

0

ត្បូងគឺជាវត្ថុដ៏មានតម្លៃបំផុតមួយរបស់ពិភពលោក ដោយសារតែវាជារបស់កម្រ មិនមែនចេះតែរកឃើញរហូតនោះទេ។ ត្បូងផ្តល់នូវចំនុចប្រសព្វតែមួយគត់នៃភាពស្រស់ស្អាត ភាពទាក់ទាញ ជាមួយពន្លឺភ្លឺចែងចាំង និងការវិនិយោគដ៏មានសក្តានុពល។ ទោះជាយ៉ាងណា ត្បូងមួយចំនួនក៏ត្រូវបានគេរកឃើញច្រើនផងដែរនៅលើភពផែនដីយើងនេះ ប៉ុន្តែដោយសារតែត្បូងខ្លះ ត្រូវការចំណាយពេលយូរក្នុងការស្រាវជ្រាវ ក៏ដូចជាត្រូវការអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ ដើម្បធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងក្នុងការកសាងបណ្តុំ ដែលធានាទាំងភាពស្រស់ស្អាត និងហិរញ្ញវត្ថុ ទើបត្បូងទាំង ៨ ខាងក្រោមនេះត្រូវបានគេចាត់ទុកថា ជាត្បូងកម្របំផុតនៅលើភពផែនដី។

១.ត្បូង Grandidierite៖ គឺជាត្បូងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលមានពណ៌ទឹកប៊ិច ឬពណ៌ខៀវបៃតងដ៏ល្អឥតខ្ចោះ។ វាត្រូវបានរកឃើញ នៅម៉ាដាហ្គាស្ការក្នុងឆ្នាំ ១៩០២ ដែលត្បូងនេះគឺកម្រមានណាស់ ហើយត្រូវបានរកឃើញតែនៅក្នុងទីតាំងរុករករ៉ែមានកំណត់ប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាការរកឃើញដ៏មានតម្លៃបំផុតសម្រាប់អ្នកប្រមូលទិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp9ROKh8dxs45pR9ju-h7M_nLMQ5-rJh5-9GdxO7r2PPJ6nvbCOKPeL-Wyvo9qQqj58K7z_VkpIbX3FJ3nMOmfncVvWy94ZVrPgTxbj5LQ9u4IPkAw1mzR1rU3qXMlnjICMVYFT2mQMWgs6aEH1PO8lrnVvBAp0vedJ9h6aQIf1u5qqeQU9q6xXIARfZRA/s800/image_2024-11-07_15-40-00.png

២.ត្បូង Painite៖ ត្បូងពណ៌ទឹកក្រូចដ៏មានអំណាច ត្រូវបានគេស្គាល់ថាជា Painite គឺជាត្បូងដ៏កម្របំផុតនៅលើភពផែនដីរបស់យើង។ វាត្រូវបានគេរកឃើញនៅឆ្នាំ ១៩៥១ ក្នុងកន្លែងដាច់ស្រយាលមួយចំនួននៅទូទាំងពិភពលោក។ ជាមួយនឹងពណ៌ទឹកក្រូចដ៏រស់រវើក និងភាពខ្វះខាតមិនធម្មតា Painite គឺជាត្បូងលេចធ្លោខ្លាំង សក្តិសមសម្រាប់រាជវង្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvky1eoJTvARtr8oBLQFQt3X7qh7PhNAvqr3Z6062KrjPYjllhMJY1_dx_1J5fddYG8TnmzzRQIbcgYPyiGmqBR4luGY-fO1BQiX45EUGzEvFqQsHBvUmmjms63s0_HB5PHrlyl4YyjyqSfI1Fife5d6ORIwEz7Kpf2UXkOzz5gHFJTvpBKTujX54fJ0uA/s1464/image_2024-11-07_15-40-00%20(2).png

៣.ត្បូង Serendibite៖ ត្បូងដ៏កម្រនេះបង្ហាញពីពណ៌ខ្មៅដ៏អស្ចារ្យ ហើយល្បីល្បាញដោយសារពន្លឺដ៏គួរឱ្យកត់សម្គាល់របស់វា។ ត្បូង Serendibite ត្រូវបានគេរកឃើញនៅឆ្នាំ ១៩៥៣ នៅប្រទេសស្រីលង្កា គឺជាត្បូងមួយក្នុងចំណោមត្បូងដែលគេស្វែងរកច្រើនបំផុត ដែលធ្វើឱ្យវាក្លាយជាការរកឃើញដ៏មានតម្លៃសម្រាប់អ្នកប្រមូលទិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi92G6XlYFWj3hlQD7FAirG2TDmV1tpxGxqP7qIPdC64ieXq2MVbJ1Ht4Gnm3LWyUbVQVS1zEmOx6PHR-wcENx9GVlC3aowjCZFAQJMCHV9zdaf6i0W4tTtspRV866AuO7V_lFi-BW30FZ9sPEUu4TG5XF6UXwaCBIL0el1LWbkX9thEDVsPBchsRKw3gXJ/s1024/image_2024-11-07_15-40-01.png

៤.ត្បូង Alexandrite៖ អាឡិចសាន់ឌ្រីតគឺជាត្បូងអច្ឆរិយៈពិតប្រាកដនៅក្នុងពិភពត្បូង ដែលល្បីល្បាញដោយសារសមត្ថភាពផ្លាស់ប្តូរពណ៌ដ៏ពិសេសរបស់វា។ វាបង្ហាញពណ៌ចម្រុះនៅក្នុងពន្លឺធម្មជាតិ ដែលធ្វើឱ្យវាក្លាយជាត្បូងដ៏កម្រ និងគួរឱ្យទាក់ទាញបំផុត។ ត្បូង Alexandrite ត្រូវបានរកឃើញនៅក្នុងប្រទេសរុស្ស៊ី ស្រីលង្កា និងអាហ្វ្រិកខាងកើត សមត្ថភាពផ្លាស់ប្តូរពណ៌របស់ Alexandrite គឺជាបាតុភូតដ៏កម្រមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhchbq9BqBgPszaOL7gWWQ2_NpD3MSWQttdg9RZSBQlSquGGfuKKgLEbd-qqYGvZd-H4-rZGitR0neraR6WL5ro1t0gKv37MST_GjT-NT5dhyphenhyphenTHdfHSqRS1zDc-Z-k4LSRcHVXL0F6Q7mf0S7ozjsJWm7tVfHTbsBO5GpeICyoA59VUSkEeXXfiIqf5_h2q/s2048/image_2024-11-07_15-40-02.png

៥.ត្បូង Tanzanite៖ គឺត្បូងពណ៌ខៀវដ៏ស្រស់ស្អាតបំផុតមកពីប្រទេសតង់ហ្សានី ដែលវាត្រូវបានគេរកឃើញក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ ពណ៌ដ៏គួរឱ្យទាក់ទាញរបស់ Tanzanite ត្រូវបានគេប្រៀបធៀបទៅនឹងត្បូងកណ្តៀងដ៏ល្អបំផុត ខណៈពេលដែលត្បូងមួយនេះមិនខ្វះខាតដូចត្បូងមួយចំនួនក៏ដោយ ភាពល្អឥតខ្ចោះ និងភាពទាក់ទាញរបស់វា ត្រូវបានគេចាត់ទុកថាជាត្បូងមួយក្នុងចំណោមត្បូងដែលពេញនិយមបំផុតសម្រាប់អ្នកចូលចិត្តគ្រឿងអលង្ការ និងអ្នកប្រមូលទិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKXy-sZsEToXm_RoMqOkPJiTbUHb7j-qwL51gzQg8zG04-WpD2AQ0vY7HGNwexa_RSjBa1UrWW3Hh1-AD83R5oPieGI7yGWyML8Oem7-pbrwJsbltZnLNcl37icZ8dt42q4P4T3XxF_1_eb-RhtT2CnrIYBu8IY02aPtsbUu_YP2-p6CV_JrefC14gE4Pq/s700/image_2024-11-07_15-42-00.png

៦.ត្បូង Musgravite៖ ត្បូងតែមួយគត់នេះ បង្ហាញពណ៌ចម្រុះ ពីបៃតងភ្លឺទៅងងឹត ហើយពេលខ្លះក៏មានពណ៌ស្វាយផងដែរ។ ត្រូវបានរកឃើញភាគច្រើននៅក្នុងប្រទេសអូស្ត្រាលី និងស្រីលង្កា ជាត្បូងកម្រមានបំផុតលើលោក។ ភាពខ្វះខាតរបស់វាត្រូវបានកើនឡើងដោយសារបញ្ហាប្រឈមនៃការកាត់ និងប៉ូលាវា ដោយសារតែភាពផុយរបស់វា ធ្វើឱ្យគំរូ Musgravite ដែលគ្មានកំហុសមានលក្ខណៈពិសេសខុសធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrYIBU0QWoVYYx7gH9mj9uGUti7QqcGvVrmHTGPVSGGzoMb95g6XqCLTDD7GTLg0u9BBjdWb2DeZOQKoiznRDj21umq7lda8lS8QLDvoSQKkEqUOAfFMwqt0YzKAVrXnzjZcekuAFq6bjaoM3ZFH0bOhw7IzAw6IxNdTlREnfO7KTetIcSS62Qq4HXCDjt/s3024/image_2024-11-07_15-42-00%20(2).png

៧.ត្បូង Demantoid៖ Demantoid បង្ហាញពីពណ៌បៃតងដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងពន្លឺដ៏គួរឱ្យកត់សម្គាល់ដែលអាចប្រកួតប្រជែងជាមួយពេជ្របាន។ ត្បូងដ៏មានតម្លៃនេះ ត្រូវបានគេរកឃើញនៅភ្នំ Ural របស់ប្រទេសរុស្ស៊ី មានភាពល្បីល្បាញដោយសារភ្លើង និងពន្លឺដ៏អស្ចារ្យរបស់វា។ ដោយសារតែធនធានរ៉ែដ៏កម្រ ត្បូង Demantoid បានក្លាយជាត្បូងដែលត្រូវបានគេស្វែងរកយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រមូលទិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_zSNs_UkovluTowa-C7M2DY4oq-ID4ILntolYw8LMReGrl5QR9ns8VGTomNu4WRT7bv4d8Wukz9DXq9XuXnbCX2k07ny1TNqpCyXmWNzsFWHszKj0bt9AJzfEVRu9dsR1iPGk8dfa5dSvi8AbLXsX7hox5Eps3JLRR8CNrl1YRvb3k7f2xhhGW2a75iv8/s957/image_2024-11-07_15-42-03.png

៨.ត្បូង Taaffeite៖ ត្បូងដ៏ចម្លែកមួយដែលបង្ហាញពណ៌ផ្កាឡាវេនឌឺ ឬពណ៌ផ្កាឈូកដ៏ទាក់ទាញ ត្រូវបានគេរកឃើញនៅឆ្នាំ ១៩៤៥ ក្នុងប្រទេសអៀរឡង់ ក៏ជាត្បូងកម្របំផុតនៅលើពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig8s4EYL44RBkKuTQcsaoTS7AjtoJm61fP2NUG6TeeTEzoudKyujihrHUEdClxbMOBUMD9jYY5NjC1zQBquyMQgkREPlGBrHB1RHMBf4WWm6g8avuyJXVLBm1-uhFUYnUV__4_PusII13rxIhit448SCK3cAEEb-RP04aKM5YoiE-jnUSLU5fNmUsq_Om2/s1550/image_2024-11-07_15-42-04.png

អាហារ ៤ មុខដែលបុរសញ៉ាំហើយ ធ្វើឱ្យមានក្លិនខ្លួនមិនល្អ

0

អាហារ ៤ មុខដូចខាងក្រោមនេះបុរសគ្រប់រូបគួរចៀសវាង ព្រោះអាហារទាំងនេះនឹងធ្វើឱ្យមានក្លិនខ្លួនមិនល្អ ក៏ដូចជាបាត់បង់នូវភាពទាក់ទាញ និងបាត់បង់ទំនុកចិត្ត រួមទាំងបាត់បង់នូវបរិយាកាសល្អៗផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាអាហារ ៤ ប្រភេទដែលបុរសគ្រប់រូបមិនគួរបរិភោគឡើយ៖

១.អាហារដែលមានគ្រឿងទេសច្រើន៖ ភាគច្រើននៃបុរសគឺចូលចិត្តទទួលទានអាហារណាដែលមានគ្រឿងទេសច្រើនដូចជា ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ឬឱសថក្តៅក្នុងអាហាររបស់ពួកគេ។ ជាការពិតណាស់នៅពេលអ្នកទទួលទានអាហារទាំងនេះ ក្លិនអាក្រក់ៗនឹងចេញពីមាត់របស់អ្នកហួតតាមរន្ធញើស រហូតដល់ទឹកអប់មិនអាចទប់ទល់នឹងក្លិនខ្លួនរបស់អ្នកបាននោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj44OEBEMW9u_rCm3lqCSnNM-OSiA_1zTG4N5ULO1hWzDA19ENiNSRCKXRrn843dDpytCB9ylopQcoDXHTnFB7zx7tFZbXWg_mXsyZbOUucyQLgHixZUqP0abEJANWkRDyuBwyY6CeGLAqnr-2WmndOPcsHwZFijfblUQSO-8d-v5Pm_n2NOGy7WUdHVQEX/s2500/image_2024-11-07_15-28-27.png

២.សាច់ក្រហម៖ ផ្នែកនៃសាច់ក្រហមដែលត្រូវបានកែច្នៃទៅជាអាហារដូចជាសាច់ Ham ឬសាច់ក្រក កាលណាដែលអ្នកបរិភោគវាច្រើនពេក នឹងធ្វើឱ្យអ្នកមានបញ្ហាក្លិនខ្លួនមិនល្អ ជាពិសេសនៅពេលដែលអ្នកចូលក្នុងបន្ទប់ទឹកដើម្បីសម្រួលឥរិយាបទ នោះក្លិនអាក្រក់ទាំងនោះនឹងជះចេញក្រៅយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpzqvArkb5PltrjL7FZlRvo7kqTM4_xaAeknpYoklhWcAz1e3t3vFQ1kzbb83Kkj8xvq6kfUFRLVJGSISU7Oq3GXxDVIgp3TXENPP4L4ZOmMcPasfIdT-6RAt856BjdZLeNvcfFUFK-yBStdb0323KKbTWplmxjp2-flaHqxtPxwP3-yGZbvwM_Sk7acRN/s1392/image_2024-11-07_15-28-30.png

៣.បន្លែមួយចំនួន៖ បន្លែមួយចំនួនដូចជា ស្ពៃក្តោប ផ្កាខាត់ណា និងស្ពៃតឿ… ទាំងនេះគឺជាមូលហេតុនៃក្លិនខ្លួនដែលមនុស្សជាច្រើនមិនដឹង ប្រសិនបើអ្នកចូលចិត្តញ៉ាំបន្លែទាំងនេះជាប្រចាំ ឬញឹកញាប់ ច្បាស់ណាស់វានឹងបណ្តាលឱ្យអ្នកមានក្លិនខ្លួនខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHt8yyb-YQ3pk9pU0oa9gjBlqeoORz5UY3BHGkVlZOfN_iiFzb3yIdtMVZHKuozj8PerQai8BHAU-lx_sdfpaNPGMrZUwQX9SgkPq_ZQIN12eytMwbKJ0YUe-3QYZsUogiCwkGpAHPg7_pq5LIinbOl4FgjhC1rJCvGH18h6PlkJsYSD-K2_d-eTQmqPqH/s1024/image_2024-11-07_15-28-31.png

៤.ភេសជ្ជៈមានជាតិអាល់កុល៖ ភេសជ្ជៈដែលមានជាតិអាល់កុលគឺជាមូលហេតុចម្បងនៃក្លិនខ្លួនខ្លាំង ព្រោះជាតិអាល់កុលនឹងហួតបូកជាមួយអាស៊ីត ដែលគេហៅថាអាសេតាតរួមជាមួយញើស វាបង្កើតក្លិនខ្លួនដែលគ្មាននរណាម្នាក់ចង់នៅជិតនោះទេ ដូច្នេះបុរសដែលចូលចិត្តទទួលទានគ្រឿងស្រវឹងនឹងបណ្តាលឱ្យអ្នកមានក្លិនខ្លួនអាក្រក់ដែលអាចបំផ្លាញបរិយាកាសល្អៗបានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmBmKrLUPNZzSbKv6WEu2k9GedvCuGNN5dcKEyxlS8n_k9xW9-vL88GmqN0i3InahPy4qPsPVks0ExRrW1lQFA2-MtQhHtNGoqPmYQa42Cg2lHlfpW8mKq_tyZIS_VsLfzDd-JBCiEW1dBRwW3U5DOAdQxkIxI-h8XlIIQuW8tCyembJ-u-UPU7aZ9HG-a/s1600/image_2024-11-07_15-28-31%20(2).png

មកុដ ដែល សុភ័ក្រ កុសុម៉ា ពាក់នៅថ្ងៃមង្គលមានតម្លៃជាង១១ម៉ឺនដុល្លារ

0

ថ្ងៃពិសេសរបស់តារាស្រីល្បីឈ្មោះ សុភ័ក្រ កុសុម៉ា និងស្វាមីដ៏ស្រស់សង្ហាមិនចាញ់តារាភាពយន្តបានបញ្ចប់ទៅដោយរលូនក្រោមការចូលរួមអបអរសាទរពីមិត្តក្នុងចង្កោមសិល្បៈ និងមហាជន។ ភាពស្រស់ស្អាតក្នុងថ្ងៃមង្គល អ្នកគាំទ្រក៏បានចាប់អារម្មណ៍មកុដដែល កុសុម៉ា ពាក់ផងដែរហើយក៏ជាទីប្រាថ្នារបស់មនុស្សស្រីគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrt2hBi3jit77BT6S2-f2NUgOc92a1Vq7YWnZOVdksxkNZpNEtGbjf8rBNbGYet84uKdb5agyoE1kKhXJCmW7giZ5LZr-4Vwwhs4mf1WVwUL1v7gBkEThNHGLX0qmGpMDrRuzHSNo2zcM-ASUUTJAlW2BSYJQ-iCa7v3JzzE-LvMZBY1xIngZoFTUWvwVp/s2048/image_2024-11-05_13-29-15.png

មកុដដ៏ស្រស់ស្អាតដែលតារាស្រីនេះពាក់នេះគឺជាគ្រឿងអលង្កាការពីហាងពេជ្រមួយកន្លែងចំណែកតម្លៃវិញគឺខ្ពស់មិនធម្មតារហូតដល់១១៧,០០០ដុល្លារ។ ក្រៅពីមកុដដ៏ស្រស់ស្អាតក្នុងតម្លៃដល់ទៅជាង១១ម៉ឺនដុល្លារនេះនៅមានគ្រឿងអលង្កាការជាច្រើនទាំង កុសុម៉ា និងស្វាមីពាក់គឺជារបស់ពិតៗពិតជាអភិជនខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikC3R6huLzdb79Z4jCw-v7oRtRyAY6oYPAgBuO54G9Y8YxuJmfcrifI4ohUZhF7w_eqdij79fGRVzvfIqv2rkSzwYauzLlp8ZFCqjDu996_EVTKoV45NxRVB5_iiTpyRbCBPVVFp6Z5eoDtkzzbxJAYOvHjggA8t49UrxojxeTxwZktcrfQ3OQpSOzvf8D/s2048/image_2024-11-05_13-29-21.png

មង្គលការរបស់ពិធីការិនីដ៏ល្បីល្បាញ សុភ័ក្រ កុសុម៉ា និងស្វាមី គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីស្រទាប់មហាជនចាប់តាំងពីវីដេអូស្នើសុំរៀបការ រូបថតមុនរៀបអាពាហ៍ពិពាហ៍បង្ហាញពីតួយក្សល្ខោនបាសាក់ និងរូបភាពជាច្រើនទៀត។ នៅថ្ងៃសិរីសួស្តី គ្រប់រូបភាពតារាស្រីរូបនេះពោរពេញដោយសុភមង្គល ខណៈដែលកូនក្រមុំច្រៀងផ្ទាល់ធ្វើឱ្យមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-MyuCMb_RCuOZ_Xyxy75e-FzaLYqylckrZRBzIt0svPuchnyqz0asOCOKAFMlTKU-Z_ZLB0X-lVL0dmiCfuMPM83r4b46YS0KkH9Uwxwz8Lr0nnLgftnIf8EHOmIq8pm0KipP6nLn1d1GnSLON2D9Q7kGBX-A7_6xlus6YaG3Zvd6La1nYokgcYLZ45Ll/s2048/image_2024-11-05_13-29-23.png
ចំពោះការទម្លាយរបស់ កុសុម៉ា ពីការផ្តើមស្នេហ៍ដោយសារតែរៀបចំកម្មវិធីបុណ្យកឋិនទាន ក៏ធ្វើឱ្យមហាជនចាប់អារម្មណ៍ដូចគ្នា ខណៈមានការស៊ុបប្រាយស្វាមីតាមរយៈបទចម្រៀងមួយបទកូនក្រមុំច្រៀងដោយផ្ទាល់ពីស្នាដៃនិពន្ធដោយ ម៉ុង ម៉ានិត និង ម៉ុង ម៉ានុត៕

Kim Tae Hee និង Rain មានអគារមួយដែលមានតម្លៃជាង ១០០ លានដុល្លារ

0

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាតារាសម្ដែង Kim Tae Hee និង Rain បានទិញអចលនទ្រព្យនៅឆ្នាំ ២០២១ បច្ចុប្បន្នកំពុងជួលដោយបន្ទប់ទាំងអស់ពោរពេញដោយម៉ាកយីហោក្នុងស្រុក និងបរទេសក្នុងប្រទេសកូរ៉េ ហើយមានមនុស្សដើរទិញឥវ៉ាន់ និងញ៉ាំអាហារយ៉ាងច្រើន។ ជារៀងរាល់ខែអ្នកទាំងពីរប្រមូលប្រាក់ឈ្នួលរាប់រយលានវ៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikdCPHVS4e1vbc2m3qXY3UhJBQaDzpDcHsLOkkJGxezp4wHX8cP8rDtjlwVr3QoceCVfE4d-1MjInA2tUt1BCMXlBeCET602bmpqjEWVifHVgkrGc_o3k5xKOXdJYTc7XltaZ8vjSbt_u72Zkf3urKuou1XcirhoiXQ6u3-jAdTGXfWGS2vM2GAgo9S5bi/s840/image_2024-11-04_13-37-11.png

អគារនេះមានទីតាំងនៅ Seocho-dong ដែលក្នុងនោះ Rain បានចូលរួមចំណែក ៦០% នៃតម្លៃទិញចំណែកឯ Kim Tae Hee កាន់កាប់៤០%។ អចលនទ្រព្យនេះរួមមានបន្ទប់ក្រោមដីពីរ និងជាន់ទីប្រាំបី ហើយតម្លៃទិញគឺ ៩៤ ពាន់លានវ៉ុន ប្រមាណ៦៨លានដុល្លារ។ ឈ្មួញកណ្តាលប៉ាន់ប្រមាណថាតម្លៃអគារបច្ចុប្បន្នលើសពី ១៤០ ពាន់លានវ៉ុនប្រមាណជាង ១០២លានដុល្លារអាម៉េរិកhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQdOHaB3kVm6SM9kB5wuoz1KAthI0L9tc4UM402OYPKEyiEbY_E-2xJusAtH0gve3gjx8_wDXZATyNJYyRpkdFAT0Dx3omEnGg9SLqSfFUClXAkG5wVeF6TxXFoMXkFImUSIqCdnELubRYUxMq82_t7tzXa9YPyTxaY2fNq0MjQSJLpDHTedlTng1YkuzJ/s1024/image_2024-11-04_13-35-20.png

ប្រព័ន្ធផ្សព្វផ្សាយ News1 បានចុះផ្សាយព័ត៌មានដែលថា Rain និង Kim Tae Hee ជាភរិយាបានបង្កើតទ្រព្យសម្បត្តិតាមរយៈការវិនិយោគអចលនទ្រព្យ និងស្ថិតក្នុងចំណោមអ្នកមានបំផុតនៅក្នុង showbiz របស់កូរ៉េ។ ក្នុងឆ្នាំ ២០២១ Rain ទទួលបានប្រាក់ចំណេញជិត ២៤ លានដុល្លារ នៅពេលលក់អគារការិយាល័យនៅ Cheongdam-dong ។ ក្នុងឆ្នាំដដែល Kim Tae Hee ទទួលបានប្រាក់ចំណេញ ៥.១លានដុល្លារផងដែរដោយសារការលក់អចលនទ្រព្យ។ ប្ដីប្រពន្ធមួយគូនេះក៏ជាម្ចាស់អចលនទ្រព្យនៅអាម៉េរិកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1MQqIzscpWUE20u2e5v6kzjAgGq0cKHkoV249RLg_JtOF1WpRyrIx3kI_JCT0LNbtlRAVIAgiYvUHjoOSJ-IsjRz5LNRPfm1x0ndxSgLDgLXJzbrkZaUGpxrmWET2x5SaCPkhyYxeVL3s-lQaD2L_YxRZhLk9z0J2npebYPrIvkTN-hxyYlP75PNJ_0g/s1288/image_2024-11-04_13-43-50%20(2).png

គូស្នេហ៍មួយគូនេះបានរៀបចំពិធីមង្គលការឯកជនមួយនៅឆ្នាំ ២០១៧។ យោងតាម Naver ការចំណាយសរុបនៃពិធីមង្គលការតារាល្បីឈ្មោះទាំងពីររូបគឺត្រឹមតែ ១,១០០ដុល្លារ រួមទាំងការជួលទីកន្លែង ផ្កាអាពាហ៍ពិពាហ៍ និងការតុបតែងជប់លៀង។ តម្លៃនេះមិនរាប់បញ្ចូលរ៉ូបអាពាហ៍ពិពាហ៍ និងចិញ្ចៀនអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។ បន្ទាប់ពីរៀបការរួច Kim Tae Hee បានកំណត់ការងាររបស់នាងដើម្បីមើលថែកូនស្រីទាំងពីរ ខណៈដែល Rain បន្តធ្វើការយ៉ាងសកម្មនៅក្នុងវិស័យតន្ត្រី និងកម្មវិធីទូរទស្សន៍៕

វ៉ាន់ នីឡា ចាត់ទុកថាអ្នកយករឿងអតីតកាលគេមកនិយាយជាមនុស្សគ្មានសុ.ជីវធម៌

0

តារាចម្រៀង វ៉ាន់ នីឡា បានចាត់ទុកថាអ្នកយករឿងអតីតកាលរបស់គេមកនិយាយធ្វើឱ្យសាមីខ្លួនគេមិនសប្បាយចិត្តជាមនុស្សដែលគ្មានសុជីវធម៌។ ការលើកឡើងរបស់តារាចម្រៀងរូបនេះបន្ទាប់ពីមានអ្នកខម្មិនដាក់នាងរឿងអតីតកាលធ្វើឱ្យកេរ្តិ៍ឈ្មោះមិនសូវល្អ បើគ្មានរឿងនេះនឹងល្បីល្បាញខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2UKjq-6NHDj_wJWqh1BPBx6lcQfXI8ZmW1-eB6m7fVZYZS60FJIjP77voq_Dd51OlZJM6p8HUpYyWMvkV3BfHkHUD17-HlD6grkADvRW3CU7rDzp4vUnmGfkZTTAAJ9SXbl-z3UnETbSEuU2sh2EcJEhuFFgGlsoHCvrMuFhnUkIbrmdibHxNxlrpagPO/s2048/image_2024-11-04_11-17-59.png

នៅថ្ងៃទី៦ វិច្ឆិកា នេះ វ៉ាន់ នីឡា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយភ្ជាប់មកជាមួយចំណងជើងថា «សង្ឃឹមថាបងប្អូនមួយចំនួនឈប់យកចំនុចខ្សោយរបស់គេមកជាន់ឬរំលឹកពីអ្វីដែលឱ្យសាមីខ្លួនគេមិនសប្បាយចិត្ត»។ ក្នុងវីដេអូជាង២នាទីនេះ វ៉ាន់ នីឡា បានលើកពីខម្មិនមួយថា «កេរ្តិ៍ឈ្មោះមិនសូវល្អតែអ្នកនៅតែស្រស់ស្អាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk_9sTQlZE6GdCmHDuhTanJ-iiIo4aN2zGb4rD7gRasXNbY4k-8mHB_DsxHa-IHeMAe64oOHmE5JE_yO9sw9PuSH37ynmKWHIHnjgw0TyZXT_2bFur6C5PLT3Q6I608kEpa9a1165ogDZG4cAjfIsKqMpuReo-jgbeahs8qeni4WDMTjlUDHv43zXBHHiL/s1476/image_2024-11-04_11-18-02.png

តារាចម្រៀងរូបនេះបានពោលពាក្យអរគុណសម្រាប់ការខម្មិន នៅតែស្រស់ស្អាត ប៉ុន្តែនៅត្រង់ចំណុច កេរ្តិ៍ឈ្មោះមិនសូវល្អ កន្លែងនេះនាងនិយាយថាគឺអាស្រ័យទៅលើការគិតរបស់បុគ្គល បញ្ហាដែលបានកើតឡើងកន្លងមកគ្មានអ្នកណាចង់ឱ្យកើតឡើងនោះទេទៅតាមទស្សនៈរៀងៗខ្លួន ហើយពាក្យនេះកេរ្តិ៍ឈ្មោះមិនសូវល្អ ជាអ្វីដែលគាត់បានដាក់មកឱ្យនាង គិតថាមានបញ្ហានឹងកេរ្តិ៍ឈ្មោះរបស់នាងមិនសូវល្អនាងក៏មិនខឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNy0TUlXt-N2rwScpooh7H1cdY0xEBAOVNzoNCHIwTv6JbF3kA3PpoYXpBGQrylVnDsZztOOqFQ_6t3juQLazziIyETMf8ldIL3nYeFWAuBBJkU_eH1QZBNZ3YvUdyFRoYojrg5CWu3UpbSqYEtiNEiczBA2McNsoHAuP8mXbD5rfbrZBztUr4_vp7Bqgy/s1380/image_2024-11-04_11-18-03.png

វ៉ាន់ នីឡា ថាប៉ុន្តែសម្រាប់នាងផ្ទាល់បើគិតយកសម្ពាធពីរឿងអតីតកាលដែលធ្លាប់ជួបប្រទះ យកមកឡូកឡំនឹងជីវិតរបស់នាងបន្ទាប់ពីមានបញ្ហានាងប្រហែលទៅចាប់ជាតិថ្មីទៅឋានមរលោកហើយ នាងមិនអាចមានជីវិតជីវ៉ាលេងទិកតុក ច្រៀងឱ្យមហាជនស្តាប់ឡើងវិញនោះទេទេ។ ចំពោះមតិមួយទៀត ដែលលើកឡើងថា «កុំដោយសារតែរឿងហ្នឹងគាត់ល្បីខ្លាំងណាស់» វ៉ាន់ នីឡា បានអរគុណចំពោះការមើលឃើញពីសមត្ថភាពរបស់នាង ប៉ុន្តែសម្រាប់នាងគិតថា ជីវិតមនុស្សម្នាក់ៗមានឡើងមានចុះ អ្នកខ្លះមិនមានបញ្ហាដូចជាខ្លួនក៏លែងសូវមានអ្នកគាំទ្រ ហើយនាងគិតថាភាពល្បីល្បាញមានលេខរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1pSajROIUgKOxt_4dPVOm2U2A4Ik0EUDgnSOdt65aP7z6vQv6MEhKuUZk2c7sHP1tGHvbcqQ4X-zgRkSEiGztpF0ecRshaLmUfVEeUInq2XjCaGGpnot63Az1xuiuSBetiPSGNkSTnjJWsF4iqbUp73tblIjGbWiSj7mKwKEE6xYaBVZ8jIsOuqmZkxzi/s1632/image_2024-11-04_11-18-04.png

ម្ចាស់បទ «មិនចង់ខូចចិត្តដដែលៗ» បន្តថាអ្វីដែលធ្វើបានមានតែការខំប្រឹងបញ្ចេញសមត្ថភាពនៅតែបង្ហាញមុខទៅកាន់ទស្សនិកជន។ វ៉ាន់ នីឡា បានសង្កត់ធ្ងន់ថា រឿងអតីតកាលរបស់នាងគឺហួស វាបានកើតឡើងហើយ ចំណែកអ្នកខ្លះដែលនៅមានការខម្មិនតែងតែនិយាយពីអតីតកាល រឿងពិបាកចិត្តរបស់គេនាងគិតថាជាមនុស្សដែល «អត់មានសុជីវធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5_za86ZHd6mUhnHx-VKCvUPSmOm95IY4ietxiH5Y5raD_BOFp5FrdpMnfW5PHIJ5EX1ejeK8vliLUZVd5ghRi1Vsd_t5SLKGgVeM_IMNR00sotl0rXCLMWdt-jOT_adNdFktpjM5ccRWH6CxiBL21fJ3rnxJhaxDpICubAUw6ZGcR9gaqhk8guuH3VD4d/s2048/image_2024-11-04_11-18-05.png

គួរបញ្ជាក់ផងដែរថា វ៉ាន់ នីឡា បានលេចមុខចេញបទចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ី ធ្វើជាពិធីការិនី ខណៈចុងក្រោយនេះនាងបានចេញបទ«បងឈ្នះហើយ» នៅលើយូធូបផ្ទាល់ខ្លួន៕

ប៊ុន ផាក ត្រូវអតីតគូស្នេហ៍ទម្លាយថាជាមនុស្សប្រុសគ្មានអ្វីចាំតែតោ.ងស្រីស៊ី

0

ស៊ាន ធារី ដែលមហាជនស្គាល់ថាជាគូស្នេហ៍របស់បុគ្គលល្បីឈ្មោះលើបណ្តាញសង្គម ប៊ុន ផាក បានទម្លាយពីភាពស្អុយរលួយរបស់បុគ្គលនេះថាមានតែសំបកខ្លួនហើយគ្មានអ្វីក្រៅតែពីតោងមនុស្សស្រី។ ស៊ាន ធារី បានទម្លាយរឿងនេះដើម្បីផ្តាំផ្ញើទៅកាន់មនុស្សស្រីដទៃទៀតកុំឱ្យចាញ់បោកបុគ្គលជោគជ័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4SD9phR_g4sDIcXe_ENxCMji18sXoDyS6K4H2lT4gsXydn2IE8pLq5n89NbTsZ9Mcs5JfkhzjsR2nX9qqLjCallUaQlrV8ZIJaOygVpj4CJc8071jqdQKdkIrnMamcbLbrNnccnjzMdU9ysGf5mnxmCsxDVTQvjKVXTm5neK1AS57dAvKz62BXCXS5968/s1800/image_2024-11-07_09-09-16.png

ស្ងប់ស្ងាត់មួយរយៈធំស្រាប់តែលោក ប៊ុក ផាក ដែលតែងតែចែករំលែកទ្រឹស្តីនៅលើបណ្តាញសង្គមនិងអ្នកនាង ស៊ាន ធារី ជាអ្នកជំនួយបានធ្វើឱ្យរំជួលពេញបណ្តាញសង្គមសាជាថ្មីបន្ទាប់ពីខាងស្រីទម្លាយអស់គ្មានសល់ ចំណែកឯខាងប្រុសក៏មានគូស្នេហ៍ថ្មីថែមទាំងជាអ្នកនៅក្នុងរង្វង់សិល្បៈ ប្រម៉ូតផលិតផលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzMInoOe-sYBd-QVSBBimjw_MCrB1wWWS-wGO8hMNpl-m9liP6av6vn3czEc1cMs9gvc-_A1VhBPlvd59oMaO51XM2mqtENBKte8WFlIJIGlq0UKN6nBn7p9qIWs6bZtzd_ixFvEpcixzZufbMQjRVk2wB0e_U9HMqkUzBUzb5cYgGEwf2TVMT52pmV4Jl/s2048/image_2024-11-07_09-09-19.png

ស៊ាន ធារី បានបង្ហោះនៅលើគណនីរកស៊ីរបស់ខ្លួនកាលពីថ្ងៃទី៦ ថា«យុគ9 សុំបកអាក្រាតមនុស្សប្រុសមុខលុយថោកទាបម្នាក់នេះបន្តិច ស្គាល់គេមិនបានប៉ុន្មានបោកបានទូរស័ព្ទគេមួយបាត់ហើយ ខ្ញុំវិញប៉ុន្មានខែដំបូងទេអស់ ៨ម៉ឺនដុល្លារជាងហើយ មិនទាន់រាប់ចំណាយតូចៗផ្សេងទៀតរយៈពេល៣ឆ្នាំនេះផង ថាមិនចង់ផុសទេព្រោះអាណិតម្តាយ ម៉ែគេម៉ែយើង តែមិនចង់ឃើញមនុស្សស្រីរងគ្រោះបន្តបន្ទាប់ដូចខ្ញុំទៀតទេ ចាត់ទុកថាធ្វើយកតែបុណ្យចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbmJ1n9TZkBL1MTtLSKU8ZRvtL3DKk2BNqTje6aat-zefqKmKpT-2uA-zVZkvnmqM0zg8JOOLCwIFx5xj1dqqaRbR-pQsn2rwGtE6nj8pR9q7ffShROeABR_IMahv1je5Nw0ae-FOkRf0BSFdZe0JSO-440_iHZ3aoYAUI1B_Zz_YBp0KMReXF1Exb2a81/s960/image_2024-11-07_09-04-57.png

ស៊ាន ធារី លើកឡើងទៀតថា «បើស្រីៗណាបានឃើញហើយសូមជៀសឱ្យឆ្ងាយបើមិនចង់អស់លុយហើយត្រូវគេដាក់ស្នេហ៍ ហេងហើយឯងមិនចាញ់បោកទៅចុះអេតាស៊ីវិល ខ្លួនកើតមកមានចំនេះដឹងមិនព្រមយកទៅប្រើប្រាស់ក្នុងផ្លូវល្អទេ ដើរតែបោកស្រីៗ ទ្រ្តឹស្តីវិញរាប់មិនអស់ តែការអនុវត្តន៍វិញស្មើរសូន្យ បើរឿងសម្តែងវិញលេខមួយ ចាំទំនេរនិយាយប្រាប់បន្ថែមទៀត ..»។ ស៊ាន ធារី បានបកអាក្រាត ប៊ុន ផាក ទៀតថា ជាមនុស្សចង់មានផ្លូវកាត់មិនចេះរកស៊ី តែបង្រៀនគេធ្វើអាជីវកម្ម មិនមានអ្វីទាំងអស់ផ្ទះជួលគេថាផ្ទះខ្លួននៅវីឡា ដើរបោកតែស្រីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu2JgovUKtSKhBXdgQyFwvi068wzfPNu0LslvLeKt5AaS42zmiYT2lWSVsUfPeOuwDzhVY04YlOuk1xfSeoaXaPTn3acRHOttYZ01YQiuGzGCGrrRwIiq0n5xtTCjEtC7NcWeiDDF0Qq6QWAnw4sUmgLUqwFqWhZk0KaFzs2vLx_lUyJIHWFgRyg_zSzuc/s721/image_2024-11-07_09-04-54.png

ការចោទប្រកាន់នេះងាកទៅកាន់ ប៊ុន ផាក វិញបានទម្លាយថាលោកនិង ស៊ាន ធារី បានបែកគ្នាមួយរយៈធំហើយតែលោកថាបែកគឺបែក ខណៈលោកក៏បង្ហាញមុខមាត់គូស្នេហ៍ថ្មីជានារីស្រស់ស្អាតម្នាក់ថែមទាំងជាអ្នកប្រម៉ូតផលិតផលនិងជាអ្នកនៅក្នុងរង្វង់សិល្បៈផង។

ការបង្ហាញរបស់អតីតគូស្នេហ៍ ប៊ុន ផាក ងាកទៅកាន់គូស្នេហ៍ថ្មីរបស់លោកដែលមានឈ្មោះថា oun boromey បានចេញវីដេអូយំសស្រាក់ចំពោះការបង្ហាញរបស់ ស៊ាន ធារី ដែលចោទថានាងជាស្រីរបស់ ប៊ុក ផាក នាងចាត់ទុកថាជាការមើលងាយនាង ហើយទំនាក់ទំនងនាងនិងប៊ុក ផាក គឺជាសង្សារថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiUq9el3JF2rzvYbZw2nWl0g8agW-thWSVCQxM_Xw1FmFuBgWQunhlwBUEraMTW5j7T9izXzcBYELCRn4u7NP0IJ9gPP9Re6JQwgkF999VOnIrbGAbeaweJbLUEX_abDgjgTnHIeyckFymF-_8L8I2bjU-ofPOyeAXh0Kgu8czSKQL6_9UjHkes8UMlVSQ/s2048/image_2024-11-07_09-09-22.png

ការយំសស្រាក់របស់គូកំណាន់ថ្មីរបស់ ប៊ុក ផាក ស៊ាន ធារី បានចូលទៅខម្មិនបញ្ជាក់ថាអ្វីដែលនាងផុសគឺគោលបំណងដាក់តឿនមនុស្សស្រីឯទៀតជៀសវាងការចាញ់បោកពាក្យលោងលោមទាំងនាង និង oun boromey សុទ្ធតែជាជនរងគ្រោះដូចគ្នា៕